Tuesday, September 17, 2013

ការលែងលះ និងកូន

សេចក្ដីផ្ដើម
       នៅក្នុងបរិយាកាសអាប់អូរនៃការលែងលះកំពុងក្របដណ្ដប់គ្រប់ទិសទី។ ការចែកផ្លូវគ្នារបស់គូស្វាមីមិនមែនជារឿងងាយស្រូលដូចលុបអេតាស៊ីវិលនៅតុលាការឡើយ ការលែងលះបន្សល់ទុកនៅការឈឺចាប់ដល់ភាគីទាំងសងខាង បើពូកគ្មានកូននោះមិនអីទេ។ ផ្ទុយទៅវិញបើពូកគេមានកូន បញ្ហាកាន់តែស្មុកស្មាញ កូននិងក្លាយទៅជាជនរងគ្រោះដោយ សារការលែងលះ ពេលនោះបញ្ហានិងកើតមានឡើងចំពោះអ្នកទាំងពីរ គឺការចិញ្ចឹមបីបាច់ថែ រក្សាកូនក្រោយពេលលែងលះគ្នា។
យើងបានសិក្សាលក្ខខណ្ឌនៃការលែងលះនិងនិតិវិធីនៃការលែងលះរូចមកហើយពេលនេះ យើងនិងសិក្សាអំពីការលែងលះនិងកូន។
និយមន័យ   ពាក្យ ការលែងលះ ៖
ការលែងលះគឺជាការផ្ដាច់ចំណងអាពាហ៏ពិពាហ៏របស់ប្ដីប្រពន្ធ ដែលបានរៀបអាពាហ៏ ពិពាហ៏ពេញលក្ខណះច្បាប់ ដែលអ្នកទាំងពីរបានរស់នៅជាមូយគ្នា អាស្រ័យដោយសហព័ទ្ធ ទាំងពីរព្រមព្រៀងគ្នា ឬសហព័ទ្ធណាមូយសំណូមពរសុំដាច់សមគ្គសង្វាសនិងត្រូវតុលាការ សម្រេចតាមបញ្ញាត្តិនៃច្បាប់។
នៅពេលសាលក្រមលែងលះចេញស្ថាពរហើយ  តើផ្ដល់ផលវិបាកយ៉ាងដូចម្ដេចខ្លះ ចំពោះសហពន្ធ័ និង កូន?
ការលែងលះផ្ដល់វិបាកចំពោះសហពន្ធ័ និង កូនដូចខាងក្រោម៖
  1. ផលវិបាកចំពោះសហពន្ធ័
  2. អានុភាពលើកូន។
១.ផលវិបាកចំពោះសហព័ទ្ធ
ការលែងគឺបណ្ដាលឲ្យមានការដាច់សមគ្គសង្វាស់រវាងសហព័ទ្ធ ប៉ុន្តែសហព័ទ្ធគ្មានកំហុស អាចទាមទារឲ្យសហព័ទ្ធម្ខាងទៀតឲ្យបង់អារហារកិច្ច ដែលអារកិច្ចនេះត្រូវគោរពទៅលក្ខខណ្ឌពីរ យ៉ាងរួមមាន៖
  • សហព័ទ្ធដែលចង់ទាមទារអារហារកិច្ច ដាច់ខាត់ត្រូវគ្មានកំហុស
  • សហព័ទ្ធដែលចង់ទាមទារអារហារកិច្ច ត្រូវស្ថិតនៅក្នុងតម្រូវការផ្នែកហិរញ្ញវត្ថុ
ការលែងលះនេះ ក៏មានអានុភាពដល់ការបែងចែកទ្រព្យសម្បត្តិដែរ។ សហព័ទ្ធនីមូយៗត្រូវទទួល យកដោយឡែករៀងៗខ្លួន។ ទ្រព្យសម្បត្តិរួមត្រូវធ្វើតាមគោលការណ៏ដោយត្រូវបែងចែកតាមការ ព្រមព្រៀង(យុត្តិធម៏ត្រូវផ្អែកលើការពិភាក្សារបស់ភាគីទាំងសងខាង)។ ក្នុងករណី ដែលពុំមាន ការពិភាក្សាគ្នានោះចៅក្រមជាអ្នកបែងចែកទ្រព្យសម្បត្តិ។
ក.ការលាយចំណងអាពាហ៏ពិពាហ៏
ក្រោយពេលសាលក្រមលែងលះចូលជាស្ថាពរ ចំណងអាពាហ៏ពិពាហ៏រវាងភាគីត្រូវរំលាយ ដូច្នេះចំណងគតិយុត្តអំពីបុគ្គលនៃអ្នកទាំងពីរត្រូវបានកាត់ផ្ដាច់់ លែងមានសិទ្ធិនិងករណីកិច្ច រវាងគ្នានិងគ្នា ដូចកាលនៅមានចំណងអាពាហ៏និងគ្នាទៀតឡើយ ការរំលាយចំណងអាពាហ៏ ពិពាហ៏ខាងលើ ជាមូលហេតុធ្វើឲ្យចំណងគតិយុត្ត ដែលមានការទាក់ទងដ៏ទៃទៀតប្រែប្រូល និងផ្លាស់ផ្ដូរដែរ ដូចជាការបែងចែកទ្រព្យសម្បត្តិ ការផ្តល់អំណាចមេបានិងករណីកិច្ចរបស់ ភាគឺនិមួយៗចំកូនជាដើម។
ខ.ការបែងចែកទ្រព្យសម្បត្តិ
ក្នុងករណីលែងលះគ្នា ទ្រព្យសម្បត្តិត្រូវចែកទៅតាមការព្រមព្រៀងនៃភាគីទាំងសងខាង។ ការព្រមព្រៀងនេះគឺស្ថិតនៅលើឆន្ទះព្រមព្រៀងរបស់គូភាគីដោយមិនគិតថាភាគឺម្ខាងមានតិចឬ ភាគីម្ខាងមានច្រើនជាង ឬភាគីនេះយកទ្រព្យសម្បត្តិផ្ទាល់ខ្លួនទៅចែករំលែកឲ្យភាគីនោះទេ ពោលគឺឲ្យតែភាគីសុខចិត្តព្រមព្រៀងដោយគ្មានការបង្ខិតបង្ខំតុលាការនិងកាត់សេចក្ដីទៅតាមការ ព្រមព្រៀងនោះជានិច្ច។
បើគ្មានការព្រមព្រៀងទេសហព័ទ្ធម្នាក់ៗត្រូវយកតែទ្រព្យផ្តាល់របស់ខ្លូនដែលមានមុនពេល រៀប អាពាហ៏ពិពាហ៏និងទ្រព្យសម្បត្តិដែលខ្លូនបានទទូលជាមរតកក្តី ជាអំណាចក្តីជាអច្ច័យទានក្ដី ក្នុងពេលមានចំណងអាពាហ៏ពិពាហ៏ប៉ុណ្ណោះ។ ចំណែកទ្រព្យសម្បត្តិរួម ភាគីនិមួយៗមានសិទ្ធិ ត្រូវបានពាក់កណ្ដាលម្នាក់។ ករណីដែលគ្មានការព្រមព្រៀងនេះហើយ ទើបនៅក្នុងដំណាក់កាល ជំនុំជម្រះ តុលាការត្រូវរកឲ្យឃើញ តើចំណែកណាជាទ្រព្យសម្បត្តិរួមហើយចំណែកណាជាទ្រព្យ សម្បត្តិផ្ទាល់ខ្លួនរបស់ភាគីនីមួយៗ។ ប៉ុន្តែក្នុងករណីពិសេសនិងតាមសំណើររបស់សហព័ទ្ធណា មួយ តុលាការអាចសម្រេចសេចក្ដីចែកទ្រព្យសម្បត្តិរួមផ្សេងពីគោលការណ៏ខាងលើបានដោយ គិត ទៅដល់ផលប្រយោជន៏របស់កូន និងផលិតកម្ម។
  • គិតពីផលប្រយោជន៏កូន មានន័យថាបើកូនត្រូវបានប្រគល់អំណាចមេបាឲ្យទៅលើភាគីណាមួយភាគីនោះអាចនិងធ្វើ សំណូមពរទាមទារចំណែកទ្រព្យសម្បត្តិរួមលើភាគីម្ខាងទៀតបាន សំរាប់កិច្ចការគ្រប់គ្រង អប់រំ និងថែរក្សាកូន ដែលកំពុងស្ថិតនៅក្រោមអំណាចមេបារបស់ខ្លួន។
  • គិតដល់ផលប្រយោជន៏ផលិតកម្ម  មានន័យថាទ្រព្យសម្បត្តិដែលជាមធ្យោបាយផលិតកម្ម ហើយជាមុខវិជ្ជាជីវះជំនាញរបស់ភាគីណាមួយ ត្រូវបានអាទិភាពប្រគល់ឲ្យទៅភាគីនេះ។ បើទ្រព្យសម្បត្តិជាមធ្យោបាយផលិតកម្មនោះ មានតម្លៃច្រើនជាងចំណែកទ្រព្យសម្បត្តិដែល ភាគីម្ខាងទៀតបានទទួលភាគីដែលទទួលបានចំណែកមានតម្លែលើសត្រូវចេញប្រាក់មានតម្លៃ ស្មើទៅភាគីទទួលបានចំណែកមានតម្លៃទាបវិញ។ ម៉្យាងទៀតចំពោះវត្ថុអវិភាគពុំត្រូវបែងចែក ធ្វើឲ្យខូចប្រយោជន៏និងទិន្នផលពីវត្ថុនោះបានឡើយ។
អាស្រ័យហេតុនេះហើយ បានជាច្បាប់ស្ដីពីអាពាហ៏ពិពាហ៏និងគ្រួសារបានចែងច្បាស់ថា ដោយគិតទៅដល់ផលប្រយោជន៏របស់កូន និង ផលិតកម្ម(មាត្រា៧០វាក្យខណ្ឌ័ទី៣ នៃច្បាប់ស្ដីពី អាពាហ៏ពិពាហ៏និងគ្រួសារ)។ ប្រសិនបើទ្រព្យសម្បត្តិរបស់សហព័ទ្ធណាម្នាក់ត្រូវសហព័ទ្ធមា្នក់ ទៀតបំផ្លាញ សហព័ទ្ធនោះត្រូវតែសងតម្លៃទ្រព្យនោះវិញ(មាត្រា៧១ច្បាប់ស្ដីពីអាពាហ៏ពិពាហ៏ និងគ្រូសារ)។
បើតាមក្រមរដ្ឋប្បវេណីថ្មីវិញ តាមមាត្រា៩៨០បានធ្វើការបែងចែកទ្រព្យសម្បត្តិដូច ខាងក្រោម៖
  • ករណីដែលប្រពន្ធលែងលះគ្នា ត្រូវបែងចែកទ្រព្យសម្បត្តិដោយយុត្តិធម៏ផ្អែកតាមការពិភាក្សារ បស់ភាគីទាំងសងខាង។
  • ក្នុងករណីដែលមិនអាចពិភាក្សាគ្នារវាងប្ដីប្រពន្ធបានទេ ត្រូវបែងចែកទ្រព្យសម្បត្តិដោយ ផ្អែកតាមចំនុចនីមួយៗដួចការកំណត់ខាងក្រោម៖
    1. សហព័ទ្ធនីមូយៗត្រូវទទួលបាយនូវទ្រព្យសម្បត្តិដោយឡែកដែលបានកំណត់នៅក្នុង បានកំណត់នៅក្នុងមាត្រា៩៧២។
    2. បន្ថែមពីលើទ្រព្យដោយឡែក សហព័ទ្ធនីមួយៗមានសិទ្ធិទទួលយកមួយភាគពីរនែទ្រព្យ សម្បត្តិរួម។  ប៉ុន្តែបើក្នុងករណីពិសេស និងមានការទាមទាររបស់ប្ដីប្រពន្ធណាម្ខាង តុលាការក៏អាចបែងចែកទ្រព្យសម្បត្តិរួម ដោយពិចារណាទៅលើស្ថានភាពផ្សេងៗដូច ជាទំហំនៃការបរិច្ចាករបស់ភាគីនីមួយៗ ទំហំនៃការបរិច្ចាករបស់ភភាគីនិមួយៗចំពោះ លទ្ទកម្មនៃទ្រព្យសម្បត្តិការថែរក្សាឬការបង្កើនទ្រព្យ អំឡុងពេលអាពាហ៏ពិពាហ៏ កម្រិតជីវភាពរស់នៅនៅក្នុងពេលមានចំណងអាពាហ៏ពិពាហ៏ អាយុ ស្ថានភាពផ្លូវចិត្ត និងផ្លូវកាយ វិជ្ជាជីវះ ប្រាក់ចំណូល លទ្ទភាពធ្វើការរបស់ភាគីនីមួយៗនិងផលប្រយោ ជន៏របស់កូនជាអាទ៏។
    3. គេហកិច្ច ត្រូវ ចាតទុកថាមានតម្លៃស្មើនិងការងារដែលធ្វើនៅផ្ទះដែរ។
២.អានុភាពលើកូន
ជាគោលការណ៏ ពេលលែងលះគ្នា    អ្នកមានអំណាចមេបាលើកូន  ត្រូវសម្រេចគ្នាតាមការ ពិភាក្សារបស់ឪពុកម្ដាយ។ ករណីឪពុកម្ដាយលែងលះគ្នាមុនកំណើតកូន  ម្ដាយមានអំណាចមេបា ប៉ុន្ដែបើករណីក្រោយកំណើតរបស់កូន  គេអាចកំណត់យកឪពុកក៏បានទៅតាមការពិភាក្សាគ្នា។ ករណីការពិភាក្សាគ្នាមិនបានសម្រេច ឬពុំអាចពិភាក្សាបានតុលាការត្រូវកំណត់អ្នកមានអំណាច មេបាដោយផ្អែកប្រយោជន៏របស់កូន។
សហព័ទ្ធដែលមិនបានរស់នៅជាមួយកូនមានសិទ្ធិមួយជំនួនដូចខាងក្រោម៖
  • សិទ្ធិសួរសុខទុក្ខកូន
  • មានករណីកិច្ចលើសោហ៊ុយបាច់ចំពោះកូន ឧ.ករណីកូនឈឺ ឬ ការបង្កគ្រោះថ្នាក់ដល់ អ្នកដ៏ទៃ…ដែលសោហ៊ុយនេះគឺខុសពីកាតព្វកិច្ចអាហារកិច្ច។
សិទ្ធិទាំងពីរខាងលើត្រូវធ្វើឡើងដោយមានការពិភាក្សាគ្នា។ បើការពិភាក្សាគ្នាមិនបានសម្រេចទេ តុលាការត្រូវកំណត់លើសិទ្ធិនេះ។ សហព័ទ្ធដែលពុំមានអំណាចមេបាអាចទាមទារ  សហព័ទ្ធដែល មានអំណាចមេបាដោយយោងទៅលើស្ថានភាពរបស់កូន។ ករណីនេះក្រមរដ្ឋប្បវេណីថ្មី បានកំ ណត់ពីករណីយកិច្ចពិភាក្សាអំពីចំនុចមួយចំនួនដែលទាក់ទងនឹងការគ្រប់គ្រង  ការថែរក្សាកូន រវាងអ្នកមាននិងអ្នកគ្មានអំណាចមេបា។
ឧ. ការចាត់ចែងទ្រព្យសម្បត្តិរបស់កូន ការប្ដូរលំនៅទៅបរទេសរបស់កូននិងការងារឬវិជ្ជាជីវះ របស់កូន។
ការលែងលះក៏មានអានុភាពដល់នាមត្រកូលរបស់សហព័ន្ធដែរ។ សហព័ន្ធនៅតែមាន សេរីភាពប្រើត្រកូលរបស់សហព័ន្ធក៏បាន ឬប្ដូរក៏បាន។
ការប្រគល់អំណាចមេបា
សាលក្រមដែលសម្រេចឲ្យប្ដី ប្រពន្ធលែងលះគ្នានោះត្រូវសម្រេចអំពីអំណាចមេបា ដែសត្រូវ ប្រគល់ទៅឲ្យឪពុកឬទៅម្ដាយ ហើយនិងត្រូវសម្រេចអំពីការប្រាស្រ័យទាក់ទងរវាងឪពុកម្ដាយ និងកូននោះផង (មាត្រា៧២ច្បាច់ស្ដីពីអាពាហ៏ពិពាហ៏និងគ្រួសារ)។
ការប្រគល់អំណាចមេបា គឺជាការប្រគល់សិទ្ទិគ្រប់គ្រង ចិញ្ចឹមបីបាច់ថែរក្សា អប់រំកូន ទៅភាគីណាមួយក្រោយពីគូភាគីបានលែងលះគ្នា។
ការប្រាស្រ័យទាក់ទងរវាងឪពុក ម្តាយ និង កូន មានន័យថា ទោះបីជាប្រពន្ធបានផ្ដាច់ ចំណងអាពាហ៏ពិពាហ៏ពិតមែន ប៉ុន្តែឪពុកឬម្ដាយមានសិទ្ធិទៅសួរសុខទុក្ខកូនបានទៅតាមច្បាប់ ហើយភាគីដែលទទួលសិទ្ទិថែរក្សាកូន ត្រូវបង្កលក្ខណះងាយស្រួលគ្រប់បែបយ៉ាងដល់ភាគី ម្ខាងទៀត។ បើឲ្យភាគីណាមួយថែរក្សាកូន ឬចែកកូនគ្នាថែរក្សា តុលាកាត្រូវសម្រេចតាមការ ព្រមព្រៀងនៃប្ដីប្រពន្ធដែលបានលែងលះគ្នានោះ។ ជាគោលការណ៏កូនដែលនៅបៅដោះ ត្រូវឲ្យទៅម្ដាយរក្សា។ ក្នុងករណីដែលគូភាគីទាំងសងខាងមិនឯកភាពគ្នាក្នុងការរក្សាកូន តុលាការ ជាអ្នកសម្រេច ការសម្រេចនេះត្រូវគិតដល់ផលប្រយោជន៏របស់កូន។ បើមានការប៉ះពាល់ដល់ ផលប្រយោជន៏របស់កូន ភាគីដែលមិនបានថែរក្សាកូន មានសិទ្ទិប្ដឹងទៅតុលាការគ្រប់ពេលវេលា ឲ្យដកសិទ្ទិរក្សាកូនពីភាគីម្ខាងនោះបាន។
១.មូលហេតុនៃការដកហូតអំណាចមេបា
ជាទូទៅ ឪពុក ម្តាយ មានមនោសញេ្ចតនាចំពោះកូន អាណិតស្រឡាញ់ និងថ្នាក់ថ្នមកូន យ៉ាងយកចិត្តទុកដាក់ ។ កូនត្រូវបានការទទួលបីបាច់ថែរក្សា និង ទទួលការអប់រំទូន្មាន ប្រៀន ប្រដៅពីឪពុកម្តាយ  ដើម្បីក្លាយជាកូនប្រកបដោយគន្លងធម៏ ។ លើសពីនេះទៀត ឪពុក ម្តាយ ខិតខំតស៊ូនឹងការលំបាកគ្រប់បែបយ៉ាងឲ្យតែកូនបានរៀនសូត្រដើម្បីអនាគតរុងរឿង ។
ផ្ទុយទៅវិញ នៅក្នុងសង្គមជាក់ស្តែង មានឪពុក ម្តាយខ្លះ គ្មានព្រហ្មវិហាធម៏ចំពោះកូន សោះមិនត្រឹមតែគ្មានមនសិកាអប់រំបណ្តុំបណ្តាលកូនប៉ុណ្ណោះទេ ឪពុក ម្តាយខ្លះ ថែមទាំង ជំរុញឲ្យកូនរបស់ខ្លួនប្រព្រឹត្តអំពើល្មើសផ្សេងៗដែលផ្ទុយនឹងច្បាប់ និងអំពើដែលមានលក្ខណៈ ផ្ទុយពីសីលធម៏រស់នៅក្នុងសង្គម ។ ដើម្បីការពារសិទ្ធិ និងផលប្រយោជន៏សម្រាប់អនាគតល្អ របស់ក្មេង ច្បាប់ស្តីពីអាពាហ៏ពិពាហ៏និងគ្រួសារ បានចែងឡើងអំពើការដកហូតអំណាចមេបា កាលបើ ឪពុក ម្តាយនៃកូននោះមានកំហុសដូចខាងក្រោម៖
  • ឪពុក ម្តាយ មានការខ្វះខាតខាងការអប់រំ
  • ឪពុក ម្តាយប្រើអំណាចដោយការរំលោភទៅលើកូន ដោយប្រើឧបាយកលផ្សងៗ ដើម្បីបង្ខំឲ្យកូនប្រព្រឹត្តបទល្មើស ឬ អំពើណាមួយដែលប៉ះពាល់សណ្តាប់ធ្នាប់សង្គម ។
  • ឪពុក ម្តាយវាយធ្វើបាបកូនឥតប្រណី
  • ឪពុក ម្តាយប្រព្រឹត្តផ្ទុយពីសីលធម៍ បណ្តាលឲ្យមានឥទ្ធិពលអាក្រក់ដល់កូន ។
២.ជនមានសិទ្ធិប្តឹង និងសមត្ថកិច្ចដកហូតអំណាចមេបា
éជនមានសិទ្ធិប្តឹង បើឪពុកម្ដាយមានកំហុសដូចរៀបរាប់ខាងលើ គេនិងអាចធ្វើពាក្យប្ដឹងជាលាយ លក្ខអក្សរ ដោយបញ្ជាក់ពីមូលហេតុនៃការប្ដឹងជូន ទៅតុលាការ ដើម្បីសុំឲ្យដកហូតអំណាចមេបា ពីកូននោះបាន។ ជនដែលមានសិទ្ធិប្ដឹងក្នុងរឿងនេះគឺ៖
  • អង្គការរដ្ឋ
  • អង្គការមហាជន
  • ព្រះរាជអាជ្ញាអមតុលាការ
  • ញាតិលោហិតណាមួយនៃឪពុកម្ដាយកូននោះ។
សមត្ថកិច្ចដកហូតអំណាចមេបា: គឺជាសមត្ថកិច្ចរបស់តុលាការលំនៅឪពុកម្ដាយដែលគេប្ដឹង តាមអំណាចសាលក្រមរបស់ខ្លួន បើពិនិត្យ និងអង្កេឃើញថា ឪពុកម្ដាយ នៃក្មេងនោះបាន ប្រព្រឹត្តខុសដូចមានចែងក្នុងច្បាប់ពិតមែន។
សេចក្តីសន្និដ្ឋាន
       ក្រោយពីបានអានអត្ថបទខាងលើយើងបានដឹងអំពី ការលែងលះ ផលវិបាកចំពោះសហព័ទ្ធ ការរលាយចំណងអាពាពិពាហ៍ ការចែកទ្រព្យសម្បត្តិ​ អានុភាពលើកូន ការប្រគល់អំណាចមេបា ការដកហូតអំណាចមេបា ជនមានសិទ្ធិប្តឹង និង សមត្ថកិច្ចដកហូតអំណាចមេបា។ យើងខ្ញុំទាំង អស់គ្នាសង្ឃឹមថាអត្ថបទនេះនិងបានវិភាគទានគំនិតខ្លះៗចំពោះអ្នក  និងបើមានខុសអក្ខរាវិរុទ្ធ ឬន័យសេចក្តី ត្រង់កន្លែងណាមួយនោះដោយអចេតនា ក៏សូមអភ័យទោសចំពោះយើងខ្ញុំជា សិក្ខាកាមនេះផង៕
ឯកសារយោង
នីតិរដ្ឋប្បវេណី និងក្រមរដ្ឋប្បវេណីថ្មី (សាកលវិទ្យាល័យបៀលប្រាយ)
របស់លោកសាស្ត្រាចារ្យ  ម៉ឹក គឹមស្រូយ

No comments:

Post a Comment