អាយុរបស់
មនុស្សម្នាក់ៗ ថ្វីត្បិតតែវាគ្រាន់តែជាលេខ
ប៉ុន្តែហាក់បីដូចជាជះឥទ្ធិពលយ៉ាងខ្លាំងទៅលើអាកប្បកិរិយា
និងទង្វើរបស់យើង។
សង្គមដែលយើងកំពុងតែរស់នៅនាបច្ចុប្បន្នហាក់បីដូចជាកំពុងតែបែង
ចែកក្រុមអាយុ ដែលនៅពេលដែលយើងចង់ធ្វើអ្វីមួយ
យើងតែងតែគិតគូរ ថាតើគួរធ្វើវាដែរឬទេក្នុងវ័យនេះ?
ការរស់នៅជាច្រើនឆ្នាំមកនេះ អ្នកប្រហែលជាបានឮប្រយោគជាច្រើនដូចជា
“ចំណាស់ហ្នឹងហើយនៅលេងដូចកូនក្មេងទៀត”
“ចាស់ហើយនៅផ្អែមល្ហែមល្អោកល្អឺន ធ្វើមើលតែនៅក្មេងអញ្ចឹង!”
“ចាស់ហើយ មិនដឹងជាខំរៀនអីទៀតទេ” “ចំណាស់ហ្នឹងហើយ
ទោះខំយ៉ាងម៉េចក៏មិនមានដែរ” ។ល។ តើទាំងនេះពិតជាត្រឹមត្រូវមែនឬ?
តើនៅពេលដែលយើងមានអាយុជាក់លាក់ណាមួយ
យើងពិតជាមិនអាចធ្វើនូវអ្វីដែលយើងចង់ធ្វើមែនឬ?
នៅពេលដែលយើងមានអាយុកាន់តែច្រើន
គឺជាពេលដែលយើងត្រូវបោះបង់ក្តីស្រមៃ និងអ្វីៗដែលយើងចង់ធ្វើឬ?មនុស្សជាច្រើនប្រាកដជាស្គាល់ហាងអាហាររហ័ស (Fast food)KFC ជាមិនខាន។ ហើយមានមនុស្សមិនតិចទេដែលធ្លាប់បានញ៉ាំមាន់បំពងនៅទីនោះ។ តើអ្នកធ្លាប់ដែលបានស្តាប់នូវប្រវត្តិរបស់ហាងនេះដែរទេ? តើអ្នកណាជាអ្នកបង្កើតហាងនេះ? ប្រហែលជាមានមនុស្សតិចណាស់ដែលបានដឹងនឹងស្គាល់អ្នកបង្កើតរូបមន្តមាន់ បំពងនៅហាងKFC។
អ្នកប្រាកដជាឃើញរូបតុក្កតាលោក Harland David Sanders ដែលជារូបសញ្ញានៃហាងKFCនៅពេលដែលអ្នកចូលទៅពិសារអាហារនៅទីនោះ។
គាត់នេះ
ជាម្ចាស់រូបមន្តមាន់បំពងដ៏ល្បីល្បាញទូទាំងពិភពលោក។
ភាពជោគជ័យរបស់គាត់ មិនត្រឹមតែធ្វើឲ្យគេស្ញើចសរសើរនោះទេ
តែភាពជោគជ័យនេះបានផ្តល់មេរៀនដ៏ល្អមួយដល់មនុស្សជុំវិញទូទាំង
ពិភពលោក។ ជីវិតកាលពីពេលក្មេងរបស់
លោកSandersគឺមិនមានភាពផ្អែមល្ហែមនោះទេ។ គាត់ធ្លាប់ជាមនុស្សបរាជ័យ
ហើយត្រូវបានគេបណ្តេញចេញពីការងាររាប់សិបដង។ ក្រោយពីរៀបការហើយ
មិនយូរប៉ុន្មានត្រូវបានប្រពន្ធរត់ចោលដោយសារតែនាងគិតថាគាត់គឺជា
មនុស្សប្រុសដែលគ្មានបានការមិនអាចចញ្ចឹមប្រពន្ធកូនបាន។
ក្នុងមជ្ឍឹមវ័យ គាត់បានបើកហាងមាន់បំពងមួយ
ការរកស៊ីកាក់កបមិនបានយូរប៉ុន្មានផងត្រូវបានគេរឹបអូសយកហាង
ដែលធ្វើឲ្យគាត់ក្លាយជាមនុស្សដ៏បរាជ័យម្នាក់
និងអស់លុយពីខ្លួននៅអាយុយ៦៥ឆ្នាំទៅហើយ។ សម្រាប់មនុស្សភាគច្រើន
ជំនួបបរាជ័យផ្ទួនៗនៅពេលដែលខ្លួនមានអាយុ៦៥ឆ្នាំប្រាដកជាធ្វើឲ្យ
ពួកគេបោះបង់ការតស៊ូជាមិនខាន។ ប៉ុន្តែសម្រាប់ Harland David
Sandersវិញ ភាពបរាជ័យនេះមិនបានធ្វើឲ្យគាត់បោះបង់នោះទេ។
ក្រោយពីបាត់បង់ហាង គាត់បានព្យាយាមទៅ
ចរចារជាមួយហាងអាហារផ្សេងៗទៀតដើម្បីឲ្យគេយករូបមន្តមាន់បំពង
របស់គាត់ទៅធ្វើអាជីវកម្មដោយយកភាគរយលើចំនួនការលក់នៃមាន់
បំពងនោះ។
គាត់បានយកឡានរបស់គាត់ធ្វើជាផ្ទះសម្បែងដោយធ្វើដំណើរពីហាងមួយទៅហាង
មួយទៀតប្រកបដោយក្តីសង្ឃឹម។
ប៉ុន្តែគាត់ត្រូវបានម្ចាស់ហាងផ្សេងៗបដិសេធ
និងពេលខ្លះត្រូវបានគេសើចចំអកឲ្យទៀតផង។
គាត់ទទួលភាពបរាជ័យក្នុងការចរចារចំនួន១០០៩ដងឯណោះ តែ
សំណាងល្អចុងក្រោយគាត់បានបញ្ចុះបញ្ចូលម្ចាស់ហាងមួយឲ្យទទួលយក
រូបមន្តមាន់បំពងរបស់គាត់ទៅធ្វើអាជីវកម្ម។
ទម្រាំតែគាត់ទទួលបានជោគជ័យ និងក្លាយជាសេដ្ឋី
គាត់គឺមានអាយុប្រហែល៧០ឆ្នាំទៅហើយ។
ប៉ុន្តែសកម្មភាពរបស់គាត់បានបង្រៀនយើងថា
ទោះបីជាមានអាយុច្រើនយ៉ាងណាក៏ដោយ ឲ្យតែមានក្តីស្រមៃ
និងភាពជឿជាក់លើខ្លួនឯង អ្នកនឹងទទួលបានជោគជ័យ។លោកយាយ រ៉ូស(Rose) ដែលមានអាយុ៨៧ឆ្នាំទៅហើយ ដោយសារតែគាត់មានក្តីស្រមៃមួយថានឹងសិក្សាឲ្យបានចប់ថ្នាក់ បរិញ្ញាប័ត្រ គាត់បានត្រឡប់មកសិក្សានៅមហាវិទ្យាល័យវិញដើម្បីបំពេញបំណង របស់គាត់។ មានមនុស្សមិនតិចទេដែលបោះបង់ក្តីស្រមៃរបស់ខ្លួនដោយសារតែបញ្ហា អាយុច្រើននេះ ប៉ុន្តែចំពោះរ៉ូសវិញ គាត់មិនបោះបង់គោលដៅរបស់គាត់ជាដាច់ខាត។ ថ្វីត្បិតតែគាត់មានអាយុ៨៧ហើយក៏ដោយ គាត់នៅតែអាចចុះចំណោមជាមួយមិត្តរួមថ្នាក់ដែលសុទ្ធសឹងតែជាក្មេងៗ បើគិតពីឋានៈវិញគឺជាចៅទៅហើយ។ ប៉ុន្តែលោកយាយរ៉ូសមានមិត្តភក្តិជាច្រើន និងថែមទាំងមានប្រជាប្រិយភាពទៀតផង។ នៅឱកាសមួយ គាត់ត្រូវបានអញ្ចើញឲ្យឡើងថ្លែងសន្ទរកថាពីសំណាក់មិត្តរួមថ្នាក់។ សំដីរបស់គាត់ដែលបានលើកឡើងគឺមានតម្លៃខ្លាំងណាស់ និងពោរពេញទៅដោយពាក្យទូន្មាន។ គាត់បាននិយាយថា “យើង មិនឈប់លេងដោយសារតែយើងចាស់នោះទេ តែយើងនឹងកាន់តែចាស់ពីព្រោះតែយើងឈប់លេង។ អាថ៌កំបាំងតែមួយគត់ដើម្បីភាពក្មេងវ័យនោះគឺ ភាពសប្បាយរីករាយ និងភាពទទួលជោគជ័យ។ អ្នកទាំងអស់គ្នាត្រូវតែសើច និងស្វែងរកស្នាមញញឹមជារៀងរាល់ថ្ងៃ។ អ្នកទាំងអស់គ្នាត្រូវតែមានក្តីស្រមៃ។ នៅពេលដែលអ្នកបាត់បង់ក្តីស្រមៃ អ្នកនឹងស្លាប់។ កំណើនអាយុ និងភាពដឹងក្តី គឺមានភាពខុសគ្នាឆ្ងាយណាស់។ ប្រសិនបើអ្នកមានអាយុ១៩ឆ្នាំ ហើយអ្នកទម្រេតនៅលើគ្រែពេញមួយឆ្នាំដោយមិនធ្វើអ្វីដែលមានប្រយោជន៍ អ្នកនឹងកើនអាយុ១ឆ្នាំគឺ២០ឆ្នាំ។ ប្រសិនបើខ្ញុំមានអាយុ៨៧ ហើយទម្រេតតែនៅលើគ្រែពេញមួយឆ្នាំដោយមិនធ្វើអ្វីសោះ ខ្ញុំនឹងមានអាយុ៨៨ឆ្នាំជាមិនខាន។ មនុស្សគ្រប់គ្នាចៀសមិនផុតពីភាពកាន់តែចាស់ និងអាយុកាន់តែច្រើន ហើយវាមិនត្រូវការភាពឆ្លាតវ័យ ឬក៏សមត្ថភាពពិសេសក្នុងការសម្រេចវានោះទេ។ ប៉ុន្តែអ្វីដែលសំខាន់នោះគឺភាពដឹងក្តី ចេះគិតគូរ ដោយការស្វះស្វែងរកឱកាសសម្រាប់ធ្វើការផ្លាស់ប្តូរដើម្បីឲ្យអ្វីៗមាន ភាពកាន់តែប្រសើរ។ មិនត្រូវមានភាពស្តាយក្រោយនោះទេ។ មនុស្សចាស់មិនសូវស្តាយក្រោយចំពោះអ្វីដែលពួកយើងធ្វើនោះទេ ប៉ុន្តែពួកយើងស្តាយក្រោយចំពោះអ្វីដែលយើងមិនបានធ្វើ។ មនុស្សទាំងឡាយណាដែលមានភាពភ័យខ្លាចនៃសេចក្តីស្លាប់គឺជាមនុស្ស ដែលពោរពេញទៅដោយភាពស្តាយក្រោយ។”
No comments:
Post a Comment