គេសង្កេតឃើញចម្លាក់លើពពិល មានច្រើនបែប ដូចជា រូបចម្លាក់
នាងគង្ហីងច្បូតសក់ រូបតាបសឫសី រូបហនុមាន ដើមចេក រូបពិស្ណុការ…។
ជាក់ស្តែងរូបចម្លាក់ពពិល (រូបទី១) បង្ហាញពីទេពប្រណម្យ ហៅថា “នារីផល“
ពោលគឺស្រីដែលមានតែខ្លួនផុសចេញ ពីរុក្ខជាតិ មានទងជានាគ ដែលមានមតិខ្លះថា
ជានាងនាគ។
កម្រិតសិល្បៈខ្ពស់នៃពពិលនេះ គេធ្វើអំពីសម្រិត ឬស្ពាន់ ឆ្លាក់ក្បូរក្បាច់រចនារបៀបនេះ គេលែងផលិតទៀតហើយ ។ សម័យបច្ចុប្បន្ន អាចារ្យទាល់ច្រកធ្វើពពិលអំពីឈើជានិមិត្តរូប ដើម្បីធ្វើពិធីផ្សេងៗ ប៉ុន្តែមិនប្រសើរ ដូចវត្ថុជំនាន់មុនឡើយ៕

No comments:
Post a Comment