Sunday, December 22, 2013

ជ្រើសរើស​ទិញ​ផ្ទះ ​តាម​ឆ្នាំ​កំណើត​ឱ្យបាន​ត្រឹមត្រូវ​

ឆ្នាំជូត
ហាមសង់ផ្ទះបែរខ្នងទៅទិសខាងត្បូង ព្រោះជាទិសត្រូវហាមចំពោះអ្នកកើតឆ្នាំកណ្តុរ។ ការសង់ផ្ទះ ឬទិញផ្ទះ បែរខ្នងទៅទិសនេះ បើរស់នៅនឹងធ្វើឱ្យមានភាពក្តៅក្រហាយ មិនសូវមានសេចក្តីសុខ និងនៅផ្ទះមិនសូវ ជាប់ទេ។
ឆ្នាំឆ្លូវ
មិនត្រូវសង់ផ្ទះបែរខ្នងទៅទិសខាងលិចឆៀងខាងត្បូងឡើយ ពីព្រោះថាជាទិសដែលប្រឆាំងជាមួយអ្នកកើតឆ្នាំគោ។ ដូច្នេះគួរចៀសវាង ទិញផ្ទះ ឬសង់ផ្ទះដែលនៅទិសមួយនេះដាច់ខាត។
ឆ្នាំខាល
ហាមសង់ផ្ទះបែរខ្នងទៅទិសខាងលិចឆៀងខាងត្បូងពីព្រោះថាផ្តល់ផលអាក្រក់ដូចគ្នាជាមួយអ្នកកើតឆ្នាំគោដែរ។
ឆ្នាំថោះ
ហាមសង់ផ្ទញបែរខ្នងទៅទិសខាងលិចពីព្រោះថានឹងមានការប្រឆាំងជាមួយឆ្នាំកំណើតដែលធ្វើឱ្យការរស់នៅមិនមានសិរីមង្គល ឡើយ។
ឆ្នាំរោង
ហាមសង់ផ្ទះបែរខ្នងទៅទិសខាងលិចឆៀងខាងជើងពីព្រោះថាទិសមួយនេះនឹងប្រឆាំងជាមួយអ្នកដែលកើតឆ្នាំរោង។
ឆ្នាំម្សាញ់
ហាមសង់ផ្ទះដែលបែរខ្នងទៅទិសខាងលិចឆៀងខាងជើងព្រោះថាទិសមួយនេះមានការប្រឆាំងជាមួយអ្នកដែលកើតឆ្នាំម្សាញ់។
ឆ្នាំមមី
ហាមសង់ផ្ទះបែរខ្នងទៅទិសខាងជើងពីព្រោះ ថាទិសមួយនេះមានការប្រឆាំងជាមួយអ្នកកើតឆ្នាំសេះ។
ឆ្នាំមមែ
ហាមសង់ផ្ទះបែរខ្នងទៅទិសខាងកើតឆៀងខាងជើង។ក្រៅពីនេះមិនគួរទិញផ្ទះឬសង់ផ្ទះទិសនេះអាស្រ័យរស់នៅឡើយ។
ឆ្នាំវក
មនុស្សដែលកើតក្នុងឆ្នាំស្វាហាមសង់ផ្ទះបែរខ្នងទៅទិសខាងជើង។
ឆ្នាំរកា
ហាមសង់ផ្ទះដែលបែរខ្នងទៅទិសខាងកើត។គួរចៀសវាងក្នុងការទិញផ្ទះឬសង់ផ្ទះដែលបែរខ្នងទៅទិសមួយនេះ។
ឆ្នាំច
លោកអ្នកដែលកើតឆ្នាំចហាមសង់ផ្ទះដែលបែរខ្នងទៅទិសខាងកើតឆៀងខាងត្បូង។
ឆ្នាំជ្រូក
ហាមសង់ផ្ទះដែលបែរខ្នងទៅទិសខាងត្បូង៕

No comments:

Post a Comment