ការទទួលខុសត្រូវក្នុងកិច្ចសន្យា និងក្រៅកិច្ចសន្យា
សេចក្តីផ្តើមកាតព្វកិច្ច គឺជាទំនាក់ទំនងគតិយុត្តដែលចង់បុគ្គលពិរនាក់ដោយអោយបុគ្គលម្នាក់មានករណី កិច្ចមួយចំនួនចំពោះបុគ្គ លម្នាក់ទៀត ហើយកាតព្វកិច្ចនេះកើតចេញពីប្រភពពិរយ៉ាងគឺៈកាតព្វ កិច្ចកើតចេញពីឆន្ទៈរបស់គូរភាគី និងកាតព្វកិច្ចកើតពី ការកំណត់ដោយច្បាប់។
ក្នុងដំណាក់កាលអនុវត្តកិច្ចសន្យា ភាគីទាំងសង្ខាងត្រូវអនុវត្តកាតព្វកិច្ចរបស់ខ្លួនរៀងៗ ខ្លួនដោយសុចរិត្ត និងស្មោះ ត្រង់ស្របតាមខ្លឹមសារនៃកិច្ចសន្យា ហើយកាលណាគូរភាគីបាន បំពេញកាតព្វកិច្ចចប់សព្វគ្រប់នោះធ្វើអោយកាតព្វកិច្ចត្រូវបាន រលត់។ ប្រសិនបើភាគីម្ខាង មិនបានអនុវត្តកាតប្វកិច្ចទេ ភាគីនោះត្រូវទទួលខុសត្រូវចំពោះភាគីម្ខាងទៀតហើយការទទួល ខុស ត្រូវមានពីប្រភេទគឺ (I) និង (II)។
តើមានវិធីសង្រ្គោះអ្វីខ្លះចំពោះការបំពានលើកិច្ចសន្យា?
I.ការទទួលខុសត្រូវក្នុងកិច្ចសន្យា
ក.ការបង្កើតកិច្ចសន្យា
១.សំណើ
សំណើគឺជាការបង្ហាញឆន្ទៈជាឯកតោភាគី ដើម្បីសុំបង្កើតកិច្ចសន្យាដែលភ្ជាប់មកជាមួយ នូវចំណងគតិយុត្ត ក្នុងករណី ដែលភាគីម្ខាងទៀតបានផ្តល់ស្វីការតមចំពោះសំនើរនោះ។ សំណើរអាចធ្វើឡើងដោយមានកំណត់អំលុងពេល ឬគ្មានកំណត់ អំលុពេលសម្រាប់ស្វីការបាន។ អានុភាពនៃសំណើត្រូវកើតឡើងនៅពេលដែលសំណើនោះ បានដល់ភាគីម្ខាងទៀត។ ប៉ុន្តែអា នុភាពត្រូវបាត់បង់ទៅវិញនៅពេលដែលដំណឹងអំពីការដកសំណើវិញ បានដល់ភាគីម្យ៉ាងទៀត ក្នុងពេលជាមួយគ្នានិងពេលសំ ណើដល់ ឬដល់មុនពេលសំណើដល់។
សំណើដែលមានកំណត់អំឡុងពេលសម្រាប់ស្វីការត្រូវបាត់បង់អានុភាពដោយស្វ័យប្រវត្តិ បើអ្នកស្នើមិនទទួលដំណឹង អំពីស្វីការក្នុងរយៈពេលកំណត់នោះ នៅពេលដែលផុតអំលុងពេល សម្រាប់ស្វីការ ឬពេលអ្នកស្នើបានទទួលដំណឹងបដិសេធ សំណើពីភាគីម្ខាងទៀតក្នុងអំលុងពេល សម្រាប់ស្វីការ សំណើនោះក៏គ្មានអានុភាពដែរ។
ចំពោះសំណើមិនកំណត់អំលុងពេលសម្រាប់ស្វីការត្រូវបាត់បង់អានុភាពនៅបេលដែលគួរភាគី ទទួលសំណើមិនបាន យល់ព្រមភ្លាមៗ ក្នុងស្ថានភាពដែលគូរភាគីកំពុងនិយាយគ្នាហើយអាច ឆ្លើតតមភ្លាមៗបាន។ អ្នកស្នើមិនអាចដកសំណើវិញ ក្នុងអំលុងពេលសមរម្យបានទេ ប្រសិនបើ គូរភាគីធ្វើសំណើដែលមិននិយាយគ្នា។ លុះត្រាតែអ្នកស្នើជូនដំណឹងអំពីការដកវិញ បានទៅដល់ ភាគីម្ខាងទៀតមុន ពេលភាគីនោះជូនដំណឹងអំពីស្វីការទើបការដកសំណើនោះមានអានុភាព។ កិច្ចសន្យាត្រូវបាន កើតឡើងនៅពេលដែលអ្នកទទួលសំណើរយល់ព្រមចំពោះអ្នកស្នើ។
២.ស្វីការ
ស្វីការគឺជាការបង្ហាញឆន្ទៈយល់ព្រមរបស់អ្នកទទួលសំណើដល់អ្នកស្នើ។ នៅពេលដែល ស្វីការបានដល់អ្នកស្នើស្វីការ នោះត្រូវមានអានុភាពហើយការជូនដំណឹងអំពីការដកស្វីការវិញ មានលក្ខណៈសំណើរដែរ។ បើស្វ័យការបានដាក់លក្ខណ ខណ្ឌ ឬកែប្រែសារធាតុផ្សេងៗ នៃសំ ណើ ស្វីការនោះក្លាយជាសំណើថ្មី។ ប៉ុន្តែបើលក្ខណខណ្ឌឬការកែប្រែនោះមិនធ្វើអោយ មានការ កែប្រែសារធាតុរបស់សំណើទេ ស្វីការនោះមានសុពលភាពក្នុងករណីដែលអ្នកស្នើមិនបានតវ៉ា ភ្លាមៗ។
ខ.សុពលភាពនៃកិច្ចសន្យា
កិច្ចន្យាដែលចាត់ទុកថាត្រឹមត្រូវតាមគតិច្បាប់ លុះត្រាតែភាគីទាំងសងខាងគោរពនូវ លក្ខខណ្ឌគ្រីះ និងលក្ខខណ្ឌ ទម្រង់នៅក្នុងដំណាក់កាលបង្កើតកិច្ចសន្យានោះ។
១.លក្ខខណ្ឌគ្រីះ
កិច្ចសន្យាមានសុពលភាពនៅពេលដែលគូភាគីបានបំពេញលក្ខខណ្ឌដូចខាងក្រោម៖
-ការព្រមព្រៀង គឺជាឆន្ទៈរបស់គូរភាគីក្នុងការបង្កើតកិច្ចសន្យាដោយពិតប្រាកដនិង ដោយសេរីគ្មានការគំរាមគំហែង ឆបោកឬក្លែងបន្លំពីភាគីណាឡើយ។
-សមត្ថភាព គឺជាលក្ខណៈសម្បត្តិរបស់បុគ្គលម្នាក់ៗ ដែឡអាចក្លាយជាម្ចាស់សិទ្ធិនិង កាតព្វកិច្ចដែលអាចវិនច្ឆ័យបាន អំពីលទ្ធផលនៃសកម្មភាពរបស់ខ្លួនដែលអាចធ្វើអោយ សកម្មភាពរបស់ខ្លួនមានអានុភាពតាមផ្លូវច្បាប់។
-កម្មវត្ថុ គឺជាខ្លឹមសារសំខាន់នៃកិច្ចសន្យាដែលកម្មវត្ថុនោះត្រូវតែជាក់លាក់ ធ្វើកើតនិង ស្របច្បាប់ ស្របរបៀបរៀបរយ សាធារណៈ ឬទំនៀមទំលាបល្អរបស់ប្រពៃណី។
ការបង្ហាញឆន្ទៈដោយមិនពិតប្រាកដ និងដោយសេរីត្រូវវៀរចាកនូវវិការៈក្នុងការបង្ហាញ ឆន្ទៈដូចជា៖ ការភ័ន្តច្រឡំ ការឆបោក ការគំរាមកំហែង ការបង្ហាញការមិនពិត ឬការកេង ចំណេញហួសហេតុ។
មាត្រា ៣៤៥នៃក្រមរដ្ឋប្បវេណីចែងថា៖ អ្នកបង្ហាញឆន្ទៈអាចលុបចោលកិច្ចសន្យាបានដោយហេតុថា មានការបង្ហាញ ឆន្ទៈនោះមានវិការៈ ក្នុងករណីដូចខាងក្រោម៖
-ការបង្ហាញឆន្ទៈត្រូវបានធ្វើឡើងដោយការភ័ន្តច្រឡំ។
-ការបង្ហាញឆន្ទៈត្រូវបានធ្វើឡើងដោយការឆបោក ឬការគំរាមកំហែង ឬការបង្ហាញការមិន ពិតរបស់ភាគីម្ខាងទៀត។
-ការបង្ហាញឆន្ទៈត្រូវបានធ្វើឡើងដោយអំពើឆ្លៀតឪកាសដោយមានគោលបំណងកេងចំណេញ ហួសហេតុ។
២.លក្ខណខណ្ឌទម្រង់ កិច្ចសន្យាមានអានុភាពទៅបានលុះត្រាតែមានភាគីនៃកិច្ចសន្យាធ្វើឡងជាលាយលក្ខណ៍អក្សរ ក្រោមទម្រង់ជាលិខិត យថាភូត។
មាត្រា ៣៣៦ កថាខណ្ឌទី២បានកំណត់ថា កិច្ចសន្យាដែលភាគីម្ខាងទទួលករណីកិច្ចធ្វើអនុប្បទាននូវកម្មសិទ្ធិអចលន វត្ថុ ឬករណីកិច្ចធ្វើ លទ្ធកម្មនូវកម្មសិទ្ធិលើអចលនវត្ថុនិងមានអានុភាពលុះត្រាតែបានធ្វើលិខិតយថាភូត។
គ.ទណ្ឌកម្មចំពោះការមិនគោរពលក្ខខណ្ឌ
១.មោឃភាព មោឃភាពគឺជាទណ្ឌកម្មសម្រាប់អនុវត្តទៅលើខ្លឹមសារនៃកិច្ចសន្យាទាំងឡាយណាដែលផ្ទុយ និងច្បាប់ ឬអនុវត្តដោយបង្ខំ ឬផ្ទុយនិងសណ្តាប់ធ្នាប់ជាសាធារណៈនិងទំនៀមទំលាប់ល្អរបស់ សង្គម ទុះបីជាភាគីនៃកិច្ចសន្យានោះបានបង្ហាញឆន្ទៈ ដោយគ្មានវិការៈក៏ដោយ។ មោឃភាពចំពោះកិច្ចសន្យានេះបុគ្គលណាក៏អាចប្តឹងអំពីមោឃភាពបានដែរ ហើយមោឃភាព នេះមានអានុភាពប្រតិសកម្ម។
ក្រមរដ្ឋប្បវេណីមាត្រា៣៥៤ ចំណុចទី១ បានកំណត់ថាៈ ទោះបីជាភាគីនៃកិច្ចសន្យាបានធ្វើការបង្ហាញឆន្ទៈដោយគ្មាន វិការៈក៏ដោយក៏កិច្ចសន្យានោះចាត់ ទុកជាមោឃៈ ក្នុងករណីដូចខាងក្រោម៖
-អត្ថន័យនៃកិច្ចសន្យានោះផ្ទុយនិងបញ្ញត្តិដែលអនុវត្តដោយបង្ខំណាមួយ។
- អត្ថន័យនៃកិច្ចសន្យានោះផ្ទុយនិង សណ្តាប់ធ្នាប់ជាសាធារណៈនិងទំនៀមទំលាប់ល្អ របស់សង្គម។
២.ការលុបចោល ការលុបចោលគឺជាទណ្ឌកម្មអនុវត្តលើកិច្ចសន្យាដែលបានបង្កើតឡើងធ្វើអោយប៉ះពាល់ដល់ ផលប្រយោជន៍របស់គូភាគី។ មូលហេតុដែលអាចប្តឹងសុំលុបចោលនេះបានគឺ៖ មានវិការៈក្នុង ការបង្ហាញឆន្ទៈ និងអសម្ថភាពរបស់គូភាគី។ អ្នកដែល មានសិទ្ធិប្តឹងលុបចោលមានដូចតទៅ៖
-គូភាគីនៃកិច្ចសន្យា
-អ្នកតំណាងដែលច្បាប់កំណត់
-សន្តតិជនរបស់គូភាគី
-ហិតូបត្ថម្ភកៈ ។
ឃ.ការអនុវត្តកិច្ចសន្យា
កូនបំណុលត្រូវអនុវត្តកាតព្វកិច្ចរបស់ខ្លួនដោយសុចរិតនិងស្មោះត្រង់អោយស្របទៅតាមខ្លឹម សារនៃកិច្ចសន្យា។ នៅពេលភាគីបានបំពេញកាតព្វកិច្ចរួចរាល់ហើយ បណ្តាលអោយកាតព្វ កិច្ចនោះរលត់។
មាត្រា៣៨៤ ករណីកិច្ចសន្យារបស់កូនបំណុលក្នុងការអនុវត្តកាតព្វកិច្ច៖
១.កូនបំណុលត្រូវអនុវត្តកាតព្វកិច្ចរបស់ខ្លួនអោយស្របទៅតាមខ្លឹមសារនៃកិច្ចសន្យា និងគោលការណ៍នៃភាពសុចរិត និងភាពស្មោះត្រង់។
២.ការអនុវត្តតាមបញ្ញត្តិនៃកថាខណ្ឌទី១ខាងលើនេះត្រូវចាត់ទុកជាការសងដែលនាំអោយ កាតព្វកិច្ចរលត់។
ប្រសិនបើកូនបំណុលមិនព្រមអនុវត្តកាតព្វកិច្ចដោយស្ម័គ្រចិត្តទេ ម្ចាស់បំណុលអាចប្តឺងទៅ តុលាការដើម្បីទាមទារអោ យអនុវត្ត។ ប៉ុន្តែបើគូភាគីបានស្រុះស្រួលគ្នាថាមិនទាមទារអោយ អនុវត្តតាមផ្លូវតុលាការទេ ម្ចាស់បំណុលមិនអាចប្តឹងតុលាការ បានឡើយ។
មាត្រា៣៨៥ កថាខណ្ឌទី១ និង២ ចែងថាៈ ម្ចាស់បំណុលអាចទាមទារអោយកូនបំណុលអនុវត្តកាត្វកិច្ចតាមផ្លូវតុលា ការ។
ទុះបីជាមានបទបញ្ញត្តិនៃកថាខណ្ឌទី១ខាងលើនេះក៏ដោយម្ចាស់បំណុលមិនអាចទាមទារអោយ អនុវត្តតាមផ្លូវតុលាការ បានឡើយក្នុងករណីមានការព្រមព្រៀងរវាងភាគីនៃកិច្ចសន្យាថាមិនទាម ទារអោយអនុវត្តតាមផ្លូវតុលាការ។
ចំពោះកិច្ចសន្យាអញ្ញមញ្ញ ភាគីដែលត្រូបអនុវត្តកាតព្វកិច្ចមុនមានសិទ្ធិមិនអនុវត្តកាតព្វកិច្ច របស់ខ្លួន បើមានការបារម្ម ណ៍ថាភាគីម្ខាងទៀតប្រាកដជាមិនអនុវត្តទេ។ ប៉ុន្តែបើភាគីនោះ បានដាក់ប្រតិភោគឬមានវិធានការផ្សេងៗទៀតដើម្បីរំលត់ក្តី បារម្មណ៍នោះហើយ បញ្ញត្តិនេះ មិនអនុវត្តទេ។
ង.ការសង្រ្គោះចំពោះការបំពានលើកតព្វកិច្ច
បើភាគីនៃកិច្ចសន្យាមិនបានបំពេញកាតព្វកិច្ចទៅតាមខ្លឹមសារនៃកិច្ចសន្យាទេ ចាត់ទុកថា មិបានអនុវត្តកាតព្វកិច្ច។ ការមិនអនុវត្តកាតព្វកិច្ចស្តែងឡើងក្នុងករណីដូចខាងក្រោ៖
-ការអនុវត្តយឺតយ៉ាវ អលទ្ធភាពក្នុងការអនុវត្ត ឬអនុវត្តមិនពេញលេញ។
ប្រសិនបើមានករណីណាមួយដូចខាងលើនេះភាគីនីមួយៗអាចទាមទារអោយអនុវត្តកាតព្វកិច្ច កិច្ចដោយបង្ខំ ទាមទារ សំណងខូចខាត ឬរំលាយកិច្ចសន្យានោះបាន។
១.ការអនុវត្តដោយបង្ខំ
ក្នុងករណីដែលកូនបំណុលមិនអនុវត្តកាតព្វកិច្ចទៅតាមខ្លឹមសារនៃកាតព្វកិច្ចដោយស្មគ្រ ចិត្តទេ ម្ចាស់បំណុលអាចប្តឹង ទៅតុលាការដើម្បីបង្ខំអោយអនុវត្ត ឬប្តឹងទាមទារសំណងខូចខាត ជំនួសការអនុវត្តនោះ ឬទាមទារជាមួយគ្នាក្នុងទំហំស្របគ្នា។
២.ការរំលាយកិច្ចសន្យា
ភាគីនៃកិច្ចសន្យាអញ្ញមញ្ញអាចរំលាយកិច្ចសន្យាភ្លាមៗបាន បើភាគីម្ខាងបំពានកិច្ចសន្យា ធ្ងន់ធ្ងរដែលបណ្តាលពីការ មិនអនុវត្តកាតព្វកិច្ច។ ករណីដែលភាគីម្ខាងមិនអាចសម្រេចគោល បំណងនៃកិច្ចសន្យាបានដោយសារការបំពានរបស់គូភាគី ម្ខាងទៀតនោះជាការបំពានយ៉ាង ធ្ងន់ធ្ងរ។ ត្រូវចាត់ទុកជាការបំពានកិច្ចសន្យាធ្ងន់ធ្ងរក្នុងករណីដូចជា៖
-ភាគីម្ខាងមិនព្រមអនុវត្តកាតព្វកិច្ចទោះបីជាមានការដាស់តឿន និងកំណត់រយៈពេល សមរម្យហើយនៅតែមិនអនុវត្ត ឬភាគីមិនអនុវត្តកាតព្វកិច្ចតាមកាលកំណត់ធ្វើអោយគោល បំណងនៃកិច្ចសន្យាបរាជ័យ។
-ភាគីមិនអាចផ្តល់តាវការលិកចម្បងរបស់ខ្លួនបាន ឬជឿជាក់ថានឹងមិនអាចអនុវត្ត កាតព្វកិច្ចនាអនាគត។
បើមានករណីដូចខាងលើគូភាគីរំលាយកិច្ចសន្យាដោយបញ្ហាញឆន្ទៈចំពោះគូភាគីម្ខាងទៀត ក្រៅតុលាការបាន ហើយ ការរំលាយនេះមិនអាចដកវិញបានទេ។ គូភាគីមិនអាចរំលាយកិច្ចសន្យា និងទាមទារបដិទានបានទេ បើអំលុងពេល៥ឆ្នាំបាន កន្លងហួសគិតចាប់ពីពេលមិនអនុវត្តកាតព្វ កិច្ច។
៣.សំណងនៃការខូចខាត
ម្ចាស់បំណុលអាចទារសំណងការខូចខាតដែលកើតចេញពីការមិនអនុវត្តកាតព្វកិច្ចបាន ទោះបីជាកូនបំណុលអោយ អ្នកដទៃជួយអនុវត្តក៏ដោយ។
ប៉ុន្តែបើកូនបំណុលមានសំអាងថា គ្មានកំហុសក្នុងការមិនអនុវត្តកាតព្វកិច្ចទេ នោះត្រូវរួច ផុតពីសំណង។ម្ចាស់បំណុល អាចទាមទារនូវសំណងនៃផលប្រយោជន៍ដែ លទទួលបានពីកិច្ច សន្យា និងរាល់ចំណាយលើ ឬបន្ទុកដែលបង្កើតឡើងដោយ សារការមិនអនុវត្តកាតព្វកិច្ចហើយ ក៏ទាមទារ សំណងខូចខាតខាងផ្លូវចិត្ត ទៅតុលាការបង្គាប់អោយកូនបំណុលជួសជុលបាន ដែរ។
ចំណែកកូនបំណុលត្រូវជួសជុលទៅតាមទំហំនៃព្យសនកម្មដូចជា៖ ការខាតបង់របស់ ម្ចាស់បំណុលកើតពីការមិនអនុ វត្តកាតព្វកិច្ច ឬការខាតបង់ដែលអាចព្យាករណ៍ថានិងកើយឡើង ឬផលប្រយោជន៍ដែលខ្លួនទទួលបានពីចេតនាទុច្ចរិតនោះ។ ប៉ុន្តែបើតាមការមិនអនុវត្តតាមកាតព្វ កិច្ច ឬមានការខូចខាតផ្នែកខ្លះម្ចាស់បំណុលជាអ្នកបង្កឡើង តុលាការអាចបន្ថយចំនួននៃសំណង ការខូចខាតនោះបាន។ តុលាការមិនអាចបន្លែមឬបន្ថយចំនួននៃសំណងបានទេ បើគូភាគីបានធ្វើ ការសន្យាពិសេស លុះត្រាតែចំនួនទឹកប្រាក់ដែលបានសន្យាច្រើនឬតិចពេកបើធៀបទៅនឹង ព្យសនកម្ម។
II.ការទទួលខុសត្រូវក្រៅកិច្ចសន្យា
ក.ការទទួលខុសត្រូវដោយអំពើអនីត្យានុកូល
អំពើអនីត្យានុកូល គឺជាអំពើដែលផ្ទុយនិងច្បាប់ ផ្ទុយសីលធម៌ល្អរបស់សង្គមដែល ប្រព្រិត្តដោយបុគ្គលម្នាក់ ឬមួយក្រុម ហើយធ្វើប៉ះពាល់ដល់សិទ្ធិសេរីភាព សេចក្តីថ្លៃថ្នូរ បូរណភាពរូបរាងកាយ ឬខូចខាតប្រយោជន៍អ្នកដទៃ។ បុគ្គលដែលបង្កការ ខូចខាត ត្រូវសងការខូចខាតដោយសាមគ្គីភាព ឬទៅតាមភាគដែលខ្លួនបានបង្កនោះ បើអាចបញ្ជាក់ បានអំពីភាគនៃការខូចខាត ដែលខ្លួនបានបង្ក។
ប៉ុន្តែបើបុគ្គលដែលមានអាយុក្រោម១៤ឆ្នាំ ឬបុគ្គលដែលស្ថិតក្នុងស្ថានភាពមិនអាច យល់ដឹង និងវិនច្ឆ័យបានអំពីការ ទទួលខុសត្រូវចំពោះអំពើររបស់ខ្លួនដែលបានប្រព្រិត្តនោះ ដោយសារមានវិបត្តិផ្នែកបញ្ញាស្មារតី ឬមូលហេតុផ្សេងទៀត បុគ្គលនោះមិនទទួលខុសត្រូវ សំណងខូចខាតដោយអំពើអនីត្យានុកូលឡើយ។
ខ.ការទទួលខុសត្រូវលើអំពើផ្ទាល់ខ្លួន
នីតិជនដែលបានប្រព្រិត្តកំហុសបង្កអោយមានគ្រោះថ្នាក់ ការខូខាតឬបាត់បង់ផលប្រ យោជន៍របស់អ្នកដទៃ ជននោះ ត្រូវទទួលខុសត្រូវចំពោះអំពើបស់ខ្លួនដោយហេតុថាបានបង្កើត កំហុសបណ្តាលអោយមានព្យសនកម្ម និងមានចំណងហេតុ និងផល។
- កំហុស គឺជាអំពើប្រព្រឹត្តដោយចេតនា ឬអចេតនា ដែលបង្កការខូចខាតដល់អ្នកដទៃ។ កំហុសចេតនា ជាអំពើបំពាន ដោយព្យាករទុកជាមុនថា នឹងមានលទ្ធផលកើតឡើង ហើយទទួល យកនូវលទ្ធផលនោះ។ កំហុសអចេតនា ជាអំពើបើតាម ប្រក្រតី បុគ្គលដែលមានឋានៈនៃការងារ ឬ បទពិសោធន៍ស្មើគ្នានឹងអ្នកប្រព្រឹត្ត អាចព្យាករទុកជាមុននៃលទ្ធផលក៏ដោយ ក៏អ្នក ប្រព្រឹត្តនៅ តែ មិនយល់ដឹង និងវិនិច្ឆ័យបានអំពីលទ្ធផលនោះ ដោយសារការធ្វេសប្រហែស ការមិនប្រុងប្រ យ័ត្ន ទោះបីជាមានករណីយកិច្ចជៀសវាង ក៏នៅតែប្រព្រឹត្តបំពាន។
- ព្យសនកម្ម គឺជាការបង្កការខូចខាតផ្នែកសម្ភារៈ រាងកាយ ផ្លូវចិត្តដល់អ្នកដទៃដែលកើត ចេញពីកំហុសចេតនា ឬអចេតនា។
- ចំណងហេតុ និងផល ជាទំនាក់ទំនងរវាងអំពើ និងព្យសនកម្ម ដែលបានកើតឡើង បើតាមប្រក្រតីបើគ្មានអំពើបំពាន ក៏គ្មានការខូចខាត ឬលទ្ធផលកើតឡើងដែរ។
គ.ការទទួលខុសត្រូវលើអំពើអ្នកដទៃ
១.ការទទួលខុសត្រូវរបស់អ្នកមានករណីយកិច្ចត្រួតពិនិត្យ
បុគ្គលដែលមានករណីកិច្ចត្រួតពិនិត្យ ត្រូវសងការខូចខាតរបស់អ្នកដទៃ ដែលប្រព្រឹត្តដោយ ជនអសមត្ថភាពស្ថិត ក្រោមការគ្រប់គ្រងរបស់ខ្លួន ដែលមានអាយុក្រោម ១៤ឆ្នាំ។ បើការខូច ខាតនោះបង្កដោយអនីតិជនអាយុចាប់ពី១៤ឆ្នាំឡើង ទៅត្រូវសងការខូចខាតដោយសាមគ្គី ជាមួយ អ្នកមានករណីកិច្ចត្រួតពិនិត្យ។
២.ការទទួលខុសត្រូវរបស់និយោជក
និយោជក ឬបុគ្គលដែលមានឋានៈត្រួតពិនិត្យជំនួសនិយោជក ត្រូវទទួលខុសត្រូវចំពោះ សំណងខូចខាតដែលបង្ក ដោយនិយោជិតក្នុងការអនុវត្តកិច្ចការ។ និយោជក ឬអ្នកត្រួតពិនិត្យ ជំនួស អាចទាមទាសំណងពីនិយោជិតទៅតាមកម្រិត នៃកំហុស។
៣.ការទទួលខុសត្រូវរបស់នីតិបុគ្គល
នីតិបុគ្គល ត្រូវទទួលខុសត្រូវលើសំណងនៃការខូចខាតរបស់អ្នកដទៃ ដែលបង្កដោយ សមាជិកគណៈកម្មការ ឬអ្នក តំណាងរបស់ខ្លួនក្នុងពេលអនុវត្តភារកិច្ច។ ប៉ុន្ដែ នីតិបុគ្គលអាច ទាមទារ សំណងពីអ្នកទាំងនោះបាន បើបានជួសជុលព្យសន កម្មដល់អ្នកដទៃរួចហើយ។
៤.ការទទួលខុសត្រូវចំពោះមន្ដ្រីរាជការ
រដ្ឋ ឬស្ថាប័នសាធារណៈ ត្រូវសងការខូចខាតដល់អ្នកដទៃ ដែលបង្កដោយមន្រ្ដីរាជការ ដោយខុសច្បាប់ ក្នុងពេលអនុ វត្តអំណាចសាធារណៈ។ បើកម្រិតនៃការបំពានករណីយកិច្ច មានភាព ធ្ងន់ធ្ងរ រដ្ឋ ឬស្ថាប័នសាធារណៈ អាចទាមទារសំណង ពីមន្រ្ដីនោះបាន។
៥.ការទទួលខុសត្រូវរបស់អ្នកកាន់កាប់សត្វ
បុគ្គលដែលកាន់កាប់សត្វ ត្រូវទទួលខុសត្រូវចំពោះសំណងការខូចខាត ដែលបានកើត ឡើងដល់អ្នកដទៃ បង្កដោយ សត្វដែលខ្លួនកាន់កាប់ ឬគ្រប់គ្រង។
៦.ការទទួលខុសត្រូវលើផលិតផល របស់អ្នកផលិតវត្ថុ
បើមានវិការៈ នាំឱ្យមានគ្រោះថ្នាក់មិនសមហេតុផលក្នុងចលនវត្ថុដែលត្រូវបានផលិត បានបណ្ដាលឱ្យមានការខូច ខាតដល់អ្នកដទៃ ដោយសារវិការៈនោះ ផលិតករនៃចលនវត្ថុ ត្រូវទទួល ខុសត្រូវសំណងខូចខាត។ បុគ្គលដែលនាំចលនវត្ថុ ចូលឬបានដាក់នាមករណ៍ របស់ខ្លួននៅលើចល នវត្ថុត្រូវចាត់ទុកជាផលិតករ។ ប៉ុន្ដែក្នុងករណីដែលមិនអាចប្រមាណ នូវវិការៈ នោះបាន ដោយសារ កម្រិតវិទ្យាសាស្ត្រនៃបច្ចេកទេសដែលមានក្នុងសម័យផលិត ផលិតករត្រូវរួចផុតពីការទទួលខុសត្រូវ។
៧.ការទទួលខុសត្រូវចំពោះវត្ថុគ្រោះថ្នាក់
កម្មសិទ្ធិករ ឬអ្នកគ្រប់គ្រងរថយន្ត គ្រឿងចក្រសម្រាប់ដឹកជញ្ជូន គ្រឿងផ្ទុះ វត្ថុធាតុវិទ្យុសកម្ម វត្ថុធាតុគីមីដែលមាន ជាតិពុល ឬគ្រឿងដែលមានកម្រិតគ្រោះថ្នាក់ខ្ពស់ផ្សេងទៀត ត្រូវសង ការខូចខាតដល់អ្នកដទៃដែលបង្កដោយវត្ថុគ្រោះថ្នាក់ ទាំងនោះ ក្នុងនាមជាអ្នកគ្រប់គ្រង ឬ ជាកម្មសិទ្ធិករ។ ប៉ុន្ដែ មិនត្រូវយកមកអនុវត្តទេ បើការខូចខាតនោះបណ្ដាលមកពីប្រធាន សក្កិពីជនរង គ្រោះ ឬតតិយជន ឬគ្មានវិការៈក្នុងការគ្រប់គ្រងវត្ថុនោះ។
៨.ការទទួលខុសត្រូវចំពោះសំណងជាប់នឹងដី
បើការខូចខាតដល់អ្នកដទៃ ដោយសារការសាងសង់សំណង់ដែលជាប់នឹងដី ឬការគ្រប់ គ្រងសំណងនោះមានវិការៈ អ្នកគ្រប់គ្រង និងកម្មសិទ្ធករត្រូវទទួលខុសត្រូវដោយសាមគ្គីភាព។ បន្ទុករបស់កម្មសិទ្ធិករនិងអ្នកគ្រប់គ្រងត្រូវកំណត់ទៅតាម កម្រិតនៃការបង្កឱ្យមានវិការៈ នៃការសាង សង់ និងគ្រប់គ្រង។
ឃ.ជួសជុលព្យសនកម្ម
១.សំណងផ្នែកសម្ភារៈ
អំពើអនីត្យាកូល ដែលបណ្ដាលឱ្យមានការបែកបាក់ បាត់បង់ខូចខាតនូវវត្ថុ ឬទ្រព្យសម្បត្តិ របស់អ្នកដទៃ។ ជនរងគ្រោះពីអំពើនោះ អាចទាមទារនូវសំណងតម្លៃនៃវត្ថុ ឬទ្រព្យសម្បត្តិ ដែល បែកបាក់ឬសោហ៊ុយជួសជុលជាអាទិ៍។
២.សំណងផ្នែករាងកាយ
ជនរងគ្រោះពីការបំពានរូបរាងកាយ អាចទាមទារសំណងការខូចខាតចំពោះទ្រព្យសម្បតិ្ត រួមទាំងសោហ៊ុយព្យាបាល ប្រាក់ចំណូលដែលមិនបានទទួលនៅក្នុងពេលព្យាបាល និងប្រាក់ ចំណូលនៅពេលអនាគតដោយសារផលវិបាកដែលបន្សល់ ទុកក្រោយពីការព្យាបាល។
បើអំពើអនីត្យានុកូលបណ្ដាលឱ្យបាត់បង់ដល់ជីវិតជនរងគ្រោះអាចទទួលសិទ្ធិទាមទាររាល់ការ ចំណាយផ្សេងៗដែលបានបាត់បង់ ឬមានករណីយកិច្ចត្រូវបង់ និងប្រាក់ចំណូលដែលមិនបាន ទទួលចាប់ពីក្រោយពេលរងគ្រោះរហូតដល់ទទួល មរណភាព។ បុគ្គលដែលមានសិទ្ធិទទួល អាហារកាតព្វកិច្ចដោយច្បាប់ ទំនៀមទម្លាប់ឬដោយកិច្ចសន្យាអាចទាមទារនូវទ្រព្យ សម្បត្តិដែល ខ្លួនមិនបានទទួលដោយមរណភាពរបស់ជនរងគ្រោះ សោហ៊ុយចេញជំនួសជនរងគ្រោះ និងសោ ហ៊ុយធ្វើបុណ្យ សពជាអាទិ៍។
៣.សំណងផ្នែកផ្លូវចិត្ត
ជនរងគ្រោះក៏អាចទាមទារសំណងខូចខាត ដោយអំពើអនីត្យានុកូលដែលធ្វើឱ្យប៉ះពាល់ ដល់កិត្តិយស កេរ្ដិ៍ឈ្មោះ សតិអារម្មណ៍ ឬឱ្យចុះខ្សោយខាងបញ្ញាស្មារតី ដែលបានកើតឡើង ចំពោះខ្លួន។
សិទ្ធិទាមទារសំណងនៃការខូចខាត ដោយអំពើអនីត្យានុកូលត្រូវរលត់ បើអំឡុងពេល ៣ឆ្នាំបានកន្លងហួស បន្ទាប់ពី ពេលដែលជនរងគ្រោះ ឬអ្នកតំណាងបានដឹងថា អាចទាមទារ សំណងការខូចខាតចំពោះអ្នកប្រព្រឹត្តអំពើបំពានបាន ឬបើអំឡុង ពេល ១០ឆ្នាំបានកន្លងហួស បន្ទាប់ពីអំពើអនីត្យានុកូលបានប្រព្រឹត្ត។
No comments:
Post a Comment