
នៅលើលោកយើងនេះមានរឿងរាវជាច្រើនដែលនារីគ្រប់រូប ចង់ឲ្យបុរសបានដឹង។ ខាងក្រោមនេះគឺជា១០ចំណុចសំខាន់ៗដែលនារីទាំងឡាយបានដឹងជាទី បំផុត ៖
១. ពេលខ្ញុំយំមិនខ្វល់ថាខ្ញុំត្រូវ ឬខុសទេ បងត្រូវតែមកលួងលោមខ្ញុំ។
២. បងមិនចាំបាច់ត្រូវការភាពសង្ហាក៏បាន ប៉ុន្ដែដាច់ខាតត្រូវតែមានអនាម័យស្អាត។
៣. ក្នុងរយះពេល១ខែ ខ្ញុំមានអារម្មណ៍មិនល្អ ២ ឬ ៣ថ្ងៃ ហើយអាចនឹងឆាប់ខឹងផ្តេសផ្ដាសគ្មានហេតុផល បងយកល្អគួរតែទ្រាំនឹងខ្ញុំក្នុងរយះពេលនោះផង។
៤. ពេលខ្ញុំមានអារម្មណ៍មួរម៉ៅក៏គប់ទូរស័ព្ទដៃបងចោល តែតាមការពិតខ្ញុំចង់ឲ្យបងទូរស័ព្ទមកលួងលោមខ្ញុំក្នុងពេលនោះ ភ្លាមៗ។
៥. ពេលនៅមុខមិត្តភ័ក្តខ្ញុំ សង្ឃឹមថាបងអាចសំដែងនូវការស្រលាញ់ នឹងគិតដល់ខ្ញុំជាងពេលធម្មតា។
៦. ពេលខ្ញុំធ្វើម្ហូបឲ្យបងញ៉ាំ បងមិនត្រូវនិយាយថា ពិបាកញ៉ាំឬ ពិបាកលេបទេ បងត្រូវនិយាយពាក្យថា “ឆ្ងាញ់ណាស់!”។
៧. បើសិនជាខ្ញុំប្រាប់បងថា ខ្ញុំចង់សម្រកទម្ងន់ តែតាមពិតខ្ញុំចង់ស្តាប់ពាក្យបងនិយាយថា “អូនមានធាត់ឯណា មិនចាំបាច់សម្រកទម្ងន់អីទេ ឲ្យតែបងពេញចិត្តនឹងអូនទៅបានហើយ”។
៨. បងយកល្អមិនគួរមានមិត្តភ័ក្តស្រី ឬបងប្អូនធម៌ស្រីជាដើម។
៩. ខ្ញុំតែងតែសង្ឃឹមថាមិត្តស្រីៗនៅកន្លែងធ្វើការរបស់បង សុទ្ធតែមានរូបសម្បត្តិអាក្រក់ ឬ ជាប្រពន្ធគេជាដើម។
១០. នៅពេលខ្ញុំបានធ្វើរឿងអ្វីខុសបងអាចធ្វើការណែនាំ និងទូន្មានខ្ញុំបាន ប៉ុន្ដែសំខាន់គឺក្រោយពេលនោះរួចមកបងត្រូវចេះលួងលោមខ្ញុំដោយ ក្តីអាណិតស្រលាញ់ផង។
No comments:
Post a Comment