- សេចក្ដីផ្ដើម
- កំណាយបុរាណវត្ថុ ការសាងសង់ឡើងវិញនិងអង្កេតកម្ម
- សិលាចារឹក (សំខាន់បំផុតគឺគោលសិលាចារឹកគ្រឹះនៃប្រាសាទមួយចំនួន) ដែលរាយការណ៍លើពីធីការសាសនា និងនយោ បាយនៃពួកស្ដេចទាំងអម្បាលមាណ
- ក្បាច់ក្រឡោតជាច្រើន នៅបន្តគ្នាលើជញ្ជាំងប្រាសាទរួមជាមួយនឹងការពិពណ៌នាអំពីក្បួនទ័ព ជីវិតនៅក្នុងរាជវាំងទិដ្ឋភាព ទីផ្សារ និងជីវភាពប្រចាំថ្ងៃនៃប្រជាជនផងដែរ
- របាយការណ៍និងកាលប្បវត្តិនៃពួកអង្គទូតពាណិជ្ជករនិងអ្នកដំណើរចិន។
- អរិយធម៌ខ្មែរសម័យអង្គរ
១. ព្រះរាជា
ដោយការប្រារព្ធធ្វើពិធីទេវរាជ ព្រះរាជាត្រូវមានឋានៈស្មើអាទិទេព។ រាជធានីរបស់ព្រះអង្គជាតំណាងនៃចក្រវាលទាំងមូល: ប្រាសាទភ្នំនៅកណ្ដាលក្រុងជានិមិត្តរូបភ្នំព្រះសុមេរុដែលគេចាត់ទុកថាជាស្នូលនៃចក្រវាល កំពែងនិងគូទឹកជានិមិត្តរូប ជួរភ្នំនិង សមុទ្រដែលព័ទ្ធជុំវិញភ្នំព្រះសុមេរុ ។ ប្រាសាទភ្នំសំរាប់តំកល់លិង្គទេវរាជ អាចប្រើបានសំរាប់តែព្រះរាជាមួយអង្គប៉ុណ្ណោះ លុះព្រះ អង្គសោយទីវង្គតទៅប្រាសាទនោះនឹងក្លាយជាផ្នូររបស់ព្រះអង្គ ។ លោកជីវតាក្វាន់ដែលបានមកទស្សនាប្រទេសខ្មែរ នៅចុងសត វត្សទី១៣បានធ្វើការពិពណ៌នាពីការយាងចេញរបស់ព្រះរាជា ដែលគួរឲ្យយើងចាប់អារម្មណ៍យ៉ាងខ្លាំង ។ នៅមុខក្បួន ដង្ហែមាន ពួកទាហានបន្ទាប់មកមានអ្នកកាន់ទង់ជ័យនិងអ្នកភ្លេង។ បន្ទាប់មកទៀត គឺពួកស្រីៗដែលមានគ្នាពីបីរយទៅប្រាំរយ នាក់មាន សំលៀកបំពាក់ប្រកបដោយកំណាត់មានភ្ញីស្លឹកឈើមានផ្កាសៀតក្នុងផ្នួងសក់ដៃកាន់ទៀនដែលនៅពេលថ្ងៃក៏ត្រូវអោយឆេះដែរ។ តមកទៀតមានស្រីៗមួយពួកផ្សេងទៀតកាន់គ្រឿងប្រដាប់ស្ដេចធ្វើពីមាស និងប្រាក់់និងគ្រឿងលំអទាំងអស់សុទ្ធសឹងតែជារបស់ ប្លែកៗ ។ តពីនោះមានស្រីៗមួយពួកទៀតដែលជារាជអង្គរក្សដើរកាន់លំពែងនិងខែល ។ តមកទៀតគឺរទេះពពែ រទេះសេះ ដែល សុទ្ធសឹងតុបតែងដោយគ្រឿងមាស។ពួកក្សត្រនិងពួកនាម៉ឺនសព្វមុខមន្ត្រីសុទ្ធតែជិះដំរីដែលគេមើពីចម្ងាយមកឃើញតែក្លស់ពណ៌ ក្រហមច្រើនសន្ធឹកសន្ធាប់ ។ បន្ទាប់ពីពួកនេះ គឺមហេសីនិងស្នំរបស់ព្រះរាជាដែលជិះគ្រែស្នែង រទេះសេះ និងដំរី ហើយមាន ក្លស់ ជាងមួយរយលាបទឹកមាស។ចុងក្រោយបង្អស់គឺព្រះរាជាដែលគង់ឈរលើដំរីហើយទ្រង់កាន់ព្រះខាន់។ភ្លុកដំរីនេះសុទ្ធសឹងតែស្រោប មាសដែរ។ ឯក្លស់បាំងព្រះរាជាមានជាងម្ភៃជាក្លស់សចំរុះពណ៌មាសហើយមានដងក៏ស្រោបមាសទៀត។ មានដំរីដទៃទៀតជាច្រើន ដើរអមដំណើរព្រះអង្គ ហើយមានទាហានដទៃទៀតតាមការពារព្រះអង្គ។ ជនណាដែលឃើញព្រះរាជាហើយត្រូវតែលុត ជង្គង់ ហើយអោនក្បាលដល់ដី។
២. អំណាចព្រះរាជា
ដោយលទ្ធិទេវរាជអំណាចរបស់ព្រះរាជាមានប្រភពចេញមកពីអាទិទេព។ ព្រះអង្គមានអំណាចលើដីធ្លីទាំងអស់ : ការលក់ការ ប្ដូរ ឬ ការធ្វើអំណោយដី ត្រូវតែមានសេចក្ដីយល់ព្រមពីព្រះអង្គទើបបាន ។ ព្រះរាជាមានអំណាចទូលំទូលាយណាស់ : ព្រះអង្គជា អ្នកធ្វើច្បាប់ ជាអ្នកជ្រើសរើសមន្ត្រីជាន់ខ្ពស់ជា[[អគ្គបញ្ជាការនៃកងទ័ព ជាអ្នកកាន់កាប់នយោបាយក្រៅប្រទេស (ពួករាជទូត បរ ទេសត្រូវមកបង្គំគាល់ចំពោះព្រះអង្គ) ជាអ្នកកាត់សេចក្ដី(ប្រសិនបើរាស្ត្រណាចង់)ជាមេសាសនា(តែងតាំងពួកបព្វជិត ជាន់ខ្ពស់ និងធ្វើអធិបតីក្នុងពិធីសាសនាផ្សេងៗ) ជាអ្នកការ ពារប្រទេសមិនអោយសត្រូវយាយីពីខាងក្រៅ និងរ៉ាប់រងអោយមាន សន្តិភាព នៅខាងក្នុង ។ គួរកត់សំគាល់ថាព្រះរាជាមិនគ្រាន់តែមាននាមថា ជាអគ្គបញ្ជាការតែប៉ុណ្ណោះទេ ប៉ុន្តែព្រះអង្គជា មេទ័ពដឹកនាំទ័ព ចេញទៅប្រយុទ្ធជាមួយសត្រូវនៅក្នុងសមរភូមិតែម្ដង។ អត្ថបទសិលាចារឹកជាច្រើនបានកោតសរសើរចំពោះ គុណសម្បត្តិយោធា របស់ព្រះរាជាថាសុទ្ធសឹងតែមានតេជដៃខ្លាំងពូកែមានជ័យជំនះលើសត្រូវជានិច្ច។ នេះជាតម្រាប់ល្អមួយសម្រាប់ពលទាហានដែល កាន់ តែមានចិត្តក្លាហានក្នុងការប្រយុទ្ធការពារទឹកដីក្ដី ក្នុងចម្បាំងវាតអំណាចវាតទឹកដីតាមលទ្ធិទេវវាជក្ដី។ រូបចម្លាក់លើជញ្ជាំង ប្រាសាទ (អង្គរវត្តនិងបាយ័ន) បានបង្ហាញអោយឃើញថាទ័ពខ្មែរជំនាន់នោះមានពលថ្មើរជើងពលសេះ ពលដំរីនិង ពលជើងទឹក និងបង្ហាញអោយឃើញថាមានពលសម្រាប់ផ្ដល់ស្បៀងថែមទៀតផង។ ម្យ៉ាងទៀតបើតាមរូបចម្លាក់ដដែលនោះ ឃើញថាទ័ព ខ្មែរសម័យនោះច្បាស់ជាមានរបៀបរៀបរយនិងវិន័យថ្លៃថ្នូរណាស់។ សិលាចារឹកវិញបានបញ្ជាក់ថាការបះបោរ ទាំងឡាយត្រូវ បានបង្ក្រាបយ៉ាងតឹងរឹង ជាទីបំផុត ឯទាហានដែលមានគុណបំណាច់ចំពោះជាតិត្រូវបានលើកតំកើងជាអតិបរមា (ករណីសញ្ជក ទាំង៤របស់ស្រីន្ទកុមារ បុត្រជ័យវរ្ម័នទី៧) ដោយមានការកសាងរូបបដិមា និងប្រាសាទសំរាប់រំលឹកគុណ។ ការដែលបង្ហាញអោយ ឃើញថា ព្រះរាជាសម័យអង្គរមានអំណាចទូលំទូលាយនោះ ពុំមែនមានន័យថាព្រះអង្គជាអ្នកកាន់អំណាចផ្ដាច់ការទេ ព្រោះ ព្រះអង្គត្រូវគោរពវិន័យវណ្ណៈក្សត្រិយ៍ គោរពសិក្ខាបទសាសនា បានសេចក្ដីថាព្រះអង្គត្រូវប្រកបដោយទសពិធរាជធម៌។ សិលាចា រឹកព្រះគោ ស្លោកទី៣បាននិយាយពីព្រះបាទឥន្ទ្រវរ្ម័នទី១ថា: ស្រីឥន្ទ្រវរ្ម័នធ្វើអោយប្រជារាស្ត្រសម្បូណ៌សប្បាយដោយ ការប្រតិ បត្តិនូវ វិន័យទាំង៣ប្រការ ។ ចំពោះប្រជារាស្ត្រព្រះរាជាតែងមានព្រះហឬទ័យអាណិតមេត្តា និងប្រកបដោយយុត្តិធម៌ជានិច្ច។ ព្រះបាទជ័យវរ្ម័នទ៏៧ទ្រង់បានខិតខំធ្វើអោយបានសំរេចឧត្តមគតិនេះ ដោយបានទទួលឥទ្ធិពលយ៉ាងខ្លាំងពីព្រះពុទ្ធសាសនា។ សិលា ចារឹកមន្ទីរពេទ្យរបស់ព្រះអង្គបានចែងថា: ជំងឺរបស់ប្រជារាស្ត្រធ្វើអោយព្រះអង្គឈឺចាប់ជាង ជំងឺផ្ទាល់ព្រះអង្គទៅទៀត ព្រោះថាគឺ សេចក្ដីឈឺចាប់សាធារណៈនេះហើយជាសេចក្ដីឈឺចាប់របស់ព្រះឬាជាទាំងឡាយ ពុំមែនសេចក្ដីឈឺចាប់ផ្ទាល់ទេដែល ធ្វើអោយ ព្រះអង្គឈឺចាប់។
៣. ការបន្តរាជសម្បត្តិ
បើតាមគោលការណ៍ បុត្រច្បងអាចឡើងសោយរាជ្យស្នង ព្រះបិតា ប៉ុន្តែបើគ្មានបុត្រទេ ញាតិណាម្នាក់អាចឡើងសោយរាជ្យ បាន។ ចំពោះការបន្តរាជសម្បត្តិនេះ មានមតិពីរផ្ទុយគ្នា : អ្នកខ្លះយល់ថាមានតែញាតិជាប់ខ្សែខាងស្រីទៅនឹងព្រះរាជាទើបអាច ឡើងស្នងរាជ្យបាន អ្នកខ្លះទៀតយល់ផ្ទុយទៅវិញប៉ុន្តែបានបញ្ជាកក់ថាទាល់តែជាប់ញាតិខ្សែខាងស្រីជាមួយស្ដេច មុនឬត្រូវយក ក្សត្រីស្ត្រីណាមួយ ក្នុងគ្រួសារស្ដេចមុន ទើបាអាចទួលរាជសម្បត្តិបាន។ ក្នុងករណីដែលព្រះរាជាទទួលរាជសម្បត្តិហើយនៅតែ ក្មេងពេក នោះកិច្ចការរដ្ឋត្រូវបានព្រះរាជគ្រូជាអ្នកទទួលខុសត្រូវ។
៤. ពួកបរិវារ
រូបចម្លាក់លើជញ្ជាំងប្រាសាទអង្គរវត្ត បង្ហាញព្រះបាទសូរ្យវរ្ម័នទី២គង់លើបល្លង្គទទួលគារវកិច្ចពីពួកបរិវារដែលមានជាអាទិពួក រាជវង្សានុវង្ស មន្ត្រីជាន់ខ្ពស់ទាំងខាងស៊ីវិលនិងខាងទាហាននិងបុគ្គលិកមួយចំនួនច្រើនសន្ធឹកសន្ធាប់ណាស់។ ព្រះរាជាគង់ក្នុងរាជ វាំងសង់ពីឈើ ។ លោកជីវតាក្វាន់មានការស្ញប់ស្ញែងយ៉ាងខ្លាំងចំពោះភាពរុងរឿងនិងប្រណីតភាពនៃរាជវាំងនេះជាពិសេសចំពោះ សាលសវនាការដែលមានបង្អួចមាស ហើយនៅខាងស្ដាំនិងខាងឆ្វេងមានសសរបួនជ្រុងមានដាំកញ្ចក់តំរៀបគ្នា ។ ល។
១. រដ្ឋបាលកណ្ដាល
ការគ្រប់គ្រងរដ្ឋត្រូវស្ថិតនៅក្នុងកណ្ដាប់ដៃរបស់អភិជនមួយក្រុមតូច។ តំណែងធំៗត្រូវបានទៅរាជវង្សានុវង្ស ឯតំណែងជា បុរោហិត អ្នកប្រារព្ធពិធីនៃទេវរាជ ព្រះរាជគ្រូត្រូវបានទៅសមាជិកត្រកូលព្រាហ្មណ៍ខ្លះដែលនិយមការ បន្តតំណែងដោយ រាប់ ញាតិតាមខ្សែស្រី។ វណ្ណៈក្សត្រិយ៍និងវណ្ណៈព្រាហ្មណ៍ជាវណ្ណៈខ្ពស់ស្ថិតដាច់ពីវណ្ណៈរាស្ត្រទូទៅគឺជាវណ្ណៈបញញវន្ត និងជាតំណាង អរិយធម៌ឥណ្ឌា។វណ្ណៈកំពូលទាំងពីរនេះច្រើនចងសម្ព័ន្ធមេត្រីជាមួយគ្នា។ ព្រះរាជាទ្រង់ប្រទានសវនាការពីរដងក្នុងមួយថ្ងៃសម្រាប់ ដោះស្រាយកិច្ចការរដ្ឋ ។ ពួកនាម៉ឺនឬពួកប្រជារាស្ត្រដែលមានការចូលមកបង្គំគាល់ត្រូវរង់ចាំព្រះអង្គដោយអង្គុយផ្ទាល់ដី ។ ពេល ដែលព្រះអង្គយាងមកដល់ទាំងមន្ត្រីទាំងប្រជារាស្ត្រត្រូវលើកដៃប្រណម្យហើយអោនក្បាលដីដល់ ។ នៅក្នុងរដ្ឋបាលកណ្ដាល គេ ឃើញមានមន្ត្រីច្រើន មន្ត្រីជាន់ខ្ពស់ខ្លះមានមុខងារជាទីប្រឹក្សាខ្លះទៀតទទួលបន្ទុកធំៗ នៅក្នុងវាំងឬកាន់ទ័ព និងឈរត្រួតនៅតាម ខេត្តខណ្ឌ ឯមន្ត្រីជាន់ទាបត្រូវបានជ្រើសរើសដោយមន្ត្រីជាន់ខ្ពស់ហើយមាននាទីនៅបម្រើពួកនេះ។ សញ្ញាសក្ដិគេសំគាល់ដោយ ប្រភេទគ្រែស្នែង (មាសឬប្រាក់) និងចំនួនក្លស់ (ដងមាសឬដងប្រាក់) ។២. រដ្ឋបាលភូមិភាគ
នៅក្នុងរដ្ឋបាលភូមិភាគគេឃើញមានមន្ត្រីច្រើនជាន់ច្រើនថ្នាក់ទៀតគឺមានតាំងពីអធិការ(អាជ្ញារហ្លួង?)ចៅហ្វាយខេត្តមេស្រុក មេភូមិ មេឃ្លាំង មេខ្នង (?) មេត្រួត (មេការ?)។ ល ។ ស្ត្រីក៏មានមុខងារសំខាន់ណាស់ដែរ: ខ្លះធ្វើជាហោរាខ្លះទៀតធ្វើជាចៅក្រមក្នុង រាជវាំង ។ ចំពោះការធ្វើសច្ចាប្រណិធានរបស់មន្ត្រី ថាស្មោះត្រង់ចំពោះព្រះមហាក្សត្រនោះ គេមិនដឹងថានេះជាវិធាន ការទូទៅឬ គ្រាន់ តែជាមធ្យោបាយសម្រាប់ចងភ្ជាប់មន្ត្រីទៅនឹងព្រះរាជាកាលណាឡើងសោយរាជ្យមិនស្របច្បាប់?- វប្បធម៌និងសង្គម
-
សាសនានិងលទ្ធិផ្សេងៗ
នៅសម័យអង្គរ សាសនាមានមុខងារយ៉ាងសំខាន់ក្នុងនយោបាយប៉ុន្តែសាសនា នៃវណ្ណៈអ្នកដឹកនាំពុំដែលមានឯកភាពទេ គឺ តែផ្លាស់ប្ដូរទៅតាមចំណូលចិត្តរបស់បុគ្គលម្នាក់ៗ: ព្រះរាជាខ្លះកាន់សាសនាឥសូរ ព្រះរាជាខ្លះកាន់សាសនាព្រះវិស្ណុ ព្រះរាជាខ្លះ កាន់សាសនាព្រះព្រហ្មនិងខ្លះទៀតកាន់ព្រះពុទ្ធសាសនា។ ចំពោះហេតុការណ៍បែបនេះ លោក ស៊ីលវែង ឡឺវី (Sylvain Levi)ថាគឺ កើតមកពីរចនាសម្ព័ន្ធនៃសង្គមខ្មែរតែម្ដង។ យ៉ាងណាមិញ នៅសម័យនោះសាសនាត្រូវគេចាត់ទុកដូចទំនិញដែលគេចាត់ទុក ដូចទំនិញដែលគេនាំចូលឬជាវប្បធម៌ថ្លៃថ្នូរសម្រាប់តែព្រះរាជានិងពួកអភិជន ហើយមិនសូវជ្រួតជ្រាបចូលក្នុងស្រទាប់ទាបៗនៃ សង្គមដែល នៅតែថែរក្សាជំនឿលើអារក្សអ្នកតាជាដើម។ លោកជីវតាក្វាន់កាលមកស្រុកខ្មែរបានសង្កេតឃើញថាមាន មនុស្ស គោរពដុំ ថ្មដែល លោក ប៉ូល ប៉េលល្យ៉ូត (Paul Pelliot) ស្មានថា ជាលិង្គព្រះឥសូរតែតាមការពិតគឺថ្មអ្នកតានេះឯង។ ពីស.វ.ទី៩ដល់ ១១គណៈ សិវនិ យមមានឧត្តមភាពលើគណៈឯទៀតៗ ព្រោះព្រះរាជាភាគច្រើនបានចាត់ទុកថាជាសាសនាសម្រាប់រដ្ឋ ដោយការ ប្រារព្ធធ្វើ ពិធីទេវ រាជព្រះរាជាមានឋានៈស្មើអាទិទេព (ព្រះឥសូរ) ហើយមានសិវលិង្គជាតំណាងតំកលក្នុងប្រាសាទភ្នំ។ ប៉ុន្តែក្នុង រយៈពេលខាង លើនេះ គេបានសង្កេតឃើញថា ព្រះរាជាទាំងឡាយតែងបានយកព្រះហឬទ័យទុកដាក់ និងជួយឧបត្ថម្ភ ចំពោះ សាសនា ឯទៀតដែលបានរួមរស់ជាមួយកញនាយ៉ាងសុខដុមរមនា (Syncretisme religieux) ដែលមានសិលាចារឹកនិងរូបបដិមា អាចបញ្ជាក់បានយ៉ាងបរិបូណ៌លើកលែងតែ ក្នុងរជ្ជកាលរបស់ព្រះបាទឧទយទិត្យវរ្ម័នទី២ដែលមានការបះបោរបីលើក ហើយ ដែលគេ ឃើញពួកបះបោរដើរវាយកម្ទេចសិវលិង្គនិងទេវបដិមាចោល ។ នៅសតវត្សទី១២ គណៈវិស្ណុនិយម ត្រូវបានព្រះបាទ សូរ្យវរ្ម័នទី២ គោរពរាប់អានសម្បើមដូចមានប្រាសាទអង្គរវត្តជាសក្ខីភាពស្រាប់ ។ អង្គរវត្តមានទ្រង់ទ្រាយជាប្រាសាទភ្នំដដែល ប៉ុន្តែគឺសម្រាប់តំកល់វិស្ណុបដិមាទៅវិញរីឯក្បាច់រចនាក៏សុទ្ធ តែទៅតាមបែបវិស្ណុនិយមទាំងអស់ (រូបចម្លាក់រឿងរាមកេរ្តិ៍ រឿង មហាភារតៈ រឿងកកូរសមុទ្រទឹកដោះ ។ ល ។) ។ ហេតុបានជាដូច្នេះព្រោះក្នុងពេលជាមួយគ្នានៅក្នុងប្រទេសឯទៀតក៏មាន ការ និយមគោរពព្រះវិស្ណុនេះដូចគ្នាដែរ ។ តពីនេះទៅ គេឃើញថាពុទ្ធសាសនាមហាយានដែលបាននាំចូលមកតាំងពីសម័យចេនឡា (ស.វ.ទី៨) ហើយដែលបានព្រះបាទសូរ្យវរ្ម័នទី១កាន់ម្ដងរួចហើយ (ស.វ.ទី១១) ត្រូវបានព្រះរាជាលើកតំកើងជាសាសនាសម្រាប់ រដ្ឋ តែម្ដងជាពិសេសក្នុងរជ្ជកាលរបស់ព្រះបាទជ័យវរ្ម័នទី៧។ ប្រាសាទបាយ័នដែលព្រះអង្គសាងឡើងនៅមានទ្រង់ទ្រាយជាប្រាសាទភ្នំ ហើយស្ថិតនៅកណ្ដាលរាជធានីដដែល តែរូបតំណាងព្រះរាជាគឺជាពុទ្ធបដិមាទៅវិញ (ពុទ្ធរាជ)។ហេតុអ្វីបានជាមានការប្រែប្រួល យ៉ាងនេះ?ត្រង់នេះគួរគប្បីជ្រាបថាការវាយយកបានក្រុងអង្គរដោយទ័ពចាមនៅគ> ស.១១៧៧ ហើយជាលើកទី១ផងនោះជាអន្លូង មួយយ៉ាងធ្ងន់វាយទៅលើលទ្ធិទេវរាជ ។ ប្រជារាស្ត្រទំនងជាចង់លែងជឿទៅលើប្រសិទ្ធភាពនៃលទ្ធិនេះទៀតហើយ ក៏ប៉ុន្តែពួក ព្រាហ្មណ៍ជាបរិវារនៅមានឥទ្ធិពលខ្លាំងក្លាណាស់នៅឡើយ ទើបព្រះបាទជ័យវរ្ម័នទី៧ទ្រង់ឈ្វេងយល់ថាត្រូវតែរក្សាទុករបស់ចាស់ ខ្លះ(មិនអាចកម្ចាត់ចោលភ្លាមៗបានទេ) ហើយយករបស់ថ្មីខ្លះមកប្រើដើម្បីអោយមានសង្ឃឹមដល់ប្រជារាស្ត្រដោយផ្សំធាតុ សិវ និយម ខ្លះ (ប្រាសាទភ្នំ) និងពុទ្ធនិយមខ្លះ (ពុទ្ធរាជ)។ ដូច្នេះយើងឃើញថាពុទ្ធសាសនាមហាយានបានមកដល់ទាន់ពេលវេលដើម្បី ស្រោចស្រង់ជាតិអោយមានពន្លឺឡើងវិញក្រោយព្រឹត្តិការណ៍១១៧៧ ។ ដែលព្រះបាទជ័យវរ្ម័នទី៧ហ៊ានយកលទ្ធិនេះមកប្រើ ព្រោះ ពេលនោះពុទ្ធសាសនិកក៏មានកាន់តែច្រើនណាស់ហើយ ហើយម្យ៉ាងទៀតលទ្ធិនេះជាលទ្ធិបែបមនុស្សនិយម មានទំនោរទោរ ទៅរកជីវភាពប្រជារាស្ត្រទូទៅដូច រូបចម្លាក់នៅលើជញ្ជាំងប្រាសាទបាយ័នជាសក្ខីភាពស្រាប់ហើយដើម្បីបង្ហាញអោយឃើញនូវ ព្រះហឬ ទ័យមេត្តាករុណាចំពោះប្រាជារាស្ត្រនេះ ព្រះអង្គទ្រង់បានកសាងមន្ទីពេទ្យ១០២សម្រាប់ជនទាំង៤វណ្ណៈចូលព្យាបាល ជំងឺបានដូចៗគ្នា។ ទាំងនេះសអោយឃើញថា នៅចំពោះប្រជារាស្ត្រលទ្ធិពុទ្ធសាសនាមហាយានមានសមត្ថភាព មិនចាញ់លទ្ធិទេវ រាជទេគឺមានសមត្ថភាពការពារស្រោចស្រង់និងបំរើរាស្ត្របានដូចគ្នា។តែអកុសល ការផ្លាស់ប្ដូរសាសនានៅតែមានបន្តទៅទៀត។ ព្រះបាទជ័យវរ្ម័នទី៨ត្រឡប់ទៅរកសិវនិយមវិញ ដែលជាហេតុបណ្ដាលអោយមានប្រតិកម្មយ៉ាងខ្លាំងក្លាពីពួកព្រាហ្មណ៍ប្រឆាំង នឹងពុទ្ធសាសនារហូតដល់មានការវាយកម្ទេចឬកោសលុបព្រះពុទ្ធបដិមាចោល ។ ស្ថានការណ៍បែបនេះទំនងជាមានសភាពរ៉ាំរ៉ៃ រហូតដល់ បដិវត្តន៍នាយត្រសក់ផ្អែមដែលបានយកពុទ្ធសាសនាហីនយានមកជំនួសជាស្ថាពររហូតមកដល់សព្វថ្ងៃនេះ។
២. លទ្ធិបុគ្គលនិយម
ពីស.វ.ទី៩ ដល់ស.វ.ទី១២គេឃើញមានការកសាងរូបបដិមាជាច្រើននៃទេវ-ទេវីឬ ពោធិសត្វប៉ុន្តែរូបបដិមាទាំងនោះពុំមែន តំណាង ទេវ-ទេវីឬពោធិសត្វចំៗទាំងអស់ទេ មួយភាគធំជាតំណាងព្រះរាជា រាជវង្សានុវង្ស រាជគ្រូឬជនដែលមានគុណចំពោះជាតិ ដែលគេលើកតំកើងអោយមានឋានៈស្មើទេវ-ទេវី ឬ ពោធិសត្វ ។ ឈ្មោះនៃរូបបដិមាទាំងនោះសុទ្ធតែកើតឡើងដោយការផ្សំនាម ផ្ទាល់នៃបុគ្គលដែលគេគោរពជាមួយនឹងនាមទេវ-ទេវឬពោធិសត្វ ។ គួរគប្បីសង្កេតថា លទ្ធិបុគ្គលនិយមនេះមានសភាពរុង រឿង យ៉ាងខ្លាំងនៅចុងស.វ.ទី១២។យ៉ាងណាមិញ សិលាចារឹកភិមានាកាសបាននិយាយថាព្រះនាងជ័យទេវីអគ្គមហេសីរបស់ព្រះបាទ ជ័យវរ្ម័នទី៧ បានសាងនៅគ្រប់ទិសទីនូវរូបបដិមានៃព្រះបិតាព្រះមាតា បងប្អូនញាតិមិត្តដែលព្រះនាងបានស្គាល់ច្បាស់ឬគ្រាន់តែ ឮគេនិយាយប្រាប់ ។ ម្យ៉ាងទៀតក្រោយពីព្រះនាងចូលទីវង្គតទៅ បងស្រីរបស់ព្រះនាងនាមឥន្ទ្រទេវី បានសាងរូប បដិមារបស់ព្រះ នាងយ៉ាងច្រើន របស់ព្រះរាជានិងរបស់ព្រះនាងផ្ទាល់នៅពាសពេញទីក្រុង ។លទ្ធិទេវរាជបានផ្ដល់អោយព្រះរាជានូវឋានៈអាទិទេពប៉ុន្តែអាទិទេពនេះមិនមែនស្ថិតដាច់ពីមនុស្សលោកទេព្រះអង្គនៅជាមួយ មនុស្សហើយមានការមើលមុខទុក្ខរបស់ប្រជារាស្ត្រថែមទៀតផង។ ដូច្នេះដើម្បីបង្ហាញអោយឃើញថាព្រះអង្គ មានមហិទ្ធិរិទ្ធិខ្លាំង ពូកែសមឋានៈជាអាទិទេពមែននោះ ព្រះអង្គត្រូវខិតខំធ្វើយ៉ាងណាអោយប្រជារាស្ត្របានស្គាល់នូវភាពសម្បូរណ៍សប្បាយរុងរឿង យ៉ាងពិតប្រាកដ។ ដោយហេតុនោះព្រះអង្គត្រូវធ្វើយ៉ាងណាអោយកសិកម្មលូតលាស់ជាអតិបរិមាគឺត្រូវធ្វើអោយមានទឹកបរិបូណ៌ មិនបាច់ពឹងពាក់ទៅលើទឹកភ្លៀងទៀត ដោយការកសាងបារាយណ៍ធំៗដែលមានសល់ខ្លះរហូតមកដល់សព្វថ្ងៃនេះផង។ កិច្ចការ នេះ រាស្ត្របានរួបរួមគ្នាបំពេញដោយស្មោះស្ម័គ្រជាទីបំផុត ព្រោះមានជំនឿយ៉ាងមាំទៅលើលទ្ធិទេវរាជ ដែលមានប្រសិទ្ធភាពអាច ធ្វើការបង្រួបបង្រួមជាតិផងរំដោះប្រទេសជាតិ អោយរួចផុតពីបរទេសផង។ បើតាមលោកជីវតាក្វាន់ ខ្មែរនៅសម័យនោះអាចធ្វើ ស្រែបាន៣ទៅ៤ដងក្នុងមួយឆ្នាំ។ លោក ហ្រង់រី ស្ទៀរលីង (Henri Stierlin)អ្នកឯកទេសជាតិស៊្វីសម្នាក់បានគន់គូរឃើញថានៅលើ ផ្ទៃដី១០០០គ.ម.ក្រឡានៅតំបន់អង្គរគេអាចផលិតស្រូវបានក្នុងមួយឆ្នាំប្រហែល១៥០០០០តោន ដែលអាចចិញ្ចឹម ប្រជាជានបាន ដល់ ទៅ៨០០០០០នាក់ ហើយនៅសល់៤០%ទៀតអាចនាំយកទៅផ្ដល់អោយតំបន់ផ្សេងទៀត។គឺការចម្រើនលូតលាស់ខាងសេដ្ឋ កិច្ចនេះហើយដែលអនុញ្ញាតអោយប្រជារាស្ត្រចូលរួមក្នុងការកសាងប្រាសាទតាមតំរូវការរបស់លទ្ធិទាំងពីរ គឺលទ្ធិទេវរាជនិងលទ្ធិ បុគ្គលនិយម ។ ដូច្នេះ ក្នុងស្ថាបត្យកម្មសម័យនោះគេសង្កេតឃើញមានប្រាសាទពីរបែប៖ ១.ប្រាសាទភ្នំជាប្រាសាទសង់លើឃឿន ច្រើនជាន់សម្រាប់លទ្ធិទេវរាជ (បាគង បាខែង បក្សីចាំក្រុង ប្រាសាទធំ មេបុណ្យខាងកើត ប្រែរូប តាកែវ បាពួន អង្គរវត្ត បាយ័ន)។ ២.ប្រាសាទសង់ទាបនឹងដីជាប្រាសាទសម្រាប់លទ្ធិបុគ្គលនិយម (ព្រះគោ លលៃ បន្ទាយឆ្មារ ព្រះខាន់ តាព្រហ្ម ។ ល ។)។ម្យ៉ាងទៀត គេបានសង្កេតឃើញថាពីរាជមួយទៅរាជមួយទៀតប្រាសាទមានទំហំកាន់តែធំឡើង ហើយកាន់តែច្រើនឡើង។ ត្រង់នេះបង្ហាញ អោយឃើញថា ព្រះរាជាអង្គរហាក់ដូចជាបានប្រណាំងប្រជែងក្នុងការលើកកិត្យានុភាពរបស់ព្រះអង្គ។ ចំពោះប្រាសាទដូចបាន រៀបរាប់រួចមកហើយនេះពុំមែនមានត្រឹមតែការកសាងហើយចប់នោះទេគឺប្រជារាស្ត្រមានការផ្គត់ផ្គង់នូវគ្រឿងប្រដាប់ប្រើប្រាស់ និងដង្វាយផ្សេងៗនិងមានភារៈត្រូវទៅនៅបម្រើនិងថៃរក្សាប្រាសាទទាំងនោះថែមទៀត។ ឧទាហរណ៍ោ: ដូចជាប្រាសាទតាព្រហ្ម កសាងឡើងនៅឆ្នាំ១១៨៦ដោយព្រះបាទជ័យវរ្ម័នទី៧សម្រាប់ឧទ្ទិសចំពោះវិញ្ញាណក្ខន្ធនៃព្រះមាតា និងព្រះគ្រូនិងបដិមារូបឯទៀត ចំនួន ២៦០ មានភូមិចំណុះ ៣១៤០ភូមិ (សម្រាប់ផ្គត់ផ្គង់ប្រដាប់ប្រើប្រាស់ និងដង្វាយផ្សេងៗ) មានមនុស្សនៅចាំបម្រើថែរក្សា ៧៩៣៦៥នាក់ (ក្នុងចំណោមនេះមាន១២៦៤០នាក់ ស្ថិតនៅក្នុងបរិវេណប្រាសាទជានិច្ច)។គ្រឿងប្រដាប់ប្រើប្រាស់ជាដង្វាយមាន: ចានមាសទម្ងន់ជាង៥តោន ចានប្រាក់មួយទម្ងន់ដូចគ្នា ពេជ្រទាំងគ្រាប់ធំ ៣៥គ្រាប់ ត្បូងមុត្តា៤០៦២០គ្រាប់ ត្បូងយ៉ាងល្អ ៤៥៤០ គ្រាប់ ផ្តិលមាសធំមួយ រនាំងស្រុកចិន៩៦៧ គ្រែធ្វើដោយសំពត់ល្អ ៥១២ ក្លស់៥២៣ ។ ចំពោះស្បៀងអាហារមាន: អង្ករ ស្ករ ទឹក ដោះគោ ប្រេង ទឹកឃ្មុំ ក្រមួន ខ្លឹមចន្ទន៍ កប៌ូរ គ្រឿងចីវរ ។ នេះចំពោះប្រាសាទតែមួយផង ឃើញថាការប្រើប្រាស់កម្លាំងមនុស្សនិង ទ្រព្យសម្បត្តិអស់យ៉ាងសន្ធឹកសន្ធាប់ទៅហើយ ចុះបើខ្មែរយើងមានប្រាសាទដល់ទៅរាប់ពាន់ តើតម្រូវការទាំងខាងកម្លាំងមនុស្ស ទាំងខាង ទ្រព្យសម្បត្តិមានដល់ប៉ុន្មាន? ចំពោះបញ្ហានេះប្រវត្តិវិទូជាច្រើនបានចាត់ទុកថា ការកសាងប្រាសាទរួមនិងចម្បាំងដ៏វែង ឆ្ងាយ (សូរ្យវរ្ម័នទី២វាយយួនផង ចាមផង មនផង) ជាកត្តាមួយនៃការធ្លាក់ចុះនៃអរិយធម៌អង្គរនេះឯង។
- ប្រវត្តិសាស្ត្រ
ទិន្នន័យដំបូងលើព្រះបាទជ័យវរ្ម័នទី២បានមកពីសិលាចារឹកK.២៣៥នៅលើគោលចារឹកមួយនៅប្រាសាទស្ដុកកក់ធំ តំបន់ ឥសាន ប្រទេសថៃ។ ដោយចុះកាលបរិច្ឆេទ១០៥៣គ.ស.វាបានរាប់ឡើងវិញពីរសតវត្សកន្លះនៃការបំរើដែលសមាជិកនៃគ្រួសារ ស្ថាបនាប្រាសាទបានផ្ដល់ដល់រាជវាំងខ្មែរ ជាសំខាន់ជាអគ្គបព្វជិតនៃសាសនាព្រហ្មញ្ញខាងគណៈសិវ។
ឧទ្ទិសដល់ព្រះបាទយសោវរ្ម័ន
|
២. យសោធរបុរ - ទីក្រុងអង្គរទីមួយ
ប្រាង្គបន្ទាយស្រី
ខ្មាន់ធ្នូជិះលើដំរី
ប្រាសាទតាកែវ
|
ប្រាសាទកណ្ដាលទីក្រុងត្រូវសាងឡើងនៅលើ[ភ្នំបាខែង] កូនភ្នំដែលកើតឡើង៦០ម .លើវាល ទំនាបដែលតាំងនៅអង្គរ ។ ក្រោមការដឹកនាំព្រះបាទយសោវរ្ម័នទី១ បារាយណ៍ខាងកើតក៏ត្រូវបាន បង្កើតឡើងផងដែរ គឺជាអាងទឹកដ៏ធំ៧.៥និង១.៨ គ.ម. ។
នៅក្នុងការផ្ដើមនៃសតវត្សទី១០ នគរបានបែកបាក់គ្នា ។ ព្រះបាទជ័យវរ្ម័នទី៤ បានបង្កើតឡើង រាជធានីថ្មីនៅកោះកេរ្តិ៍ នៅចម្ងាយ១០០ គ.ម.បន្តិចភាគឦសាននៃអង្គរ។មានតែព្រះបាទរាជេន្ទ្រ វរ្ម័នទី២តែអង្គឯង(សោយរាជ្យ៩៤៤-៩៦៨គ. ស.)នៅក្នុងព្រះបរមរាជវាំងដែលបានវិលត្រឡប់មក យសោធរបុរវិញ ។ ព្រះអង្គបានកង្កើតឡើងនូវគ្រោងការណ៍សំណង់ដ៏ស្កឹមស្កៃម្ដងទៀត ក្នុងចំ ណោមស្ដេចដំបូងៗនិងបានសាងប្រាសាទជាបន្តបន្ទាប់នៅតំបន់អង្គរ មិនត្រឹមតែមេបុណ្យខាង កើតនៅលើកោះមួយនៅចំកណ្ដាលនៃបារាយណ៍ខាងកើតទេ ហើយប្រាសាទពុទ្ធនិយមនិងវត្តជា ច្រើន ក៏បានសាងឡើងដែរ។ នៅឆ្នាំ៩៥០គ.ស. សង្គ្រាមលើកទីមួយបានចូលរួមរវាងកម្ពុជានិងនគរ ចាម្ប៉ា នៅភាគខាងកើត (នៅវៀតណាមកណ្ដាលសម័យទំនើបនេះ)។
ពីឆ្នាំ៩៦៨ដល់១០០១គ.ស. សោយរាជ្យដោយព្រះរាជបុត្រនៃព្រះបាទរាជេន្ទ្រវរ្ម័នទី២ គឺព្រះបាទ ជ័យវរ្ម័នទី៥។ បន្ទាប់ពីព្រះអង្គ បានធ្វើឲអង្គឯងក្លាយជាស្ដេចថ្មីលើព្រះអង្គម្ចាស់ដ៏ទៃៗទៀត ការគ្រប់ គ្រងរបស់ព្រះអង្គគឺជាជំនាន់ដ៏មានសន្តិភាពដ៏យូរអង្វែង ត្រូវបានកត់សម្គាល់ដោយភាព រុងរឿងនិង ការរីកសាយភាយវប្បធម៌ដូចផ្កា ។ ព្រះអង្គបានបង្កើតរាជធានីថ្មីក្បែងយសោធរបុរ ជយេន្ទ្រនគរី ។ នៅក្នុងរាជវាំងនៃព្រះបាទជ័យវរ្ម័នទី៥ដែលបានរស់នៅដោយពួកទស្សនវិទូ អ្នកប្រាជ្ញបណ្ឌិត និងសិល្បករ ។ ប្រាសាទថ្មីៗក៏ត្រូវកសាងឡើងផងដែរ៖ ប្រាសាទដែលសំខាន់ទាំងនេះគឺបន្ទាយស្រី ដែលបានចាត់ទុកថាជា ប្រាសាទមួយនៅអង្គរ ស្រស់ស្អាតនិងវិចិត្របំផុត និងប្រាសាទតាកែវ គឺជា ប្រាសាទសម័យអង្គរដំបូងទីមួយដែលបានសាងសង់រួចរាល់ដោយថ្មភក់ ។ បន្ទាប់ពីការសោយទីវង្គត របស់ព្រះបាទជ័យវរ្ម័នទី៥មានជម្លោះមួយទសវត្សបានបន្ត ។ ពួកស្ដេចដែលបានសោយរាជ្យ បាន ត្រឹមតែរយៈពេលពីរបីឆ្នាំ គឺត្រូវបានប្ដូរចេញដោយភាពហិង្សាជាបន្តបន្ទាប់ ដោយអ្នកស្នងរាជ្យរបស់ពួកទ្រង់រហូតនៅទីបំផុត ព្រះបាទសូរ្យវរ្ម័នទី១ (សោយរាជ្យ ១០១០-១០៥០គ.ស.) បានទទួលបានរាជ្យបល្ល័ង្ក ។ ក្រោមការដឹកនាំរបស់ ព្រះអង្គត្រូវបានកត់ សំគាល់ដោយការប៉ុនប៉ងដដែលៗ ដោយពួកសត្រូវរបស់ព្រះអង្គដើម្បីផ្ដួលរំលំព្រះអង្គ ដោយតាមរយៈការសញ្ជ័យយោធាជា ច្រើនលើក ។ នៅភាគខាងលិចព្រះអង្គបានពង្រីកនគរទៅកាន់លពបុរីនៅក្នុងប្រទេសថៃសព្វថ្ងៃនេះ នៅភាគខាងត្បូងទៅដល់ បួរដីក្រៈ។ នៅអង្គរ សំណង់នៃបារាយណ៍ខាងលិចបានចាបផ្ដើមក្រោមការដឹកនាំរបស់ព្រះបាទសូរ្យវរ្ម័នទី១ ជាអាងទឹកដ៏ធំទីពីរ (៨គុណ នឹង២.២ គ.ម.) បន្ទាប់ពីបារាយណ៍ខាងកើត ។ គ្មាន នរណាម្នាក់ដឹងថាតើព្រះអង្គមាន បុត្រ រឺក៏ព្រះមហេសីទេ ។
៣. សូរ្យវរ្ម័នទី២ - អង្គរវត្ត
ព្រះសង្ឃពុទ្ធសាសនានៅអង្គរវត្ត
|
- សង្គ្រាមរវាងខ្មែរនិងនគរចាម្ប៉ា
១. ដើមកំណើតនគរចាម្ប៉ា
ជនជាតិចាមមានដើមកំណើតចេញមកពីជនជាតិជ្វា ឬម៉ាឡេ និងប៉ូឡេណេស៊ី ដែលរស់នៅក្នុងភូមិភាគ ប្រទេសម៉ាឡេស៊ី និងឥណ្ឌូនេស៊ីបច្ចុប្បន្ននេះ។ នៅដើមសតវត្សទី១នៃគ្រិស្តសករាជ ជនជាតិចាមដែលមានឈ្មោះល្បីល្បាញ ជាអ្នកប៉ិនប្រសប់ ខាងធ្វើដំណើរតាមសមុទ្រ បាននាំគ្នាមកកាន់កាប់ទឹកដីចន្លោះ ជួរភ្នំអណ្ណាម និងសមុទ្រ។ ព្រំប្រទល់ខាងជើងជាប់នឹងទឹកដីខេត្ត ចិនតុងកឹង និងខាងត្បូងជាប់នឹងទឹកដីខ្មែរកម្ពុជាក្រោម។ គឺជាច្រកទឹកដីមួយចង្អៀត ដោយមានរបាំងធម្មជាតិ (ជួរភ្នំអណ្ណាម) ឃាំងជាប់នៅទិសខាងលិចនិងខាងកើត(សមុទ្រចិន)។ក្នុងសតវត្សទី២នៃគ្រិស្តសករាជ ជនជាតិចាមបានរៀបចំទឹកដីនេះអោយ ក្លាយទៅជានគរមួយមានឈ្មោះនគរចាម្ប៉ាដែលអ្នកដំណើរចិនដាក់ឈ្មោះថាលីនយី។ ជាដំបូងក្នុងប្រវត្តិសាស្ត្ររបស់ខ្លួន នគរ ចាម្ប៉ាបានទទួលឥទ្ធិពលអំពីឥណ្ឌាហើយគោរពបូជាព្រហ្មញ្ញសាសនា។ ព្រះមហាក្សត្រចាមទាំងប៉ុន្មានតែងតែប្រកាសតាំងខ្លួន ចុះមកពីព្រះសិវ ឬ ព្រះឥសូរ។២. បុព្វហេតុសង្គ្រាមខ្មែរនិងចាម្ប៉ា
ដោយទឹកដីរបស់ខ្លួនត្រូវចង្អៀតតូច ដោយប្រជាជនចេះតែកើនឡើងចំនួន ហើយម្យ៉ាងទៀតដោយសារនៅទិសខាងលិច មាន ជញ្ជាំងភ្នំអណ្ណាមយ៉ាងខ្ពស់ស្កឹមស្កៃមិនអាចឆ្លងកាត់បាន នគរចាម្ប៉ាគ្មានមធ្យោបាយអ្វីក្រៅអំពីវាតទឹកដីចុះទៅក្រោម ឬឡើង ទៅលើឡើយ ។ ពីសតវត្សទី៣ទៅទី៤នៃគ្រិស្តសករាជ បានពង្រឹងកម្លាំងទាំងអស់វាយលុកប្រហារដណ្ដើមយកខេត្តចិនតុងកឹង។ តែសង្គ្រាមនេះហាក់ដូចជាមិនបាននាំមកនូវជោគជ័យដល់នគរចាម្ប៉ាទេ។ ជនជាតិយួនបានវាយតបវិញ ធ្វើអោយចាមទប់មិន បាន ហើយដកឃ្លារើរាជធានីឥន្ទ្របុរចុះមកតាំងទីនៅឯប៉ាន់ដុរ៉ាង () ។ បន្ទាប់មក រាជធានីចាមត្រូវលើកមកនៅកាវធារ៉ា () ។ មិនតែប៉ុណ្ណោះជាច្រើនលើកច្រើនគ្រា នគរចាម្ប៉ាត្រូវពួកជ្វាចោរសមុទ្រលើកទ័ពតាមទូកសំពៅចូលមកលុកលុយ វាយប្រហារ កាប់សម្លាប់ ធ្វើបាបលួចប្លន់ ដុតបំផ្លិចបំផ្លាញជារឿយៗ ពីគ្រិស្តសករាជ៧៦៥ទៅ៧៨៧ ។ កងទ័ពចិនដែលត្រួតត្រានៅ តុងកឹង ក៏ធ្លាប់បានវាយកម្ទេចចាម្ប៉ាដាក់ជាចំណុះដែរ ។ បន្ទាប់មកក្នុងគ.ស.១០៤៥ កងទ័ពយួនបានយកជ័យជម្នះលើកងទ័ពចាម ដណ្ដើមយកបានព្រះរាជធានីឥន្ទ្របុរ ហើយលួចប្លន់យកអស់ភោគផងទ្រព្យសម្បត្តិធនធានរបស់ចាម ។ ក្នុងគ.ស.១០៦១ ទឹកដី ខេត្តបីរបស់ចាមត្រូវយួនកាត់យកមកបញ្ចូលធ្វើជាទឹកដីយួន។ គឺក្នុងស្ថានភាពដូច្នេះហើយ ដែលនគរចាម្ប៉ាត្រូវតែរកផ្លូវរកទិស រុលបុកវាយវាតទីទឹកដីចុះមកក្រោម ឬ មកខាងត្បូងសំដៅប្រទេសកម្ពូជា។ ដំបូង ការចុះតម្រង់ចូលមកក្នុងទឹកដីខ្មែរគ្មានលក្ខណៈ ជាការវាយប្រហារឬជាសង្គ្រាមទេ ។ គឺជាក្រុមចោរតូចតាចដែលនាំគ្នាមកលួចប្លន់ កាប់សម្លាប់ប្រជាពលរដ្ឋ ខ្មែរដើម្បីរករស់តែ ប៉ុណ្ណោះ។ គំនិតចង់វាតទឹកដីយកខេត្តខណ្ឌនគរខ្មែរហាក់ដូចជាមិនទាន់មានទេ។ ពួកក្រុមចោរចាមទាំងនោះជួនត្រូវព្រះមហា ក្សត្រខ្មែរវាយប្រហារដេញសម្លាប់កម្ទេចចោល ជួនត្រូវបានព្រះអង្គអនុញ្ញាតអោយរស់នៅលើទឹកដីខ្មែរដើម្បីបម្រើនយោបាយ និងផលប្រយោជន៍ខ្មែរ។ ប៉ុន្តែចូលមកដល់គ.ស.៨០៩ក្នុងរាជ្យព្រះបាទជ័យវរ្ម័នទី២ ដោយមានចាមមួយអង្គឈ្មោះពោរជាមេទ័ព ធំនគរចាម្ប៉ាបានលើកពលសេនាយោធាយ៉ាងគគ្រឹកគគ្រេងចូលមកវាយប្រហារនគរខ្មែរ។ តែកងទ័ពចាមត្រូវបរាជ័យបាក់បែក រត់ខ្ចាត់ ខ្ចាយ រលាយអស់ ។ វិបត្តិរវាងខ្មែរនិងចាម ក៏ចេះតែរីកធំឡើងជាលំដាប់តាមកាលវេលា។ ក្នុងគ.ស.៩៤៥-៩៤៦ វិវាទខ្មែរ-ចាមមានកម្រិតយ៉ាងខ្ពស់ខ្លាំងក្លាយផ្ទុះជាសង្គ្រាម ។ កងទ័ពខ្មែរក្រោមការដឹកនាំរបស់ព្រះមហាក្សត្រខ្មែរ ព្រះបាទរាជេន្ទ្រវរ្ម័នបាន វាយរុញច្រានកម្ចាត់កងទ័ពចាម វាយប្រយុទ្ធចូលលុកសម្រុកដល់នគរចាម្ប៉ា ហើយដណ្ដើមយកបានព្រះរាជធានី កាវធារ៉ា។ សិលាចារឹកចាមបានសរសេរចាររៀបរាប់អំពិសង្គ្រាមនេះ ដោយបញ្ជាក់ថាកងទ័ពខ្មែរបានលួចយករូប ព្រះបដិមាករ ព្រះនាង ភគវត្តីដែលធ្វើអំពីមាស ។ សង្គ្រាមនិងអធិករណ៍រវាងនគរខ្មែរនិងចាមមានរយៈពេលជាង៧៥ឆ្នាំ ។ តែក្នុងរយៈពេលចុងក្រោយ ដែលនគរចាម្ប៉ាទទួលការវាយប្រហារកៀបសង្កត់ យ៉ាងខ្លាំងពីសំណាក់យួន ចាម្ប៉ាហាក់ដូចជាងាកមក ស្វែងរកការគាំទ្រ ពី កម្ពុជាវិញ។- ជ័យវរ្ម័នទី៧ - អង្គរធំ
|
- ជីវ តាក្វាន់ រឺ ចូវ តាគ័ន - ការរុងរឿងចុងក្រោយ
នៅខែសីហា១២៩៦ ទូតចិន ជីវ តាក្វាន់បានមកដល់អង្គរ និងបានស្នាក់នៅក្នុងវាំងនៃស្ដេចស្រីន្ទ្រវរ្ម័នរហូតដល់ខែ កក្កដា ១២៩៧។ លោកក៏មិនមែនជាអ្នកទីមួយហើយក៏មិនមែនជាអ្នកតំណាងចិនចុងក្រោយមកទស្សនកិច្ចកម្ពុជាដែរ។ យ៉ាងណាមិញ សំណាក់នៅរបស់គាត់គឺគួរឲកត់សំគាល់ពីព្រោះតែ ជីវ តាក្វាន់ ក្រោយមកទៀតបានសរសេររបាយការណ៍លំអិត ទៅលើជីវភាព នៅអង្គរ ។ គំនូរពិពណ៌នារូបភាពរបស់លោកគឺមួយក្នុងចំណោមប្រភពដ៏សំខាន់ៗបំផុត នៅសម័យសព្វថ្ងៃនេះដើម្បីស្វែងយល់ អំពីប្រវត្តិសាស្ត្រអង្គរ ។ តាមរយៈការពិពណ៌នាអំពីមហាប្រាសាទមួយចំនួន (បាយ័ន បាពួន អង្គរវត្ត សម្រាប់ក្នុងនោះដែរយើង សូមថ្លែង អំណរគុណដល់លោកចំពោះដំណឹងដែរថាប្រាង្គនៃបាយ័នក្នុងពេលនោះបានស្រោបដោយមាស ) អត្ថបទនេះក៏ផ្ដល់ នូវពត៌មានដ៏មានតម្លៃផងដែរលើជីវភាពប្រចាំថ្ងៃនិងទម្លាប់នៃពួកអ្នកស្រុកអង្គរ ។
- ការធ្លាក់ចុះនិងចុងបញ្ចប់អង្គរ
រ.១៣០០គ.ស. ដែលបង្ហាញ អាណាចក្រខ្មែរ ជាព៌ណក្រហម នគរល្វោជាព៌ណខៀវខ្ចី អាណា ចក្រសុខោទ័យ ជាព៌ណទឹកក្រូច ចាម្ប៉ាជាព៌ណលឿង ដាយវៀត ជាព៌ណខៀវ និងនគរ ស្រែមួយ លាន ជាព៌ណស្វាយ
|
មានភស្តុតាងថាមរណៈខ្មៅងងឹត មានផលប៉ះទង្គិចមួយលើស្ថានភាពដែលបានរៀបរាប់ខាង លើជាជម្ងឺបេស្ត៍លើកដំបូងបានលេចឡើងនៅប្រទេសចិននៅប្រហែលឆ្នាំ១៣៣០ និងឈានទៅ ដល់អឺរ៉ុបនៅក្បែរឆ្នាំ១៣៤៥ ។ កំពង់ផែសមុទ្រភាគច្រើននៅតាមបណ្ដោយខ្សែដំណើរពីចិនទៅ អឺរ៉ុបបានដួលរលំដោយការប៉ះទង្គិចនៃជំងឺនេះ ដែលក្នុងមាន ការប៉ះពាល់ធ្ងន់ធ្ងរមួយលើជីវ ភាព នៅអាស៊ីអាគ្នេយ៍ទាំងមូល ។
ថ្មធ្លាក់រលំនៅបន្ទាយក្ដី
|
No comments:
Post a Comment