- សេចក្ដីផ្ដើម
សម័យខ្មែរក្រហម (១៩៧៥-១៩៧៩)
ដែលសំដៅលើការដឹកនាំគ្រប់គ្រងដោយប៉ុល-ពត នួន-ជា អៀង-សារី ស៊ុន-សេន ខៀវ-
សំផន និងបក្សកុម្មុយនិស្តខ្មែរក្រហម លើកម្ពុជា
ដែលពួកខ្មែរក្រហមបានដាក់ឈ្មោះថ្មីថាជាកម្ពុជាប្រជាធិបតេយ្យ។
កំឡុង ពេល ៤ឆ្នាំ
បានធ្វើអោយឃើញនូវមរណភាពនៃប្រជាជនខ្មែរប្រហែលពីរលាននាក់តាមរយៈ
លទ្ធផលរួមផ្សំនៃកា រសម្លាប់ ខាងនយោបាយ ការអត់ឃ្លាន និងការធ្វើការដោយបង្ខំ។
ដោយសារតែចំនួនដ៏ច្រើននេះ មរណភាពកំឡុងការ ដឹកនាំគ្រប់គ្រង
របស់ពួកខ្មែរក្រហមដែលជានិច្ចកាលគេបានចាត់ទុកថាជាការប្រល័យពូជសាសន៍
និងត្រូវគេស្គាល់ជាទូ ទៅ ថាជា ហាយ នភាពខ្មែរ រឺ ការប្រល័យពូជសាសន៍ខ្មែរ។
សម័យខ្មែរក្រហមបានបញ្ចប់ជាមួយការ លុកលុយកម្ពុជា ដោយសម្ព័ន្ធមិត្តជិតខាង
និងកាលពីអតីតគឺវៀតណាមក្នុងសង្គ្រាមកម្ពុជា-វៀតណាម ដែលទុកអោយកម្ពុជាក្រោមការ
កាន់កាប់របស់វៀតណាមអស់មួយទសវត្ស ។
- នយោបាយ
ដោយសារជ័យជំនះកម្មុយនិស្តខែ មេសា ១៩៧៥ ប៉ុល-ពត
និងពួកសហការីជិតស្និទរបស់គាត់បានកាន់កាប់ តំណែង សំខាន់ៗបំផុត
នៅក្នុងបក្សកុម្មុយនិស្តកម្ពុជា (ប.ក.ក.) និងនៅក្នុងឋានានុក្រមរដ្ឋ។
គាត់ធ្លាប់ជាលេខាប.ក.ក.(អគ្គលេខា ធិការ)តាំងពីខែកុម្ភៈ ១៩៦៣ មកម៉្លេះ។
ពួកសហការីរបស់គាត់ធ្លាប់មានតួនាទីជាទីភ្នាក់ងារនយោបាយរបស់បក្សហើយ ពួកគេ
បានក្ដោបក្ដាប់កៅអីភាគច្រើននៅឯគណៈមជ្ឍិម ។ពេញមួយទសវត្សឆ្នាំ១៩៧០
និងជាពិសេសបន្ទាប់ ពីពាក់ កណ្ដាលឆ្នាំ ១៩៧៥
បក្សនេះត្រូវរង្គោះរង្គើដោយការដណ្ដើមបក្សពួកគ្នា។
ថែមទាំងមានការប៉ុនប៉ងប្រដាប់អាវុធដើម្បី ផ្ដួលរំលំប៉ុល-ពត ថែមទៀតផង ។
បន្សុទ្ធកម្មជាលទ្ធផលបានឈានដល់ចំណុចកំពូលនៅឆ្នាំ១៩៧៧ និង ១៩៧៨ ដែល នៅពេល
នោះប្រជា ជនរាប់រយពាន់នាក់
រួមទាំងភាគខ្លះនៃពួកមេដឹកនាំប.ក.ក.ដ៏សំខាន់ៗបំផុត ក៏ត្រូវបានគេប្រហារ
ជីវិតដែរ។
- ការបង្កើតឡើងរដ្ឋធម្មនុញ្ញកម្ពុជាប្រជាធិបតេយ្យ
ពួកកុម្មុយនិស្តបានលុបចោលរាជរដ្ឋាភិបាលរួបរួមជាតិកម្ពុជា(បានបង្កើតឡើងនៅឆ្នាំ១៩៧០)។
កម្ពុជាមិនទាន់អោយ
មានការបង្កើតនូវរដ្ឋាភិបាលណាមួយរហូតដល់មានសេចក្ដីប្រកាសរដ្ឋធម្មនុញ្ញកម្ពុជាប្រជាធិបតេយ្យថ្ងៃ៥
មករា១៩៧៦។
ពួកកុម្មុយនិស្តបានបន្តប្រើប្រាស់ព្រះបាទនរោត្តម-សីហនុជាមេដឹកនាំដែលមានតែឈ្មោះនៃរដ្ឋាភិបាល
នេះ រហូតដល់ថ្ងៃ ២មេសា ១៩៧៦ នៅពេលនោះព្រះសីហនុក៏បានលាលែងជាប្រមុខរដ្ឋ ។
ព្រះសីហនុបានគង់នៅដោយ មានផាសុខភាព ក៏ ប៉ុន្តែគ្មានសន្តិសុខ
ដោយការចាប់ឃុំក្នុងព្រះដំណាក់នៅភ្នំពេញរហូ
តចុងក្រោយនៅក្នុងសង្គ្រាមជា មួយវៀតណាម នៅ
ពេលនោះទ្រង់បានយាងចេញទៅដល់សហរដ្ឋដែលជាកន្លែងដែលទ្រង់បានប្ដឹងពីករណីរបស់កម្ពុជា
ប្រជាធិបតេយ្យ ចំ
ពោះមុខក្រុមប្រឹក្សាសន្តិសុខ។
ព្រះអង្គនៅទីបញ្ចប់ក៏បានយាងទៅគង់នៅប្រទេសចិនសាជាថ្មីវិញ។សិទ្ធិ និងកាតព្វកិច្ច នៃ បុគ្គលម្នាក់ៗ ត្រូវបានកំណត់ដោយខ្លីនៅក្នុងមាត្រា២
។ សិទ្ធិនិងកាតព្វកិច្ចនោះរួមគ្មានអ្វីដែលជាទូ ទៅត្រូវបានចាត់ទុក ថា
ជាការធានាសិទ្ធ មនុស្សខាងនយោបាយទេ វាលែងតែការថ្លែងថាបុរសនិងស្ត្រីគឺស្មើគ្នានៅគ្រប់ទិដ្ឋភាព។ ឯកសារនេះ បានប្រកាសហើយ ក៏ ប៉ុន្តែថារាល់កម្មករ និងកសិករទាំងអស់ គឺជាម្ចាស់នៃរោងចក្រនិងស្រែចម្ការរបស់ខ្លួន។ ការអះអាង មួយថា គ្មានការអត់ការ ងារជាដាច់ខាតនៅក្នុងកម្ពុជាប្រ ជាធិបតេយ្យដែលហាក់បីដូចជាត្រឹមត្រូវចាត់ទុកថាជាការ ប្រើ ប្រាស់កម្លាំងយ៉ាងសន្ធឹកសន្ធាប់ របស់របបនេះ។ រដ្ឋធម្មនុញ្ញនេះបានបញ្ជាក់នូវគោលនយោបាយការបរទេសរបស់កម្ពុជា
ប្រជាធិបតេយ្យក្នុងមាត្រា២១ ឯក សារដ៏វែងបំផុត ជា លក្ខ័ណ្ឌនៃឯករាជ្យ
សន្តិភាពអព្យាក្រឹតភាព និងការមិនចូល បក្ស សម្ព័ន្ធ ។ វាបានធ្វើសច្ចាប័ណការ
គាំទ្រ ដល់ការតស៊ូប្រឆាំងចក្រពត្តិនិយម នៅឯតតិយលោក ។ ដោយទាក់ទង នឹងការ
វាយប្រហារឈ្លានពានរបស់របបនេះប្រឆាំង នឹងទឹកដីវៀតណាម ថៃ និងឡាវ
កំឡុងឆ្នាំ១៩៧៧ និង ១៩៧៨ ការសន្យានេះ ដើម្បីថែរក្សាទំនាក់ទំនងជិតស្និទនិងជាមិត្តជាមួយ ប្រទេសទាំងឡាយណាដែលមានព្រំដែនរួម
ដែទទួលយកភាពដូច គ្នា តិចតួចទៅនឹងភាពប្រាកដប្រជា។ ស្ថាប័នរដ្ឋាភិបាលនានា
ត្រូវបានពន្យល់ ត្រួសៗខ្លីៗនៅក្នុងរដ្ឋធម្មនុញ្ញនេះ ។ អង្គនីតិ បញ្ញត្តិ
គឺសភាតំណាងប្រជាជនកម្ពុជា (ស.ត.ប.ក.) ដែលមាន សមាជិក២៥០រូប ដែលតំណាងអោយពួកកម្មករ កសិករ និងប្រជាជនធ្វើការផ្សេងៗទៀត ហើយនិងកងទ័ពបដិវត្តន៍កម្ពុជា។
មួយរយហាសិបអាសនៈទុកអោយអ្នកតំណាងកសិករ ហាសិបទុកអោយពួកកងទ័ព
និងហាសិបទៀតសម្រាប់កម្មករ និងពួក អ្នកតំណាងផ្សេងៗទៀត។
អង្គនីតិបញ្ញត្តិត្រូវ បាន បោះឆ្នោតដោយប្រជាជនមួយអាណ្ណត្តិប្រាំឆ្នាំ។
ការបោះឆ្នោដំបូង និងតែមួយគត់ត្រូវបានធ្វើឡើងនៅថ្ងៃ ២០មីនា ១៩៧៦ ។ ប្រជាជនថ្មីជាក់ស្ដែងមិនត្រូវបានអនុញ្ញាត
អោយចូលរួមឡើយ។ អង្គនីតិ ប្រតិបត្តិនៃរដ្ឋាភិបាលក៏ត្រូវបានជ្រើសរើស
ផងដែរដោយស.ត.ប.ក.។ វាមានគណៈប្រធានរដ្ឋដែលទទួលខុសត្រូវសម្រាប់ការ តំណាង អោយរដ្ឋនៃកម្ពុជាប្រជាធិប តេយ្យនៅខាងក្នុងនិងខាងក្រៅប្រទេស ។
វាបម្រើអោយអាណ្ណត្តិប្រាំឆ្នាំម្ដង ហើយប្រធាន របស់គណៈនេះគឺជាប្រមុខរដ្ឋ។
ខៀវ-សំផនគឺជាបុគ្គលតែម្នាក់គត់ដែលបម្រើការនៅក្នុងការិយាល័យនេះ
ដែលគាត់បានក្ដោបក្ដាប់បន្ទាប់ពីការលាលែង របស់ព្រះសីហនុ ។
ប្រព័ន្ធតុលាការត្រូវបានចងក្រងឡើងដោយតុលាការប្រជាជន ចៅក្រមនៃ តុលាការ
ទាំងនោះត្រូវ បាន តែងតាំងដោយស.ត.ប.ក. ដែលជាអង្គនីតិប្រតិបត្តិ។
រដ្ឋធម្មនុញ្ញមិនបានវែកញែកស្ថាប័ន រដ្ឋាភិ បាលដែនដី រឺ តំបន់ទេ។
បន្ទាប់ពីការក្ដោបក្ដាប់អំណាចបានហើយ ពួកខ្មែរក្រហមបានលុបចោលខេត្តចាស់ៗ
ហើយបាន ជំនួសមកវិញនូវខេត្ត ទាំងនោះជាមួយនិងប្រាំពីរភូមិភាគ ភូមិភាគឧត្តរ
ភូមិភាគឦសាន ភូមិភាគពាយ័ព្យ ភូមិភាគកណ្ដាល ភូមិភាគបូព៌ា ភូមិ ភាគបស្ចិម
និងភូមិភាគនិរតី ។ មានអង្គភាពថ្នាក់តំបន់ពីរផ្សេងទៀត:
តំបន់ពិសេសក្រចេះលេខ៥០៥ និងរហូតដល់ឆ្នាំ ១៩៧៧ តំបន់ពិសេសសៀមរាបលេខ១០៦។
ភូមិភាគត្រូវបែងចែកជា តំបន់ ដែលត្រូវដាក់ជាចំនួនលេខ។ លេខមួយដោយ
សាកសមបានហ៊ុំព័ទ្ធតំបន់សំឡូតនៃភូមិភាគពាយ័ព្យ (រួមមានខេត្តបាត់ដំបង)
ដែលបដិកម្បនា (ការបះបោរ) ប្រឆាំង ព្រះ សីហនុបានផ្ទុះឡើងនៅដើមឆ្នាំ១៩៦៧ ។
ដោយមានការលើកលែងនេះ តំបន់នេះដែលលេចឡើងត្រូវគេដាក់ លេខតាម ទំនើងចិត្ត។ តំបន់
ត្រូវបានបែងចែកជា ស្រុក ឃុំ និង ភូមិ
ចុងក្រោយនេះជាធម្មតាមានប្រជាជនច្រើនរយនាក់។ ទម្រង់
នេះប្រហែលជាស្រដៀងទៅនឹងអ្វីដែលមានក្រោម ការគ្រប់គ្រងរបស់ព្រះសីហនុ
និងសាធារណរដ្ឋខ្មែរដែរ ក៏ប៉ុន្តែពួកអ្នក
ស្រុកនៅក្នុងភូមិនានាត្រូវបានរៀបចំទៅជា ក្រុម
ដែលផ្សំឡើងពីដប់ទៅដប់ប្រាំគ្រួសារ។ ក្នុងកម្រិតមួយៗ រដ្ឋបាលត្រូវបាន
ដឹកនាំដោយ គណៈមួយដែលមានមនុស្សបីនាក់។
សមាជិកប.ក.ក.បានកាន់កាប់តំណែងគណៈនៅថ្នាក់ខ្ពស់ៗ។ គណៈឃុំ
និងភូមិជារឿយត្រូវបានកាន់ការដោយពួកកសិករក្រីក្រនៅឯមូលដ្ឋាន និង
ពិតជាកម្រមែនទែនដោយប្រជាជនថ្មី ។ សហ
ករណ៍ស្រដៀងគ្នានៅក្នុងតំបន់ដែនសមត្ថកិច្ចឃុំដែរ
ដែលបានក្ដោបក្ដាប់ទំនួលខុសត្រូវរដ្ឋាភិបាលដែនដីនៅតំបន់ខ្លះ។
- រូបបរិវត្តន៍សង្គម
ប្រជាជនមួយចំនួន រួមមានពួកជនភៀសខ្លួន ដែលរស់នៅតំបន់ទីក្រុងនៅមុនថ្ងៃជ័យជំនះកុម្មុយនិស្ត ប្រហែលមាន ច្រើនជាង ៣លាននាក់ តិចតួចអត្រាប្រជាជនសម័យសង្គ្រាមត្រូវបានគេប៉ាន់ប្រមាណរវាង៥,៧ និង ៧,៣ លាននាក់ ។ តាមដែល បានវែកញែកហើយទោះបីជាដើមកំណើតមកពីជនបទរបស់ពួកគេក៏ដោយក៏ពួកជនភៀសខ្លួនទាំងនោះត្រូវ បានគេចាត់ ទុកថាជាប្រជាជនថ្មីដែរដែលនោះគឺប្រជាជនមិនពេញចិត្តពេញថ្លើមទៅនឹង កម្ពុជាប្រជាធិបតេយ្យ។ អ្នកខ្លះ ដោយគ្មានសង្ស័យ បានបន្តជាប្រជាជនចាស់ បន្ទាប់ពីការត្រឡប់ទៅភូមិកំណើតរបស់ពួកគេវិញ ក៏ប៉ុន្តែពួកខ្មែរក្រហម ហាក់បីដូច ជាប្រុងប្រយ័ត្ន មែនទែននៅក្នុងការកត់ត្រា និងរក្សាការឈ្លបមើលសកម្មភាពនៃគ្រួសារនិងពួកគេម្នាក់ៗ។
កម្រិតទាបបំផុតនៃការគ្រប់គ្រងសង្គម គឺក្រុម ដែលផ្សំឡើងដោយដប់ទៅដប់ប្រាំគ្រួសារតូចៗ សកម្មភាពនានារបស់ ពួកគេត្រូវបានត្រួតពិនិត្យយ៉ាងដិតដល់ដោយគណៈដែលមានសមាជិកបីនាក់។ ប្រធានគណៈត្រូវបានជ្រើសរើសដោយ ប.ក.ក.។ ពួកអ្នកដឹកនាំចាស់រឹសចាស់គល់នេះ ត្រូវតម្រូវអោយកត់សម្គាល់ដើមកំណើតសង្គម នៃគ្រួសារមួយៗ ក្រោម ដែនសមត្ថកិច្ច របស់ខ្លួន ហើយនិងត្រូវរាយការណ៍ព័ត៌មានទៅកាន់បុគ្គលជាច្រើន ដែលជាថ្នាក់លើតាមឋានា នុក្រម របស់អង្គការ។ចំនួន ប្រជាជនថ្មីប្រហែលដំបូងឡើយមានចំនួនខ្ពស់ស្មើនឹង២,៥លាននាក់។ពួកប្រជាជនថ្មីត្រូវបានក្លាយ ជាពួកពលករ ដែលធ្វើ ការដោយបង្ខិតបង្ខំ។ ពួកគេត្រូវបានគេចល័តឥតឈប់ឈរ ត្រូវបង្ខំអោយបញ្ចេញពលកម្មខាង រាងកាយយ៉ាងលំបាកបំផុត ហើយធ្វើការដោយមិនពេញចិត្ត ស៊ូទ្រាំនឹងជំងឺគ្រុនក្ដៅដែលនៅភាគខ្លះនៃប្រទេស ដូចជា តាមព្រៃភ្នំ តំបន់ដីខ្ពស់ និងវាលភក់ ល្បាប់ ។ ប្រជាជនថ្មីត្រូវបានបំបែកចេញពីប្រជាជនចាស់ ហើយមានសេចក្ដីសុខតិច តួច រឺក៏គ្មានភាពឯកជន និងទទួលបាន របបស្រូវអង្ករតិចបំផុត ។ នៅពេលនោះប្រទេសនេះបានឆ្លង កាត់កង្វះស្បៀង អាហារនៅឆ្នាំ១៩៧៧ ប្រជាជនថ្មីបានរង ទុក្ខ ច្រើនជាងគេបំផុត។
តំហែទ័ពខាងវេជ្ជសាស្ត្រដែលអនុគ្រោះដល់ពួកគេ នៅពេលដំបូង រឺក៏គ្មានទាល់តែសោះ។គ្រួសារខ្លះជារឿយៗត្រូវបាន បំបែកចេញពីគ្នាព្រោះតែប្រជាជនត្រូវចែកទៅជាកងការងារតូចៗតាមរយៈអាយុ និងភេទ ហើយបញ្ជូនទៅកាន់ប៉ែក ផ្សេងៗ នៃប្រទេស។ ប្រជាជនថ្មីត្រូវបានគេដាក់នៅក្រោមការអប់រំខាងនយោបាយគ្មានទីបញ្ចប់ ហើយអាចនឹងត្រូវគេ ប្រហារជីវិត ទៀតដោយគ្មានការជំនុំជម្រះ។ ស្ថានភាពនៃពួកប្រជាជនចាស់ក្រោមការគ្រប់គ្រងរបស់ ខ្មែរក្រហមកាន់តែ មិនប្រាកដប្រជា។បទសម្ភាសន៍ជនភៀសខ្លួនបានអោយដឹងនូវករណីនានានៅក្នុងនោះ ដែលពួកអ្នកភូមិត្រូវបានប្រព្រឹត្ត យ៉ាងយង់ឃ្នងដូចជាពួកប្រជាជនថ្មីដែរ ដោយការស៊ូទ្រាំនឹងការធ្វើការដោយបង្ខំ ការរៀនសូត្រ ការបំបែកកូនៗ ពីឪពុក ម្ដាយ និងការប្រហារជីវិត ក៏ប៉ុន្តែពួកគេត្រូវបានអនុញ្ញាតអោយរស់នៅក្នុងភូមិកំណើតរបស់ពួកគេជាធម្មតា។ ពីព្រោះ តែការថ្នាំងថ្នាក់ចិត្តពីសម័យ មុនៗ ចំពោះពួកឥស្សរជនទីក្រុង និងជនបទ ភាគច្រើននៃពួកកសិករក្រី ក្រទំនងជាពេញ ចិត្តពេញថ្លើម នឹងគោលដៅរបស់ខ្មែរក្រហម ។ នៅដើមទសវត្ស១៩៨០ ពួកអ្នកសារព័ត៌មានលោកខាង លិចដែល ធ្វើ ទស្សនកិច្ចបានដឹងថាបុព្វហេតុ នៃការគាំទ្រកសិករចំពោះពួកខ្មែរក្រហមគឺជាប្រធានបទដែលផុយស្រួយមែនទែនដែល ពួកអ្នករដ្ឋការសារធារដ្ឋប្រជាមានិត កម្ពុជា មិនបានជម្រុញអោយមានការពិភាក្សាឡើយ។ នៅលើមូលដ្ឋាននៃបទ សម្ភាសន៍ ជាមួយពួកជនភៀសខ្លួនពីកន្លែងផ្សេងៗនៃ ប្រទេស ក៏ដូចជាប្រភពដទៃៗទៀតដែរ លោកម៉ាយខឺល-វិខ្ខឺរី អ្នក និពន្ធនៃ កម្ពុជា១៩៧៥-១៩៨២ បានលើកឡើងថាមានការ ផ្លាស់ប្ដូរតាមតំបន់ទូទៅដោយការរឹតបន្តឹងខាងនយោបាយ ដែលបានអនុវត្តតាមអាជ្ញាធរខ្មែរក្រហមក្នុងតំបន់ ។ មនោគម វិជ្ជាមានអ្វីមួយរួចហើយដើម្បីធ្វើជាមួយភាពមិនស្មើគ្នា ផ្ទុយទៅវិញការទទួលបានស្បៀងអាហារ កម្រិតធូរធារតាមតំបន់ និងគុណភាពបុគ្គលកម្មាភិបាលក៏ជាកត្តាសំខាន់ដែរ។ ចំនួននៃមរណភាពដ៏ច្រើនបំផុតបានកើតឡើងនៅក្នុងស្រុកគ្មានការ អភិវឌ្ឍ ដែលជាទីដែលប្រជាជនថ្មីត្រូវ បានបញ្ជូន ទៅកាប់ឆ្ការដី។ កាលណោះស្ថានភាពដូចជានរកនៅក្នុងតំបន់ខ្លះពួកគេ ជាក់ស្ដែងអាចស៊ូទ្រាំបាននឹងអ្វីផ្សេងៗ។ លោក វិខ្ខឺរីពិព៌ណនាភូមិភាគបូព៌ាដែលត្រូវបានត្រួតត្រាដោយកម្មាភិបាលនិយមយួនជាអ្វីមួយក្នុងគោលនយោបាយជ្រុលហួស ហេតុ នៃពួកមេដឹកនាំរបស់ប៉ុល-ពតមិនត្រូវបានគេទទួលយល់ស្រប (យ៉ាងហោចណាស់រហូតដល់ឆ្នាំ១៩៧៨ ដែល នៅ ពេលនោះពួកមេដឹកនាំបូព៌ាត្រូវបានគេជម្រះបញ្ជីចោលនៅ ក្នុងបន្សុទ្ធកម្មបង្ហូរឈាម)។ ការប្រហារជីវិតតិចតួចប្រជាជន ចាស់ និងប្រជាជនថ្មីត្រូវបានប្រព្រឹត្តិទៅដូចគ្នា ហើយអាហារត្រូវបានផលិតអោយប្រើប្រាស់ជា ប្រយោជន៍ដល់ប្រជាជន ទាំង អស់។ ទោះបីជាភូមិភាគនិរតីគឺជាមណ្ឌលដើមនៃអំណាចមួយរបស់ពួកខ្មែរក្រហម ក៏ពួកកម្មាភិបាល បានត្រួត ត្រា ភូមិភាគ នេះរួមជាមួយនិងវិន័យយ៉ាងតឹងរឹងដែរ ការប្រហារជីវិតឥតព្រាងទុកកម្រមានមែនទែន ហើយប្រជាជនថ្មី មិន ត្រូវបានគេធ្វើ ទុកបុកម្នេញ បើសិនជាពួកគេមានអាកប្បកិរិយាសហការ។ នៅភូមិភាគបស្ចិម និងភូមិភាគពាយ័ព្យស្ថាន ភាពអាក្រក់ មែន ទែន។ ការអត់ឃ្លានបានរីករាលដាលនៅក្នុងភូមិភាគនេះនៅពេលក្រោយៗមកទៀត ពី ព្រោះតែពួក កម្មាភិបាលបាន បញ្ជូន ស្រូវទៅភ្នំពេញផ្ទុយមកពីការចែកចាយដល់ប្រជាជនតាមមូលដ្ឋាន។ នៅភូមិភាគឧត្តរ និងក្នុង ភូមិភាគ កណ្ដាល ទីនោះហាក់ បីដូចជាមានការប្រហារជីវិតច្រើនជាងមាន ពួកជនរងគ្រោះដោយការអត់ឃ្លាន។ ព័ត៌ មានដែលគួរអោយទុកចិត្តតិចតួចបាន បង្ហាញ អោយឃើញនូវស្ថានភាពក្នុងភូមិភាគឦសាន មួយនៅក្នុង ចំណោម ប៉ែកដែលនៅដាច់ឆ្ងាយបំផុតនៃកម្ពុជា។ នៅ ផ្ទៃ លើ សង្គមក្នុងកម្ពុជាប្រជាធិបតេយ្យគឺសង្គមដែល មានសមភាពដាច់ ខាត។ ភាសាខ្មែរ ក៏ដូចជាភាសាជាច្រើននៅ អាស៊ី អា គ្នេយ៍ មានប្រព័ន្ធស្មុគស្មាញនៃការប្រើប្រាស់ ដើម្បីអោយនិយម ន័យឋានៈ និងស្ថានភាពសង្គមរបស់ពួកអ្នកនិយាយ ។ ការ ប្រើប្រាស់ទាំងនេះត្រូវបានគេលុបចោល ។ ប្រជាជនត្រូវបាន គេជម្រុញអោយហៅគ្នាទៅវិញទៅមកថា មិត្ត ហៅពេញថាសម មិត្ត ហើយត្រូវចៀសវាងសញ្ញា ផ្សេងៗតាមប្រពៃណី ដូចជាការអោន រឺក៏សំពះនៅក្នុងការគំនាប់គ្នា។ ភាសាត្រូវបានផ្លាស់ ទម្រង់ក្នុង មធ្យោបាយផ្សេងៗ។ ពួកខ្មែរក្រហមបាន បង្កើតពាក្យថ្មីៗ។ ប្រជាជនត្រូវបានពួកគេប្រាប់ថាពួកគេត្រូវលត់ដំចរិក លក្ខណៈបដិវត្តន៍ថ្មី ដែលថាពួកគេគឺ ជា ឧបករណ៍រ បស់អង្គការ ហើយថាការនឹកស្រុកអាឡោះអាល័យចំពោះកាលពីមុនពេល បដិវត្តន៍ថា (ឈឺសតិអារម្មណ៍) ដែលអាចជាលទ្ធផលក្នុងការទទួល ការអញ្ជើញខ្លួនពីអង្គការដើម្បីបន្ថយឧស្សាហូបនីយកម្ម និងរស់នៅក្នុង ជំរុំប្រ មូលផ្ដុំគ្នា។ ពួកសមាជិក និងសមាជិកបេក្ខជននៃប.ក.ក. ដែលជាពួកមេដឹកនាំថ្នាក់មូលដ្ឋានមានសាវតារជាកសិករក្រីក្រ ដែលបានពួតដៃគ្នាជាមួយអង្គការ និងពួកសមាជិកនៃពួកកងទ័ពមានបទដ្ឋាននៃការរស់នៅខ្ពស់ជាងប្រជាជនទាំងឡាយ ។ ពួកជនភៀសខ្លួនយល់ស្របថា ទោះបីជាកំឡុងពេលនៃកង្វះអាហារដ៏ខ្លាំងក៏ដោយ ក៏ពួកសមាជិកឥស្សរជនចាក់រឹស ចាក់គល់មានគ្រប់គ្រាន់ដែរ បើថាមិនប្រណិត ក៏មានការផ្ដល់អាហារគ្រប់គ្រាន់ដែរ ។ ជនភៀសខ្លួនម្នាក់បានសរសេរថា ផ្ទះឫស្សីថ្មីស្អាតៗត្រូវបានសាងសង់អោយពួកកម្មាភិបាលខ្មែរក្រហមតាមដងទន្លេនៅឯភ្នំពេញ។ តាមរយៈលោកខ្រេហ្គ-អិឆឆេសុនសិទ្ធិអំណាចលើកម្ពុជាប្រជាធិបតេយ្យគឺជាពួកសមាជិកនៃកងទ័ពបដិវត្តន៍ដែលបានរស់នៅក្នុងដែនដីចំណុះ ស្វ័យត ហើយពួកគេមានឥរិយាបថជាវណ្ណអ្នកចម្បាំងខុសប្លែកពីគ្នា ។ អង្គភាពកងទ័ពដែលស្មោះត្រង់ ដោយផ្ទាល់ ទៅ នឹងប៉ុល-ពត ត្រូវបានគេស្គាល់ថាជា កងពលធំគ្មានល័ក្ខខ័ណ្ឌ គឺជាក្រុមដែលមាន ឯកសិទ្ធិមួយនៅខាងក្នុងកងទ័ព ។
ទោះបីយ៉ាងណាមនោគមវិជ្ជារបស់ពួកគេជ្រុលហួសហេតុ ឋានៈខ្ពស់ៗបំផុតនៃពួកមេដឹកនាំខ្មែរក្រហមបានបង្ហាញ អោយឃើញនូវការប៉ិនប្រសប់ចំពោះញាតិមិត្ត និយមដែលស្រដៀងគ្នាទៅនឹងពួកឥស្សរជនសម័យព្រះសីហនុ។ ប្រពន្ធ ប៉ុល-ពត ខៀវ-ប៉ុណ្ណារី ធ្លាប់ជាប្រមុខនៃសមាគមនៃស្ត្រីខ្មែរប្រជាធិបតេយ្យ ហើយនិងប្អូនស្រីរបស់គាត់ ខៀវ-ធីរិទ្ធិបាន បម្រើការជារដ្ឋមន្ត្រីសង្គមកិច្ច ។ ស្ត្រីទាំងពីររូបនេះត្រូវបានគេចាត់ទុកថាស្ថិតក្នុងចំណោមបុគ្គលភាព ដ៏មានអំណាច បំ ផុតប្រាំមួយនាក់នៅក្នុងរបបកម្ពុជាប្រជាធិបតេយ្យ ។ ប្រពន្ធរបស់ស៊ុន-សេន យុន-យ៉េតបានបម្រើការជារដ្ឋមន្ត្រីវប្បធម៌ អប់រំ និងសិក្សាការ។ ក្មួយប្រុសស្រីរបស់ប៉ុល-ពតជាច្រើនត្រូវបានផ្ដល់មុខងារមួយចំនួននៅក្នុងក្រសួងការបរទេស។ ម្នាក់ ក្នុងចំណោមកូនស្រីរបស់អៀង-សារីត្រូវបានតែងតាំងជា ប្រមុខនៃមន្ទីរពេទ្យកាល់ម៉ែត ទោះបីជានាងមិនបានបញ្ចប់ការ សិក្សាពីសាលាទុតិយសិក្សា (អនុវិទ្យាល័យ) ក៏ដោយ ។ ក្មួយស្រីរបស់អៀង-សារីម្នាក់ត្រូវបាន ផ្ដល់មុខងារជាអ្នកបក ប្រែ អង់គ្លេសអោយវិទ្យុភ្នំពេញ ថ្វីបើភាពស្ទាត់ជំនាញរបស់នាងខាងភាសានៅមានកម្រិតខ្លាំងក៏ដោយ ។
ចំណងគ្រួសារមានសារៈសំខាន់ ទាំងពីរយ៉ាងព្រោះតែវប្បធម៌ និងព្រោះតែភាពអាថ៌កំបាំងដ៏ច្រើនសន្ធឹករបស់ពួកមេ ដឹកនាំ និងការមិនជឿជាក់ចំពោះពួកអ្នកខាងក្រៅ ជាពិសេសពួកកុម្មុយនិស្តនិយមវៀតណាម ។ ការលោភលន់ក៏ជាការ ជម្រុញមួយដែរ ។ ក្រសួងផ្សេងៗ ដូចជាក្រសួងការបរទេស និងក្រសួងឧស្សាហកម្ម ក៏ត្រូវបានគ្រប់គ្រងនិងទាញយកផល ប្រយោជន៍ ដោយគ្រួសារខ្មែរក្រហមដ៏មានអំណាចនេះដែរ។ ការត្រួតពិនិត្យពួកអង្គទូត ត្រូវបានចាត់ទុកថាជាអរិភាព ដែលផ្ដល់ផលចំណេញជាពិសេស ។
- សេដ្ឋកិច្ច
ទោះបីយ៉ាងណាពួកខ្មែរក្រហមបានអនុវត្តនយោបាយកសិកម្មទីមួយដើម្បីសម្រេចបាននូវភាពគ្រប់គ្រាន់ខ្លួនឯងក៏ ដោយក៏ពួកគេមិនមែនដូចជាពួកអ្នកអង្កេតមួយចំនួនបានលើកឡើងថាជាពួកបុព្វកាលនិយមបែរទៅរកធម្មជាតិដែរ។ យ៉ាងណាក៏ដោយ សង្គ្រាម១៩៧០-៧៥និងការជម្លៀសចេញពីទីក្រុងនានាបានបំផ្លិចបំផ្លាញ រឺធ្វើអោយលែងមាន ឧស្សា ហកម្មភាគច្រើន ក្រុមកម្មករតូចៗត្រូវបានអនុញ្ញាតអោយត្រឡប់ទៅតំបន់ទីក្រុងវិញដើម្បីបើករោងចក្រមួយចំនួនឡើង វិញ ។ ដូចជាបដិភាគីចិនរបស់ខ្លួន ពួកកុម្មុយនិស្តកម្ពុជាមានជំនឿយ៉ាងខ្លាំងដោយកម្លាំងច្នៃប្រឌិត និងសម្ប ទា បច្ចេក ទេសជាច្រើននិងពួកគេបានចេញផ្សាយរបាយការណ៍ឥតឈប់ឈរនូវការសម្របពួកកសិករទៅនឹងចំណែកគ្រឿងយន្ត ចាស់ៗទៅនឹងការប្រើប្រាស់ថ្មីៗ ។ ដូចគ្នាទៅនឹងពួកចិនបានប៉ុនប៉ងដោយមិនបានសម្រេច ដើម្បីសាងសង់ ឧស្សាហកម្ម ដែកថែបថ្មីដែលបានតាំងចង្ក្រានឡរំលាយដែក នៅធ្លាខាងក្រោយកំឡុងសម័យមហាលោតផ្លោះ ពួកខ្មែរ ក្រហមបានរិះ រកដើម្បរើឧស្សាហកម្មទៅកាន់ជនបទវិញ។ ជាការសំខាន់ ត្រារបស់កម្ពុជាប្រជាធិបតេយ្យបានបង្ហាញមិនត្រឹមតែកួរស្រូវ និងទំនប់បញ្ចេញបញ្ចូលទឹកប៉ុណ្ណោះទេ តែក៏បង្ហាញនូវរោងចក្រមួយជាមួយបំពង់ផ្សែង ដែលកំពុងហុយ ផងដែរ ។
- អប់រំ និង សុខភាព
- ការជម្លៀសពីទីក្រុង
ម្ខាងដោយការគំរាមកំហែងការវាយប្រហារតាមអាកាសដែលបានអះអាយដោយស.រ.ផងពួកខ្មែរក្រហមបាននិយាយ ដោះសារថាការជម្លៀសទាក់ទងនឹងភាពមិនអាចទៅរួចក្នុង ការដឹកជញ្ជូនស្បៀងអោយគ្រប់គ្រាន់ ទៅចិញ្ចឹម ប្រជាជន ទី ក្រុងពីរវាង២និង៣លាននាក់។ កង្វះខាតនៃដំណឹកជញ្ជូនគ្រប់គ្រាន់បានន័យថា ជំនួសអោយការនាំស្បៀងទៅអោយប្រ ជាជន (រាប់តោននៃចំណីអាហារទុកដាក់នៅឃ្លាំងស្តុកនៅទីក្រុងកំពង់ផែកំពង់សោម ដែលឥឡូវគេស្គាល់ថាជាក្រុង ព្រះ សីហនុ តាមរយៈលោកឪពុកផ្វ្រង់ស៊្វ័រ-ប៉ង់ឈោដ ) ប្រជាជនត្រូវតែនាំទៅរក (ហើយត្រូវដាំដុះ) ស្បៀង ។
ពួកប្រវត្តិវិទូលោកខាងលិចអះអាងថាជាមូលហេតុនយោបាយ ដែលផ្អែកទៅលើការមិនសប្បាយចិត្តដែលបានចាក់ ឫសគល់ជ្រៅនៅទីក្រុង។ ពួកខ្មែរក្រហមត្រូវ តែកំណត់បង្វែរប្រទេសនេះទៅជាប្រទេសជាតិនៃពួកកសិករ ដែលនៅក្នុង នោះអំពើពុករលួយនិងបញ្ញើប្រាណភាព (បរាសិតភាព)នៃជីវិតទីក្រុងនឹងត្រូវបានគាស់រំលើងទាំងស្រុង ។ ជាការបន្ថែម ប៉ុល-ពតចង់បំបែកអង្គការចារជនរបស់សត្រូវមួយចំនួន ដែលត្រូវបានអះអាងថាមានមូលដ្ឋាននៅតំបន់ទីក្រុងនានា ។ ទីបញ្ចប់ វាហាក់បីដូចជាថាប៉ុល-ពត និងពួកសហការីដែលឈរជើងយ៉ាងរឹងមាំរបស់គាត់នៅការិយាល័យ នយោបាយ ប.ក.ក.បានប្រើការជម្លៀស ដោយបង្ខំដើម្បីទទួល បានអំណាចលើប្រជាជនទីក្រុងនិងកម្សោយតំណែងនៃពួកគូប្រជែង បក្សពួករបស់ខ្លួននៅខាង ក្នុងបក្សកម្មុយនិស្តផង ។
- ភេរវកម្ម
|
សំណល់នៃពួកជនរងគ្រោះ ដោយ សារពួកខ្មែរក្រហមនៅរូង កំពង់ត្រាច កូនភ្នំគិរីសិលា រូងទឹក រឺ រូងខ្មៅ ។
|
រិធានសន្តិសុខហៅថាសន្តិបាលគឺជាផ្នែកនៃរចនាសម្ព័ន្ធអង្គការខ្មែរក្រហម
ដូចគ្នាមុនថ្ងៃ១៧ មេសា ១៩៧៥ នៅពេលដែលពួកខ្មែរក្រហមបានកាន់អំណាច លើកម្ពុជា។
ស៊ុន-សេន ក្រោយមកជាឧបនាយករដ្ឋមន្ត្រីការពារជាតិនៃ កម្ពុជា ប្រជាធិបតេយ្យ
គឺបានទទួល បន្ទុកខាងសន្តិបាល ហើយក្នុងសមត្ថភាពនោះគាត់ បានតែង
តាំងកម្មាភិបាលឌុចអោយដំណើរការបរិធានសន្តិសុខ(មន្ទីរសន្តិសុខ) ។
នៅពេលពួកខ្មែរក្រហមបានកាន់អំណាចនៅឆ្នាំ១៩៧៥ ឌុចបានផ្លាស់ទីបញ្ជាការ
ទៅភ្នំពេញនិងរាយការណ៍ដោយ ផ្ទាល់ទៅ ស៊ុន-សេន ។ នៅពេលនោះព្រះវិហារ
តូចមួយនៅរដ្ឋធានីត្រូវបានប្រើដើម្បីដាក់ឃុំឃាំងពួកអ្នកទោសក្នុងរបបនេះ ដែល
បាន សម្រុប ទៅតិចជាងពីរយនាក់ ។ នៅខែឧសភា១៩៧៦ ឌុចបានរើទីបញ្ជាការ របស់ខ្លួន
ទៅកាន់ទីកន្លែងចុងក្រោយ ដែលគឺជាអតីតវិទ្យាល័យ មួយដែលត្រូវ បានគេស្គាល់ថា
ទួលស្លែង ដែលអាចដាក់អ្នកទោសរហូតដល់ទៅ១៥០០នាក់ ។
|
លលាដ៍ក្បាលនៃពួកជនរងគ្រោះ ដោយខ្មែរក្រហម
|
រដ្ឋាភិបាលខ្មែរក្រហមបានចាប់ខ្លួន ធ្វើទារុណកម្ម និងជាចុងក្រោយបាន ប្រហាជីវិត នរណាម្នាក់ ដែលបានសង្ស័យថាជាជំពូកពួកមួយ ចំនួននៃពួកសត្រូវដែលបានសន្មត:
- នរណាម្នាក់ដែលមានការជាប់ទាក់ទង និងអតីតរដ្ឋា ភិបាល រឺ ជាមួយរដ្ឋាភិបាល បរទេស នានា ។
- ពួកអ្នកវិជ្ជាជីវៈនិងបញ្ញវន្តដែលនៅក្នុងការ អនុវត្តនេះរួមមានស្ទើរតែគ្រប់គ្នាដែល មាន ការ អប់រំ រឺ សូម្បីតែប្រជាជនពាក់ស្នងភ្នែក រឺ វ៉ែនតា (ក្នុងនោះ តាមរយៈរបប នេះមានន័យថាពួកគេបានចេះដឹង)។ ដោយគួរអោយចំអកនិងដោយការលាក់ពុត ប៉ុល-ពត ខ្លួនឯងធ្លាប់ ជាមនុស្សដែលមានការអបរំដល់ទៅសាកលវិទ្យាល័យ (យ៉ាងហោចណាស់ក៏ ត្រឹមបោះ បង់ចោលការសិក្សាដែរ) ដែលមានចំណូលចិត្តចំពោះអក្សរសិល្ប៍បារាំង ហើយក៏ជា អ្នកនិយាយបារាំងយ៉ាងរលាយម្នាក់ដែរ។ សិល្បករជាច្រើនរូបរួមមានពួកតន្ត្រីករពួកកវីនិពន្ធនិងពួកផលិតករខ្សែភាពយន្ត ក៏ត្រូវបានគេប្រហារជីវិតដែរ។ពួកអ្នកខ្លះដូចជារស់-សេរីសុទ្ធា ប៉ែន-រ៉ននិងស៊ីន-ស៊ីសាមុតដែលបានទទួលភាពល្បីល្បាញ ក្រោយស្លាប់ចំពោះទេពកោសល្យរបស់ពួកគាត់និងនៅ តែពេញនិយមជាមួយប្រជាជនខ្មែរបច្ចុប្បន្ននេះ។
- ជនជាតិយួន ជនជាតិចិន ជនជាតិសៀម និងពួកជនភាគតិចដ៏ទៃទៀតនៅឯស្រុកលើភាគខាងកើតពួកគ្រិស្តបរិស័ទ កម្ពុជា (ភាគច្រើននៃពួកគេគឺជាពួក កាតូលិក និងវិហារកាតូលិកជាទូទៅ) ពួកមូស៊្លីម និងពួកសង្ឃពុទ្ធសាសនា ។
- "ពួកអនត្ថករសេដ្ឋកិច្ច:" ភាគច្រើននៃអតីតពួកអ្នករស់នៅតាមទីក្រុង (ដែលពួកគេមិនបានអត់ឃ្លាន ដល់ស្លាប់ ទេនៅកន្លែងដំបូង) ត្រូវបានគិតថាមានភិរុទ្ធ ដោយអាស្រ័យនូវកង្វះសមត្ថភាពខាងកសិកម្មរបស់ខ្លួន ។
ថ្ងៃនេះជាឧទាហរណ៍នៃក្បួនទារុណកម្មនានាដែលបានប្រើដោយពួកខ្មែរក្រហមអាចឃើញនៅឯសារមន្ទីរប្រល័យពូជ សាសន៍ទួលស្លែង ។ សារមន្ទីរនេះយកអតីតដីនៃវិទ្យាល័យមួយធ្វើជំរុំឃុំឃាំងដែលត្រូវដំណើរការដោយកាំង-ហ្គិចអៀវ ដែលគេស្គាល់ជាទូទៅថាជាសមមិត្តឌុច ។
ប្រព័ន្ធទារុណកម្មនៅឯទួលស្លែងត្រូវបានរៀបចំឡើងដើម្បីធ្វើអោយពួកអ្នកទោសសារភាពចំពោះបទល្មើសគ្រប់យ៉ាង ដែលពួកគេត្រូវបានចោទប្រកាន់រួមជាមួយ ដោយពួកឆ្មាំគុក ។ នៅក្នុងការសារភាពរបស់ខ្លួនពួកអ្នកទោសត្រូវបានចោទ សួរអោយធ្វើការពិពណ៌នានូវសាវតារផ្ទាល់ខ្លួន ។ បើសិនជាពួកគេជាពួកសមាជិកបក្ស ពួកគេត្រូវនិយាយពេលដែល ពួកគេបានចូលរួមបដិវត្តន៍និងពណ៌នាអំពីកិច្ចការងារនៅក្នុងក.ប. ។ ក្រោយមកទៀតពួកអ្នកទោសដែល អាចនឹងទាក់ ទងសកម្មភាពក្បត់ដែលគេបានស្មានទុកតាមរយៈលំដាប់នៃកាលប្បវត្តិ។ ផ្នែកនៃ អត្ថបទសារភាពទីបីបានពិពណ៌នា ការគិតក្បត់ដែលមិនបានសម្រេចរបស់ពួកអ្នកទោសនិងប៉ាន់ស្មានការសន្ទនា ដែលលាក់ពុត។ នៅចុងបញ្ចប់ ការសារ ភាពនឹងបានចុះបញ្ជីខ្សែបណ្ដាញនៃពួកជនក្បត់ដែលគឺជាមិត្តភក្ដិ សហជីវិន រឺ ក៏ពួកអ្នកស្គាល់មុខគ្នារបស់អ្នកទោស។ បញ្ជីខ្លះមានជាងមួយរយឈ្មោះ ។ ប្រជាជនដែលឈ្មោះរបស់ខ្លួនស្ថិតនៅក្នុងបញ្ជីសារភាព ជារឿយៗត្រូវបានគេហៅ អោយចូលដើម្បីធ្វើការសួរចម្លើយ ។ ការសារភាពជាធម្មតាបានឈានទៅដល់រាប់ពាន់ពាក្យដែលក្នុងនោះអ្នកទោស នឹងបានលាយបញ្ចូលគ្នានូវព្រឹត្តិការណ៍ពិតៗនៅ ក្នុងជីវិតរបស់ខ្លួនជាមួយ ដំណើររឿង ស្រមើស្រមៃអំពីសកម្មភាព ចារកិច្ចនានារបស់សេអ៊ីអា (CIA), កាហ្សេបេ (KGB) រឺ វៀតណាម ។
ប្រជាជន១៧០០០នាក់ភាគខ្លះបានឆ្លងកាត់មជ្ឈមណ្ឌលទួលស្លែ (ដែលគេស្គាល់ថា ស-២១) មុនពេលពួកគេត្រូវបាន បញ្ជូន ទៅទីកន្លែងមួយចំនួន (ដែលគេ ស្គាល់ដែរថាជាវាលពិឃាត) ខាងក្រៅភ្នំពេញដូចជាជើងឯក ដែលជាកន្លែង ដែលមនុស្សភាគច្រើនបំផុតត្រូវបានគេប្រហារជីវិត (ជាចម្បងដោយចបជើង សេះ ដើម្បីសន្សំគ្រាប់) ហើយបានយក ទៅកប់ក្នុងរណ្ដៅខ្មោចធំៗ។ ក្នុងចំណោមមនុស្សរាប់ពាន់នាក់ដែលបានចូលទៅទួលស្លែងមានតែដប់ពីរនាក់ទេដែល គេដឹង ថាបានរស់រានមានជីវិត។ ចំនួនមនុស្សសរុបត្រឹមត្រូវដែលបានស្លាប់ជាលទ្ធផលនៃនយោបាយរបស់ខ្មែរក្រហម ដែលត្រូវជជែកពិភាក្សាតទល់ ដូចជាហេតុនៃមរណភាពចំណោម អ្នកទាំង នោះដែលបានស្លាប់ ។ ការចូលទៅប្រទេស នេះកំឡុងការគ្រប់គ្រងរបស់ខ្មែរក្រហមគឺពិតជាមានកំហិតមែនទែន។ នៅដើមទសវត្ស១៩៨០ របបបន្តុ បដោយ វៀត ណាមដែលបានបន្តពីពួកខ្មែរក្រហមបានធ្វើការស្ទាបស្ទង់គ្រួសារជាតិមួយ ដែលបានរួមបញ្ចូលជាង ៣,៣ លាននាក់ បានស្លាប់ ក៏ប៉ុន្តែពួកប្រវត្តិវិទូសម័យ ទំនើបជាច្រើនមិនចាត់ទុកថាជាចំនួនដែលអាចជឿទុកចិត្តបានទេ។
ការស្រាវជ្រាវសម័យទំនើបបានរកឃើញរាប់ពាន់នៃរណ្ដៅខ្មោចធំៗពីសម័យខ្មែរក្រហមទូទាំងកម្ពុជា មាន១,៣៩ លាន សាកសពដែលបានប៉ាន់ប្រមាណ។ ការសិក្សាផ្សេងៗបានប៉ាន់ប្រមាណចំនួនមរណភាពនៅរវាង៧ ៤០០០០នាក់ និង ៣០០០០០០នាក់ ភាគច្រើនបំផុតជាទូទៅរវាង១,៤ លាន និង ២,២ លាននាក់ ដែលប្រហែលជាពាក់កណ្ដាលនៃ ការ ស្លាប់ទាំងនោះគឺដោយសារតែការប្រហារជីវិត និងក្រៅពីនោះដោយសារការអត់ឃ្លាននិងជំងឺ ។
នាយកដ្ឋានរដ្ឋសហរដ្ឋនិងនាយកដ្ឋានរដ្ឋបានផ្ដល់មូលនិធិដល់គម្រោងប្រល័យពូជសាសន៍កម្ពុជាយ៉េលដែលផ្ដល់ការ ប៉ាន់ស្មាននៃ ចំនួនមរណភាពសរុបដូចជា ១,២ លាននាក់ និង ១,៧ លាននាក់រៀងគ្នា។ អង្គការលើកលែងទោសអន្តរ ជាតិប៉ាន់ប្រមាណចំនួនមរណភាពសរុបដូចជា១,៤ លាននាក់ ។ លោករ.-ច.រ៉ាំមេលអ្នកវិភាគនៃការសម្លាប់នយោបាយ នានាផ្ដល់នូវតួលេខ២លាននាក់ ។ អតីតមេដឹកនាំខ្មែរក្រហម ប៉ុល-ពតបានផ្ដល់តួលេខ៨០០០០០នាក់ និងឧបៈគាត់ ខៀវ-សំផន បាននិយាយថា១លាននាក់ត្រូវបានសម្លាប់ ។
- សហគមន៍សាសនានានា
- ពួកជនជាតិភាគតិច
- ទំនាក់ទំនងអន្តរជាតិ
- ការដួលរលំនៃកម្ពុជាប្រជាធិបតេយ្យ
គ្មានមាតិការជាមួយការគ្រប់គ្រងកម្ពុជាទេ ពួកមេដឹកនាំខ.ក.ក៏បានសុបិន្តពីធ្វើអោយរស់រានចក្រភពអង្គរឡើងវិញឯ មួយពាន់ឆ្នាំមុន ដែលបានគ្រប់គ្រងលើផ្នែក ដ៍ធំៗនៃអ្វីដែលសម័យថ្ងៃនេះជាប្រទេសថៃ និង វៀតណាម។ នេះបានពាក់ ព័ន្ធ នឹងការផ្ដើមការវាយប្រហារយោធាចូលទៅវៀតណាមខាងត្បូង ដែលក្នុងនោះពួក អ្នកភូមិគ្មានអាវុធរាប់រយនាក់ត្រូវ បានសម្លាប់រង្គាល។ ភ្លាមៗបន្តបន្ទាប់ពីជ័យជម្នះខ្មែរក្រហមនៅឆ្នាំ១៩៧៥ មានការប្រទាញប្រទង់គ្នារវាងកងទ័ពខ្លួន និង កងកម្លាំងវៀតណាម។ ឧប្បត្តិហេតុមួយចំនួន បានកើត ឡើងនៅខែ ឧសភា ១៩៧៥ ។ ពួកខ្មែរបានផ្ដើមការវាយប្រហារ លើ កោះភូគុក និងថូចៅ ហើយបានរំលោភចូលទៅក្នុងខេត្តតាមព្រំដែនរបស់វៀតណាម។ នៅចុងខែឧសភា នៅពេលតែ មួយនោះសហរដ្ឋក៏បានបើកការវាយប្រហារអាកាសមួយប្រឆាំងនឹងរោងចក្រស្លប្រេងនៅឯកំពង់សោម បន្តបន្ទាប់ពី ឧប្បត្តិហេតុ ម៉េយ៉ាគ្យូស កងកម្លាំងវៀតណាមបានដណ្ដើមយកកោះប៉ូឡូវ៉ៃកម្ពុជា។ខែបន្តបន្ទាប់ ប៉ុល-ពតនិងអៀង-សារី បានទៅទស្សនកិច្ចហាណូយ ។ ពួកគាត់បានស្នើសុំអោយមានសន្ធិសញ្ញាមិត្តភាពមួយរវាងប្រទេសទាំងពីរ គំនិតមួយនោះ បានជួបប្រទះជាមួយបដិសណ្ឋារកិច្ចគ្មានភាពកក់ក្ដៅពីពួកមេដឹកនាំវៀតណាម ។ ទោះបីជាពួកយួនបានដកចេញពី ប៉ូឡូ វ៉ៃនៅខែ សីហាក៏ដោយ ក៏ឧប្បត្តិហេតុ នានាបានបន្តតាមព្រំដែនឦសានកម្ពុជាដដែល ។ ក្នុងមេគំនិតនៃរបបភ្នំពេញ យួនរាប់ពាន់នាក់ក៏ត្រូវបានដេញចេញពីកម្ពុជាដែរ ។
ពួកយួន យ៉ាងណាក៏ដោយ បានបដិសេធទទួលស្គាល់នូវសីមាពន្ធន៍សម័យអាណា និគមនៃព្រំដែនសមុទ្រខ្សែប្រេវ្យ៉េរវាង ប្រទេសទាំងពីរ ហើយការចរចារក៏បានបរាជ័យ ។ នៅចុងខែកញ្ញា ប៉ុន្តែពីរបីថ្ងៃមុនប៉ុល-ពតត្រូវបង្ខំអោយលាលែង ជានាយករដ្ឋមន្ត្រី ការតភ្ជាប់ខាងអាកាសត្រូវបង្កើតឡើងរវាងភ្នំពេញ និងហាណូយ។ ជាមួយនឹងប៉ុល-ពតត្រឡប់មកក្នុងជួរមុខនៃរបបនៅឆ្នាំ១៩៧៧ ស្ថានភាពបានកាន់តែដុនដាន យ៉ាង ឆាប់រហ័ស ។ ឧប្បត្តិហេតុរឹតតែខ្លាំងតាមបណ្ដោយព្រំដែនកម្ពុជាទាំងមូល ។ កង កម្លាំងខ្មែរក្រហមបានវាយប្រហារភូមិនានា នៅតំបន់ព្រំដែនថៃក្បែរអរណ្យប្រទេស(អរណ្យប្រទេឝ)។ ឃាតកម្មដ៏កាច សាហាវចំពោះពួកអ្នកភូមិថៃរួមមានស្ត្រីនិង កុមារ គឺដំបូង បានរាយការណ៍យ៉ាងទូលាយនូវភស្តុតាងជាក់ស្ដែងនៃភាពស ហាវយង់ឃ្នង របស់ខ្មែរក្រហម ។ ក៏មានឧប្បត្តិហេតុនានា ជា ច្រើនតាមបណ្ដោយព្រំដែនឡាវដែរ។
នៅពេលប្រហាក់ប្រហែលគ្នានេះដែរ ភូមិនានាក្នុងតំបន់ព្រំដែនវៀតណាមបានរងការវាយប្រហារសាជាថ្មី។ ជាលំដាប់ វៀត ណាម បានផ្ដើមការវាយប្រហារអាកាសប្រឆាំងនឹងកម្ពុជា។ ក្នុងខែកញ្ញា ការវាយប្រហារ ព្រំដែនបានហុច លទ្ធផល ចំនួន ស្លាប់និងរបួសអសេនិកជនវៀតណាមជាច្រើនស្មើនឹង១០០០នាក់។ ខែបន្តបន្ទាប់ ពួកវៀតណាមបានវាយប្រហារ តបត វិញ ក្នុងយុទ្ធនាការមួយដែលពាក់ព័ន្ធនឹងកម្លាំងនាយទាហាន២០០០០នាក់ ។
រដ្ឋមន្ត្រីការពារជាតិវៀតណាមលោកឧត្តមសេនីយ៍ វ៉-ង្វៀនយ៉ាប បានប៉ាន់ស្មានខុសនូវសេចក្ដីតស៊ូនៃពួកខ្មែរក្រហម យ៉ាងណា ក៏ត្រូវតម្រូវអោយដាក់ ទ័ពជំនួយ បន្ថែម៥៨០០០នាក់នៅខែធ្នូដែរ ។ ថ្ងៃ៦មករា១៩៧៨ កម្លាំងរបស់លោកយ៉ាប បានចាប់ផ្ដើមដកទ័ពជាលំដាប់ពីទឹកដីកម្ពុជា ។ ពួកយួនមានជំនឿយ៉ាងច្បាស់លាស់ថាពួកគេបានបង្រៀនមេរៀន មួយ ដល់ពួកខ្មែរ ក៏ប៉ុន្តែប៉ុល-ពតបានប្រកាសនេះ ជាជ័យជម្នះមួយហើយថែម ទាំងធំជាង ១៧មេសា ១៩៧៥ទៀត។ អស់រយៈ ពេលច្រើនឆ្នាំ រដ្ឋាភិបាលវៀតណាមបានស្វះស្វែងដោយអសារបង់ដើម្បីបង្កើតទំនាក់ទំនាក់សន្តិភាពជាមួយរបបខ.ក.។ ក៏ប៉ុន្តែផ្ទុយមកពួកមេដឹកនាំខ.ក.បានប៉ុនប៉ងធ្វើសង្គ្រាមទៅវិញ ។ នៅពីក្រោយភាពឆ្កួតវង្វេងដែលស្ដែងអោយឃើញនេះ ដាក់ការសន្មតយ៉ាងច្បាស់ថាចិនអាច នឹងឧបត្ថម្ភពួកខ.ក.ខាងយោធាដូចជានៅក្នុងជម្លោះមួយ ។
ដោយបានប្រឈមគ្នាជាមួយការបង្កើនភាពល្មោភសង្គ្រាមរបស់ខ្មែរក្រហម ពួកមេដឹកនាំវៀតណាមបានសម្រេចចិត្ត នៅដើមឆ្នាំ១៩៧៨ដើម្បីជួយគាំទ្រ ការតស៊ូ នៅខាងក្នុងទល់នឹងរបបប៉ុល-ពត ដែលជាលទ្ធផលនោះភូមិភាគបូព៌ាបាន ក្លាយជាចំណុច រួមនៃបដិកម្បនា។ ភាពរំជួលខាងសង្គ្រាមបានឈានដល់ កម្រិដ៏ ចម្លែកខាងក្នុងកម្ពុជាប្រជាធិបតេយ្យ។ នៅខែ ឧសភា ១៩៧៨ មុនថ្ងៃការបះឡើងនៅភូមិភាគបូព៌ារបស់សោ-ភឹម វិទ្យុភ្នំពេញបានប្រកាសថាបើសិនទាហានម្នាក់ សម្លាប់បានវៀតណាមសាមសិបនាក់ អញ្ជឹងកងទ័ព២លាននាក់តែប៉ុណ្ណោះ នឹងល្មមដើម្បីលុបបំបាត់ ប្រជាជនវៀត ណាម ៥០ លាននាក់ទាំងស្រុង ។ វាបង្ហាញថា ពួកមេដឹកនាំនៅភ្នំពេញត្រូវដណ្ដើមយកជាមួយមហិច្ឆតាទឹកដីដ៏សម្បើម ជាឧ.ដើម្បីយកកម្ពុជាក្រោម តំបន់ដីសណ្ដទន្លេមេគង្គ ដែលពួកគេបានចាត់ទុក ថាជា ទឹកដីខ្មែរ។ ការសម្លាប់រង្គាលជន ជាតិយួន និងពួកអ្នកគាំទ្រខ្លួនដោយពួកខ្មែរក្រហមកាន់តែខ្លាំងឡើងនៅភូមិភាគបូព៌ាបន្ទាប់ពីការបះបោរខែឧសភា ។ នៅខែវិច្ឆិកា វ៉ន-វេត បានដឹកនាំរដ្ឋប្រហារមួយមិនបានសម្រេច ។ កាលណោះក៏មានខ្មែរនិងយួនរាប់ ម៉ឺននាក់ដែល និរទេសខ្លួនលើទឹកដីវៀតណាមដែរ។
ថ្ងៃ៣ធ្នូ ១៩៧៨ វិទ្យុហាណូយបានប្រកាសការបង្កើតរណសិរ្សសង្គ្រោះជាតិកម្ពុជា (រ.ស.ជ.ក.)។ នេះគឺជាក្រុមមួយដែល មានកំណើត ពីការនិរទេស នៃ កុម្មុយនិស្តនិងមិនមែនកុម្មុយនិស្តដែលបានចែករំលែកវិសមានចិត្តទៅនឹង របបប៉ុល-ពត និងមានការពឹងពាក់ស្ទើរតែទាំងស្រុងលើការគាំទ្រ និង ការការពាររបស់ វៀតណាម ។ រ.ស.ជ.ក.បានផ្ដល់លក្ខណៈដូចគ្នា បើមិនមែនជាភាពពិតជាក់ស្ដែងនៃភាពស្របច្បាប់ចំពោះការលុកលុយកម្ពុជាប្រជាធិបតេយ្យរបស់វៀតណាម និងចំពោះ ការបង្កើតឡើងជាបន្តបន្ទាប់នូវរបបរណបខ្លួននៅភ្នំពេញនោះទេ។ នៅខណៈពេលនោះដែរ នៅឆ្នាំ ១៩៧៨ ដដែលបាន ធ្វើអោយកាន់តែខ្លាំងឡើង ការចូលចិត្តតស៊ូរបស់កម្ពុជាក្នុងតំបន់ ព្រំដែន បានឈាន ហួស ចំណុច ផ្ដើមនៃការអត់អោន អោយបានរបស់ហាណូយ។ អ្នកបង្កើតនយោបាយវៀតណាមបានរើសយកដំណោះស្រាយយោធាហើយនៅថ្ងៃ ២២ ធ្នូ វៀតណាមបានផ្ដើមការវាយលុករបស់ខ្លួនជាមួយនិងចេតនាក្នុងការផ្ដួលរំលំកម្ពុជាប្រជាធិបតេយ្យកងកម្លាំង ១២០០០០ នាក់ដែលប្រកបដោយអង្គភាពថ្មើរជើងនិងពាសដែករួមផ្សំ ជាមួយនិងការគាំទ្រកាំភ្លើងធំដ៏ខ្លាំងក្លាផង បានធ្វើដំណើរទៅ ខាងលិចចូលទៅកាន់ទីជនបទនៃខេត្តភាគអាគ្នេយ៍របស់កម្ពុជា។ រួមគ្នាដែរ កងទ័ពវៀតណាមនិង រណសិរ្សសង្គ្រោះជាតិ បាន វាយប្រហារទៅលើពួកខ.ក.នៅថ្ងៃ ២៥ ធ្នូ។ បន្ទាប់ពីយុទ្ធនាការដប់ប្រាំពីរថ្ងៃ ភ្នំពេញបានធ្លាក់ទៅពួកវៀតណាម ដែលកំពុងតែរុលមកនៅថ្ងៃ ៧មករា ១៩៧៩ ប៉ុល-ពត និងពួកមេដឹកនាំសំខាន់ៗដំបូងឡើយ បានភៀសខ្លួនទៅជិតព្រំដែន ថៃ។ បន្ទាប់ពីការបង្កើតការទាក់ទងជាមួយរដ្ឋាភិបាលជាច្រើនពួកគេអាចប្រើថៃជាតំបន់ធ្វើអោយមានសុវត្ថិភាពសម្រាប ការកសាងនិងប្រតិបត្តិការបាការដ្ឋានដាច់ស្រយាលថ្មីក្នុងតំបន់ការពារតាមព្រៃភ្នំនៃបរិមណ្ឌលរបស់កម្ពុជា ប៉ុល-ពត និង ពួកមេដឹកនាំខ្មែរក្រហម ដទៃទៀត បាន ប្រមូលអង្គភាពខ្លួនជាក្រុមឡើងវិញ ហើយបានចេញបញ្ជារើសកងទ័ពថ្មី និង បានបញ្ឆេះ អុជអាលកុបកម្មអោយ ស្វិតស្វាញឡើងវិញ ប្រឆាំងនឹងរបប កាន់ អំណាចដូចដែលពួកគេបានធ្វើរួច ហើយ នៅទសវត្ស១៩៦០។ ភ្លាមៗនោះ យ៉ាងណាៗការលុកលុយរបស់វៀតណាមបានបំពេញគោលបំណង ខ្លួនក្នុងការផ្ដួលរំលំ អំណាចផ្ដាច់ការដ៏គម្រក់និងហិង្សាយ៉ាងចម្លែកខុសគេ។ រដ្ឋការថ្មីមួយនៃពួកអតីតយុទ្ធជនខ្មែរក្រហមក្រោមការគ្រប់គ្រង របស់ហាណូយភ្លាមៗ ក៏បានបង្កើតឡើង (ជាអ្នកដែលកំពុងគ្រប់គ្រងរហូតដល់បច្ចុប្បន្ន) ហើយវាបានកំណត់អំពីការ ប្រ ជែងគ្នា ទាំងក្នុងស្រុកនិងអន្តរជាតិ ជាមួយពួកខ្មែរក្រហមដែលជារដ្ឋាភិបាលស្របច្បាប់របស់កម្ពុជា។ សន្តិភាពនៅតែ ឃ្វាងប្រទេសជាតិដែលបំផ្លិចបំផ្លាញដោយសង្គ្រាម យ៉ាងណាៗក៏ដោយ និងទោះបីជាកុបកម្មនេះបង្កើតជា ចលនាឡើង ដោយពួក ខ្មែរក្រហម បានឃើញថាមិនអាចផ្ដួលរំលំរបបថ្មី ដែលគ្រប់គ្រងដោយវៀតណាមនៅភ្នំពេញបានឡើយ វា មិនត្រឹមតែប៉ុណ្ណោះបាន ទុកអោយប្រទេសនេះ ជារដ្ឋប្រកប ដោយ អសន្តិសុខជានិច្ច ។ រដ្ឋការថ្មីនេះត្រូវបានបន្តុបឡើង ដោយកងកម្លាំងយោធាវៀតណាមដ៏រឹងមាំ និងការប្រឹងប្រែងប្រឹក្សាខាងអសេនិក (ស៊ីវិល) ។
តាមរយៈព្រឹត្តិការណ៍នានាក្នុងទសវត្ស១៩៨០បានបន្តមក មុនការកាន់កាប់សំខាន់នៃរបបថ្មីដែលបានរស់រានឡើង កំពុងតែស្ដារនូវសេដ្ឋកិច្ច និងកំពុងតែប្រយុទ្ធ នឹងកុបកម្មរបស់ខ្មែរក្រហមតាមមធ្យោបាយយោធា និងតាមមធ្យោបាយ នយោបាយ ។ ការលើកតម្កើងនៃសកម្មភាពពើបប្រទះនូវភាពចាំបាច់ទាំងនេះហើយនិងការកសាងស្ថាប័ននានាត្រូវបាន ពិពណ៌នា ក្នុងអត្ថបទបន្តបន្ទាប់ក្នុងតំណប្រវត្តិសាស្ត្រកម្ពុជា ។
- លទ្ធផល
មហាសន្និបាតស.ប.ជ. .បានបោះឆ្នោតច្រើនលើសលប់អោយពួកខ.ក.ដើម្បីអោយទទួលបានកៅអីខ្លួននៅស.
ប.ជ.។ កៅអីនេះត្រូវកាន់កាប់ដោយជួន-ប្រសិទ្ធិ កម្មាភិបាលចាស់របស់ប៉ុល-ពត
និងអៀង-សារីកាលសម័យនិស្សិតរៀននៅ
ប៉ារីសនិងម្នាក់ក្នុងចំណោមពួកអ្នកចូលរួមសមាជលើកទីពីរប.ប.ប.ក.ឆ្នាំ១៩៦០។
កៅអីនេះគឺត្រូវបានទទួលក្រោមឈ្មោះ' កម្ពុជាប្រជាធិបតេយ្យ'រហូតដល់ឆ្នាំ១៩៨២ និងក្រោយមក'រដ្ឋាភិបាលចម្រុះកម្ពុជាប្រជាធិបតេយ្យ' រហូតដល់ឆ្នាំ១៩៩៣។
តាមរយៈអ្នកសារព័ត៌មានអ៊ីលីហ្សាបេត-បេខ្ខឺរ អតីតទីប្រឹក្សាសន្តិសុខជាតិស.រ.ហ៊្ស្បីខញូ-ប្រឹសហ្សឹសហ្សឹនស្គីបាន និ យាយថានៅឆ្នាំ១៩៧៩ ខ្ញុំបានលើកទឹកចិត្ត
អោយពួកចិនគាំទ្រប៉ុល-ពត ។ ប៉ុលពតគឺជាអ្វីមួយគួរអោយស្អប់ខ្ពើម។ យើង
មិនអាចគាំទ្រគាត់ទៀតបានទេក៏ប៉ុន្តែចិនអាចធ្វើបាន។"
លោកប្រឹសហ្សឹសហ្សឹនស្គីបានបដិសេធរឿងនេះដោយសរសេរ ថាពួកចិនបានកំពុងជួយប៉ុល-ពត
ដោយគ្មានជំនួយ រឺការជម្រុញណាមួយណាពីសហរដ្ឋឡើយ ។ ចិន ស.រ. និងប្រទេស
លោកខាងលិចដទៃទៀតបានប្រឆាំងនូវការវាតទីឥទ្ធិពលវៀតណាម និង សូវៀតក្នុងឥណ្ឌូចិន
និងបដិសេធទទួលស្គាល់ សាធារណរដ្ឋប្រជាមានិត
កម្ពុជាជារដ្ឋាភិបាលកម្ពុជាស្របច្បាប់ ដោយអះអាងថាជារដ្ឋអាយ៉ងដែលបាន
បន្តុបឡើង ដោយកងទ័ពវៀតណាម ។ ចិនបានប្រមែប្រមូលជំនួយយោធាទៅអោយពួកខ្មែរក្រហម
ដែលក្នុងទសវត្ស១៩៨០បាន បង្ហាញថាជាកងកម្លាំង កុបកម្មដ៏អង់អាចបំផុត
គ្រានោះសហរដ្ឋបានគាំទ្រជាសាធារណៈដល់លទ្ធភាពមិនមែន កុម្មុយ និស្ត
ទល់នឹងស.ប.ក. រដ្ឋការរីហ្គឹនបានយល់ស្រប$៥ លានជាជំនួយទៅរ.រ.ជ.
ប.ខ.សាធារណរដ្ឋ ដែលដឹកនាំដោយអតីត នាយករដ្ឋមន្ត្រីលោកសឺន-សាន និងក.ជ.ស.
ជាស្លាបប្រដាប់អាវុធនៃគណបក្សហ៊្វុនស៊ិនប៉ិចសីហនុនិយម។ រ.រ.ជ.ប.ខ.
ដែលកាលណោះកំពុងតែខ្វះខាតកម្លាំងយោធាបើធៀបទៅនឹងពួកខ្មែរក្រហម បានបញ្ជាការជន
ស៊ីវិលដែលដើរតាម( រ
ហូតដល់២៥០០០០)ចំណោមពួកជនភៀសខ្លួនក្បែរព្រំដែនថៃ-កម្ពុជាដែលបានរត់គេចចេញពីរបបខ.
ក.។ ហ៊្វុនស៊ិនប៉ិច បានប្រយោជន៍ពីភក្ដីភាពខ្មែរកសិករជាប្រពៃណីទៅនឹង
រាជបល្ល័ង្កនិងប្រជាប្រិយភាព ដែលល្បីសុះសាយរបស់ ព្រះសី ហនុនៅជនបទ។ ក្នុងប្រតិបត្តិការ
កម្លាំងយោធានៃក្រុមមិនមែនខ.ក.ខាងក្នុងប្រទេសកម្ពុជាគឺមានតិចតួចនៅឡើយ ថ្វី
ត្បិតតែជំនួយខាងមូលនិធិនិងស៊ីវិលរបស់ខ្លួនជារឿយៗធំជាងពួកខ.ក. ក៏ដោយ ។
រដ្ឋការថាច់ឆឺរនិងរីហ្គែនទាំង ពីរបាន គាំទ្រពួកកុបករដោយសម្ងាត់
ជាមួយសព្វាវុធ និងទីប្រឹក្សាយោធាក្នុងការបង្កើតអង្គភាព កន្តឹបបៃតង
និងសេវាអាកាស ពិសេស
ដែលគ្រាន់បានបង្រៀនបច្ចេកទេសអនត្ថការក្នុងជំរុំក្នុងប្រទេសថៃតែប៉ុណ្ណោះ ។
ពួកអ្នករិះគន់ដូចជាអង្គការឃ្លាំ
មើលសិទ្ធិមនុស្សបានពោលអះអាងថានយោបាយស.រ.មានប្រតិកូល
ដែលជំទាស់មិនគាំទ្រពួកខ្មែរក្រហម ស.រ.បានគាំ ទ្រជាបន្ត
នូវការទទួលស្គាល់របស់ស.ប.ចំពោះរដ្ឋាភិបាលចម្រុះកម្ពុជាធិបតេយ្យដែលមានតែស្រមោល (រ.ច.ក.ប.បាន
បង្កើតនៅឆ្នាំ១៩៨២) ជារដ្ឋាភិបាលកម្ពុជាស្របច្បាប់
ទោះបីការពិតទៅថាសម្ព័ន្ធមិត្តត្រីភាគី ក៏មានពួកខ្មែរក្រហម ដែរ នោះ ។
រដ្ឋាភិបាលស.រ.បានថ្លែងថានឹងរ៉ាប់រងខាងពួកក្រុមដែលមិនមែននៅក្រោមការគ្រប់
គ្រងរបស់រដ្ឋាភិបាលដែល គាំទ្រដោយវៀតណាម (រួមមានពួកខ្មែរក្រហមផង) តាមរយៈជំនួយមនុស្សធម៌និងយោធា។- ទីបញ្ចប់នៃរ.ច.ក.ប. និង ខ្មែរក្រហម
ក្នុងឆ្នាំ ១៩៩៧ ប៉ុល-ពតបានបញ្ជាអោយមានការប្រហារជីវិតដៃស្ដាំរបស់គាត់ ស៊ុន-សេនចំពោះការប៉ុនប៉ងការចរចារ សន្តិភាពជា មួយរដ្ឋាភិបាលកម្ពុជា។ នៅឆ្នាំ១៩៩៨ ប៉ុល-ពតខ្លួនឯងបានស្លាប់ ហើយពួកមេដឹកនាំខ.ក.សំខាន់ៗ ដទៃទៀត ខៀវ-សំផន និងអៀង-សារីបានចុះចាញ់ទៅរដ្ឋាភិបាលហ៊ុន-សែន ក្នុងការដោះដូរចំពោះការរួចខ្លួនពីការកាត់ទោស ដែល ទុកអោយតាម៉ុកជាមេបញ្ជាការកងកម្លាំងខ្មែរក្រហមតែឯង គាត់ត្រូវបានគេឃុំខ្លួននៅឆ្នាំ ១៩៩៩ ចំពោះឧក្រិដ្ឋកម្ម ប្រឆាំង មនុស្សជាតិ ។ អង្គការនេះបានបញ្ឈប់លែងមានជាសារវន្ត។
- ការងើបឡើងវិញ និង ការកាត់ទោស
ក្នុងឆ្នាំ១៩៩៧
កម្ពុជាបានបង្កើតកម្លាំងការងារជំនុំជម្រះខ្មែរក្រហមដើម្បីជំនុំជម្រះ
ពួកមេដឹកនាំដែលនៅសេសសល់ ចំពោះ ឧក្រិដ្ឋកម្មសង្គ្រាមនិងឧក្រិដ្ឋកម្ម ផ្សេងៗ
ប្រឆាំង មនុស្សជាតិ ក៏ប៉ុន្តែការដំណើរការនៅយឺតយ៉ាវ សំខាន់ដោយសារតែរដ្ឋា
ភិបាលកម្ពុជារបស់អតីតកម្មាភិបាលខ្មែរក្រហមលោកហ៊ុន-សែន ទោះបីយ៉ាងណា
ដើមកំណើតរបស់រដ្ឋាភិបាល នេះជារបប ដែលមានវៀតណាមនៅពីក្រោយខ្នង នៅទសវត្ស១៩៨០
ដែលស្ទាក់ស្ទើរដើម្បីនាំយកពួកមេដឹកនាំខ្មែរក្រហម ធ្វើការជំនុំ ជម្រះ។
កង្វះខាតការផ្ដល់មូលនិធិបានរំខានដល់ប្រតិបត្តិការនេះ ហើយរដ្ឋាភិបាល
បាននិយាយថាដោយសារតែសេដ្ឋកិច្ចខ្សត់ខ្សោយ និងការខកខានខាង ហិរញ្ញវត្ថុ ផ្សេងៗ
អាចត្រឹមតែលៃលកការផ្ដល់មូលនិធិមានកំណត់សម្រាប់ សាលាក្ដី នេះ ប៉ុណ្ណោះ។
ប្រទេសជាច្រើន រួមមាន ឥណ្ឌា និង ជប៉ុន បានស្ម័គ្រចិត្តរួមជាមួយការ ផ្ដល់មូល
និធិបន្ថែមក៏ប៉ុន្តែនៅខែមករា២០០៦ តុល្យ ភាពពេញលេញនៃការផ្ដល់
មូលនិធិនៅមិនទាន់បានជំនួសនៅឡើយ។ មិនថ្វីទេ កម្លាំងការងារបានចាប់ផ្ដើម
ការងាររបស់ខ្លួន និងបានចំណាយ ទ្រព្យនៃអគារពីរនៅលើដីរបស់ទីបញ្ជាការជាន់ខ្ពស់របស់កងយោធពលខេមរភូមិន្ទ(ក.យ.ខ.ភ.)
នៅខេត្ត កណ្ដាលដែល គ្រាន់តែនៅជាយក្រុងភ្នំពេញប៉ុណ្ណោះ ។
កម្លាំងការងារសាលាក្ដីតម្រូវអោយចំណាយការហ្វឹកហ្វឺនចៅក្រម និងពួកសមា
ជិកសាលាក្ដីដទៃដែលសេសសល់ពីឆ្នាំ២០០៦
មុនពេលការជំនុំជម្រះជាក់ស្ដែងត្រូវប្រារព្ធធ្វើឡើង ។នៅខែ ២០០៦ អគ្គ
លេខាធិការសហប្រជាជាតិ លោកកូភ្វី-អាណាន់បានជ្រើសរើសចៅក្រមប្រាំពីរ
រូបសម្រាប់ ការកាត់ ក្ដីពួក មេដឹក នាំ ខ្មែរក្រហម។
នៅខែឧសភា២០០៦
រដ្ឋមន្ត្រីយុត្តិធម៌
លោកអង់-វង្សវឌ្ឍនាបានប្រកាសថាអង្គជំនុំជម្រះជាន់ខ្ពស់បំផុតរបស់កម្ពុជា
យល់ព្រមអោយ មានចៅក្រមកម្ពុជា និងស.ប.
៣០រូបដើម្បីធ្វើជាប្រមុខលើសាលាក្ដីប្រល័យពូជសាសន៍នេះសម្រាប់
ពួកមេដឹកនាំខ្មែរក្រហមដែលនៅរស់រានមានជីវិត ។
អ្នកធ្វើទារុណកម្មខ្មែរក្រហមដ៏សំខាន់ កាំង-ហ្គេកអ៊ាវដែលត្រូវគេ ស្គាល់
ថាឌុច និងអតីតអ្នកបញ្ជាការនៃគុកស២១ដែលគេស្គាល់គ្រប់ៗគ្នា
បានបន្តការជំនុំជម្រះចំពោះឧក្រិដ្ឋកម្មប្រឆាំង មនុស្សជាតិនៅ ថ្ងៃ ១៧ កុម្ភៈ
២០០៩ ។ វាគឺជាករណីទីមួយហើយដែលមានពាក់ព័ន្ធនឹងកម្មាភិបាលរបស់ប៉ុល-ពតជាន់
ខ្ពស់ បីទសវត្សបន្ទាប់ពីការ បញ្ចប់របប មួយដែលត្រូវបាន
គេស្ដីបន្ទោសចំពោះមរណភាព១,៧ លាននាក់នៅកម្ពុជា ។
No comments:
Post a Comment