Sunday, December 22, 2013

តំបន់ខ្ពង់រាបដ៏ស្រស់ត្រកាលរបស់កម្ពុជា

ភាគច្រើន នៃបណ្តាខេត្តនៅទូទាំងព្រះរាជាណាចក្រកម្ពុជា ចាប់ពីខែឧសភា ដល់ខែតុលា ដែលជាវស្សាន្តរដូវនោះ ផៃ្ទដីទាំងឡាយប្រែពណ៌ទៅជាបៃតងស្រស់ រួចក៏ចាប់ផ្តើមប្រែពណ៌ជាពណ៌មាសវិញនៅពេលស្រូវទុំ នោះគឺជារដូវរំហើយ។ ប៉ុនែ្តនៅខេត្តមណ្ឌលគិរី ឯណោះវិញ កម្រាលព្រំពណ៌បៃតងនោះគឺជាវាលស្មៅ និងព្រៃឈើធម្មជាតិដែលគ្របដណ្តប់ លើខ្ពង់រាប និងជ្រលងភ្នំទាំងឡាយ ហើយវាដុះលូតលាស់ស្ទើរតែគ្រប់ៗរដូវកាល។
ទេសភាព នៅតំបន់ខ្ពង់រាបវាលស្មៅនោះ មានសណ្ឋានដូចជាទីលានកូនហ្គោលប្រកបដោយពណ៌បៃតងស្រស់ត្រកាល។ ខ្យល់ជំនោបក់ទៅលើវាលស្មៅទាំងនោះ មើលទៅមានចលនាដូចជារលកទឹកសមុទ្រដែលរសាត់អណែ្តតទៅជាប់ នឹងជើងមេឃ។ អ្នកទេសចរបរទេសភាគច្រើនបានប្រដូចទេសភាព និងអាកាសធាតុនៅខេត្តមណ្ឌលគិរី ទៅនឹង ប្រទេសញូហ្សឺលែនដ៍ ឬអូស្ត្រាលី។
ទីរួមខេត្តមណ្ឌលគិរី ឈ្មោះក្រុងសែនមនោរម្យ ហើយថ្មីៗនេះមានសណ្ឋាគារធំៗ ល្អប្រណិតមួយចំនួនបានបើកទ្វារ ចាំទទួលបម្រើសេកម្មដល់ភ្ញៀវទេសចរគ្រប់ជាតិសាសន៍។ គយគន់ពីបង្អួចនៃសណ្ឋាគារ លោក អ្នកនឹងឃើញទេសភាព ដ៏ស្រស់់ត្រកាលនៃវាលស្មៅដ៏ធំល្វឹងល្វើយលាតសន្ធឹងទៅជាប់នឹងព្រៃ ធម្មជាតិពណ៌បៃតងស្រស់។
ខេត្ត មណ្ឌលគិរី តាំងនៅភាគឦសានប្រទេសកម្ពុជា មានចម្ងាយប្រមាណ ៤៥០គ.ម ពីរាជធានីភ្នំពេញ។ ខេត្តនេះមានព្រំប្រទល់ខាងជើងជាប់នឹងខេត្តរតនគិរី និងស្ទឹងត្រែង, ខាងលិចជាប់នឹងខេត្តក្រចេះ, ខាងត្បូង និងខាងកើតជាប់ប្រទេសវៀតណាម។ ខេត្តនេះមានផៃ្ទដី ១៤,២៨៨គីឡូមែ¨ត្រការេ¨, ចែកចេញជា ៤ស្រុក, មាន ១៧ឃុំ និង ៩០ភូមិ និងក្រុង១ មាន ៤សង្កាត់។ ប្រជាជនសរុបចំនួន ៦០,៨១១នាក់ហើយ ៨០ភាគរយ គឺជាជនជាតិភាគតិច ជាច្រើនអំបូរ (ខ្មែរលើ)៕
រមណីយដ្ឋាន បឹងយក្សឡោម
រមណីយដ្ឋានទឹកជ្រោះ ប៊ូស្រា
ដើមឈើ និង ភ្នំ មណ្ឌលគិរី

No comments:

Post a Comment