យោងតាមរបាយការណ៍ស្រាវជ្រាវមួយ
ធ្វើឡើងដោយកម្មវិធីអភិវឌ្ឍរបស់អង្គការសហប្រជាជាតិ (UNDP)
បានបង្ហាញថា
ជាងពាក់កណ្ដាលនៃប្រជាជនក្នុងប្រទេសក្រីក្រជាងគេទាំង
៥ខាងក្រោមនេះ បានស្ថិតនៅក្រោមខ្សែបន្ទាត់ភាពក្រីក្រ
ពោលគឺអាចប្រាក់ចំណូលបានតិចជាង
១ដុល្លារប៉ុណ្ណោះក្នុងមួយថ្ងៃ។
អនក្ខរភាព គ្រោះទុរភិក្ស និងការបែងចែកមិនស្មើគ្នាលើចំណូលដែលទទួលបានពីការប្រើប្រាស់ ធនធានធម្មជាតិនៅក្នុងសហគមន៍របស់ខ្លួន គឺជាឧបសគ្គចម្បងមួយបន្សល់ទុកនូវភាពក្រីក្របង្កឱ្យមានផល ប៉ះពាល់ដល់ការអភិវឌ្ឍ។
ខាងក្រោមនេះ គឺជាបញ្ជីឈ្មោះប្រទេសក្រីក្រជាងគេទាំង ៥នៅលើពិភពលោក៖
១ ប្រទេស ហ្សំប៊ី (Zambia)
Zambia ត្រូវបានគេចាត់ទុកថា ជាប្រទេសដែលក្រីក្របំផុតនៅលើពិភពលោក ដែលក្នុងនោះប្រជាពលរដ្ឋរបស់ខ្លួនប្រមាណ ៨៦% បានរស់នៅក្នុងស្ថានភាពក្រីក្រ។ កសិកម្មដ៏អន់ថយមិនអាចផ្គត់ផ្គង់ស្បៀងអាហារគ្រប់គ្រាន់ដល់ ប្រជាពលរដ្ឋរបស់ប្រទេសនៅអាហ្វ្រិកកណ្ដាលមួយនេះបានទេ បើទោះបីជាប្រទេសនេះគេទទួលស្គាល់ថា បាននាំពោតចេញច្រើនជាងគេក៏ដោយ។
២ ប្រទេសហៃទី (Haiti)
ជាមួយនឹងអត្រាភាពក្រីក្រ៨០% ប្រទេសនេះក៏ត្រូវបានគេចាត់ទុកថាជាប្រទេសក្រីក្របំផុតមួយនៅលើ ពិភពលោក និងនៅទ្វីបអាមេរិក។ គ្រោះរញ្ជួយដីដែលបានកើតឡើងនៅឆ្នាំ២០១០ បានក្លាយជាបន្ទុកដ៏ធ្ងន់ធ្ងរមួយកម្រិតទៀតធ្វើឲ្យរដ្ឋដ៏ ក្រីក្រមួយនេះពឹងផ្អែកជំនួយទាំងស្រុងពីបរទេស។
៣ ហ្ស៊ីមបាវ៉េ (Zimbabwe)
ហ្ស៊ីមបាវ៉េ បានជួបប្រទះបញ្ហាជាច្រើនរួមមាន ការផលិត និងការផ្គត់ផ្គង់មិនគ្រប់គ្រាន់ ការគ្រប់គ្រងហិរញ្ញវត្ថុមិនត្រឹមត្រូវ និងការកើនឡើងអតិផរណារហូតដល់ ១០០% នៅឆ្នាំ២០០៨ បានបង្ខំចិត្តរដ្ឋាភិបាលរបស់ខ្លួននាំចូលផលិតផលពីបរទេស ទាំងស្រុង។ ឱនភាពជញ្ជីងពាណិជ្ជកម្ម បានធ្វើឲ្យប្រជាពលរដ្ឋប្រទេសនេះប្រមាណ ៨០%ស្ថិតនៅក្នុងស្ថានភាពក្រីក្រ។
៤ ប្រទេសឆាដ (Chad)
ស្ថានភាពក្រីក្រប្រទេសឆាដ ក៏មិនខុសហ្ស៊ីមបាវ៉េប៉ុន្មានដែរ ពោលគឺប្រជាពលរដ្ឋរបស់ប្រទេសនេះប្រមាណ ៨០%កំពុងស្ថិតនៅក្នុងស្ថានភាពក្រីក្រ ទោះបីជាប្រទេសនេះជាស្ដេចប្រេងកាតមួយនៅអាហ្វ្រិកខាងជើងក៏ ដោយ។ ចំណូលដែលបានមកពីការលក់ប្រេងកាតទាំងនោះ ត្រូវបានធ្លាក់ទៅលើហោប៉ៅមន្ត្រីកាន់អំណាច និងសម្រាប់ទិញអាវុធទំនើបៗប៉ុណ្ណោះ។
៥ ម៉ុលដូវ៉ា (Moldova)
ម៉ុលដូវ៉ា មានកេរ្តិ៍ឈ្មោះមិនសូវល្បីល្បាញប៉ុន្មានទេនៅលើឆាកអន្តរជាតិ ក៏ប៉ុន្តែស្ថានភាពក្រីក្រអាចធ្វើឲ្យប្រទេសនៅអឺរ៉ុបមួយនេះមាន ការចាប់អារម្មណ៍នៅពេលនេះ។ ប្រជាពលរដ្ឋនៅប្រទេសដ៏ក្រីក្រជាងគេនៅទ្វីបអឺរ៉ុបមួយនេះប្រមាណ ៨០%រស់ស្ថិតនៅក្នុងស្ថានភាពក្រីក្រ ខណៈដែលសេដ្ឋកិច្ចរបស់ខ្លួនពិបាកនឹងងើបឡើងចាប់តាំងពីទទួលបាន ឯករាជ្យពីសហភាពសូវៀត៕
ប្រែសម្រួល៖ Narin
ប្រភព៖ whichcountry

No comments:
Post a Comment