ចំណាត់ថ្នាក់នេះ គឺជាចំណាត់ថ្នាក់ទាបបំផុតមិនធ្លាប់មានសម្រាប់កម្ពុជាគឺដោយ សារថាកម្ពុជាកំពុងធ្វើដំណើរឆ្ពោះទៅកាន់របបផ្តាច់ការ ហើយស្ថានភាពសារ ព័ត៌មានមានលក្ខណៈធ្ងន់ធ្ងរ។
អង្គការអ្នកកាសែតគ្មានព្រំដែនដែលមានមូលដ្នានក្នុងប្រទេសបារាំង នេះ ក៏បាននិយាយយោងទៅលើការចាប់ពិរុទ្ធឲ្យធ្វើតាមគោលការណ៍ក្រសួង ព័ត៌មានទៅ លើបណ្តាញព័ត៌មានឯករាជ្យក្នុងប្រទេស វិទ្យុបរទេសចាប់តាំងពីឆ្នាំ២០១១ ការកាត់ទោសម្ចាស់ស្ថានីយ៍វិទ្យុអេហ្វ អឹម១០៥គឺ លោក ម៉ម សូណង់ដូ ដាក់គុក ២០ឆ្នាំ កាធ្លាក់ចុះសេរីភាពទទួលព័ត៌មាន ការសម្លាប់អ្នកកាសែត និងគំរាមសម្លាប់អ្នកការសែតដែលហ៊ានបកអាក្រាតអំពើរពុករលួយនិងអំពើ ខុសច្បាប់ របស់រដ្ឋាភិបាល។
ទោះជាយ៉ាងណាក៏ដោយចំណាត់ថ្នាក់នោះគឺប្រសើរជាង ប្រទេសសិង្ហបូរី ម៉ាឡេស៊ី ហ្វ៊ីលីពីន ឡាវ គុយបា ភូមា ស៊ូដង់ យេមែន ជាដើម។ ដោយឡែកប្រទេសដែលមានចំណាត់ថ្នាក់ល្អបំផុតគឺប្រទេសហ្វាំងឡង់ ហូឡង់និងណ័វ៉េ។
អ្នកកាសែតចំនួន៧១នាក់ក្នុងពិភពលោកត្រូវគេសម្លាប់ក្នុងឆ្នាំ២០១៣នេះ៕
No comments:
Post a Comment