​អ្នក​ណា​ក៏ ​ចង់​ទៅ​លេង​នៅ​​​បណ្ដា​ប្រទេស​ណា​ដែល​មាន​ការ​ដឹក​នាំ​ល្អ​ ​​និង​មាន​សន្តិសុខ​ល្អ​ដែរ​។ ប៉ុន្តែ​ប្រទេស​​នៅ​ក្នុង​ពិភពលោក​​​នេះ​​មាន​ច្រើន​សន្ធឹក​សន្ធាប់​ ដូច្នេះ​តើ​មាន​ប្រទេស​ណា​ខ្លះ​ដែល​អាច​ធានា​បាន​ថា​ ពេល​​ធ្វើ​ដំណើរ​​ទៅ​កម្សាន្ត ​​នឹង​មិន​ជួប​ប្រទះ​អំពើ​អសកម្ម​ផ្សេងៗ​? ខាង​ក្រោម​នេះ​ គឺ​ជា​បញ្ជី​ឈ្មោះ​ប្រទេស​​ទាំង​១០​ដែល​អ្នក​អាច​ទៅ​កម្សាន្ត​បាន​ដោយ​គ្មាន​ក្ដី​បារម្ភ​ពី​សុវត្ថិភាព​របស់​អ្នក​ឡើយ​។
១. ប្រទេស​អ៊ី​ស្លង់​៖
ប្រទេស​អ៊ីស្លង់​បាន​ជាប់​ជា​ប្រទេស​ដែល​ មាន​សុវត្ថិភាព​ល្អ​បំផុត​ក្នុង​ពិភពលោក​។ ប្រទេស​នេះ​មាន​ប៉ូលិស​ចំនួន ​៧០០​នាក់​ ​ដើរ​ល្បាត​ដោយ​មិន​ប្រើ​ប្រាស់​កាំភ្លើង​។  ​​មាន​អ្នក​ទោស​ត្រឹម​តែ​ ១៣០​នាក់​ប៉ុណ្ណោះ​ក្នុង​ប្រទេស​នេះ​​ ​ ហើយ​​​អាជ្ញាធរ​បាន​អនុញ្ញាត​ឱ្យ​ទៅ​លេង​ផ្ទះ​ទៀង​ទាត់​នៅ​​ថ្ងៃ​ឈប់​សម្រាក ​។ ​ប្រទេស​នេះ​គ្មាន​ករណី​អំពើ​ឧក្រិដ្ឋកម្ម​ និង​គ្មាន​សត្រូវ​​ជា​មួយប្រទេស​ណា​ទេ។
២. ប្រទេស​នូវែលសេឡង់​៖
ប្រទេស​នូវែលសេឡង់​គឺ​ជា​ប្រទេស​ដែល​មាន​ សុខ​សន្តិភាព​លំដាប់​ទី​២​ក្នុង​លោក។​ ប្រទេស​នេះ​មាន​ជួរ​ភ្នំ​តូចៗ​ពណ៌​ខៀវ​ស្រងាត់ មាន​ភ្នំ​ធំៗ​ និង​ស្រស់​ស្អាត​ រួម​ជាមួយ​ផែន​ទឹក​កក​ជា​ច្រើន​ផង​ដែរ​។ ប្រទេស​នេះ​ជា​ប្រទេស​ដែល​មាន​ការ​វាយ​ប្រហារ​ និង​អំពើ​ចោរកម្ម​តិច​តួច​ ហើយ​ល្បី​ល្បាញ​ខាង​មាន​ការ​គោរព​សិទ្ធិ​មនុស្ស​បាន​ល្អ​។
៣. ​ប្រជុំ​កោះ​ Tuvalu៖
កោះ​នេះ​ច្រើន​តែ​ត្រូវ​បាន​គេ​ស្គាល់​ឈ្មោះ​ថា​កោះ​ Ellice​ ហើយ​ឈ្មោះ​Tuvalu​ នេះ​មិន​សូវ​មាន​​គេ​​ស្គាល់​ប៉ុន្មាន​ទេ​។ កោះ​នេះ​គឺ​ជា​តំបន់​ដែល​មាន​សុខ​សុវត្ថិភាព​បំផុត​ក្នុង​ពិភពលោក​។ Tuvalu គឺ​ជា​បណ្ដុំ​កោះ​ទាំង​បួន​គឺ​ កោះ ​Fiji កោះ​ Samoa កោះ ​Nauru និង​កោះ ​Kiribati ដែល​ស្ថិត​នៅ​ចន្លោះ​រវាង​កោះ​ Hawaii​ និង​ប្រទេស​អូស្ត្រាលី​។
៤. ប្រទេស​ដាណឺម៉ាក​៖
ទោះ​បី​ប្រទេស​នេះ​ធ្លាប់​ល្បី​ល្បាញ​ខាង​ ច្បាំង​កាល​ពី​សម័យ​ប្រវត្តិសាស្ត្រ​ ប៉ុន្តែ​មក​ដល់​បច្ចុប្បន្ន​ប្រទេស​ដាណឺម៉ាក​បាន​កែ​ប្រែ​ទម្លាប់​នៃ​ការ​ ប្រើ​ប្រាស់​កម្លាំង​នេះ​បាន​យ៉ាង​ល្អ​ និង​បាន​ក្លាយ​ជា​ប្រទេស​ដែល​មាន​សុវត្ថិភាព​បំផុត​លំដាប់​លេខ​៤។ ​​​ប្រជាជន​​​​ដាណឺម៉ាក​​រស់នៅ​​ប្រកប​ដោយ​សុខ​សន្តិភាព​ និង​បរិស្ថាន​ដែល​មាន​សុវត្ថិភាព​​​ល្អ​ប្រពៃ​។
៥. ប្រទេស​អៀរឡង់​៖
​ប្រទេស​នេះ​​មាន​ទំនាក់​ទំនង​យ៉ាង​ល្អ​ ជាមួយ​ប្រទេស​ជិត​ខាង​ និង​មាន​ប្រជាជន​ដែល​រួសរាយ​រាក់​ទាក់​មិន​ធ្វើ​ឲ្យ​ទេសចរ​មាន​អារម្មណ៍​ធុញ ​ទ្រាន់​ឡើយ​។ ​
៦. ប្រទេស​ន័រវែស​៖
ប្រសិន​បើ​អ្នក​ចង់​ទៅ​លេង​ប្រទេស​ដែល​មាន ​ឈូង​សមុទ្រ​ និង​មាន​ប្រេង​ច្រើន​នោះ​ ន័រវែស​ជា​ប្រទេស​ដែល​មាន​បទ​ល្មើស​តិច​តួច​បំផុត​ ហើយ​អាជ្ញាធរ​ក៏​យក​ចិត្ត​ទុក​ដាក់​រឿង​សន្តិសុខ​បាន​ល្អ​ដែរ​។
៧.​ ប្រទេស​អូស្ត្រាលី​៖
ទោះ​បី​សេដ្ឋកិច្ច​ពិភពលោក​កំពុង​​​ហាក់​ មិន​សូវ​ដំណើរការ​បាន​ល្អ​រយៈ​ពេល​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយ​នេះ​​ តែ​គេ​ឃើញ​ប្រទេស​អូស្ត្រាលី​នៅ​តែ​មាន​ការ​រីក​ចម្រើន​​ជា​និច្ច​​​។ ​​ប្រជាជន​ក្នុង​ប្រទេស​នេះ​មាន​កម្រិត​ជីវភាព​ល្អ​ និង​មាន​ចំនួន​បទ​ល្មើស​កើត​ឡើង​តិច​តួច​​បំផុត​។
៨. ប្រទេស​អូទ្រីស​៖
ចំណែក​ឯ​ចំណាត់​ថ្នាក់​លេខ ​៨​គឺ​ ​បាន​ទៅ​លើ​ប្រទេស​អូទ្រីស​ដែល​ត្រូវ​គេ​ស្គាល់​ថា​ ជា​ដែន​ដី​នៃ​បទ​ភ្លេង​។ ប្រទេស​នេះ​មាន​ទំនាក់​ទំនង​យ៉ាង​ល្អ​ជាមួយ​ប្រទេស​ជិត​ខាង​ និង​មាន​ករណី​បទល្មើស​តិច​តួច​ណាស់​​។ ប្រទេស​នេះ​ត្រូវ​បាន​ដាក់​ឈ្មោះ​ជា​ដែន​ដី​នៃ​បទ​ភ្លេង​ ក៏​ព្រោះ​តែ​ប្រទេស​នេះ​ជា​ទីកន្លែង​កំណើត​នៃ​តន្ត្រីករ​ល្បី​ៗ​ជា​ច្រើន​ ក្នុង​ពិភពលោក​។​
៩. ប្រទេស​ហ្វាំងឡង់​៖
ជា​​ប្រទេស​ប្រជុំ​​​​​ដោយ​កោះ​​​តូច​ៗ​ជា ​ច្រើន​ ​តែ​ប្រជាជន​ប្រទេស​នេះ​រស់​នៅ​ដោយ​សុខសាន្ត​​ គ្មាន​ការ​ព្រួយ​បារម្ភ​ពី​បញ្ហា​សុវត្ថិភាព​ទេ។ ​អ្វី​​ដែល​ជា​ភាព​ទាក់ទាញ​ គឺ​ប្រទេស​នេះ​​ ល្បី​​ខាង​សម្រស់​​ពេល​​ព្រិល​ធ្លាក់​​រយៈ​ពេល​ ៦​ខែ​ពេញ។ ​ប្រទេស​នេះ​មាន​​សន្តិសុខ​​ពេញ​លេញ​ និង​គ្មាន​​​​បទ​ល្មើស​​​អន្តរជាតិ​​​​​​ទេ។
១០. ប្រទេស​ស៊ុយអែត​៖
​​ស៊ុយអែត​​ ​ជា​ប្រទេស​ដែល​មាន​ទេសភាព​ស្រស់​បំព្រង ​និង​ ភាព​អនុគ្រោះ​ពី​កត្តា​ធម្មជាតិ​​។ ប្រទេស​នេះ​ជា​កន្លែង​ផ្សព្វផ្សាយ​សេចក្ដី​ស្រឡាញ់​ទៅ​កាន់​ពិភពលោក​។ ទោះ​បី​អ្នក​គ្មាន​គម្រោង​ទៅ​រស់​នៅ​ទី​នេះ​ក្ដី​​ តែ​អ្នក​គួរ​តែ​ទៅ​កម្សាន្ត​ដើម្បី​ដឹង​ថា​ប្រទេស​នេះ​​អស្ចារ្យ​ប៉ុណ្ណា​៕
ប្រែ​សម្រួល​៖ សរ​ សុគន្ធី​
ប្រភព​៖ wonderfulworldpics