១-ធាតុផ្សំនីត្យានុកូល
-បទល្មើសកុបកម្ម មានចែងនិងផ្តន្ទាទោសតាមមាត្រា ៤៥៧ នៃក្រមព្រហ្មទណ្ឌ
-ស្ថានទម្ងន់ទោសនៃកុបកម្ម មានចែងនិងផ្តន្ទាទោសតាមមាត្រា ៤៥៨ នៃក្រមព្រហ្មទណ្ឌ
-បទដឹកនាំកុបកម្ម មានចែងនិងផ្តន្ទាទោសតាមមាត្រា ៤៥៩ នៃក្រមព្រហ្មទណ្ឌ
២-ធាតុផ្សំសម្ភារ:
ដែលអាចចាត់ទុកជាធាតុផ្សំសន្យានុម័តបាន លុះត្រាតែគេរកឃើញនូវសមាសធាតុដូច ខាងក្រោមដែលបញ្ជាក់ថា កុបករបានប្រព្រឹត្តនូវកុបកម្មមែនគឺ៖
អំពើកុបកម្ម
១-ដោយសាងសង់គ្រឿងរារាំងផ្លូវ គ្រឿងការពារ ឬដោយធ្វើការងារ ដែលមានគោលបំណង រារាំងសកម្មភាពកម្លាំងសាធារណៈ។
២-ដោយកាន់កាប់អគារ ឬឋបនីយភណ្ឌដោយកម្លាំង ឬដោយកលល្បិច។
៣-ដោយបំផ្លិចបំផ្លាញអគារ ឬឋបនីយភណ្ឌ។
៤-ដោយរ៉ាប់រងការដឹកជញ្ជូន ឬការផ្គត់ផ្គង់ព័ស្តុភារអោយកុបកម្ម
៥-ញុះញង់ដោយផ្ទាល់អោយមានការប្រមូលផ្តុំកុបករ។
៦-ដោយមានការកាន់កាប់ ឬយកតាមខ្លួននូវអាវុធគ្រឿងផ្ទុះ និងគ្រាប់រំសេវគ្រប់ប្រភេទ។
៧-ដោយតាំងខ្លួនជំនួសអាជ្ញាធរស្របច្បាប់។
ស្ថានទម្ងន់ទោស
១-ដោយប្រើកម្លាំងដណ្តើមយកនូវអាវុធ គ្រឿងផ្ទុះ និងគ្រាប់រំសេវគ្រប់ប្រភេទ ឬដោយសារ ជាតិដទៃ ដែលមានគ្រោះ ថ្នាក់ដល់បុគ្គល។
២-ដោយផ្តល់ដល់កុបករនូវអាវុធ គ្រប់រំសេវ គ្រឿងផ្ទុះ ឬដោយសារជាតិដទៃ ដែលមានគ្រោះ ថ្នាក់ដល់បុគ្គល។
៣-ធាតុផ្សំអត្តនោម័ត
ធាតុផ្សំអត្តនោម័ត ជាធាតុផ្សំដែលពិបាករកជាងគេ ប៉ុន្តែចៅក្រមត្រូវតែរកអោយឃើញ កំណត់អោយបាននូវធាតុនេះ ជាចាំបាច់ដើម្បីឈានទៅរកការចោទប្រកាន់ និងចាប់ខ្លួន និងផ្តន្ទាទោសជាដើម។ ខាងក្រោមនេះជាធាតុផ្សំអត្តនោម័ត៖
-ជនល្មើសមានចេតនាសាងសង់នូវ គ្រឿងរារាំង ឬជាឧបសគ្គដល់កងកម្លាំងស្របច្បាប់ សាធារណៈ ដើម្បីប្រឆាំង និងរដ្ឋាភិបាល ឬស្ថាប័នរបស់រដ្ឋ ក្នុងការការពារប្រយោជន៍របស់ខ្លួន។
-មានចេតនាទុច្ចរិត ដោយកាន់កាប់ បំផ្លិចបំផ្លាញ នូវអគាររបស់រដ្ឋក្នុងមធ្យោបាយ ការពារខ្លួនពីកម្លាំងស្របច្បាប់របស់ រដ្ឋពីការបង្រ្កាប់ ឬការវាយប្រហារណាមួយពីរដ្ឋ។
-មានចេតនាផ្គត់ផ្គង់នូវសម្ភារៈ ព័ស្តុភារអោយកុបករក្នុងការធ្វើកុបកម្មប្រឆាំងបានយូរ អង្វែងចំពោះរដ្ឋាភិបាលនិងមាន គ្រឿងផ្ទុះជាច្រើនដែលជនល្មើសអាចនិងប្រព្រឹត្តបើកាលៈ ទេសៈអាចអោយគេធ្វើបាន។
-មានចេតនាញុះញង់អោយកុបករប្រមូលផ្តុំគ្នា តាមចិត្តសាស្ត្រ មនោគមវិជ្ជា ឬការឃោសនា របស់ខ្លួន ដើម្បីអោយប្រ ជាពលរដ្ឋស្អប់រដ្ឋាភិបាល ប្រឆាំងរដ្ឋាភិបាល ឬអាចបណ្តាលអោយមាន អំពើហិង្សារជាមួយរដ្ឋាភិបាលផងដែរ។
-មានចេតនាតាំងខ្លួនជាអ្នកគ្រប់គ្រង ចេញបទបញ្ជាផ្សេងៗ ជំនួសអាជ្ញាធរស្របច្បាប់ នៅតំបន់ណាមួយដើម្បីប្រ យោជន៍ខ្លួន បក្សពួកខ្លួន ក្នុងគោលបំណងប្រឆាំងរដ្ឋាភិបាលជាដើម។
៤-ការអនុវត្តទោស
-បទល្មើសកុបកម្ម ត្រូវផ្តន្ទាទោសដាក់ពន្ទនាគារពី ៧ឆ្នាំទៅ១៥ឆ្នាំ
-បទល្មើសកុបកម្មដែលមានស្ថានទម្ងន់ទោស ត្រូវផ្តន្ទាទោសដាក់ពន្ទនាគារពី ១០ឆ្នាំទៅ២០ឆ្នាំ
-អំពើដឹកនាំកុបកម្ម ត្រូវផ្តន្ទាទោសដាក់ពន្ទនាគារពី ២០ឆ្នាំទៅ៣០ឆ្នាំ
ចប់
ឯកសារយោងក្រមព្រហ្មទណ្ឌនៃព្រះរាជាណាចក្រកម្ពុជា (ប្រកាសអោយប្រើឆ្នាំ២០០៩)
No comments:
Post a Comment