​​ក្រៅ​ពី​គិត​​ពី​សេចក្ដី​សុខ​ផ្ទាល់​ខ្លួន​ដូចជា​ មាន​ភូមិគ្រឹះ​​​ថ្លៃៗ ​រថយន្ត​​ប្រណីតៗ ​សម្ភារៈ​ប្រើប្រាស់​ទំនើបៗ ​គ្រឿង​អលង្ការ​ដ៏​មាន​តម្លៃ​ ​ក្រុម​មហាសេដ្ឋី​​​ដែល​មាន​ទ្រព្យសម្បត្តិ​មហាសាល​ក៏​​ផ្ដោត​​ ចំណាប់​អារម្មណ៍​ទៅ​លើ​ការ​ជួយ​សង្គ្រោះ​មនុស្ស​ដែល​រស់នៅ​ក្នុង​ប្រទេស​ក្រីក្រ​ផង​ដែរ។ ​​​ខាង​ក្រោម​​ជា​មហាសេដ្ឋី​​ទាំង​ ១០ ​ដែល​​ចំណាយ​ទ្រព្យសម្បត្តិ​របស់​ពួកគេ​យ៉ាង​ច្រើន​​ជួយ​ការងារ​មនុស្ស​ធម៌។​
១. ​លោក​ Warren Buffett
លោក​ Buffett ​គឺ​ជា​​បុរស​មាន​បំផុត​ម្នាក់​របស់​អាមេរិក។ ​ជា​ប្រធាន​ក្រុមហ៊ុន​ Berkshire Hathaway ​​និង​ជា​អ្នក​វិនិយោគ​ដ៏​ជោគជ័យ​ម្នាក់​លោក Buffett ​បាន​ចំណាយ​​ទ្រព្យ​សម្បត្តិ​របស់​លោក​ប្រហែល ៣១ ​ពាន់​លាន​ដុល្លារ​ដើម្បី​ជួយ​ជន​ក្រីក្រ​ដោយ​ក្នុង​នោះ​ផ្ដោត​ជា​ចម្បង​លើ​ វិស័យ​សំខាន់ៗ​ដូចជា ​​អប់រំ ​សុខាភិបាល ​និង​ការ​ទទួល​យក​ព័ត៌មាន។
២. ​លោក Bill Gates
លោក​ Bill Gates ​គឺ​ជា​ស្ថាបនិក ​និង​អតីត​នាយក​ប្រតិបត្តិ​នៃ​ក្រុមហ៊ុន​ Microsoft។​ ​ចាប់​តាំង​ពី​​ពាក់កណ្ដាល​ទសវត្ស​ឆ្នាំ ១៩៩៩ ​មក​ដល់​ទល់​បច្ចុប្បន្ន​​ កំពូល​មហាសេដ្ឋី​ទី ២ ​លើ​លោក​រូប​នេះ​បាន​ចំណាយ​ទ្រព្យ​សម្បត្តិ​របស់​ខ្លួន​ប្រហែល ២៩ ​ពាន់​លាន​ដុល្លារ​ហើយ​ដើម្បី​ជួយ​សង្គ្រោះ​​ជន​ក្រីក្រ​បំផុត​​​រាប់​លាន​ នាក់​ ពិសេស​​គឺ​ ​ការ​ស្រាវជ្រាវ​ពី​ការ​ព្យាបាល ​និង​បង្ការ​ជំងឺ​អេដស៍ ​​ការ​លើក​កម្ពស់​ការ​ថែ​រក្សា​អនាម័យ ​​និង​ការ​ធ្វើ​ឲ្យ​ប្រសើរ​ការ​អប់រំ។
៣. ​លោក​ Li Ka Shing
​Li Ka Shing ​គឺ​ជា​​​ប្រធាន​ក្រុមហ៊ុន Hutchison Whampoa Limited ​និង​ Cheung Kong Holdings។ ​មហាសេដ្ឋី​ជនជាតិ​ចិន​​រូប​នេះ​​បាន​បរិច្ចាគ​ទ្រព្យសម្បត្តិ​​របស់​លោក​​ ជាង ១០ ​ពាន់​លាន​​ដើម្បី​ជួយ​​កែប្រែ​វិស័យ​អប់រំ​ និង​សុខាភិបាល។
​​​៤. ​​លោក George Soros
លោក George Soros ​ជា​មហាសេដ្ឋី​អាមេរិក​ដើម​កំណើត​ហុងគ្រី។ ​​ជា​អ្នក​ជំនួញ​ដ៏​ជោគជ័យ​ម្នាក់​លោក​បាន​ចំណាយ​ទ្រព្យសម្បត្តិ​ផ្ទាល់​ ខ្លួន ៦ ពាន់​លាន​ដុល្លារ​ដើម្បី​​គាំទ្រ​អង្គការ​សិទ្ធិ​មនុស្ស​នានា។​ ក្រៅ​ពី​នេះ ​​ទឹក​ប្រាក់​របស់​លោក​ក៏​ត្រូវ​បាន​បរិច្ចាគ​ទៅ​លើ​ការ​កែ​ទម្រង់​ សេដ្ឋកិច្ច​ ច្បាប់ ​សង្គម ​និង​លទ្ធិ​ប្រជាធិបតេយ្យ​ផង​ដែរ។
៥. ​លោក​ Azim Premji
លោក​ Azim គឺ​ជា​ប្រធាន​ក្រុមហ៊ុន​​សូហ្វវែ​ឥណ្ឌា​ឈ្មោះ​ថា Wipro Limited។ ​​លោក​បាន​ចំណាយ​ទឹកប្រាក់​ប្រហែល ២ ពាន់​លាន​ដុល្លារ​ដើម្បី​​ជួយ​ដល់​ការ​អប់រំ ​និង​សុខាភិបាល។
៦. ​លោក​ Wang Jianlin
លោក​ Wang Jianlin ​គឺ​ជា​ប្រធាន​ក្រុមហ៊ុន​ Dalian Wanda Group ​ដែល​មាន​ក្រុមហ៊ុន​តូចៗ​ដូចជា ​ផ្សារ​ទំនើប ​សណ្ឋាគារ​ប្រណីត​ រោង​ភាពយន្ត​ និង​មណ្ឌល​កម្សាន្ត​ជា​ច្រើន​ចំណុះ​ឲ្យ។ ​​​លោក​បាន​ចំណាយ​ទឹកប្រាក់​ ១៥,៦៨% ​នៃ​ទ្រព្យ​សម្បត្តិ​សរុប​របស់​លោក​ចំនួន ១១ ​ពាន់​លាន​​ដើម្បី​ជួយ​ដល់​ការងារ​មនុស្សធម៌​នានា​ក្នុង​ប្រទេស​ចិន។
៧. ​លោក​ Terrence M. Pegula
លោក​ Terrence ​ក្លាយ​ជា​មហាសេដ្ឋី​ដោយ​សារ​ក្រុមហ៊ុន​រុករក​ប្រេង​របស់​លោក​ឈ្មោះ​ថា East Resources។ ​លោក​បាន​ចំណាយ​ទ្រព្យ​សម្បត្តិ​ចំនួន ១,៥ ​ពាន់​លាន​ដុល្លារ​ជួយ​ដល់​វិស័យ​កីឡា ​និង​សង្គម។ ​​
​​​៨. ​លោក Howard Hughes
​​​លោក​ Howard ​ជា​មហាសេដ្ឋី​ ​និង​ផលិតករ​ភាពយន្ត​ហូលីវូដ​ដ៏​ល្បីល្បាញ​ពី​អតីតកាល។​​​ បុរស​រូប​នេះ​ធ្លាប់​ចំណាយ​ប្រាក់​របស់​ខ្លួន​ដ៏​ក្រាស់ក្រែល​ប្រហែល ១,៥៦​​ ពាន់​លាន​ដុល្លារ​ជួយ​ដើម្បី​​វិស័យ​សុខាភិបាល។ ​លោក​បាន​ស្លាប់​បាត់បង់​ជីវិត​នៅ​ឆ្នាំ ១៩៧៦ ​ក្នុង​វិទ្យាស្ថាន​វេជ្ជសាស្ត្រ Howard Hughes ​ដែល​លោក​បង្កើត​តែ​ម្ដង។
៩. ​លោក Huang Wenzai
​លោក​ Huang គឺ​ជា​នាយក​ប្រតិបត្តិ​នៃ​ក្រុមហ៊ុន​អភិវឌ្ឍ​អចលនទ្រព្យ Star River Property Holding Limited។ ​លោក​​បរិច្ចាគ​​ទ្រព្យសម្បត្តិ​របស់​លោក​ប្រហែល ៩២០​ លាន​ដុល្លារ​​លើ​ការងារ​ជា​ច្រើន​ដូចជា​សុខុមាលភាព ​​និង​ការ​សាងសង់​នៅ​​មណ្ឌល​សង្គ្រោះ​ពី​គ្រោះ​ធម្មជាតិ​ជាដើម។
១០. ​លោក​ Gennady Bogolyubov
លោក Gennady គឺជា​មហាសេដ្ឋី​សញ្ជាតិ​អ៊ុយក្រែន​​គ្រប់គ្រង​លើ​ជំនួញ​​រ៉ែ​មេហ្គានែស្ស​ធំ ​បំផុត​នៅ​អូស្ត្រាលី។ ​​​​សេដ្ឋី​រូប​នេះ​បាន​បរិច្ចាគ​ទ្រព្យ​សម្បត្តិ​ខ្លួន​ប្រហែល ៦៦៣ លាន​ដុល្លារ​ហើយ​ក្នុង​ការ​ជួយ​ផ្នែក​មនុស្សធម៌។
ប្រែ​សម្រួល៖ Zac
ប្រភព៖ ​The Richest