ស្របពេលដែលមហាជនកំពុងតែ ដាក់ការតាមដានទៅលើព័ត៌មានអំពី ទំនាក់ទំនងស្នេហ៍របស់នាង កែវ ពេជ្រពិសី ជាមួយបុរសមន្រ្តីយោធាព្រំដែន ដែលគេសង្ឈឹមថា អាចឈានដល់ចំណង អាពាហ៍ពិ ពាហ៍លើកទី២ ក្នុងពេលខាងមុខនោះ ពេលនេះក៏ស្រាប់តែធ្លាយព័ត៌មានថ្មីមួយទៀត មកថាបច្ចុប្បន្ន កំពុងមានលោកមន្រ្តីធំសម្បូរទ្រព្យស្តុក ជិះរថយន្តសេរីទំនើបមា្នក់ តាមប្រទាក់យកបេះដូងតារាស្រីរូបនេះ មកធ្វើជាម្ចាស់ស្នេហ៍។
ផ្អែកតាមប្រភពដែលនិយាយពី រង្វង់អ្នកសិល្បៈបានទម្លាយមកថា លោកមន្រ្តីធំដែលមានងារ ជាឯកឧត្តម នៅក្នុងស្ថាប័នរដ្ឋាភិបាលម្នាក់នោះ រាល់ថ្ងៃកំពុងតែមានទំនាក់ទំនង ស្នេហាដ៏ផ្អែមជាមួយនាង កែវ ពេជ្រពិសី យ៉ាងត្រជាក់ចិត្ត។ខណៈដែលតារាស្រីរូបនេះ កំពុងមានមហាជន ដាក់ការសង្ស័យ មន្ទិល ស្នេហ៍ជាមួយមន្រ្តីយោធានៅជាយដែន។
ប្រភពនោះបាននិយាយបន្តថា បច្ចុប្បន្នមន្រ្តីម្នាក់នេះ បាននឹងកំពុងតែតាម លួងស្នេហ៍នឹងថ្ពក់ទាញ បេះយក ដូងរបស់តារាស្រីនាង កែវ ពេជ្រពិសី យ៉ាងប្រកៀកបំផុត។ ក្រោយពេលដែល ដំណឹង ស្នេ ហ៍រវាងនាងជាមួយមន្រ្តីជាយដែល កំពុងតែស្ថិតនៅក្នុងលំហតែលតោល ពុំទាន់ឃើញពន្លឺលេច ឡើងច្បាស់លាស់នោះ។
ប្រភពដដែលនេះបានលើកឡើងទៀតថា បុរសដែលកំពុងតែមានទំនាក់ទំងស្នេហ៍នាង កែវ ពេជ្រពិសី ខាងលើមានវ័យប្រហែលជាង៤០ ឆ្នាំហើយ ក៏ជាអ្នកដែលសម្បូរទ្រព្យ និង ប្រើប្រាស់ សំភារៈ ដែលមានតំម្លែថ្លៃៗទៀតផង ព្រោះសព្វថ្ងៃគេគឺជាមន្រ្តីដែលបម្រើការងារ ក្នុងជួររដ្ឋាភិបាល ប៉ុន្តែ មិនត្រូវបានប្រភព ទម្លាយឱ្យដឹងថាជាក្រួងអ្វីនោះឡើយ។
គេហទំព័រLookingTODAY មិនទាន់ទទួលបានការបំភ្លឺ ពីតារាសម្តែងកែវ ពេជ្រពិសី នៅឡើយទេ នៅរសៀលថ្ងៃទី២២ខែ ធ្នូ ឆ្នាំ២០១៣ជុំវិញបញ្ហានេះ។
ក្រោយពេលកាត់ផ្តាច់ចំណងស្នេហ៍ ជាមួយបុរសប្តីដើមអស់រយៈពេលជាច្រើនឆ្នាំមកនេះនាង កែវ ពេជ្រពិសី តែបានរងដោយព្យុះភ្លៀងព័ត៌មាន អំពីជីតវិតស្នេហាក្រៅឆាក ជាបន្តបន្ទាប់ដោយការល្បីថា មានបុរសចម្រុះឋានៈ និងសម្បូទ្រព្យជាច្រើន ទាំងក្នុង និងក្រៅប្រទេស ចោមសុំស្នេហ៍នាង៕
ទស្សនារូបភាពតារាជាច្រើនទៀត
No comments:
Post a Comment