២- សិចបែបយឺតៗ៖ វាជារឿងធម្មតា ដែលចិត្តកួចប្រាថ្នា សំដៅទៅ រកចំណុចកំពូល ដោយមិនបង្អែបង្អង់ យូរតែបើចំណាយ ពេលវេលាផ្តេកផ្តិត នែបនិត្យកាយគ្នា ក្នុងពេលរួម ដំណេកឲ្យបានយូរ បន្តិចដោយមិនផ្តោត ទៅលើការឈាន ដល់ចំណុចកំពូល ឆាប់ពេកទេ វាគឺជាសេចក្តីសុខ ដ៏អស្ចារ្យមួយព្រោះ អ្នកទាំងពីរបានផ្តល់ នូវភាពកក់ក្តៅ ឲ្យគ្នាទៅវិញទៅមក និងបង្កើននូវក្តីអាណិត ស្រលាញ់គ្នាទ្វេឡើង ថែមមួយកម្រិតទៀត។
៣-សិល្បៈក្នុងការប្រើអាវុធរបស់បុរសៈ គឺសំដៅដល់កាយវិការ យោលយោកត្រគាក ដើម្បីប្រតិបត្តិ ការរួមរ័ករួម ទាំងការចេះប្រើចង្វាក់ យឺតឬញាប់ ជ្រៅឬរាក់ដែល នឹងធ្វើ ឲ្យស្ត្រីកើតភាពស្រៀវស្រើប ក្នុងគ្រប់ជ្រុងជ្រោយ មិនច្រំដែលតែ ក្នុងផ្នែកណាមួយ ឬស៊ាំនឹងក្បាច់ ងាប់ក្រឡាណាមួយ ដោយគ្មានការ ផ្លាស់ប្តូរអ្វីសោះនោះ ដូចនេះភាគីបុរស ត្រូវហ្វឹកហាត់ការប្រើប្រាស់ អាវុធរបស់ខ្លួនឲ្យ បានជំនាញពុំមែន ចេះត្រឹមតែរុញដកៗ បែបឆ្កុយៗ ដោយគ្មានចេះគាស់ គ្រលៀសឆ្វេងស្តាំ លើក្រោមនេះទេ។
៤-ភាពជំនាញក្នុងការលួងលោមៈ គូស្នេហ៍គួរមានភាព ជំនាញក្នុង ការបបោស អង្អែលលួងលោមគ្នា ដើម្បីជាប្រយោជន៍ ក្នុងការជំរុញអារម្មណ៍ គូស្នេហ៍ក្នុងពេល តែមួយដូចជា ការឱបរឹត ការថើបឈ្មុសឈ្មុល។ ការបបោសអង្អែល លួងលោមគ្នារួម ទាំងការបឺតជញ្ជក់មាត់លិទ្ធ និងការត្រដុស កោសកៀរចំណុច ស្រៀវរបស់គ្នានឹងគ្នា ក្នុងការលួងលោមនេះ ប្រសិនបើធ្វើឲ្យគ្នា ក្នុងពេលព្រមគ្នា និងសាងភាពរំភើបស្រើបស្រាល រោលរាលចិត្តព្រមគ្នា និងកើតអារម្មណ៍ភេទ ឆាប់រហ័សព្រមទាំង កើតអារម្មណ៍ស្រលាញ់ ពេញចិត្តគ្នា យ៉ាងជ្រាលជ្រៅ ទៀតផង។
៥- សិចបែបប្លែកៈ មិនថាជាការសាកល្បង នូវស្ទីលថ្មីៗ ឬតុបតែងខ្លួនប្រាណ ទៅតាមក្តីស្រមើស្រមៃ ផ្នែកផ្លូវភេទឡើយ គឺវាសុទ្ធតែអាច ដុតរោលអារម្មណ៍ របស់អ្នកឲ្យពុះពោរ រឹតតែខ្លាំងឡើងៗ ថែមទៀតព្រោះវា ធ្វើឲ្យអ្នកមើលទៅដៃគូ ឃើញចេះស្ទីលថ្មីប្លែក នាំឲ្យជីវិតនៃការរួមដំណេក របស់អ្នក នៅតែរីកស្រស់ បំព្រងជានិច្ចដោយ មិនចេះជិនណាយ។
៦-វាចាស្នេហ៍ផ្អែមល្អែមៈ ការនិយាយ ស្តីលួងលោម គ្នាជារឿងដែល មិនគួរមើលរំលងទេ ស្ត្រីខ្លះរូបឆោម ខាងក្រៅមិនស្អាត សាច់ក៏មិនរលោង តែនាងចេះ និយាយ លួងលោមពូកែ យកចិត្តយកថ្លើម ក៏អាចឈ្នះចិត្ត បុរសឲ្យទន់ ជ្រាយភ្លេចមើលពី ភាពអន់ខ្សោយ របស់នាងអស់ ដូចគ្នានេះដែរ ភាគីបុរសបើ ចេះប្រើពាក្យសម្តី ទន់ភ្លន់លួងលោម នាងក៏អាចធ្វើឲ្យ ស្ត្រីទន់ចិត្ត ព្រមបណ្តោយចិត្ត បណ្តោយកាយឲ្យ បាននៅទីបំផុត ជាពិសេសក្នុងពេល កំពុងរួមរ័ក ប្រសិនបើ អ្នកទាំងគូចេះប្រើ ពាក្យសម្តីផ្អែមល្អែមលួង លោមសាសងគ្នាផងនោះ ក៏នឹងធ្វើឲ្យរសជាតិ ស្នេហ៍កាន់តែ ពេញចិត្តជាប់ទ្វេ ឡើងថែមទៀត៕
No comments:
Post a Comment