គ្មានប្រទេសណាមួយគេច
ផុតពីអំពើពុករលួយនោះទេ ប៉ុន្តែទោះជាយ៉ាងណាក៏ មានប្រទេសមួយចំនួន
ត្រូវបានអន់ឱន និងមិនចាត់ទុកជាផ្លូវច្បាប់ ព្រោះតែអំពើពុករលួយ
នៅក្នុងប្រទេសនោះ មានភាពតិចតួចបំផុត។
វេទិកាសេដ្ឋកិច្ចពិភពលោក(WEF) បានប៉ាន់ប្រមាណថា
ក្នុងមួយឆ្នាំអំពើពុករលួយ បានកើនឡើង ១០ភាគរយនៃតម្លៃ អាជីវកម្មទូទៅពិភពលោក។
អំពើពុករលួយត្រូវបាន គេមើលឃើញថា បានកើនឡើងនៅក្នុង ប្រទេសកំពុងអភិវឌ្ឍន៍
និងប្រទេសដែលទើប នឹងងើបឡើងវិញនៃ ការបះបោរគឺជាកន្លែង ពុករលួយជាងគេ
ដែលមានប្រមាណដល់ ២៥ភាគរយនៃតម្លៃ កិច្ចសន្យាលទ្ធកម្ម។
ខាងក្រោមនេះគឺជា ប្រទេសពុករលួយបំផុតទាំង ១០នៅលើពិភពលោក នាពេលបច្ចុប្បន្ននេះ ដោយយោងតាមសន្ទស្សន៍ ហានិភ័យនៃអំពើពុករលួយ ៖
១០.ប្រទេស វេណេស៊ុយអេឡា៖ មនុស្សភាពច្រើននឹង
គិតថាការរកឃើញប្រេង នៅក្នុងប្រទេសតំបន់ អាមេរិកឡាទីន ជាផ្នែកមួយធ្វើឲ្យ
ប្រទេសមានភាពរីកចម្រើន និងរុករឿង ប៉ុន្តែជំនួសមកវិញវា គឺគ្រាន់តែជាការតស៊ូរ
បស់ពួកវិរជន នយោបាយប៉ុណ្ណោះ ដើម្បីឲ្យពួកគេ កាន់កាប់អំណាច។ Hugo Chavez
ជាបុរសខ្លាំងនៅក្នុង ប្រទេសវេណេហ្សូអេឡា ដែលបានកាន់កាប់ អំណាចតាំងពីឆ្នាំ
១៩៩៩ដល់ពាក់កណ្ដាលឆ្នាំ ២០១៣ ពោលគឺរហូតដល់គាត់ស្លាប់។ លោក Chavez បានបង្កើត
និងអនុម័តច្បាប់ដើម្បីផ្ដល់ ឱកាសឲ្យខ្លួនឯង ជាប់ឆ្នោតដោយគ្មាន ដែនកំណត់
ប៉ុន្តែគេរំពឹងថា ប្រទេសនេះនឹង មានការកែប្រែទៅមុខ
និងរួចផុតអំពីអំពើពុករលួយ។
០៩.ប្រទេសកម្ពុជា៖ អំពើពុករលួយត្រូវ បានគេរាយកាណ៍ថា
បានរាលដាលពាសពេញផ្ទៃ ប្រទេសស្ទើរតែគ្រប់ កម្រិតទាំងអស់ ដោយមានតាំងការ
រំលោភច្បាប់ចរាចរណ៍ ការទទួលបានបណ្ណបើកបរ ការព្យាបាលជំងឺ នៅតាមមន្ទីរទេព្យ
ជាពិសេសគឺភាពអយុត្តិធម៌នៅក្នុងតុលាការ។
០៨.ប្រទេសកូរ៉េខាងជើង៖ ជាប្រទេសទាំងមូលដែល
បង្កើតឡើងហាក់ដូចជា សម្រាប់បម្រើតែមនុស្សម្នាក់ ប៉ុន្តែបែរជាកើត
មាននូវអំពើពុករលួយ ខ្ពស់ទៅវិញ។ សំណូកដល់មន្ត្រីសាធារណៈ ត្រូវបានគេចាត់ទុកថា
ជារឿងធម្មតាមួយ នៅក្នុងប្រទេសមួយនេះ ហើយប្រាក់ចំណូល
គឺជាផ្នែកមួយនៃប្រព័ន្ធ និងការកេងបន្លំថវិកាជាតិ នៃមូលនិធិសាធារណៈ
ហើយត្រូវបានលេច ចេញជារឿយៗ ។ រដ្ឋាភិបាលនៃប្រទេសមួយនេះ ព្យាយាមចាកចេញ
ពីរឿងអាក្រក់ដែរ ប៉ុន្តែមិនអាចសម្រេចបាន ទាំងស្រុងនោះទេ
ព្រោះតែការប្រព្រឹត្ត អំពើពុករលួយ នៅតែកើតមានបន្ត ជាពិសេសគឺសម្រាប់
ជនភ្ញៀសខ្លួន ត្រូវសូកប៉ាន់ដើម្បី ទទួលបានសេរីភាព
ដោយពួកគេត្រូវចំណាយលុយឲ្យពួកឆ្មាំព្រំដែនដើម្បីបានឆ្លងដែនទៅកាន់ប្រទេសចិនជាដើម។
០៧.ប្រទេសហ្គីណេ(Guinea)៖ តម្លៃនៃការរស់នៅ
ក្នុងប្រទេសមួយក្រីក្រ មួយនេះមានកម្រិតខ្ពស់ ជាងប្រទេសដែល មានការរីកចម្រើន។
ប្រទេសហ្គីណេធ្លាប់បាន ជួបនូវរឿងរ៉ាវអាស្រូវ ជាមួយនឹងក្រុមហ៊ុន
រុករករ៉ែដែលជាប់ពាក់ព័ន្ធ នឹងថ្នាក់ដឹកនាំប្រទេស និងប្រធានក្រុមហ៊ុន។
កម្រិតនៃការពុករលួយ នៅក្នុងប្រទេសនេះត្រួវ បានគេមើលឃើញ យ៉ាងជាក់ស្ដែងរហូត
ដល់ត្រូវការជំនួញពី សហរដ្ឋអាមេរិក និងអង់គ្លេសក្នុង ការជួយស៊ើបអង្កេត
បន្ទាប់ពីប្រទេសមួយ នេះចេះតែរាលដាលធំទៅៗ។
០៦.ប្រទេសអេហ្គូតូរាលហ្គីណេ (Equatorial Guinea)៖
ជាប្រទេសមួយស្ថិតនៅក្នុង តំបន់អាហ្វ្រិកកណ្ដាល និងជាប្រទេសមួយដែល
សម្បូរទៅដោយ ធនធានធម្មជាតិ ដូចជាប្រេង រ៉ែ និងឧស្ម័នធម្មជាតិ។
បើទោះបីជាយ៉ាងនេះក្ដី ធនធានធម្មជាតិទាំងអស់ នោះត្រូវបានជនផ្ដាច់ការ
មានអំណាចក្ដោបក្ដាប់ កេងប្រវ័ញ្ច ដែលធ្វើឲ្យប្រជាជន ក្រីក្រនៅតែក្រ។
តាមការប៉ាន់ប្រមាណ ធនធានធម្មជាតិប្រមាណ ៦០ភាគរយត្រូវ បានដាក់ទៅលើកណ្ដាប់ដៃ
អ្នកមានអំណាច ហើយប្រជាជនដែលរស់ នៅក្នុងប្រទេសមួយនេះត្រូវចំណាយយ៉ាងតិច
១ដុល្លារអាមេរិកដើម្បី ទទួលបាន សេវាមូលដ្ឋានផ្សេងៗ។
០៥.ប្រទេសស៊ីមបាវេ៖ ត្រូវបានគេមើលឃើញថា ជាប្រទេសដែលមាន
អំពើពុករលួយស្ទើរតែ គ្រប់វិស័យតាំងពី ការដោះស្រាយបញ្ហា ការផ្ដល់ជំនួញ
ជាពិសេសគឺនៅក្នុង ប្រព័ន្ធអប់រំ។ នៅក្នុងប្រព័ន្ធអប់រំត្រូវបាន
គេឃើញថាមានអំពើ ពុករលួយខ្ពស់ជាងគេ សំណូកដ៏ខ្ពស់ត្រូវបានធ្វើ ឡើងនៅរាល់ពេល
ប្រឡងសាកល្បង ឬការប្រឡងផ្សេងៗ ដោយមានអ្នកខ្លះជាប់់ឈ្មោះ ទាំងមិនចេះអក្សរ។
០៤. ប្រទេសស៊ូដង់៖ជាប្រទេសមួយដែលកើត
មាននូវសង្គ្រាមស៊ីវិល ចលនាសាសនា ភាពចលាចល ផ្នែកនយោបាយ អស់រយៈពេល
ជាច្រើនទសវត្សរ៍។ នៅក្នុងប្រទេសមួយនេះ ត្រូវបានគេមើលឃើញថា
រឿងបក្ខពួកនិយមគឺជា រឿងធម្មតានៅក្នុងឈរមន្ត្រី រដ្ឋាភិបាលជាន់ខ្ពស់
ដោយមានសាច់ញាតិ ជាអ្នកកាន់តំណែងធំ រីឯអ្នកគ្មានបក្ខពួកត្រូវបាន
បម្រើការងារថ្នាក់តូចតាច ពេញខ្លះសូម្បីតែ តំណែងក៏គ្មានដែរ។
ការសូកប៉ាន់ត្រូវបាន គេមើលឃើញថាកើត មានជាញឹកញាប់ ជាមួយនឹងប៉ូលិស។
ជាពិសេសសម្រាប់អ្នក ដែលចង់បង្កើតអាជីវកម្ម នៅក្នុងប្រទេសនេះ ត្រូវចំណាយលុយ
ជាច្រើនជាមួយនឹង មន្ត្រីសាធារណៈដើម្បី ទទួលបានសិទ្ធិអាជ្ញាប័ណ្ណ។
៣.ប្រទេសមីយ៉ាន់ម៉ា៖ ទើបតែរួចផុត និងមានសេរីភាព
ក្នុងការបោះឆ្នោត បន្ទាប់ពីប្រទេសមួយនេះ ត្រូវបានក្ដោបក្ដាប់
ដោយមេដឹកនាំផ្ដាច់ការ។ ប្រទេសមួយនេះ សម្បូរទៅដោយឈើ ប្រេង និងឧស្ម័នធម្មជាតិ
ប៉ុន្តែបើទោះបីជាយ៉ាងក្ដី វាត្រូវបានកាន់កាប់ ដោយអ្នកមានអំណាច
បានទាញយកធ្វើជា សម្បត្តិផ្ទាល់ខ្លួននៅ ក្រោមការគ្រប់គ្រង់ របស់ជនផ្ដាច់ការ។
ការផ្ដល់នូវសំណូក ដើម្បីទទួលបានសេវា មូលដ្ឋានផ្សេងៗ ជារឿងធម្មតានៅ
ក្នុងប្រទេសមួយនេះ រហូតដល់មាន ពាក្យមួយឃ្លាដែល គេតែងតែនិយាយថា "លុយទឹកតែ"។
សូម្បីតែក្រុមហ៊ុនបរទេស ដែលចង់វិនិយោគក៏ ត្រូវតែបង់លុយទឹកតែ
ផងដែរក្នុងការទទួល បានអាជ្ញាប័ណ្ណ ជាពិសេសទៅលើ អាជ្ញាប័ណ្ណនាំចូល នាំចេញ
និងកិច្ចព្រមព្រៀងជួលដី និងពន្ធអាករ។
០២. ប្រទេសសូម៉ាលី៖ ដូចគ្នាទៅនឹងប្រទេសស៊ូដង់
ដោយសារតែប្រទេសមួយនេះ រងគ្រោះជាមួយនឹងសង្គ្រាម និងជាកន្លែងដែល
សម្បូរដោយបក្ខពួកនិយម។ នៅក្នុងជួររដ្ឋាភិបាលត្រូវបាន គេមើលឃើញថាញ៉ាំញី
ទៅដោយអំពើពុករលួយ ច្រើនបំផុត ហើយកម្លាំងប្រដាប់អាវុធ
តែងតែទាមទារសំណូកផ្សេងៗ ពីប្រជាជនដើម្បីឲ្យ ពួកគេធ្វើការងារអ្វីមួយ។
ការធ្វើអន្តោប្រវេសន៍ ចាកចេញពីស្រុកត្រូវបាន ទាមទារសំណូកដើម្បី
ទទួលបានការចាកចេញ ដោយងាយស្រួល។ ច្បាប់ប្រឆាំងអំពើពុករលួយ
ត្រូវបានដាក់ឲ្យប្រើប្រាស់ ប៉ុន្តែហាក់ដូចជា គ្មានប្រសិទ្ធភាពនោះទេ
ហើយអំពើពុករលួយមួយទៀត ត្រូវបានលេចចេញជា រូបរាងផងដែរ នៅក្នុងប្រព័ន្ធអប់រំ។
០១.សាធារណរដ្ឋប្រជាធិបតេយ្យកុងហ្គោ៖
ជាប្រទេសដែលត្រូវបានគេ រកឃើញថាមានអំពើពុករលួយ ខ្លាំងបំផុត ដោយរដ្ឋាភិបាលនៃ
ប្រទេសនេះព្យាយាមលុបបំបាត់ និងកាត់បន្ថយ ប៉ុន្តែវាមិនអាចទៅរួច
ដោយសារតែអំពើពុករលួយ បានរាលដាលយ៉ាងខ្លាំង។ អំពើពុករលួយ ដែលកើតមានខ្លាំងនៅ
ក្នុងប្រទេសនេះគឺ មានទៅលើវិស័យអប់រំ ការរុករករ៉ែ ព្រៃឈើ ការយកពន្ធ លុយទឹកតែ
បក្ខពួកនិយមវាបានក្លាយ ជាប្រពៃណីសម្រាប់ ប្រទេសនេះ៕
http://www.lookingtoday.com/index.php/entertainment-general-news/25817-2013-12-22-05-37-31.html
No comments:
Post a Comment