Tuesday, September 24, 2013

សម័យ​ អាណានិគមជប៉ុន

  • សេចក្ដីផ្ដើម
 គឺជាសម័យកាលនៃប្រវត្តិសាស្ត្រកម្ពុជាកំឡុងសង្គ្រាមលោកលើកទី២នៅពេលនោះចក្រពត្តិជប៉ុនបានបង្កើតរដ្ឋអំណាចរបស់ ខ្លួនលើកម្ពុជា។ ការត្រួតត្រារបស់ជប៉ុននៅកម្ពុជាបានបន្តនៅចន្លោះឆ្នាំ១៩៤១ និង១៩៤៥ ហើយជាទូទៅប្រជាជនខ្មែរបានរត់គេច អំពើព្រៃផ្សៃ ដែលបានដាក់ទោសលើប្រជាពលរដ្ឋដោយពួកអ្នកកាន់កាប់ជប៉ុន នៅប្រទេសនានានៅអាស៊ីអាគ្នេយ៍។ ទោះបីជា ដើមឡើយអនុញ្ញាតអោយរដ្ឋាភិបាលអាណានិគមឥណ្ឌូចិនបារាំងវិឈីនៅមានភារកិច្ចតិចតួចក៏ដោយក៏នៅឆ្នាំ១៩៤៥ រដ្ឋអំ ណាច ជប៉ុននៅកម្ពុជា ក៏បានបង្កើតឡើងរដ្ឋអាយ៉ងនិយមតូក្យូនៅទីបំផុតដដែល ។
  • សាវតារប្រវត្តិសាស្ត្រ
       សង្គ្រាមបារាំង-ថៃ ឆ្នាំ១៩៤០-១៩៤១បានបន្សល់ទុកនូវរដ្ឋអំណាចអាណានិគមសហភាពឥណ្ឌូចិននៅក្នុងទីតាំងមួយនៃភាព កម្សោយ ។ រដ្ឋាភិបាលវិឈីបានចុះហត្ថលេខាកិច្ចព្រមព្រៀងមួយ ជាមួយជប៉ុនដើម្បអនុញ្ញាតអោយយោធាជប៉ុនឆ្លងកាត់តាម សហភាពឥណ្ឌូចិន និងដាក់កងទ័ពជាច្រើននៅវៀតណាមខាងជើង រហូតដល់កំណត់នៃទ័ព២៥,០០០នាក់ ។ ក្នុងគ្រានោះដែរ រដ្ឋាភិបាលថៃ បានពង្រឹងដោយអាស្រ័យនូវសន្ធិសញ្ញាមិត្តភាពរបស់ខ្លួនជាមួយជប៉ុន ដោយបានឆ្លៀតឱកាសបានលើ មុខនាទី របស់ខ្លួន ថៃក៏បានលុកលុយខេត្តភាគខាងលិចរបស់កម្ពុជា។ បន្តបន្ទាប់ពីការលុកលុយនេះ តូក្យូបានទទួលស្វាគមន៍ហត្ថលេខា នៃសន្ធិសញ្ញាមួយនៅខែមីនា ឆ្នាំ១៩៤១ ដែលបានបង្ខិតបង្ខំអោយពួកបារាំងលះបង់ខេត្តបាត់ដំបង សៀមរាប ដូចគ្នាដែរ ការ បង្រួញដីរវាងខ្សែស្របទី១៥និងភ្នំដងរែកនៅខេត្តស្ទឹងត្រែង។ បន្ទាប់ពីរដ្ឋថៃក្រោមមគ្គុទេសភាពនិយមជប៉ុននៃលោកសេនាប្រមុខ (ចមពល) ផ្លែក វិបុលសង្គ្រាម បានកាន់កាប់ទឹកដីទាំងនោះ កម្ពុជាក៏បានបាត់បង់ប្រជាពលរដ្ឋស្ទើរតែកន្លះលាននាក់ និងមួយភាគ បីនៃអតីតផ្ទៃដីប្រទេសខ្លួន។
  • ការត្រួតត្រារបស់ជប៉ុន
      នៅខែសីហា ឆ្នាំ១៩៤១ កងទ័ពជប៉ុនបានចូលមករដ្ឋអាណាព្យាបាលបារាំងនៅកម្ពុជា ហើយបានបង្កើតយោធភូមិដែលមាន ចំនួនទ័ព៨,០០០នាក់ ។ ទោះបីជាមានវត្តមានកងទ័ពរបស់ខ្លួនក៏ដោយ ក៏រដ្ឋអំណាចជប៉ុនបានអនុញ្ញាតអោយពួកមន្ត្រីអាណានិ គមបារាំងវិឈី បន្សល់ទុកទីតាំងរដ្ឋបាលរបស់ខ្លួនអោយនៅមានដែរ ។
នៅថ្ងៃទី២០កក្កដា ឆ្នាំ១៩៤២មានបាតុកម្មប្រឆាំងបារាំងដ៏ធំមួយនៅភ្នំពេញបន្ទាប់ពីព្រះសង្ឃដ៏លេចធ្លោមួយអង្គហែមចៀវត្រូវ បានចាប់ខ្លួនចំពោះការធ្វើធម្មទេសនាបះបោរទៅកាន់ពួកកងជីវពលអាណានិគមដោយគ្មានភស្តុតាង។ រដ្ឋអំណាចបារាំងបានចាប់ ខ្លួនមេបាតុកម្ម លោកប៉ាច ឈឹន និងបាននិរទេសលោកទៅកាន់កុង សឺង(កោះត្រឡាច)កោះឃុំឃាំងរបស់ពួកបារាំង។លោកប៉ាច ឈឹនគឺជាបញ្ញវន្តខ្មែរគួរអោយគោរពម្នាក់ លោកបានចូលរួមជាមួយវិទ្យាស្ថានពុទ្ធសាសនបណ្ឌិត្យ (Institut Bouddhique) និងជាស្ថាបនិកនៃសារពត៌មាននគរវត្ត កាសែតនយោបាយបើកចំហដំបូងគេជាភាសាខ្មែរនៅឆ្នាំ១៩៣៦ រួមជាមួយលោកស៊ីម វ៉ា។អ្នកផ្សេងម្នាក់ទៀតក្នុងចំណោមអ្នកទាំងនោះដែលនៅពីក្រោយ នគរវត្ត គឺលោកសឺង ង៉ុកថាញ់ (តុលាការីដែលបានសិក្សា អប់រំនៅប៉ារីសម្នាក់) ត្រូវបានគេចោទប្រកាន់ចំពោះបាតុកម្ម ក្នុងនោះរដ្ឋអំណាចបារាំងបានសង្ស័យ ដែលលោកត្រូវបាននាំខ្លួន ចេញដោយការជួយរបស់ជប៉ុន ។
  •  រដ្ឋអាយ៉ងនិយមតូក្យូ   

     នៅឆ្នាំ១៩៤៥ ជប៉ុនបានបង្កើតពលប្រហារ ដែលបានធ្វើអោយការគ្រប់ គ្រងរបស់បារាំងលែងមាន លើឥណ្ឌូចិនជាបណ្ដោះអាសន្ន។ ឥណ្ឌូចិនទាំង មូលក្លាយជារបស់ជប៉ុនបានផ្ដួលរំលំរដ្ឋបាលអាណានិគមបារាំង និងបានដក ហូតអាវុធកងកម្លាំងទ័ព បារាំង។ បំណងរបស់ពួកគេគឺ ត្រូវធ្វើអោយមានការ ជ្រោងទង់ឡើងវិញនៃប្រជាជនក្នុងស្រុកចំពោះកិច្ចប្រឹងប្រែងក្នុងសង្គ្រាមរបស់ តូក្យូ ដោយការជំរុញពួកអ្នកគ្រប់គ្រងក្នុងស្រុកដើម្បី ប្រកាស ឯករាជ្យ។    នៅថ្ងៃ៩មីនា ឆ្នាំ១៩៤៥ ស្ដេចក្មេងព្រះបាទនរោត្តម សីហនុ បានប្រកាស ព្រះរាជាណាចក្រកម្ពុជាឯករាជ្យ បន្តបន្ទាប់ពីសំនើជា ផ្លូវការដោយពួកជប៉ុន។ ដោយខ្លីៗបន្ទាប់មករដ្ឋាភិបាលជប៉ុនបានអនុម័តឯករាជ្យកម្ពុជាដោយមានតែ ឈ្មោះនិងបានបង្កើតស្ថាន កុងស៊ុលនៅភ្នំពេញ។ថ្ងៃ១៣មីនា ព្រះបាទសីហនុ បានផ្លាស់ប្ដូរឈ្មោះផ្លូវការនៃប្រទេសជាភាសាបារាំងពីCambodgeទៅកម្ពុជា។ រដ្ឋាភិបាលថ្មីបានបំបាត់ចោលរ៉ូមនីយកម្មនៃភាសាខ្មែរដែលរដ្ឋបាលអាណា និគមបារាំងបានកំពុងចាប់ផ្ដើមបង្ខំហើយនិងបាន ជំនួសឡើងវិញដោយ អក្សរខ្មែរជាផ្លូវការវិញ ។ វិធានការនេះបាននាំយកមកដោយរដ្ឋអំណាច រដ្ឋាភិបាល ដែលមានជីវិតខ្លី ប្រ ហែលជា មានប្រជាប្រិយភាព និងកំពុងតែបន្តវែងឆ្ងាយ ចាប់តាំងពីពេលនោះមកគ្មានរដ្ឋាភិបាល មួយណានៅ កម្ពុជាព្យាយាម ធ្វើរ៉ូមនីយកម្ម ភាសាខ្មែរទៀតទេ ។
     លោកសឺង ង៉ុកថាញ់បានវិលត្រលប់មកកម្ពុជាវិញ។ លោកដំបូងឡើយត្រូវបានតែងតាំងជារដ្ឋមន្ត្រីការបរទេសហើយនឹងបាន ក្លាយជានាយករដ្ឋមន្ត្រី ពីរខែក្រោយមកទៀត។ រដ្ឋអាយ៉ងកម្ពុជានៃជប៉ុនបានបន្តពី ខែមីនាដល់តុលា ឆ្នាំ១៩៤៥ ការកាន់កាប់ របស់ជប៉ុននៅកម្ពុជាបានបញ្ចប់ជាមួយនិងការចុះចាញ់ជាផ្លូវការរបស់ជប៉ុននៅខែសីហាឆ្នាំ១៩៤៥។ បន្ទាប់ពីក្រុម កងទ័ពសម្ព័ន្ធ មិត្តបានចូលមកកាន់កម្ពុជាកម្លាំងទ័ពរបស់ជប៉ុនដែលមានវត្តមាននៅក្នុងប្រទេសនេះត្រូវបានគេដកហូតអាវុធនិង ធ្វើបិតុភូមិ និវត្តន៍។ ពួកបារាំងអាចដាក់រដ្ឋបាលអាណានិគមនៅភ្នំពេញឡើងវិញនៅខែតុលាឆ្នាំដដែល។ បន្ទាប់ពីការចាប់លោក សឺងង៉ុក ថាញ់ចំពោះការចូលដៃជាមួយពួកជប៉ុន រដ្ឋអំណាចអាណានិគមបារាំងបាននិរទេសលោកទៅកាន់បារាំងដែលជាកន្លែង ដែល លោករស់នៅដោយការឃុំខ្លួនក្នុងផ្ទះ។ ពួកអ្នកគាំទ្រលោកខ្លះបានលួចលាក់ខ្លួន និងបានរត់គេចខ្លួនទៅកាន់កម្ពុជាភាគ ពាយព្យ ដែលគ្រប់គ្រង ដោយថៃ ដែលពួកគេជាចុងក្រោយបានចូលរួមកម្លាំងនៅក្នុងក្រុមទាមទារឯករាជ្យដំបូងគេមួយគឺខ្មែរ ឥស្សរៈ។ ចលនាជាតិនិយមដែលមាននិន្នាការនយោបាយផ្សេងៗប្រឆាំង នឹងបារាំងត្រូវបានរៀបចំឡើងដោយការគាំទ្ររបស់ថៃ ក៏ប៉ុន្តែ ក្រោយមកទៀតក៏បានបែកបាក់គ្នាជាបក្សជាពួកជាច្រើន ៕   

No comments:

Post a Comment