នៅក្នុងឆ្នាំ២០១៣ នេះ សិល្បករ
សិល្បការនីខ្មែររៀបអាពាហ៍ពិពាហ៍ មានចំនួន ១៥គូ ក្នុងនោះ
២គូបានលែងលះគ្នាទៅវិញក្នុងចំណោមអាពាហ៍ពិពាហ៍របស់មិត្តសិល្បករ
សិល្បការិនីនេះភាគច្រើនបានប្ដី ឬប្រពន្ធសុទ្ធតែអាណិកជនក្រៅប្រទេស។
អានអត្ថបទ៖ មួយគូណា អ្នកពេញចិត្តជាងគេ?
១ អ្នកនាង លី ម៉ារីណា
តារាសម្ដែងសាច់សខ្ចីរូបនេះសម្រេចចិត្តចូលរោងការជាមួយអាណិកជន
អាមេរិកដើម្បីបញ្ចប់ព័ត៌មានរឿងអាស្រូវទាំងឡាយនឹងមន្ត្រីជាន់
ខ្ពស់ក្នុងជួររដ្ឋាភិបាល
ជាពិសេសបញ្ចប់ការគំរាមបាញ់សម្លាប់ពីសំណាក់ប្រពន្ធដើមមន្ត្រីធំ។
អានអត្ថបទ៖ ពិធីកាត់ចំណងដៃមង្គលការលី ម៉ារីណាល្ងាចមិញ

អ្នកនាង លី ម៉ារីណា និងស្វាមីជាអាណិកជនអាមេរិក
២ លោក ជា វណ្ណរិទ្ធ
សម្រេចចិត្តបោះបង់ភាពនៅលីវរបស់ខ្លួនចោល
ដោយរៀបការជាមួយនឹងនារីដែលមិនមែនជាអ្នកសិល្បៈ។
មកទល់នឹងពេលនេះលោក
និងភរិយារស់នៅចុះសម្រុងនឹងគ្នាដោយមិនដែលមានរឿងរកាំរកូសកើត
ឡើងនោះទេ។
អានអត្ថបទ៖ ជា វណ្ណារិទ្ធ ផុតកំលោះស្រេច

លោក ជា វណ្ណរិទ្ធ និងភរិយា
៣ អ្នកនាង ឈាន នីហ្សា
បានរៀបអាពាហ៍ពិពាហ៍នឹងបុរសអាណិកជនមកពីប្រទេស បារាំង។
អ្នកនាងបានបោះបង់អាជីពជាអ្នកសិល្បៈចោលដោយទៅរស់នៅជាមួយនឹង
ស្វាមីក្រោយពីរៀបអាពាហ៍ពិពាហ៍រួច។
អានអត្ថបទ៖ ឈាន នីហ្សា រៀបការចោលសិល្បៈ

អ្នកនាង ឈាន នីហ្សា និងស្វាមីជាអាណិកជនបារាំង
៤ លោក មុត ឧត្ដម
បានរៀបអាពាហ៍ពិពាហ៍នឹងនារីខ្មែរជាអាណិកជនមកពីអាមេរិកម្នាក់។
ម្ចាស់បទ “ខោរឹបគូថខ្លី”
រូបនេះទំនងជាបោះបង់អាជីពជាអ្នកសិល្បៈចោលក្រោយពីរៀបការរួច
ព្រោះមកទល់នឹងពេលនេះគេមិនដែលឃើញវត្តមានរបស់លោកតាមកម្មវិធី
សិល្បៈនោះទេ។
លោក មុត ឧត្ដម និងភរិយាជាអាណិកជន កាណាដា
៥ អ្នកនាង ផាន់ ម៉ូនីកា
រៀបការនឹងបុរសជំនួញក្នុងស្រុកម្នាក់កាលពីដើមឆ្នាំកន្លងទៅ។
តារាចម្រៀងក្នុងផលិតកម្មសាន់ដេរូបនេះបានចូលរោងការដើម្បីបញ្ចប់
រឿងអាស្រូវទាំងឡាយដែលកើតមានកន្លងមក។
អានអត្ថបទ៖ ផាន់ ម៉ូនីកា ស្រក់ទឹកភ្នែកថ្ងៃរៀបការ

អ្នកនាង ផាន់ ម៉ូនីកា និងស្វាមី
៦ លោក អ៊ឹង ប៊ុនលាភ
តារាចម្រៀងរូបនេះបានរៀបអាពាហ៍ពិពាហ៍ជាថ្មីនឹងនារីម្នាក់ដែលមិន
មែនជាអ្នកសិល្បៈ
ក្រោយពីបានលែងលះនឹងប្រពន្ធដើមជាអាណិកជនមកពីអាមេរិក។
លោក អ៊ឹង ប៊ុនលាភ និងភរិយា រូបថត៖ Facebook ថន លក្ខិណា
៧ អ្នកនាង គង់ សុជាតិ ទស្សនិកជនមួយចំនួនស្ទើរតែ
មិនជឿនៅពេលអ្នកនាង បានចូលរោងការនឹងពិធីករល្បីឈ្មោះ លោក ជា
វិបុល កាលពីពេលថ្មី។
ត្បិតតែមានវ័យខុសគ្នាច្រើនតែពួកគេកំពុងតែរស់នៅជាមួយគ្នា
ប្រកបដោយសេចក្ដីសុខរហូតមកទល់នឹងពេលនេះ។
អ្នកនាង គង់ សុជាតិ និងស្វាមីលោក ជា វិបុល
៨ អ្នកនាង ព្រំ សុទ្ធារដ្ឋ
ពិធីការិនីរបស់ស្ថានីយទូរទស្សន៍ប៉ុស្តិ៍លេខ៥
បានរៀបការនឹងបុរសជំនួញក្នុងស្រុកម្នាក់។
ទោះជាមង្គលការមិនមានភាពធំដុំដូចជាតារាមួយចំនួនក្ដី
ក៏ប៉ុន្តែមកទល់នឹងពេលនេះពួកគេទាំងពីររស់នៅជាមួយគ្នាប្រកបដោយ
សេចក្ដីសុខ។
អ្នកនាង ព្រំ សុទ្ធារដ្ឋ និងស្វាមី
៩ អ្នកនាង ពៅ សុជាតា
តារាចម្រៀងប្រចាំផលិតកម្មក្រៅប្រទេសរូបនេះទើបតែចូលរោងការនឹង
បុរសនាយសមុទ្រម្នាក់មកពីអាមេរិក។
អ្នកនាងមិនទាន់មានគម្រោងទៅរស់នៅក្រៅប្រទេសជាមួយស្វាមីនៅឡើយ
ទេ រហូតមកទល់នឹងពេលនេះ។
អ្នកនាង ពៅ សុជាតិ និងស្វាមីជាអាណិកជន អាមេរិក
១០ អ្នកនាង អឿន ដាលីស
អតីតពិធីការិនីប្រចាំស្ថានីយទូរទស្សន៍ប៉ុស្ថិ៍លេខ៥
រូបនេះបានអញ្ជើញមិត្តសិល្បករ
សិល្បការិនីតែពីរនាក់ប៉ុណ្ណោះចូលរួមមង្គលការរបស់នាង
និងស្វាមីជាអាណិកជនមកពីប្រទេស អូស្ត្រាលី។
ក្រោយរៀបការរួចអ្នកនាង បានបោះបង់អាជីពជាអ្នកសិល្បៈចោល
ដោយទៅរស់នៅជាមួយស្វាមីនៅអូស្ត្រាលី។
អានអត្ថបទ៖ មិនគួរឱ្យជឿ! អឿន ដាលីស រៀបការយប់មិញអញ្ជើញអ្នកសិល្បៈពីរនាក់ មកតែម្នាក់ប៉ុណ្ណោះ!

អ្នកនាង អឿន ដាលីស និងស្វាមីជាជនជាតិអូស្ត្រាលី
១១ អ្នកនាង សារ៉ាយ សក្ខណា តារាសម្ដែង
និងជាតារាម៉ូដែលរូបនេះបានធ្វើឱ្យទស្សនិកជន
ក៏ដូចជាមិត្តសិល្បៈដូចគ្នាភ្ញាក់ផ្អើល
បន្ទាប់ពីនាងបង្ហាញឈុតរ៉ូប
១ម៉ឺនដុល្លារក្នុងពិធីអាពាហ៍ពិពាហ៍របស់នាងជាមួយនឹងស្វាមីជា
មេធាវីមកពីអាមេរិកកាលពីពេលថ្មីៗ។
អ្នកនាង សារ៉ាយ សក្ខណា និងស្វាមីជាអាណិកជន អាមេរិក
១២ អ្នកនាង គឹម លីហ្សា
តារាសម្ដែងរូបនេះក៏ចាញ់នាង សារ៉ាយ សក្ខណា ប៉ុន្មានដែរ
ដោយក្នុងពិធីមង្គលការរបស់នាងក៏បានបង្ហាញឈុតរ៉ូបតម្លៃរាប់ពាន់
ដុល្លារ ហើយមានភ្ញៀវចូលរួមលើសកំណត់
និងបានស្វាមីជាអាណិកជនដូចគ្នាគឺមកពីប្រទេសអូស្ត្រាលី។
អានអត្ថបទ៖ គឹម លីហ្សា មិនឱ្យចាញ់ សារ៉ាយ សក្ខណា!

អ្នកនាង គឹម លីហ្សា និងស្វាមីជាអាណិកជន អូស្ត្រាលី
១៣ អ្នកនាង អេនជី
ពិធីការិនីរបស់ស្ថានីយទូរទស្សន៍អាស៊ីអាគ្នេយ៍រូបនេះក៏បានស្វាមី
ជាអាណិកជនមកពីអាមេរិកផងដែរក្នុងពិធីមង្គលការរបស់នាងកាលពីពេល
ថ្មី។ ត្បិតតែមិនមានភាពអធិកអធមដូចតារាមួយចំនួនក្ដី
ប៉ុន្តែស្វាមីរបស់នាងក៏មិនអត់ដែរ គឺជាវិស្វករមកពីអាមេរិក។
អានអត្ថបទ៖ អេនជី អរគុណម្ដាយក្មេក !

អ្នកនាង អេនជី និងស្វាមីជាអាណិកជនមកពីអាមេរិក
១៤ លោក ព្រីង ច័ន្ទបុត្រ
តារាសម្ដែងរូបនេះទើបតែរៀបការនឹងប្អូនស្រីថ្លៃឧត្ដមសេនីយ៍ គន់
គីម កាលពីដើមឆ្នាំ២០១៣នេះ
ប៉ុន្តែមិនបានប៉ុន្មានផងពួកគេក៏បានចែកផ្លូវគ្នាដើរវិញ
ក្រោមលេសថារស់នៅមិនចុះសម្រុងនឹងគ្នា។
លោក ព្រីង ច័ន្ទបុត្រ និងភរិយាក្នុងថ្ងៃអាពាហ៍ពិពាហ៍
១៥ អ្នកនាង ចន ច័ន្ទលក្ខិណា
ចំណងអាពាហ៍ពិពាហ៍ជាង១០ឆ្នាំបានដើរដល់ផ្លូវបំបែកបន្ទាប់ពី ចន
ច័ន្ទលក្ខិណា
បានសម្រេចចិត្តលែងលះគ្នាជាមួយស្វាមីរបស់ខ្លួនគឺលោក យុត្ថារ៉ា
ឆានី ដោយបញ្ហារស់នៅមិនចុះសម្រុងនឹងគ្នា
ក៏ប៉ុន្តែបណ្ដាញព័ត៌មានជាច្រើនបានចុះផ្សាយថាមានអ្នកទី៣ថ្នាក់
ជាឧត្ដមសេនីយ៍មកជ្រែកស្នេហ៍។
ចន ច័ន្ទលក្ខិណា និងស្វាមីកាលនៅផ្អែមល្ហែម
អត្ថបទ៖ អ៊ីង សុឡា
No comments:
Post a Comment