ការព្យួរទោស
ជាការបង្គាប់របស់តុលាការដែលមានអានុភាពផ្អាក់ការអនុវត្តមូលទោស (មាត្រា១០៤)
និងឈានទៅរកការលុបចោលទាំងស្រុង(មាត្រា១១១,មាត្រា១១៦ និង
មាត្រា១២៣)ក្នុងករណីគ្មានការដកហូតការព្យួរទោសទេ។ ការព្យួរទោសអាចប្រព្រឹត្ត
ទៅក្រោមរូបភាពជា ការព្យួរទោសធម្មតា និងការព្យួរទោសសាកល្បង(ភាពខុសគ្នាស្ថិត
ត្រង់អត្ថិភាពនៃលក្ខខណ្ឌ)។
ក.ការព្យួរទោសធម្មតា
លក្ខខណ្ឌបឋមនៃការព្យួរទោស.ដើម្បីអនុវត្តបទបញ្ជត្តិស្តីពីការព្យួរទោស ត្រូវគិតតែអំពី ការផ្តន្ទាទោស ជាស្ថាពរខាងបណ្តឹងអាជ្ញាប៉ុណ្ណោះ(មាត្រា១០៥)។
លក្ខខណ្ឌគ្រិះ.គេសង្កេតឃើញថា លក្ខខណ្ឌនៃការព្យួរមានការប្រែប្រួលទៅតាមប្រភេទ នៃបទល្មើសចោទប្រកាន់ ថាតើបទឧក្រិដ្ឋ បទមជ្ឈិម បទលហុ ពោលគឺច្បាប់ដាក់លក្ខខណ្ឌលើ អត្ថិភាពនៃការផ្តន្ទាទោសពីមុន និងកំណត់អំពីទោសដែលអនុញ្ញាតអោយចៅក្រមអាចព្យួរបាន។
.រយពេលនៃការផ្តន្ទាទោសស្ថាពរពីមុន ឬអតីតកាល : ១.ក្នុងករណីចោទប្រកាន់ពីបទឧក្រិដ្ឋ រឺបទមជ្ឈិម បើ៥ឆ្នាំ មុនមានការផ្តន្ទាទោសជាស្ថាពរ និង២.ក្នុងករណីចោទប្រកាន់ពីបទលហុ បើ១ឆ្នាំមុនមានការផ្តន្ទាទោសជាស្ថាពរ ចៅក្រមពុំអាចសម្រេចព្យួរទោសបានទេ។ រយៈពេលនេះចាប់គិតពីថ្ងៃដែលសេចក្តីសម្រេចផ្តន្ទាទោសពីមុនចូលជាស្ថាពរ។ ម្យ៉ាងទៀត ប្រសិនបើមានការផ្តន្ទាទោសជាស្ថាពរ តែរយៈពេល៥ឆ្នាំ ឬ១ឆ្នាំ បានកន្លងហួស ទើបមានការ ប្រព្រឹត្តបតល្មើសចោតប្រកាន់ ជនល្មើសនៅតែអាចទទួលបាននូវអត្ថប្រយោជន៍ដែរ។
.ទោសដែលអាចព្យួរបាន គឺទោសដាក់ពន្ធនាគារប្រកាសតិចជាងឬស្មើនិង៥ឆ្នាំនិងទោស ពីន័យជាប្រាក់(បទឧក្រឹដ្ឋ និងបទមជ្ឈិម) ហើយទោសដាក់ពន្ធនាគារ និងទោសពិន័យជាប្រាក់ (បទលហុ)។
ចំពោះបទឧក្រឹដ្ឋ ឬ បទមជ្ឈិម តុលាការអាចប្រកាសព្យួរទោសតែមួយផ្នែកនៃមូលទោស ដោយបញ្ជាក់ពីថិរវេលា និងចំនួនទឹកប្រាក់ពិន័យ ដែលព្យួរ(អាចព្យួរមួយផ្នែក ឬទាំងស្រុង)។
.ការដកហូតការព្យួរទោស. កាលណាមានផ្តន្ទាទោសថ្មីជាស្ថាពរមួយទៀត ក្នុងរយៈពេល ៥ឆ្នាំពីបទឧក្រឹដ្ឋ ឬ បទមជ្ឈិម និងក្នុងរយៈពេល១ឆ្នាំពីបទលហុ បន្ទាប់ពីមានការផ្តន្ទាទោស ពីមុនទៅតាមករណីនីមួយៗ ការព្យួរទោសធម្មតានេះត្រូវដកហូតដោយពេញច្បាប់ហើយទោស ទី១ត្រូវអនុវត្តដោយមិនអាចស្រូបចូលជាមួយទោសទី២ឡើយ។ គម្លាតរយៈពេល៥ឆ្នាំ ចំពោះការ ផ្តន្ទាទោសលើកទី១ ពិបទឧក្រិដ្ឋ ឬបទមជ្ឈិម ហើយ១ឆ្នាំចុះពោះបទលហុ ត្រូវគិតតាំងពីថ្ងៃសេចក្តី សម្រេចផ្តន្ទាទោសពីមុនចូលជាស្ថាពរ។ តែតុលាករអាចប្រកាសីសភាពមិនអាចដកហូតបាន ចំពោះ ការព្យួរទោសពីមុន ដោយបញ្ជាក់ហេតុផលពសេស។
.ការទុកជាអសារបង់ការផ្តន្ទាទោស.ក្នុងករណីដែលគ្មានការផ្តន្ទាទោសថ្មីជាស្ថាពរទេ ក្នុងរយៈពេល៥ឆ្នាំ ពីបទឧក្រិដ្ឋ ឬបទមជ្ឈិម ឬ១ឆ្នាំ ពីបទលហុ បន្ទាប់ពីការផ្តន្ទាទោសជាស្ថាពរ លើកទី១ទេនោះត្រូវទុកជាអាសាបង់ ការផ្តន្ទាទោសដែលចៅក្រមប្រកាសព្យួរទោសចំពោះបទ លហុ ហើយចំពោះការផ្តន្ទាទោសពីបទឧក្រិដ្ឋ ឬបទមជ្ឈិម ត្រូវចាត់ទុកជាអាសារបង់ ការផ្តន្ទា ទោសទាំងស្រុងទុះបីជាមានការព្យួរទោសមួយយផ្នែកក៏ដោយ។ មានន័យថាទោសមិនអាចយកមកអនុវត្តបានទៀតឡើយ។
ក.ការព្យួរទោសសាកល្បង
ការព្យួរទោសសាកល្បងមានអានុភាពដាក់អោយទណ្ឌិតស្ថិតនៅក្រោមវិធានការ ត្រួតពិនិត្យនិងគោរពនូវកាតព្វកិច្ចដោយឡែកមួយ ឬច្រើនក្នុងរយៈពេលសាកល្បង(មាត្រា ១១៧កថាកណ្ឌទី២)។ រយៈពេលសាកល្បងដែលចៅក្រមកំណត់មិនអាចតិចជាង១ឆ្នាំ និងមិនអាច លើសពី៣ឆ្នាំទេ(មាត្រា១១៨)។ ក្នុងរយៈពេលសាកល្បង ទណ្ឌិតត្រូវស្ថិតក្រោមការត្រួតពិនិត្យតាម ដាន និងអនុវត្តកាតព្វកិច្ចដែលកំណត់ក្នុងសេចក្តីសម្រេចតុលាការ។
លក្ខខណ្ឌ.តុលាការអាចព្យួរទោសសាកល្បងនូវទោសដែលបានសម្រេចដាក់ពន្ធានាគារ ដែលមានរយៈពេលពី៦ខែទៅ៥ឆ្នាំ (មាត្រា១១៧ កថាកណ្ឌទី១)។
វិធានការត្រួតពិនិត្យ.គោលដៅនៃវិធានការនេះ គឺដើម្បីស្តារនីតិសម្បទាជនល្មើសឡើងវិញ ជាវិសេសវិធានការនេះជំរុញអោយទណ្ឌិតមានស្មារតីប្រុងប្រយ័ត្នមិនត្រូវប្រព្រឹត្តបទល្មើសថ្មីទៀត មិនត្រឹមតែក្នុងអំឡុងពេលនៃការសាកល្បងទេ តែនាពេលអនាគតវែងឆ្ងាយ។
វិធានការត្រួតពិនិត្យដែលតម្រូវទៅលើទណ្ឌិត មានដូចតទៅ៖
១.ទណ្ឌិតត្រូវតែគោរពតាមដីកាកោះរបស់ព្រះរាជអាជ្ញាឬរបស់បុគ្គលដែលព្រះរាជអាជ្ញា បានប្រគល់អំណាចអោយ។
២.ទណ្ឌិតត្រូវមកទទួលនូវការមកពិនិត្យមើល របស់បុគ្គលដែលព្រះរាជអាជ្ញាបាន ប្រគល់អំណាចអោយ។
៣.ទណ្ឌិតត្រូវប្រគល់ដល់ព្រះរាជអាជ្ញា ឬដល់បុគ្គលដែលព្រះរាជអាជ្ញាបានប្រគល់ អំណាចអោយនៅគ្រប់ឯកសារសម្រាប់ធ្វើការផ្ទៀងផ្ទាត់លើការបញ្ចូលអោយទៅរស់នៅក្នុង សង្គមវិញ។
៤.ទណ្ឌិតត្រូវជូនដំណឹងដល់ព្រះរាជអាជ្ញា អំពីការផ្លាស់ប្តូរអាស័យដ្ឋានរបស់ខ្លួន។
៥.ទណ្ឌិតត្រូវជូនដំណឹងដល់ព្រះរាជអាជ្ញា អំពីការផ្លាស់ប្តូមុខរបរ របស់ខ្លួន។
៦.ទណ្ឌិតត្រូវតែមានការអនុញ្ញាតពីព្រះរាជអាជ្ញា មុនពេលធ្វើដំណើរទៅបរទេស (មាត្រា១១៩)។
កាតព្វកិច្ចដោយឡែកដែលអាចតម្រូវទៅលើទណ្ឌិតមានដូចតទៅ៖
១.បំពេញសកម្មភាពខាងវិជ្ជាជីវៈ
២.ទទួលការបង្ហាត់បង្រៀន ឬទទួលការបណ្តុះបណ្តាលវិជ្ជាជីវៈ
៣.រស់នៅក្នុងកន្លែងណាមួយជាកំណត់
៤.ទទួលអោយពេទ្យធ្វើការពិនិត្យឬការព្យាបាល
៥.បញ្ជាក់ថាខ្លួនរួមចំណែកក្នុងការចិញ្ចឹមបីបាច់គ្រួសារ
៦.ធ្វើការជុសជុលការខូចខាត ដែលបណ្តាលមកពីបទល្មើស តាមទល្ធភាពនៃធនធានរបស់ខ្លួន
៧.បញ្ជាក់ថាខ្លួនបានបង់ប្រាក់ជូនរដ្ឋ បន្ទាប់ពីការផ្តន្ទាទោស តាមទល្ធភាពនៃធន ធានរបស់ខ្លួន
៨.មិនត្រូវធ្វើសកម្មភាពខាងវិជ្ជាជីវៈ ឬសង្គមដែលអនុញ្ញាត ឬសម្រួលដល់ការ ប្រព្រឹត្តបទល្មើស។ ក្នុងករណីនេះតុលាការបញ្ជាក់អំពីសកម្មភាពដែលហាមឃាត់
៩.មិនត្រូវមានមុខនៅទីកន្លែងខ្លះក្នុងករណីនេះតុលាការបញ្ជាក់អំពីទីកន្លែងដែល ហាមឃាត់
១០.មិនត្រូវសេពគប់បនល្បែង
១១.មិនត្រូវសេពគប់ភេសជ្ជៈស្រវឹង
១២.មិនត្រូវសេពគប់ជាមួយបុគ្គលខ្លះ ពិសេសចារី សហចារី អ្នកផ្តើមគំនិត អ្នកសម គំនិតឬជនរងគ្រោះនៃបទល្មើស។ក្នុងករណីនេះតុលាការបញ្ជាក់អំពីបុគ្គលដែលមិនត្រូវ សេពគប់ជាមួយ។
១៣.មិនត្រូវកាន់កាប់ ឬយកតាមខ្លួននូវអាវុធ គ្រឿងផ្ទុះ និងគ្រប់រំសេវគ្រប់ប្រភេទ។
នៅក្នុងសេចក្តីសម្រេចរបស់ខ្លួន តុកាលារត្រូវចែងអំពោះកាតព្វកិច្ចដោយឡែក ដែលតម្រូវទៅលើទណ្ឌិត(មាត្រា១២០)។ក្នុងករណីចាំបាច់ និងយោងទៅតាមបណ្តឹង របស់ព្រះរាជអាជ្ញា តុលាការអាចកែប្រែកាតព្វកិច្ចដោយឡែក ដែកតម្រូវលើទណ្ឌិតបាន។
ការដកហូតការព្យួរទោស អាចប្រពឹត្តក្នុងករណីមានការបំពានកាតព្វកិច្ចដោយឡែក ឬវិធានការត្រួតពិនិត្យ ឬការប្រពឹត្តបទល្មើសថ្មី ក្នុងកំឡុងពេលសាកល្បង។ ក្នុងករណីនេះ តុលាការសម្រេចពីទំហំនៃការដក ហូតទោសសាកល្បង(មួយផ្នែកឬទាំងស្រុង) ហើយលើក យកទោសអនុវត្តទោសដែលបានប្រកាសប្រឆាំងនឹងខ្លួន។
អនីតិជន.ក្នុងករណីនៃការព្យួរទោសសាកល្បង មានតែកាតព្វកិច្ចដោយឡែកមួយចំនួន ប៉ុណ្ណោះ ដែលអាចអនុវត្តចំពោះអនីតិជន(មាត្រា១៦៥)គឺ៖
១.ទទួលការបង្ហាត់បង្រៀន ឬបណ្តុះបណ្តាលវិជ្ជាជីវៈ។
២.ស្ថិតនៅទីកន្លែងមួយជាកំណត់។
៣.ដាក់ខ្លួនអោយពេទ្យពិនិត្យ ឬព្យាបាល។
៤.ជួសជុលព្យសនកម្មដែលបណ្តាលមកពីបទល្មើស ទៅតាមធានធានរបស់ខ្លួន។
៥.បង្ហាញ់ភស្តុតាងបញ្ជាក់ថាខ្លួនបងទឹកប្រាក់ដែលជំពាក់ ជូនរដ្ឋរួចហើយ តាមលទ្ធភាព នៃធនធានរបស់ខ្លួនបន្ទាប់ពីការផ្តន្ទាទោស។
៦.មិនត្រូវបង្ហាញមុខនៅកន្លែងខ្លះ។
៧.មិនត្រូវសេពគប់ទីកន្លែងលក់ភេសជ្ជៈស្រវឹង។
៨.មិនត្រូវសេពគប់ជាមួយបុគ្គលខ្លះ ដោយឡែកជាមួយសហចារី អ្នកផ្តើមគំនិត អ្នកសមគំនិត ឬជនរងគ្រោះនៃបទល្មើស។
៩.មិនត្រូវកាន់កាប់ ឬយកតាមខ្លួននូវអាវុធ គ្រឿងផ្ទុះ និងគ្រប់រំសេវគ្រប់ប្រភេទ។
សំណួរ-ក្នុងករណីខ្លះតុលាការសម្រេចព្យួរទោស។តើការព្យួរទោសមានន័យដូចម្តេច?
ការព្យួរទោស (មាត្រា ១០៤ ដល់ ១៣៥) មានន័យថា ជនល្មើស គឺពិតជាមានពិរុទ្ធភាព ហើយចៅក្រមបានប្រកាសផ្តន្ទាទោសក៏ប៉ុន្តែទោសនេះមិនត្រូវយកទៅអនុវត្ត ទេ។
ឧទាហរណ៍៖ ក្នុងករណីបទហិង្សាដោយចេតនា ចៅក្រមប្រកាសថា ជនល្មើសពិតជាមានទោស ហើយត្រូវផ្តន្ទាទោសដាក់ពន្ធនាគារ រយៈពេល ១ឆ្នាំ និងពិន័យជាប្រាក់ ២លានរៀល។ ប្រសិនបើចៅក្រមសម្រេចព្យួរទោសនេះ មានន័យថា ពិរុទ្ធជនមិនត្រូវជាប់ពន្ធនាគារទេ គឺអាចមានសេរីភាពធម្មតា។ លុយពិន័យក៏អាចត្រូវព្យួរដោយមិនបាច់បង់ដែរ។ ក៏ប៉ុន្តែ ការព្យួរទោស គឺមានសុពលភាពតែទៅលើទោសព្រហ្មទណ្ឌប៉ុណ្ណោះ។ បើសិនជាត្រូវមានសំណងជំងឺចិត្ត ដែលត្រូវបង់ទៅឲ្យជនរងគ្រោះជនល្មើសត្រូវតែបង់ទោះបីជាត្រូវ ព្យួរទោសក៏ដោយ។
ក្នុងពេលព្យួរទោស បើសិនជាទណ្ឌិតមានប្រព្រឹត្តបទល្មើសអ្វីណាមួយផ្សេងទៀត ការព្យួរទោស នឹងត្រូវបញ្ចប់ ហើយទោសនឹងត្រូវចាប់អនុវត្តទាំងស្រុង។ ម្យ៉ាងទៀត ទោសដែលត្រូវព្យួរ ក្នុងបទល្មើសមុន មិនត្រូវយកមកលាយឡំគ្នា ជាមួយទោសបទល្មើសក្រោយនេះទេ ព្រោះជាបទល្មើសពីរដាច់ពីគ្នា ដូច្នេះ ជាទោសពីរដាច់ពីគ្នា។ ទោសបទល្មើសមុន ចៅក្រមសម្រេចរួចហើយ គ្រាន់តែមិនទាន់អនុវត្ត ដូច្នេះ ត្រូវយកមកអនុវត្ត។ ចំណែកបទល្មើសក្រោយគឺអាចមានទោសផ្សេងទៅតាមការសម្រេចរបស់ចៅក្រម។ ការព្យួរទោសអាចជាការព្យួរទោសទាំងអស់ ឬក៏ព្យួរមួយផ្នែក។ ឧទាហរណ៍ ត្រូវជាប់ពន្ធនាគារ ១ឆ្នាំ ប៉ុន្តែ ព្យួរ ៩ខែ ហើយ ៣ខែទៀតត្រូវអនុវត្តធម្មតា។
អាចជាការព្យួរទោសធម្មតា ឬក៏ជាការព្យួរទោសសាកល្បង។ បើជាការព្យួរទោសធម្មតា ពិរុទ្ធជន គឺអាចរស់នៅក្រៅឃុំ ដោយមានសេរីភាពធម្មតា។ បើសិនជាការព្យួទោសសាកល្បង ជនល្មើសអាចស្ថិតនៅក្រៅពន្ធនាគារដែរ ប៉ុន្តែ ត្រូវស្ថិតក្រោមវិធានការត្រួតពិនិត្យ និងត្រូវគោរពនូវកាតព្វកិច្ចដោយឡែកណាមួយ ទៅតាមការកំណត់របស់ចៅក្រម នៅក្នុងរយៈពេលសាកល្បង ដូចជា៖
សំណួរ-តើក្នុងករណីណាខ្លះដែលចៅក្រមអាចប្រកាសព្យួរទោសបាន?
ការព្យួរទោសធម្មតាអាចប្រកាសទៅបានគឺត្រូវគោរពទៅតាមលក្ខខណ្ឌពីរ៖
លក្ខខណ្ឌទាក់ទងនឹងជនល្មើស(មាត្រា១០៦)
ចៅក្រមអាចប្រកាសព្យួរទោសបាន លុះត្រាតែ ក្នុងរយៈពេល ៥ឆ្នាំមុនអំពើល្មើសនេះ ជនល្មើស មិនធ្លាប់មានការផ្តន្ទាទោសពីបទល្មើសណា មួយផ្សេងទៀត។
ឧបមាថា កាលពី ៤ឆ្នាំមុន ជនល្មើសធ្លាប់ប្រព្រឹត្តបទល្មើសអ្វីមួយ ហើយត្រូវបានតុលាការកាត់ទោសជាស្ថាពររួចហើយ ស្រាប់តែ ៤ឆ្នាំក្រោយ ប្រព្រឹត្តបទល្មើសណាមួយទៀត។ សម្រាប់បទល្មើសលើកក្រោយនេះ ចៅក្រមមិនអាចប្រកាសព្យួរទោសបានទេ។
លក្ខខណ្ឌទាក់ទងនឹងប្រភេទទោស(មាត្រា១០៧)
ចៅក្រមអាចប្រកាសព្យួរទោសបាន លុះត្រាតែទោសជាប់ពន្ធនាគារមានរយៈពេលមិនលើសពី ៥ឆ្នាំ៕

- ត្រូវមកបង្ហាញខ្លួន នៅពេលដែលមានដីកាកោះរបស់ព្រះរាជអាជ្ញា
- ត្រូវជូនដំណឹងអំពីការផ្លាស់ប្តូរអាសយដ្ឋាន ឬផ្លាស់ប្តូរមុខរបរ
- ត្រូវសុំការអនុញ្ញាតពីព្រះរាជអាជ្ញាជាមុន មុននឹងធ្វើដំណើរចេញទៅបរទេស ។ល។ (មាត្រា១១៩ និងមាត្រា ១២០ នៃក្រមព្រហ្មទណ្ឌ)
សំណួរ-តើក្នុងករណីណាខ្លះដែលចៅក្រមអាចប្រកាសព្យួរទោសបាន?
ការព្យួរទោសធម្មតាអាចប្រកាសទៅបានគឺត្រូវគោរពទៅតាមលក្ខខណ្ឌពីរ៖
លក្ខខណ្ឌទាក់ទងនឹងជនល្មើស(មាត្រា១០៦)
ចៅក្រមអាចប្រកាសព្យួរទោសបាន លុះត្រាតែ ក្នុងរយៈពេល ៥ឆ្នាំមុនអំពើល្មើសនេះ ជនល្មើស មិនធ្លាប់មានការផ្តន្ទាទោសពីបទល្មើសណា មួយផ្សេងទៀត។
ឧបមាថា កាលពី ៤ឆ្នាំមុន ជនល្មើសធ្លាប់ប្រព្រឹត្តបទល្មើសអ្វីមួយ ហើយត្រូវបានតុលាការកាត់ទោសជាស្ថាពររួចហើយ ស្រាប់តែ ៤ឆ្នាំក្រោយ ប្រព្រឹត្តបទល្មើសណាមួយទៀត។ សម្រាប់បទល្មើសលើកក្រោយនេះ ចៅក្រមមិនអាចប្រកាសព្យួរទោសបានទេ។
លក្ខខណ្ឌទាក់ទងនឹងប្រភេទទោស(មាត្រា១០៧)
ចៅក្រមអាចប្រកាសព្យួរទោសបាន លុះត្រាតែទោសជាប់ពន្ធនាគារមានរយៈពេលមិនលើសពី ៥ឆ្នាំ៕
ឯកសាពិគ្រោះ
សៀវភៅនីតិព្រហ្មទណ្ឌ និង ក្រមព្រហ្មទណ្ឌថ្មី (លោកសែ វ៉ែង)វិទ្យុបារាំងអន្តរជាតិ http://www.khmer.rfi.fr(សេង ឌីណា)
No comments:
Post a Comment