២) កាត់កឥតឈាម កាត់ដៃឥតម្រាម ពុះទ្រូងឥតថ្លើម។
៣) កាន់កន្ទុយញាក់ខ្សែ អាចម៍មួយស្រែមិនស្អុយសោះ។
៤) កាន់កន្ទុយញាក់ខ្សែ ស្រែកង៉ាង។
៥) កាប់មួយពូថៅ ដំបៅមួយជីវិត។
៦) កាប់មួយពាន់ ជាន់មួយម៉ឺន។
៧) កាប់ឈើ រាន់មែក។
៨) កាប់ផាំងដល់ថ្ម កាប់ផាំងដល់ដីស កាប់ផាំងដល់ទឹកសមុទ្រ។
៩) កាល់នៅរស់គេស្អប់ ងាប់ទៅគេហិត។
១០) កាលរស់គេចោមស្អប់ ដល់ពេលគ្នាងាប់គេចោមស្រលាញ់
១១) កាលដើមរូបអ្នកគួរខ្ពើមរអា លុះដល់ដូររូបកាលណា អ្នកគួរស្រលាញ់។
១២) កុកសហើរពេញបឹង ក្អែកហើរទទឹងបាំងបាត់កុកស។
១៣) កុកហើរពុំដែលទំ ភ្នំពុំដែលកន្លះ។
១៤) កូនអូរតូចមួយបងមិនដែលហ៊ានឆ្លង ស្រីពៅមាសបងឆ្លងទៅឆ្លងមក។
១៥) កូនស្រីមាសឪពុក មិនដែលឃើញមុខ ធុំតែក្លិន។
១៦) កៀកក លៀនអណ្តាត។
១៧) កំប៉េះកំប៉ោះ កំប៉េះឥតដោះ ចិញ្ចឹមកូនរស់។
១៨) កំប៉ូកៗដូចរបស់អ្នក គន្លាក់ៗដូចរបស់ខ្ញុំ ច្រិមច្រុមៗចូលរបស់អ្នកវិញ។
១៩) កំប៉ាងៗដូចស្លឹកម្លូ ប្រហោងគ្រហូៗ មមីសជុក។
២០) កំប៉ុកក្រពុំ អង្គុយលើភ្នំ ពាក់អាវក្បាលសូត្រ។
២១) កំប៉ុកក្រពុំ អង្គុយលើភ្នំ រំសាយសក់លេង។
២២) កំប្លុកកំប្លូវ អង្គុយក្បែរផ្លូវ ពាក់អាវព្រួញ។
២៣) កំប៉ុកកំប៉ុន ស្រដៀងផ្លែជំពូ ប្រហោងពីរគ្រហ៊ូ មមីសជុក។
២៤) កេះឆ្អឹងជំនី ស៊ីគល់បំបុះ អោបដៃវាយពោះ បរសេះកាត់ត្រលោក។
២៥) ក្ងក់ដូចទុង ក្ងុងដូចត្មាត រកស៊ីសង្វាត រកពោះដាក់គ្មាន។
២៦) ក្តិតលើក្តិត ដៃលើដៃ ជើងខ្វៃៗ ភ្នែកសំលឹងមុខ។
២៧) ក្បាលពីរកន្ទុយពីរ គូថមួលឡោស៊ី ជើងប្រាំបី។
២៨) ក្បាលមួយជើងពីរដណ្តប់ មានកូនគ្រប់ ៣៦៥។
២៩) ក្បាលនិងចុងខ្លី ខ្លួនដល់ដីដេកស្តឹក។
៣០) ក្មេងចាំផ្ទះ ចាស់ដើរលេង។
៣១) ក្រុកៗមាន់ក្រាប លូកដៃទៅស្ទាប ម៉ែអ៊ើយប៉ុន្មាន។
៣២) ក្រហមចុងស្ទីកគល់ ជញ្ជក់មិនស្រួលសើមជោគ។
៣៣) ក្រពើមិនជិះទៅជិះគល់ឈើ ក្បាលដូចគេរើ អាចម៏ដូចគេរាយ។
៣៤) ក្លិកក្លក់ ដកចេញក្រហមទែង។
៣៥) ក្អែកហើរទាំងហ្វូងពងវានៅដី ចូរស្រាយបាលី គេហៅសត្វអ្វីហ្ន។
៣៦) ខិតលើខិតក្រោម ល្មមហើយអ្នក។
៣៧) ខែប្រាំងផ្កា ខែវស្សាខ្លូតកន្តើយ រដូវលំហើយ ទុំជ្រុះ។
៣៨) ខែប្រាំងស្មៅដុះលើដី វស្សាស្មៅលាស់ខ្ចី ដីដុះលើស្មៅ។
៣៩) ខ្ចីខ្ចប់នំ ទុំស្ល។
៤០) ខ្ពស់មិនបាច់កល់ ពេញមិនបាច់វាល់ ដាច់មិនបាច់ស្រាយ។
៤១) ខ្មៅក្ងេះ កេះសូន។
៤២) ខ្លែងសហើរចូលស្រុក អ្នកណាមានមុខទទួលខ្លែងស។
៤៣) ខ្លួនខ្ញុំថ្លាដូចកញ្ចក់ ទឹកភ្នែកខ្ញុំស្រក់ ពេលត្រូវកំដៅថ្ងៃ។
៤៤) ខ្លួនដែក ជើងដើរ។
៤៥) ខ្សែមួយចង្វាយ រាយគ្រប់ស្រុក។
៤៦) គាត់មួយមកពីត្បូង តាំងយូបាំងច្រូងកូនបៅស្ញែ។
៤៧) គាត់មួយមកពីស្រុកចិន មិនចេះចុកក្បិន គេចុកអោយ។
៤៨) គេប្រើវាធាត់ គេអានិត វាស្គម។
៤៩) គេឈប់ឯងឈរ គេដើរឯងដេក។
៥០) គោមួយក្រោល ត្រងោលទាំងអស់។
៥១) គោខ្មៅស៊ីចុងៗ គោសក្បុងស៊ីដល់គល់។
៥២) គោដេកខ្សែដើរ។
៥៣) គោក្រហមលិទ្ធក្តិតគោខ្មៅ។
៥៤) គោខ្មៅរត់ចូលព្រៃរនាម គោសតាមភ្លាម ឈាមជាប់ស្នែង។
៥៥) គល់ទ្រេត ដើមត្រង់ ផ្លែនៅឯចុង បេះនៅឯផ្ទះ។
៥៦) គ្រលីងគ្រលោងលោតផ្លោត អ្នកណាឆោតរកមិនឃើញ។
៥៧) ឃ្លោកមិនឃ្លោក ល្ពៅមិនល្ពៅ លើកដាក់លើភ្លៅ កន្ទ្រឹមបាយចូក។
៥៨) ងក់ៗ លីទំពក់ចូលព្រៃ។
៥៩) ង៉ែៗង៉ាំងៗ ងាកខាងស្តាំ ងាកខាងឆ្វេង ចូលគុម្ពោតរំដេង ឆ្កែឆ្កួតខាំឆ្កែ។
៦០) ចកពីលើ ក្រពើពីក្រោម។
៦១) ចងទាក់នៅត្រង់ក វាយត្រង់ល្អនៅឯក្បាល។
៦២) ចង់ជ្រៅចាក់ ចង់រាក់ដកចេញ។
៦៣) ចង់វែងអោយកាត់ ចង់ធំអោយចាំង។
៦៤) ចាក់កន្តាំងកន្ថេកកន្ថាក ខ្លួនក្រលំបាក នៅផ្ទះឈើខ្ពស់។
៦៥) ចាក់តិចៗមិនសូវល្អ ចាក់លិចម៉ាពងក្ត ល្អចេញអាចម៍។
៦៦) ចាប់វល្លិ៍មួយ រញ្ជួយគ្រប់មែក។
៦៧) ចាប់វល្លិ៍វើក រំពើកវល្លិ៍វាយ ផ្ទះធំទូលាយ កន្សោមតាឱ។
៦៨) ចាប៉ីខ្សែមួយ មិនព្រួយរឹតផ្សំ លើកដាក់អោយចំ ស៊ីសាច់រាប់នាឡិ។
៦៩) ចាស់និងចាស់ប្រទះគ្នា។
៧០) ចិនឆៅ ដោះអាវងាប់។
៧១) ចិនឆៅ ពាក់អាវងាប់។
៧២) ចុងធ្ងន់ដូចក្បាល អ្នកកណ្តាលបែកញើសសស្រាក់។
៧៣) ចេះហោះ ចេះហើរ ចេះដើរលើដី តើកម្មផលអ្វីទៅពងក្រោមទឹក។
៧៤) ចំតិតចំទយ ដូចគេលយផ្លូវទូក ដូចគេលូករន្ធក្តាម ដូចគេតាមចាប់ត្រី ដូចគេបីកូនង៉ែត។
៧៥) ចាំងមួយថ្ងៃ រកកំទេចគ្មាន។
៧៦) ចូលទៅតាំងៗ គងម៉ាំង លាត់។
៧៧) ចុះទៅដីខ្ញក។
៧៨) ចេញទៅគគ្រឹក ឥតខ្លាចឡើយណា សេនាបួននាក់អមព្រះក្សត្រា ចំណែកនាវាចតក្បែរមាត់ច្រាំង។
៧៩) ច្របាច់ក លៀនអណ្តាត។
៨០) ឆក់ៗឆាងៗ ព្រលឹមស្រាងៗ ឆឹកក្តស្រីៗ។
៨១) ឆឹងៗឆាំងៗ រន្ទៈបាញ់ផាំង យកដៃទៅរង។
៨២) ឆឹកមីនាងកុយ សុយម៉ុយសនុំនាង សើយរបស់នាង ឆឹករបស់បង។
៨៣) ឆ្អិនក្បាល ស៊ីកន្ទុយ។
៨៤) ជាន់កន្ទុយ ស្រែកង៉ាក។
៨៥) ជីករណ្តៅ ដេកចាំ។
៨៦) ជីកបានចោល ជីកមិនបានយក។
៨៧) ជើង១០ ប្រសព្វជើង១ ភ្នែក៦ ប្រមាណថា កោកកាកៗដូចអ្នកស្រវឹងស្រា គ្មានអ្នកណាថា ឡូឡាម្នាក់ឯង។
៨៨) ជើង១០ ប្រទប់ជើង១ ជ្រែងដូចគេជ្រួយ ឮតែមាត់ក្អេងក្អាង។
៨៩) ជើងបួនចុះក្រោម ជើងបួនឡើងលើ ក្បាលបីងីងើ ងាកមើលកន្ទុយមួយ។
៩០) ជើងមួយទល់មេឃ ជើងបួនទល់ដី ក្បាលបី កន្ទុយមួយ។
៩១) ជើងប្រាំមួយ កណ្តួយជូរ។
៩២) ជើងបួន ខ្លួនខ្លី ស្លឹកបី ផ្លែមួយ។
៩៣) ឈើកោងដាក់លើឈើកាង អារក្សជាន់ផាង គ្រវីខ្ចាត់ខ្ចាយ។
៩៤) ឈើកោងប្រហោងកណ្តាល ស្តេចមានកាលចង់បានឈើកោង។
៩៥) ឈើកោងរំលងសមុទ្រ យកខ្មោចទៅដុតនៅលើឈើកោង។
៩៦) ឈើកោងរំលងព្រៃភ្នំ ត្រដេវ៉ិចយំ ជ្រងស្រងាត់។
៩៧) ឈើងាប់មានដង្ហើម សត្វឥតថ្លើម នៅកណ្តាលទន្លេ ខឹងនឹងគេ វាយខ្លួនឯង។
៩៨) ឈើងាប់ ជាប់ឈើរស់។
៩៩) ឈើទាលចុងស្រួច សត្វហើរគ្រលួច មិនដែលហ៊ានទំលើ។
១០០) ឈើមួយដុំ ជំនុំមិនដាច់។
១០១) ឈើពុក រុកឈើខ្លឹម។
១០២) ឈើពុករុកឈើខ្លឹម ម៉ែអាកឹម នៅស្រុកកំពង់ស្វាយ។
១០៣) ឈើមួយកំនាត់ រសាត់ជុំវិញភ្នំខ្មៅ។
១០៤) ឈើពុករុកក្តិតយាយចាស់ ស្រួលណាស់វៀចមាត់វៀចក។
១០៥) ឈើស្រោងមិនដែលស្រួច សត្វយំគ្រលួចមិនដែលឃើញ។
១០៦) ញល់ៗផើម សើមជោគដកចេញ។
១០៧) ញឹងត្រចៀក រាកអាចម៍។
១០៨) ញេញឯមុខ ទំពក់ឯក្រោយ។
១០៩) ដងដូចនង្គ័ល យកដៃទៅពាល់ ពីរោះម្យ៉ាង។
១១០) ដាក់ទ្រូលើចុងឬស្សី មិនត្រូវត្រីអី ត្រូវនាងកំប្លង់ៗ។
១១១) ដាក់ទៅត្រង់ តំរង់ទៅវៀច។
១១២) ដាក់ប្រេងនៅចុង រុញចូលក្នុងបែកពពុះស្គុល។
១១៣) ដាច់ចុង រលំគល់។
១១៤) ដាមអើយស្រីដាម ទឹកភ្នែករហាម គេចាប់ដាមចង ក្រមុំពីរនាក់ ដើរតាមគន្លង គេចាប់ដាមចង
នៅកោះអន្លង់កី។
១១៥) ដីមួយដុំ ផ្តៅមួយគុម្ភ ពស់ពេនលើ។
១១៦) ដូងមួយចំនិត ចិតទើរ។
១១៧) ដូងអើយដូងទេរ ដូងដុះកណ្តាលទន្លេ គេហៅដូងអី?
១១៨) ដូចគេហោះ ដូចគេហើរ ដូចគេហួចចងអង្កាំ ដូចគេរាំទិតទយ ទិតទៅមុខ ទិតទៅក្រោយ ទិតញយៗ ច្រិច! ។
១១៩) ដើមប៉ុនចំបើង ស្លឹកតើងរ៉ើង ផ្លែចាក់ក្បាច់។
១២០) ដើមប៉ុនសរសៃអំបោះ ស្លឹកកញ្ឆេះកញ្ឆោះ ផ្លែចាក់ក្បាច់។
១២១) ដើមប៉ុនភ្លៅម៉ែ ផ្លែប៉ុនក្តឪ។
១២២) ដើមប៉ុនទៀន ស្លឹកលៀនប៉ុនថាស។
១២៣) ដើមប៉ុនសសរ ស្លឹកល្អប៉ុនក្តារកី។
១២៤) ដើមប៉ុនអង្រែ ផ្លែប៉ុនអង្រុត។
១២៥) ដើមប៉ុនទៀន លៀនចេញប៉ុនពែង។
១២៦) ដើមប៉ុនកន្លាស់ ផ្លែច្រើនណាស់ បេះចោល។
១២៧) ដើមប៉ុនដងជញ្ជីង ស្លឹករលោងរលឺង ផ្កាពណ៌ស។
១២៨) ដើមប៉ុនស្គរទ័ព គ្រាប់ប៉ុនស្ពៃ។
១២៩) ដើមប៉ុនខ្នារ ផ្កាហើយមិនដែលផ្លែ។
១៣០) ដើមប៉ុនសរសៃអំបោះ ស្លឹកវាកំប៉ោះ ផ្កាវាស បងអើយជូនប្អូនទៅរក៏ ផ្កាវាស កំរនៅអាយ។
១៣១) ដើមស្រលូន អូនស្រលាញ់ ស្លឹកឆែកអង្កាញ់ ផ្កាវាមូល។
១៣២) ដើមនៅឯព្រៃ យកផ្លែនោះនៃ មកបេះនៅឯផ្ទះ។
១៣៣) ដើមវាទ្រេត គល់វាត្រង់ ផ្លែនៅឯចុង បេះនៅឯផ្ទះ។
១៣៤) ដើមវាស្រលូន ជីដូនស្រលាញ់ ស្លឹកវាអង្កាញ់ ផ្កាពណ៌ស។
១៣៥) ដើមកន្តែរ៉ែ ផ្លែកន្ទិតម៉ម។
១៣៦) ដើមមួយ ត្រួយបួន ផ្កាពេញខ្លួន ផ្លែតែពីរ។
១៣៧) ដើមជក់ទឹក ស្លឹកជក់ខ្យល់ អ្នកអើយកុំឆ្ងល់ ដើមដុះឯណា?
១៣៨) ដើមជក់ទឹក ស្លឹកជក់ខ្យល់ អ្នកអើយគួរឆ្ងល់ ដើមដុះលើផ្លែ។
១៣៩) ដើមអណ្តែតទឹក ស្លឹកជក់ខ្យល់ គិតមិនដល់ រកមិនឃើញ។
១៤០) ដើមដូចបន្លាក្រូច ផ្លែវាតូចប៉ុនកដៃ គ្រាប់វាដូចត្បូងមហាថ្លៃ សំបកសោតនៃ ជាថ្នាំប្រសើរ។
១៦១) តិចតុកដាក់លើអាតេងតោង ត្រង់ណាប្រហោង ដាក់លើអាតិកតុក។
១៦២) តិកៗតក់ៗ ឥតដំអក់ បញ្ជាអ្នកតូចអ្នកធំ។
១៦៣) តុកតុល មមុលក្រោមដី សត្វជើងប្រាំបីនាំមុខតុកតុល។
១៦៤) តុកតុល សសុលក្រោមដី សត្វជើងប្រាំបី គេហៅតុកតុល។
១៦៥) តុកតុលប្រាំបីបាទ ខ្លួនវាស្អាត ភ្នែកនៅឆ្អឹងជំនីរ។
១៦៦) តុងតាំងប្រណាំងទ័ព រៀបរណ្តាប់សង្រ្គាមជ័យ បាញ់បោះផ្លេកផ្លោះមោះមៃ ធ្វើសង្គ្រាមជ័យ បែកទ័ពវឹកវរ ម្ខាងបាញ់មកពីឆ្ងាយ បែកទ័ពខ្ចាត់ខ្ចាយ រៀបទ័ពសារថ្មី។
១៦៧) តែកតោកចន្លោះភ្លៅ យោលទៅចេញទឹក។
១៦៨) តែកតោកដូចអ្នកស្រវឹងស្រា គ្មានអ្នកណាថា ថាតែម្នាក់ឯង។
១៦៩) តែលតោលកណ្តាលបឹង ដុះស្នែងកញ្ច្រឹង ជល់ដីមិនមុត។
១៧០) តាំងៗខ្ទុត ស្ទាបមើលមិនមុត ខ្ទុតហើយខ្ទុតទៀត។
១៧១) តំណាប់ក៏សាច់ ពន្លួញក៏សាច់ ដាក់ចូលឆាច់ ចេញទឹកច្រូច។
១៧២) តាំងយូ តាំងយែង តាំងយូដងវែង បាំងកូនអ្នកស្តេច។
១៧៣) ត្រពាំងគោក ដំបូកទឹក។
១៧៤) ត្រពាំងដូនតា ទឹកនោះមិនថ្លា ឯស្មៅមិនដុះ។
១៧៥) ត្រង់ធ្លូ មមិះគល់។
១៧៦) ត្រប់ទុំត្រប់ទែង ខាងលិចស្រែវែង ឥតអ្នកទៅដល់។
១៧៧) ត្រពាំងគោកពីរ ស្រងែដុះវី ក្មេងលេងកណ្តាល។
១៧៨) ត្រលាចមិនត្រលាច ល្ពៅមិនល្ពៅ លើកដាក់លើភ្លៅ កន្រ្ទឹមបាយចូក។
១៧៩) ត្រាំងឯជើង ត្រាំងឯត្បូង ត្រាំឯលិច ត្រាំងឯកើត គេហៅត្រាំងអី?
១៨០) ថ្លុកគោក ដំបូកទឹក។
ចំលើយ
ពាក្យបណ្តៅ (១-២០)
- ជីរនាងវង ស្បាយក្បាលដំរី ផ្កាយក្រពើ
- កាត់អាវ
- ដីអាចម៍បំនះ
- រហាត់រវៃ
- ចង្វែកគូថ
- ជ្រញ់ មាត់ទ្វារផ្ទះ
- កាប់ឈើរែកមាន់
- កាប់ដូង
- សត្វសង្កើច
- សត្វសង្កើច
- ដង្កូវ មេអំបៅ
- អក្សរលើក្តារខៀន លុបអក្សរ
- ពពក ភ្នំពេញ
- ត្រល់សំរាប់ត្បាញ
- ផោម
- សិតទឹកពីក្អម
- មេមាន់
- ស្នូកអណ្តើក ក្បាលអណ្តើក
- ត្រចៀកគោ ក្របី
- គីង្គក់
(១៦១-១៨០)
- ត្បាល់កិនម្សៅ
- នាឡិកា
- នង្គ័ល-គោ (ភ្ជួរស្រែ)
- នង្គ័ល-គោ (ភ្ជួរស្រែ)
- ក្តាម
- លេងអង្គញ់
- ស្នាចបាចទឹកបញ្ចូលស្រែ
- អ្នកភ្ជួរស្រែ
- ខ្យងបឹង
- សំលៀងកាំបិត ពូថៅ
- បំបៅដោះកូន
- ធាង និងផ្លែងល្ហុង
- ដោះម្តាយ
- ទឺកជ្រាំក្រោមផ្ទះ
- ស្នែងគោ
- ជើងមេឃពេលថ្ងៃលិច
- ភ្នែក
- ស្គរដី
- ត្រីអាំង
- ផ្លែដូង ដោះស្រី
ពាក្បបណ្តៅ (១៤១-១៦០)
- ដើមទន្សែ ដុះជិតមាត់ទន្លេ ធ្លាក់ផ្លែទន្សែ ចូលក្នុងទន្លេ
- ផ្លែចាន់ទុំ
- ដើមជេងគ្រេង
- ចំបក់
- ដើមប្រោះ
- សន្ទូច
- ដើមទន្លា (ទន់លា)
- ដើមគ ដើមគគីរ
- ខ្សៀ
- សំលៀងកាំបិតពូថៅ
- អកកំបោរ
- ក្បាលមនុស្ស
- រោយនំបញ្ចុក
- ស្នប់ ឈ្លើង មូស
- ដាំបាយ បាយពុះ
- ទឹក
- រុះផ្ទះ
- ជក់កញ្ឆា
- តារាស្វា ផ្កាយស្វា ផ្កាស្វាយ
- វែក
ពាក្បបណ្តៅ (១២១-១៤០)
- ដើមចេក ផ្លែចេក
- ដើមឈូក
- ដើមចេក
- ដើមទន្សែ
- ដើមផ្សិត
- ដើមស្មៅកន្ត្រើយ
- ដើមរុន
- ដើមថ្កូវ
- ដើមស្គា
- ដើមស្គន់
- ដើមត្នោត
- ស្មៅកន្ត្រើយ
- ស្មៅកន្ត្រើយ
- ដើមស្លា
- ម្ទេស
- ផែនដី ទិសទាំងបួន ផ្កាយ ព្រះច័ន្ទ ព្រះអាទិត្យ
- ដើមចេក
- ម្នាស់
- ទូកក្តោង
- ផ្លែទទឹ
ពាក្យបណ្តៅ (១៨១-២០០)
- ភ្លឺស្រែ កើតភ្លឺ
- រហាត់
- ដាក់លប ដាក់ទ្រូ
- ទឹកដូង
- ចង្កៀងខ្លាញ់
- ស្ងោរនំអន្សមជ្រូក
- ជ្រាំ
- ទឹកដូង
- ក្លែបក្រូច
- ត្បាល់កិនស្រូវ
- ដោតក្តិតម្ជុលដេរ។
- ដោតក្តិតម្ជុលដេរ។
- ផ្លូវ ចប ពូថៅ
- កន្សែងខ្ចប់ស្លា
- ជុះអាចម៍
- ទ្រុងដាក់ត្រី
- ឆ្កែ
- បង់សំណាញ់
- ត្បាល់កិនម្សៅ
- បបក់ត្រី
No comments:
Post a Comment