Tuesday, September 24, 2013

- ឈ្មោះប្រាសាទ"ក"




1. ប្រាសាទកកោះ (បន្ទាយមានជ័យ) 10. ប្រាសាទកុដ្តិស្វរៈ (សៀមរាប) 19. ប្រាសាទក្បាលរមាស (សៀមរាប)
2. ប្រាសាទកងវ៉ា (បន្ទាយមានជ័យ) 11. ប្រាសាទកំពង់ក្ដី (សៀមរាប) 20. ប្រាសាទក្រចាប់ (ព្រះវិហារ)
3. ប្រាសាទកណ្ដាលដុំខាងជើង (សៀមរាប) 12. ប្រាសាទកំពង់ព្រះ (សៀមរាប) 21. ប្រាសាទក្រពុំឈូក (ព្រះវិហារ)
4. ប្រាសាទកន្ទប់ (ព្រះវិហារ) 13. ប្រាសាទក្ដីតាគម (សៀមរាប) 22. ប្រាសាទក្រវាន់ (សៀមរាប)
5. ប្រាសាទកន្សែង (សៀមរាប) 14. ប្រាសាទក្ដីតាគមធំ (សៀមរាប) 23. ប្រាសាទក្រហម (សៀមរាប)
6. ប្រាសាទកាត់ក្ដី (ព្រះវិហារ) 15. ប្រាសាទក្ដុល (ឧត្ដរមានជ័យ) 24. ប្រាសាទក្រឡាញ់ (សៀមរាប)
7. ប្រាសាទកី (សៀមរាប) 16. ប្រាសាទក្ដឿង (សៀមរាប) 25. ប្រាសាទក្រឡោងសង្កែ (សៀមរាប)
8. ប្រាសាទកោះកេរ (ព្រះវិហារ) 17. ប្រាសាទក្នាំងខាងកើត (បន្ទាយមានជ័យ) 26. ប្រាសាទក្រោលគោ (សៀមរាប)
9. ប្រាសាទកុដិគូរ (សៀមរាប) 18. ប្រាសាទក្នាំងខាងលិច (បន្ទាយមានជ័យ) 27. ប្រាសាទក្អែកទុំ (សៀមរាប)

កម្ពុជាសម័យ អ៊ុនតាក់កម្ពុជា ១៩៩២–១៩៩៣)

  នៅថ្ងៃទី២៣តុលា ១៩៩១ សន្និសិទក្រុងប៉ារីសបានកោះប្រជុំឡើងដើម្បីចុះហត្ថលេខាលើកិច្ចព្រមព្រៀងយោគយល់គ្នាដែលប្រគល់ អំណាចទាំងស្រុងឲ្យ អ.ស.ប.ជ. (UN) ដើម្បីត្រួតពិនិត្យលើបទឈប់បាញ់ធ្វើមាតុភូមិនិវត្តន៍ជនជាតិខ្មែរគ្មានទីលំនៅតាម បណ្ដោយ ព្រំដែនប្រទេសថៃ ដកហូតអាវុធ និងរំសាយកងទ័ពតាមក្រុមបក្សពួក និងរៀបចំប្រទេសសំរាប់ការបោះឆ្នោតជាសកល និងយុត្តិធ៌ម។ សម្ដេចសីហនុ ប្រធាននៃឧត្តមក្រុមប្រឹក្សាជាតិកម្ពុជា (ឧ.ក.ជ.ក.) និងសមាជិកដ៏ទៃផ្សេងទៀតនៃឧ.ក.ជ.ក. ត្រលប់មកទីក្រុងភ្នំពេញ វិញក្នុងខែ វិច្ឆិកា ១៩៩១ ដើម្បីផ្ដើមដំណើរការតាំងទីលំនៅសាជាថ្មីនៅកម្ពុជា។
     ក្រោមកិច្ចរៀបចំ របស់ អាជ្ញាធរបណ្តោះអាសន្ន នៃអង្គការសហប្រជាជាតិប្រចាំនៅកម្ពុជា ហៅកាត់ អ៊ុនតាក់ (UNTAC) ការ បោះឆ្នោតជាសកលលើកដំបូង បានប្រព្រឹត្តិឡើងកាលពី ថ្ងៃទី ២៣ ដល់ថ្ងៃទី២៨ ខែឧសភា ឆ្នាំ១៩៩៣ ហើយ សភាធម្មនុញ្ញមួយ បាននិមិត្តឡើង នៅថ្ងៃទី ១៤ ខែមិថុនា ឆ្នាំ១៩៩៣ ដើម្បី តាក់តែងរដ្ឋធម្មនុញ្ញ នៃព្រះរាជាណាចក្រកម្ពុជា។ រដ្ឋធម្មនុញ្ញមួយ ដែល ត្រូវបាន សភា អនុម័ត នៅថ្ងៃទី ២១ ខែកញ្ញា ឆ្នាំ១៩៩៣ បានផ្តួចផ្តើមឱ្យមានការបោះឆ្នោត ៤ប្រភេទ ៖ 
   ១.ការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ត 
   ២.ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ 
   ៣.ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សារាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ និង 
   ៤.ការបោះឆ្នោតជ្រើសរើសសមាជិកព្រឹទ្ធសភា។
   ប្រជាជនកម្ពុជាជាង៤លាននាក់ (ប្រហែល៩០%នៃអ្នកបោះឆ្នោតដែលមានសិទ្ធិបោះឆ្នោត) បានចូលរួមនៅក្នុងការបោះ ឆ្នោតខែ មិនា១៩៩៣ ទោះបីជាខ្មែរក្រហម រឺបក្សកម្ពុជាប្រជាធិបតេយ្យ (PDK) កងកម្លាំងទ័ពរបស់ពួកគេមិនបានទម្លាក់អាវុធ រឺក៏រំសាយក៏ដោយ ក៏ពួកគេបានរារាំងប្រជាជនខ្លះពីការចូលរួមដែរ ។ គណបក្សហ៊្វុនស៊ិនប៉ិចរាជានិយមរបស់ព្រះអង្គម្ចាស់ រណឫទ្ធិគឺជាអ្នកទទួលបានសំ លេង ឆ្នោតខ្ពស់ជាមួយនឹងសំលេង៤៥.៥% បន្ទាប់មកគណបក្សប្រជាជនរបស់លោក ហ៊ុន សែន និងគណបក្សប្រជាធិបតេយ្យ សេរី និយមព្រះពុទ្ធសាសនា រៀងគ្នា។ ហ៊្វុនស៊ិនប៉ិចក្រោយមកបានចូលទៅក្នុងរដ្ឋាភិបាលចំរុះ ជាមួយគណបក្សដ៏ទៃៗទៀតដែលបានចូល រួមក្នុងការបោះឆ្នោតដែរ។ គណបក្សជាច្រើនបានជ្រើសតាំងបានសមាជិកសភា ១២០រូបបានចាត់ចែងពង្រាង និងអនុម័តរដ្ឋធម្មនុញ្ញ ថ្មីមួយ ដែលត្រូវបានប្រកាសឲប្រើនៅថ្ងៃ ២៤ កញ្ញា ១៩៩៣។ រដ្ឋធម្មនុញ្ញ បានបង្កើតឡើងនូវរបបប្រជាធិបតេយ្យសេរីពហុបក្ស ក្នុង ក្របខណ្ឌរាជានិយមអាស្រ័យរដ្ឋធម្មនុញ្ញ ដែលមានអតីត សម្ដេច សីហនុបានឡើងគ្រងរាជ្យជាព្រះមហាក្សត្រ។ ព្រះអង្គម្ចាស់ រណឫទ្ធិ និងលោក ហ៊ុន សែន បានក្លាយជានាយករដ្ឋមន្ត្រីទីមួយ និងទីពីររៀងគ្នាក្នុងរាជរដ្ឋាភិបាលកម្ពុជា (រ.រ.ក.)។ រដ្ឋធម្មនុញ្ញ ផ្ដល់ឲនូវ ទំហំ ដ៏ធំនៃការគោរពសិទ្ធិមនុស្ស ដែលបានទទួល ស្គាល់ដោយអន្តរជាតិ។
    ការបោះឆ្នោតទាំងនេះធ្លាប់បានរៀបចំឡើងជាបន្តបន្ទាប់រហូតមកដល់បច្ចុប្បន្នដោយត្រូវបានរៀបចំតាមបែបសកលនិងអសកល ។  ការបោះឆ្នោតទាំងអស់ សុទ្ធតែអនុញ្ញាតឱ្យ គណបក្សនយោបាយ អង្គការជាតិ និងអន្តរជាតិចូលរួមសង្កេតការណ៍។ ទោះបីជាយ៉ាង ណា តាមច្បាប់ដែលមានស្រាប់បច្ចុប្បន្ន គ្រប់មន្រ្តីជាប់ឆ្នោតទាំងអស់នឹងបាត់បង់មុខតំណែង ប្រសិនបើសាមីខ្លួនបាត់បង់សមាជិកភាព ពីគណបក្សនយោបាយរបស់ ខ្លួន។
    ១. ការបោះឆ្នោតបែបសកលសម្រាប់ ការបោះឆ្នោតជាសកលអ្នកមានសិទ្ធិបោះឆ្នោតទាំងអស់សំដៅដល់ប្រជាពលរដ្ឋខ្មែរទាំងពីរ ភេទ ដែលមានអាយុចាប់ពី ១៨ឆ្នាំ ឡើង និងមានឈ្មោះក្នុងបញ្ជីបោះឆ្នោត។ តាមការអនុវត្តនៅកម្ពុជា មានត្រឹមតែ ការបោះឆ្នោតពីរ ប៉ុណ្ណោះដែលប្រកាន់យកការបោះឆ្នោតបែបសកល។

      I. ការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ត
       ថ្ងៃបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ត នឹងត្រូវរៀបចំនៅថ្ងៃអាទិត្យ ចាប់ពីម៉ោង ៧.០០ ព្រឹក រហូតដល់ម៉ោង ១៥.០០ល្ងាច។ អ្នក បោះ ឆ្នោតដែលស្ថិតក្នុងការិយាល័យបោះឆ្នោត ឬក្នុងបរិវេណខាងក្នុង អាចបោះឆ្នោតបានទោះបីជាហួសម៉ោង ១៥.០០ ។
      ព័ត៌មានទូទៅ
      ការបោះឆ្នោតជ្រើសតំាងតំណាងរាស្រ្ត នឹងប្រារព្វឡើងនៅថ្ងៃអាទិត្យ រៀងរាល់ ៥ ឆ្នាំម្តង(កាលបរិច្ឆេទផ្លូវការនឹងផ្សព្វផ្សាយ ១ឆ្នាំ មុនថ្ងៃបោះឆ្នោត)។ តាមប្បញ្ញត្តិណែនាំ ការបោះឆ្នោតនេះនឹងប្រព្រឹត្តិទៅតាមបែបសកល សម្ងាត់ សេរី ពហុបក្ស។ ថ្ងៃបោះឆ្នោត ជ្រើសតាំងតំណាងរាស្រ្តនឹងត្រូវរៀបចំនៅថ្ងៃអាទិត្យ ចាប់ពីម៉ោង ៧.០០ ព្រឹករហូតដល់ម៉ោង ១៥.០០ល្ងាច។ អ្នកបោះឆ្នោតដែលស្ថិត ក្នុងការិយាល័យបោះឆ្នោត ឬក្នុងបរិវេណខាងក្នុង អាចបោះឆ្នោតបានទោះបីជាហួសម៉ោង ១៥.០០ ។ ចំនួនអាសនៈ ១២៣ នឹងត្រូវ ធ្វើការបែងចែកទៅតាមប្រព័ន្ធ សមាមាត្រ ដោយយករាជធានី និងខេត្តជាមណ្ឌល ហើយត្រូវបែងចែកអាសនៈតាមរូបមន្ត មធ្យម ភាគខ្ពស់បំផុត ដែលផ្អែកតាមចំនួនអាសនៈ និងលទ្ធផលនៃការបោះឆ្នោតតាមមណ្ឌល។
    ការយុទ្ធនាការឃោសនាបោះឆ្នោត
    មានរយៈពេល សាមសិប (៣០) ថ្ងៃ ហើយគ្រប់សកម្មភាពនៃការឃោសនាបោះឆ្នោតត្រូវបញ្ចប់ ២៤ ម៉ោង មុនថ្ងៃបោះឆ្នោត។ គណបក្សនយោបាយមិនបានតម្រូវឱ្យប្រកាសហិរញ្ញវត្ថុពេលឃោ សនាបោះឆ្នោតជាសាធារណៈទេ។
     បេក្ខជនមានសិទ្ធិឈរឈ្មោះបោះឆ្នោត
     អាចឈរឈ្មោះជាបេក្ខជនឱ្យគេបោះឆ្នោតបាន បេក្ខជនត្រូវមាន
»សញ្ជាតិខែ្មរពីកំណើត
»អាយុចាប់ពី ២៥ ឆ្នាំឡើងគិតដល់ថ្ងៃបោះឆ្នោត
»មានសិទ្ធិបោះឆ្នោត និងឈ្មោះក្នុងបញ្ជីបោះឆ្នោត
»មានទីលំនៅក្នុងប្រទេសកម្ពុជា
»មានការតែងតាំងពីគណបក្សនយោបាយដែលបានចុះបញ្ជីបោះឆ្នោត។
      ការបោះឆ្នោតជ្រើសរើសតំណាងរាស្រ្ត បានប្រព្រឹត្តទៅ ៤ អាណត្តិ រួចហើយ
»»អាណត្តិទី ១ បោះឆ្នោតនៅថ្ងៃទី ២៣  ឧសភា  ១៩៩៣
»»អាណត្តិទី ២ បោះឆ្នោតនៅថ្ងៃទី ២៦ កក្កដា  ១៩៩៨
»»អាណត្តិទី ៣ បោះឆ្នោតនៅថ្ងៃទី ២៧ កក្កដា  ២០០៣
»»អាណត្តិទី ៤ បោះឆ្នោតនៅថ្ងៃទី ២៧ កក្កដា ២០០៨
»»អាណត្តិទី ៥ គ្រោងបោះឆ្នោតនៅថ្ងៃទី ២៨ កក្កដា ២០១៣ 
      II. ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់
ចំនួនអាសនៈនៃក្រុមប្រឹក្សាឃុំ/ សង្កាត់ ក្នុងមណ្ឌលនីមួយៗមានចាប់ពី៥ ទៅ ១១ អាសនៈ ផ្អែកតាមចំនួនប្រជារាស្ត្រ និងភូមិសាស្រ្ត របស់ខ្លួន។ សមាជិកក្រុមប្រឹក្សាឃុំ សង្កាត់ ដែលបានជាប់ឆ្នោតក្នុងមុខតំណែង។
      ព័ត៌មានទូទៅ
     ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ នឹងរៀបចំឡើងនៅថ្ងៃអាទិត្យ រាល់ ៥ ឆ្នាំម្តង (កាលបរិច្ឆេទផ្លូវការ ត្រូវកំណត់ដោយ នាយករដ្ឋមន្ត្រី តាមសំណើរបស់រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ហើយត្រូវប្រកាសយ៉ាងតិច ៩ ខែ មុនថ្ងៃបោះឆ្នោត )។ ការបោះឆ្នោត ប្រកាន់ យកយន្តការសកល សម្ងាត់ ហើយបែងចែកអាសនៈតាមប្រព័ន្ធ សមាមាត្រ ដោយត្រូវបែងចែកអាសនៈតាមរូបមន្តមធ្យម ភាគខ្ពស់ បំផុត ដែលផ្អែកតាមចំនួនអាសនៈ និងលទ្ធផលនៃការបោះឆ្នោតតាមមណ្ឌល(មណ្ឌលបែងចែកអាសនៈមាន ១.៦២១ មណ្ឌល ឬឃុំ សង្កាត់)។ ចំនួនអាសនៈនៃក្រុមប្រឹក្សាឃុំ/សង្កាត់ក្នុងមណ្ឌលនីមួយៗមានចាប់ពីទៅ ១១ អាសនៈ ផ្អែកតាមចំនួនប្រជារាស្ត្រ និងភូមិ សាស្រ្តរបស់ខ្លួន។ សមាជិកក្រុមប្រឹក្សាឃុំ សង្កាត់ ដែលបានជាប់ឆ្នោតក្នុងមុខតំណែង ដោយការបោះឆ្នោតឆ្នាំ ២០០៩ មានសរុបចំនួន ១១.៣៥៣ រូប។ ការិយាល័យបោះឆ្នោតត្រូវបើកនៅម៉ោង ៧.០០ នាទី រហូតដល់ ម៉ោង ១៥.០០ នាទី។
     ការយុទ្ធនាការឃោសនាបោះឆ្នោត
    មានរយៈពេល ១៥ ថ្ងៃ ហើយគ្រប់សកម្មភាពឃោសនាត្រូវបញ្ឈប់ ២៤ ម៉ោង មុនថ្ងៃបោះឆ្នោត។
    បេក្ខជនមានសិទ្ធិឈរឈ្មោះបោះឆ្នោត
»សញ្ជាតិខែ្មរពីកំណើត
»អាយុចាប់ពី ២៥ ឆ្នាំ ឡើងគិតដល់ថ្ងៃបោះឆ្នោត
»ចេះអាន និងសរសេរអក្សរខ្មែរ
»មានឈ្មោះក្នុងបញ្ជីឈ្មោះអ្នកបោះឆ្នោតក្នុងសង្កាត់ដែលខ្លួនមានបំណងឈរឈ្មោះ
»បេក្ខជនត្រូវបញ្ចូលឈ្មោះរបស់ខ្លួនទៅក្នុងបញ្ជីបេក្ខជននៃគណបក្សនយោបាយ
»ដាក់ពាក្យសុំទៅគណៈកម្មការ ឃុំ សង្កាត់រៀប ចំការបោះឆ្នោត យ៉ាងតិច ៩០ ថ្ងៃ មុនថ្ងៃបោះឆ្នោត។
   ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាសង្កាត់បានប្រព្រឹត្តទៅ ២ អាណត្តិរួចហើយ
»»អាណត្តិទី១ បោះឆ្នោតនៅថ្ងៃទី ០៣ កុម្ភៈ  ២០០២
»»អាណត្តិទី២ បោះឆ្នោតនៅថ្ងៃទី ០១ មេសា ២០០៧
»»អាណត្តិទី ៣ គ្រោងបោះឆ្នោតនៅថ្ងៃទី ០៣ មិថុនា ២០១២
២. ការបោះឆ្នោតបែបអសកលការ បោះឆ្នោតអសកល អ្នកមានសិទ្ធិបោះឆ្នោត គឺជាតំណាងរាស្រ្តក្នុងតំណែង និងជាសមាជិកក្រុម បឹ្រក្សាឃុំ សង្កាត់ទាំងអស់ក្នុងតំណែង។ កន្លងមកមានការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា និងការបោះឆ្នោតជ្រើសរើសសមាជិកព្រឹទ្ធសភា។
     III. ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សារាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ
      សកម្មភាពឃោសនាបោះឆ្នោតអនុញ្ញាតត្រឹម ១៥ ថ្ងៃ ហើយត្រូវបញ្ចប់ ២៤ ម៉ោង មុនថ្ងៃបោះឆ្នោត។
      ព័ត៌មានទូទៅ
     ខុសពីការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ត និងការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ/សង្កាត់ដែលប្រកាន់យកលក្ខណៈសកល បោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាមួយនេះធ្វើឡើងដោយការបោះឆ្នោតអសកល សម្ងាត់ និងមិនចំពោះ។ ការបោះឆ្នោតជ្រើសរើសក្រុម ប្រឹក្សា ធ្វើឡើងនៅថ្ងៃអាទិត្យ រាល់ ៥ឆ្នាំ ម្តង (កាលបរិច្ឆេទជាក់ស្តែង កំណត់ដោយនាយករដ្ឋមន្រ្តី តាមសំណើរបស់រដ្ឋមន្រ្តីក្រសួង មហាផ្ទៃ)។ ការបែងចែកអាសនៈតម្រូវតាមប្រព័ន្ធសមាមាត្រ ដោយត្រូវបែងចែកអាសនៈតាមរូបមន្តមធ្យមភាគខ្ពស់បំផុត ដែលផ្អែក តាមចំនួនអាសនៈ និងលទ្ធផលនៃការបោះឆ្នោតតាមមណ្ឌល។ អាសនៈនៃក្រុមប្រឹក្សាមានចាប់ពី ៧ ដល់ ២១ អាសនៈ (ចំនួនជាក់ ស្តែងនៃសមាជិកក្រុមប្រឹក្សានីមួយៗ កំណត់ដោយអនុក្រឹត្យ ដែលនឹងផ្សព្វផ្សាយយ៉ាងតិច ១២០ ថ្ងៃ មុនពេលផុតអាណត្តិរបស់ក្រុម ប្រឹក្សា ដូចជា
»ក្រុមប្រឹក្សារាជធានីភ្នំពេញ កំណត់មិនលើសពី ២១ រូប
»ក្រុមប្រឹក្សាខេត្ត មានចំនួន ពី ៩ រូប ដល់ ២១ រូប
»ក្រុមប្រឹក្សាក្រុង មានចំនួន ៧ រូប ទៅ ១៥ រូប
»ក្រុមប្រឹក្សាស្រុក និងខណ្ឌ មានចំនួន ៧ ទៅ ១៩ រូប)។
    ការបោះឆ្នោត ជ្រើសរើសក្រុមប្រឹក្សា ចាប់ផ្តើមពីម៉ោង ៧.០០ នាទីព្រឹក រហូតដល់ម៉ោង ១៥.០០ រសៀល។
    ការឃោសនាបោះឆ្នោត
    សកម្មភាពឃោសនាបោះឆ្នោតអនុញ្ញាតត្រឹម ១៥ ថ្ងៃ ហើយត្រូវបញ្ចប់ ២៤ ម៉ោង មុនថ្ងៃបោះឆ្នោត។
    បេក្ខជនមានសិទ្ធិឈរឈ្មោះបោះឆ្នោត
»មានសញ្ជាតិខែ្មរពីកំណើត
»មានអាយុយ៉ាងតិច ២៥ ឆ្នាំ គិតដល់ថ្ងៃបោះឆ្នោត
»មានសិទ្ធិបោះឆ្នោត និងមានលក្ខណៈសម្បត្តិគ្រប់គ្រាន់តាមលក្ខខណ្ឌដែលបានកំណត់ដោយ ច្បាប់ស្តីពីការបោះឆ្នោតជ្រើសរើស ក្រុមប្រឹក្សារាជធានីភ្នំពេញ ខេត្ត ក្រុង ស្រុក ខណ្ឌ
»ត្រូវបញ្ចូលឈ្មោះរបស់ខ្លួនទៅក្នុងបញ្ជីបេក្ខជននៃគណបក្សនយោបាយណាមួយ ដែលគណបក្សនយោបាយនោះបានចុះបញ្ជី ត្រឹមត្រូវតាមលក្ខខណ្ឌដូចមានចែង ក្នុងច្បាប់ស្តីពីគណបក្សនយោបាយ និងបានចុះបញ្ជីឈរឈ្មោះបោះឆ្នោតនៅ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប)។
    អ្នកដែលមានសិទ្ធិទៅបោះឆ្នោត
   គឺជាសមាជិកប្រឹក្សាសង្កាត់ទាំងអស់ក្នុងតំណែង និងដែលមានឈ្មោះក្នុងបញ្ជីបោះឆ្នោត។
    IV. ការបោះឆ្នោតជ្រើសរើសសមាជិកព្រឹទ្ធសភា
ព្រឹទ្ធសភាមានអាណត្តិ ៦ ឆ្នាំ (ចប់នីតិកាលនៅពេលព្រឹទ្ធសភាថ្មីចូលកាន់តំណែង)។ អាសនៈត្រូវបែងចែកតាមប្រព័ន្ធសមាមាត្រ យករូបមន្តមធ្យមភាគខ្ពស់ បំផុតដែលផ្អែកតាមចំនួនអាសនៈ និងលទ្ធផលនៃការបោះឆ្នោតតាមមណ្ឌលភូមិភាគបោះឆ្នោត។
     ព័ត៌មានទូទៅ  
    ដូចជាការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សារាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ ដែរ ការបោះឆ្នោតជ្រើសរើសសមាជិកព្រឹទ្ធសភា ត្រូវបោះ ឆ្នោតតាមបែបអសកល មិនចំពោះ សម្ងាត់ (បោះឆ្នោតនៅថ្ងៃអាទិត្យ សប្តាហ៍ទី ៨ មុនចប់នីតិកាល លើកលែងករណីសង្រ្គាម  ឬ កាលៈទេសៈពិសេស ដែលមិនអាចបោះឆ្នោតបាន)។ ព្រឹទ្ធសភាមានអាណត្តិ ៦ ឆ្នាំ (ចប់នីតិកាលនៅពេលព្រឹទ្ធសភាថ្មី ចូលកាន់ តំណែង)។ អាសនៈត្រូវបែងចែកតាមប្រព័ន្ធសមាមាត្រយករូបមន្តមធ្យមភាគខ្ពស់ បំផុតដែលផ្អែកតាមចំនួនអាសនៈ និងលទ្ធផល នៃការបោះឆ្នោតតាមមណ្ឌលបោះឆ្នោត (ការបោះឆ្នោតជ្រើសរើសសមាជិកព្រឹទ្ធសភា មណ្ឌលបោះឆ្នោតត្រូវរៀបចំជា ភូមិភាគ ៖ »ភូមិភាគទី ១ ក្រុងភ្នំពេញ មាន ៦ អាសនៈ »ភូមិភាគទី ២ ខេត្តកំពង់ចាម មាន ៨ អាសនៈ »ភូមិភាគទី ៣ ខេត្តកណ្តាល មាន ៥ អាសនៈ »ភូមិភាគទី ៤ ខេត្តបាត់ដំបង បន្ទាយមានជ័យ សៀមរាប ឧត្តរមានជ័យ និងខេត្តប៉ៃលិន មាន ១០ អាសនៈ »ភូមិភាគទី ៥ ខេត្តតាកែវ កំពត និងកែប មាន ៧ អាសនៈ »ភូមិភាគទី ៦ ខេត្តព្រៃវែង និងស្វាយរៀង មាន ៧ អាសនៈ »ភូមិភាគទី ៧ ខេត្តកំពង់ស្ពឺ កំពង់ឆ្នាំង ពោធិសាត់ កោះកុង និងព្រះសីហនុ មាន ៨ អាសនៈ »ភូមិភាគទី ៨ ខេត្តកំពង់ធំ ព្រះវិហារ ក្រចេះ ស្ទឹងត្រែង រតនគីរី និងមណ្ឌលគីរី មាន ៦ អាសនៈ)។ ចំនួនសមាជិកព្រឹទ្ធសភាមានយ៉ាងច្រើន ស្មើពាក់កណ្តាលនៃចំនួនសមាជិករដ្ឋសភាទាំងមូល (ក្នុងនោះសមាជិក ២ រូប តែងតាំងដោយព្រះមហាក្សត្រ សមាជិក ២ រូប ត្រូវរដ្ឋសភាជ្រើសតាំងតាមមតិភាគច្រើន សមាជិកព្រឹទ្ធ សភាឯទៀតត្រូវបានជ្រើសតាំងដោយការបោះឆ្នោតអសកល)។ ការបោះឆ្នោតប្រព្រឹត្តិទៅចាប់ពីម៉ោង ៧.០០ នាទី រហូតដល់ម៉ោង ១៥.០០ នាទី (អ្នក មានសិទ្ធិបោះឆ្នោតដែលស្ថិតក្នុងការិយាល័យបោះឆ្នោត ឬក្នុងបរិវេណខាងក្នុង អាចអនុញ្ញាតឱ្យបោះឆ្នោត ក្រោយម៉ោង ១៥.០០ នាទីបាន) ផ្ទុយទៅវិញ ប្រសិនបើអ្នកបោះឆ្នោតទាំងអស់ដែលមានឈ្មោះក្នុងបញ្ជីបោះឆ្នោត បាន បោះឆ្នោត គ្រប់គ្នាហើយ គណៈកម្មការការិយាល័យបោះឆ្នោតអាចប្រកាសបញ្ចប់ការបោះឆ្នោតមុនម៉ោង ១៥.០០នាទី បាន។
ការឃោសនាបោះឆ្នោត
   សកម្មភាពឃោសនាបោះឆ្នោតមានរយៈពេល ២១ ថ្ងៃ ហើយគ្រប់សកម្មភាពត្រូវបញ្ចប់ ២៤ ម៉ោង មុនថ្ងៃបោះឆ្នោត។  
បេក្ខជនមានសិទ្ធិឈរឈ្មោះបោះឆ្នោត
»សញ្ជាតិខែ្មរពីកំណើត
»អាយុចាប់ពី ៤០ ឆ្នាំឡើង គិតដល់ថ្ងៃបោះឆ្នោត
»មានសិទ្ធិបោះឆ្នោត និងមានឈ្មោះក្នុងបញ្ជីបោះឆ្នោត
»មានទីលំនៅក្នុងព្រះរាជាណាចក្រកម្ពុជា
»មានការតែងតាំងពីគណបក្សនយោបាយដែលបានចុះបញ្ជីឈរឈ្មោះបោះឆ្នោត នៅគណៈកម្មាធិការជាតិ រៀបចំការបោះឆ្នោត។
ការបោះឆ្នោតជ្រើសរើសមាជិកព្រឹទ្ធសភា
»»អាណត្តិទី២ នៅថ្ងៃទី ២២ ខែមករា ឆ្នាំ ២០០៦ (បោះឆ្នោតជ្រើសតាំងអាសនៈចំនួន ៥៧ )
»»សុពលភាពព្រឹទ្ធសភា នីតិកាលទី១ បានបើកសម័យប្រជុំលើកទី១ នៅថ្ងៃទី២៥ ខែមីនា ឆ្នាំ១៩៩៩
»»អាណត្តិទី ៣ គ្រោងបោះឆ្នោតនៅថ្ងៃទី ២៩ មករា ២០១២

សាធារណរដ្ឋប្រជាមានិតកម្ពុជា

  • សេចក្ដីផ្ដើម    
សម័យសាធារណរដ្ឋប្រជាមានិតកម្ពុជា
ទង់ជាតិនេះដាក់ប្រើប្រាស់នៅថ្ងៃទី ៧ មករា ១៩៧៩ ដល់ ខែឧសភា ឆ្នាំ ១៩៨
ប្រទេសកម្ពុជាបានឆ្លងផុតពីរបបដ៏ខ្មៅងងឹតអស់រយះកាល៣ឆ្នាំ៨ខែនិង ២០ថ្ងៃគឺចាប់ពីថ្ងៃទី១៧ មេសា ១៩៧៥ដល់ថ្ងៃទី៧ មករា ១៩៧៩។ នៅពេល នោះហើយដែលរបបសាធារណរដ្ឋប្រជាមានិតកម្ពុជាបានបង្កើត ឡើងនា ថ្ងៃទី៧ មករា ១៩៧៩ ដោយមានការជួយឧបត្ថម្ភពីកងកំលាំងវៀតណាម ។ហើត បានឈ្មោះពីកម្ពុជា ប្រជាធិបតេយ្យទៅជាសាធារណៈរដ្ឋប្រជាមា និតកម្ពុជា។
.រណសិរ្សសាមគ្គីសង្គ្រោះជាតិកម្ពុជា
   បន្ទាប់ពីមានតស៊ូបះបោរប្រឆាំងនិងរបប ប៉ុល ពត នៅឆ្នាំ ១៩៧៦ របស់ប្រជា ជននៅចម្ការហ្លួង សៀមរាប និងនៅឆ្នាំ១៩៧៧ របស់ប្រជាជននៅភាគខាងជើង ខេត្តសៀមរាបនិងប្រជាជននៅខេត្តបាត់ដំបង ហើយនៅឆ្នាំ១៩៧៧ ខែមេសាក៏ មានតវ៉ារបស់ប្រជាជននូវ កំពង់ធំ មណ្ឌលគីរី  និង កំពង់ឆ្នាំង។ថៃ្ង២ ធ្នូ ១៩៧៨ រណសិរ្សសាមគ្គី សង្គ្រោះជាតិត្រូវបានបង្កើតឡើងនៅ  ស្នួល ខេត្ត ក្រចេះ ដែល ជា មហាសន្និបាត តំណាងកំលាំងរំដោះទូទាំងប្រទេស។នៅ ពេលនោះមហា សន្និបាតបានសម្រេច បោះឆ្នោតជ្រើសតាំងគណះកម្មាធិការមជ្ឈិមរណសិរ្ស ដែលមានសមាជិក១៤រូបដែលមានលោក ហេង សំរិន ជាប្រធាន។ ពេលនោះ មហាសន្និបាតបានអនុម័តដាក់ចេញ នូវកម្មវិធី នយោបាយរបស់រណសិរ្ស របស់រណសិរ្ស ជាមាគ៏ា ភារកិច្ចនិងគោលការណ៏សង្គ្រោះជាតិគឺ៖គោរពឆន្ទះ និងគោលបំណងរបស់ប្រជា ជន ផ្តួលរំលំពួកប្រតិកិរិយា ប៉ុល ពត ដែលជាឃាតករនិងកសាងប្រទេសកម្ពុជាប្រកបដោយសន្តិភាព ឯករាជ្យ ប្រជាធិបតេយ្យ អព្យាក្រឹត្យ និងសម្បូររុងរឿង។
.ការដួលរលំនៃរបប ប៉ុល ពត ៧ មករា ១៩៧៩និងស្ថានភាពទូទៅ
     ដោយមានការបែកបាក់ផ្ទៃក្នុងនិងមានការកាប់សម្លាប់ប្រជាជនហើយដោយមានការជួយពីកងទ័ពវៀតណាម និងកងកម្លាំងប្រ ដាប់ អាវុធរណសិរ្សសាមគ្គីសង្គ្រោះ ជាតិកម្ពុជាបានធ្វើអោយរបបកម្ពុជាប្រជាធិបតេយ្យដួលរលំនៅថ្ងៃ៧.មករា.១៩៧៩។ ដោយបាន ធ្វើការរំដោះចាប់ពីចុងខែធ្នូ ១៩៧៨ដល់៧.មករា.១៩៧៩ទើបប្រទេសកម្ពុជារំដោះផុតទាំងស្រុងពីរបប ប៉ុល ពត។ ពេលនោះប្រទេសបាន រួចផុតពីស្បៃងងឹត ហើយប្រជាជនបានវិលមកកាន់ស្រុកកំណើតវិញរីឯអ្នកខ្លះទៀតបានទៅដល់ប្រទេសផ្សេងៗតាមរយះអង្គការសហ ប្រជាជាតិសម្រាប់ជនភៀសខ្លួន។ពេលមកដល់ស្រុកកំណើតវិញ អ្នកខ្លះបានជួបបងប្អូននិងអ្នកខ្លះមិនបាន ជួបពីព្រោះតែពួកគេ បាន ស្លាប់អស់ទៅហើយ...ប៉ុន្តែអ្នកមកដល់គឺសុទ្ធតែ ស្រី្តមេម៉ាយ កុមារកំព្រា និងមនុស្សចាស់ជរា។ ពួកគេ បាន ធ្វើការប្រវាស់ដៃគ្នាពីព្រោះ ពួកគ្មាន ឧបករណ៏បង្កបង្កើនផល។ ហើយនូវតាមភូមិនីមួយៗគេបែងចែកជាក្រុមដែល១ក្រុមៗមានប្រហែល១០គ្រួសារនិងមាន គោ ក្របី ជាកំលាំងអូសទាញដែលសល់ពីរបប ប៉ុល ពត។តាមគោលការណ៏របស់សាធារណរដ្ឋ កម្ពុជាបានប្តូរពីក្រុមមកជារបបកម្មសិទ្ធិ ឯកជនវិញ។
.ការគ្រប់គ្រងរដ្ឋ
    ក្រសួងសំខាន់ៗត្រូវបានកាន់កាប់ដោយអ្នកតស៊ូចាស់នៅភូមិភាគបូពា៏ ពិសេសគឺមកពីខេត្ត កំពង់ចាម ស្វាយរៀងនិងអ្នកមកពី ហាត់នៅប្រទេសវៀតណាមក្រោយ សន្និសីទហ្សឺណែវ១៩៥៤។ដែលមាននាទីជារដ្ឋមន្រ្តីនៅក្នុងក្រសួងមហាផ្ទៃ  ការពារជាតិឬក្នុងជួរ គណះកម្មាធិការប្រជាជនបដិវត្តន៏ខេត្ត.ក្រុង។ក្រោយ ពីសន្តិភាពមានលំនឹងគេចាប់ផ្តើមគិតពីសម្ថតភាព ចំណេះដឹងដែលនូវ សេស សល់ពីសម័យសង្គមរាស្រ្តនិយម  លន់ នល់ ដូចជាវិស្វករ  អ្នកបច្ចេកទេស និស្សិត សាស្រ្តាចារ្យ កម្មករ...។តែមនុស្សសំ ខាន់ៗនៅក្នុង រដ្ឋាភិបាលគឺមាន លោក ហ៊ុន សែន លោក ជា ស៊ីម និងលោក ហេង សំរិន ដែលជាអ្នកតស៊ូ ចេញពីវណ្ណះកម្មករ កសិករ។
.អង្គការគ្រប់គ្រងក្នុងរដ្ឋាភិបាល
    នៅក្នុងសម័យសាធរណរដ្ឋប្រជាមានិតកម្ពុជាមានអង្គការគ្រប់គ្រងរដ្ឋសម្ខាន់ៗចម្នួន៤៖
 .គណបក្សប្រជាជនបដិវត្តន៏កម្ពុជាដែលដឹកនាំដោយអគ្គ លេខាធិការ លោក ប៉ែន សុវណ្ណ(អតីតខ្មែរឥស្សរះ)ដែលបានរៀនសូត្រនៅ ប្រទេសវៀតណាមខាងជើងឆ្នាំ១៩៥៤។តែត្រូវប្តូរមកលោក ហេង សំរិន វិញនៅខែឆ្នូ ១៩៨១ ដែលគណបក្សនេះមានការិយាល័យនៅ គ្រប់ខេត្តក្រុង រីឯការជ្រើសរើសឲ្យចូលបក្សឬក្រុមស្នូល ត្រូវបានត្រួតពិនិត្យយ៉ាងម៉ត់ចត់ពិសេសលើប្រវត្តិរូប ហើយ មានការតាមដាន ជាច្រើនខែ។
ក្រុមប្រឹក្សាប្រជាជនបដិវត្តន៏ឬក្រុមប្រឹក្សារដ្ឋមន្ត្រី មានសមាជិក១៧រូប ប្រធាន លោក ប៉ែន សុវណ្ណ តែត្រូវប្តូរមកឲ្យលោក ចាន់ ស៊ី នៅឆ្នាំ១៩៨១។ទិសដៅរបស់ក្រុមប្រឹក្សានេះគឺសម្រេចទិសដៅសំខាន់ៗរបស់បក្ស ហើយការប្រជុំត្រូវបានធ្វើយ៉ាងទៀងទាត់ដើម្បីចាត់វិ ធានការរដ្ឋបាលច្បាស់លាស់សម្រាប់រដ្ឋមន្ត្រីយកទៅ ផ្សព្វផ្សាយតាមក្រសួង មន្ទី កុំឲ្យខុសទិសដៅ។ នៅរាលពេលប្រជុំតំណាងក្រសួង នីមួយៗត្រូវមករាយការណ័ពីការសម្រេចបាន និងបញ្ហាដែលកើតមាន។ដែលមានក្រសួង កសិកម្ម អប់រំ ការបរទេស សុខាភិបាល វប្បធម៏ និងព័ត៏មាន។ រីក្រសួងផែនការទើបបង្កើតនៅឆ្នាំ១៩៨១ដើម្បីរៀបចំគំរោងផែនការស្តារជាតិ។
.ក្រុមប្រឹក្សារដ្ឋ មានលោក ហេង សំរិន ជាប្រធាន ហើយអង្គការនេះមានតួនាទីលើបញ្ហាច្បាប់របស់រដ្ឋ រៀបចំក្រមព្រហ្មទណ្ឌនិង កែប្រែទោសប្រហារជីវិតេជាដើម...។
.រដ្ឋសភាជាតិ មានសមាជិក១១៧រូបដែលកើតពីការបោះឆ្នោតខែឧសភា ១៩៨១ ហើយការប្រជុំលើកទី១ នៅខែមិថុនា ១៩៨១ បាន ជ្រើសរើស ប្រធាន គណះរដ្ឋមន្ត្រី និងក្រុមប្រឹក្សារដ្ឋ។ការបើកសម័យប្រជុំវិសាម័ញ្ញមួយកាលពីថ្ងៃ២៩« ៣០មេសា ១៩៨៩ បានប្តូរ ឈ្មោះពីសាធារណរដ្ឋកម្ពុជាមកជារដ្ឋកម្ពុជាវិញ ព្រមទាំងប្តូរទង់ជាតិ ភ្លេងជាតិ។ហើយបានលុបបំបាត់ចោលនូវទោស ប្រហារជីវិត និងយកសាសន៏ព្រះពុទ្ធជាសាសន៏រដ្ឋ ច្បាប់កម្មសិទ្ធិឯកជននិងទីផ្សារសេរីត្រូវបានបង្កើតឡើង។ ហើយរដ្ឋិធម្មនុញ្ញបានចែងថាៈប្រទេស កម្ពុជាជាប្រទេសអព្យក្រិត្យនិងមិនចូលបក្សសម្ព័ន្ធ។ ម្យ៉ាងទៀតនយោបាយរបស់បក្សនិងរដ្ឋកម្ពុជាបានបន្ធូរបន្ធយ ព្រមធ្វើការចចារ ជាមួយបក្សប្រឆាំងទាំង៣ដែលកំពុងតស៊ូនៅតាមព្រំដែនខ្មែរ«ថៃ។
.សេដ្ឋកិច្ចរដ្ឋ
     សេដ្ឋកិច្ចរដ្ឋពឹងផ្អែកលើវិស័យកសិកម្មបែបយថាផល ប្រជាជន៩០%ជាកសិករប្រកបរបរធ្វើស្រែ ចម្ការ ពិសេសដំណាំស្រូវ។ ឆ្នាំ ១៩៨៨ផលស្រូវមាន២.៧០០.០០០តោនហើហកើនដល់ដល់៣.០០០.០០០តោននៅឆ្នាំ១៩៩០។ មហាសន្និបាតបក្សលើទី៥ បានចាត់ វិធានការបីយ៉ាងដើម្បីផលិតស្បៀងគឺពង្រីកផ្ទៃដីកសិកម្ម  បង្កើនរដូវដាំដុះ និងប្រពលវប្ប កម្ម ។ ដំណាំកៅស៊ូជាផលិតផល នាំចេញ សំខាន់របស់រដ្ឋ ដែលរដ្ឋបានស្តារឡើងនិងដាំឡើងវិញនូវចម្ការកៅស៊ូចាប់ពីឆ្នាំ១៩៨៥ ដែរចម្ការទាំងនោះមាននៅ កំពង់ចាម  ក្រចេះ រតនះគីរី  កំពង់សោម  ។ រីឯអាជីវកម្មឈើក៏មានការរីកចំរើនខ្លាំងណាស់ដែររហូត ក្លាយជាមុខព្រួញសំខាន់នៃសេដ្ឋកិច្ច ជាតិ។ ហើយ ការនេសាទទាំងទឹកប្រៃនិងទឹកសាប បានទទួលជោគជ័យខ្លាំងណាស់ដែរ វាបាន ជួយសំរួលដល់ជីវភាពប្រជាជន សេដ្ឋកិច្ច និងសំរាប់នាំ ចេញទៅក្រៅប្រទេស ។ល។
.នយោបាយការបង្រួបបង្រួមជាតិ
ក្រោយពីបានរំដោះប្រទេសកម្ពុជាចេញពីរបបកម្ពុជាប្រជាធិបតេយ្យរួចមក កម្ពុជាបានចាប់ផ្តើមបើកទំព័រប្រវត្តិសាស្រ្តាជាថ្មី ក្នុងការ កសាងទឹកដីរបស់ខ្លួនឡីងវិញ។ ដោយមានការបើកចរចារជាច្រើនរវាងអ្នកដឹកនាំ និងការចរចារវាងប្រទេសផ្សេងៗក្នុងរឿង កម្ពុជា ដោយ៖
«នៅឆ្នាំ១៩៨៥មានការចរចារវាង ចិន និង អាមេរិក ជាមួយ សហភាពសូវៀត នៅទីក្រុងហ្សឺណែវ។
«នៅខែវិច្ឆិកា ១៩៨៥ ប្រទេសអ៊ឺរ៉ុបខាងលិច ជាពិសេសបារាំង បានរៀបចំការចរចារវៀង ព្រះបាទសីហនុ និង តំណាងរដ្ឋាភិបាល នៃ សាធារណះរដ្ឋប្រជាមានិតកម្ពុជា ប៉ុន្តែត្រូវខកខានទៅវិញដោយ មានរារាំងពីសំណាក់ ចិន និង ក្រុមខ្មែរក្រហម ។
«១៩៨៧ មានការជួបគ្នាថ្នាក់កំពូលរវាង អាមេរិក និង សហភាពសូវៀត ការបានធ្វើឲ្យនយោបាយកម្ពុជាធូរស្រាលឡីង.។ «នៅឆ្នាំដដែលប្រទេសអឺរ៉ុបខាងលិចចង់ឲ្យមានការជួបចរចាររវាងភាគីជម្លោះ គឺរដ្ឋាភិបាលត្រីភាគីកម្ពុជា ជាមួយវៀតណាមក្នុងការ ដកកងទ័ពចេញពីកម្ពុជា ទើបចរចា ហើយដោះស្រាយដោយអង្គការសហប្រជាជាតិ។ទន្ទឹមនឹងនោះដែរ ឆ្នាំ១៩៨៧ សម្តេច សីហ នុ  បានលាលែងពីតំណែងជាប្រមុខ រដ្ឋាភិបាលត្រីភាគី។

     ការដាក់ចេញនូវគោលនយោបាយបង្រួបបង្រួមជាតិនិងសំណីរសន្តិភាព នៅខែ សីហា«តុលា ១៩៨៧ ដើម្បីដោះស្រាយ ជំលោះ រវាងព្រះបាទ សីហនុ រដ្ឋាភិបាល និង គូរជំលោះផ្សេងៗទៀត។នៅថ្ងៃទី២៩ កក្កដា ១៩៨៧ រដ្ឋមន្រី្តការបរទេសឥណ្ឌូនេ ស៊ី បានទស្សន កិច្ចនៅវៀតណាម ហើយបានធ្វើការពិភាក្សានៃការជួបគ្នារវាងគូរបដិបក្ខ(កម្ពុជា)ជាពីរដំណាក់គឺ៖
«ការជួបគ្នារវាងភាគីវិវាទទាំងពី
«ការជួបគ្នារវាងភាគីទាំងអស់និងបណ្តាប្រទេសពាក់ព័ន្ធក្នុងដំណោះនយោបាយនៅកម្ពុជា
  • ព្រឹត្តិការណ៏នៃការជួបគ្នាផ្សេងៗនៃដំណោះស្រាយ
«នៅថ្ងៃទី២ ឆ្នូ ១៩៨៧ មានការជួបគ្នាលើកទី១រវាង សម្តេចសីហនុ និងលោក ហ៊ុន សែន ហើយក៏មានការជួបគ្នានៅថ្ងៃ ទី៤ ឆ្នូ ១៩៨៧នាទីក្រុងហ្វែអង់តាដឺន័រ ប្រទេស បារាំងរហូតដល់មានការចុះហត្ថលេខានៃកិច្ចព្រមព្រៀងនិងចរចាដើម្បីរកដំណោះស្រាយ នៅកម្ពុជា។
«សន្និសីទនៃបណ្តាប្រទេសអាស៊ានថ្ងៃទី១៤«១៥ ឆ្នូ  ១៩៨៧ បានថ្លែងការអបអរសាទរនៃការជួបគ្នារវាងសម្តេចសីហនុ និងលោក ហ៊ុន សែន។
 «នៅថ្ងែទី២១«២២ មករា ១៩៨៨ជាការជួបគ្នារវាង សម្តេចសីហនុ និងលោក ហ៊ុន សែន នាប្រទេសបារាំង គ្មានការប្រកាសអ្វីឡើយ ។
«នាខែមេសា ១៩៨៨ភាគីនីមួយៗបានលុបចោលការចចារជាមួយសម្តេច សីហនុ នៅព្យុងយ៉ាង ប្រទេសកូរ៉េខាងជើង ។
«នាខែវិច្ឆិកា ១៩៨៨ភាគីនីមួយៗបានលុបចោលការចចារជាមួយសម្តេច សីហនុ នៅប្រទេសបារាំង ។
«នៅដើមឆ្នាំ១៩៨៩ភាគីនីមួយៗបានលុបចោលការចចារជាមួយសម្តេច សីហនុ នៅ ញ៉ូដេលី ប្រទេសឥណ្ឌា ។ក៏ប៉ុន្តែការជួបគ្នារវាង លោក ហ៊ុន សែន និង សម្តេច សីហនុ បានធ្វើឡើងជាបន្តបន្ទាប់ ប៉ារីស ហ្សាកាតា តូក្យូ និង ប៉ាតាយា ។
«នៅថ្ងៃទី៣០ កក្កដា ដល់ ៣០ សីហា ១៩៨៩ នៅប៉ារីស មានការប្រជុំលើកទីមួយ នៃសន្និសីទអន្តរជាតិស្តីពីកម្ពុជា ដែលមាន ប្រទេស បារាំង និង ឥណ្ឌូនេស៊ី ជាសហប្រធាន ដែលពេលនោះភាគីខ្មែរបានព្ឬមព្រៀងគ្នាបង្កើតក្រុមប្រឹក្សាជាតិជាន់ខ្ពស់ នៅថ្ងៃ ១០ កញ្ញា ១៩៩០ មានសមាជិក១២រូប៦រូបមកពីរដ្ឋកម្ពុជា៦រូប មកពីត្រីភាគីនៅពេលនោះព្រះអង្គម្ចាស់នរោត្តមរណឬទ្ធិជាប្រធាន គណបក្ស ហ៊្វុនស៊ិនប៉ិចជំនួសព្រះបិតាឯករាជ្យដែលគង់នៅជាអព្យាក្រិត្យ ។ ហើយក្រុមប្រឹក្សានេះបានកោះប្រជុំលើកទីមួយនៅបាងកក ប្រទេស ថៃ និង៥លើកទៀតនៅ ប៉ារីស ញ៉ូយ៉ក ហ្សាកាតា ប៉ាតាយ៉ា និងប៉េកាំង នៅទីបំផុតក៏សម្រេចយក សម្តេច សីហនុ ជាប្រធានក្រុម ប្រឹក្សា នេះ ។
«នៅថ្ងៃទី២១ដលើ២៣ តុលា ១៩៩១មានការប្រជុំលើកទីពីរ នៅប៉ារីសនិង បារាំង រវាង ភាគីទាំង៤គឺ រដ្ឋកម្ពុជា ហ៊្វុនស៊ិនប៉ិច រណសិរ្ស សង្គ្រោះជាតិ និង កម្ពុជាប្រជាធិបតេយ្យ ។ហើយថ្ងៃ២៣ តុលា ១៩៩១សម្តេចសីហនុ បានចុះហត្ថលាខា លើកិច្ចព្រមព្រៀងរួមស្តីពី ជម្លោះកម្ពុជា និងលើឯកសារ២ គឺ ១ទាក់ទងអធិតេយ្យភាពបូរណភាពដែនដី អព្យាក្រឹត្យ និងឯកភាពជាតិទី២ស្តីពីការស្តារ និងកសាង ប្រទេសកម្ពុជាឡើងវិញ ហៅកិច្ចព្រមព្រៀងក្រុងប៉ារីស ដែលមានប្រទេសចូលរួម ចំនួន១៨ប្រទេស គឺ អូស្ត្រាលី ឥណ្ឌូនេស៊ី ប៊្រុយណេ កាណាដា ចិន អាមេរិក យូហ្គោស្លាវី បារាំង ឥណ្ឌា ជប៉ុន ឡាវ ថៃ ម៉ាឡេស៊ី ហ្វីលីពីន អង់គ្លេស សិង្ហបុរី សូវៀត និង វៀតណាម  ហើយ ក៏មានការចូលរួមពី អគ្គលេខាធិការអង្គការសហប្រជាជាតិនិងចលនាមិនចូលបក្សសម្ព័ន្ធផង ដែរ ។
  • ឈ្មោះខេត្តនិងទីក្រុងនៃ សាធារណរដ្ឋប្រជាមានិតកម្ពុជា
១.រដ្ឋធានីភ្នំពេញ
ថៃ្ងរំដោះ ០៧.០១.១៩៧៩ មាន ៤ខ័ណ្ឌ គឺដូនពេញ ចំការមន ៧មករា ទួលគោក និងមាន៣ស្រុកគឺ ឬស្សីកែវ មានជ័យ ដង្កោ។
២.ក្រុងកំពង់សោម
ថ្ងៃរំដោះ ១៧.០១.១៩៧៩ ចម្ងាយពីភ្នំពេញ ២៣០គ.ម មាន២ខ័ណ្ឌគឺ ស្ទឹងហាវ មិត្តភាព និងមាន ១ ស្រុកគឺព្រៃនប់ ។
៣.ខេត្តកណ្តាល
ថ្ងៃរំដោះ ០៧.០១.១៩៧៩ ចម្ងាយពីភ្នំពេញ ១៣គ.ម ទីរួមខេត្តគឺ តាខ្មៅ និងមាន១០ស្រុកគឺ ពញាឮ កណ្តាលស្ទឹង មុខកំពូល ខ្សាច់ កណ្តាល ស្អាង កៀនស្វាយ ល្វាឯម លើកដែក កោះធំ ភ្នំពេញ ។
៤.ខេត្តកំពង់ចាម
ថ្ងៃរំដោះ ០៦.០១.១៩៧៩ ចម្ងាយពីភ្នំពេញ ១២៤គ.ម ទីរួមខេត្ត កំពង់ចាម និងមាន១៥ស្រុកគឺ តំបែរ ក្រូចឆ្មា កោះសូទិន ព្រៃឈរ ត្បូងឃ្មុំ មេមត់ ចំការលើ ស្ទឹងត្រង់ ស្រីសន្ធរ ពញាក្រែក ជើងព្រៃ កំពង់សៀម អូររាំងឪ កងមាស បាធាយ ។
៥.ខេត្តស្វាយរៀង
ថ្ងៃរំដោះ ០៤.០១.១៩៧៩ ចម្ងាយពីភ្នំពេញ ១២៤ គ.ម ទីរួមខេត្តស្វាយរៀង និងមាន៦ស្រុកគឺរមាសហែក កំពង់រោទិ៏ រំដួល ចន្រ្ទា ស្វាយទាប ស្វាយរៀង ។
៦.ខេត្តព្រៃវែង
ថ្ងៃរំដោះ ០៨.០១.១៩៧៩ ចម្ងាយពីភ្នំពេញ ៩១ គ.ម ទីរួមខេត្ត ព្រៃវែង និងមាន១១ស្រុកគឺ ពារាំង កំពង់ត្របែក ព្រៃវែង មេសាង បាភ្នំ  ស៊ីធរកណ្តាល កំចាយមារ កញ្រ្ចៀច ពាមរ ពាមជ័រ ព្រះស្តេច ។
៧.ខេត្តតាកែវ
ថ្ងៃរំដោះ ០៨.០១.១៩៧៩ ចម្ងាយពីភ្នំពេញ ៨៧ គ.ម  ទីរួមខេត្ត តាកែវ ស្រុក៩គឺ ត្រាំកក់ គីរីវង្ស ទ្រាំង បាទី ព្រៃកប្បាស កោះអណ្តែត សំរោង អង្គរបុរី បូរីជលសារ
៨.ខេត្តកំពង់ធំ
ថ្ងៃរំដោះ០៩.០១.១៩៧៩ ចម្ងាយពីភ្នំពេញ១៦២ គ.ម  ទីរួមខេត្ត កំពង់ធំ ស្រុក៦គឺ បារាយ៏ ស្ទោង សន្ទុក សណ្តាន់ កំពង់ស្វាយ ប្រាសាទ សំបូរ
 ៩.ខេត្តសៀមរាប និងឧត្តរមានជ័យ
ថ្ងៃរំដោះ១០.០១.១៩៧៩  ចម្ងាយពីភ្នំពេញ៣១៤គ .ម ទីរួមខេត្ត សៀមរាប ស្រុក១៣គឺ បន្ទាយស្រី វ៉ារិន ស្រីស្នំ សូត្រនិគម ជីក្រែង ក្រឡាញ់  ពួក សៀមរាប អង្គរធំ  អង្គរជុំ  ស្វាយលើ សំរោង  ចុងកាល ។
១០.ខេត្តពោធិ៏សាត់
 ថ្ងៃរំដោះ  ១៤.០១.១៩៧៩ ចម្ងាយពីភ្នំពេញ  ១៨៦គ.ម ទីរួមខេត្ត ពោធិ៏សាត់ ស្រុក៤គឺ ក្រគរ ភ្នំក្រវ៉ាញ កណ្តៀង បាកាន ។
១១.ខេត្តបាត់ដំបង
ថ្ងៃរំដោះ ១៣.០១.១៩៧៩  ចម្ងាយពីភ្នំពេញ ២៩១ គ.ម ទីរួមខេត្ត បាត់ដំបង ស្រុក៧គឺ បាត់ដំបង សង្កែ មោងឬស្សី រតនះមណ្ឌល បរវេល បាណន់ ឯកភ្នំ ។
១២ខេត្តកំពង់ឆ្នាំង
ថ្ងៃរំដោះ  ១២.០១.១៩៧៩ ចម្ងាយពីភ្នំពេញ ៩៣ គ.ម ទីរួមខេត្ត   កំពង់ឆ្នាំង ស្រុក៧គឺ បរិបូរណ៏ រលាប្អៀរ ទឹកផុស កំពង់លែង កំពង់ត្រឡាច សាមគ្គីមានជ័យ ជលគីរី ។
១៣   ខេត្តកំពត
ថ្ងៃរំដោះ  ០៩.០១.១៩៧៩  ចម្ងាយពីភ្នំពេញ ១៤៨ គ.ម ទីរួមខេត្ត កំពត ស្រុក អង្គរជ័យ  ឈូក កំពត កំពង់ត្រាច បន្ទាយមាស ដងទង់ ជុំគីរី ។
១៤  ខេត្តកោះកុង
ថ្ងៃរំដោះ  ១៧.០១.១៩៧៩   ចម្ងាយពីភ្នំពេញ ៣៥០ គ.ម   ទីរួមខេត្ត កោះកុង  ស្រុក៦គឺ ស្រែអំបិល ថ្មបាំង  បុទុមសាគរ  កោះកុង មណ្ឌលសីម៉ា គីរីសាគរ ។
១៥ ខេត្តកំពង់ស្ពឺ
ថ្ងៃរំដោះ ០៩.០១.១៩៧៩  ចម្ងាយពីភ្នំពេញ  ៤៨ គ.ម   ទីរួមខេត្ត កំពង់ស្ពឺ ស្រុក៧គឺ  គងពិសី សំរោងទង ឧត្តុង្គ ភ្នំស្រួច  ថ្ពង បសែត ឳរ៉ាល់ ។
 ១៦  ខេត្តព្រះវិហារ
ថ្ងៃរំដោះ  ១៦.០១.១៩៧៩     ចម្ងាយពីភ្នំពេញ   ២៩២  គ.ម ទីរួមខេត្ត   ត្បែងមានជ័យ  ស្រុក៦ សង្គមថ្មី គូលែន រវៀង ជ័យសែន ឆែប ជាំក្សាន្ត ។
១៧ ខេត្តស្ទឹងត្រែង
ថ្ងៃរំដោះ   ០៤.០១.១៩៧៩    ចម្ងាយពីភ្នំពេញ  ៤៨១ គ.ម  ទីរួមខេត្ត ស្ទឹងត្រែង  ស្រុក៤ សៀមបូក សេសាន  សៀមប៉ាង ថាឡាបរីវ៉ាត់ ។
 ១៨ ខេត្តរតនះគីរី
ថ្ងៃរំដោះ  ៣១.១២.១៩៧៨     ចម្ងាយពីភ្នំពេញ ៦៣៦ គ.ម ទីរួមខេត្ត បានលុង    ស្រុក៧ បានលុង  វឺនសៃ បកែវ លំផាត់ តាវែង យ៉ាដាវ អណ្តូងមាស  កូនមុំ ។
 ១៩ ខេត្តមណ្ឌលគីរី
ថ្ងៃរំដោះ   ០៣.០១.១៩៧៩    ចម្ងាយពីភ្នំពេញ   ៥៤៣ គ.ម    ទីរួមខេត្ត   សែនមនោរម្យ    ស្រុក៤គឺ អូររាំង  កោះញែក ពេជចិន្តា  កែវសីមា ។
២០  ខេត្តក្រចេះ
ថ្ងៃរំដោះ  ៣០.១២.១៩៧៨         ចម្ងាយពីភ្នំពេញ   ៣៤០ គ.ម      ទីរួមខេត្ត  ក្រចេះ      ស្រុក៥គឺ ក្រចេះ ព្រែកប្រសប់  ស្នួល  ឆ្លូង  សម្បូរ 
 ២១ ខេត្តបន្ទាយមានជ័យ
ជាខេត្តដែលបង្កើតថ្មីដោយកាត់ទឹកដីពីខេត្តបាត់ដំបង ហើយខរត្តនាះមានផ្ទៃដី៨.៧៥៥ គីឡូម៉ែត្រការេ ។ដែលមានចម្ងាយពីភ្នំពេញ  ៣៥១ គ.ម     ទីរួមខេត្ត   សិរីសោភ័ណ         ស្រុក៦គឺ ថ្មពួក  មង្គលបូរី  សិរីសោភ័ណ  ភ្នំស្រុក  ព្រះនេត្រព្រះ    បន្ទាយអំពិល 
 បទចម្រៀងជាតិសម័យ(សាធារណៈរដ្ឋប្រជាមានិតកម្ពុជា ១៩៧៩.១៩៨៩)
                                        ១.ពលរដ្ឋកម្ពុជា                   ជាកម្លាំងប្តូរផ្តាច់                      សច្ចាកំទេចអស់ពួកបច្ចាមិត្ត
                                          តាំងចិត្តសាមគ្គី                  ទើបមានមហិទ្ធិប្ញទ្ធិ                  ស៊ូប្តូរជីវិតបង្ហូរឈាម
                                                                                       ប្តូរយកជ័យ ។
                                        ២.កងទ័ពកម្ពុជា                  ពុះពារក្លាហាន                         សំរុកឧបសគ្គរាំងមុខ
                                         ឆ្លងកាត់សម្រេចបាន         កំទេចខ្មាំងចង្រៃពូជសាមាន្យ     នាំសេរីថ្កើនថ្កាន
                                                                                        ជូនប្រជាជន ។
                                        .វីរៈកម្ពុជបុត្រ                 មោះមុតក្នុងសង្គ្រាម                  ប្តេជ្ញាសងឈាមនឹងខ្មាំងសត្រូវ
                                           ទង់ជ័យប្រាសាទ               ពណ៍ឈាមខ្ពស់សន្ធៅ               នាំជាតិទៅសាងសុខ
                                                                                          ក្សេមក្សាន្ត ។
 »និពន្ធដោយៈលោក កែវ ចិន្តា
»ទំនុកច្រៀងដោយៈ លោក ជ័យ សោភា

សង្គ្រាមកម្ពុជា-វៀតណាម

  • សេចក្ដីផ្ដើម    
      សង្គ្រាមកម្ពុជាវៀតណាម គឺជាការប៉ះទង្គិចប្រដាប់អាវុធរវាងសាធារណរដ្ឋសង្គមនិយមវៀតណាម និង កម្ពុជាប្រជាធិបតេយ្យ។ សង្គ្រាមនេះបានចាប់ផ្ដើម ជា មួយការប៉ះទង្គិចដោយឡែកគ្នាតាមរយៈព្រំដែនគោក និងសមុទ្រវៀតណាម និងកម្ពុជារវាងឆ្នាំ១៩៧៥ និង១៩៧៧ ជួនកាលមានការពាក់ ព័ន្ធនឹងការបង្កើត កង ទ័ពទំហំស្មើកងពលធំ ។ ថ្ងៃ២៥ធ្នូ១៩៧៨ វៀតណាមបានផ្ដើមការលុកលុយ កម្ពុជាពេញទីនិងជាបន្ត  បន្ទាប់បានកាន់កាប់ប្រទេសនេះបន្ទាប់ពីខ្មែរក្រហមត្រូវបានដកចេញពីអំណាច។ កំឡុងសង្គ្រាមវៀតណាម ពួកកុម្មុយនិស្តវៀតណាម និងខ្មែរ ក្រហមបានបង្កើតសម្ព័ន្ធភាពមួយដើម្បីប្រឆាំង នឺងរបបដែលមាន ស.រ.នៅពីក្រោយខ្នងក្នុងប្រទេស ពួកគេរៀងខ្លួន។ ទោះបីជាការបង្ហាញ ជាចំហ របស់ខ្លួននូវការសហការជាមួយពួកវៀតណាមមែនពួកមេដឹកនាំខ្មែរក្រហម បានភ័យ ខ្លាច ថាពួកកុម្មុយនិស្តវៀតណាមកំពុងតែមានគម្រោង ដើម្បីបង្កើតសហព័ន្ធឥណ្ឌូចិនដែលមានវៀតណាមជាកម្លាំងត្រួតត្រាក្នុងតំបន់ នេះ ។ ដើម្បីយកអោយបានការ ប៉ុនប៉ងមុនដោយពួកវៀតណាមដើម្បីត្រួត្រាខ្លួន ពួកមេដឹកនាំខ្មែរក្រហមក៏បានចាប់ផ្ដើមបន្សុទ្ធកម្ម បុគ្គលិកដែលបង្វឹកដោយវៀតណាម ក្នុងជួររបស់ពួកគេពេល ដែលរបបលន់-ណុលបានចុះចាញ់នៅឆ្នាំ  ១៩៧៥។ បន្ទាប់មក នៅខែ ឧសភា ១៩៧៥ កម្ពុជាប្រជាធិបតេយ្យដែលបានបង្កើតថ្មីមួយនេះ បានត្រួត្រាដោយ ពួកខ្មែរ ក្រហម បានចាប់ផ្ដើមបង្កសង្គ្រាមប្រឆាំង នឹងវៀតណាម ដែលត្រូវបានកត់សម្គាល់តាមរយៈការវាយប្រហារលើកោះវៀតណាមភូគុក (កោះត្រល់) ។ ទោះបីជាការ ប្រយុទ្ធ គ្នា ដែលបានកើតឡើងរវាងប្រទេសទាំងពីរនេះក៏ដោយ ក៏ពួកមេដឹកនាំនៃវៀតណាមនិងកម្ពុជារួបរួមគ្នា ឡើងវិញដែលបង្កើត ជា ការដោះ ដូរការទូត ជា សាធារណៈច្រើនលើកច្រើនសា ពេញមួយឆ្នាំ១៩៧៦ ដើម្បីធ្វើឱ្យលេចឡើងទំនាក់ទំនងរឹងមាំដោយសង្ឃឹមទុករវាងពួកគេ ។ នៅពីក្រោយឆាក យ៉ាងណាក៏ ដោយ ក៏ពួកមេដឹកនាំកម្ពុជាបានបន្តភ័យនូវអ្វីដែលខ្លួនបានសង្កេតថាជាការវាតទីនិយម រឺ វិត្ថានិយម របស់វៀតណាម ។ ដូចគ្នាដែរ នៅថ្ងៃ៣០មេសា ១៩៧៧ ពួកគេបានផ្ដើមការវាយប្រហារយោធាដ៏ធំមួយផ្សេងទៀតលើវៀតណាម ។ ដោយបានតក់ស្លុតតាមរយៈការវាយសម្រុកចូលរបស់កម្ពុជា វៀតណាមក៏បានផ្ដើម ការវាយប្រហារសងសឹកមួយវិញនៅចុងឆ្នាំ១៩៧៧ ក្នុងបំណងមួយដើម្បីបង្ខំអោយរដ្ឋាភិបាលកម្ពុជាចរចារ ។ នៅខែ មករា ១៩៧៨ កងទ័ពវៀតណាមបាន ដក ថយព្រោះគោលដៅនយោ បាយរបស់ខ្លួនមិនបានសម្រេច ។ការវាយប្រហារគ្នាទ្រង់ទ្រាយតូចបានបន្តរវាងប្រទេសទាំងពីរពេញមួយឆ្នាំ១៩៧៨ ដូចគ្នាចិនបាន ព្យា យាមសម្រុះសម្រួលឱ្យមានការជជែកពិភាក្សាសន្តិភាពរវាងប្រទេសទាំងពីរខាង ។ យ៉ាងណាៗ ប្រទេសណាក៏មិនអាចឈាន ដល់ការ សន្យា ដែលអាចទទួល យកបាននៅតុចរចារឡើយ ។ នៅចុងឆ្នាំ១៩៧៨ ពួកមេដឹកនាំវៀតណាមបានសម្រេច ចិត្តរបបកម្ពុជា ប្រជាធិប តេយ្យ ដែលត្រួតត្រាដោយខ្មែរក្រហម ដោយ សង្កេតថារបបនេះជារបបនិយមចិន និងមានអរិភាពខ្លាំងចំពោះវៀតណាម។ ថ្ងៃ២៥ធ្នូ ១៩៧៨ ទ័ពវៀតណាម១៥០០០០នាក់បាន លុកលុយកម្ពុជា ប្រជាធិប តេយ្យ និងបានរាតត្បាតកងទ័ពបដិវត្តន៍កម្ពុជាក្នុងរយៈ ពេលត្រឹម តែ ពីរអាទិត្យតែប៉ុណ្ណោះ ។ ថ្ងៃ៨មករា ១៩៧៩ សាធារណរដ្ឋប្រជាមានិតកម្ពុជានិយមវៀតណាម (ស.ប.ក.) ត្រូវបានបង្កើតឡើង នៅភ្នំ ពេញ ដែលកត់សម្គាល់នូវការផ្ដើមការកាន់កាប់របស់វៀតណាមរយៈពេលដប់ឆ្នាំ ។ អំឡុងសម័យកាលនោះ កម្ពុជា ប្រជាធិប តេយ្យ របស់ខ្មែរក្រហមត្រូវបានទទួលស្គាល់ដោយអង្គការសហប្រជាជាតិជារដ្ឋាភិបាលស្របច្បាប់នៃកម្ពុជា ដូចគ្នាដែរក្រុមតស៊ូប្រដាប់ អាវុធ ជាច្រើនត្រូវបាន បង្កើតឡើងដើម្បីប្រយុទ្ធប្រឆាំងនឹងការកាន់កាប់របស់វៀតណាម ។ នៅពីក្រោយឆាកទាំងនេះ លោកនាយករដ្ឋ មន្ត្រី ហ៊ុន- សែន នៃរបបស.ប.ក. បានខិតជិតក្រុម នៃរដ្ឋាភិបាលចម្រុះកម្ពុជាប្រជាធិបតេយ្យ (រ.ច.ក. ប.)ដើម្បីចាប់ផ្ដើមការជជែក ពិភាក្សា សន្តិភាព។ នៅក្រោមសម្ពាធាការទូតនិងសេដ្ឋកិច្ចយ៉ាងធ្ងន់ ពីសហគមន៍ អន្តរជាតិ រដ្ឋាភិបាលវៀតណាមបានអនុវត្ត ជាបន្តបន្ទាប់នូវ កំណែទម្រង់សេដ្ឋកិច្ច និងគោលនយោបាយការបរទេស ដែលនាំទៅដល់ការដក ទ័ពរបស់ ខ្លួនពី កម្ពុជាក្នុងខែកញ្ញា ១៩៨៩ ។នៅក្នុង ជំនួប ក្រៅផ្លូវការចាកាតាលើកទីបីនៅឆ្នាំ១៩៩០ ក្រោមផែនការសន្តិភាពកម្ពុជាដែលឧបត្ថម្ភដោយអូស្ត្រាលី ពួកអ្នកតំណាង នៃ រ.ច.ក.ប. និងស.ប.ក. បានយល់ព្រមការរៀបចំអោយមានការបែងចែកអំណាចគ្នាដោយការបង្កើតរដ្ឋាភិបាលរួបរួមគ្នាដែលគេស្គាល់ ថាជាឧត្តមក្រុមប្រឹក្សាជាតិ (ឧ.ក.ជ.)។ តួនាទីឧ.ក.ជ.ដើម្បីតំណាងអធិបតេយ្យភាពកម្ពុជាលើឆាកអន្តរជាតិ ដែលកាលណោះអាជ្ញាធរ អន្តរកាលសហប្រជាជាតិនៅកម្ពុជា (អ៊ុនតាក់ រឺ អ.អ. ស.ប.ក.) ត្រូវទទួលបន្ទុកជាមួយការត្រួតពិនិត្យគោលនយោបាយក្នុងស្រុករបស់ ប្រទេសនេះរហូតដល់រដ្ឋាភិបាលកម្ពុជា ត្រូវបានបោះឆ្នោត ដោយប្រជាជនតាម រយៈដំណើរការសន្តិភាព ប្រជាធិបតេយ្យ ។ ផ្លូវលំ កម្ពុជាដើម្បីសន្តិភាពបានបង្ហាញថាមានការលំបាក ពេលដូចគ្នាពួកមេដឹកនាំខ្មែរក្រហម បានសម្រេច ចិត្តមិន ចូលរួម នៅក្នុងការបោះ ឆ្នោតសកល ប៉ុន្តែជំនួសមកវិញ ពួកគេបានជ្រើសយករំខានដំណើរការការបោះឆ្នោតដោយផ្ដើមការវាយ ប្រហារយោធា លើពួកអ្នក ថែ រក្សាសន្តិភាព និងសម្លាប់ជនអន្តោប្រវេសន៍ជនជាតិយួន ។ នៅខែឧសភា ១៩៩៣ ចលនាហ៊្វុនស៊ិនប៉ិចរបស់ព្រះសីហនុ បានផ្ដួល គណបក្សប្រជាជនកម្ពុជា (គ.ប.ក.) អតីតបក្សបដិវត្តន៍ប្រជាជនកម្ពុជា (ប.ប.ប.ក.) ដើម្បីឈ្នះការបោះឆ្នោតសកល។ ក៏ប៉ុន្តែ ពួកមេដឹក នាំគ.ប.ក. បានបដិសេធទទួលយកការ បរាជ័យ ហើយពួកគេបានប្រកាសខេត្តភាគខាងកើតកម្ពុជា ដែលជាទីដែលភាគច្រើននៃ សម្លេង របស់គ.ប.ក.ដែលស្រូបទាញបានពីទីនោះនឹងធ្វើអបគមន៍ចេញពីកម្ពុជា។ ដើម្បីចៀសវាងលទ្ធផលដូច្នេះព្រះអង្គម្ចាស់នរោត្តម-រណឫទ្ធិ មេដឹកនាំហ៊្វុនស៊ិនប៉ិចបានយល់ព្រមអោយបង្កើតរដ្ឋាភិបាលចម្រុះជាមួយគ.ប.ក.។ រយៈពេលដ៏ខ្លីតមកទៀត រាជាធិបតេយ្យ អាស្រ័យ រដ្ឋធម្មនុញ្ញត្រូវបានស្ដារឡើង និងពួកខ្មែរក្រហមត្រូវស្ថិតនៅក្រៅច្បាប់ដោយរដ្ឋាភិបាលកម្ពុជាបង្កើតថ្មី ។
  • ផ្ទៃរឿង
      ប្រវត្តិសាស្ត្រខ្មែរ-យួន
      អង្គរ អាសនៈនៃអធិរាជាណាចក្រខ្មែរត្រូវដាក់នៅក្រោមឥទ្ធិពលយួនដូចគ្នានៅដើមសតវត្សទី១៥។ ឥទ្ធិពលយួនបានរីកសាយភាយ យឺតឺ និងដោយប្រយោល ហើយវាមិនរហូតដល់ដើមសតវត្សទី១៩ទេដែលយួនបានប្រើប្រាស់ការគ្រប់គ្រងដោយផ្ទាល់។ នៅឆ្នាំ១៨១៣ អ្នកអង្គចន្ទបានទទួលបានរាជបល្ល័ង្កជា មួយការ ជួយជ្រោមជ្រែងពីយួន ហើយក្រោមការគ្រប់គ្រងរបស់ទ្រង់កម្ពុជាប្រែក្លាយជា ប្រទេស ក្រោមអាណាព្យាបាល។ បន្តបន្ទាប់ពីការសោយទីវង្គតរបស់ទ្រង់ នៅឆ្នាំ ១៨៣៤ យួនបានធ្វើអាណានិគមកិច្ចកម្ពុជាដែលត្រូវបានដាក់ ការគ្រប់គ្រងក្រោមរដ្ឋបាលយួននិងបានកំណត់ក្នុងលក្ខខណ្ឌ'ខេត្ត'យួន។ ពេញមួយទសវត្សឆ្នាំ ១៨៣០ យួនព្យាយាមលុបបំបាត់វប្បធម៌ ខ្មែរ ដែលបានមកពីមូលដ្ឋានគ្រឹះនៃសង្គម សម្លៀកបំពាក់កម្ពុជា និងសាសនាមកពីឥណ្ឌាផ្ទុយស្រឡះពីចិន។ និន្នាការ នៃភាពត្រួតត្រា របស់យួនបានបន្តកំឡុងសម័យអាណានិគមកិច្ចរបស់បារាំង ក្រោមយួនដែលកម្ពុជាត្រូវបង្ខំអោយប្រគល់ភាគច្រើននៃកោណភាគខាង ត្បូង របស់ ខ្លួន (នឹងក្រោយមកទៀតគឺសៃហ្គន ដីសណ្ដមេគង្គ និងតៃនិញ) ទៅពួកយួន។ ពួកខ្មែរក្រហមក្រោយមកបានធ្វើយុត្តិកម្មការ លុកលុយ របស់ខ្លួនចូល ទៅ វៀតណាមតាមរយៈការប៉ុនប៉ងដើម្បីដណ្ដើមទឹកដីនេះវិញ ដែលកម្ពុជាបានបាត់បង់កំឡុងប៉ុន្មានសតវត្ស មុនៗ ។
  • ការងើបឡើងនៃលទ្ធិកុម្មុយនិស្ត
    ចលនាកុម្មុយនិស្តនៅកម្ពុជានិងវៀតណាមបានចាប់ផ្ដើមពីមុនសង្គ្រាមលោកលើកទី២ជាមួយការស្ថាបនាបក្សកុម្មុយនិស្តឥណ្ឌូចិន (ប.ក.ឥ.) ស្ទើរតែទាំងស្រុង លើសលប់បានត្រួតត្រាដោយពួកវៀតណាម ដើមឡើយក្នុងអត្ថន័យដើម្បីប្រយុទ្ធប្រឆាំងនឹងការគ្រប់គ្រង អាណានិគមរបស់បារាំងនៅឥណ្ឌូចិន។ នៅឆ្នាំ១៩៤១ ង្វៀន-អាយឃ្វក(ដែលគេស្គាល់ជាសាមញ្ញតាមឈ្មោះហៅក្រៅរបស់លោកហូ-ជីមិញ) បានបង្កើត វៀតណាមដុកឡឹបដូងមីញហ៊យ រឺ វៀតមិញ ។ នៅពេលនោះ ពួកជប៉ុនបានចាញ់នៅចុងសង្គ្រាមលោកលើកទី២ លោកក៏បានផ្ដើមគំនិតអោយមានសង្គ្រាមឥណ្ឌូចិនលើកទីមួយដើម្បីឯករាជ្យប្រឆាំងទល់នឹងពួកបារាំង។ អំឡុងពេលនោះ កងទ័ពវៀត ណាមបានធ្វើការប្រើប្រាស់ដ៏ធំធេងនៃទឹកដីកម្ពុជាដើម្បីដឹកជញ្ជូនសព្វាវុធ គ្រឿងផ្គត់ផ្គង់ និងកងទ័ព ។ ទំនាក់ទំនងនេះបានបន្តពេញ មួយសង្គ្រាមវៀតណាមនេះ នៅពេលនោះពួកកុម្មុយនិស្តវៀតណាមបានប្រើប្រាស់កម្ពុជាចាផ្លូវដឹកជញ្ជូននិងតំបន់ឆាកប្រយុទ្ធសម្រាប់ ការវាយប្រហារលើ វៀត ណាម ខាងត្បូង ។ នៅឆ្នាំ១៩៥១ វៀតណាមបានដឹកនាំអោយមានការបង្កើតបក្សកុម្មុយនិស្តកម្ពុជាអោយនៅ ដោយឡែកគឺបក្សបដិវត្តន៍ប្រជាជនកម្ពុជា(ប.ប. ប.ក.)ដែលបានចងសម្ព័ន្ធភាពជាមួយចលនាបំបែកខ្លួនពីអ្នកជាតិនិយមខ្មែរសេរី ដើម្បី ស្វែងរកឯករាជ្យ ។ ដោយអនុលោមជាមួយកិច្ច សម្រុះសម្រួល សឺណែវ១៩៥៤ដែលកំពុងចរចារនូវការបញ្ចប់ការត្រួតត្រា របស់បារាំង វៀតណាមខាងជើងកុម្មុយនិស្តដែលបង្កើតថ្មីបាន ដកពួកទាហាននិង កម្មាភិបាលរបស់ ខ្លួនចេញពីកម្ពុជា យ៉ាងណាៗ ដោយហេតុថា ប.ប.ប.ក.ត្រូវបានផ្ដល់បុគ្គលិកដំបូងដោយជនជាតិយួន រឺ ពួកខ្មែរស្ថិតនៅក្រោមការទំនុកបម្រុងរបស់ខ្លួន ប្រហែល ពួកកម្មាភិបាល កុម្មុយនិស្ត៥០០០នាក់ក៏បានទៅជាមួយពួកគេដែរ។ ថាមពលនេះស្រូបទាញពួកកុម្មុយនិស្តយួនដែលសេសសល់អោយមានការឱ្យភ្ញាក់ ឡើងនៅ កម្ពុជាដែលមិនយូរមិនឆាប់បានបំពេញតាមរយៈការត្រឡប់មកវិញនៃក្រុមជនបដិវត្តន៍កម្មុយនិស្តកម្ពុជាក្មេង ភាគច្រើននៃ ពួកគេបានទទួលការអប់ រំលទ្ធិកុម្មុយ និស្តនៅបារាំង។ នៅឆ្នាំ១៩៦០ ប.ប.ប.ក.បានប្ដូរឈ្មោះទៅជាបក្សកម្មុយនិស្តកម្ពុជា (ប.ក.ក.) និងឈ្មោះនេះក្រោយមកទៀតត្រូវបាន រើសយកដោយ ក្រុមចម្រុះ ភាគច្រើនដែលបង្កើតឡើននៅក្បែរៗ សាឡុត-ស (ប៉ុល-ពត) អៀង-សារី និងខៀវ-សំផន ជាស្ថាប័ននយោបាយ 'ពិត'ដែលរំលឹកដល់ប.ក.ក. ។ បននេះបានក្លាយ ជាកំណើតនៃពួកខ្មែរក្រហម និងលទ្ធិរបស់បននេះគឺត្រូវទទួលរងឥទ្ធិពលយ៉ាងខ្លាំងដោយមនោគមវិជ្ជាម៉ៅនិយម។
  • កម្ពុជាប្រជាធិបតេយ្យ និង ខ្មែរក្រហម
     រដ្ឋាភិបាលខ្មែរក្រហមបានជ្រើសយកពាក្យសម្ងាត់អង្គការ និងរហូតដល់ឆ្នាំ១៩៧៧ អត្តសញ្ញាណនៃពួកមេដឹកនាំរបស់អង្គការ នៅ តែអាថ៌កំបាំង ។ប្រមុខរដ្ឋផ្លូវការ គឺខៀវ-សំផន ប៉ុន្តែមនុស្សពីរនាក់ដែលនៅក្នុងអំណាចគឺប៉ុល-ពត និងអៀង-សារី។ គោលដៅចុង ក្រោយនៃខ្មែរក្រហមគឺលុបចោលរចនាសម្ព័ន្ធរដ្ឋកម្ពុជា ដែល ពួកខ្លួនមើលឃើញថាជាសក្ដិភូមិ មូលធននិយម និងបានតម្រង់ទិសដៅ ជុំវិញរបៀបវារៈនៃពួកឥស្សរជនដែលកំពុងកាន់កាបដី និពួកចក្រពត្តិនិយម ។ ជាការ ជំនួសវិញ ពួកគេសង្ឃឹមដើម្បីបង្កើតសង្គមគ្មាន វណ្ណៈដែលផ្អែកទាំងស្រុកលើពួកកម្មករ កសិករ ។ មនោគមវិជ្ជាដាច់ខាងនិងគោល ដៅនៃពួកខ្មែរ ក្រហម គឺជា ទស្សនាទានដ៏ ចម្លែក ចំពោះមនុស្សភាគច្រើន។ ជាការពិត បដិវត្តន៍សង្គមនិយមបានប្រកាន់យកការសុំអង្វរអំពាវនាវរបស់ប្រជាជនតិចតួចណាស់ ដែល នាំអោយ ប៉ុល-ពត និងពួកកម្មាភិបាលរបស់គាត់ប្រើមនោសញ្ចេតនាជាតិនិយមយ៉ាងលើសលប់ ការដឹកនាំដោយសង្កត់សង្កិន និង ដោយឃាតកម្ម និងការឃោសនាមាន បំណងបង្ហាញនូវភាពអាក្រក់ពួកវៀតណាមដើម្បីថែរក្សាអំណាចមិនរឹងប៉ឹងរបស់ខ្លួន។ កំឡុង ប្រាំឆ្នាំនៃឧទ្ទាមកម្មខ្មែរក្រហមពីឆ្នាំ១៩៧០ដល់១៩៧៥ ការគាំទ្រ របស់វៀតណាមខាងជើង ជាការប្រសព្វគ្នាជាមួយចិនដែលចាំបាច់ ដើម្បីជ័យជម្នះចុងក្រោយរបស់ខ្លួន ។ យ៉ាងណាក៏ដោយ ទោះបីជាមុនសង្គ្រាម វៀតណាម បានបញ្ចប់ ទំនាក់ទំនងរវាងខ្មែរក្រហម ដែលគឺជាដំណើរការនៃការដណ្ដើមអំណាចពីរបបដែលមានស.រ.នៅពីក្រោយខ្នងដឹកនាំដោយលន់- ណុល និងវៀតណាម ក៏មានការ តឹងតែងដែរ។ ការប៉ះទង្គិចគ្នារវាងពួកកុម្មុយនិស្តវៀតណាមនិងកងកម្លាំងខ្មែរក្រហមបានចាប់ផ្ដើមដំណាលគ្នានៅដើមឆ្នាំ១៩៧៤និងឆ្នាំ បន្តបន្ទាប់ ប៉ុល-ពតបានចុះហត្ថលេខាលើសន្ធិសញ្ញាដែលធ្វើឱ្យរៀបរយ 'មិត្តភាព' រវាងខ្មែរក្រហម និងចិន។
  • ការទូត និង សកម្មភាពយោធា
    ១៩៧៥៧៦ ចាប់ពីការប្រយុទ្ធរហូតដល់ការសាងទំនាក់ទំនងជាមិត្ត
    ទីបញ្ចប់នៃការប៉ះទង្គិចនៅឥណ្ឌូចិននៅខែមេសា១៩៧៥ភ្លាមៗនោះបាននាំមកដល់ការប៉ះទង្គិចថ្មីមួយទៀតរវាងវៀតណាម និង កម្ពុជា ។ ទោះបីជាយ៉ាងណា ទាំងវៀតណាមខាងជើងនិងខ្មែរក្រហមក៏បានប្រយុទ្ធកៀកស្មាគ្នាពីមុនមកដែរ ពួកមេដឹកនាំនៃកម្ពុជា ប្រជាធិបតេយ្យ ដែលបាន បង្កើតថ្មីបានបន្ត មើលឃើញថា វៀតណាមខាងជើងដោយការសង្ស័យយ៉ាងខ្លាំង ព្រោះតែពួកខ្លួនមាន ជំនឿថាពួកកុម្មុយនិស្តវៀតណាមមិន ដែលបានបោះបង់ចោល សុបិនរបស់ពួក គេក្នុងការ បង្កើតសហព័ន្ធឥណ្ឌូចិនដែលមានវៀត ណាម ជាមេដឹកនាំឡើយ។ ដោយហេតុផលនេះ រដ្ឋាភិបាលកម្ពុជាបានសម្រេចិត្ត ដកកងកម្លាំងយោធាវៀតណាម ខាង ជើងទាំងអស់ ពីទឹកដីកម្ពុជាក្នុងរយៈពេលខ្លីបន្ទាប់ពីការកាន់កាប់ភ្នំពេញបាននៅឆ្នាំ១៩៧៥។ ការប៉ះទង្គិចគ្នាដ៏សំខាន់លើកដំបូងរវាង អតីតសម្ព័ន្ធមិត្ត ទាំងពីរ កងទ័ពបដិវត្តន៍កម្ពុជាបានលុកលុយកោះភូគុកវៀតណាមនៅថ្ងៃ១ឧសភា១៩៧៥ដែលពួកគេអះអាងថាជាផ្នែកនៃទឹកដីកម្ពុជា។
     ប៉ុល-ពតគឺជាមេដឹកនាំខ្មែរក្រហម។ បន្តបន្ទាប់ពីជ័យជម្នះខ្មែរក្រហមនៅថ្ងៃ១៧មេសា១៩៧៥ គាត់បានក្លាយជារដ្ឋមន្ត្រីប្រមុខនៃ កម្ពុជាប្រជាធិបតេយ្យនិង បាន ដឹកនាំប្រទេសគាត់ចូលក្នុងសង្គ្រាមប្រឆាំងនឹងវៀតណាម។៩ថ្ងៃក្រោយមក នៅថ្ងៃ១០ឧសភា១៩៧៥កង ទ័ពកម្ពុជាបានបន្តការលុក លុយរបស់ខ្លួន ដោយការ កាន់កាប់ថូកចឺវ ជាកន្លែងដែលបានសម្លាប់អសេនិកជនយួន៥០០នាក់។ កងទ័ព វៀតណាមបានឆ្លើយតបភ្លាមៗទៅនឹងសកម្មភាពរបស់កម្ពុជា ដោយការវាយ ប្រហារតបតវិញ និងរុញច្រានកងទ័ពកម្ពុជា ពីភូគុកនិង ថូកចឺវ ហើយក្រោយមកក៏លុកលុយកោះប៉ូឡូវ៉ៃកម្ពុជា ។ នៅខែមិថុនា១៩៧៥ កាលណោះ ចំពេល ទស្សនកិច្ចទៅហាណូយ មេដឹកនាំ កម្ពុជាប៉ុល-ពតបានស្នើថាវៀតណាមនិងប្រទេសរបស់គាត់គួរតែចុះហត្ថលេខាលើសន្ធិសញ្ញាមិត្តភាពមួយ និងចាប់ផ្ដើមការ ពិភាក្សា លើជម្លោះព្រំដែន។យ៉ាងណាក៏ដោយ ការពិភាក្សាអស់ទាំងនេះមិនដែលបានធ្វើឱ្យចេញជារូបរាងទេហើយពួកខ្មែរបានអះអាងថាវៀត ណាមបាន បដិសេធសំនើទាំងពីរ។ នៅខែសីហា១៩៧៥ វៀតណាមបានប្រគល់កោះប៉ូឡូវ៉ៃអោយកម្ពុជាវិញនិង ទទួលស្គាល់អធិប តេយ្យភាពកម្ពុជាជាផ្លូវការលើកោះនេះ ។បន្តបន្ទាប់ពីឧប្បត្តិហេតុទាំងនោះមក ប្រទេសទាំងពីរបានប៉ុនប៉ងបង្កើនទំនាក់ទំនងទូតរបស់ ខ្លួន ជាមួយសារអបអរសាទរ ជាបន្តបន្ទាប់ និងការដោះដូរ ទស្សន កិច្ចគ្នា។ ថ្ងៃ១៧មេសា ១៩៧៦ ពួកមេដឹកនាំវៀតណាមបានបញ្ជូន សារមួយដើម្បីអបអរសាទរ ខៀវ-សំផន នួន-ជា និងប៉ុល-ពតទៅលើការបោះឆ្នោតពួកគាត់ ធ្វើ ជាប្រធាន ប្រធានពួកអ្នកតំណាង ប្រ ជាជន និងរដ្ឋមន្ត្រីប្រមុខនៃកម្ពុជារៀងខ្លួន។ បន្ថែមទៀត ពួកវៀតណាមថែម ទាំងបាន ថ្កោលទោសការទម្លាក់គ្រាប់ បែកស.រ. ដែល បានពោលអះអាងនៅសៀមរាបនៅខែកុម្ភៈ១៩៧៦ ដោយហេតុនោះក៏ធ្វើអោយមានការអះអាងដែលសន្មតរបស់កម្ពុជា បន្ថែមលើ ឧប្បត្តិហេតុនេះ ។ ជាការ ឆ្លើយតបវិញ នៅខែមិថុនា១៩៧៦ ពួកមេដឹកនាំកម្ពុជា បានបញ្ជូនសារមួយដល់រដ្ឋាភិបាល បដិវត្តន៍បណ្ដោះ អាសន្នសាធារណរដ្ឋវៀតណាមខាងត្បូង ដែលបានគ្រប់គ្រងវៀតណាមខាងត្បូងតាំងតែពីការធ្លាក់របបដែលមានស.រ.នៅពីក្រោយខ្នង ដោយការអបអរពួកគេលើខួបអនុស្សាវរីយ ទីប្រាំពីរនៃការបង្កើតឡើង របស់ ខ្លួន។នៅខែកក្កដា១៩៧៦បន្តបន្ទាប់ពីការបង្កើតនូវសាធា រណរដ្ឋសង្គមនិយមវៀតណាមពេលដែលប្រទេសរួបរួមគ្នាឡើងវិញ វិទ្យុភ្នំ ពេញបានផ្សាយបទវិចារណកថាដែលបានប្រកាសសាមគ្គី ភាពនិងមិត្តភាពសកម្មប្រយុទ្ធរវាងប្រជាជនកម្ពុជាប្រជាធិបតេយ្យនិងសាធារណរដ្ឋសង្គមនិយមវៀតណាមដែលកាន់តែស្រស់ត្រកាល និងរឹងមាំជានិច្ចឥតឈប់ឈរ។ យ៉ាងណាក៏ដោយ កំឡុងខែដដែលនោះ រដ្ឋមន្ត្រីប្រមុខប៉ុល-ពត បានប្រលយពាក្យអោយឃើញនូវ ភាព តានតឹងរវាងវៀតណាមនិងកម្ពុជា ដែលនោះពេលនោះ គាត់បានប្រាប់គណៈប្រតិភូប្រព័ន្ធផ្សព្វផ្សាយវៀតណាមដែលកំពុងធ្វើ ទស្សន កិច្ច ថាមាន ឧបសគ្គ និងភាពលំបាក នៅក្នុងទំនាក់ទំនងភាពរវាងប្រទេសទាំងពីរ ។ មិនត្រឹមតែប៉ុណ្ណោះទេ នៅថ្ងៃ២១កញ្ញា១៩៧៦ ការ ភ្ជាប់សេវាអាកាសចរណ៍ដំបូងហាណូយនិងទីក្រុងហូជីមិញជាមួយភ្នំពេញត្រូវបានបង្កើតឡើង ។ ក្រោយមក ទៀតនៅខែធ្នូ១៩៧៦ អង្គ ការ បដិវត្តន៍កម្ពុជាបានបញ្ជូនពាក្យស្វាគមន៍ដល់បក្សកុម្មុយនិស្តវៀតណាមកំឡុងសមាជលើកទីបួនរបស់ពួកគេ។
  • ១៩៧៧ ការវិវត្តបន្តិចម្ដងៗទៅកាន់សង្គ្រាម
      ឆ្ពោះទៅចុងនៃឆ្នាំ១៩៧៦ គ្រានោះវៀតណាមនិងកម្ពុជាបានមើលឃើញជាសាធារណៈកំពុងតែបង្កើតចំណងមេត្រីភាពរបស់ខ្លួន ការមន្ទិលសង្ស័យឯកឯងនៃ ពួកមេដឹកនាំប្រទេសទាំងពីរបានកើនឡើង។ ដោយទស្សនវិស្ស័យវៀតណាម ពួកគេគឺជា អ្នកគាំទ្រដល់ បដិវត្តន៍ម៉ាក្សនិយម-លេនីននិយមពិតប្រាកដនៅអាស៊ីអាគ្នេយ៍ដូច្នវាសំខាន់ណាស់ចំពោះពួកគេប្រើការគ្រប់គ្រងលើពួកខ្មែរនិងលាវ។ ពិតមែនហើយនោះគឺជាហេតុផលដែលវៀតណាម ខាងជើងបានគាំទ្រ ដល់ពួក ខ្មែរក្រហមកំឡុងពេលការប្រយុទ្ធរបស់ ពួកគេប្រឆាំង នឹងរបបលន់-ណុល ក្នុងក្ដីសង្ឃឹមថាពួកកុម្មុយនិស្តកម្ពុជានឹងរក្សាទុកខ្សែបណ្ដាញដែលនិយម វៀតណាមលើជ័យជម្នះរបស់ខ្លួនក្នុងវិធី ដូចគ្នាដែរ ដែលបទេសលាវបានធ្វើរួច។ I យ៉ាងណាមិញ ក្ដីសង្ឃឹមរបស់ពួកគេត្រូវបានសាបសូន្យដូចគ្នានៅដើមឆ្នាំ១៩៧៣ពីព្រោះការ បង្កបង្កើតយោធាវៀតណាមខាងជើងកំពុងតែប្រតិបត្តិការនៅក្នុងទឹកដីដែលកាន់កាប់ដោយខ្មែរក្រហមជួនកាលត្រូវបានស្ថិតនៅក្រោម ការវាយប្រហារប្រដាប់ អាវុធដោយសម្ព័ន្ធមិត្តរបស់ពួកគេ។ តំណែងរបស់វៀតណាមនៅខាងក្នុងកម្ពុជាកាន់តែចុះខ្សោយ បន្ទាប់ពីការ បញ្ចប់សង្គ្រាមនេះ ពេលដូចគ្នានេះដែរ គ្មានធាតុនិយមវៀតណាម នៅសេសសល់នៅខាងក្នុងបក្សកុម្មុយនិស្តកម្ពុជាទៀតឡើយ។ដូច្នេះ ហើយ នៅពេលប៉ុល-ពតដែលនិយមចិន និងបងប្អូនថ្លៃរបស់គាត់អៀង-សារីបានលាលែង តំណែងជារដ្ឋមន្ត្រី ប្រមុខនិងរដ្ឋមន្ត្រីការ បរ ទេសរៀងៗខ្លួននៅខែកញ្ញា១៩៧៦ នាយករដ្ឋមន្ត្រីវៀតណាមផាម-វ៉ានឌងនិងអគ្គលេខាធិការបក្សកម្មុយនិស្តឡេ-ដ្វឺនមានសុទិដ្ឋិនិយម ថាវៀតណាមអាចប្រើឥទ្ធិពលកាន់តែខ្លាំងលើពួកខ្មែរ។ ក្នុងជំនួបឯកជនជាមួយឯកអគ្គរដ្ឋទូតសូវៀតទៅវៀតណាម នៅថ្ងៃ១៦ វិច្ឆិកា ១៩៧៦ ឡេ-ដ្វឺនបានបដិសេធ ចោលទាំងអៀង-សារីនិងប៉ុល-ពតថាជាជនអាក្រក់ចំពោះគោលនយោបាយនិយមចិនរបស់ពួកគាត់។ ឡេ-ដ្វឺន ក្រោយមកបាននិយាយអះអាងថានួន-ជា ជាអ្នកដែលឡើងកាន់តំណែងរដ្ឋមន្ត្រីប្រមុខនៃកម្ពុជាប្រជាធិបតេយ្យជំនួសប៉ុល-ពត គឺជាមនុស្សម្នាក់ក្នុងការដឹកនាំដែលនិយមវៀតណាម ដូច្នេះវៀតណាមអាចប្រើ ឥទ្ធិពលរបស់ខ្លួនតាមរយៈគាត់។ យ៉ាងណាមិញ ព្រឹត្តិ ការណ៍ដែលបានវិវត្តជាងប៉ុន្មានពីរបីខែនេះនឹងបង្ហាញថាឡេ-ដ្វឺនបានយល់ខុសក្នុងការវាយ តម្លៃរបស់ គាត់ចំពោះនួន-ជា។ខណៈពេល នោះនៅភ្នំពេញពួកមេដឹកនាំកម្ពុជាបានបង្កើនឡើងនូវការភ័យខ្លាចដែលពុះកញ្ជ្រោលឡើងនិងការស្អប់ខ្ពើមចំពោះមេដឹកនាំវៀតណាម ជាលទ្ធផលនៃភាពត្រួតត្រាជាប្រវត្តិសាស្ត្ររបស់វៀតណាមលើប្រទេសរបស់ខ្លួន។ ដោយការប្រមើលមើលជាមុនរបស់កម្ពុជាយុទ្ធសាស្ត្រ របស់ វៀតណាមត្រួតត្រាឥណ្ឌូចិនបានពាក់ព័ន្ធនឹងការបញ្ជ្រាបបក្សកុម្មុនិស្តកម្ពុជានិងលាវជាមួយនឹងពួកកម្មាភិបាលដែលអប់រំដោយ វៀតណាម។ ដោយហេតុផលនេះ នៅពេលក្រុមដំបូរនៃបុគ្គលិកខ្មែរក្រហមអបរំដោយវៀតណាម ខាងជើងបានត្រឡប់មកប្រទេសវិញ ពួកគេភ្លាមៗក៏ត្រូវគេធ្វើបន្សុទ្ធកម្មចេញពីបក្ស។ កំឡុងពេល ប៉ុន្មានខែបន្តបន្ទាប់ការបរាជ័យនៃរបបលន់-ណុល ប៉ុល-ពតបានបន្ត ធ្វើ បន្សុទ្ធកម្មបក្សរបស់គាត់និងរដ្ឋាភិបាលកម្ពុជាប្រជាធិបតេយ្យក្នុងនោះដែលគាត់បាន ជឿ ថាជា ភ្នាក់ងាររបស់សូវៀតនិងវៀតណាម។ ក្រោយមកទៀតនៅក្នុងបរិបទនៃជោគជ័យនិយមបានអួតអាងដាក់ពួកមេដឹកនាំខ្មែរក្រហមក្នុងសង្គ្រាមដែលពួកគេបានអះអាងថាពួក គេបានកម្ចាត់ ចក្រពត្តិនិយមអាមេរិក ដោយកណ្ដាប់ដៃពួកគេតែឯង កម្ពុជាប្រជាធិបតេយ្យបានចាប់ផ្ដើមនាំឱ្យមានសង្គ្រាមប្រឆាំងនឹង វៀតណាម។ ពេលនោះដែរកងទ័ពបដិវត្តន៍កម្ពុជាបានធ្វើការត្រៀមទុកសម្រាប់សង្គ្រាមប្រឆាំងនឹងវៀតណាមប្រព័ន្ធផ្សព្វផ្សាយដែលគ្រប់ គ្រង ដោយរដ្ឋនៅ វៀតណាមបានបញ្ជុនសារអបអរសាទរដល់រដ្ឋាភិបាលកម្ពុជាប្រជាធិបតេយ្យក្នុងខួបអនុស្សាវរីយលើកទីពីរនៃការ បង្កើតឡើងរបស់របបនេះនៅថ្ងៃ១៧មេសា១៩៧៧។ ថ្ងៃ៣០មេសា១៩៧៧ខួបអនុស្សាវរីយលើកទីពីរនៃការធ្លាក់សៃហ្គនកម្ពុជាបានឆ្លើយ តបមកក្នុងទម្រង់ជាការវាយប្រហារយោធាទល់នឹងខេត្តវៀតណាម អាន យ៉ាង (ពាមបារាជ) និង ចូវដុក ដោយសម្លាប់អសេនិកជនយួន រាប់រយនាក់។ កងទ័ពប្រជាជនវៀតណាមបានឆ្លើយតបវិញដោយការរំកិលទ័ពរបស់ខ្លួនទៅ តំបន់ ដែលវាយប្រហារដោយកម្ពុជា និង នៅថ្ងៃ៧មិថុន១៩៧៧ វៀតណាមបានស្នើសុំអោយមានការជជែកជាន់ខ្ពស់ដើម្បីពិភាក្សាបញ្ហានានាដែល មិនទាន់ បានដោះ ស្រាយ។ ថ្ងៃ១៨មិថុនា ១៩៧៧ រដ្ឋាភិបាលកម្ពុជាបានឆ្លើយតបដោយការទាមទារអោយវៀតណាមដកអង្គភាពទ័ព របស់ខ្លួនទាំងអស់ ចេញពីតំ បន់ជម្លោះ ហើយ បង្កើតតំបន់គ្មានកងទ័ព រវាងកងកម្លាំងប្រឈមគ្នាទាំងពីរ។ទាំងសងខាង មិនបានយកចិត្តទុកដា់លើសំណើរបស់គ្នា ទៅ វិញទៅមកទេ ហើយកងទ័ពបដិវត្តន៍កម្ពុជាបានបន្តបញ្ជូនទាហានឆ្លងកាត់ព្រំដែនដើម្បីវាយប្រហារទីប្រជុំជននិងភូមិយួន។ នៅខែ កញ្ញា ១៩៧៧ កងកាំភ្លើងធំកម្ពុជាបានវាយប្រហារភូមិវៀតណាម ជាច្រើនតាមបណ្ដោយព្រំដែន និងភូមិប្រាំមួយនៅខេត្តឌងថាបដែល ត្រូវរុករានដោយទ័ពថ្មើរជើងកម្ពុជា។ រយៈកាលខ្លីក្រោយមក កងពលធំទាំងប្រាំមួយ នៃកង ទ័ពបដិវត្តន៍កម្ពុជា បានរុលមក ប្រហែល ១០ សហាតិមាត្រ (៦, ម៉ាយ)រឺ (គីឡូម៉ែត)ចូលទៅក្នុងខេត្តតៃនិញ (រោងដំរី) ដែលជាទីដែលពួកគេបានសម្លាប់ អសេនិកជនយួនច្រើន ជាង១០០០នាក់។ ដោយបានខឹងដោយសារការវាយសម្រុកចូលបន្តបន្ទាប់របស់កម្ពុជា កងទ័ពប្រជាជនវៀតណាម បានប្រមូលផ្ដុំគ្នាប្រាំ បីកងពលធំ ដែលបានប៉ាន់ប្រមាណជិត៦០០០០នាក់ ដើម្បីផ្ដើមការវាយលុកសងសឹកនឹងកម្ពុជាវិញ។ ថ្ងៃ១៦ធ្នូ១៩៧៧ កងពលធំរបស់ វៀតណាម ដែលមានជំនួយពីធាតុ សំខាន់នៃកងទ័ពអាកាសប្រជាជនវៀតណាម បានឆ្លងកាត់ព្រំដែនតាមរយៈការបណ្ដេញចោលជា ច្រើនលើកច្រើនសាដែលមានគោលដៅ ក្នុងការ បង្ខំឱ្យ រដ្ឋាភិបាលកម្ពុជាចរចារ។នៅឯសមរភូមិ ពួកខ្មែរបានខាតបង់លើដីភ្លាមនូវអង្គ ភាពប្រយុទ្ធរបស់ខ្លួនដែលត្រូវបានរុញច្រានឱថយក្រោយវិញដោយពួកយួន។ នៅចុងខែធ្នូ១៩៧៧ វៀតណាមបានទទួល បានជ័យជម្នះ កងទ័ពយ៉ាងជាក់ច្បាស់លើកម្ពុជា ដូចគ្នាដែរក្បួនទ័ពរបស់វៀតណាមបានចល័តឆ្លង កាត់ខេត្ត ស្វាយរៀងនិងត្រឹមតែឈប់រយៈពេលខ្លី ក្នុងការចូលទៅទីរួមខេត្តនេះ។ ទោះបីជាភាពសាហាវនៃការសងសឹករបស់វៀតណាមយ៉ាងណាក៏ដោយ ក៏រដ្ឋាភិបាល កម្ពុជានៅតែរឹង ទទឹងដដែល។ ថ្ងៃ៣១ធ្នូ១៩៧៧ ខៀវ-សំផនបានប្រកាសថារដ្ឋាភិបាលកម្ពុជានឹងផ្ដាច់ទំនាក់ទំនងការទូតជាបណ្ដោះអាសន្ន ជាមួយវៀត ណាម ហើយរហូតដល់កងទ័ពវៀតណាមដកចេញពី ទឹកដីពិសិដ្ឋនៃកម្ពុជាប្រជាធិបតេយ្យ។ថ្ងៃ៦មករា១៩៧៨ កងពលធំវៀតណាម គឺ នៅត្រឹមតែ៣៨ សហាតិមាត្រ (២៤ ម៉ាយ)(គីឡូម៉ែត្រ)ពីភ្នំពេញប៉ុណ្ណោះ តែរដ្ឋាភិបាលវៀតណាមបានសម្រេចចិត្តដកទ័ពរបស់ខ្លួន ពី កម្ពុជាព្រោះពួក គេបានបរាជ័យដើម្បី សម្រេចវត្ថុបំណង នយោបាយរបស់វៀតណាម។ កំឡុងការដកចេញ កងទ័ពវៀតណាមក៏បាន ជម្លៀសពួកអ្នកទោសរាប់ពាន់នាក់និងពួកជនភៀសខ្លួនអសេនិក ដែលរួមមានមេដឹក នាំអនាគតលោកហ៊ុន-សែនផង។
    ១៩៧៨ ការរៀបចំដើម្បីការប្ដូររបប
    ជំនួសអោយការចេះប្រមាណដោយការបង្ហាញកងកម្លាំងវៀតណាម រដ្ឋាភិបាលកម្ពុជាបានអួតថាការដកទ័ពរបស់វៀតណាម គឺ ជាជ័យជំនះ ដ៏ធំសម្រាប់កម្ពុជា ប្រជាធិបតេយ្យ ដែលប្រៀបធៀបរឿងនេះទៅនឹង ការបរាជ័យនៃចក្រពត្តិនិយមស.រ. នៅថ្ងៃ១៧ មេសា ១៩៧៥។ ពួកខ្មែរបានបន្តបន្ថែមអះអាងថា ជ័យជំនះ៦មករារបស់យើងលើពួកអ្នកទេសនុពន្ធនិយមសត្រូវអ្នកឈ្លានពានយួនបានផ្ដល់ ឱ យើងនូវជំនឿចិត្តដ៏ខ្លាំងក្លាជាកម្លាំងដល់ប្រជាជននិងប្រទេសជាតិយើង នៅក្នុងបក្សកុម្មុយនិស្តកម្ពុជាយើង និងកងទ័ពបដិវត្តន៍ របស់ យើងហើយនៅក្នុងជួរបក្សយើងនៃសង្គ្រាមរបស់ប្រជាជន។ ពួកមេដឹកនាំកម្ពុជាបានអះអាង ថា ទាហានកម្ពុជាម្នាក់ត្រូវស្មើនឹងទាហាន យួន៣០នាក់ ដូច្នេះបើកម្ពុជាអាចកើនទាហានពីរលាននាក់ពីអត្រាប្រជាជនប្រាំបីលាននាក់ អាចលុបបំបាត់ចោលប្រជា ជនយួន៥០ លាននាក់និងនៅមានប្រជាជនប្រាំមួយលាននាក់ដែលនៅសល់។ ជាការពិត ពួកមេដឹកនាំកម្ពុជាធម្មតាមិនយក ចិត្តទុកដាក់ ស្ថានភាព ប្រជាជននៅ ក្នុងប្រទេរបស់ពួកគេនិងវៀតណាមឡើយ ពួកវៀតណាម ទោះបីជាក្រក៏ពិតមែន ក៏ស្ថានភាពរូបរាងកាយល្អដែរ ដែលគ្រា នោះដែរប្រជាជន កម្ពុជាអស់ ទាំង កម្លាំង កាយនិងចិត្តដោយពលកម្មយ៉ាងលំបាកជាច្រើនឆ្នាំ ការអត់ឃ្លាននិងជំងឺដង្កាត់។
    បដិរូបរណសិរ្សសាមគ្គីសង្គ្រោះជាតិកម្ពុជានៅឯអតីតការិយាល័យកណ្ដាលនៅភ្នំពេញបន្ថែមទៅនឹងភាពខុសគ្នាខាងប្រជាជនក៏មាន ភាពខុសគ្នាធំមួយទៀត រវាងសមត្ថភាពប្រយុទ្ធនៃកងទ័ពនៃប្រទេសទាំងពីរផងដែរ។នៅក្នុងឆ្នាំ១៩៧៧ វៀតណាមត្រូវបានប៉ាន់ប្រមាណ មានទាហាន៦១៥០០០នាក់និងរថក្រោះ៩០០គ្រឿងដែលបានគាំទ្រដោយកងទ័ពអាកាសសមាជិក១២០០០នាក់ជាមួយយន្តហោះប្រយុទ្ធ ៣០០គ្រឿង រួមមានពួកយន្តហោះទម្លាក់គ្រាប់ បែក ធុន ស្រាលមួយពួក។ ក្នុងការប្រៀបធៀប កម្ពុជាមានកងទ័ព៧០០០០នាក់រថក្រោះ ធន់ធ្ងន់តិចតួចតែប៉ុណ្ណោះ យានយន្តពាសដែក២០០គ្រឿង និងសមត្ថភាពអាកាសមានកំណត់។ ទោះបីជាប្រឈមភាពមិនស្មើគ្នាដ៏ខ្លាំង ដូចនេះក៏ដោយ ក៏កម្ពុជាមិនបានបង្ហាញសញ្ញានូវការស្ទាក់ស្ទើរ ពេលដូចគ្នានេះដែរ កងទ័ព របស់ ខ្លួនបានបន្តវាយ សម្រុកតំបន់ព្រំ ដែនវៀតណាម។ នៅខែមករា១៩៧៨ កងកម្លាំងកម្ពុជានៅតែកាន់កាប់បានភាគមួយចំនួននៃទឹក ដីវៀតណាមនិងចាប់ ផ្ដើម រុករានទី ប្រចាំការខាងក្រៅរបស់វៀតណាមនៅក្នុងខេត្តហាទៀង។ ថ្ងៃ២៧មករា១៩៧៨ វៀតណាមបានចាប់ផ្ដើមពឹងកងទ័ពកម្ពុជានៅតាម បណ្ដោយតំបន់ ព្រំ ដែនឱ្យផ្ដួលរំលំរបបខ្មែរក្រហម។
ប្រឈមនឹងពីក្រោយឆាកនៃការប៉ះទង្គិចយោធា រវាងថ្ងៃ៩មករានិង២០កុម្ភៈ១៩៧៨ រដ្ឋមន្ត្រីការបរទេសរងវៀតណាមផាន-ហៀន បាន ធ្វើដំណើរជាច្រើនលើកទៅ ប៉ីជិងដើម្បីធ្វើការពិភាក្សាជាមួយពួកអ្នកតំណាងរដ្ឋាភិបាលកម្ពុជា ដែលនៅទីបំផុតបាន បង្ហាញថាគ្មាន បានផ្លែផ្កាទេ។ ថ្ងៃ១៨មករា១៩៧៨ ចិនបានព្យាយាម សម្រុះសម្រួលការចរចារបន្ថែមរវាងកម្ពុជានិងវៀតណាម ដែលនៅពេល នោះ អនុរដ្ឋមន្ត្រីប្រមុខតឹង-យិងឆវ់បានធ្វើដំណើរទៅភ្នំពេញ ដែលលោកស្រីត្រូវ ជួបជា មួយការតទល់យ៉ាងខ្លាំងដោយពួកមេដឹកនាំកម្ពុជា។ ខណៈពេលនោះ ពួកអ្នករដ្ឋការរដ្ឋាភិបាលវៀតណាមបានផ្ដើមប្រព្រឹត្តិជំនួបសម្ងាត់ជាមួយសោ-ភឹម ពួកមេ ដឹកនាំខ្មែរក្រហម នៅភូមិ ភាគយោធាបូព៌ារបស់កម្ពុជា ដើម្បីធ្វើផែនការការបះបោរយោធាដែលនៅពីក្រោយខ្នងដោយវៀតណាម។ កំឡុងសម័យដដែលនោះ ដំណើរត្រឡប់ក្រោយនានារបស់យោធាដែលមានបទពិសោធន៍ដោយកងទ័ពបដិវត្តន៍កម្ពុជានៅក្នុងភូមិភាគយោធាបូព៌ាបានក្រើនរំ លឹកប៉ុល-ពតអោយ ចាត់ តំបន់នេះជាសំបុកនៃពួកក្បត់
    ដើម្បីបន្សុទ្ធភូមិភាគយោធាបូព៌ាទាំងនោះ គាត់បានដឹងថាត្រូវបានធ្វើឱ្យល្អក់កករដោយពួកវៀតណាម ប៉ុល-ពតបានបញ្ជាអង្គភាព យោធានានាមក ពីភូមិភាគ និរតីផ្លា់ស់ទៅកាន់ខាងកើតកម្ពុជានិងកម្ចាត់ចោលពួកក្បត់ដែលលាក់ខ្លួន។ ដោយមិនស៊ូទ្រាំនឹងការវាយ ប្រហារពីរដ្ឋាភិបាលកម្ពុជា សោ-ភឹមក៏បានសម្លាប់ ខ្លួន ដែលកាលណោះឧបរបស់គាត់លោកហេង-សំរិនបានរត់ទៅវៀតណាម។ ថ្ងៃ ១២មេសា១៩៧៨ រដ្ឋាភិបាលកម្ពុជាបានប្រកាសខ្លួននិង វៀតណាមអាចចរចារ ម្ដង ទៀតបានបើសិនជាវៀតណាមបោះបង់ ចោល មហិច្ឆតាវាតទីនិយមរបស់ខ្លួន ហើយនិងទទួលស្គាល់អធិបតេយ្យភាពរបស់កម្ពុជា។ យ៉ាងណាមិញ ក៏មានការស្នើ លក្ខខណ្ឌ មុនៗ មួយដែលវៀតណាមសន្យាកិច្ចសន្យាជាច្រើនតាមរយៈបទឈប់បាញ់សាកល្បងរយៈពេលប្រាំពីរខែ។ រដ្ឋាភិបាលវៀតណាមភ្លាមៗ បានបដិសេធ ការទាមទារនេះ ហើយ ជាការឆ្លើយតបវិញ កងពលធំកម្ពុជាពីរកងបានទម្លុះរហូតដល់២ សហាតិមាត្រ (, ម៉ាយ) ចូលទៅក្នុងទឹកដីវៀតណាម និងបានសម្លាប់ រង្គាលអសេនិកជនវៀតណាមជាង៣០០០នាក់ក្នុងភូមិបាជូកនៅខេត្តអានយ៉ាង (មាត់ ជ្រូក)។
   លលាដ៍ក្បាលជនរងគ្រោះនៃការសម្លាប់រង្គាលបាជូក។នៅខែមិថុនា១៩៧៨ កងទ័ពអាកាសវៀតណាមបានចាប់ ផ្ដើមទម្លាក់គ្រាប់ បែកទីតាំងជាច្រើនរបស់កម្ពុជា តាមបណ្ដោយតំបន់ព្រំដែន ដែលហោះប្រហែលប្រតិបត្តិការទម្លាក់គ្រាប់បែក៣០ជើងក្នុងមួយថ្ងៃ និងបណ្ដាលឱ្យមានសហេតុភាពដ៏ធ្ងន់ធ្ងរលើប្រជាជនខ្មែរ។ តាមដំណាក់កាលក្នុងការប៉ះទង្គិចនោះ ពួកមេដឹកនាំដែលនៅរស់ ភាគ ច្រើន នៅភូមិភាគយោធាបូព៌ាបានរត់គេចខ្លួនចូលទៅវៀតណាម ជាទីដែលពួកគេ បាន ប្រមូលគ្នីគ្នាក្នុងជំរុំសំងាត់ផ្សេងជា មួយនិង គោលបំណងនៃការបង្កើតកងទ័ពរំដោះ ដែលមានវៀតណាមនៅពីក្រោយខ្នងដើម្បីប្រយុទ្ធប្រឆាំងនឹងរបបខ្មែរក្រហមរបស់ប៉ុល-ពត។ ខណៈពេលនោះដែរនយោបាយការិយាល័យបក្សកុម្មុយនិស្តវៀតណាមកំពុងតែប្រជុំនៅហាណូយដើម្បីពិភាក្សា យុទ្ធសាស្ត្ររបស់ខ្លួន សម្រាប់កម្ពុជា។ វាបានសន្និដ្ឋានថារបបខ្មែរក្រហមគឺជាតំណាងនៃចិន ដែលកំពុងព្យាយាមបំពេញសុញ្ញកាសអំណាច ដែលបន្តបន្ទាប់ ពីការដក ទ័ពរបស់សហរដ្ឋ។ ដូចគ្នាដែរ ចិនបានបង្ហាញខ្លួនថាជាសត្រូវធំរបស់វៀតណាម និងរបបពឹងពាក់នៅភ្នំពេញបាន ត្រូវជម្រះ ចោលដោយកម្លាំងយោធាតាមការសន្មត ពីព្រោះតែការ យកលំនាំតាមរបស់វៀតណាមអំពីលទ្ធិសង្គ្រាមប្រជាជនម៉ៅនិយម ដែលមិន បានជោគជ័យទល់នឹងរចនាសម្ព័ន្ធសន្តិសុខរបស់ខ្មែរក្រហម។
     ដើម្បីឆ្លុះបញ្ចាំងនូវពួកមេដឹកនាំប្រទេសនេះ ប្រព័ន្ធផ្សព្វផ្សាយដែលគ្រប់គ្រងដោយរដ្ឋរបស់វៀតណាមបានពន្លឿន សង្គ្រាមឃោ សនាប្រឆាំងនឹងពួកខ្មែរក្រហម ដែលមានសារព័ត៌មានញ៉ឹនជឹនកុម្មុយនិស្តរបស់វៀតណាមដែលស្រែកហៅរកអន្តរាគមន៍ ជារឿយៗ ដើម្បីជួយសង្គ្រោះប្រជាជនកម្ពុជាពីភេរវកម្មក្នុងស្រុកដើមផ្ដើម ដោយរបបខ្មែរក្រហម។ បន្ថែមទៀតជំនួសឱ្យាករបញ្ជូនសារអបអរសា ទរ ដូចដែលពួកខ្លួនបានធ្វើប៉ុន្មានឆ្នាំមុន ប្រព័ន្ធផ្សព្វផ្សាយវៀតណាមបានផ្លាស់ប្ដូរសម្លេង និងបានចាប់ផ្ដោមចាត់ទុកថារដ្ឋាភិបាល កម្ពុជាដូចជាបនរបស់ប៉ុល-ពត អៀង-សារីក៏ដូចជាកងទ័ពកម្ពុជាបានបន្តយុទ្ធនាការរបស់ខ្លួននៅវៀតណាម។ នៅជិតចុងខែមិថុនាកង ទ័ពវៀតណាមបានប្រមូលផ្ដុំគ្នា ជាកម្លាំងការងារជាច្រើនកងពលធំដើម្បីផ្ដើមយុទ្ធនាការដែលមានគោលដៅកំណត់ច្បាស់មួយទៀតប្រ ឆាំងនឹងពួកខ្មែរ។ ម្ដងនេះ ពួកវៀតណាមបានរុញច្រើនកងកម្លាំងរបស់កម្ពុជាត្រឡប់ទៅកាន់ទីក្រុងខេត្ត សួង និងព្រៃវែងហើយ ក្រោយ មក ទៀតក៏បាន ដក ថយទៅវិញ។យ៉ាងណាមិញ ដូចដែលពួកគេបានធ្វើពីមុន កងទ័ពកម្ពុជាបានចល័តកងកាំភ្លើងធំរបស់ខ្លួនឆ្ពោះទៅ កាន់ព្រំដែននិងបានបន្តបន្តក់ ភូមិនានា របស់ វៀតណាមហាក់បីដូចជាគ្មានអ្វីកើតឡើងទាល់តែសោះ។
  អំឡុងពាក់កណ្ដាលទីពីរនៃឆ្នាំ១៩៧៨ ពួកមេដឹកនាំវៀតណាមបានលះបង់ថាមពលរបស់ខ្លួនជាច្រើនចំពោះយុទ្ធនាការយោធា ប្រឆាំង នឹងរបបខ្មែរក្រហម ដោយ ការស្វែងរកជំនួយនយោបាយមកពីសហភាពសូវៀត។ ដោយការសង្ខេបខ្លីជាមួយ ពួកអ្នករដ្ឋការក្រសួងការ បរទេស របស់វៀតនាមនៅថ្ងៃ២៥កក្កដា១៩៧៨ ភារធារីសូវៀតនៅហាណូយត្រូវបានគេប្រាប់ថារដ្ឋាភិបាលកម្ពុជាបានពង្រាយ១៤ ក្នុង ចំណោមកងពលធំទ័ព១៧កងជាទៀងទាត់ និងកងវរសេនា ធំតំបន់ ១៦ កងតាមបណ្ដោយព្រំដែនជាមួយវៀតណាម។ ក្រោយមកទៀត នៅដើមខែកញ្ញា១៩៧៨ ឡេ-ដ្វឺនបានផ្ដល់ដំណឹងដល់ឯកអគ្គរដ្ឋ ទូតសូវៀតថាវៀតណាម មាន បំណងដោះស្រាយបញ្ហា ចោទទាំងនេះ ទាំងស្រុងអំពីកម្ពុជានៅដើមឆ្នាំ១៩៧៩។ កាលណោះវៀតណាមកំពុងតែដាក់មូលដ្ឋាន នយោបាយសម្រាប់យុទ្ធនាការប្រឆាំងនឹងកម្ពុជា នាវាសូវៀតត្រូវបានរាយការណ៍មិនត្រូវបានផ្ទុកអាវុធធន់ធ្ងន់និងយុទ្ធភណ្ឌយោធានៅឆកសមុទ្រខាមរ៉ាញទេ។ នៅខែតុលា១៩៧៨ វិទ្យុ វៀត ណាមបានផ្សព្វផ្សាយអ្វីដែលពួកគេបានអះអាងថាមានករណីជាច្រើននៃការបះបោរប្រឆាំងរបបខ្មែរក្រហម ដេលកំពុង ជម្រុញ កងទ័ពកម្ពុជាផ្ដួលរំលំបនប៉ុល-ពត អៀង-សារី រឺក៏បានរត់ទៅវៀតណាម។
     នៅក្នុងចំណុចប្រែប្រួលដ៏សំខាន់មួយក្នុងការប្រណាំងគ្នានៃទំនាក់ទំនងការទូតសូវៀត-វៀតណាម និងចិន-វៀតណាម និងនៅទីបំ ផុតគឺជា ការលុកលុយរបស់វៀតណាមនៅកម្ពុជានៅថ្ងៃ៣វិច្ឆិកា១៩៧៨សន្ធិសញ្ញាមិត្តភាពនិងសហប្រតិបត្តិការមួយត្រូវបានចុះហត្ថ លេខា រវាងវៀតណាមនិងសហភាពសូវៀតដែល ធានា នូវដំណែលនៃជំនួយយោធាសូវៀតសំខាន់ៗក្នុងឈុតឆាក(សេណារីយ៉ូ)ថាចិន បានអន្តរាគមក្នុងការប៉ះទង្គិចគ្នានេះ។ ក្រោយមក នៅខែវិច្ឆិកា១៩៧៨ បញ្ជាការ មួយនិងទីបញ្ជាការត្រួតពិនិត្យត្រូវបាន បង្កើតឡើង សម្រាប់ការលុកលុយកម្ពុជាដែលបានរៀបចំផែនការហើយ ដែលមានឧត្តមសេនីយ៍ថ្នាក់ទីមួយ (ទេសឧត្តម សេនីយ៍) ឡេ-ឌឺក អាញ ទទួលបន្ទុកគ្រប់គ្រងពេញទីនៃអង្គភាពយោធាវៀតណាមតាមបណ្ដោយតំបន់ព្រំដែន។ រដ្ឋាភិបាលវៀតណាម ដើម្បីជំនួសឱ្យការខាត បង់ ដំបូងៗនិងបានបង្កើនអង្គភាពរបស់ខ្លួនតាមបណ្ដោយព្រំដែន ដែលកែនបាន៣៥០០០០នាក់ចូលទៅក្នុងកងទ័ព។ កាលណោះដែរ ពួកទ័ពដែល កែនថ្មីៗ កំពុង តែបំពេញការហ្វឹកហាត់ កងពលធំ១០កងត្រូវបានពង្រាយដាក់តំបន់ព្រំដែន ឡងអាន(គោះគង) ឌងថាប និងខេត្តតៃនិញ (រោងដំរី)។ វៀតណាមក៏បានផ្លាស់ប្ដូរ កងពលធំបីកងដែលឈរជើងនៅភាគខាងត្បូងលាវទៅកាន់ព្រំដែនលាវ-កម្ពុជា។ ថ្ងៃ១៣ធ្នូ១៩៧៨ រដ្ឋាភិបាលចិនបានព្រមានវៀតណាម ថាការអត់ធ្មត់ របស់ខ្លួន មានកំណត់ និងថាវៀតណាមនឹង ត្រូវបានដាក់ ទណ្ឌ កម្ម បើសិនជាខ្លួនប្រកាន់អាកប្បកិរិយា ជិះសេះលែងដៃ (របៀបអត់បង្ហៀរ)ដូច្នេះ។
    មិនតិចទេចំណិតចុងក្រោយនៃយុទ្ធសាស្ត្ររបស់វៀតណាមបានលេចឡើងនៅពេលដែលវៀតណាមបានប្រកាសការបង្កើតឡើង នៃរណសិរ្សសាមគ្គីសង្គ្រោះជាតិ កម្ពុជា (រ.ស.ស.ជ.ក.) ក្នុង តំបន់រំដោះ នៃកម្ពុជា។ ហាណូយបានអះអាងរ.ស.ស.ជ.ក.គឺជាចលនា កុម្មុយនិស្ត កម្ពុជាឯករាជ្យមួយដែលមាន សមាជិក ដកចេញ ពី គ្រប់វិជ្ជាជីវៈ។ លោកហេង-សំរិន ដើមឡើយជាសមាជិកមួយ រូបនៃ ពួកខ្មែរក្រហមនិងមេបញ្ជការនៃកងពលធំទី៤កម្ពុជា ជាប្រធាននៃគណៈ កម្មាការមជ្ឈិម នៃ រ.ស.ស.ជ.ក.។កាលពីមុន រ.ស.ស.ជ.ក. ត្រូវបានគេស្គាល់ថាជារដ្ឋាភិបាលបដិវត្តន៍បណ្ដោះអាសន្ននៃកម្ពុជា (រ.ប.ប.ក.) ដែលរួមផ្សំដោយអតីតពួកកម្មាភិបាល ខ្មែរក្រហម ៣០០នាក់ដែលបានរត់ទៅវៀតណាម។ រ.ស.ស.ជ.ក.ជារឿយៗបានបញ្ជូនពួកអ្នកតំណាងទៅក្រៅ ប្រទេសក្នុងការស្វែងរកជំនួយ មុនពេល វៀត ណាមបានបោះបង់ចោលគំនិត 'សង្គ្រាមប្រជាជន' ដោយអនុគ្រោះដល់យុទ្ធនាការយោធាអនុសញ្ញា ស្រដៀងទៅ នឹងការលុក លុយរបស់សូវៀត នៅឆែកកូស្លូវ៉ាគីនៅឆ្នាំ១៩៦៨។
     មិនបានធ្វើល្អប្រសើរជាងដោយការចម្រើនខាងយោធារបស់វៀតណាមរដ្ឋាភិបាលកម្ពុជាប្រជាធិបតេយ្យរវល់តែពង្រឹងកងទ័ពរបស់ ខ្លួនជាមួយជំនួយរបស់ចិន។ នៅប៉ុន្មានឆ្នាំមុនៗ ចិនបានត្រឹមតែផ្ដល់ឱ្យកងទ័ពបដិវត្តន៍កម្ពុជា ជាមួយចំនួននៃសព្វាវុធនិងយុទ្ធ ភណ្ឌ មានកំណត់ ក៏ប៉ុន្តែពេលដែលទំនាក់ទំនង ជាមួយវៀត ណាមបានកាន់តែអាក្រក់នៅឆ្នាំ១៩៧៨ ប៉ីជិងបានបង្កើតផ្លូវផ្គត់ផ្គង់បន្ថែមឆ្លង ទៅកម្ពុជានិងបានបង្កើនចំណុះនៃអាវុធយោធាធុនធ្ងន់ ដែលបាន ធ្វើដំណើរចុះ មក តាមផ្លូវនីមួយៗ។ នៅមុនថ្ងៃនៃការលុកលុយរបស់ វៀតណាម កម្ពុជាមានទាហាន៧៣០០០ដែលបានប៉ាន់ស្មានក្នុងភូមិភាគយោធាបូព៌ាដែល នៅជាប់ព្រំដែនវៀតណាម។ នៅពេលនោះ គ្រប់សាខាទាំងអស់នៃកងទ័ពកម្ពុជាបានពង្រឹងគួរអោយកត់សម្គាល់ដោយចំនួនដ៏ច្រើននៃគ្រឿងបរិក្ខាយោធាដែលផលិតនៅចិន ដែល រួមមានយន្តហោះប្រដេញ ទូកល្បាត កាំភ្លើងធំធុនធ្ងន់ កាំភ្លើងប្រឆាំងយន្តហោះ រថដឹកនិងរថក្រោះជាច្រើន។ ជាការបន្ថែម មាន ពួកទី ប្រឹក្សា ចិនរវាង ១០០០០នាក់និង២០០០០នាក់ដែលមានសមត្ថភាពខាងយោធានិងអសេនិក ដែលផ្ដល់ការគាំទ្ររបស់ខ្លួនដល់ របប ខ្មែរក្រហម។
  • ការលុកលុយកម្ពុជា
     ដើមឡើយនៅខែធ្នូ១៩៧៨ កម្លាំងដែលបង្កើតថ្មីរបស់កម្ពុជាត្រូវបានសាកល្បងនៅពេលដែលមានការវាយលុកមួយរបស់វៀតណាម ដែលមានកងពលធំពីរ បាន ឆ្លងកាត់ព្រំដែននិងរំកិលទៅទីប្រជុំជនក្រចេះ គ្រានោះកងពលធំគាំទ្រផ្សេងៗទៀតត្រូវបានដាក់ពង្រាយ តាមបណ្ដោយ ផ្លូវក្នុងតំបន់ ដើម្បីកាត់ផ្ដាច់ កន្ទុយដឹក ជញ្ជូននៃអង្គភាពទ័ពរបស់កម្ពុជា។ ទោះបីជាកំពុងតែរីករាយនឹងជំនួយសប្បុរស ពីចិនក៏ពិតមែន ក៏កងទ័ពកម្ពុជា មិនអាចស៊ូទ្រាំ នឹងការវាយលុករបស់ វៀតណាម បានឡើយ និងបានរងគ្រោះដោយសហេតុភាពដ៏ ធ្ងន់ធ្ងរ។ នៅទីបញ្ចប់ ថ្ងៃ២៥ធ្នូ១៩៧៨ វៀតណាមបានផ្ដើមការលុកលុយពេញទីដោយប្រើកងពលធំ១៣កង មានប្រមាណទាហាន ១៥០០០០នាក់ដែលបានគាំទ្រយ៉ាងល្អដោយកាំភ្លើងធំធុនធ្ងន់និងកម្លាំងអាកាស។ គ្រាដំបូង កម្ពុជាបានប្រជែង ដោយផ្ទាល់នឹងកង ទ័ព វៀតណាមប្រហែលជាតាមរយៈវិធីប្រយុទ្ធគ្នាតាមអនុសញ្ញាប៉ុន្តែកលយុទ្ធនេះបានហុចជាលទ្ធផលក្នុងការខាតបង់ពាក់កណ្ដាលនៃកង ទ័ពបដិវត្តន៍ កម្ពុជា ក្នុង រយៈពេលពីរអាទិត្យ ។ បរាជ័យយ៉ាងធ្ងន់ធ្ងរលើសមរភូមិបានក្រើនរំលឹកឱ្យពួកមេដឹកនាំកម្ពុជាជាច្រើនជម្លៀស ខ្លួនទៅកានតំបន់ភាគខាងលិចនៃប្រទេសនេះ។ ថ្ងៃ៧មករា១៩៧៩ កងទ័ពវៀតណាមបានចូលភ្នំពេញរួមជាមួយពួកសមាជិក នៃ រ.ស. ស.ជ.ក.។ នៅថ្ងៃបន្ទាប់ រដ្ឋកម្ពុជានិយមវៀតណាម ដែលគេ ស្គាល់ថា ជា សាធារណរដ្ឋប្រជាមានិតកម្ពុជា (ស.ប.ក.) ត្រូវបានបង្កើត ឡើង ដែលមានលោកហេង-សំរិនជាប្រធានរដ្ឋនិងលោកប៉ែន-សុវណ្ណជាលេខា (អគ្គលេខាធិការ) នៃ បក្សបដិវត្តន៍ប្រជាជនកម្ពុជា។
ពួកមេដឹកនាំខ្មែរក្រហម ដែលមានរចនាសម្ព័ន្ធនយោបាយនិងកងទ័ពជាច្រើនបានបែកខ្ចាត់ខ្ចាយគ្នាដោយការ លុកលុយ របស់វៀត ណាម ត្រូវបង្ខំឱ្យជ្រកកោននៅ ប្រទេសថៃជាទីដែលមានការស្វាគមន៍យ៉ាងកក់ក្ដៅដោយរដ្ឋាភិបាលថៃ។ ទោះពីជាមានការប្រជែងខាង សេដ្ឋកិច្ចដ៏លើសលុប បាននាំមកដោយពួក ខ្មែរក្រហម និង ពួកជនភៀសខ្លួនដែលមកតាម ក៏រដ្ឋាភិបាលថៃបានផ្ដល់ជម្រកនិងការពារ ពួកខ្មែរក្រហមនៅឯជំរុំខាវឡាននៅខេត្តត្រាត។ ខណៈពេលនោះដែរ នៅភ្នំពេញ របបកម្ពុជាថ្មីបានព្យាយាមកសាងនូវជីវភាពសេដ្ឋកិច្ច និងសង្គមនៃប្រទេសឡើងវិញ ដែលត្រូវបានខ្ទេចខ្ទីយ៉ាងច្រើនអស់ច្រើនទសវត្សនៃការ ចលាចលនយោបាយនិងសង្គ្រាមឥតឈប់ឈរ។ យ៉ាងណាមិញ កិច្ចប្រឹងប្រែងរបស់រដ្ឋាភិបាលកម្ពុជាថ្មីដើម្បីកសាងប្រទេសនេះឡើងវិញ ត្រូវរំខានយ៉ាង ខ្លាំងដោយ កង្វះ បុគ្គលិកដែល ចេះដឹងនិងមានគុណវឌ្ឍ៍ ដូចគ្នាដែរភាគច្រើននៃប្រជាជនដែលចេះដឹងបានរត់គេចចេញពីប្រទេសរឺក៏ត្រូវសម្លាប់ដោយរបបខ្មែរក្រហម កំឡុង ប៉ុន្មាន បួនឆ្នាំមុន។ នៅចុងឆ្នាំនោះ ការព្យាយាមរបស់របបថ្មីនៅក្នុងការកសាងជាតិត្រូវបានប្រឈមគ្នាបន្ថែមទៀតដោយ ពួក ក្រុមតស៊ូប្រឆាំងវៀតណាមដែលកំពុង ប្រតិបត្តិការតាមតំបន់ភាគខាងលិចនៃប្រទេសនេះ។
  • ការឆ្លើយតបពីសហគមន៍អន្តរជាតិ
    រយៈពេលដ៏ខ្លី បន្ទាប់ពីការធ្លាក់ភ្នំពេញទៅឱ្យកងកម្លាំងវៀតណាមនិងសម្ព័ន្ធមិត្តកម្ពុជារបស់ពួកគេ នៅខែមករា១៩៧៩ ពួកអ្នកតំ ណាង នៃកម្ពុជា ប្រជាធិបតេយ្យ បានដង្ហើយហៅឱ្យមានជំនួបជាបន្ទាន់នៃក្រុមប្រឹក្សាសន្តិសុខសហប្រជាជាតិ ដូច្នេះសម្ដេចនរោត្តម-សីហនុអាចបង្ហាញករណីរបបដែលបានដួលរលំនេះ។ ទោះ បីជាមានការជំទាស់ដ៏ខ្លាំងពីសហភាពសូវៀតនិងឆែកកូស្លាវ៉ាគីក៏ដោយ ក៏ក្រុមប្រឹក្សាសន្តិសុខស.ប.បានផ្ដល់ឱកាសនេះដល់ព្រះសីហនុដែរ។ថ្វីត្បិត ព្រះ សីហនុ ខ្លួនព្រះអង្គបាននៅឃ្លាតឆ្ងាយពីការរំលោភ បំពានសិទ្ធិមនុស្សរបស់ខ្មែរក្រហម ក៏ទ្រង់បានចោទប្រកាន់វៀតណាមថាកំពុងតែប្រើការឈ្លានពានដើម្បីរំលោភ បំពានអធិបតេយ្យ ភាពរបស់កម្ពុជា។ ដូចគ្នានេះដែរ ទ្រង់បានទាមទារឱ្យប្រទេសក្នុងស.ប.ទាំងអស់បញ្ឈប់ជំនួយជាបណ្ដោះអាសន្ន ទៅវៀតណាម និងមិន ទទួល ស្គាល់របបដែលបង្កើតឡើងដោយវៀតណាមមួយនេះទេ។ ជាលទ្ធផល សមាជិកមិនចូលបក្សសម្ព័ន្ធនៃក្រុមប្រឹក្សាសន្តិសុខស.ប .បានស្នើការដោះស្រាយ ដែល ព្រាងទុកសុំឱ្យមានបទឈប់បាញ់ និងការដកកងកម្លាំងបរទេសចេញពីកម្ពុជា ដែលត្រូវបានយល់ព្រម ដោយចិន បារាំង ន័រវែស ព័រទុយហ្គាល់ សហរដ្ឋ និងសហ រាជាណាចក្រ (រាជាណាចក្ររួម)។ យ៉ាងណាក៏ដោយ ដំណោះស្រាយនេះមិន ត្រូវបានយល់ព្រមដោយសារតែការប្រឆាំងយ៉ាងខ្លាំង ពីសហភាពសូវៀត និង ឆែកកូស្លាវ៉ាគី។
     នៅចន្លោះ១៦-១៩កុម្ភៈ១៩៧៩ វៀតណាមនិងរបបកម្ពុជាថ្មីបានធ្វើជំនួបកំពូលដែលសម្រេចបានជាមួយការចុះហត្ថលេខាប្រទេស ទាំង ពីរ នូវសន្ធិសញ្ញាសន្តិភាព មិត្តភាពនិងសហប្រតិបត្តិការ។មាត្រា២នៃសន្ធិសញ្ញាបានចែងថាសន្តិសុខ វៀតណាមនិងកម្ពុជាត្រូវ ទាក់ទងរវាងគ្នា ដូច្នេះប្រទេសទាំងពីរនឹងជួយ ការពារគ្នា ទៅ វិញទៅមក ប្រឆាំងនឹងផែនការណ៍និងទង្វើនៃអន្ថការដោយកម្លាំង ចក្រ ពត្តិ និយមនិងកម្លាំងប្រតិកម្មអន្តរជាតិ ដោយហេតុនោះកំពុង តែធ្វើឱ្យស្របច្បាប់ នូវ វត្តមាននៃកងទ័ពវៀតណាមនៅលើដីកម្ពុជា។ ឆាប់ៗបន្ទាប់មក សហភាពសូវៀត ប្រទេសសង្គមនិយមនានានៅអឺរ៉ុបខាងកើត និងឥណ្ឌា បានទទួលស្គាល់ ភ្លាមៗនូវសាធារណរដ្ឋ ប្រជាមានិតកម្ពុជាដែលបន្តុបដោយវៀតណាម។ រដ្ឋាភិបាលសូវៀតបានសរសើរជ័យជំនះគួរអោយកត់សម្គាល់របស់ស.ប.ក.និងបាន បង្ហាញនូវការគាំទ្ររបស់ខ្លួនពេញទីដល់ការរីកចម្រើនរបស់របបនេះឆ្ពោះទៅកាន់សង្គមនិយម។ បន្ថែមទៀត ពួកសូវៀតបានរិះគន់ យ៉ាងខ្លាំងក្លាដល់ កំណត់ត្រា ភេរវកម្មរបស់របបខ្មែរក្រហម ដែលពួកគេបាននិយាយបញ្ជាក់គឺត្រូវបានបង្គាប់បញ្ជាដោយចិន។
    នៅក្នុងសម័យប្រជុំនៃមហាសន្និបាតស.ប.ទី៣៤ ពួកអ្នកតំណាងនៃសាធារណរដ្ឋប្រជាមានិតកម្ពុជា និងកម្ពុជាប្រជាធិបតេយ្យ ទាំងពីរបានអះអាង សិទ្ធិដើម្បី តំណាងឱ្យប្រទេសរបស់ពួកគេ។ ពួកអ្នកតំណាងទាំងពីរមុននេះក៏បានប្រាប់ដល់ប្រជាជាតិសមាជិកនៃ ក្រុមប្រឹក្សា សន្តិសុខស.ប.ថាខ្លួនជាអ្នកតំណាង ស្រប ច្បាប់តែមួយនៃកម្ពុជានិងប្រជាជននៃប្រទេសនេះ។ ជាការឆ្លើយតប គណៈកម្មា ធិការរបស់សារតាំងនៃស.ប.បានសម្រេចចិត្តទទួលស្គាល់កម្ពុជាប្រជាធិបតេយ្យ ដោយសម្លេងប្រាំមួយទល់នឹងបី ទោះបីជាមាន កំណ ត្រាបង្ហូរឈាមរបស់ខ្មែរក្រហមពេលដែលនៅកាន់អំណាចក៏ដោយ។ តាមអនុលោមន៍ ពួកអ្នកតំណាង នៃ កម្ពុជាប្រជាធិបតេយ្យត្រូវ បានអនុញ្ញាតឱ្យមានអាសនៈក្នុងមហាសន្និបាត ដែលមានការគាំទ្រយ៉ាងខ្លាំងពីចិន។ នៅខែមករា១៩៨០ ប្រទេសទាំង២៩បានបង្កើត ទំនាក់ទំនងទូតជាសាធារណរដ្ឋប្រជាមានិតកម្ពុជា នៅឡើយតែជាង៨០ប្រទេសទៀតនៅតែទទួលស្គាល់ភាព ស្របច្បាប់ នៃកម្ពុជាប្រ ជាធិបតេយ្យដែលបាន ដួល រលំហើយ។ នៅក្នុងពេលដូចគ្នានេះដែរ ពួកមហាអំណាចលោកខាងលិចនិងប្រទេសជាសមាជិកនៃសមា គមប្រជាជាតិអាស៊ីអាគ្នេយ៍ (ស.ប.អ.អ. រឺ អាស៊ាន) ក៏ បានបញ្ចេញនូវការបន្ទោសយ៉ាងខ្លាំងចំពោះការប្រើប្រាស់កម្លាំងទ័ពរបស់ វៀតណាមដើម្បីដករបបខ្មែរក្រហមចេញ។
    ប្រទេសថៃ ដែលមានព្រំដែនរួម៨០០ សហាតិមាត្រ (៥០០ ម៉ាយ)ជាមួយកម្ពុជានិងបានធ្វើឱ្យភ័យខ្លាចជាប្រវត្តិសាស្ត្រ នូវការវាត ទី និយមរបស់វៀតណាម បាន ទាមទារថាវៀតណាមត្រូវដកទ័ពរបស់ខ្លួនភ្លាមៗពីកម្ពុជាដូច្នេះប្រជាជនកម្ពុជាអាចជ្រើសរើសរដ្ឋាភិបាល មួយដោយសេរីក្រៅពីអន្តរាគមន៍របស់បរទេស។ ឥណ្ឌូនេស៊ី ម៉ាឡេស៊ី ភ្វីលីពីន និងសិង្ហបុរីបានបង្ហាញនូវការគាំទ្ររបស់ខ្លួនចំពោះ ជំ ហររបស់ថៃ។ បន្ថែមទៀត អាស៊ានបានមើលឃើញការលុកលុយនិងការ កាន់កាប់បន្តបន្ទាប់របស់វៀតណាមនៅកម្ពុជា ដែលទទួល បានការគាំទ្រយ៉ាងខ្លាំងដោយសូវៀត ជាការគំរាមកំហែង ដែលនាំឱ្យរំខានដល់ សន្តិសុខនិង ស្ថេរភាពក្នុងតំបន់នេះ។ទិដ្ឋភាពនោះត្រូវ បាន រួមចំណែកដោយចិន ដែលបាននបន្តដរាបណានៅតែមានការចោទប្រកាន់វៀតណាមពីការបង្ខំកម្ពុជាឱ្យចូលទៅក្នុងសហព័ន្ធ ឥណ្ឌូចិន ដើម្បីបម្រើជាទីប្រចាំការក្រៅមួយនៃអនុត្តរភាពពាសពេញពិភពលោករបស់សូវៀត។ សហរដ្ឋ ដែលមិនដែលបា ថែរក្សា ទម្រង់នៃចំណងការ ទូតណា មួយជាមួយកម្ពុជាប្រជាធិបតេយ្យរបស់ខ្មែរក្រហម បានបង្ហាញឱ្យឃើញនូវការគាំទ្រជា ខ្លាំងចំពោះសមា ជិកភាពនៃអតីតសត្រូវ របស់ខ្លួននៅក្នុង មហា សន្និបាត ស.ប. និងបានបំពងការដង្ហើយហៅរបស់អាស៊ានដើម្បីឱ្យមានការដក កង កម្លាំងកងទ័ពវៀតណាមភ្លាមចេញពីកម្ពុជា។
  • ចិនលុកលុយវៀតណាម
     អត្ថបទដើមចម្បង: សង្គ្រាមចិន-វៀតណាម
    នៅខែកុម្ភៈ១៩៧៩ ចិនបានធ្វើការសងសឹងវិញនឹងការលុកលុយរបស់វៀតណាមនៅកម្ពុជាដោយការបញ្ជូនកងទ័ពជាប្រញាប់មក តាមបណ្ដោយព្រំដែនចិន-វៀតណាម ហើយក្នុងរយៈពេលដប់ថ្ងៃបានទៅដល់ទីរួមខេត្តនានា។ ការប្រយុទ្ធបានជាប់គាំង ដោយសារតែ ផ្លូវខ្វាត់ខ្វែងនៃឧម្មុង្គដែលពួកចិនបានជួបប្រទះ មិន ថ្វីទេ កងទ័ពចិនបានកាន់កាប់បានខោបាងនៅថ្ងៃ២ មីនា និងឡាងសឺន នៅថ្ងៃ៤ មីនា តាមរបាយការណ៍នឹងធ្វើដំណើរឆ្ពោះទៅកាន់ហាណូយនៅក្នុងល្បឿងយ៉ាង លឿន ទោះបីជាមិនមានលក្ខខណ្ឌល្អជាមួយខ្សែផ្គត់ ផ្គង់របស់ខ្លួនក៏ដោយ។ ថ្ងៃបន្ទាប់ យ៉ាងណាក៏ដោយ របបក្រុងប៉ីជិងបានប្រកាសថាខ្លួនឹងមិនរំកិល ចូលវៀតណាមកាន់តែជ្រៅទេដោយ លេចឡើងបន្ទាប់ពីការជួបប្រទះនឹងការតស៊ូដ៏សាហាវនិងខ្លាំងក្លាដែលមិនអាច រំពឹងទុកដោយសារកងកម្លាំង វៀតណាម ហ្វឹកហាត់ បានល្អនិងមានបទពិសោធន៍ ដែលបានផ្គត់ផ្គង់ដោយបច្ចេកវិទ្យាអាមេរិកដែលបានបន្សល់ទុកក្រោយពីសង្គ្រាមវៀតណាម។ ដោយ មានទំនុកចិត្តថាការ គំរាមកំ ហែងនៃការលុកលុយគឺជាជោគជ័យមួយហើយ ពួកចិនបានដកទ័ពថយ ដែលបន្សល់ទុកនូវ ផ្លូវដានមួយ នៃវិនាសកម្មដែលលាតសន្ធឹង៥០០ សហាតិមាត្រ (៣១០ ម៉ាយ)ជាស្លាកស្នាមរបស់ខ្លួន។ រួមជាមួយជំនួយរបស់ចិន បានបាត់បងបន្ទាប់ ពីសរុបកម្មវិញរបស់វៀតណាម កម្ពុជាត្រូវទុកឱ្យនៅផ្គត់ផ្គង់ខ្លួនឯង។ ទោះពី ជាការបាត់បង់ទាំងស្រុងរបស់ចិនត្រូវបានគេប៉ាន់ ប្រមាណ ខ្ពស់ជាងការបាត់បង់របស់វៀតណាម (១២-៥០០០០នាក់ប្រៀបធៀបនឹងការស្លាប់របស់វៀតណាម ចំនួនស្លាប់រឺរបួសប្រហែល ១០០០០នាក់)ក៏ដោយ ក៏ការបង្វែងកងទ័ពពីកម្ពុជាបានជួយសម្រួលការលេចចេញដ៏ខ្លាំងក្នុងប្រតិបត្តិការកុបកម្មរបស់ខ្មែរក្រហមដែរ ដែលវាធ្វើឱ្យមិនអាចចៀសផុតសម្រាប់របបស.ប.ក. ក្មេងខ្ចីនៅកម្ពុជាឱ្យមានការកែនកងទ័ពនិងតម្រូវឱ្យវៀតណាមដាក់កងទ័ពមួយ ភាគធំរបស់ខ្លួនតាមបណ្ដោយ ព្រំដែនចិន-វៀតណាម។
នៅក្នុងខណៈពេលនោះ បន្តបន្ទាប់ពីបំបោះបំបង់នៃទីស្ថានអង្គរ ពួករស់រានខ្មែរដែលនៅសល់មួយចំនួនតិច ជាមួយជំនួយរបស់សៀម បានបង្កើតឡើងរាជធានីថ្មីនៅចម្ងាយច្រើនគីឡូម៉ែត្រ ទៅភាគអាគ្នេយ៍នៅទីមួយនៃអ្វីដែលឥឡូវគឺភ្នំពេញនេះឯង ។ មជ្ឈមណ្ឌលអំណាចថ្មីនេះបានតាំងនៅចំណុចប្រសព្វគ្នានៃទន្លេមេគង្គនិងទន្លេសាប ។ ដូច្នេះ វាបានគ្រប់គ្រងពាណិជ្ជកម្មតាមទន្លេនៃទឹកដីបេះដូងខ្មែរនិងនគរឡាវ ហើយនិងមានច្រកចូល តាមច្រកនៃដីសណ្ដទន្លេមេគង្គ ទៅកាន់ផ្លូវពាណិជ្ជកម្មអន្តរជាតិដែលបានភ្ជាប់ឆ្នេរសមុទ្រចិន សមុទ្រចិនខាងត្បូងនិងមហាសមុទ្រឥណ្ឌា ។ ប្រភេទនៃរដ្ឋនិងសង្គមថ្មីមួយបានផុសឡើង កាន់តែបើកទូលាយចំពោះពិភពលោកខាងក្រៅ និងកាន់តែពឹងផ្អែកលើពាណិជ្ជកម្មតាមរយៈប្រភពភោគទ្រព្យជាងបុព្វការីមុនៗ ដែលនៅក្នុងដីគោក ។ ទំហំទំហាត់នៃពាណិជ្ជកម្មតាមសមុទ្រជាមួយចិនកំឡុងរជ្ជកាលរាជវង្សមិង (១៣៦៨-១៦៤៤) បានផ្ដល់នូវឱកាសរកកម្រៃបានច្រើនចំពោះពួកក្រុមសមាជិក នៃពួកឥស្សរជនខ្មែរដែលជាអ្នកក្ដោបក្ដាប់ដំណើរការផ្ដាច់មុខ ការដោះដូរពាណិជ្ជកម្មព្រះរាជា ។ ការបង្ហាញខ្លួននៃពួកអឺរ៉ុបនៅក្នុងតំបន់នៅក្នុងសតវត្សទីដប់ប្រាំមួយ ក៏បានលើកស្ទួយដល់វិស័យពាណិជ្ជកម្មដែរ ។
ព្រះបាទអង្គចន្ទ (១៥១៦-១៥៦៦) ជាស្ដេចមួយក្នុងចំណោមក្សត្រធំៗខ្មែរពីរបីអង្គនៃសម័យក្រោយអង្គរ បានផ្លាស់រាជធានីពីភ្នំពេញទៅលង្វែក ។ ពួកអ្នកដំណើរប៉ទុយហ្កាល់និងអេស្ប៉ាញដែលអ្នកទាំងនោះបានមកទស្សនាទីក្រុងនេះ ដែលបានតាំងនៅច្រាំងនៃទន្លេសាប ជាទន្លេមួយនៅភាគខាងជើងភ្នំពេញ ដែលបានពិពណ៌នារៀបរាប់ទីក្រុង ជាកន្លែងមួយនៃភោគទ្រព្យដ៏សម្បើមអស្ចារ្យ ។ ផលិតផលជាច្រើនបានដោះដូរនៅទីនោះរួមមាន ថ្មមានតម្លៃ លោហៈ សូត្រនិងកប្បាស ធូប ភ្លុក ម្រ័ក្សណ៍ខ្មុក បសុសត្វ (រួមមានដំរី) និងកុយរមាស (ដែលបានឱ្យតម្លៃដោយពួកចិនជាឱសថកម្រនិងប៉ូវកម្លាំង) ។ នៅចុងសតវត្សទីដប់ប្រាំមួយនិងដើមសតវត្សទីដប់ប្រាំពីរ លង្វែកមានក្រុមសហគមន៍ពាណិជ្ជកម្មដ៏រីកចម្រើនរបស់ចិន ឥណ្ឌូនេស៊ី ពួកម៉ាឡេ ជប៉ុន ពួកអារ៉ាប់ អេស្ប៉ាញ និងប៉ទុយហ្កាល់ ។ សហគមន៍ទាំងនេះត្រូវបានចូលរួមក្រោយមកទៀតនៅក្នុងសតវត្សនោះដោយពួកអង់គ្លេសនិងហូឡង់
នៅក្នុងកំឡុងសម័យកាលនេះ (នៅឆ្នាំ១៥៥៥-១៥៥៦) ដែលពួកបព្វជិតសាសនាគ្រិស្តជាតិប៉ទុយហ្កាល់ ហ្កាសស្ប៉ា ដា គ្រូសហ្ស៍ (Gaspar da Cruz) បានធ្វើការព្យាយាមដំបូងដើម្បីផ្សព្វផ្សាយណែនាំគ្រិស្តសាសនាទៅកាន់ប្រទេសនេះ ។ តាមរយៈរឿងរ៉ាវផ្ទាល់របស់លោក ការខិតខំប្រឹងប្រែងរបស់លោកគឺជាការបរាជ័យទាំងស្រុងដោយសារតែជំនឿស៊ប់លើព្រាហ្មណ៍ខ្លាំងក្លានៃក្សត្រិយ៍និងវណ្ណៈដឹកនាំ ក៏ប៉ុន្តែយ៉ាងណាមិញ របាយការណ៍ខ្លីដែលលោកបានធ្វើបេសកកម្មផ្ដល់នូវការឆ្លុះបញ្ចាំងទៅក្នុងការគោរពបដិបត្តសាសនាជាតិ នៅពេលនោះ ។[២]
ដោយសារតែពួកអ្នកតំណាងនៃសញ្ជាតិទាំងនេះទាំងអស់តាមពិតទៅគឺជាពួកចោរសមុទ្រ ពួកអ្នកផ្សងព្រេង រឺ ពួកពាណិជ្ជករ ដែលនេះគឺជាសម័យមួយនៃសកលនិយមខ្លាំងក្លា ។ ត្រូវបានដាក់សម្ពាធយ៉ាងខ្លាំងដោយពួកសៀម ដើម្បីសងបំណុលវិញ ព្រះបាទសត្ថាទី១ (១៥៧៦-៩៤) ដោយនៅជុំវិញខ្លួនទ្រង់មានអង្គរក្សផ្ទាល់ព្រះអង្គជាជាតិអេស្ប៉ាញ និងទាហានស៊ីឈ្នួលប៉ទុយហ្កាល់ផង ហើយនៅឆ្នាំ១៥៩៣ព្រះអង្គបានសុំទេសាភិបាលអេស្ប៉ាញនៅភីលីពីនអោយជួយ ។ ត្រូវបានទាក់ទាញដោយប្រមើលមុននៅការបង្កើតឡើងអាណាព្យាបាលអេស្ប៉ាញនៅកម្ពុជា ហើយនិងការប្ដូរទៅរាជាធិបតេយ្យគ្រិស្តសាសនាវិញ ទេសាភិបាលនេះបានបញ្ជូនកម្លាំងមួយកងដែលមានមនុស្ស១២០នាក់មក ក៏ប៉ុន្តែលង្វែកក៏បានធ្លាក់ទៅក្នុងកណ្ដាប់ដៃពួកសៀមរួចទៅហើយ ពេលនោះពួកគេបានមកដល់នៅឆ្នាំបន្ទាប់មកទៀត ។ ពួកអេស្ប៉ាញបានទាញផលប្រយោជន៍នៅ ក្នុងស្ថានការណ៍ច្របូកច្របល់ដ៏ខ្លាំងក្លានេះដើម្បី លើកមួយនៅក្នុងចំណោមព្រះរាជបុត្ររបស់ព្រះបាទសត្ថាអោយឡើងសោយរាជ្យនៅឆ្នាំ១៥៩៧ ។ ក្ដីសង្ឃឹមនៃការធ្វើអោយប្រទេសនេះជា ប្រទេសអាណានិគមអេស្ប៉ាញត្រូវបានបំផ្លាញទៅវិញយ៉ាងណាមិញ នៅពេលនោះពួកអេស្ប៉ាញត្រូវបានសម្លាប់រង្គាលនៅពីរឆ្នាំក្រោយមកទៀត ដោយគ្មានហេតុផលនៃការប្រទូស្តរាយគ្នាទាំងសងខាងដោយក្រុមទាហានស៊ីឈ្នួលម៉ាឡេ ។
យ៉ាងណាមិញ ពួកសៀមបានពាក់ព័ន្ធនូវការវាយប្រហារដោយយថាហេតុមក លើឯករាជ្យភាពកម្ពុជាដោយកាន់កាប់លង្វែកនៅឆ្នាំ១៥៩៤ ។ ជាមួយនិងការតាំងទ័ពនៃទេសាភិបាលកងទ័ពសៀមម្នាក់នៅក្នុងទីក្រុង កម្រិតនៃការគ្រប់គ្រងនយោបាយបរទេសត្រូវបានបង្កើតឡើង លើរាជាណាចក្រនេះជាលើកទីមួយ ។ កាលប្រវត្តិខ្មែរពិពណ៌នាការធ្លាក់ចុះនៃលង្វែកជាគ្រោះមហន្តរាយចាប់ពីនោះមក ដែលប្រទេសជាតិនេះមិនដែលបានត្រឡប់មកដូចដើមវិញទាំងស្រុងទេ ។ សៀមបានគ្រប់គ្រងកម្ពុជាអស់រយៈពេលស្ទើរតែជិត៣០០ឆ្នាំមកហើយ នៅទីបញ្ចប់អង្គរវត្តដែលបាត់បង់មកដល់ពួកបារាំងនៅ១៩០៧ បន្ទាប់ពីកាន់កាន់អស់រយៈពេលជាង៤៥០ឆ្នាំមកហើយ ។