Tuesday, September 17, 2013

អ្ន​ក​បង្កើត Mouse កុំព្យូ​ទ័រ​ដំបូង​គេ​ទទួល​មរណភាព​ក្នុង​វ័យ៨៨ឆ្នាំ

អ្នក​ដែល​ច្នៃ​ប្រឌិត​បង្កើត Mouse សម្រាប់​កុំព្យូទ័រ​ដំបូង​គេ ព្រម​ទាំង​ជា​អ្នក​បង្កើត​អ៊ីមែល កម្មវិធី word និង​អ៊ីនធឺណេត បាន​ទទួល​មរណៈភាព​ហើយកាល​ពី​ថ្ងៃទី០២ ខែកក្កដា ឆ្នាំ២០១៣ ​ក្នុង​វ័យ​៨៨ឆ្នាំ។
លោក ឌូក្លាស អិនជែលបាត និងឧបករណ៍ Mouse ដំបូងបំផុតដែលលោកបានបង្កើត
លោក ឌូក្លាស អិនជែលបាត និងឧបករណ៍ Mouse ដំបូង​បំផុតដែលលោកបានបង្កើត
អ្នក​ច្នៃ​ប្រឌិត​រូប​នេះ​ឈ្មោះ ឌូក្លាស អិនជែលបាត (Douglas Engelbart) គាត់​បាន​បង្កើត Mouse សម្រាប់​កុំព្យូទ័រ​នៅ​ក្នុង​ទសវត្សរ៍​ឆ្នាំ​១៩៦០​ដែល​មាន​រូបរាប​ជា​ ប្រអប់ឈើ។ ហើយ​បន្ទាប់​មក​គាត់​ក៏​បាន​ធ្វើ​ការ​ពាក់​ព័ន្ធ​នឹង​ការ​បង្កើត​អ៊ីមែល Word processing និង Video Teleconferences ដំបូង​គេ​ផង​ដែរ។
លោក ឌូក្លាស អិនជែលបាត កើត​នៅថ្ងៃទី៣០ ខែមករា ឆ្នាំ​១៩២៥ ក្នុង​ទីក្រុង​ផតលែន រដ្ឋអូរ៉េហ្គឺន សហរដ្ឋ​អាមេរិក ដោយ​មាន​ឪពុក​ជា​ជាង​ជួសជុល​វិទ្យុ និង​ម្តាយ​ជា​ស្រ្តី​មេផ្ទះ។ លោក​បាន​សិក្សា​ផ្នែក​វិស្វកម្ម​អេឡិច​ត្រូនិច​នៅ​សាកល​វិទ្យាល័យ Oregon State University និង​បាន​បម្រើ​ការងារ​ជា​អ្នក​បច្ចេក​ទេស​រ៉ាដា អំឡុង​សង្រ្គាម​លោក​លើក​ទី២។
ក្រោយ​ពី​សង្រ្គាម​លោកលើក​ទី២ លោក ឌូក្លាស បាន​ធ្វើ​ការងារ​នៅ​អង្គការ​ណាកា ដែល​បច្ចុប្បន្ន​ដូរ​ឈ្មោះ​មក​ជា ណាសា ជា​វិស្វករ​អេឡិច​ត្រូ​និច។ បន្ទាប់​មក​ដោយ​ចាប់​អារម្មណ៍​ខ្លាំ​លើ​កុំព្យូទ័រ លោក​បាន​ចូល​បម្រើ​ការងារ​នៅ​វិទ្យាស្ថាន​ស្រាវជ្រាវ​ស្ទែនហ្វដ (Stanford Research Institute)៕

No comments:

Post a Comment