នយោបាយ គឺមកពីពាក្យរបស់ក្រិចដែលគេហៅថា Politikos
ហើយវាមានទាក់ទង់ទៅនឹង មនុស្សដែលជាទូទៅត្រូវបានគេប្រើចំពោះវិទ្យាសាស្ត្រ
សិល្បះក្នុងការដំណើរការក្នុងផ្នែក រដ្ឋាភិបាល
រឺក៏ក្នុងកិច្ចការរដ្ឋជាដើមរួមបញ្ជូលទាំងសកម្មភាពផ្ទៃក្នុងរបស់រដ្ឋាភិបាលផងដែរ។
នយោបាយ
គឺជារឿងសំខាន់ដែលត្រូវយល់ដឹងក្នុងជីវិតប្រចាំថ្ងៃប្រៀបដូចជាឆ្នាំងបាយក៏
យ៉ាងនោះដែរ បើនយោបាយទាញទៅទីណាហើយ ផ្នែកផ្សេងទៀតនៃសង្គមក៏ផ្អៀងទៅ
តាមដែរកុំថាឡើងស្ថាប័ននោះឯករាជ្យប៉ុន្នាក៏ដោយរាប់ទាំងស្ថាប័នព្រះពុទ្ធសាសនាផងក៏
រងព្យុះភ្លៀង មិនស្ទើដែរក្នុងចំណោមស្ថាប័នដទៃរបស់រដ្ឋដែរ។
ជាក់ស្តែងបើកាលណាប្រទេសមួយជួនវិបត្តនយោបាយហើយ សេដ្ឋកិច្ចក្តី
ពាណិជ្ជកម្មក្តី និងជាប់រាំងស្ទះមិនខាន
ឥទ្ធិពលរបស់វាខ្លាំងខ្លាជាងគេក្នុងសង្គមក្នុងចំណោមចង្កោម៣ រួមមាននយោបាយ
សេដ្ឋកិច្ច និង ច្បាប់។
បើដើរនយោបាយខុស មិនត្រឹមតែស្លាប់ខ្លួននោះទេសូម្បីជាតិទាំងមូលក៏ជួបមហន្តរាយ ទៀតផង។
ដូច្នោះសូមអ្នកនយោបាយទាំងអស់ដំកល់ប្រយោជន៍ជាតិ ប្រយោជន៍សាសនា ប្រយោជន៍
ប្រពៃណី វប្បធម៌ជាធំ ជៀសវៀងយកប្រយោជន៍បក្សពួក ប្រយោជន៍គ្រួសារ និងប្រយោជន័
ខ្លួនឯងជាធំ។
សូមកុំភ្លេចថាប្រជាពលរដ្ឋជាអ្នកដាក់ពិន្ទុអោយអ្នកដឹកនាំយ៉ាងសុក្រិត ល្អ
ឬអាក្រក់
អ្នកដឹកនាំគួរមើលប្រតិកម្មតាមរយៈប្រជាពលរដ្ឋរបស់ខ្លួនហើយសូមកុំបដិសេធ
ព្រោះនោះជាការពិតដែលត្រូវទទួលយក។
ឯប្រជាពលរដ្ឋវិញត្រូវតាមដានសកម្មភាពអ្នកនយោបាយអោយមែនទែនមានប្រព័ន្ធផ្សព្វ
ផ្សាយជាដើម
ថាតើពួកគាត់បានបំរើផលប្រយោជន៍ខ្លួនមែនដែរឬអត់។
បន្ទាប់ពីបានតាមដានដឹងច្បាស់ហើយប្រាកដណាស់ថាការរើសមេដឹកនាំមិនងាយនឹងខុស
ទេនេះជាមធ្យោបាយតែ១គត់ដែលមិនអោយអ្នកនយោបាយបោកបាន និងនាំជាតិទៅរក
ភាពគ្រោះថ្នាក់បាន។
ពលរដ្ឋខ្វល់រឿងនយោបាយ កិច្ចការជាតិ នោះជាផ្លូវនៃការជឿនលឿននៃ ប្រទេសជាតិ៕
No comments:
Post a Comment