Tuesday, September 24, 2013

សង្គ្រមផ្ទែក្នុងកម្ពុជា

  • សេចក្ដីផ្ដើម
     សង្គ្រាមផ្ទៃក្នុង/ក្នុងស្រុកកម្ពុជា រឺ សង្គ្រាមស៊ីវិលកម្ពុជា គឺជាការប៉ះទង្គិចគ្នាមួយដែល បានដាក់កងកម្លាំងបក្សកុម្មុនិស្តកម្ពុជា (ដែលគេស្គាល់ថាជា ខ្មែរក្រហម) និង សម្ព័ន្ធមិត្ត របស់ ខ្លួន គឺសាធារណរដ្ឋប្រជាធិបតេយ្យវៀតណាម (វៀតណាមខាងជើង) និងពួកវៀត កុងប្រឆាំងនឹងកងកម្លាំង រដ្ឋាភិបាលកម្ពុជា (បន្ទាប់ពី ខែតុលា ១៩៧០ សាធារណរដ្ឋខ្មែរ )ដែលត្រូវបានគាំទ្រដោយសហរដ្ឋ (ស.រ.) និងសាធារណរដ្ឋវៀតណាម(វៀតណាមខាង ត្បូង)។ការតស៊ូដែល កាន់តែរើបម្រះខ្លាំងឡើងៗដោយឥទ្ធិពល និងសកម្មភាពនានានៃ សម្ព័ន្ធមិត្តភាគីសង្គ្រាមទាំងសងខាង ។ ការជាប់ទាក់ទិនរបស់កងទ័ពប្រជាជនវៀតណាម (កងទ័ពវៀតណាមខាងជើង) ត្រូវបានស្ដែងឡើង ដើម្បីការពារតំបន់មូលដ្ឋានទ័ព និងទី តាំងលាក់កំបាំងជាច្រើនរបស់ខ្លួន នៅកម្ពុជាភាគខាងកើត ដោយគ្មានការចោទប្រកាន់ ទោសណាមួយ ចំពោះកិច្ចប្រឹងប្រែងយោធារបស់ខ្លួន នៅវៀតណាមខាងត្បូងដែលនឹង កាន់តែពិបាកបន្ថែមទៀត។ ស.រ.បានប្រាប់ហេតុផលថាត្រូវការពេលដើម្បីដកខ្លួនពីអាស៊ីអាគ្នេយ៍ និងដើម្បីការពារសម្ព័ន្ធមិត្តខ្លួន គឺរបបវៀតណាមខាងត្បូង។ កងកម្លាំង អាមេរិក និងវៀតណាម ខាងត្បូង និងខាងជើងទាំងពីរបានចូលរួមដោយផ្ទាល់(ក្នុងពេល តែមួយ រឺ ពេលផ្សេងៗទៀត) នៅក្នុងការប្រយុទ្ធគ្នា។ រដ្ឋាភិបាល កណ្ដាលនេះ ត្រូវបានជួយសង្គ្រោះជាចម្បង ដោយការអនុវត្ត យុទ្ធនាការទម្លាក់គ្រាប់បែកតាមអាកាសរបស់សហរដ្ឋដ៏ច្រើនលើស លុប និងជំនួយខាងសម្ភារៈ និងហិរញ្ញវត្ថុដោយផ្ទាល់ ។        បន្ទាប់ពីប្រាំឆ្នាំនៃការប្រយុទ្ធគ្នាដ៏សាហាវឃោរឃៅ ដែលបាននាំមកនូវផលវិបាកដ៏សន្ធឹកសន្ធាប់និស្ថាបនកម្មសេដ្ឋកិច្ចការ អត់ឃ្លាននៃប្រជាជន និងទារុណកម្មដ៏ធ្ងន់ធ្ងរ រដ្ឋាភិបាលសាធារណរដ្ឋត្រូវបានបរាជ័យនៅថ្ងៃ ១៧ មេសា ១៩៧៥ នៅពេលពួក ខ្មែរក្រហមជោគជ័យបានប្រកាសការបង្កើតឡើងនូវ កម្ពុជាប្រជាធិបតេយ្យ។ ដូច្នេះហើយ វាត្រូវបានគេលើកឡើង ទឡ្ហីករណ៍ ថាអន្តរាគមន៍ស.រ. នៅកម្ពុជាបានបង្កអោយមានការវាយច្បាមយកអំណាចដោយពួក ខ្មែរក្រហម ដែលបានកើនឡើងចាប់ពី ១៤,០០០នាក់ជាចំនួននៅឆ្នាំ១៩៧០ដល់៧០,០០០នាក់នៅឆ្នាំ១៩៧៥ ។ ទិដ្ឋភាពនេះត្រូវបានគេជំទាស់ប្រកែក ដែលមានអ្នក និពន្ធចនម.-ដេលវេជ្ឈីអូ (John M. Del Vecchio) អះអាងថាកងទ័ពកុម្មុយនិស្តជាង១០០,០០០នាក់បានបានលុកលុយពីរភាគបី នៃផ្ទៃប្រទេសមុនការទម្លាក់គ្រាប់បែកខ្លះៗរបស់អាមេរិក និងជាមួយឯកសារជាច្រើនដែលបានលាតត្រដាងពីបណ្ណ សារដ្ឋាន របស់សូវៀត ដែលបានអោយដឹងថាការលុកលុយរបស់វៀតណាមខាងជើង នៅឆ្នាំ១៩៧០ត្រូវបានចាប់ផ្ដើម នៅក្នុងការស្នើសុំ ជាក់ស្ដែងរបស់ពួកខ្មែរក្រហមបន្តបន្ទាប់ពីការចរចារ ជាច្រើនដងជាមួយ នួន-ជា។ ការប៉ះទង្គិចគ្នានេះ ទោះបីជាសង្គ្រាមផ្ទៃក្នុង កើតក្នុងស្រុកក៏ដោយ ក៏ត្រូវបានគេចាត់ទុកថាជាផ្នែកនៃសង្គ្រាមវៀតណាមដែលធំជាង (១៩៥៩១៩៧៥) ដែលបានឆេះ រាល ដាលដល់ ព្រះរាជាណាចក្រឡាវជិតខាង វៀតណាមខាងត្បូង និងវៀតណាមខាងជើងផងដែរ។ សង្គ្រាមផ្ទៃក្នុងនេះបាននាំទៅ ដល់ការប្រល័យពូជសាសន៍ខ្មែរ គឺជារឿងមួយនៃការបង្ហូរឈាមដ៏ខ្លាំងបំផុតនៅក្នុងប្រវត្តិសាស្ត្រ។
  •  ផ្ទៃរឿង
      កំឡុងដើមដល់ពាក់កណ្ដាលទសវត្ស១៩៦០ គោលនយោបាយឆ្វេងនិយមរបស់សម្ដេចនរោត្តម-សីហនុ បានការពារ ប្រទេស ជាតិរបស់ទ្រង់ពីភាពច្របូកច្របល់ដែលលូតលយចូលឡាវ និងវៀតណាមខាងត្បូង ។ មិនត្រឹមតែ សាធារណរដ្ឋប្រជា មានិតចិន (ស.ប.ច.) រឺក៏ វៀតណាមខាងជើងទេបានជំទាស់ប្រឆាំងការអះអាងរបស់ ព្រះសីហនុដើម្បីបង្ហាញ គោលការណ៍ នយោបាយ ដែលជឿនលឿន និងភាពអ្នកដឹកនាំនៃការប្រឆាំងឆ្វេងនិយមក្នុងស្រុករបស់សម្ដេច គណបក្ស ក្រុមប្រជាជន ក៏ បានធ្វើសមាហ រណកម្មចូលទៅក្នុងរដ្ឋាភិបាលនេះ។ ថ្ងៃ៣ ឧសភា ១៩៦៥ ព្រះសីហនុបានធ្វើអោយបែកបាក់ទំនាក់ទំនងទូត ជាមួយស.រ.ដោយ បញ្ចប់លំហូរនៃជំនួយអាមេរិក និងបែទៅរកស.ប.ច. និងសហភាពសូវៀត វិញចំពោះជំនួយសេដ្ឋកិច្ច និង យោធា។ នៅចុងទស វត្ស ១៩៦០ ការធ្វើអោយមានលំនឹងនយោបាយក្នុងស្រុក និងការបរទេសដ៏ម៉ត់ចត់របស់ព្រះសីហនុ កំពុងតែចាប់ផ្ដើមទៅជាមាន ភាពលំអៀងទៅម្ខាងៗ។ ក្នុងឆ្នាំ១៩៦៦ កិច្ចព្រមព្រៀងមួយត្រូវបានសម្រេចរវាងសម្ដេចនិងពួកចិន ដែល អនុញ្ញាតអោយ មានវត្ត មាននៃការពង្រាយកងទ័ពប្រជាជនវៀតណាម (ក.ប.វ.ណ) និងរ.រ.ជ. និងមូលដ្ឋានខាងដឹកនាំសាស្ត្រ នា នា នៅក្នុងតំបន់ ព្រំដែន ខាងកើត។ ទ្រង់ក៏បានយល់ព្រមអនុញ្ញាតអោយប្រើកំពង់ផែ ព្រះសីហនុ ដោយកប៉ាល់ដែលមានទង់ កុម្មុយនិស្តជាច្រើនដឹក នាំ គ្រឿងផ្គត់ផ្គង់ និងសម្ភារៈដើម្បីគាំទ្រដល់កិច្ចប្រឹងប្រែងយោធារបស់ក.ប.វ.ណ./រ.រ.ជ.នៅវៀតណាម។ សម្បទានទាំងនេះធ្វើអោយ មានការក្លែងបន្លំភ្នែក នៃអព្យាក្រឹតភាពកម្ពុជា ដែលបានធានាដោយសន្និសីទសឺរណែវឆ្នាំ១៩៥៤។
    ព្រះសីហនុមានជំនឿទុកចិត្តថាស.ប.ច. មិនមែនស.រ.ទេ ដែលនៅទីបំផុតនឹង អាចគ្រប់គ្រងទៀបកោះ ឥណ្ឌូចិន និងថា ចំណាប់អារម្មណ៍របស់យើងត្រូវប្រើ អោយល្អបំផុតដោយការ ទាក់ទងជាមួយបក្សពួកដែលថ្ងៃណាមួយនឹងត្រួតត្រា អាស៊ីទាំង មូល ហើយនឹងឈានទៅដល់លក្ខ័ណ្ឌមុនពេលជ័យ ជំនះរបស់ខ្លួន  ដើម្បីទទួលលក្ខ័ណ្ឌល្អបំផុតដែលអាចទៅរួច ។ កំឡុងឆ្នាំ ដដែលយ៉ាងណាៗ ព្រះអង្គបានអនុញ្ញាតអោយរដ្ឋមន្ត្រីការពារជាតិនិយមអាមេរិករបស់ទ្រង់ឧត្តម សេនីយ៍ លន់-ណុលឱ្យចាត់ វិធានការបំបាត់សកម្មភាពឆ្វេងនិយមនានាដោយ កម្ទេចពួក ក្រុមប្រជាជនដោយការចោទប្រកាន់ពួកសមាជិកវិទ្ធង្សនាខ្លួនហើយ ដែលស្ដាប់ បង្គាប់ ហាណូយ។ ក្នុងពេលដំណាលគ្នានេះដែរ ព្រះសីហនុបាន បាត់បង់ការគាំទ្រ ដោយពួកអ្នកអភិរក្សរបស់ កម្ពុជាជាលទ្ធផល នៃបរាជ័យ របស់ទ្រង់ ដល់ការចាប់ច្បាមជាមួយស្ថានភាព សេដ្ឋកិច្ចខ្ទេចខ្ទាំ (បានធ្វើអោយធ្ងន់ឡើងដោយការ ខាតបង់នៃការនាំចេញស្រូវ ភាគច្រើនក្នុងនោះទៅដល់ក.ប.វ.ណ./រ.រ.ជ.) និងជាមួយវត្តមានយោធាកុម្មុយនិស្តដែលកំពុងតែកើន ឡើង។ នៅថ្ងៃ១១កញ្ញា កម្ពុជាបានប្រារព្ធការបោះឆ្នោតបើកចំហលើកដំបូងរបស់ខ្លួន។ តាមរយៈសហត្ថាករណ៍ និងការរុកគួន (និង ដើម្បីការពញ្ញាក់ព្រះសីហនុ) ពួកអ្នកអភិរក្សបានឈ្នះ៧៥ភាគរយនៃអាសនៈនៅក្នុងរដ្ឋសភា។ លន់-ណុលត្រូវបានគេជ្រើស រើសដោយភាពត្រឹមត្រូវជានាយករដ្ឋមន្ត្រី និងឧបៈរបស់គាត់ ដែលពួកគេស្គាល់ឈ្មោះថាសិរិមតៈ ជាសមាជិកអភិរក្សជ្រុលនៃខ្សែ ស៊ីសុវត្ថិនៃរាជត្រកូល និងជាសត្រូវតាំងពីយូររបស់ព្រះសីហនុ។ បន្ថែមចំពោះការវិវត្តទាំងនេះ ហើយនិងការប៉ះ ទង្គិចផលប្រយោ ជន៍នានាចំណោមពួកឥស្សរជននយោបាយនៅភ្នំពេញ អាយតកម្មសង្គមនានាបានបង្កើតអោយមានបរិស្ថាន អនុគ្រោះដល់ការ លូតលាស់នៃកុបកម្មកុម្មុយនិស្តក្នុងស្រុកនៅតាមតំបន់ជនបទនានា ។
  •  ការបះបោរនៅបាត់ដំបង
      សម្ដេចក្រោយមកបានដឹងខ្លួនព្រះអង្គថាស្ថិតនៅក្នុងទ្វេគ្រោះនយោបាយ។ ដើម្បីថែរក្សាតុល្យភាពទល់នឹងជំនោរកើនឡើង នៃពួកអភិរក្ស ព្រះអង្គបានដាក់ឈ្មោះអោយពួកមេដឹកនាំគ្រប់ក្រុម ដែលព្រះអង្គកំពុងគាបសង្កត់ថាជាពួកសមាជិក ប្រឆាំងរដ្ឋា ភិបាល ដែលបានសេចក្ដីថាត្រូវត្រួតពិនិត្យ និងរិះគន់ដល់រដ្ឋបាលគ្រប់គ្រងរបស់លន់-ណុល។ មួយក្នុងចំណោមអាទិភាពដំបូង របស់ លន់-ណុល គឺត្រូវប៉ះប៉ូវសេដ្ឋកិច្ចដែលកំពុងទន់ខ្សោយ ដោយការបញ្ឈប់ការលក់ស្រូវខុសច្បាប់ដល់ពួកកុម្មុយនិស្ត។ ពួក ទាហានត្រូវរួសរាន់ទៅកាន់តំបន់ដែលកំពុងដាំដុះស្រូវ ដើម្បីប្រមូលការច្រូតកាត់ដោយបង្ខំដោយការភ្ជុងកាំភ្លើង ហើយពួកគេ បានបង់ត្រឹមតែតាមតម្លៃដោយរដ្ឋាភិបាលបានកំណត់ថោកៗប៉ុណ្ណោះ។ មានការរំជើបរំជួលទូទៅ ជាពិសេសនៅក្នុង ខេត្តបាត់ ដំបង ដែលសំបូរស្រូវ តំបន់មួយដែលបានកត់សម្គាល់យូរមកហើយចំពោះវត្តមាននៃពួកម្ចាស់ដីធំៗ ភាពខុសគ្នាស្រឡះខាង ទ្រព្យសម្បត្តិនិងជាកន្លែងដែលពួកកុម្មុយនិស្តនៅតែមានឥទ្ធិពលខ្លះៗ។ ថ្ងៃ១១ មីនា ១៩៦៧ ដែលគ្រានោះព្រះសីហនុនៅក្រៅ ប្រទេសក្នុងប្រទេសបារាំង ឧទ្ទាមកម្ម(ការបះបោរ)បានផ្ទុះឡើងនៅតំបន់ជុំវិញសំឡូតនៅបាត់ដំបងពេលនោះដែលបានបញ្ឆេះ កំហឹងអោយពួកអ្នកស្រុកអោយវាយប្រហារកងប្រមូលពន្ធ។ ជាមួយការជម្រុញចិត្ត ដែលអាចទៅរួចដោយពួកកម្មាភិបាល កុម្មុយនិស្តក្នុងតំបន់បដិកម្បនាបានរីករាលដាលសាយភាយយ៉ាងលឿនទូទាំងតំបន់ទាំងមូល។ លន់-ណុល កំពុងដើរតួក្នុងអវត្ត មានរបស់សម្ដេច (ប៉ុន្តែមានការយល់ព្រមដោយព្រះអង្គ) បានឆ្លើយតបដោយការប្រកាសនូវច្បាប់អាជ្ញាសឹក។ រាប់រយនាក់ នៃ ពួកអ្នកស្រុកស្រែចម្ការត្រូវបានសម្លាប់ និងភូមិនានាទាំងស្រុងត្រូវបានបំផ្លិចបំផ្លាញកំឡុងការបង្ក្រាប។ បន្ទាប់ពីការវិលត្រឡប់ ចូលស្រុកវិញនៅខែមីនា ព្រះសីហនុបានបោះបង់ចោលទីតាំងកណ្ដាលនិយមរបស់ទ្រង់ និងបានបញ្ជាដោយអង្គឯងអោយ មានការចាប់ខ្លួន ខៀវ-សំផន ហ៊ូ-យុន និងហ៊ូ-នឹម ពួកមេដឹកនាំនៃពួកប្រឆាំងរដ្ឋាភិបាល ទាំងអស់គ្នានៃចំណោមពួកគេបានគេ ខ្លួនទៅកាន់ភាគខាងជើងឆៀងខាងកើត (ឦសាន)។ ក្នុងពេលដំណាលគ្នា ព្រះសីហនុបានបញ្ជាអោយមានការចាប់ខ្លួនពួក ឈ្មួញកណ្ដាលចិន ដែលពាក់ព័ន្ធក្នុងការជួញដូរស្រូវខុសច្បាប់ ដោយមូលហេតុ ការបង្កើនចំណូលរដ្ឋាភិបាល និងការសម្ងប់ ពួកអភិរក្ស។ លន់-ណុលត្រូវបង្ខំអោយលាលែង និងនៅក្នុងកាយវិការធម្មតា សម្ដេចបានដាក់ឈ្មោះពួកឆ្វេង និយមថ្មីៗ ទៅ ក្នុងរដ្ឋាភិបាល ដើម្បីធ្វើអោយមានតុល្យភាពនឹងពួកអភិរក្ស។ វិបត្តិភ្លាមៗបានកន្លងហួសទៅ ក៏ប៉ុន្តែវាបណ្ដាលអោយមានវិបាក ជាសោកនាដកម្មពីរយ៉ាង។ ទីមួយ វាបានជម្រុញអោយមានកំណែនថ្មីរាប់ពាន់នាក់ចូលទៅក្នុងពួកប្រដាប់អាវុធនៃ ចលនាតស៊ូ រឹងត្អឹងនៃបក្សកុម្មុយនិស្តកម្ពុជា (ដែលព្រះសីហនុបានបិទស្លាកថាពួក ខ្មែរក្រហម)។ ទីពីរ សម្រាប់វណ្ណៈកសិករ ឈ្មោះលន់-ណុលក្លាយជាអ្នកចូលរួមការបង្ក្រាបដោយគ្មានមេត្តាទូទាំងកម្ពុជា ។
  •  ការប្រមូលក្រុមកុម្មុយនិស្តឡើងវិញ
      កាលណោះកុបកម្ម១៩៦៧មិនត្រូវបានរៀបផែនការទុកឡើយ ពួកខ្មែរក្រហមបានព្យាយាម ដោយគ្មានជោគជ័យច្រើនទេ ដើម្បីរៀបចំការបះបោរប្រាកដប្រជាទៀតកំឡុងឆ្នាំបន្តបន្ទាប់។ ការបំផ្លាញយ៉ាងខ្លាំងពួកក្រុមប្រជាជនរបស់សម្ដេច និងពួក កម្មុយនិស្តតាមទីក្រុង យ៉ាងណាៗបានធ្វើអោយច្បាស់ឡើងនូវទីលាននៃការប្រកួតប្រជែងរបស់សាឡុត-ស (ដែលគេស្គាល់ ថាជាប៉ុល-ពត) អៀង-សារី និងស៊ុន-សេន -ភាពអ្នកដឹកនាំម៉ៅនិយមនៃពួកអ្នកតស៊ូ។ ពួកគេបានដឹកនាំពួកអ្នកដើរតាមខ្លួន ទៅកាន់ដែនដីខ្ពស់ៗ (ដីខ្ពង់) នានាភាគឦសាន និងទៅកាន់ដែនដីពួកខ្មែរលើ ប្រជាជនបុព្វកាលដែលមានអរិភាព ទៅនឹង ពួកខ្មែរដីទំនាប និងរដ្ឋាភិបាលកណ្ដាល។ ចំពោះពួកខ្មែរក្រហម ដែលនៅតែខ្វះខាតជំនួយពីពួកវៀតណាមខាងជើង វាគឺ សម័យកាលមួយនៃការប្រមូលក្រុមឡើងវិញ ការរៀបចំ និងការហ្វឹកហាត់។ ហាណូយជាមូលដ្ឋានគ្រឹះមិនខ្វាយខ្វល់នឹងពួក សម្ព័ន្ធមិត្តដែលធានាដោយចិនរបស់ខ្លួនឡើយ និងភាពមិនខុសគ្នានៃ ពួកមិត្តសម្លាញ់បងប្អូន ខ្លួន ទៅនឹងកុបកម្មពួកខ្លួនរវាង ១៩៦៧ និង១៩៦៩ដែលអាចនឹងធ្វើអោយមានការដិតដាម ដែលលុបមិនជ្រះលើភាពអ្នកដឹកនាំរបស់ពួកខ្មែរក្រហម។
      ថ្ងៃ១៧មករា១៩៦៨ ពួកខ្មែរក្រហមបានផ្ដើមការវាយលុកលើកទីមួយរបស់ខ្លួន។ គឺមានបំណងថែមទៀតនៅក្នុងការប្រមូល អាវុធយុទ្ធភណ្ឌ និងឃោសនាអោយផុសផុលជាងការដណ្ដើមយកទឹកដី ព្រោះថា នៅពេលនោះ ពួកអ្នកកុបកម្មមានចំនួន មិន ច្រើនជាង៤,០០០ពាន់ឡើយ។ កំឡុងខែដដែល ពួកកុម្មុយនិស្តបានបង្កើតឡើងនូវកងទ័ពបដិវត្តន៍កម្ពុជា ជាស្លាបយោធានៃ បក្ស ។ ខាងដើមក៏ដូចជាទីបញ្ចប់នៃការបះបោរនៅបាត់ដំបង ព្រះសីហនុបានចាប់ផ្ដើមវាយតម្លៃឡើងវិញ នូវទំនាក់ ទំនងរបស់ ព្រះអង្គជាមួយពួកកុម្មុយនិស្ត។ កិច្ចព្រមព្រៀងដំបូងគេរបស់ទ្រង់ជាមួយពួកចិនមិនបានហុច ប្រយោជន៍ដល់ព្រះអង្គ អ្វីទាំង អស់។ ពួកគេមិនត្រឹមតែបរាជ័យដើម្បីដាក់បញ្ឈប់ពួកវៀតណាមខាងជើងប៉ុណ្ណោះទេ ប៉ុន្តែផ្ទុយទៅវិញពួកគេក៏បានជាប់ពាក់ ព័ន្ធយ៉ាងពិតប្រាកដ (តាមរយៈពួកខ្មែរក្រហម) នៅក្នុងវិទ្ធង្សនាជាក់ស្ដែងក្នុងប្រទេសរបស់ទ្រង់ទៀត ។ នៅក្នុងសំណើរបស់ លន់-ណុល (ដែលបានត្រឡប់ទៅក្នុងគណៈរដ្ឋមន្ត្រីជារដ្ឋមន្ត្រី ការពារជាតិនៅខែវិច្ឆិកា១៩៦៨) និងពួកអ្នកនយោបាយអភិរក្ស នៅថ្ងៃ១១ ឧសភា ១៩៦៩ សម្ដេចបានស្វាគមន៍នូវការស្ដារទំនាក់ទំនងទូតជា មួយស.រ. និងបានបង្កើតរដ្ឋាភិបាលសង្គ្រោះជាតិ ថ្មីជាមួយលន់-ណុលដែលគាត់ជានាយករដ្ឋមន្ត្រីរបស់ទ្រង់។ ទ្រង់បានធ្វើដូច្នេះដើម្បីលេងសន្លឹកបៀរថ្មី ដោយហេតុថាពួកកុម្មុយ និស្តអាស៊ីកំពុងតែត្រៀមរួចរាល់វាយប្រហារយើងមុនពេលបញ្ចប់សង្គ្រាមវៀតណាម។ ម្យ៉ាងទៀត ក.ប.វ.ណ.(PAVN) និងពួក រ.រ.ជ.(NLF)អាចនឹងបង្កើតពួកអ្នករងកំហុសជំនួសអោយពួកខ្លួន យ៉ាងសមរម្យសម្រាប់ភាពឈឺចាប់ជាច្រើនរបស់កម្ពុជា បន្ថែម កាន់តែច្រើន ជាងពួកខ្មែរក្រហមដ៏តូចទៀត ហើយថែមនិងការជិះជាន់កម្ពុជាដោយវត្តមានរបស់ខ្លួន ដែលអាចនឹងដោះស្រាយ បញ្ហាជាច្រើនក្នុងពេលព្រមៗគ្នា។ ពួកអាមេរិកបានទាញយកអត្ថប្រយោជន៍បានពីឱកាសដូចគ្នានេះ ដើម្បីដោះស្រាយ បញ្ហា ផ្ទាល់ខ្លួនជាច្រើននៅអាស៊ីអាគ្នេយ៍ ។
  • ប្រតិបត្តិការបញ្ជី
     ទោះបីយ៉ាងណាស.រ.បានដឹងអំពីកន្លែងលាក់ខ្លួនរបស់ក.ប.វ.ណ./រ.រ.ជ.ជាច្រើននៅកម្ពុជាតាំងពីឆ្នាំ១៩៦៦ក៏ដោយក៏លោក ប្រធានាធិបតីលីនដុន-ប.-ចនសុន បានជ្រើសរើសមិនវាយប្រហារពួកគេ ដោយសារតែទង្គុកទង្គើអន្តរជាតិដែលអាចទៅរួច និង ជំនឿរបស់លោកដែលយល់ថា ព្រះសីហនុអាចទុកចិត្តបានថានឹងផ្លាស់ប្ដូរគោលនយោបាយរបស់ទ្រង់សារឡើងវិញ។  លោក ចនសុន បានធ្វើយ៉ាងណាៗ អោយសិទ្ធិអំណាចដល់ក្រុមឈ្លបការណ៍នៃ បញ្ជាការជំនួយយោធា ក្រុមសិក្សា ការ និងអង្កេតការ វៀតណាម (ក.ស.អ. រឺ SOG)ដែលត្រូវបានចាត់ជាក្រុមជាន់ខ្ពស់ដើម្បីចូលទៅកម្ពុជា និងប្រមូលការណ៍សម្ងាត់តាមតំបន់ មូល ដ្ឋានទ័ពនានានៅឆ្នាំ១៩៦៧។ ការបោះឆ្នោតជ្រើសរើសលោក រីឆាដម.-និច្សុននៅឆ្នាំ១៩៦៨ និងការបញ្ចូលគោលនយោបាយ នៃការដកទ័ពស.រ.បន្តិចម្ដងៗរបស់លោក ពីវៀតណាមខាងត្បូង ហើយនិងវៀតណាមនីយកម្មចំពោះការប៉ះទង្គិចគ្នានៅទីនោះ បានផ្លាស់ប្ដូរអ្វីៗគ្រប់យ៉ាង ។ ថ្ងៃ១៨មីនា១៩៦៩ តាមបញ្ជាសម្ងាត់ពីលោកនិច្សុន កងទ័ពអាកាសស.រ.បាន អនុវត្តការទម្លាក់ គ្រាប់បែកនៅតំបន់មូលដ្ឋាន៣៥៣ (នៅក្នុងតំបន់ផ្លែសន្ទូចទល់នឹងខេត្តតៃនិញវៀតណាមខាងត្បូង)ដោយពួកយន្តហោះទម្លាក់ គ្រាប់បែក ប.៥២ស្ទ្រែតូផ្វតត្រិស្ស (B-52 Stratofortress) ។ ការវាយប្រហារជាលើកដំបូងនៅក្នុងការវាយប្រហារបន្តៗគ្នា លើក ន្លែងលាក់បំពួននានាដែលបានបន្តរហូតដល់ខែឧសភា១៩៧០ ។ កំឡុងពេល ប្រតិបត្តិការបញ្ជី កងទ័ពអាកាសបានធ្វើបាន ៣,៨៧៥ជើង និងបានទម្លាក់ច្រើនជាង១០៨,០០០តោននៃភស្តុភារយោធានៅតាមតំបន់ព្រំដែននានានៅភាគខាងកើត។ កំឡុង ប្រតិបត្តិការនេះ ព្រះសីហនុនៅស្ងៀមស្ងាត់ចំពោះកិច្ចការទាំងអស់ ដោយសង្ឃឹមថាអាចទៅរួចដែលស.រ.អាចនឹងបណ្ដេញកង ទ័ពក.ប.វ.ណ. និងរ.រ.ជ.ពីប្រទេសព្រះអង្គ។ ហាណូយដែរ នៅតែស្ងាត់ស្ងៀម គ្មានបំណងដើម្បីផ្សព្វផ្សាយវត្តមាននៃកងកម្លាំង របស់ខ្លួនឡើយនៅកម្ពុជាអព្យាក្រឹត ។ ការទម្លាក់គ្រាប់បែកតាម បញ្ជី នៅតែជាការសម្ងាត់ពីសមាជនិងប្រជាជនស.រ. រហូតដល់ ឆ្នាំ១៩៧៣ ។
  •  ការទម្លាក់ព្រះសីហនុ (១៩៧០)
       ១. រដ្ឋប្រហារលន់-ណុល
       គ្រានោះព្រះសីហនុបានគង់នៅក្រៅប្រទេសលើដំណើរមួយទៅកាន់បារាំង ការធ្វើកុបកម្មប្រឆាំងយួន (ដែលគឺត្រូវបានគាំទ្រ ពាក់កណ្ដាលដោយរដ្ឋាភិបាល)បានធ្វើឡើងនៅភ្នំពេញ កំឡុងពេលនោះដែលស្ថានទូតវៀតណាមខាងជើង និងរ.រ.ជ.ត្រូវបាន បំផ្លិចបំផ្លាញ។ នៅក្នុងអវត្តមានរបស់សម្ដេច លន់-ណុលមិនបានធ្វើអ្វីទាល់តែសោះដើម្បីបញ្ឈប់សកម្មភាពទាំង នេះ។ថ្ងៃទី១២ លោកនាយករដ្ឋមន្ត្រីបានបិទកំពង់ផែក្រុងព្រះសីហនុ ចំពោះពួកវៀតណាមខាងជើង និងបានចេញឧសានវាទ ដ៏ពិបាកទៅកាន់ ពួកគេ ។ កងកម្លាំងក.ប.វ.ណ./រ.រ .ជ.ទាំងអស់ត្រូវដកចេញពីដីកម្ពុជាអោយអស់ក្នុងរយៈពេល៧២ម៉ោង (ថ្ងៃ ១៥ មីនា) រឺមួយ ក៏ ចង់ប្រឈមមុខនឹងសកម្មភាពយោធា។ ព្រះសហីនុ ដោយលឺអំពីភាពច្របូកច្របល់ក៏បានពាំនាំទៅដល់ម៉ូស្គូ និងប៉ីជិង ដើម្បីទាម ទារបរិបាលនានាលើ ក.ប.វ.ណ.និងរ.រ.ជ.ដែលដាក់ការត្រួតត្រាបន្ថែមលើអ្នកពឹងពាក់ខ្លួន។ ថ្ងៃ១៨ មីនា ១៩៧០ លន់-ណុល បានស្នើអោយរដ្ឋសភាបោះឆ្នោតលើអនាគតតំណែងអ្នកដឹកនាំជាតិរបស់សម្ដេច។ ព្រះសីហនុ ត្រូវបាន បណ្ដេញចេញពីអំ ណាចដោយការបោះឆ្នោត៩២០។ ឆេង-ហេងបានក្លាយជាប្រធានរដ្ឋសភា ដែលកាលណោះលោកនាយករដ្ឋមន្ត្រីលន់-ណុល ត្រូវបានផ្ដល់អំណាចជាបណ្ដោះអាសន្ន។ ទ្រង់សិរិមតៈបានទទួលក្រោយគាត់ជាឧបនាយករដ្ឋមន្ត្រី។ រដ្ឋាភិបាលថ្មីបានសង្កត់ថា ការ ផ្ទេរអំណាចត្រូវស្របច្បាប់ និងរដ្ឋធម្មនុញ្ញ ហើយវាបានទទួលស្គាល់ដោយរដ្ឋាភិបាលបរទេសភាគច្រើន។ មាន និងបន្តជា ការចោទប្រកាន់ជាច្រើនថារដ្ឋាភិបាលស.រ.បានដើរតួខ្លះនៅក្នុងការទម្លាក់ព្រះសីហនុ ប៉ុន្តែភស្តុតាងប្រាកដប្រជាមិនដែលត្រូវ បានរកឃើញ ដើម្បីគាំទ្រការចោទប្រកាន់ទាំងនោះឡើយ។ ភាគច្រើននៃវណ្ណៈកណ្ដាលនិងពួកខ្មែរចេះដឹងបានប្រែជាធុញថប់ ចំពោះសម្ដេច និងបានស្វាគមការផ្លាស់ប្ដូររដ្ឋាភិបាល។ ពួកគេត្រូវបានចូលរួមដោយពួកយោធា សម្រាប់ពួកគេ ក្ដីសង្ឃឹមការ ត្រឡប់មកវិញនៃជំនួយយោធា និងហិរញ្ញវត្ថុអាមេរិកគឺជាហេតុមួយសម្រាប់ការសំដែងសេចក្ដីត្រេកអរ។ ក្នុងរយៈពេលជាច្រើន ថ្ងៃនៃការទម្លាក់ព្រះអង្គ ព្រះសីហនុ ឥឡូវនោះនៅប៉ីជិង បានផ្សព្វផ្សាយអំពាវនាវ ទៅកាន់ប្រជាជនដើម្បតស៊ូនឹងពួកអ្នក ដណ្ដើមអំណាច។ បាតុកម្មនិងកុប្បកម្មនានាបានកើតឡើង (ជាចម្បងនៅតំបន់ដែលនៅជិតទៅនឹង តំបន់គ្រប់គ្រង របស់ ក.ប.វ.ណ./រ.រ.ជ.) ក៏ប៉ុន្តែមិនបានរីកធំឡើងតាមមូលដ្ឋានទូទាំងប្រទេសគំរាមកំហែង ដល់រដ្ឋាភិបាលឡើយ។ នៅក្នុងឧប្បត្តិ ហេតុមួយនៅកំពង់ចាមនៅថ្ងៃ២៩មីនា យ៉ាងណាៗ ហ្វូងមនុស្សដែលប្រកបដោយកំហឹងបានសម្លាប់បងប្អូនលន់-ណុល គឺ លន់-និល ដែលបានវះយកថ្លើមគាត់ចេញមកក្រៅ ហើយចម្អិននិងស៊ីវា។ ពួកកសិករប្រមាណ៤០០០នាក់ ក្រោយមកទៀត បានចាប់ផ្ដើមដង្ហែក្បួនតាមរដ្ឋធានី ដើម្បីទាមទារអោយមានការធ្វើអោយដូចដើមព្រះសីហនុឡើងវិញ ។ ពួកគាត់ ត្រូវបាន គេបំបែកខ្ចាត់ខ្ចាយ ជាមួយនឹងសហេតុភាពជាច្រើនដោយពួកក្រុមកងកម្លាំងប្រដាប់អាវុធ។
      ២. ការសម្លាប់រង្គាលពួកយួន
      ភាគច្រើននៃប្រជាជនតាមទីក្រុងនិងជនបទបានបញ្ចេញកំហឹង និងការអាក់អន់ចិត្តរបស់ខ្លួនលើប្រជាជនវៀត ណាមរបស់ ជាតិ។ ការដង្ហើយហៅរបស់ល់ន-ណុលរកពួកស្ម័គ្រចិត្ត១០,០០០នាក់ដើម្បីលើកស្ទួយកម្លាំងប្រុសៗ ក្នុងចំណោមទាហាន ប្រុសៗ៣០,០០០នាក់ដែលបានបំពាក់គ្រឿងបរិក្ខារខ្សត់ខ្សោយរបស់កម្ពុជា ដោយរៀបចំបានកងទ័ពច្រើនហូហៀរជាមួយពួក អ្នកកំណែនថ្មីបានជាង៧០,០០០នាក់។ ពាក្យចចាមអារាមដែលមានច្រើនអំពីការវាយលុកក.ប.វ.ណ.ដែល អាចទៅរួចតម្រង់ មកភ្នំពេញខ្លួនឯង។ រោគផ្ដេសផ្ដាសបានវិវត្តហើយនេះវាបានបង្កអោយមានប្រតិកម្មហឹង្សាប្រឆាំងនឹងជនជាតិយួន ៤០០,០០០ នាក់របស់ប្រទសជាតិនេះ។ លន់-ណុល សង្ឃឹមថាប្រើប្រាស់ពួកយួនជាចំណាប់ខ្មាំងប្រឆាំងទល់ នឹងសកម្មភាពនានានៃ ក.ប.វ.ណ./រ.រ.ជ. ហើយពួកយោធាបានផ្ដើមការឡោមព័ទ្ធពួកគេរហូតទៅដល់ការកាន់កាប់ជំរុំនានា។ នោះគឺជាពេលដែលការ សម្លាប់បានចាប់ផ្ដើម។ នៅតាមទីប្រជុំជននិងភូមិនានាទូទាំងកម្ពុជា ពួកទាហាននិងអសេនិកជន (ជនស៊ីវិល)បានស្រាវ ជ្រាវ ពួកអ្នកជិតខាងវៀតណាមរបស់ខ្លួនដើម្បីសម្លាប់ពួកគេចោល។ ថ្ងៃ១៥មេសា សាកសពនៃពួកយួន៨០០នាក់បានបណ្ដែត ហូរ ចុះទៅក្រោមតាមទន្លេមេគង្គ និងហូរទៅកាន់វៀតណាមខាងត្បូង។ ពួកយួនខាងត្បូង ខាងជើង និងរ.រ.ជ.បានប្រកាសបរិហារ យ៉ាងខ្លាំង ក្លានូវសកម្មភាពដ៏អាក្រក់ក្រៃលែងទាំងនេះ។ ជាការសំខាន់ មិនមានពួកខ្មែរ មិនថាតែសហគមន៍ពុទ្ធសាសនាឡើយ ក៏មិនបានផ្ដន្ទាទោសលើកការសម្លាប់នោះដែរ។ នៅក្នុងការដោះសារទៅកាន់រដ្ឋាភិបាលសៃហ្គន លន់-ណុលបានថ្លែងថាវាពិ បាកដើម្បីញែករវាងពលរដ្ឋយួនដែលជាវៀតកុងនិងអ្នកដែលមិនមែនណាស់។ ដូច្នេះវាគឺជាការធម្មតាណាស់ដែលប្រតិកម្ម ចំពោះកងទ័ពខ្មែរ ដែលពួកគេមានអារម្មណ៍ថាខ្លួនឯងលាក់ពុត គឺពិបាកត្រួតពិនិត្យ។
     ៣. រ.រ.ជ.ក. និង រ.រ.រ.ជ.ក.
     ពីប៉ីជិង ព្រះសីហនុបានប្រកាសថារដ្ឋាភិបាលនៅភ្នំពេញត្រូវបានរំលាយហើយ ហើយចេតនារបស់ទ្រង់គឺដើម្បីបង្កើតFront Uni National du Kampuchea រឺ NUFK រឺ រ.រ.ជ.ក.(រណសិរ្សរួបរួមជាតិកម្ពុជា)។ ព្រះសីហនុក្រោយមកបានមានបន្ទូលថាខ្ញុំជ្រើស រើសមិននៅជាមួយពួកអាមេរិក រឺ ពួកកុម្មុយនិស្ត ព្រោះតែខ្ញុំចាត់ទុកថាមានគ្រោះថ្នាក់ពីរយ៉ាង គឺចក្រពត្តិនិយមអាមេរិក និងកុម្មុយនិស្តអាស៊ី។ គឺលន់-ណុលដែលតម្រូវអោយខ្ញុំជ្រើសរើសរវាងពួកគេ។ ពួកវៀតណាមខាងជើងបានប្រតិកម្មតបទៅនឹង ការផ្លាស់ប្ដូរនយោបាយនៅកម្ពុជាដោយការបញ្ជូនរដ្ឋមន្ត្រីប្រមុខ ផាម-វ៉ាន់ដុងទៅជួបព្រះសីហនុនៅចិន និងជ្រើសរើសទ្រង់ ជា សម្ព័ន្ធ មិត្ត ជាមួយពួកខ្មែរក្រហម។ សាឡុត-សក៏បានទាក់ទងដោយពួកវៀតណាមដែរ ដែលកាលណោះពួកគេបានផ្ដល់អោយ គាត់នូវធនធានអ្វីៗ ដែលគាត់ត្រូវការសម្រាប់កុបកម្មរបស់គាត់ប្រឆាំងនឹងរដ្ឋាភិបាលកម្ពុជា។ សាឡុត-សនិងព្រះសីហនុពិតមែន នៅប៉ីជិងក្នុងពេលដូចគ្នាមែន ក៏ប៉ុន្តែពួកមេដឹកនាំវៀតណាម និងចិនមិនដែលផ្ដល់ព័ត៌មានព្រះសីហនុពីវត្តមានរបស់សាឡុត-ស រឹមួយក៏អនុញ្ញាតអោយបុរសទាំងពីរបានជួបគ្នាឡើយ ។ មួយរយៈពេលខ្លីក្រោយមក ព្រះសីហនុបានចេញការអំពាវនាវតាមវិទ្យុ ទៅកាន់ប្រជាជនកម្ពុជាអោយងើបឡើងប្រឆាំងនឹងរដ្ឋាភិបាលហើយ និងគាំទ្រដល់ពួកខ្មែរក្រហម ។ នៅខែឧសភា១៩៧០ សាឡុត-សនៅទីបញ្ចប់បានត្រឡប់ទៅកាន់កម្ពុជាវិញ ហើយដំណើរនៃកុបកម្មបានចម្រើនយ៉ាងខ្លាំងក្លា។ បន្ទាប់ពី ព្រះសីហនុ បានបង្ហាញការគាំទ្ររបស់ទ្រង់ដល់ ពួកខ្មែរក្រហមតាមរយៈការធ្វើទស្សនកិច្ចពួកគេនៅតាមវាលស្រែ ការចូលជួររបស់ពួកគេ បានរីកប៉ោងឡើង ចាប់ពីយុទ្ធជន៦,០០០នាក់ដល់៥០,០០០នាក់។  សម្ដេចក្រោយមកទៀតបានចង សម្ព័ន្ធព្រះអង្គឯងជាមួយ ពួកខ្មែរក្រហម ពួកវៀតណាមខាងជើង ពួកបទេសឡាវរបស់ឡាវ និងរ.រ.ជ. ដោយចោលកិត្យានុភាពផ្ទាល់របស់ព្រះអង្គ ហើយ នៅពីក្រោយពួកកុម្មុយនិស្ត ថ្ងៃ៥ឧសភា ការបង្កើតឡើងជាជាក់ស្ដែងនៃរ.រ.ជ.ក. និងGouvernement Royal d'Union Nationale du Kampuchea រឺ រ.រ.រ.ជ.ក. (រាជរដ្ឋាភិបាលរួបរួមជាតិកម្ពុជា) ក៏ត្រូវបានប្រកាសឡើង។ ព្រះសីហនុបានកាន់តំណែងជាប្រមុខ រដ្ឋ ដោយតែងតាំងប៉ែន-នុត ម្នាក់ក្នុងចំណោមពួកអ្នកគាំទ្រដ៏ស្មោះត្រង់បំផុតអោយធ្វើជានាយករដ្ឋមន្ត្រី ។ ខៀវ-សំផនត្រូវបាន ជ្រើសរើស ជាឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីការពារជាតិ និងជាអគ្គបញ្ជាការនៃកងទ័ពរ.រ.រ.ជ.ក. រឺ RGNUK (ទោះបីប្រតិបត្តិការ យោធា ជាក់ស្ដែងត្រូវបានដឹកនាំដោយប៉ុល-ពតក៏ដោយ)។ ហ៊ូ-នឹម បានក្លាយជារដ្ឋមន្ត្រីឃោសនាការ និងហ៊ូ-យុនបានក្ដោប ក្ដាប់ ការទទួលខុសត្រូវទ្វេដងជារដ្ឋមន្ត្រីមហាផ្ទៃ កំណែទម្រង់រួម និងសហករណ៍។ រ.រ.រ.ជ.ក.បានអះអាងថាវាមិនមែន ជារដ្ឋា ភិបាលនិរទេសដោយហេតុថាខៀវ-សំផន និងពួកកុបករមាននៅខាងក្នុងប្រទេសកម្ពុជានៅឡើយ។ ព្រះសីហនុនិងពួក ស្ម័គ្រ ស្មោះ ព្រះអង្គបាននៅចិន យ៉ាងណាៗសម្ដេចបានធ្វើទស្សនកិច្ចទៅកាន់ តំបន់រំដោះ នៃកម្ពុជា រួមមានអង្គរវត្ត នៅខែមីនា ១៩៧៣។ ទស្សនកិច្ចទាំងនេះត្រូវបានប្រើប្រាស់ជាសំខាន់សម្រាប់គោលបំណងឃោសនា និងគ្មានឥទ្ធិពលពិតៗ លើកិច្ចកា រនយោបាយឡើយ ។ ចំពោះព្រះសីហនុ នេះបានបង្ហាញជាអាពាហ៍ពិពាហ៍បង្ខិតបង្ខំប្រមើលមើលឃើញ រយៈពេលខ្លី ដែល ត្រូវបានជម្រុញចិត្ត ដោយការស្រេកឃ្លានការសងសឹករបស់ទ្រង់ប្រឆាំងនឹងពួកគេដែលបានក្បត់ទ្រង់។ ចំពោះពួកខ្មែរក្រហម វាគឺជាមធ្យោបាយមួយដើម្បីពង្រីកឡើង អោយមានការអំពាវនាវកាន់តែធំឡើងដល់ចលនារបស់ខ្លួន។ ពួកសិករ បានជម្រុញ ចិត្តដោយភាពស្មោះត្រង់ភក្ដីភាពទៅនឹងរាជាធិបតេយ្យបានគាំទ្រ ដល់ហេតុផលរបស់ផ្វាំង្ខរឺFUNK(រណសិរ្សរួបរួមជាតិកម្ពុជា)។  ការអំពាវនាវផ្ទាល់របស់ព្រះសីហនុ ឥរិយាបថដ៏ល្អប្រសើរទាំងស្រុងនៃកងទ័ពកុម្មុយនិស្ត និងការបាញ់ទម្លាក់គ្រាប់នៃសម្ព័ន្ធមិត្ត ពេញទី បានធ្វើអោយកាន់តែងាយស្រួលដល់ការកែនកងទ័ព។ កិច្ចការនេះត្រូវបានបង្កើតអោយកាន់តែងាយស្រួលបន្ថែម សម្រាប់ពួកកុម្មុយនិស្តបន្ទាប់ពីខែ៩តុលា១៩៧០ ពេលដែលលន់-ណុលបានលុបចោលរាជាធិបតេយ្យ សហព័ន្ធនិយមយ៉ាង ងាយស្រួល ហើយបានប្រកាសការបង្កើតសាធារណរដ្ឋខ្មែរមជ្ឈការឡើង។
  •  សង្គ្រាមកំពុងតែរីករាលដាល (១៩៧០១៩៧១)
      ១. ពួកខាងប្រឆាំង
      ស្ថានការណ៍បន្តបន្ទាប់នៃរដ្ឋប្រហារ លន់-ណុលមិនបានចាប់ផ្ដើមអោយកម្ពុជាប្រឡូកក្នុងសង្គ្រាមភ្លាមៗទេ។ គាត់បានអំ ពាវនាវដល់សហគមន៍អន្តរជាតិនិងសហប្រជាជាតិនៅក្នុងការប៉ុនប៉ងដើម្បីទទួលបានការគាំទ្រដល់រដ្ឋាភិបាលថ្មី និងបាន បន្ទាសការរំលោភបំពាននូវអព្យាក្រឹតភាពកម្ពុជាដោយកងកម្លាំងបរទេស ជំរុំអ្វីក៏ដោយដែល ពួកគេចាប់តាំងទីឡើង។ ក្ដី សង្ឃឹមរបស់គាត់សម្រាប់អព្យាក្រឹតនិយមអោយមានបន្តគ្មានបានជួយជាប្រយោជន៍ដល់គាត់ច្រើនជាងព្រះសីហនុឡើយ។ តាមប្រតិបត្តិការប្រយុទ្ធនានាបានដឹងភ្លាមៗថា ទាំងសងខាងត្រូវបានប្រកួតខុសគូយ៉ាងអាក្រក់។ កងទ័ពរដ្ឋាភិបាល ឥឡូវត្រូវ បានដាក់ឈ្មោះជាថ្មីថា Forces Armees Nationales Khemeres រឺ FANK (កងទ័ពជាតិខ្មែរ) និងរាប់ពាន់នាក់ពួកខ្មែរទីក្រុងក្មេងៗ បានប្រមែប្រមូល គ្នាដើម្បីចូលរួមនៅប៉ុន្មានខែបន្តបន្ទាប់ពីការដកព្រះសីហនុចេញ ។ ជាមួយនឹងការកញ្ជ្រោលឡើងនៃការកែន កងទ័ព យ៉ាងណាៗ ក.ជ.ខ.បានពង្រីកសមត្ថភាពរបស់ខ្លួនកាន់តែល្អដើម្បីស្រូបទាញមនុស្សថ្មីៗមកទៀត។ ក្រោយមក ដោយ បានប្រាប់សារពត៌មាននូវប្រតិបត្តិការតាមកលយុទ្ធ និងការត្រូវការដើម្បីផ្លាស់ប្ដូរសហេតុភាពប្រយុទ្ធនានា គ្មានពេលគ្រប់គ្រាន់ ទេដើម្បីផ្ដល់អោយ នូវជំនាញដែលត្រូវការទៅដល់បុគ្គលម្នាក់ៗ រឺ អង្គភាព ហើយនិងការខ្វះខាតការហ្វឹកហាត់ ដែលធ្វើអោយ មានអន្តរាយដល់អត្ថិភាពរបស់ក.ជ.ខ.រហូតដល់ការដួលរលំរបស់ខ្លួន។ កំឡុងសម័យ១៩៧៤១៩៧៥ កងទ័ពក.ជ.ខ.បានកើន ឡើងជាផ្លូវការចាប់ពី១០០,០០០ដល់ទៅប្រហែល២៥០,០០០នាក់ ក៏ប៉ុន្តែមុខជាមានចំនួនក្បែរៗ១៨០,០០០តែប៉ុណ្ណោះទេដោយ សារបញ្ជីប្រាក់ខែដែលខ្វះខាតដល់ពួកនាយទាហានរបស់ខ្លួន និងដោយសារការរត់ចោលជួរជាច្រើន។ ជំនួយយោធាស.រ. (អាវុធ យុទ្ធភណ្ឌ គ្រឿងផ្គត់ផ្គង់ និងគ្រឿងបរិក្ខា) ត្រូវបានគេប្រមូលឡើងដើម្បក.ជ.ខ.តាមរយៈក្រុមដឹកជញ្ជូនបរិក្ខារយោធាកម្ពុជា (ក.ដ.ប.យ.ក. រឺMEDTC ) ។ ដោយបានអោយអំណាចទាំងស្រុងដល់ពួកនាយទាហាននិងមនុស្ស១១៣នាក់ ក្រុមនេះបានមក ដល់ភ្នំពេញនៅឆ្នាំ១៩៧១ ក្រោមបញ្ជាការទាំងស្រុងនៃឧត្តមនាវីឯកCINCPAC លោកចនស.ម៉ខ់ខេន, ជែអ ឥរិយាបទនៃរដ្ឋបាល លោក និខ្សុនអាចត្រូវបានបូកបញ្ចូល តាមការណែនាំដោយហិនរី-ឃិស្ស៊ីងហ្គឺរទៅកាន់ប្រមុខទីមួយនៃក្រុមសម្ព័ន្ធការ លោក វីរ សេនីយឯកចូណាថាន់-លែដ្ដថា: កុំគិតដល់ជ័យជំនះ គ្រាន់តែអោយរស់បានហើយ។ យ៉ាងណាក៏ដោយ លោកម៉ខ់ខេនបានដាក់ ញត្តិទៅបញ្ចកោណជារឿយៗដើម្បីសុំអាវុធ គ្រឿងបរិក្ខារ និងសេនាធិការចំពោះអ្វីដែលលោក បានបង្ហាញកម្ម សិទ្ធិថាជា សង្គ្រាម របស់ខ្ញុំ ។ មានបញ្ហាផ្សេងៗដទៃទៀត ។ កងទាហាននៃក.ជ.ខ.ជាទូទៅពុករលួយនិងលោភលន់។ ដោយការបញ្ចូល នូវពួកទាហានខ្មោចបានបង្កអោយមានការខ្វះខាតបញ្ជីប្រាក់ខែដ៏សន្ធឹកការផ្ដល់អាហារវិភាគត្រូវបានគេកឹបកេងដោយពួកនាយ ទាហាន ពេលដែលកូនទាហានរបស់ពួកខ្លួនស្រេកឃ្លាន រួចហើយការលក់អាវុធនិងយុទ្ធភ័ណ្ឌទៅកាន់ផ្សារងងឹត (រឺ ទៅកាន់ សត្រូវ) គឺជារឿងធម្មតា។ ភាពអាក្រក់មែនទែននោះ គឺភាពផ្ដេសផ្ដាសខាងកលយុទ្ធចំណោមពួកនាយ ទាហាន ក.ជ.ខ.ជាធម្មតា ក៏ដូចជាសេចក្ដីលោភលន់របស់ពួកគេដែរ។ លន់-ណុលជារឿយៗបានចៀសវាងពួកអគ្គសេនាធិកា និងបានដឹកនាំប្រតិបត្តិការ ចុះដល់កម្រិត កងវរសេនាតូចដែលកាលណោះក៏កំពុងតែហាមឃាត់ ការធ្វើអោយស៊ីគ្នាពិតៗណាមួយរវាងកងប្រដាប់អាវុធ ជើងទឹក និងអាកាស។ ពួកទាហានសាមញ្ញបានប្រយុទ្ធយ៉ាងក្លាហានលើកដំបូង ក៏ប៉ុន្តែពួកគេត្រូវទទួលបានជាមួយប្រាក់ ខែ ទាបៗ (រួមជាមួយដែលពួកគេត្រូវទិញអាហារនិងតំហែទាំវេជ្ជសាស្ត្រផ្ទាល់ខ្លួន) កង្វះខាតសព្វាវុធយុទ្ធភណ្ឌ និងគ្រឿង បរិក្ខារ ចម្រុះនានា។ ដោយសារប្រព័ន្ធប្រាក់ខែនេះ គ្មានការចែករំលែកដល់គ្រួសាររបស់ពួកគាត់ ដូច្នេះហើយបានបង្ខំអោយប្ដី/កូន របស់ពួកគាត់ចូលទៅកាន់តំបន់សមរភូមិ។ បញ្ហាទាំងនេះ (ដែលកាន់តែធ្ងន់ធ្ងរឡើងបន្តអោយទឹកចិត្តធ្លាក់ចុះ) ក៏ត្រូវកើនឡើង ច្រើនលើកហួសហេតុតែប៉ុណ្ណឹង។
       នៅក្នុងការចាប់ផ្តើមឆ្នាំ១៩៧៤ បញ្ជីសារពើភណ្ឌកងទ័ពកម្ពុជារួមមាន កាំភ្លើង២៤១,៦៣០ដើម កាំភ្លើងយន្ត៧,០៧៩ដើម កាំភ្លើងត្បាល់២,៧២៦ដើម កាំភ្លើងផ្លោងគ្រាប់បែក២០,៤៨១ដើម កាំភ្លើងឥតធាក់៣០៤ដើម កាំភ្លើងផ្លោង២៨៩ដើម រថAPCs (រថដឹកពាសដែកផ្ទាល់ខ្លួន)២០២គ្រឿង និងរថដឹកជញ្ជូន៤,៣១៦គ្រឿង ។ កងទ័ពជើងទឹកខ្មែរមាន១៧១កប៉ាល់ កងអាកាស ខ្មែរមានយន្តហោះ២១១គ្រឿង រួមមាន T-២៨អាមេរិកខាងជើង៦៤គ្រឿង នាវាកាំភ្លើងឌូហ្គ្លាសAC-៤៧ ១៤គ្រឿង និងឧទ្ធម្ភាគ ចក្រ៤៤គ្រឿង ។ បុគ្គលិកយោធាស្ថានទូតអាមេរិកដែលត្រូវបានគេគិតស្មានថាអោយសម្រប សម្រួលកម្មវិធីជំនួយអាវុធតែប៉ុណ្ណោះ ជួនកាលក៏បានរកឃើញថាបានពាក់ព័ន្ធនៅក្នុងការប្រឹក្សាដែលគេហាមប្រាម និងកិច្ចការប្រយុទ្ធ។
       ដើមឡើយបានរៀចំប្រយុទ្ធតទល់នឹងកងកម្លាំងប្រដាប់អាវុធ អំពីសមត្ថភាពដែលមានកំណត់តែប៉ុណ្ណេះទេ ពួកកងទ័ពប្រ ជាជនវៀតណាមគឺជាកងទ័ពថ្មើរជើងមួយ ដ៏ភ្លឺថ្លាល្អបំផុតនៅក្នុងពិភពលោកនៅសម័យនោះ។ នៅពេលកងទ័ពរបស់ខ្លួនត្រូវ បានដណ្ដើមកន្លែងបាន គឺដោយសារពួកស្បែកស្វិត ហើយពួកនោះក៏បានអប់រំបណ្ដុះបណ្ដាលកងទ័ពកសិកររបស់ពួកខ្មែរ ក្រហមយ៉ាងតឹងរឹង ជាមួយនឹងស្នូលនៃពួកមេដឹកនាំមានបទពិសោធន៍របស់ខ្លួន ដែលពួកមេដឹកនាំទាំងនោះ កាលណោះបាន ទទួលការគ្រាំទ្រពេញទីពីហាណូយ ។ កងកម្លាំងខ្មែរក្រហម ដែលត្រូវបានរៀបចំឡើងវិញនៅក្នុងកិច្ចប្រជុំកំពូលឥណ្ឌូចិនដែល ប្រារព្ធនៅឆុងហួ ចិន នៅខែមេសា១៩៧០ នឹងកើនឡើងចាប់ពី១២១៥,០០០នៅឆ្នាំ១៩៧០ទៅ ដល់៣៥៤០,០០០ នៅឆ្នាំ ១៩៧២ នៅពេលនោះខ្មែរូបនីយកម្មនៃជម្លោះបានអួតថាបានចូលរួមនិងប្រតិបត្តិការប្រយុទ្ធតទល់នឹងពួកសាធារណរដ្ឋត្រូវបាន ក្ដោប ក្ដាប់ទាំងស្រុងដោយពួកកុបករ។ ការវិវត្តនៃកងកម្លាំងទាំងនេះបានចូលរួមជាបីដំណាក់កាល។ ឆ្នាំ ១៩៧០ ដល់ ១៩៧២ គឺជាសម័យកាលនៃការរៀបចំនិងការកេណ្ឌទ័ព កំឡុងពេលដែលអង្គភាពខ្មែរក្រហមបានបម្រើជាពួកអ្នកជួយដល់ក.ប.វ.ណ.។ ចាប់ពីឆ្នាំ១៩៧២ដល់ពាក់កណ្ដាលឆ្នាំ១៩៧៤ ពួកកុបករបានបង្កើតអង្គភាពក្នុងទំហំជាកងវរសេនាតូចនិងកងវរសេនាធំ។ វាគឺ កំឡុងសម័យកាលនេះដែលពួកខ្មែរក្រហមចាប់ផ្ដើមបានញែកព្រះសីហនុ និងពួកអ្នកគាំទ្ររបស់ព្រះអង្គចេញ ហើយនិងសមូហ ភាវកម្មនៃកសិកម្មត្រូវបានចាប់ផ្ដើមនៅតំបន់រំដោះនានា។ អង្គភាពដែលមានទំហំប៉ុនកងពលដែលកំពុងដាក់នៅសមរភូមិ ឆ្នាំ ១៩៧៤១៩៧៥ នៅពេលគណបក្សនេះស្ថិតនៅជារបស់ខ្លួនហើយក៏ចាប់ផ្ដើមរូបបរិវត្តន៍(ការផ្លាស់ប្ដូរ)ដាច់ខាតនៃប្រទេសនេះ។
       រួមជាមួយការទម្លាក់ព្រះសីហនុ ហាណូយបានព្រួយបារម្ភការប្រមើលមើលឃើញទុកជាមុននូវរបបនិយមលោកខាងលិច ដែលអាចអនុញ្ញាតអោយពួកអាមេរិកបង្កើតឡើងវត្តមានយោធាលើផ្នែកសង្ខាងខាងលិចរបស់ពួកគេ។ ដើម្បីទប់ស្កាត់រឿងនោះ ពីការកើតឡើងពួកគេបានចាប់ផ្ដើមការផ្ទេរឋបនភណ្ឌយោធាអោយឆ្ងាយ ពីតំបន់ព្រំដែននានាទៅទីតាំងកាន់តែជ្រៅនៅក្នុងទឹក ដីកម្ពុជា ។ មជ្ឈមណ្ឌលបញ្ជាការថ្មីត្រូវបង្កើតឡើងនៅទីក្រុងក្រចេះនិងការលៃលកពេលការចល័តដែលល្អប្រសើរ។ ប្រធានា ធិប តីនិច្សុនដែលមានយោបល់ថា: "យើងត្រូវការការចល័តយ៉ាងអង់អាចនៅកម្ពុជាដើម្បីបង្ហាញថាយើងឈរជាមួយលន់-ណុល... អ្វីមួយជាសញ្ញាសម្គាល់...សម្រាប់តែរបបកម្ពុជាតែមួយគត់ ដែលមានសេចក្ដីក្លាហានឈរខាងលោកខាងលិច និង អាមេរិក។
     ២. ការលុកលុយកម្ពុជា
     ថ្ងៃ២៩មេសា១៩៧០ អង្គភាពវៀតណាមខាងត្បូងនិងស.រ. (ផងដែរក៏បានបំភ័យដោយការមើលឃើញទុកជាមុនថាកម្ពុជា កំពុងតែរាតត្បាយដោយពួកកុម្មុយនិស្ត) បានបណ្ដោយអោយមានយុទ្ធនាការកម្ពុជាដែលមានកំណត់មុខច្រើន ដែលវ៉ាស៊ីង តោនសង្ឃឹមថានឹងអាចដោះស្រាយបញ្ហាបីផ្សេងទៀត:ទីមួយវានឹងផ្ដល់អោយខែលមួយសម្រាប់ការដកទ័ពថយរបស់អាមេរិក (ដោយការកម្ទេចប្រព័ន្ធដឹកនាំសាស្ត្រក.ប.វ. ណ.និងការសម្លាប់កងទ័ពសត្រូវ) ទីពីរ វានឹងផ្ដល់អោយមានការសាកល្បងចំពោះ នយោបាយនៃវៀតណាមនីយកម្ម ទីបីវានឹងប្រើជាសញ្ញាមួយទៅដល់ហាណូយដែលលោកនិច្សុនចង់បានន័យថាជាធុរកិច្ច។ ទោះបីជាមានការអបអររបស់លោកនិច្សុនចំពោះតំណែងរបស់លន់-ណុលក៏ដោយ ក៏មេដឹកនាំកម្ពុជាប្រាកដជាមិនត្រូវបាន គេ អោយការណ៍ នូវការរីកចំរើនជឿនលឿក្នុងការសម្រេចអោយមានការឈ្លានពានប្រទេសរបស់គាត់ឡើយ។ គាត់បានដឹងអំពី រឿងនឹងតែប៉ុណ្ណឹងទេ បន្ទាប់ពីប្រមុខបេសកកម្មស.រ. ដែលគាត់បានដឹងខ្លួនឯងអំពីរឿងនឹងពីការផ្សព្វផ្សាយតាមវិទ្យុ។
      បឋនភណ្ឌដឹកនាំសាស្ត្រដ៏សន្ធឹកនិងចំនួនការផ្គត់ផ្គង់ ដ៏ច្រើនត្រូវបានគេដឹង និងកម្ទេចចោល ក៏ប៉ុន្តែតាមការរាយការណ៍ ពីបញ្ជាការអាមេរិកនៅសៃហ្គនបានផ្សាយចេញ នៅតែមានចំនួនសម្ភារៈកាន់តែច្រើនសន្ធឹកបានត្រៀមរួចរាល់ ហើយត្រូវបាន គេរំកិលកាន់តែជ្រៅទៅកាន់ទីជនបទ។ តាមរយៈឧត្តមសេនីយ៍សាធារណរដ្ឋលោក សាក់-សុតសាខន ការដកទ័ពថយនៃកង កម្លាំងស.រ. បន្ទាប់ពីយុទ្ធនាការតែ៣០ថ្ងៃប៉ុណ្ណោះ បានបង្កើតអោយមានទីចំហដ៏ធំមួយលើខាងសម្ព័ន្ធមិត្ត ដែលមិនថាតែ កង ទ័ពកម្ពុជា រឺក៏វៀតណាមខាងត្បូងទេដែលធ្លាប់តែអាចបំពញវាបាន។
      នៅថ្ងៃដែលការលុកលុយបានចាប់ផ្ដើមពួកយួនខាងជើងបានប្រតិកម្មដោយការចាប់ផ្ដើមការវាយលុក(យុទ្ធនាការ X)ដោយ ខ្លួនឯងផ្ទាល់ប្រឆាំងនឹងកងកម្លាំងក.ជ.ខ. ដើម្បីការពារនិងពង្រីកតំបន់មូលដ្ឋានរបស់ពួកគេនិងប្រព័ន្ធដឹកនាំសាស្ត្រ។ នៅខែ មិថុនា បីខែបន្ទាប់ពីការដកព្រះសីហនុចេញ ពួកគេបានបោសសំអាតកងកម្លាំងរដ្ឋាភិបាលចេញមួយភាគបី នៃផ្ទៃ ប្រទេស នៅភាគឦសានទាំងស្រុង។ បន្ទាប់ពីការកម្ចាត់កងកម្លាំងទាំងនោះមក ពួកយួនខាងជើងបានបែរមក រកទឹកដីដែលបានឈ្នះ ថ្មីលើពួកកុបករក្នុងតំបន់វិញ។ ពួកខ្មែរក្រហម ក៏បានបង្កើតតំបន់រំដោះនានានៅប៉ែកខាងត្បូងនិងនិរតីនៃផ្ទៃប្រទេស ដែលជាទី ពួកគេបានចាត់ការដោយឯករាជ្យពីពួកយួនខាងជើង។
      ៣. ចេនឡា២
      កំឡុងពេលយប់២១មករា១៩៧១ កម្លាំងកម្មង់ដូក.ប.វ.ណ./រ.រ.ជ.១០០នាក់បានវាយប្រហារវាលយន្តហោះពោធិ៍ចិនតុង មូលដ្ឋានសំខាន់នៃកងទ័ពអាកាសសាធារណរដ្ឋ។ នៅក្នុងសកម្មភាពមួយនេះ ពួកអ្នកវាយឆ្មក់បានកម្ទេចស្ទើរតែទាំង ស្រុង សារពើរភណ្ឌនៃអាកាសយានរដ្ឋាភិបាលរួមមានយន្តហោះចម្បាំងរបស់រដ្ឋាភិបាលទាំងអស់។ នេះប្រហែលធ្លាប់ជាការប្រសិទ្ធ ពរដោយក្លែងបន្លំមែន យ៉ាងណាៗ ចាប់តាំងពីពេលនោះមកកងទ័ពអាកាសប្រកបទៅដោយយន្តហោះសូវៀតចាស់ៗ (ត្បិត គេលែងប្រើអស់ហើយ)។ ពួកអាមេរិកភ្លាមៗបានដាក់ជំនួសមកវិញនូវយន្តហោះជាច្រើន ជាមួយគំរូទំនើបជឿនលឿនបន្ថែម ទៀត។ ការវាយប្រហារបានធ្វើហើយ ក៏ប៉ុន្តែក៏បញ្ឈប់ការវាយលុករបស់ក.ជ.ខ.ដែលបានស្នើសុំដែរ។ ពីរអាទិត្យក្រោយមក លន់-ណុលបានរងការឈឺចាប់ដែលបណ្ដាលអោយពិការអវយវៈ (stroke)និងបានចេញចាកទៅហាវ៉ៃដើម្បីព្យាបាល។ វាគឺជា ស្ត្រូកខ្សោយទេ យ៉ាងណាយ៉ាងណី ក៏លោកឧត្តមសេនីយ៍បានជាសះស្បើយភ្លាមៗ ហើយក៏ត្រឡប់មកកម្ពុជាវិញបន្ទាប់ ពីពីរ ខែតែប៉ុណ្ណោះ។ វាមិនទាន់ដល់ថ្ងៃ២០សីហា ដែលក.ជ.ខ.បានផ្ដើមប្រតិបត្តិការចេនឡា២ គឺការវាយលុកលើកទីមួយរបស់ខ្លួន នៅឆ្នាំនេះ។ គោលដៅនៃយុទ្ធនាការគឺដើម្បីបោសសំអាតផ្លូវលេខ៦នៃកងកម្លាំងសត្រូវ និងដោយហេតុបើកឡើង វិញគមនា គមន៍ នានាជាមួយកំពង់ធំ ទីក្រុងធំបំផុតទីពីរនៃសាធារណរដ្ឋ ដែលបានញែកដាច់ពីរដ្ឋធានីអស់រយៈពេលជាងមួយឆ្នាំហើយ។ ប្រតិបត្តិការដើមឡើយបានជោគជ័យ និងទីក្រុងត្រូវយកបានមកវិញ។ពួកក.ប.វ.ណ.និងខ្មែរក្រហមបានវាយប្រហារតបវិញនៅ ខែវិច្ឆិកា និងធ្នូ ដែលបំផ្លាញកងកម្លាំងរដ្ឋាភិបាលជាដំណាក់ៗ។ មិនដែលមានការរាប់អោយត្រឹមត្រូវនៃការខាតបង់ឡើយក៏ប៉ុន្តែ ការប៉ាន់ស្មានគឺ ជាលំដាប់បុគ្គលិកដប់កងវរសេនាតូចនិងគ្រឿងបរិក្ខារបានបាត់បង់បូករួមទាំងគ្រឿងបរិក្ខារ ដប់កងវរសេនាតូច បន្ថែមទៀត ។លទ្ធផលយុទ្ធសាស្ត្រនៃការបរាជ័យ ចេនឡា២គឺថាដើមគំនិតនៃការវាយលុកបានហុចដល់កណ្ដាប់ដៃនៃ ក.ប.វ.ណ. និងពួកខ្មែរក្រហមទាំងស្រុងវិញ។
 ការត្រដរខ្យល់នៃសាធារណរដ្ឋខ្មែរ (១៩៧២១៩៧៥)
      ១. ការតស៊ូដើម្បីរស់រាន
       ចាប់ពី១៩៧២រហូតដល់១៩៧៤ សង្គ្រាមត្រូវប្រព្រឹត្តទៅតាមបណ្ដោយខ្សែគមនាគមន៍នានារបស់ក.ជ.ខ.ខាងជើង និងខាង ត្បូងនៃរដ្ឋធានី។ ការវាយលុកដែលបានកំណត់ត្រូវផ្ដើម ដើម្បីរក្សាទំនាក់ទំនងជាមួយតំបន់ដាំដុះស្រូវនៅភាគពាយព្យ និងតាម បណ្ដោយទន្លេមេគង្គនិងផ្លូវជាតិលេខ៥ តំណផ្លូវគោករបស់សាធារណរដ្ឋទៅកាន់វៀតណាមខាងត្បូង។ យុទ្ធសាស្ត្រនៃពួកខ្មែរ ក្រហមគឺកាត់ផ្ដាច់ខ្សែគមនាគមន៍ទាំងនោះបន្តិចម្ដងៗ ហើយគាបយកភ្នំពេញ។ តាមលទ្ធផល កងកម្លាំងក.ជ.ខ.បាន ប្រែក្លាយ ជាបែកជាផ្នែក ញែកចេញពីគ្នា និងមិនអាចខ្ចីការជួយគ្នាទៅវិញទៅមកពីមួយណាផ្សេងទៀតឡើយ។ វិភាគទានរបស់ស.រ. ដ៏ សំខាន់ចំពោះកិច្ចប្រឹងប្រែងរបស់ក.ជ.ខ. បានប្រែមកជាទម្រង់យន្តហោះទម្លាក់គ្រាប់បែក និងយន្តអាកាសកលយុទ្ធនៃ កង អាកាសស.រ.។ នៅពេលនោះលោកប្រធានាធិបតីនិច្សុនបានផ្ដើមការលុកលុយនៅឆ្នាំ១៩៧០ កងទ័ពអាមេរិក និងវៀតណាម ខាងត្បូងបានប្រតិបត្តិការក្រោមឆ័ត្រ នៃការគ្របដណ្ដប់អាកាសដែលត្រូវបានកំណត់ឡើងប្រតិបត្តិការ ចែកចាយសេរី ។ នៅ ពេលនោះកងទ័ពទាំងនោះត្រូវបានដកចេញ ប្រតិបត្តិការអាកាសបានបន្ត ដោយសំញ៉ែងហាមឃាត់ចលនា និងដឹកនាំសាស្ត្រ កងទ័ពក.ប.វ.ណ./រ.រ.ជ. ។ ដោយពិតទៅ (ហើយនិងមិនបានដឹងដល់សមាជនិងសាធារណជនអាមេរិកទេ), ពួកគេត្រូវប្រើ ប្រាស់ដើម្បីផ្ដល់ជំនួយអាកាសខាងកលយុទ្ធដល់ក.ជ.ខ.។ តាមអតីតនាយទាហានស.រ.ម្នាក់នៅភ្នំពេញបានរាយការណ៍តំបន់ ក្បែរទន្លេមេគង្គគឺពោរពេញដោយរណ្ដៅគ្រាប់បែកមកតែ ពីការវាយប្រហាររបស់ប-៥២នោះ នៅឆ្នាំ១៩៧៣ រណ្ដៅទាំង នោះ មើលទៅដូចជាជ្រលងនានានៃស្ថានព្រះចន្ទ។
      ថ្ងៃ១០មីនា១៩៧២ គ្រាន់តែមុនសភាធម្មនុញ្ញ ដែលបានដាក់ឈ្មោះថ្មីយល់ព្រមរដ្ឋធម្មនុញ្ញ ដែលបន្ថែមបន្ថយ លន់-ណុល បានប្រកាសថាគាត់នឹងព្យួរការពិភាក្សាបណ្ដោះអាសន្នសិន។ ក្រោយមកទៀតគាត់បានបង្ខំឆេង-ហេង ដែលជាអគ្គរដ្ឋចាប់ តាំងពីការធ្លាក់ខ្លួនរបស់ព្រះសីហនុ អោយប្រគល់អំណាចអោយគាត់។ ខួបអនុស្សាវរីយ៍រដ្ឋប្រហារលើកទីពីរ លន់-ណុល បាន លាលែងអំណាចជាអគ្គរដ្ឋ ក៏ប៉ុន្តែបានទទួលតំណែងជានាយករដ្ឋមន្ត្រី និងរដ្ឋមន្ត្រីការពារជាតិវិញ។
     ថ្ងៃ០៤មិថុនា លន់-ណុលត្រូវបានគេបោះឆ្នោតជ្រើសរើសជាប្រធានាធិបតីដំបូងគេនៃសាធារណរដ្ឋខ្មែរនៅក្នុងការបោះឆ្នោត មិន សុចរិតដោយមានសម្លេងច្រើន។ តាមក្នុងរដ្ឋធម្មនុញ្ញថ្មី (បានផ្ដល់សច្ចាប័នថ្ងៃ៣០មេសា) គណបក្សនយោបាយ បង្កើតជា ប្រទេសជាតិថ្មី ភ្លាមៗក៏ក្លាយជាប្រភពនៃបក្សនិយមនយោបាយ។ លោកឧត្តមសេនីយ៍សុតសាខនបានថ្លែងថា: គ្រាប់ពូជប្រជា ធិបតេយ្យូបនីយកម្ម ដែលបានបោះចូលទៅក្នុងខ្យល់រួមជាមួយគ្នា ដូចជាសេចក្ដីប៉ងប្រាថ្នាដោយពួកមេដឹកនាំខ្មែរ ដែលត្រឡប់ មករកសាធារណរដ្ឋខ្មែរគ្មានអ្វីសោះ ថែមទាំងបានទិន្នផលតិចតួចទៀត។
     នៅខែមករា១៩៧៣ ក្ដីសង្ឃឹមបានកើតឡើងនៅក្នុងទ្រូងនៃរដ្ឋាភិបាល ទាហាន និងប្រជាជានរបស់សាធារណរដ្ឋ នៅពេល កិច្ចសម្រុះសម្រួលសន្តិភាពប៉ារីសត្រូវបានគេចុះហត្ថលេខា ដែលដាក់បញ្ចប់ការប៉ះទង្គិចគ្នា (សម្រាប់ពេលវេលាដែល កំពុងតែ ដើរ) នៅវៀតណាមខាងត្បូង និងឡាវ ។ ថ្ងៃ២៩មករា លន់-ណុលបានប្រកាសបទឈប់បាញ់ឯកតោភាគីទូទាំងប្រទេស។ ប្រតិ បត្តិការទម្លាក់គ្រាប់បែកស.រ.ទាំងអស់ត្រូវបានផ្អាកដោយសង្ឃឹមការបានមកនូវឱកាសសន្តិភាពមួយ។ វាមិនបានដូច្នោះឡើយ។ ពួកខ្មែរក្រហមមិនខ្វាយខ្វល់មែនទែនលើការប្រកាស ហើយបន្តការប្រយុទ្ធតទៅទៀត ។ នៅខែមីនា សហេតុភាពធ្ងន់ធ្ងរជាច្រើន ការរត់ចោលជួល និងការកេណ្ឌទ័ពធ្លាក់ចុះទាបបានបង្ខំលន់-ណុលបញ្ចូលការកេណ្ឌទាហានថ្មី ហើយនៅខែមេសា កងកម្លាំង កុបកម្មបានបើកការវាយលុកមួយដែលបានរុញច្រានទៅដល់ជាយរដ្ឋធានី ។ កងអាកាសស.រ.បានឆ្លើយតបវិញដោយការផ្ដើម នូវប្រតិបត្តិការទម្លាក់គ្រាប់បែកយ៉ាងសន្ធឹកសន្ធាប់ ដែលបង្ខំអោយពួកកុម្មុយនិស្តបែរខ្នងត្រឡប់ទៅកាន់ជនបទវិញ បន្ទាប់ពីការ បំផ្លាញជាច្រើនដោយការវាយប្រហារតាមអាកាស។ កងអាកាសទីប្រាំពីររបស់ស.រ.បានប្រកែកដោយលើកហេតុផលថារទម្លាក់ គ្រាប់បែកគឺដើម្បីទប់ស្កាត់ការធ្លាក់ភ្នំពេញនៅឆ្នាំ១៩៧៣ដោយសម្លាប់១៦,០០០នាក់ចំណោមយុទ្ធជនខ្មែរក្រហម២៥,៥០០នាក់ ដែលកំពុងតែឡោមព័ទ្ធទីក្រុង ។ នៅថ្ងៃចុងក្រោយនៃប្រតិបត្តិការ ចែកចាយសេរី (១៥សីហា១៩៧៣) ២៥០,០០០តោននៃគ្រាប់ បែកបានទម្លាក់លើសាធារណរដ្ឋខ្មែរ ៨២,០០០តោននៃគ្រាប់បែកបានប្រឡេះតទៅទៀតនៅក្នុង៤៥ថ្ងៃចុងក្រោយនៃប្រតិបត្តិការ នេះ ។ ចាប់តាំងពីការផ្ដើមប្រតិបត្តិការបញ្ជី នៅឆ្នាំ១៩៦៩ កងអាកាសស.រ.បានទម្លាក់៥៣៩,១២៩តោននៃអាវុធយុទ្ធភណ្ឌ លើ កម្ពុជា/សាធារណរដ្ឋខ្មែរ។
     ២. ការព្រាងទុកអ្វីមួយនឹងមកដល់
     ចុងក្រោយដូចគ្នាឆ្នាំ១៩៧២១៩៧៣ វាគឺជាជំនឿដែលប្រកាន់ខ្ជាប់ជាសាមញ្ញទៅហើយ ទាំងខាងក្នុងនិងក្រៅកម្ពុជាដែលថា សង្គ្រាមគឺជាការប៉ះទង្គិចគ្នារបស់បរទេសដ៏ចាំបាច់មួយ ដែលមិនបានផ្លាស់ប្ដូរជាមូលដ្ឋាននូវចរិកលក្ខណៈធម្មជាតិ របស់ ប្រជា ជនខ្មែរឡើយ។នៅចុងឆ្នាំ១៩៧៣ មានការដឹងខ្លួនបន្តិចម្ដងក្នុងចំណោមរដ្ឋាភិបាលនិងប្រជាជននៃបក្សនិយម សរុបទៅគ្មានការ ព្រួយបារម្ភលើសហេតុភាពនានា ហើយការច្រានចោលទាំងស្រុងចំពោះការផ្ដល់នូវការពិភាក្សាសន្តិភាពណាមួយដែលចាប់ផ្ដើម ណែនាំថាបក្សនិយមនិងសមត្ថភាពហិង្សារបស់ពួកខ្មែរក្រហមគឺជ្រាលជ្រៅជាងគ្រប់គ្នាដែលបានរំពឹងទុកទៅទៀត។
របាយការណ៍នៃគោលនយោបាយព្រៃផ្សៃ នៃអង្គការភ្លាមៗបានបង្កើតអោយមានមធ្យោបាយរបស់ខ្លួនទៅភ្នំពេញ និងទៅកាន់ ប្រជាជន ដែលកំពុងប្រាប់ជាមុននូវភាពឆ្កួតឃោរឃៅដែលហៀបនឹងបំផ្លាញប្រទេសជាតិ។ មានព្រឹត្តិការណ៍នៃការតាំងលំនៅថ្មី ដោយបង្ខំនៃភូមិទាំងអស់ ការប្រហារជីវិតនៃនរណាម្នាក់ភ្លាមៗដែលមិនស្ដាប់បង្គាប់ធ្វើតាមរឺក៏សូម្បីសួរសំនួរការហាមឃាត់ការ ប្រតិបត្តិសាសនា ចំពោះពួកសង្ឃព្រះអង្គក៏ត្រូវសម្រាតស្បង់ រឺក៏សម្លាប់ចោល ហើយនិងកន្លែងដែលទម្លាប់ រវាងភេទតាមប្រពៃ ណី និងសង្គ្រាមត្រូវបានស្បថអោយឈប់ប្រព្រឹត្តិ។ សង្គ្រាមគឺជារឿងមួយ បែបបទមើលងាយនៅខាងក្នុងដែលពួកខ្មែរក្រហម បានចែកចាយសេចក្ដីស្លាប់ទៅខាងក្រផ្ទុយស្រឡះមែនទែនទៅនឹងចរិកលក្ខណៈរបស់ខ្មែរគឺផ្សេងគ្នាមែនទែន។ របាយការណ៍នៃ ទារុណកម្មនានាបានចាប់ផ្ដើមលេចឡើងកំឡុងពេលដូចគ្នា នៅខាងក្នុងកងទ័ពវៀតណាមខាង ជើងដែលកំពុងតែដកថយពី សមរភូមិកម្ពុជានានា។ នេះគឺគ្មានការកើតព្រមគ្នាឡើយ។ ការប្រមូលផ្ដុំនៃកិច្ចប្រឹងប្រែងរបស់ក.ប.វ.ណ.លើវៀតណាមខាងត្បូង ដែលបានអនុញ្ញាតអោយពួកខ្មែរក្រហមអនុវត្តលទ្ធិ និងគោលនយោបាយរបស់ខ្លួនដោយគ្មានបានបង្ខាំងតាំងពីលើកដំបូង ។
      ភាពមេដឹកនាំខ្មែរក្រហមគឺស្ទើរតែមិនបានដឹងទាំងស្រុងដោយសាធារណជនឡើយ។
ពួកគេសំដៅដោយពួកជនរួមជាតិសមមិត្តរបស់ពួកថាជា ទ័ពព្រៃ ។ ពីមុន ការមានពិត នៃបក្សកុម្មុយនិស្តគឺជាធាតុមួយនៃរ.រ.រ.ជ.ក.ដែលត្រូវបានគេលាក់កំបាំង ។នៅខាងក្នុង តំបន់រំដោះនានា គឺជាធម្មតាសំដៅលើអង្គការ ។ កំឡុងឆ្នាំ១៩៧៣ បក្សកុម្មុយនិស្ត បាន ធ្លាក់ក្រោមការគ្រប់គ្រងនៃពួកសមាជិក ដែលនិយមជ្រុលបំផុតរបស់ខ្លួនគឺ ប៉ុល-ពត និង ស៊ុន-សេន ដែលជឿថា កម្ពុជាគឺត្រូវដើរទៅតាមរយៈបដិវត្តន៍សង្គមទាំងស្រុង និងថាគ្រប់ យ៉ាងដែលបានដំណើរការទៅមុខវាគឺជាការប្រទេចផ្ដាសា ហើយត្រូវតែកម្ទេច ចោល។ ក៏បានលាក់កំបាំងពីការពិនិត្យពិច័យផងដែរគឺជាបដិបក្ខនិយមដែលកំពុងតែកើនឡើង រវាងពួកខ្មែរក្រហមនិងសម្ព័ន្ធមិត្តវៀតណាមខាងជើងរបស់ពួកគេ។ តំណែង មេដឹកនាំ មូលវិវដ្ដនៃបក្សដែលមិនអាចគេចពីការសង្ស័យរៀងរហូតដែលហាណូយមានគម្រោងការលើការសាងសហព័ន្ធឥណ្ឌូចិន ជា មួយវៀតណាមខាងជើងតាមអ្នក ជំនាញរបស់ខ្លួន។ ពួកខ្មែរក្រហមត្រូវបានចងភ្ជាប់ខ្លួនទៅនឹងពួកចិនតាមមនោគមវិជ្ជាដែល គ្រានោះពួកអ្នកគាំទ្រធំរបស់វៀត ណាម ខាងជើង គឺសហភាពសូវៀតនៅតែទទួលស្គាល់រដ្ឋាភិបាលលន់-ណុលថាស្របច្បាប់។ បន្ទាប់ពីការចុះហត្ថលេខាលើកិច្ច សម្រុះសម្រួលសន្តិភាពប៉ារីស ក.ប.វ.ណ.បានកាត់ផ្ដាច់ការផ្គត់ផ្គង់សព្វាវុធ ទៅដល់ពួកខ្មែរ ក្រហមដោយសង្ឃឹមដើម្បីបង្ខំពួកគេ អោយចូលទៅក្នុងបទឈប់បាញ់។ នៅពេលដែលពួកអាមេរិកបានរួចខ្លួនដោយការចុះ ហត្ថលេខា នៃកិច្ចសម្រុះសម្រួល ដើម្បី បង្វែរអំណាចអាកាសរបស់ខ្លួនទាំងស្រុង លើពួកខ្មែរក្រហម រឿងនេះផងក៏ ត្រូវបានស្ដី បន្ទោសទៅលើហាណូយដែរ។ កំឡុងឆ្នាំ នោះ ការសង្ស័យនិងអាកប្បកិរិយានានាទាំងនេះ បាននាំអោយភាពមេដឹកនាំ បក្ស អនុវត្តបន្សុទ្ធកម្មនៅខាងក្នុងជួររបស់ខ្លួន។ ភាគច្រើននៃសមាជិកដែលរៀនសូត្រ នៅហាណូយក្រោយមកត្រូវបានប្រហាជីវិតជា បន្តបន្ទាប់ដោយប៉ុល-ពត។ នៅពេលកន្លង ទៅ តម្រូវការនៃពួកខ្មែរក្រហមចំពោះការងារបន្តិចបន្តួច នៃ សម្ដេចសីហនុ បានចុះ ថយ។ អង្គការបានបង្ហាញប្រជាជននៃតំបន់ 'រំដោះ' នានានៅក្នុងលក្ខ័ណ្ឌទុកចិត្តបានដែលបើកចំហអាការៈគាំទ្រចំពោះព្រះសី ហនុ ដែលនឹងហុចជាលទ្ធផល ក្នុងការជម្រះ បញ្ជីរបស់ខ្លួន។ ទោះបីជាយ៉ាងណាសម្ដេច នៅតែពេញចិត្តការការពារ ដោយពួក ចិន ដែលនៅពេលនោះព្រះអង្គបានបង្ហាញខ្លួន ជាសាធារណៈ នៅក្រៅប្រទេស ដើម្បីផ្សព្វផ្សាយបុព្វហេតុរបស់ហ្គ្រាំង្ក (GRUNK) ដែលព្រះអង្គត្រូវចរចារជាមួយការមើល ងាយ ស្ទើរតែបើកចំហដោយ ពួករដ្ឋមន្ត្រីអៀង-សារីនិងខៀវ-សំផន។ នៅខែមិថុនា សម្ដេចបានប្រាប់អ្នកសារព័ត៌មានអ៊ីតាលី លោក អូរៀណា-ផ្វាល្លាស៊ី ថានៅពេលដែលពួកគេ[ពួកខ្មែរក្រហម]បាន បឺតជញ្ជក់ ខ្ញុំស្ងួតអស់ជាតិហើយ ពួកគេនឹងខ្ជាក់ខ្ញុំចេញដូច ជា ថ្មឆឺរី អញ្ជឹង នៅចុងឆ្នាំ១៩៧៣ ពួកអ្នក ស្មោះត្រង់នឹងព្រះសីហនុត្រូវបានគេ ធ្វើវិសុទ្ធកម្មចេញពីពួករដ្ឋ មន្ត្រីរ.រ.រ.ជ.ក.ទាំង អស់ និងពួកគាំទ្រសម្ដេចទាំងអស់នៅក្នុងជួរកុបកម្មក៏ត្រូវគេទម្លាក់ចោលដែរ។ ដោយខ្លីទៅបន្ទាប់ពីគ្រិស្តម៉ាស ពេល នោះពួកកុបករ កំពុងរៀបចំបម្រុងសម្រាប់ការវាយលុកចុងក្រោយរបស់ខ្លួនព្រះសីហនុបាន និយាយជាមួយអ្នកការទូត បារាំង លោក អេធៀន្នេ-ម៉ាណាច់ (Etienne Manac'h)។ ព្រះអង្គបានមានបន្ទូលថាក្ដីសង្ឃឹមរបស់ទ្រង់ សង្គមនិយម កណ្ដាលប្រហាក់ប្រហែលទៅនឹង របស់ យូហ៊្គោស្លាវី ដែលឥឡូវនេះត្រូវបានគេបំភ្លេចចោលទាំងស្រុងហើយ។ អាល់បានី ស្តាលីននិយម ទ្រង់បានមានបន្ទូល ថា អាចនឹងក្លាយជាគំរូ។
  • ការធ្លាក់ភ្នំពេញ
      នៅពេលនោះពួកខ្មែរក្រហមបានផ្ដើមការវាយលុករដូវប្រាំងរបស់ខ្លួន ដើម្បីកាន់កាប់រដ្ឋធានីកម្ពុជាដែលបានឡោមព័ទ្ធនៅ ថ្ងៃ១មករា១៩៧៥ សាធារណរដ្ឋបានស្ថិតនៅក្នុងភាពច្របូកច្របល់។ សេដ្ឋកិច្ចត្រូវបានគេប្លន់ដណ្ដើម បណ្ដាញដំណឹកជញ្ជូន ត្រូវបានកាត់បន្ថយទៅអោយប្រព័ន្ធផ្លូវអាកាសនិងផ្លូវទឹក ទិន្នផលស្រូវត្រូវបានកាត់បន្ថយចុះមកត្រឹមមួយភាគបួន និងការផ្គត់ ផ្គង់ត្រីទឹកសាប (ប្រភពនៃមូលជាតិដ៏សំខាន់) បានធ្លាក់ចុះយ៉ាងគំហុក។ ថ្លៃចំណីអាហារកើនឡើង២០ដងជាងកម្រិត ថ្លៃមុន សង្គ្រាម និងនិកម្មភាព (ភាពអត់ការងារធ្វើ) មិនត្រូវបានថ្លឹងថ្លែងវាស់ស្ទង់ទៀតទេ ។

ការវាយលុកចុងក្រោយតទល់នឹងភ្នំ ពេញ ខែមេសា១៩៧៥
     ភ្នំពេញដែលមានប្រជាជនមុនសង្គ្រាមប្រហែល៦០០,០០០នាក់គឺបានលើសលប់ដោយ ពួកជនភៀសខ្លួន (ជាពួកអ្នក ដែលបន្តជន់ជោរចាប់ពីបរិ ណការពារដែលលិចលង់ជានិច្ច) ដែលកំពុងកើនឡើងដល់ទំហំមួយក្បែរៗពីរលាននាក់។ ពួកអសេនិកជនឥតជំនួយនិងបែក ខ្ញែកទាំងនេះគ្មានការងារ និងខ្វះខាតនៅក្នុងវិធីរកអាហារជម្រក រឺតំហែទាំវេជ្ជសាស្ត្រ។ស្ថាន ភាពរបស់ពួកគេ(ហើយនិងរបស់រដ្ឋាភិបាល)កាន់តែអាក្រក់នៅពេលដែលកងកម្លាំងខ្មែរក្រ ហមបានទទួលការគ្រប់គ្រងតាមដងទន្លេមេគង្គបន្តិចម្ដងៗ។ ចាប់ពីច្រាំងទន្លេមីននិងការ បាញ់កាំភ្លើងរបស់ពួកគេបានកាត់បន្ថយជាទៀងទាត់ នូវក្បួនជញ្ជូនតាមទន្លេ ដែលនាំយក គ្រឿងផ្គត់ ផ្គង់ឧបត្ថម្ភចំណីអាហារ ឥន្ធនៈ និងអាវុធយុទ្ធភណ្ឌដល់ទីក្រុងដែលកំពុងតែផ្ដើម អត់ឃ្លានយ៉ាងយឺតៗ(៩០ភាគរយនៃគ្រឿងផ្គត់ផ្គង់របស់សាធារណរដ្ឋបានរំកិលទៅ ដោយ មធ្យោបាយក្បួនជញ្ជូន)ពីវៀតណាមខាងត្បូង។ បន្ទាប់មកទន្លេត្រូវបានបិទដោយប្រសិទ្ធិ ភាពនៅដើមខែកុម្ភៈ ស.រ.បានចាប់ផ្ដើមការលើកជញ្ជូនគ្រឿងផ្គត់ផ្គង់តាមអាកាស។ នេះ បានប្រែទៅជាគ្រោះថ្នាក់ កាន់តែខ្លាំងឡើង យ៉ាងណាៗ ដោយសារតែរ៉ូកែតនិង ការបាញ់ កាំភ្លើងធំពួកកុម្មុយនិស្ត ដែល ស្រោចចុះលើប្រលានយន្តហោះនិងទីក្រុងឥតដាច់។ ដោយ អស់សង្ឃឹម ប៉ុន្តែដោយប្ដេជ្ញាចិត្ត អង្គភាពនៃពួកទាហាន សាធារណរដ្ឋ នានា ដែលភាគ ច្រើននៃពួកគេបានអស់ នូវអាវុធយុទ្ធ ភណ្ឌ ត្រូវបានជីកកប់នៅក្បែររដ្ឋធានី និងបាន ប្រយុទ្ធរហូតដល់ពួកគេត្រូវបានលុកលុយពេលដែលពួកខ្មែរក្រហមបានរុលមកដល់។ នៅចុងសប្ដាហ៍នៃខែ មីនា ១៩៧៥ កងទ័ព កុម្មុយនិស្តប្រហែល៤០,០០០នាក់បានព័ទ្ធជុំវិញរដ្ឋធានីហើយបានចាប់ផ្ដើមរៀបចំដើម្បីបញ្ជូន ប្រហារ បង្ហើយ ប្រហែលពាក់ កណ្ដាល ជាកងកម្លាំងសាធារណរដ្ឋដ៏ច្រើន ។ លន់-ណុល បានលាលែងពីតំណែងហើយបានចាកចេញពីប្រទេសនៅថ្ងៃ១មេសា ដោយ សង្ឃឹមថាការផ្សះផ្សារដែលបានចរចារអាចនៅតែទៅរួច បើសិនជាគាត់អវត្តមានពីឆាកនយោបាយ។ លោកសូខាំ-ខូយ បានដើរ តួជាប្រធានាធិបតីនៃរដ្ឋាភិបាលដែលមានពេលតិចជាង បីអាទិត្យដើម្បីរស់ ។ កិច្ចប្រឹងប្រែងនានាទីចុងក្រោយជាក់ លាក់របស់ ស.រ.ដើម្បីរៀបចំកិច្ចព្រមព្រៀងសន្តិភាពមួយដែលទាក់ទងនឹង ព្រះសីហនុបានបញ្ចប់ដោយបរាជ័យ ។ នៅពេល ដែលការ បោះ ឆ្នោតមួយនៅក្នុងសមាជស.រ.ដើម្បីអោយមានការធ្វើបន្តទៅទៀតនៃជំនួយអាកាសរបស់អាមេរិកបានបរាជ័យ អហេតុភ័យនិង ការវិនិច្ឆ័យនៃសេចក្ដីវិនាសដែលបានរាលដាលពាសពេញរដ្ឋធានី។ ស្ថានភាពគឺល្អបំផុតដែលបាន ពិព័ណ៌នា ដោយលោកឧត្តម សេនីយ៍ សាក់-សុតសាខន (ឥឡូវនាយអគ្គសេនាធិកាក.ជ.ខ.): "រូបថតនៃពួកសាធារណរដ្ឋខ្មែរដែល បានចូល មកដើម្បីរំលឹក ដល់ពេលនោះ គឺជាម្នាក់ក្នុងចំណោមបុរសឈឺដែលនៅរស់តែម្នាក់គត់ដោយមធ្យោបាយខាងក្រៅនានា ហើយ ថាក្នុងលក្ខ័ណ្ឌខ្លួនការត្រួតពិនិត្យការប្រើប្រាស់ឱសថ ប្រសិទ្ធិភាពយ៉ាងណាៗវាអាចទៅរួច គឺប្រហែលជាគ្មានតម្លៃថែមទៀតទេ។"

លោកសូខាំ-ខូយ អ្នកស្នងបន្ត លោកលន់-ណុលជាប្រធានា ធិបតី នៃសាធារណរដ្ឋខ្មែរមក ដល់ ឡើងជិះយូអេសអេស អូគីណាវ៉ានៅ ថ្ងៃ១២ មេសា ១៩៧៥ បន្ទាប់ពីការជម្លៀស ខ្លួនចេញពីភ្នំពេញ។
       ថ្ងៃ១២មេសា ដោយសន្និដ្ឋានថាអ្វីទាំងអស់បានចាញ់អស់ហើយ (ហើយដោយគ្មានការជម្រាបអោយដឹងពីរដ្ឋាភិបាលខ្មែរ) ស.រ.បាន ជម្លៀសបុគ្គលិកស្ថានទូតរបស់ខ្លួនដោយឧទ្ធម្ភាគចក្រកំឡុងប្រតិបត្តិការ ឥន្ទ្រីដកថយ។ ពួកអ្នកជម្លៀសខ្លួន ២៧៦ នាក់ រួមមានឯកអគ្គ រដ្ឋទូត ស.រ.ចន-ហ្គាន់ថឺរ-ឌៀន (John Gunther Dean) បុគ្គលិកទូតអាមេរិកដ៏ទៃ ទៀត ប្រធានាធិបតី កំពុង ដើរតួ លោក សូខាំ-ខូយ ពួកឥស្សរជនរដ្ឋ ភិបាលសាធារណរដ្ឋខ្មែរជើងចាស់ និងគ្រួសាររបស់ពួកគេ និងពួកសមា ជិកនៃប្រព័ន្ធឃោស នាព័ត៌មាន។ ទាំងអស់ ស.រ.៨២នាក់ ខ្មែរ១៥៩នាក់ និងប្រជាជាតិប្រទេសទីបី៣៥នាក់ត្រូវបានជម្លៀសចេញ។ ទោះបីជាត្រូវ បាន អញ្ជើញដោយឯកអគ្គរដ្ឋទូតឌៀនដើម្បីចូលរួមការជម្លៀសនេះ ក៏ ដោយ (ហើយច្រើនដល់ធ្វើ អោយភ្ញាក់ផ្អើលនៃពួក អាមេរិក) ក៏ព្រះអង្គ ម្ចាស់ ស៊ីសុវត្ថិ-សិរិមតៈ ឡុង-បូរ៉េត លន់-ណុន (បងប្អូនរបស់លន់-ណុល) ហើយនិងសមាជិក ភាគច្រើននៃ គណៈ រដ្ឋ មន្ត្រីរបស់លន់-ណុល បាន បដិសេធសំនើនេះដែរ។ ពួកគេទាំងអស់បានជ្រើសរើសដើម្បីចែករំលែកគ្រោះកម្មនៃប្រជាជនរបស់ខ្លួន។ ឈ្មោះរបស់ពួក គេមិន ត្រូវបាននៅលើ បញ្ជីមរណៈ ហើយភាគច្រើនត្រូវគេជឿជាក់សម្ដីអះអាងពួកខ្មែរក្រហមថា ពួកអតីត មន្ត្រីរដ្ឋការអាចនឹងមិន ត្រូវបានសម្លាប់ទេ ក៏ប៉ុន្តែនឹងត្រូវ គេ ស្វាគមនៅក្នុងការជួយកសាងកម្ពុជាថ្មីមួយឡើងវិញ។ ក្រោយមកទៀត ពួកគេគឺត្រូវបាន ប្រហារជីវិតទាំងអស់ដោយពួកខ្មែរក្រហម ។      បន្ទាប់ពីពួកអាមេរិក (ហើយនិងសូខាំ-ខូយ)បានចាកចេញទៅ គណៈកម្មាធិការជានខ្ពស់ដែលមានសមាជិកប្រាំពីររូបត្រូវបាន ដឹកនាំ ដោយលោកឧត្តមសេនីយ៍សាក់-សុតសាខន បានក្ដោបក្ដាប់អំណាចលើសាធារណរដ្ឋដែលកំពុងតែលិចលង់។ នៅថ្ងៃ១៥ មេសា ការការពារទីក្រុងដ៏មុតមាំចុងក្រោយត្រូវបានយកជ័យជម្នះដោយពួកកុម្មុយនិស្ត។ នៅប៉ុន្មានម៉ោងទៀបភ្លឺនៃថ្ងៃ១៧មេសា ពួកគណៈកម្មាធិការបានសម្រេចចិត្តផ្លាស់អាសនៈរដ្ឋាភិបាល ទៅកាន់ខេត្តឧត្តរមានជ័យនៅឯទិសពាយព្យ។ នៅក្បែរម៉ោង ១០:០០ សម្លេងនៃលោកឧត្តមសេនីយ៍ម៉ី-ស៊ីចាន់នៃអគ្គសេនាធិកាក.ជ.ខ.បានផ្សាយតាមវិទ្យុ ដោយចេញបញ្ជាអោយកងកម្លាំង ក.ជ.ខ.ទាំងអស់អោយផ្អាកការបាញ់គ្នា ដោយហេតុថា ការចរចារបានជឿនលឿនទៅមុខ ចំពោះការចុះចាញ់នៅឯភ្នំពេញ ។ សង្គ្រាមបានបញ្ចប់ក៏ប៉ុន្តែសុបិន្តអាក្រក់នៃពួកខ្មែរក្រហមប្រហែលនឹងមកអោយផលជាកម្ពុជាប្រជាធិបតេយ្យដែលបានប្រកាស ខ្លួនថ្មីឡើង ។ កងទ័ពខ្មែរក្រហមភ្លាមៗបានចាប់ផ្ដើមចាកចោលទីក្រុងរដ្ឋធានីដោយបង្ខំ ដោយការជម្លៀសប្រជាជន ទៅកាន់ ជនបទ និងសម្លាប់រាប់ពាន់នាក់ជាបន្តៗគ្នា។ ឆ្នាំសូន្យក៏បានចាប់ផ្ដើមឡើង។

No comments:

Post a Comment