ណាប៉ូឡេអុង
កើតនៅថ្ងៃទី១៥សីហា ១៧៦៩ ក្នុងត្រកូលជនជាតិអីតាលីយាង
ដ៏ក្រីក្រមានកូនច្រើន (សូមបញ្ជាក់ថា ណាប៉ូឡេអុង នេះមិនមែនឈាម
បារាំងទេ ការបានជាអធិរាជប្រទេសបារាំងនេះ អស្ចារ្យណាស់
ដោយបានទទួលការអនុគ្រោះពីចៅហ្វាយរដ្ឋដែលខ្លួនកើតអាយុ ១១ឆ្នាំ
បានចូលរៀនក្នុងសាលាយោធា ដល់អាយុ១៧ឆ្នាំ បានឋានន្តរសក្តិជា
អនុសេនីយត្រី នៅរវាងនោះឯងដែលណាប៉ូឡេអុង បានដំណើរជីវិត
យ៉ាងលំបាកតោកយ៉ាកបំផុត។ អាយុ២៥ឆ្នាំ បានជាអនុសេនីយឯក
ធ្វើការបានល្បីឈ្មោះជាដំបូងនៅ ទូឡុង
តែក៏ឥតទទួលផលតបស្នងឲសក្តិសមដែរ។
គាត់ហៀបតែនឹងចេញទៅទទួលមុខការឯប្រទេស ទួរគី ទៅហើយ។
តែចៃដន្យគាត់ត្រូវបានជ្រើសរើសឲជាអ្នកបង្រ្កាបប្រជាជន
ដែលប្រឆាំងនឹងរដ្ឋការថ្មី ហើយគាត់ក៏ធ្វើទៅបានសម្រេចយ៉ាងប្រសើរ
ជាហេតុឲគាត់ទទួលបានឋានៈគ្រាន់បើឡើង។ គាត់រៀបការ
ជាមួយនឹងស្រ្តីម្នាក់ឈ្មោះ ហ្សូសែហ្វីន
ដែលជាអ្នកមានការស្និទ្ធស្នាលនឹងវរជនជាច្រើន
ជាហេតុឲណាប៉ូឡេអុងបានឋានៈខ្ពង់ខ្ពស់ឡើងជាលំដាប់។
ក្រោយពីការរៀបការហើយគាត់ទៅធ្វើសង្រ្គាមឯប្រទេស អ៊ីតាលី
ធ្វើការនេះបានជ័យជំនះជានិច្ចមក អាយុ២៨ឆ្នាំបានជាឧត្តមសេនីយ
និងចេញទៅធ្វើសង្រ្គាម នៅប្រទេសអេហ្សីប្ត បានជ័យជំនះដ៏ធំ
ជាហេតុឲបានទទួលការគោរពរាប់អាន ពីប្រជាជនទូទាំងប្រទេសបារាំង។
ក្នុងរយៈកាលធ្វើ
សង្រ្គាមនៅប្រទេសអេហ្សីប្តនេះ ណាប៉ូឡេអុងបានដឹងច្បាស់ថា
រដ្ឋាភិបាលមានអំណាចទន់់ខ្សោយ ហើយទើបគាត់ត្រឡប់មកកាន់ក្រុងបារីស
ដោយសារជ័យជំនះរបស់ខ្លូន ទើបប្រជាជនរាប់អានច្រើន
រហូតដល់បានជាប្រមុខរដ្ឋាភិបាលថ្មី
សាងប្រយោជន៏ដ៏ច្រើនដល់ជាតិបារាំង។ អាយុ ៣៦ ឆ្នាំ
ក៏ប្រកាសតាំងខ្លួនជាអធិរាជ នៃប្រទេសបារាំង។ ណាប៉ូឡេអុង
គឺជាឧទាហរណ៍មួយ
ដ៏ខ្ពង់ខ្ពស់បំផុតរបស់មនុស្សដែលមានភាពរឹងប៉ឹងអត់ធន់។
កាលបើធ្វើគ្រោងការណ៍
អ្វីមួយហើយ តែងយកជីវិតទៅប្តូរ
ដើម្បើសម្រេចឲបាននូវគម្រោងការណ៍នោះ។
កាលដែលគាតអាចសាងខ្លួនឡើងដល់ឋានៈខ្ពស់បំផុត
ដែលមនុស្សអាចនឹងឡើងទៅបានយ៉ាងនេះ
ក៏ព្រោះលក្ខណៈរឹងប៉ឹងជាប្រធាន។
ណាប៉ូឡេអុងបានទទួលការសរសើរថាជាមេទ័ពដ៏មានថ្វីដៃបំផុតក្នុងលោក។
តែក៏បានទទួលការរិះគន់ថាជាអ្នកប្រាថ្នា ធ្វើជាម្ចាស់លើ អឺរ៉ុប
ទាំងមូល ទាល់តែទីបំផុត ប្រទេសទាំងឡាយក្នុងអឺរ៉ុបលើកគ្នាចោមវាយ
ណាប៉ូឡេអុង។ ណាប៉ូឡេអុងបាក់ទ័ពលើកដំបូងនៅប្រទសរុស្ស៊ី
ហើយតមកក៏នៅតែមានការទទួលបរាជ័យ
ទាល់តែត្រូវហៀបចូលដល់ទីក្រុងបារីស។ ណាប៉ូឡេអុង
គាត់ក៏ប្រញាប់មកការពារ បារីស តែដល់រៀបនឹងចូលដល់ក៏ដឹងថា
រដ្ឋសភាបានប្រកាសតាំងរដ្ឋាភិបាលថ្មីមួយទៅហើយ ទើបត្រឡប់ទៅកាន់
ហ្វុងតែនប្លូ ចំងាយពីបារីស ៦០ គ.ម ទ្រង់លាចាករាជសម្បត្តិ។
ឯខាងក្រុងបារីសក៏តាំងស្តេច ល្លីស៍ទី១៨ ដែលជាវង្សក្សត្រចាស់
របស់ប្រទេសបារាំងឡើងជាម្ចាស់ផែនដី។
ណាប៉ូឡេអុង
លាចាករាជសម្បត្តិហើយ ក៏សត្រូវរបស់ព្រះអង្គនៅតែពុំទុកចិត្ត
ទើបបង្គាប់ឲរដ្ឋាភិបាលបារាំង យកណាប៉ូឡេអុង ទៅបំបរបង់ឯកោះទៀត
ណាប៉ូឡេអុងប្រាថ្នានឹងផ្តេចបង់ជីវិតព្រះអង្គឯង តែមានគេឃាត់ទាន់
ក៏ត្រូវនាំទៅចោលឯកោះអេលប៍ នៅថ្ងៃ១២ មេសា ១៧១៣។
សូម្បីនាំយកទៅចោលឯកោះ
ហើយ ណាប៉ូឡេអុង ក៏ពុំអស់ពិស នៅទីនោះពុំដល់មួយឆ្នាំផង
ក៏លបចុះទូកគេចវាងនាវាចំបាំងអង់គ្លេស មកកាន់ទីគោកបានទៀត។
ល្វីស៍ទី១៨ ទ្រង់ជ្រាប ក៏បញ្ជូនកងទ័ពទីចាប់។
តែកាលកងទ័ពទៅជួបណាប៉ូឡេអុងហើយ
ពុំចាប់ទេត្រឡប់ជាចូលនឹងណាប៉ូឡេអុងទាំងអស់ ទៅវិញ។ ណាប៉ូឡេអុងទើប
បានកម្លាំងទ័ពលើកចូលមកកាន់ទីក្រុងបារីស។ ព្រះបាទល្វីស៍ ១៨
ក៏ស្តេចទ្រង់ភាសខ្លួនទៅកាន់ប្រទេស បែលហ្សិក
ព្រោះទ្រង់ជ្រាបនឹងនៅតទល់ជាមួយ ណាប៉ូឡេអុង ពុំបានឡើយ។
កាលដែលណាប៉ូឡេអុងត្រឡប់មកគ្រានេះ គ្រប់ប្រទេសអឺរ៉ុប ចាត់ទុកថាជា
ការប្រកាសសង្រ្គាមទើបនាំគ្នាចោមវាយណាប៉ូឡេអុង។ ចំណែក ណាប៉ូឡេអុង
ក៏តស៊ូដោយយល់ថាជាទីបំផុតនៃជីវិត។ ទីបំផុត
ក៏ត្រូវទ័ពបច្ចាមិត្រចាប់កណ្តាលសង្រ្គាម និងបញ្ជូនទៅកាន់កោះ
សាំង្តអេលេន នៅទីនោះបាន៦ឆ្នាំ ក៏អស់ព្រះជន្មក្នុងជន្មាយុ ៥២
ឆ្នាំ។
No comments:
Post a Comment