Friday, September 13, 2013

សូមស្វែងយល់ ជាមួយកម្មវិធីកុំព្យូទ័រ សម្រាប់គ្រប់គ្រង គណនេយ្យ និងហិរញ្ញវត្ថុ

ATMOSPHEARE  TECHNOLOGY Co., Ltd. សូមណែនាំ លោកអ្នកអំពី កម្មវិធីកុំព្យូទ័រ គ្រប់គ្រង ព័ត៌មាន គណនេយ្យ (Accounting Management Information System (AMIS)) ដ៏មានសក្តានុពល និងមានសមត្ថភាព ខ្ពស់។ កម្មវិធីនេះលក់ជូនលោកអ្នក ក្នុងតម្លៃសមរម្យ បំផុតផ្អែកតាមទំហំ និងកម្រិតនៃតម្រូវ ការប្រើប្រាស់របស់ ស្ថាប័នលោកអ្នក ស្របតាមមុខរបរគ្រប់ ប្រភេទទោះបីជាមុខរបរខ្នាតតូចខ្លាំង តូច តូចមធ្យម មធ្យម បង្គួរ ធំ ធំខ្លាំងប៉ុណ្ណាក៏ដោយ ហើយមានវិសាលភាព អាចប្រើប្រាស់ និងគ្រប់គ្រងបានគ្រប់ប្រភេទ ស្ថាប័នទាំងអស់មិនថា ជា ក្រុមហ៊ុនអង្គការ សមាគម ធនាគារ សណ្ឋាគារ កន្លែងកំសាន្ត រោងចក្រ សហគ្រាសផ្សារទំនើប… ទោះបីជា ទម្រង់អាជីវកម្មជា ឯកកម្មសិទ្ធិ សហកម្មសិទ្ធិ ឬសាជីវកម្មក៏ដោយ  ទោះបីជាមានសាខាច្រើន កន្លែងក៏ដោយ ទោះជាអាជីវកម្មឆ្លងប្រទេសក៏ដោយ ក៏កម្មវិធីនេះផ្តល់ភាពងាយស្រួលដល់លោកអ្នកបានជានិច្ច។  ភាពខ្លាំង របស់ ATMOSPHEARE  TECHNOLOGY Co., Ltd. គឺជាក្រុមហ៊ុន   វិនិយោគរួមគ្នារវាងខ្មែរ និងបរទេស មានវិស្វករ បច្ចេកទេសខ្មែរ និងបរទេសជាច្រើនបានបង្កើតកម្មវិធីកុំព្យូទ័រដ៏ជោគជ័យជាច្រើន សម្រាប់លក់ជូន អតិថិជនក្នុងប្រទេស និងក្រៅប្រទេស ។ អាសយដ្ឋានអគារលេខ២ ផ្លូវលេខ២៨៤ កែងផ្លូវលេខ១៦៣ សង្កាត់ អូឡាំពិច ខណ្ឌចំការមនរាជធានីភ្នំពេញ ជាប់កែងខាងត្បូងវត្តមហាមន្ត្រី លេខទូរស័ព្ទ (855) 023 97 70 70,017 888 987 អ៊ីម៉ែល info@atmos-techno.com
AMIS ជាកម្មវិធីកុំព្យូទ័រគ្រប់គ្រង គណនេយ្យ និងហិរញ្ញវត្ថុ ដែលផលិតឡើងដោយមានការឲ្យយោបល់ និង វាយតម្លៃច្បាស់លាស់ពីក្រុមអ្នកឯកទេសវិជ្ជាជីវៈគណនេយ្យ និងហិរញ្ញវត្ថុ អ្នកសរសេរកម្មវិធីបរទេស និងខ្មែរ និងអ្នកប្រឹក្សាយោបល់ពីសាកលវិទ្យាល័យមកពីប្រទេសអង់គ្លេសចំនួន៣ រៀបចំឡើងស្របតាមបរិបទ វិជ្ជាជីវៈ គណនេយ្យ និងហិរញ្ញវត្ថុបច្ចុប្បន្ន គឺ International Financial Reporting Standard  (IFRSs)និង Cambodia  Accounting Standard (CAS) កម្មវិធីនេះមានលក្ខណៈពិសេសជាងកម្មវិធីកុំព្យូទ័រ គណនេយ្យ និងហិរញ្ញវត្ថុ របស់ បរទេសដែលកំពុងប្រើប្រាស់បច្ចុប្បន្នត្រង់ថា មានជាភាសារខ្មែរ ភាសារអង់គ្លេស និងភាសារនានាតាមការ ចង់បាន របស់អតិថិជន មានការគណនារប្រាក់បៀវត្ស ដោយស្វ័យប្រវត្តិ មានការគណនាពន្ធដារ គ្រប់ប្រភេទ ដោយស្វ័យ ប្រវត្តិតាមទំរង់ឯកសាររបស់ អគ្គនាយកដ្ឋានពន្ធដារ នៃកម្ពុជា មានការគណនារបប បេឡា សន្តិសុខ សង្គមដោយស្វ័យប្រវត្តិ ។
Photo by DAP-News
AMIS ជាកម្មវិធីគ្រប់គ្រង គណនេយ្យ និងហិរញ្ញវត្ថុ ច្បាស់លាស់ និងសមត្ថភាពដូចខាងក្រោម៖
Photo by DAP-News
ក្រៅពីនេះ ATMOSPHEARE TECHNOLOGY Co., Ltd. មានកម្មវិធីកុំព្យូទ័រ ដែលបានផលិតជោគជ័យ រួចរាល់ កន្លងមកទទួលបាន ការគាំទ្រពេញនិយម និងជឿជាក់ពីក្រុមហ៊ុន រោងចក្រ អង្គការសមាគមនានាក្នុងប្រទេស និងក្រៅប្រទេសរួមមាន៖ ការសរេសរគេហទំព័រ (Web Design)កម្មវិធីគ្រប់គ្រង ការទំនាក់ទំនងអតិថិជន (Customer Relation Management System)កម្មវិធីគ្រប់គ្រងបណ្តាញទីផ្សារ (Network Marketing System) កម្មវិធីគ្រប់គ្រងកន្លែង ជួសជុលរថយន្ត (Car Garage System) ការគ្រប់គ្រងវិក័យបត្រ Billing Management System) កម្មវិធីគ្រប់គ្រង ការលក់ និងស្តុកទំនិញ (Point of Sales System (កម្មវិធីគ្រប់គ្រង ភោជនីយដ្ឋាន ក្លឹបរាត្រី ការ៉ាអូខេ (Restaurant, Club, Karaoke Management Systems)កម្មវិធីគ្រប់គ្រងហាងលក់ ទូរស័ព្ទដៃ (Phone Shop Management System) កម្មវិធីគ្រប់គ្រងធនធានមនុស្ស (Human Resources Management System និងកម្មវិធីដទៃទៀតតាម តម្រូវការរបស់ លោកអ្នក។
មានទស្សនៈខ្លះយល់ច្រឡំថាទាល់តែទិញ កម្មវិធីគ្រប់គ្រងនានាពី បរទេស ឬជួលអ្នក ជំនាញពីបរទេស មកសរសរកម្មវិធី ទើបទទួលបានកម្មវិធីគ្រប់គ្រង ដែលមានគុណភាពល្អ ករណីបែបនេះ ATMOSPHEARE TECHNOLOGY Co., Ltd.សូមបញ្ជាក់ថា៖
១-បើលោកអ្នកជួលអ្នកជំនាញពីបរទេស មកសរសរកម្មវិធី លោកអ្នកត្រូវចំណាយថវិការ ច្រើនខ្លាំងណាស់ ហើយ នៅពេលកម្មវិធីនោះគាំង ឬមានបញ្ហាលើចំនុចណាមួយនោះ លោកអ្នកត្រូវចំណាយពេលវេលាយូរ ក្នុងការរង់ចាំ អ្នកជំនាញ ពីបរទេស មកដោះស្រាយបញ្ហានេះជូន និងចំណាយថ្លៃសេវាខ្ពស់ទៀតផង ។
២-បើលោកអ្នកទិញកម្មវិធីពីក្រុមហ៊ុន ក្នុងស្រុកខ្លះក្នុងតម្លៃទាប ប៉ុនែ្តបើកម្មវិធីនោះជាកម្មវិធី ដែលទិញបន្តតាម Internetពីបរទេសយកមកកែលម្អសោភណ្ឌភាពផ្នែកខាងមុខ ហើយដាក់ ជូនលោកអ្នកដើម្បីប្រើប្រាស់ ករណីនេះ មានបញ្ហាខ្លាំងណាស់ បើសិនជាលោកអ្នកចង់លុប ឫចង់បន្ថែមចំនុចណាមួយនៃកម្មវិធី ឬនៅពេលកម្មវិធីនោះ គាំង ឬមានបញ្ហាលើចំនុចណាមួយនៃកម្មវិធី នោះក្រុមហ៊ុនក្នុងស្រុកមិនអាចដោះស្រាយជូនបានឡើយ ព្រោះ គ្មាន នរណាកែអក្សរកូដដើម របស់គេបានទេ។
ប៉ុន្តែសម្រាប់គ្រប់កម្មវិធីកុំព្យូទ័ររបស់ATMOSPHEARE  TECHNOLOGY Co., Ltd.សុទ្ធ តែផលិតដោយវិស្វករ បច្ចេកទេសខ្មែរ និង បរទេសរបស់ក្រុមហ៊ុនផ្ទាល់ ក្រុមហ៊ុនមានក្រុម ប្រឹក្សាបច្ចេកទេសច្រើននាក់ និងសាកល វិទ្យាល័យ ល្បីនៅប្រទេសអង់គ្លេសចំនួន៣ ជាអ្នក ប្រឹក្សាបច្ចេកទេស ក្រុមហ៊ុនធានាថាគ្រប់ កម្មវិធីកុំព្យូទ័ររបស់ ATMOSPHEARE  TECHNOLOGY Co., Ltd. ពិតជាមានគុណភាពល្អ ជាបច្ចេកវិទ្យាទំនើបថ្មីចុងក្រោយ មាន សេវាកម្ម ដោះ ស្រាយគ្រប់បញ្ហានានាទាំងអស់ទាន់ចិត្ត ។ មិនតែប៉ុណ្ណោះ ATMOSPHEARE TECHNOLOGY Co., Ltd. មានសមត្ថភាពគ្រប់គ្រាន់ ក្នុងសរសរកម្មវិធីកុំព្យូទ័ នៃគម្រោងធំៗ របស់ក្រសួង ស្ថាប័ន អង្គការ សមាគម ក្រុមហ៊ុន រោងចក្រ សហគ្រាសនានា ប្រសិនបើលោកអ្នកត្រូវការ ៕

No comments:

Post a Comment