Tuesday, September 17, 2013

គោលការណ៍នៃការបែកចែកអំណាច

សេចក្តីផ្តើម គ្រប់ប្រទេសលើពិភពលោក តែងមានរបៀបរបបគ្រប់គ្រងប្រទេស រឺសង្គមនោះតាមបែបផ្សេង ៗគ្នាទៅតាមចំណងចំណូលចិត្ត របៀបរស់នៅ ប្រពៃណី វប្បធម៌ នៃប្រទេសនោះសង្គមនោះ។ បើយយើងក្រលេកមើលប្រវត្តិសាស្ត្រពិភពលោកវិញ យើងឃើញថាប្រទេសមួយចំនួនគ្រប់គ្រង ប្រទេសតាមបែប រាជានិយមផ្តាច់ការ ,រាជានិយមអាស្រ័យរដ្ឋធម្មនុញ្ញ ,របបសភានិយម, ប្រធានាធិបតី  រីឯប្រទេសមួយចំនួនទៀតគ្រប់គ្រងតាមបែប កម្មុយនិស្ត៍  វិញ។
រីឯប្រទេសកម្ពុជាយើងវិញជាប្រទេសដែលមានភាពល្បីល្បាញក្នុងភូមិភាគអាស៊ីអាគ្នេយ៍មួយដែរ នោះ មានរបបគ្រប់ប្រទេសយើងតាំងពីដើមមកគឺ របបរាជានិយមផ្តាច់ការ និងទស្សនវិជ្ជាអាទិ ទេពខាងព្រហ្មសាសនា ដូចជាព្រះបាទជ័យវរ្ម័នទី២ជាដើម រឺរបបរាជានិយមផ្តាច់ការបែប បង្រួបបង្រួមជាតិ ដូចជាព្រះបាទជ័យវរ្ម័នទី៧ ជាដើម អំណាចទាំងអស់ស្ថិតក្រោមដៃព្រះរា ជាតែម្នាក់ឯងគត់។ រហូតដល់ឆ្នាំ១៩៧០-១៩៧៥ ប្រទេសកម្ពុជាយើងគ្រប់គ្រងរដ្ឋតាមបែប ប្រធានាធិបតីនិយម ដូចជាប្រទេសលោកខាងលិច ដូចជា សហរដ្ឋអាមេរិក ជាដើម។ ប៉ុន្តែក្នុងឆ្នាំ១៩៧៥-១៩៧៩ ប្រទេសយើងមានរបបគ្រប់គ្រងមួយទៀតគឺ របបកុម្មុយនិស្ត៍ តាមបែប សហភាពសូវៀត រឺប្រទេសចិន។ ក្រោយមកក្នុងឆ្នាំ១៩៩៣រហូតបច្ចុប្បន្ននេះ ប្រទេសកម្ពុជាយើង បានទទួលយកនូវរបបថ្មីមួយទៀត គឺរបបសភានិយម ដែលមានព្រះរាជា គ្រងរាជសម្បត្តិ តែមិនកាន់អំណាច តាមបែបប្រទេសអង់គ្លេស និងជប៉ុន ជាដើម។
ចំណែកអំណាចគឺត្រូវបានបែងចែងជាបីធំៗ គឺអំណាចនីតិបញ្ញត្តិ បានដល់សភាជាតិ (រដ្ឋសភា និងព្រឹទ្ធសភា) អំណាចនីតិប្រតិបត្តិ បានដល់រដ្ឋាភិបាល (មាននាយករដ្ឋមន្ត្រីជាប្រធាន) អំណាចតុលាការ បានដល់(ឆន្ទានុសិទ្ធិរបស់ចៅក្រម)។ អំណាចទាំងបី ត្រូវបែងចែងដាច់ពីគ្នា  និងឯករាជ្យ ដែលរដ្ឋសភានិងព្រឹទ្ធសភាមានតួនាទី តាក់តែងនិងអនុម័តច្បាប់ ឯរដ្ឋាភិបាល មានតួទីអនុវត្តច្បាប់ និងតុលាការ មានតួនាទីកាត់ទោស នូវជនណាបានប្រព្រឹត្តកន្លង ច្បាប់នោះ។ ក្នុងកិច្ចស្រាវជ្រាវនេះ ក្រុមយើងខ្ញុំនឹងបង្ហាញនូវអត្ថន័យខ្លឹមសារពិស្តារ៍ដូចតទៅ។
គោលការណ៍នៃការបែកចែកអំណាច
នៅក្នុងសង្គមដែលប្រកាន់របបប្រជាធិបតេយ្យ អំណាចធំៗទាំងបីត្រូវបានបែងចែកដាច់ពីគ្នា គឺ ផ្នែកនីតិបញ្ញត្តិ នីតិប្រតិបត្តិ និង នីតិយុត្តាធិការ”។ ចំពោះរដ្ឋធម្មនុញ្ញរបស់ប្រទេសកម្ពុជាបច្ចុប្បន្ននេះ ក៏មានការបែកចែកអំណាចទាំងបីដាច់ដ៏ឡែក ពីគ្នាផងដែរ ចាប់ពីជំពូក៧ ដល់ជំពូក១២ថ្មី។
ពាក្យថា អង្គការប្រតិបត្តិ” គឺសំដៅទៅលើរដ្ឋាភិបាល ដែលមានសមាសភាពចាប់ពីនាយក រដ្ឋមន្ត្រី សមាជិកគណរដ្ឋមន្ត្រី ក្រសួងនានា និង រដ្ឋលេខាធិការដ្ឋានចំនួន២ទៀត។
អង្គការនីតិប្រតិបត្តិមានតួនាទី ប្រតិបត្តិច្បាប់ ឬអនុវត្តច្បាប់ និងគោលនយោបាយ ទាំងឡាយដែលរដ្ឋសភាបានអនុម័ត និងព្រឹទ្ធសភាបានផ្តល់ការយល់ព្រម” ចប់សព្វគ្រប់។
ពាក្យថា អង្គការបញ្ញត្តិ” គឺសំដៅទៅលើស្ថាប័នសភា ដែលមានរដ្ឋសភា និង ព្រឹទ្ធសភា។ មានតួនាទី តាក់តែងច្បាប់ និង អនុម័តច្បាប់”។
សូមសំគាល់ថា បើគេប្រើពាក្យថា សភា គឺសំដៅលើស្ថាប័ននីតិបញ្ញត្តិ រឺពាក្យទូទៅដែល គេកត់សំគាល់នូវសភាទាំង២ថ្នាក់ គឺ រដ្ឋសភា និង ព្រឹទ្ធសភា។
ពាក្យថា តុលាការ” គឺសំដៅទៅលើសាលាជម្រះក្តីទាំងបីថ្នាក់ គឺតុលាការកំពូល សាលាឧទ្ធរណ៍ និង សាលាដំបូងដែលមានតុលាការ រាជធានី ខេត្ត និង តុលាការយោធា។ សាលាជម្រះក្តីមានតួនាទីកាត់ក្តីលើគ្រប់រឿងទាំងអស់ រួមទាំងរឿងរដ្ឋបាល ពាណិជ្ជកម្មផងដែរ។
ចូរសំគាល់ផងដែរថា នៅប្រទេសលកម្ពុជា មានស្ថាប័ន២ទៀត ដែលពាក់ព័ន្ធយ៉ាងច្រើននឹង នីតិបញ្ញត្តិ នីតិប្រតិបត្តិ និង តុលាការ គឺស្ថាប័នក្រុមប្រឹក្សាធម្មនុញ្ញ និង ឧត្តមក្រុមប្រឹក្សា នៃអង្គចៅក្រម។
ស្ថាប័ននីតិបញ្ញត្តិ
ប័ននីតិបញ្ញត្តិ របស់ប្រទេសកម្ពុជា មានពីរថ្នាក់គឺ រដ្ឋសភា និងព្រឹទ្ធសភា។ រដ្ឋសភារបស់ប្រទេស កម្ពុជាបានបង្កើតឡើងតាំងពីឆ្នាំ១៩៩៣ ក្រោមការរៀបចំការបោះឆ្នោតដោយអង្គការសហប្រជា ជាតិ ដែលហៅកាត់ថាUNTAC។ ចំណែកឯព្រឹទ្ធសភា ទើបបានបង្កើតឡើងនៅឆ្នាំ១៩៩៩ ដោយឈរលើគោលការណ៍នៃដំណោះស្រាយនយោបាយរបស់ប្រទេសកម្ពុជា។
ទាំងរដ្ឋសភា និងព្រឹទ្ធសភា របស់ប្រទេសកម្ពុជាមានលក្ខណៈឯករាជ្យ និងមិនស្ថិតនៅ ក្រោមឥទ្ធិពលនយោបាយរបស់រដ្ឋាភិបាលឡើយ ដែលប្រការនេះត្រូវបានចាត់ទុកថា មានសារៈសំខាន់ចំពោះការរស់រានមានជីវិតនៃរបបប្រជាធិបតេយ្យ សេរីពហុបក្ស។
ដូច្នេះតាមប្រវត្តិសាស្រ្ត ស្ថាប័ននីតិបញ្ញត្តិត្រូវបានគេមើលឃើញថា តំណាងអោយរដ្ឋា ភិបាលប្រកាន់គោលនយោបាយប្រជាធិបតេយ្យ ហើយជាការត្រួតពិនិត្យដ៏មានប្រសិទ្ធិភាពបំផុត ទៅលើការរំលោភបំពានរបស់រដ្ឋាភិបាលទៅលើប្រជាពលរដ្ឋខ្លួន។
រដ្ឋសភា
១. សាវតានៃការកកើតរដ្ឋសភា
ក/ រដ្ឋសភានៃប្រទេសកម្ពុជា(១៩៤៦-១៩៧០)
រដ្ឋសភាប្រទេសកម្ពុជា បានកើតឡើងជាលើកដំបូងនៅថ្ងៃទី១ ខែកញ្ញា ឆ្នាំ១៩៤៦ ដែល ហៅថា”រដ្ឋសភាបណ្តោះអាសន្ត”។ បានប្រកាសអោយប្រើ នៅថ្ងៃទី៦ ខែឧសភា ឆ្នាំ១៩៤៧ ដោយ ព្រះបាទ នរោត្តម សីហនុវរ្ម័ន។ រដ្ឋសភានេះមាននីតិកាល៤ឆ្នាំ ដែលកើតចេញពីការបោះឆ្នោត ជាសកល។ និងមាន៦អាណត្តិគឺ៖
អាណត្តិទី១ ពីឆ្នាំ១៩៤៧-១៩៥១
អាណត្តិទី២ ពីឆ្នាំ១៩៥១-១៩៥៥
អាណត្តិទី៣ ពីឆ្នាំ១៩៥៥-១៩៥៨
អាណត្តិទី៤ ពីឆ្នាំ១៩៥៨-១៩៦២
អាណត្តិទី៥ ពីឆ្នាំ១៩៦២-១៩៦៦
អាណត្តិទី៦ ពីឆ្នាំ១៩៦៦-១៩៧០។
សភានៃប្រទេសកម្ពុជា ពេលនោះមានពីរថ្នាក់គឺ រដ្ឋសភា និងក្រុមប្រឹក្សាព្រះរាជាណាចក្រ (ព្រឹទ្ធសភា)។
ខ/ រដ្ឋសភានៃសាធារណៈខ្មែរ(១៩៧០-១៩៧៥)
រដ្ឋសភាសម័យសាធារណៈរដ្ឋខែ្មរ មាននីតិកាល៤ឆ្នាំ និងមានសមាជិក៤០នាក់ ដែលកើត ចេញពីការបោះឆ្នោតជាសកល។ មាន១អាណត្តិគឺ៖
អាណត្តិទី១ ពីឆ្នាំ១៩៧០-១៩៧៥។
សភានៃសាធារណៈខ្មែរ មានពីរថ្នាក់គឺ រដ្ឋសភា និងព្រឹទ្ធសភា។
 គ/ រដ្ឋសភានៃកម្ពុជាប្រជាធិបតេយ្យ(១៩៧៥-១៩៧៩)
របបកម្ពុជាប្រជាធិបតេយ្យ មានសភាតែមួយថ្នាក់ដែលមានឈ្មោះជាផ្លូវការ”សភាតំណាង ប្រជាជនកម្ពុជា”។ សភានេះមានសមាជិក២៥០នាក់ ដែលតំណាងអោយប្រជាជន កម្មករ កសិករនិងប្រជាពលរដ្ឋផ្សេងៗទៀត និងតំណាងអោយកងទ័ពបដិវត្តន៍កម្ពុជា ផងដែរ។សមាជិករដ្ឋសភាកម្ពុជាប្រជាធិបតេយ្យ ត្រូវបានជ្រើសតាំងឡើងដោយការបោះឆ្នោត ទូទាំងប្រទេសដោយផ្ទាល់ និងសម្ងាត់។ រដ្ឋសភានេះមាននីតិកាល៥ឆ្នាំ។
ឃ/ រដ្ឋសភានៃសាធារណៈរដ្ឋប្រជាមានិតកម្ពុជា រឺរដ្ឋកម្ពុជា(១៩៧៩-១៩៩៣)
រដ្ឋសភា សម័យសម័យសាធារណៈប្រជាមានិត ដូចគ្នាទៅនឹងរដ្ឋសភាសម័យរដ្ឋកម្ពុជាដែរ។សភាមានមួយថ្នាក់គឺ រដ្ឋសភា ដែលជាអង្កការកំពូលនៃរដ្ឋអំណាច និងជាអង្កការតំណាង ជាន់ខ្ពស់របស់ប្រជាជននៃសាធារណៈរដ្ឋប្រជាមានិតកម្ពុជា។ នីតិកាលនៃរដ្ឋសភាមានកំណត់៥ឆ្នាំ។សមាជិករដ្ឋសភាកើតចេញពីការបោះឆ្នោតជាសកល ដោយស្មើភាព ដោយចំពោះ និងតាមវិធីជ្រើសរើសឆ្នោតជាសម្ងាត់។
ង/រដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជាទី២(១៩៩៣-បច្ចុប្បន្ន)
រដ្ឋសភា បច្ចុប្បន្នមាន៤អាណត្តិមកហើយ ចាប់តាំងពីឆ្នាំ១៩៩៣ មកដលបច្ចុប្បន្ននេះ។
អាណត្តិទី១ ពីឆ្នាំ១៩៩៣-១៩៩៨ មានសមាជិក១២០រូប
អាណត្តិទី២ ពីឆ្នាំ១៩៩៨-២០០៣ មានសមាជិក១២២រូប
អាណត្តិទី៣ ពីឆ្នាំ២០០៣-២០០៨ មានសមាជិក១២៣រូប
អាណត្តិទី៤ ពីឆ្នាំ២០០៨-បច្ចុប្បន្ន មានសមាជិក១២៣រូប។
ក្នុងមួយអាណត្តិ មាននីតិកាល៥ឆ្នាំ។ ការបោះឆ្នោតទាំង៤ អាណត្តិកន្លងមក ប្រព្រឹត្តទៅជាសកល ប្រកបដោយសេរី និងយុត្តិធម៌។
២.រចនាសម្ព័ន្ធក្នុងរដ្ឋសភា
ក្នុងរដ្ឋសភា មានស្ថាប័ន៤ទៀត ដែលមានមុខងារផ្សេងៗគ្នា នោះគឺ៖
ក/ អគ្គលេខាធិការដ្ឋាន
រដ្ឋសភា មានអគ្គលេខាធិការដ្ឋានមួយ ទទួលបន្ទុករៀបចំកំណត់ហេតុរបស់រដ្ឋសភា និងគ្រប់គ្រងមន្រ្តីរាជការក្នុងស្ថាប័នរដ្ឋសភា។ អគ្គលេខាធិការដ្ឋាន ទទួលរាប់រងផងដែរ នូវគ្រប់កិច្ចការរដ្ឋបាល របស់រដ្ឋសភា និងទំនាក់ទំនងផ្សេងៗទៀតក្រៅរដ្ឋសភា។
ខ/ គណៈកម្មាធិការអចិន្រ្តៃយ៍
គណៈកម្មាធិការអចិន្រ្តៃ នៃរដ្ឋសភាមានមុខងារ ធ្វើការនៅចន្លោះសម័យប្រជុំនីមួយៗ ដោយរៀបចំរបៀបវារៈប្រជុំពេញអង្គ និងសម្រេចកិច្ចការធំៗរបស់រដ្ឋសភា។
ឧទាហរណ៍ អនុមតិគំរោងថវិកា និងគ្រប់គ្រងការចំណាយរបស់រដ្ឋសភាអោយបាន ត្រឹមត្រូវតាមច្បាប់ស្តីពីប្រព័ន្ធហិរញ្ញវត្ថុ និងធានាការអនុវត្តន៍វិន័យក្នុងរដ្ឋសភា ជាដើម។
   គ/ គណៈកម្មការជំនាញនានា
រដ្ឋសភា បង្កើតគណកម្មការជំនាញនានាចំនួន៩ ដើម្បីទទួលពិនិត្យសេចក្តីស្នើច្បាប់ រឺព្រាងច្បាប់នានា និងជាពិសេសទទួលបន្ទុកទៅតាមមុខជំនាញរបស់ខ្លួន ក្នុងការត្រួតមើល កិច្ចការរបស់រដ្ឋាភិបាល។ គណកម្មការទាំងនោះមាន៖
-គណៈកម្មការ សិទ្ធិមនុស្ស ទទួលពាក្យបណ្តឹង អង្កេត និង ទំនាក់ទំនងរដ្ឋសភា ព្រឹទ្ធសភា
-គណៈកម្មការ សេដ្ឋកិច្ច ហិរញ្ញវត្ថុ ធនាគារ និង សវនកម្ម
-គណៈកម្មការ ផែនការ វិនិយោគ កសិកម្ម អភិវឌ្ឍន៍ជនបទ បរិស្ថាន និង ធនធានទឹក
-គណៈកម្មការ មហាផ្ទៃ ការពារជាតិ អង្កេត បោសសំអាត និង មុខងារសាធារណៈ
-គណៈកម្មការ កិច្ចការបរទេស សហប្រតិបត្តិការអន្តរជាតិ ឃោសនា និង ព័ត៌មាន
-គណៈកម្មការ នីតិកម្ម និង យុត្តិធម៌
-គណៈកម្មការ អប់រំយុវជន កីឡា ធម្មការ កិច្ចការសាសនា វប្បធម៌ និង ទេសចរណ៍
-គណៈកម្មការ សុខាភិបាល សង្គមកិច្ច អតីតយុទ្ធជន យុវនីតិសម្បទា ការងារបណ្តុះបណ្តា
លវិជ្ជាជីវៈ និង កិច្ចការនារី
-គណៈកម្មការ សាធារណៈការដឹកជញ្ជួន ទូរគមនាគមន៍ ប្រៃសណីយ៍ ឧស្សាហកម្ម រ៉ែ និង
ថាមពល ពាណិជ្ជកម្ម រៀបចំដែនដី នគរូបនីយកម្ម និង សមណង់។
   ឃ/ គណៈកម្មការពិសេស
រដ្ឋសភា អាចចាត់តាំងអោយមានគណៈកម្មការពិសេសមួយ ដែលមានសមាជិកច្រើន រឺតិចទៅតាមតម្រូវការ ការងារនោះ ជាបណ្តោះអាសន្តបាន។
៣. សមាសភាពសមាជិករដ្ឋសភា
ក្នុងរដ្ឋសភា មានសមាសសភាពសមាជិក របស់ខ្លួនដូចជា៖
-ប្រធាន១រូប មានតួនាទី ដឹកនាំអង្គប្រជុំ ចាត់ចែងការពិភាក្សាហើយចុះហត្ថលេខា លើកំណត់ហេតុនោះ និង ស្នើសុំទៅព្រះមហាក្សត្រតែងតាំងបេក្ខជននាយករដ្ឋមន្រ្តី ជាដើម។
-អនុប្រធាន២រូប មានតួនាទី ជាជំនួយការប្រធាន ទៅតាមការបែងចែងពីប្រធាន បើសិនជាប្រធានអវត្តមាន រឺមកធ្វើការពុំបាន អនុប្រធានទាំង២ អាចធ្វើការជំនួសប្រធានក្នុង ឋានៈជាប្រធានស្តីទី តាមរយៈលិខិតផ្ទេរសិទ្ធិ។
-ក្រៅពីនោះជាសមាជិក។
   ក/ បេក្ខភាព
អ្នកដែលមានសិទ្ធិឈរឈ្មោះ ជាតំណាងរាស្រ្តបាន គឺជាពលរដ្ឋខ្មែរទាំងពីរភេទ ដែលមាន៖
-មានសិទ្ធិបោះឆ្នោត
-មានអាយុ២៥ឆ្នាំ ឡើងទៅគិតដលថ្ងៃបោះឆ្នោត
-មានសញ្ជាតិខ្មែរតាំងពីកំនើត
-មានទីលំនៅក្នុងព្រះរាជាណាចក្រកម្ពុជា
-មានការតែងតាំងពីគណបក្សនយោបាយ ដែលបានចុះបញ្ជីឈរឈ្មោះបោះឆ្នោត។
ខ/ សិទ្ធិ
អ្នកតំណាងរាស្រ្ត មានសិទ្ធិផ្តួចផ្តើមធ្វើច្បាប់ និង ការពារផលប្រយោជន៍របស់ប្រជាពលរដ្ឋ។
គ/ អភ័យឯកសិទ្ធ
អ្នកតំណាងរាស្រ្តមានសិទ្ធិពិសេសដែលអាចរួចផុតពីការចោតប្រកាន់ការចាប់ខ្លួនការឃាត់ខ្លួនដោយ ហេតុពីបានសម្តែងយោបល់រឺបញ្ចេញមតិក្នុងការបំពេញមុខងាររបស់ខ្លួនសោះឡើយ។ ការចោប្រកាន់ ការចាប់ខ្លួនការឃាត់ខ្លួនរឺការឃុំខ្លួនអ្នកតំណាងរាស្រ្តណាម្នាក់អាចធ្វើទៅបានលុះ ​ត្រា តែមានការយល់ព្រមពីរដ្ឋសភាដោយមតិ២/៣ និងអាចត្រលប់ជាវិញដោយមតិ៣/៤នៃចំនួន​សមាជិករដ្ឋសភាទាំងមូល។
ឃ/ ការបាត់បង់សមាជិកភាព
ការបាត់បង់សមាជិកភាព របស់អ្នកតំណាងរាស្រ្តអាចធ្វើទៅបាន មានមូលហេតុដូចជា៖
-ដោយសុំលាលែង
-ដោយការបោះបង់ការងារចំនួន៣ខែ គ្មានការអនុញ្ញត
-ដោយទទួលមរណៈភាព
-ដោយប្រាស់ចាកសមាជិកភាព ពីគណបក្សជាប់ឆ្នោត(បណ្តេញ រឺលាឈប់)
-សាម៉ីខ្លួនទទួលការផ្តន្ទាទោសដាក់ពន្ធនាគារ ពីបទឧក្រិដ្ឋ រឺបទមជ្ឈិមណាមួយ
-ដោយចប់នីតិកាលរបស់រដ្ឋសភា
៤. ការប្រជុំរបស់រដ្ឋសភា
ក/ កាលវេលានៃការប្រជុំ
តាមមាត្រា៨៣ និង៨៦នៃរដ្ឋធម្មនុញ្ញ រដ្ឋសភាមានការប្រជុំ៣យ៉ាង គឺ៖
១ ប្រជុំសាមញ្ញៈ ការប្រជុំសាមញ្ញរបស់រដ្ឋសភា គឺប្រជុំ២ដងក្នុង១ឆ្នាំ ហើយសម័យប្រជុំនីមួយៗមានរយៈពេលយ៉ាងតិច៣ខែ គឺមានន័យថា´´៣ខែប្រជុំ ៣ខែវ៉ាកង´´។
២ ប្រជុំវិសាមញ្ញៈ ការប្រជុំវិសាមញ្ញ ជាការប្រជុំនៅពេលដែលរដ្ឋសភាវ៉ាកង រឺអាចនិយាយ​ថាការប្រជុំវិសាមញ្ញ គឺជាការប្រជុំនៅចន្លោះសម័យប្រជុំសាមញ្ញ ក្នុងករណីមានការចាំបាច់ និងជា​បន្ទាន់ណាមួយ។ ការប្រជុំវិសាមញ្ញអាចធ្វើទៅបានលុះត្រាតែមានសំនើរពីព្រះមហាក្សត្រ នាយក​រដ្ឋ​មន្រ្តី រឺសមាជិករដ្ឋសភាចំនួន១/៣យ៉ាងតិច ទើបគណៈកម្មាធិការអចិន្រ្តៃយ៍រដ្ឋសភា កោះប្រជុំ​បាន។
៣ ប្រជុំរាល់ថ្ងៃជាប់ជាប្រចាំៈ  ការប្រជុំរាល់ថ្ងៃជាប់ជាប្រចាំ ជាការប្រជុំដែលគេធ្វើឡើង​នៅពេលដែលប្រទេសជាតិស្ថិតនៅក្នុងភាពអាសន្ន ដូចជាករណីបរទេសឈ្លានពាន រឺករណីវឹកវរ​ក្នុងប្រទេស។ ការប្រជុំរាល់ថ្ងៃនេះ ច្បាប់មិនបានកំណត់ថាត្រូវមានការស្នើសុំ រឺមានការអនុមតិ​ពីសភាឡើយ។ តែការប្រកាសដាក់ប្រទេសជាតិក្នុងភាពអាសន្ននេះ គឺព្រះមហាក្សត្រជាអ្នកប្រ​កាសក្រោយពីមានមតិឯកភាពពី នាយករដ្ឋមន្រ្តី ប្រធានរដ្ឋសភា និងប្រធានព្រឹទ្ធសភា។
   ខ/ កន្លែងប្រជុំ
តាមមាត្រា៨៥នៃរដ្ឋធម្មនុញ្ញ ក៏បានកំណត់អំពីទីកន្លែងច្បាស់លាស់សម្រាប់ការប្រជុំ​របស់រដ្ឋសភាផងដែរ គឺសម័យប្រជុំរដ្ឋសភាត្រូវធ្វើនៅរាជធានីនៃព្រះរាជាណាចក្រកម្ពុជា ក្នុងសាលប្រជុំរបស់រដ្ឋសភា លើកលែងតែមានការសម្រេចផ្សេងៗ ដែលបានចុះក្នុងលិខិតកោះ​ប្រជុំដោយកាលៈទេសៈតម្រូវ។ ក្រៅពីករណីខាងលើ កន្លែង និងកាលបរិច្ឆេទ ដែលកំណត់ក្នុង​សេចក្តីអញ្ជើញប្រជុំរាល់ការប្រជុំណាក៏ដោយរបស់រដ្ឋសភា ត្រូវទុកជាខុសច្បាប់ ហើយលទ្ធផល រឺសេចក្តីសម្រេចទាំងនោះត្រូវចាត់ទុកជាអាសារបង់ពេញលក្ខណៈ។
គ/ កូរ៉ុមសម្រាប់ការប្រជុំ
កូរ៉ុមប្រជុំ ត្រូវបានកំណត់ក្នុងបទបញ្ជាផ្ទៃក្នុងរបស់រដ្ឋសភា។ ការប្រជុំរបស់រដ្ឋសភា និងយកជាការបានលុះត្រាតែមាន៖
-កូរ៉ុម លើសពី២/៣នៃចំនួនសមាជិករដ្ឋសភាទាំងមូល សម្រាប់ការអនុម័តទាំង​ឡាយណាដែលតម្រូវយកមតិភាគច្រើន២/៣នៃចំនួនសមាជិករដ្ឋសភាទាំងមូល។
-កូរ៉ុម លើសពាក់កណ្តាលនៃចំនួនសមាជិករដ្ឋសភាទាំងមូល សម្រាម់ការអនុម័ត​ទាំងឡាយណាដែលតម្រូវអោយយកមតិភាគច្រើនដោយប្រៀប រឺយកមតិភាគច្រើន​ដាច់ខាត់នៃចំនួនសមាជិករដ្ឋសភាទាំងមូល។
រាល់ការប្រជុំរបស់រដ្ឋសភាម្តងៗ ប្រធានរដ្ឋសភាត្រូវប្រកាសផ្អាក់ការប្រជុំនោះ បើកូរ៉ុមមិនគ្រប់ក្នុងរយៈពេល១៥នាទី បន្ទាប់ពីហួសកំណត់នៃការចាប់ផ្តើមប្រជុំ។
មួយទៀតការប្រជុំរបស់រដ្ឋសភា ទៅលើអត្ថបទច្បាប់ណាមួយ ដែលប្រធានរដ្ឋសភា​យល់ឃើញថា មានប្រយោជន៍ រឺជាការចាំបាច់ បើមានអ្នកតំណាងរាស្រ្ត១០នាក់យ៉ាងតិច​ ស្នើសុំប្រធានរដ្ឋសភាអាចលើកពេលប្រជុំបាន។
៥. សិទ្ធិអំណាចរបស់រដ្ឋសភា
រដ្ឋសភា ជាស្ថាប័ននីតិបញ្ញត្តិកំពូល បន្ទាប់ពីព្រឹទ្ធសភា របស់ប្រទេសកម្ពុជា។ក្នុងនាមជា​ស្ថាប័នកំពូលដូច្នេះហើយ ទើបរដ្ឋសភាមានតួនាទី និងអំណាចសំខាន់ៗមួយចំនួនដូចខាង​ក្រោមនេះ។
ក/ អំណាចផ្នែកច្បាប់
រដ្ឋសភា មានមុខងារផ្តួចផ្តើម និងអនុម័តច្បាប់ ព្រោះស្ថាប័ននេះតំណាងអោយប្រជា​រាស្រ្តទូរ​​ទាំងប្រទេស  ច្បាប់នោះសោតត្រូវតែផ្ដើមចេញពីឆន្ទៈទូរទៅរបស់រាស្រ្ត។ឧទាហរណ៍ដូចជា៖
-អនុមតិច្បាប់ស្តីពីការលើកលែងទោសជាទូទៅ
-អនុមតិយល់ព្រម រឺលុបចោលសន្ធិសញ្ញា រឺអនុសញ្ញាអន្តរជាតិ
-អនុមតិច្បាប់ស្តីពី ការប្រកាសសង្រ្គាម      ជាដើម។
ច្បាប់ដែលរដ្ឋសភា បានអនុមតិ និងព្រឹទ្ធសភាបានពិនិត្យចប់សព្វគ្រប់ហើយ ត្រូវបាន​ព្រះ​មហាក្សត្រឡាយព្រះហស្ថលេខាប្រកាសអោយប្រើត្រូវចូលជាធរមាន នៅរាជធានីភ្នំពញ ក្នុងរយៈពេល១០ថ្ងៃគត់ក្រោយថ្ងៃប្រកាសអោយប្រើ និងទូទាំងប្រទេសក្នុងរយៈពេល២០ថ្ងៃ​ក្រោយ​​ប្រកាសអោយប្រើ។ ប៉ុន្តែច្បាប់ណាមួយ ចែងថាជាច្បាប់ប្រញាប់ ត្រូវចូលជាធរមានភ្លាម​ក្រោយថ្ងៃប្រកាសអោយប្រើ។
រដ្ឋសភា មានសិទ្ធិធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញ និងច្បាប់ផ្សេងៗ ដែលអនុម័តដោយរដ្ឋ​សភាតាមមតិភាគច្រើន២/៣នៃចំនួនសមាជិកសភាទាំងមូល។ សូមបញ្ជាក់ថា  ប្រធានរដ្ឋសភា ​អាចមានសិទ្ធិផ្តួចផ្តើមគំនិតធ្វើវិសោធនកម្មច្បាប់រដ្ឋធម្មនុញ្ញបាន លុះត្រាតែមាន​សំណើររបស់អ្នក​ តំណាងរាស្រ្តយ៉ាងតិច១/៤នៃចំនួនសមាជិករដ្ឋសភាទាំងមូល។ ការធ្វើវិសោធនកម្មច្បាប់ នឹងមិន​​​អាច​ទទួលយកបានទេ បើការធ្វើនោះសំដៅបន្ថយ​ប្រាក់ចំណូលសាធារណៈ រឺបន្ថែម​បន្ទុកលើប្រពលរដ្ឋ។
ខ/ អំណាចផ្នែកនយោបាយ
១.រដ្ឋសភា ត្រូវបោះឆ្នោតផ្តល់សេចក្តីទុកចិត្តដល់រាជរដ្ឋាភិបាល តាមមតិភាគច្រើន​២/៣នៃសមាជិករដ្ឋសភាទាំងមូល។ នេះគឺជាគោលការណ៍គ្រិះមួយ ក្នុងចំណោមគោល​ការណ៍សំខាន់ៗទាំងឡាយនៃរបបសភានិយម។ នេះបង្ហាញនូវឆន្ទៈស្របគ្នាខាងនយោបាយ​ដឹកនាំប្រទេសរវាងស្ថាប័ននីតិបញ្ញត្តិ និងនីតិប្រតិបត្តិ។
២.រដ្ឋសភា មានសិទ្ធិត្រួតត្រាកិច្ចការនយោបាយរបស់រដ្ឋាភិបាល បើសិនមានការប្រ​ព្រឹត្តិមិនប្រក្រតីអ្វីមួយ រដ្ឋសភាអាចហៅសមាជិករដ្ឋាភិបាលមកបំភ្លឺ អំពីបញ្ហានោះទៅតាម​វិស័យទទួលខុសត្រូវរបស់ខ្លួន។
.ក្នុងរបបសភានិយម រដ្ឋសភាអាចធ្វើញ្ញត្តិបន្ទោស ដើម្បីទម្លាក់រដ្ឋាភិបាលពីតំណែង​ បានដោយរដ្ឋាភិបាលមិនបានបំពេញមុខងាររបស់ខ្លួន នៅចំពោះមុខរដ្ឋសភា។ ពោលគឺមិន​ចុះសម្រុងគ្នាខាងនយោបាយទូរទៅរបស់ស្ថាប័នទាំងពីរ។
ការធ្វើញ្ញត្តិបន្ទោសនេះសំដៅទម្លាក់រដ្ឋាភិបាលទាំងមូលតែម្តង ដែលនាំទៅដល់ការ​បង្កើតរដ្ឋាភិបាលថ្មីមកជំនួស។ បន្ថែមលើការកំណត់អោយទទួលការខុសត្រូវផ្នែកនយោបាយ របស់រដ្ឋាភិបាលចំពោះមុខសភា ស្ថាប័ននីតីបញ្ញាត្តិមានសិទ្ធិចោទប្រកាន់សមាជិករដ្ឋាភិបាល ពីបទឧក្រិដ្ឋ រឺបទមជ្ឈិម ដែលខ្លួនបានប្រព្រឹត្តក្នុងពេលបំពេញការងាររបស់ខ្លួន។ ក្នុងករណីធ្វើខុសជាទម្ងន់រដ្ឋសភាអាចប្តឹងទៅតុលាការដែលមានសមត្ថកិច្ចដោយបោះឆ្នោត ​ជាសម្ងាត់តាមមតិភាគច្រើនដាច់ខាតនៃសមាជិករដ្ឋសភាទាំងមូល។
៦. ការរំលាយរដ្ឋសភា
រដ្ឋសភា អាចរំលាយបាន ដោយសារមូលហេតុមួយចំនួនដូចខាងក្រោម។
រដ្ឋសភា មានអាណត្តិ៥ឆ្នាំ ហើយត្រូវផុតកំណត់នៅពេលរដ្ឋសភាថ្មី ចូលកាន់តំណែង។រដ្ឋសភាមិនអាចត្រូវបានរំលាយមុនផុតអាណត្តិឡើយ។ តាមមាត្រា៧៨នៃរដ្ឋធម្មនុញ្ញ។
រដ្ឋសភា អាចត្រូវបានរំលាយដោយសាររដ្ឋាភិបាលបានទម្លាក់ពីរដងក្នុងរយៈពេល១២ខែ។ ក្នុងករណីនេះ ព្រះមហាក្សត្រត្រូវប្រកាសរំលាយរដ្ឋសភា ក្រោយពីទ្រង់បានទទួលការស្នើពីនាយករដ្ឋមន្រ្តី និងពីប្រធានរដ្ឋសភា។ បន្ទាប់មកគេត្រូវរៀបចំបោះឆ្នោតជ្រើសរើសរដ្ឋសភាថ្មី ក្នុងរយៈពេល៦០ថ្ងៃយ៉ាងយូរ ក្រោយការប្រកាសរំលាយរដ្ឋសភា។ (តាមមាត្រា៧៨)។
ក្នុងពេលមានសង្គ្រាមក្នុងស្រុក រឺកាលៈទេសៈផ្សេងៗទៀត ដែលមិនអាចធ្វើការបោះ​ឆ្នោតកើត រដ្ឋសភាមិនអាចចាប់នីតីកាលរបស់ខ្លួនក្នុងរយៈពេល៥ឆ្នាំនោះទេ គឺរដ្ឋសភាអាចប្រ​កាស​បន្តនីតិកាលរបស់ខ្លួនបានម្តងមួយឆ្នាំ តាមសំនើរបស់ព្រះមហាក្សត្រ។ ការប្រកាសបន្តនីតិកាលរបស់រដ្ឋសភាបាន ត្រូវសម្រេចដោយមតិយល់ព្រមពីសមាជិក២/៣​ យ៉ាងតិចនៃចំនួនសមាជិកទាំងមូល។(តាមមាត្រា៧៨)។
ការបន្តនីតិកាល របស់រដ្ឋសភាជាស្វ័យប្រវត្តិដោយមិនចាំបាច់មានការអនុមតិ​ពីរដ្ឋសភាជាមុនទេ នៅពេលបរទេសឈ្លានពានមិនអាចអោយរដ្ឋសភាប្រជុំបាន។​ (តាមមាត្រា៨៦នៃរដ្ឋធម្មនុញ្ញ)។
រដ្ឋសភា អាចត្រូវបានបញ្ចប់នីតិកាលរបស់ខ្លួនដោយមុនកាលកំណត់ផងដែរ នៅពេលមានអំពើរដ្ឋប្រហារ រឺមានការផ្លាស់ប្តូររបបនយោបាយ។ ចំនុចនេះមិនមានក្នុងរដ្ឋធម្មនុញ្ញទេប៉ុន្តែវាអាចកើតឡើងបាន ដូចជារដ្ឋប្រហារនៅថ្ងៃទី១៨ ខែមីនា ឆ្មាំ១៩៧០ ដោយពួកលោកឧត្តមសេនីយ៍ លន់ នល់ និងមាននៅបណ្តាប្រទេស​មួយចំនួនទៀត ដូចជាប្រទេសថៃ…..ជាដើម។
national-assembly-structure
ព្រឹទ្ធសភា
១. សាវតានៃការកកើតព្រឹទ្ធសភា
តាមប្រវត្តិសាស្រ្តនៃប្រទេសកម្ពុជា ប្រព័ន្ធសភាពីរថ្នាក់បានកើតមានឡើងនៅក្នុង​ប្រទេសកម្ពុជា តាំងពីពេលដែលកកើតឡើលជាលើកដំបូងនូវរដ្ឋធម្មនុញ្ញនៃព្រះរាជាណា​ចក្រកម្ពុជា នាឆ្នាំ១៩៤៧មកម្លេះ ដូចដែលបានអត្ថាធិប្បាយពីខាងដើមមកហើយ។
ក/ ព្រឹទ្ធសភាមុនសម័យសាធាណៈខ្មែរ
ព្រឹទ្ធសភាសម័យបុរាណ ដែលមានឈ្មោះថា”ក្រុមប្រឹក្សាព្រះរាជាណាចក្រ” បានចាប់​បង្កើតឡើងនៅដើមឆ្នាំ១៩៤៨ ដែលកាលនោះមានសមាជិក២៦រូប។
ខ/ ព្រឹទ្ធសភាសម័យសាធារណៈរដ្ឋខ្មែរ
ព្រឹទ្ធសភាសម័យសាធារណៈរដ្ឋខ្មែរ មានសមាជិក៤០រូប និងមាននីតិកាល៦ឆ្នាំ ដែលកើតចេញពីការបោះឆ្នោតជ្រើសរើស នាថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ១៩៧២។
   គ/ ព្រឹទ្ធសភាសម័យបច្ចុប្បន្ន
ក្រោយការបោះឆ្នោតជាសកល ជ្រើសតាំងតំណាងរាស្រ្តនីតិកាលទី២ នាថ្ងៃទី២៦ ខែកក្កដាឆ្នាំ១៩៩៨ វិបត្តិនយោបាយផ្ទៃក្នុងមួយបានកើតឡើង។ ដើម្បីដោះស្រាយនូវវិបត្តិនេះ កិច្ចប្រជុំកំពូលរវាងថ្នាក់ដឹកនាំជាន់ខ្ពស់ នៃគណបក្សនយោបាយធំៗទាំងពីរ មានគណបក្ស​ប្រជាជនកម្ពុជា និងគណបក្សហ្វ៊ុនស៊ិនប៉ិច ត្រូវបានប្រារព្ធឡើងកាលពីថ្ងៃ១២-១៣ ខែវិច្ឆិការ ឆ្នាំ១៩៩៨ នាប្រាសាទខេមរិន្ទព្រះបរមរាជវាំង ក្រោមរាជាធិបតីដ៏ខ្ពង់ខ្ពស់ របស់សម្តេច​ព្រះនរោត្តម សីហនុ ដែលនៅពេលនោះព្រះអង្គជាព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា។
តាមរយៈលទ្ធផលនៃកិច្ចប្រជុំនោះ ស្ថាប័នព្រឹទ្ធសភាត្រូវបានបង្កើតអោយមានឡើងវិញ និងមានតួនាទីជាស្ថាប័ននីតិបញ្ញត្តិដ៏កំពូលរបស់ប្រទេស។
១ ព្រឹទ្ធសភានីតិកាលទីមួយៈ
ព្រឹទ្ធសភានីតិកាលទីមួយ បានកកើតដោយការតែងតាំងសម្រាប់អាណត្តិ៥ឆ្នាំ ដែលមាន​សមា​ជិកចំនួន៦១រូប ក្នុងនោះ៥៩រូបមកពីគណបក្សនយោបាយ និង២រូបទៀតតែងតាំងដោយ​ព្រះមហាក្សត្រ។ នីតិកាលទីមួយនៃព្រឹទ្ធសភាមានអាណត្តិ៥ឆ្នាំ ពីឆ្នាំ១៩៩៩-២០០៤ ហើយបាន​ប្រកាសបន្តនីតិកាលរបស់ខ្លួនចំនួនពីរដង (ម្តងមួយឆ្នាំ)។
២ ព្រឹទ្ធសភានីតិកាលទីពីរៈ
សម្រាប់នីតិកាលទីពីរ និងនីតិកាលបន្តបន្ទាប់ ព្រឹទ្ធសភាកើតឡើងតាមរយៈ​ការបោះឆ្នោត​ជាអសកលផង និងតែងតាំងផង ដែលមានអាណត្តិ៦ឆ្នាំ និងត្រូវផុត​កំណត់នៅពេលព្រឹទ្ធសភា​ថ្មីចូលកាន់តំណែង។ ព្រឹទ្ធសភានីតិកាលទីពីរ មានសមាជិក៦១រូប ក្នុងនោះ៥៧រូបត្រូវបាន​ជ្រើសតាំងដោយការបោះឆ្នោតជាអសកល កាលពីថ្ងៃទី២២ ខែមករា ឆ្នាំ២០០៦ និងសមាជិក៤រូប​ទៀត  គឺ២រូបតែងតាំងដោយព្រះមហាក្សត្រ និង២រូបទៀតតែងតាំងដោយរដ្ឋសភា តាមមតិភាគ​ច្រើន​ដោយប្រៀប។
២. រចនាសម្ព័ន្ធក្នុងព្រឹទ្ធសភា
ក្នុងព្រឹទ្ធសភា មានស្ថាប័ន៤ ដែលមានតួនាទីផ្សេងៗគ្នា គឺៈ
ក/ អគ្គលេខាធិការដ្ឋាន
អគ្គលេខាធិការដ្ឋានព្រឹទ្ធសភា មានតួនាទីដូចខាងក្រោមនេះ៖
-ធ្វើគម្រោងថវិកាប្រចាំឆ្នាំរបស់ព្រឹទ្ធសភា បែបបទនៃការចំណាយថវិការបស់ព្រឹទ្ធសភា។
-រក្សាកំណត់ហេតុ និងឯកសារទាំងអស់របស់ព្រឹទ្ធសភាមិនអោយបែកខ្ចរខ្ចាយ​ទៅខាងក្រៅដោយគ្មានការអនុញ្ញាត្តពីប្រធានព្រឹទ្ធសភាឡើយ។
-គ្រប់គ្រងបុគ្គលិក និងអភិវឌ្ឍធនធានមនុស្សព្រមទាំងបំពាក់មូលដ្ឋានសម្ភារៈ បច្ចេកទេសមធ្យោបាយ និងជំនាញ។
ខ/ គណៈកម្មាធិការអចិន្រ្តៃយ៍
គណៈកម្មាធិការអចិន្រ្តៃ មានភារកិច្ចដូចជា៖
-ចាត់ចែងការងាររបស់ព្រឹទ្ធសភា ក្នុងចន្លោះសម័យប្រជុំព្រឹទ្ធសភា
-រៀបចំរបៀបវារៈនៃពេលប្រជុំនីមួយៗរបស់ព្រឹទ្ធសភា
-ធានាការអនុវត្តន៍វិន័យក្នុងព្រឹទ្ធសភា
-លើកជូនព្រឹទ្ធសភាពិនិត្យ និងសម្រេចលើការស្នើចោទប្រកាន់ ចាប់ខ្លួន ឃាត់ខ្លួន រឺឃុំខ្លួននិងការផ្អាក់ ការឃុំខ្លួន ការចោទប្រកាន់ សមាជិកព្រឹទ្ធសភាណា​មួយ រួម​ទាំងការព្យួរ​អភ័យឯកសិទ្ធិសភា
ការប្រគល់ជូនវិញនូវអភ័យឯកសិទ្ធិ ការបោះបង់ចោលការងារ វិសមតិភាពនិងការប្រាស់​ចាកសមាជិកភាពរបស់សមាជិកព្រឹទ្ធសភា។
   គ/ គណៈកម្មការជំនាញនានា
គណៈកម្មការជំនាញទាំង៩ របស់ព្រឹទ្ធសភាបានបំពេញការងាររបស់ខ្លួនស្រប​ទៅតាមតួនាទីភារកិច្ច និងសមត្ថកិច្ចរបស់គណៈកម្មការនីមួយនីមួយៗ ដែលបានកំណត់​ដោយគណៈកម្មាធិការអចិន្រ្តៃយ៍នៃព្រឹទ្ធសភា។   គណៈកម្មការជំនាញទាំងនោះរួមមាន៖
-គណៈកម្មការ សិទ្ធិមនុស្ស ទទួលពាក្យបណ្តឹង និង អង្កេត
-គណៈកម្មការ ហិរញ្ញវត្ថុ ធនាគារ និង សវនកម្ម
-គណៈកម្មការ សេដ្ឋកិច្ច ផែនការ វិនិយោគ កសិកម្ម ធនធានទឹក ឧតុនិយម អភិវឌ្ឍន៍ជនបទ និងបរិស្ថាន
-គណៈកម្មការ មហាផ្ទៃ ការពារជាតិ ទំនាក់ទំនងរដ្ឋសភា ព្រឹទ្ធសភា អធិការកិច្ច និង មុខងារសាធារណៈ
-គណៈកម្មការ កិច្ចការបរទេស សហប្រតិបត្តិការអន្តរជាតិ ឃោសនាការ និង ព័ត៌មាន
-គណៈកម្មការ នីតិកម្ម និង យុត្តិធម៌
-គណៈកម្មការ អប់រំយុវជន កីឡា ធម្មការ សាសនា វប្បធម៌ និង ទេសចរណ៍
-គណៈកម្មការ សុខាភិបាល សង្គមកិច្ច អតីតយុទ្ធជន យុវនីតិសម្បទា ការងារ បណ្តុះបណ្តាលវិជ្ជាជីវៈ និង កិច្ចការនារី
-គណៈកម្មការ សាធារណការ ដឹកជញ្ជួន អាកាសចរណ៍ស៊ីវិល ទូរគមនាគមន៍ ប្រៃសណីយ៍
ឧស្សាហកម្ម រ៉ែ និងថាមពល ពាណិជ្ជកម្ម រៀបចំដែនដី នគរូបនីយកម្ម និងសំណង់។
គណកម្មការជំនាញទាំង៩នេះមានមុខងារសំខាន់ៗ៣យ៉ាង គឺ៖
            ១ មុខងារនីតិកម្មៈ
គណកម្មការជំនាញ មានមុខងារនីតិកម្ម ដែលស្តែងឡើងតាមរយៈការធ្វើរបាយការណ៍ រឺអោយយោបល់របស់ខ្លួនទៅលើអត្ថបទច្បាប់ផ្សេងៗ ដែលដាក់ជូនអោយព្រឹទ្ធសភាពិនិត្យ។
២ មុខងារផ្តល់ព័ត៌មានៈ
គណកម្មការជំនាញ មានបេសកកម្មក្នុងការផ្តល់ព័ត៌មានដល់សមាជិកព្រឹទ្ធសភា ទៅលើបញ្ហានានាដែលស្ថិតនៅក្នុងដែនសមត្ថកិច្ចរបស់ខ្លួន។
៣ មុខងារត្រួតពិនិត្យៈ
គណកម្មការជំនាញ ត្រូវបានធានាផ្តល់ព័ត៌មានអោយព្រឹទ្ធសភា ដើម្បីអោយព្រឹទ្ធសភា​អាចធ្វើការតាមដានត្រួតពិនិត្យការងារ និងការអនុវត្តន៍គោលនយោបាយផ្សេងៗរបស់រាជ​រដ្ឋាភិបាល។ឧទាហរណ៍ គណកម្មការហិរញ្ញវត្ថុ ធនាគារ និងសវនកម្ម ត្រូវបំពេញបេសក​កម្មជាពិសេស ស្តីពីការត្រួតពិនិត្យការប្រើប្រាស់ថវិកាជាតិ របស់រាជរដ្ឋាភិបាល។
គណកម្មការជំនាញ បានដើរតួសំខាន់ក្នុងការតាមដានដំណើរការងាររបស់ប្រធាន​ស្ថាប័ននិង ត្រូវធ្វើការត្រួតពិនិត្យយ៉ាងទៀងទាត់អំពីការអនុវត្តច្បាប់របស់ប្រធានស្ថាប័ន ​នីតិប្រតិបត្តិ។
   ឃ/ គណៈកម្មការពិសេស
ក្នុងករណីចាំបាច់តាមការផ្តួចផ្តើមគំនិតរបស់ប្រធានព្រឹទ្ធសភា រឺតាមសំនើររបស់​គណកម្មាធិការអចិន្រ្តៃយ៍ រឺរបស់សមាជិកព្រឹទ្ធសភា១/៤ ទើបព្រឹទ្ធសភាអាចបង្កើត​គណកម្មការពិសេសនេះដែលមានសមាជិកច្រើន រឺតិចតាមតម្រូវការច្បាស់លាស់ណាមួយ រហូតដល់ចប់។
ជាទូរទៅគណកម្មការពិសេស ត្រូវបានបង្កើតឡើងក្នុងករណីដូចខាងក្រោម៖
-ដើម្បីធ្វើការពិនិត្យសិក្សាលើអត្ថបទច្បាប់ណាមួយ រឺសំណើរវិសោធនកម្មណាមួយ ដែលមានលក្ខណៈពិសេស។
-ករណីដែលព្រឹទ្ធសភា បង្កើតតាមសំណើរសុំ របស់ប្រធានព្រឹទ្ធសភាដើម្បីធ្វើការងារចាំ​បាច់ណាមួយ។
នីតិវិធី នៃការបង្កើតគណកម្មការពិ​សេស ជាទូរទៅគឺគោរពទៅតាមគោលការណ៍សមាមាត្រ​ដោយយកសម្លេងភាគច្រើនដាច់ខាត់។ ការរៀបចំសមាសភាពរបស់គណកម្មការពិសេសត្រូវពិគ្រោះយោបល់ក្នុងគណកម្មាធិការអចិន្រ្តៃយ៍ និងត្រូវសម្រេចដោយគណកម្មាធិការអចិន្រ្តៃយ៍រឺ ព្រឹទ្ធសភាពេញអង្គ។
៣. សមាសភាពសមាជិកព្រឹទ្ធសភា
ក្នុងព្រឹទ្ធសភា មានសមាសភាពរចនាសម្ព័ន្ធសមាជិក ដូចខាងក្រោម៖
-ប្រធាន១រូប មានតួនាទីដឹកនាំអង្គប្រជុំ  និងញ្ញាំងអោយប្រតិបត្តិតាមបទបញ្ជាផ្ទៃក្នុង របស់ព្រឹទ្ធសភា និង ចាត់ចែងការពិភាក្សាហើយចុះហត្ថាលេខាលើកំណត់ហេតុច្បាប់នោះ។
-អនុប្រធាន២រូប មានតួនាទីជាជំនួយការប្រធាន និងធ្វើការជំនួសប្រធានបាន ក្នុងករណីប្រធានមិនអាចធ្វើការងារបាន។
-ក្រៅពីនោះជាសមាជិក។
ព្រឹទ្ធសភា មានសមាជិកយ៉ាងច្រើនស្មើនឹងពាក់កណ្តាលនៃចំនួនសមាជិករដ្ឋសភា​ទាំងមូល។ សមាជិកព្រឹទ្ធសភា ត្រូវបានចាត់តាំងខ្លះ និងត្រូវជ្រើសតាំងដោយការបោះឆ្នោត​ ជាអសកលខ្លះគឺសមាជិក២រូបតែងតាំងដោយព្រះមហាក្សត្រ និង២រូបទៀតជ្រើសតាំង​ដោយសមាជិករដ្ឋសភាតាមមតិភាគច្រើន ហើយក្រៅពីនោះត្រូវបោះឆ្នោតជ្រើសតាំងជា​អសកល។ អ្នកដែលមានសិទ្ធិបោះឆ្នោតព្រឹទ្ធសភាបាន គឺសមាជិកក្រុមប្រឹក្សាឃុំ សង្កាត់។
   ក/ បេក្ខភាព
អ្នកដែលមានសិទ្ធិឈរឈ្មោះជាបេក្ខជនសមាជិកព្រឹទ្ធសភា គឺប្រជាពលរដ្ឋខ្មែរទាំងពីរ​ភេទដែលបុគ្គលិកលក្ខ័ណៈដូចខាងក្រោម៖
-មានសិទ្ធិបោះឆ្នោត
-មានអាយុយ៉ាងតិច៤០ឆ្នាំ គិតដល់ថ្ងៃបោះឆ្នោត
-មានសញ្ជាតិខ្មែរ តាំងពីកំនើត
-មានទីលំនៅស្នាក់ក្នុងព្រះរាជាណាចក្រកម្ពុជា
-មានការតែងតាំងពីគណបក្សនយោបាយ ដែលបានចុះបញ្ជីឈរឈ្មោះបោះឆ្នោត។
   ខ/ អភ័យឯកសិទ្ធ
សមាជិកព្រឹទ្ធសភារូបណាក៏ដោយ មិនអាចត្រូវបានចោទប្រកាន់ ចាប់ខ្លួន ឃាត់ខ្លួន រឺឃុំខ្លួន ដោយហេតុពីបានសម្តែងយោបល់ រឺបញ្ចេញមតិ ក្នុងការបំពេញមុខងាររបស់ខ្លួនសោះឡើយ។ការចោទប្រកាន់ ការចាប់ខ្លួន ការឃាត់ខ្លួន រឺការឃុំខ្លួន សមាជិកណាមួយនៃព្រឹទ្ធសភា នឹងអាច​ធ្វើទៅបាន លុះត្រាតែមានការយល់ព្រមពី ព្រឹទ្ធសភា រឺពីគណកម្មាការអចិន្រ្តៃយ៍របស់ពរឹទ្ធសភា ក្នុងចន្លោះសម័យប្រជុំព្រឹទ្ធសភា វៀរលែងតែករណីបទល្មើសព្រហ្មទណ្ឌជាស្តែង។
ការដកអភ័យឯកសិទ្ធ របស់សមាជិកណាមួយនៃព្រឹទ្ធសភា ត្រូវយល់ព្រមពីមតិ២/៣​នៃចំនួនសមាជិកព្រឹទ្ធសភាទាំងមូល។
ក្នុងករណីទាំងអស់ខាងលើនេះ ការឃុំខ្លួន ការចោទប្រកាន់ សមាជិកព្រឹទ្ធសភាណាមួយ​ត្រូវផ្អាកប្រសិន បើព្រឹទ្ធសភាបានបញ្ចេញមតិភាគច្រើន៣/៤នៃចំនួនសមាជិកព្រឹទ្ធសភា​ទាំងមូល។
គ/ ការបាត់បង់សមាជិកភាព
ការបាត់បង់សមាជិកភាព របស់ព្រឹទ្ធសភា អាចធ្វើទៅបាន មានមូលហេតុដូចជា៖
-ដោយសុំលាលែង
-ដោយការបោះបង់ការងារចំនួន៣ខែ គ្មានការអនុញ្ញត
-ដោយបាត់បង់សម្បទាវិជ្ជាជីវៈ ដោយមានលិខិតបញ្ជាក់ពីក្រសួង ស្ថាប័នសាម៉ី
-ដោយទទួលមរណៈភាព
-ដោយប្រាស់ចាកសមាជិកភាព ពីគណបក្សជាប់ឆ្នោត(បណ្តេញ រឺលាឈប់)
-សាម៉ីខ្លួនទទួលការផ្តន្ទាទោសដាក់ពន្ធនាគារ ពីបទឧក្រិដ្ឋ រឺបទមជ្ឈិមណាមួយ
-ដោយចប់នីតិកាលរបស់ព្រឹទ្ធសភា។
៤. ការប្រជុំរបស់ព្រឹទ្ធសភា
ព្រឹទ្ធសភាប្រជុំ ជាសមញ្ញ២ដងក្នុងមួយឆ្នាំ សម័យប្រជុំនីមួយៗ មានថេរវេលាយ៉ាង​តិច៣ខែ។​បើមាន​សុំណូមពរពីព្រះមហាក្សត្រ រឺសេចក្តីស្នើសុំពីនាយករដ្ឋមន្រ្តី រឺពីសមាជិក​ព្រឹទ្ធសភាចំនួន១/៣យ៉ាងតិច ព្រឹទ្ធសភាកោះប្រជុំវិសាមញ្ញ (១០៧ថ្មី)។
ព្រឹទ្ធសភាមានការប្រជុំ២យ៉ាង គឺប្រជុំសាមញ្ញ និងប្រជុំវិសាមញ្ញ។
១ ប្រជុំសាមញ្ញៈ ព្រឹទ្ធសភាប្រជុំជាសមញ្ញ២ដងក្នុង១ឆ្នាំ ហើយសម័យប្រជុំនីមួយៗមាន​រយៈ​ពេល​យ៉ាងតិច៣ខែ។ គឺមានន័យថា´´៣ខែប្រជុំ ៣ខែវ៉ាកង´´។
២ ប្រជុំវិសាមញ្ញៈ ការប្រជុំវិសាមញ្ញ ជាការប្រជុំនៅពេលដែលព្រឹទ្ធសភាវ៉ាកង រឺអាច​និយាយ​ថាការប្រជុំវិសាមញ្ញ គឺជាការប្រជុំនៅចន្លោះសម័យប្រជុំសាមញ្ញ ក្នុងករណីមាន​ការចាំបាច់ និងជាបន្ទាន់ណាមួយ។
ការប្រជុំវិសាមញ្ញអាចធ្វើទៅបានលុះត្រាតែមានប្រធានដឹកនាំ ហើយត្រូវមានកូរ៉ុម​គ្រប់ចំនួនទាំងនៅពេលបើកការប្រជុំ និងនៅពេលអនុមតិ។ ព្រឹទ្ធសភាអាចកោះប្រជុំ​ជាសម្ងាត់បាន តាមសំនើរពីប្រធានព្រឹទ្ធសភា រឺពីសមាជិកព្រឹទ្ធសភាចំនួន១/១០យ៉ាងតិច រឺពីព្រះមហាក្សត្រ រឺពីនាយករដ្ឋមន្រ្តី រឺពីប្រធានរដ្ឋសភា។
៥. ភារកិច្ច និងសមត្ថកិច្ចរបស់ព្រឹទ្ធសភា
ព្រឹទ្ធសភាជាស្ថាប័ននយោបាយកំពូលរបស់ព្រះរាជាណាចក្រកម្ពុជា បន្ទាប់ពីស្ថាប័ន​ព្រះមហាក្សត្រ។ ព្រឹទ្ធសភា ដើរតួជាស្ថាប័ននីតិបញ្ញត្តិកំពូលរបស់រដ្ឋ មានភារកិច្ចសម្រិត​សម្រាំងច្បាប់ និងធ្វើជាអជ្ញាកណ្តាល ក្នុងការសម្របសម្រួលកាងាររវាងរដ្ឋសភា និងរាជរដ្ឋា​ភិបាល។តាមរយៈភារកិច្ច ព្រឹទ្ធសភាមានមុខងារសំខាន់ៗចំនួន៣គឺ៖
   ក/ មុខងារជាតំណាង
សមាជិកព្រឹទ្ធសភា ភាគច្រើនជាតំណាងក្រុមប្រឹក្សាឃុំ សង្កាត់ ដែលជាម្ចាស់ឆ្នោត​នៅភូមិភាគ។ លើសពីនេះទៅទៀត ក៏មានតំណាងព្រះមហាក្សត្រ និងតំណាងរដ្ឋសភាផងដែរ។
ខ/ មុខងារនីតិកម្ម
កិច្ចការនីតិកម្ម របស់ព្រឹទ្ធសភា ស្តែងឡើងតាមរយៈការធ្វើរបាយការណ៍ រឺពិនិត្យ និងអោយយោបល់លើអត្ថបទច្បាប់ រឺបញ្ហាផ្សេងៗ ដែលបានដាក់ជូនអោយព្រឹទ្ធសភាពិនិត្យ។
សមាជិកព្រឹទ្ធសភា ក៏មានសិទ្ធិផ្តួចផ្តើមគំនិតតាក់តែងចច្បាប់បានដែរ (តាមមាត្រា៩១ថ្មីនៃរដ្ឋធម្មនុញ្ញ)។
គ/ មុខងារត្រួតពិនិត្យ
ព្រឹទ្ធសភា ធ្វើការតាមដានត្រួតពិនត្យការងាររបស់រដ្ឋាភិបាល។ ប៉ុន្តែជាទូរទៅព្រឹទ្ធសភា​ពុំដើរនាទីប្រឆាំង រឺគាំទ្រ រាជរដ្ឋាភិបាលឡើយ។ ព្រឹទ្ធសភាមានបេសកកម្មផលិតច្បាប់​អោយបានល្អដែលជាគោលអទិភាព ដោយមិនចំណុះបរិយាកាសនយោបាយ និងកាលៈ​ទេសៈទេ។
ទំនាក់ទំនងរដ្ឋសភា និងព្រឹទ្ធសភា
១. ភាពខុសគ្នារវាងព្រឹទ្ធសភា និងរដ្ឋសភា
ព្រឹទ្ធសភា និងរដ្ឋសភា ជាអង្គមានអំណាចនីតិបញ្ញត្តិដូចគ្នា តែរដ្ឋសភា និងព្រឹទ្ធសភាមាន​អត្តសញ្ញាណ និងសមត្ថកិច្ចខុសគ្នាអាស្រ័យដោយ៖
   ក/ ប្រភព
-តំណាងរាស្រ្តទាំងអស់ត្រូវជ្រើសតាំងតាមរយៈការបោះឆ្នោតជាសកល ដោយប្រជារាស្រ្ត​តាម​មណ្ឌលរាជធានី ខេត្ត សម្រាប់រយៈពេល៥ឆ្នាំ។
-សមាជិកព្រឹទ្ធសភា ត្រូវជ្រើសតាំងតាមរយៈការបោះឆ្នោតជាអសកល ដោយក្រុមប្រឹក្សាឃុំ សង្កាត់ តាមភូមិភាគ សម្រាប់រយៈពេល៦ឆ្នាំ។
   ខ/ ភាពជាតំណាង
-តំណាងរាស្រ្ត ជាតំណាងរបស់ប្រជាពលរដ្ឋទូរទៅ ជាម្ចាស់ឆ្នោតនៅមណ្ឌល និងតំណាងប្រជាពលរដ្ឋទូរទាំងប្រទេស។ បេក្ខជនតំណាងរាស្រ្ត មានអាយុយ៉ាងតិច២៥ឆ្នាំ។
-សមាជិកព្រឹទ្ធសភា ភាគច្រើនជាតំណាងក្រុមប្រឹក្សាឃុំ សង្កាត់ ដែលជាម្ចាស់ឆ្នោត​នៅក្នុងភូមិភាគ ប៉ុន្តែក៏មានតំណាងព្រះមហាក្សត្រ និងតំណាងរដ្ឋសភាផងដែរ។ បេក្ខជនសមាជិកព្រឹទ្ធសភា មានអាយុយ៉ាងតិច៤០ឆ្នាំ។
គ/ អំណាចជ្រើសតាំងរាជរដ្ឋាភិបាល
-រដ្ឋសភាបោះឆ្នោតទុកចិត្ត ដល់រាជរដ្ឋាភិបាល និងអាចទម្លាក់សមាជិកគណរដ្ឋមន្រ្តី រឺទម្លាក់រាជរដ្ឋាភិបាលពីតំណែងបាន។ រដ្ឋសភាអាចត្រូវរំលាយមុនផុតអាណត្តិ បើសិនជារដ្ឋា​ភិបាល ត្រូវបានទម្លាក់ពីរដង ក្នុងរយៈពេល១២ខែ។
-ព្រឹទ្ធសភាមិនអាចបោះឆ្នោតទុកចិត្ត ដល់រាជរដ្ឋាភិបាល និងទម្លាក់សមាជិកគណរដ្ឋមន្រ្តី រឺទម្លាក់រាជរដ្ឋាភិបាលពីតំណែងបានឡើយ។ ព្រឹទ្ធសភាមិនអាចត្រូវរំលាយមុនចប់អាណត្តិ​បានទេ។
   ឃ/ សិទ្ធិវិសោធនកម្មរដ្ឋធម្មនុញ្ញ
-រដ្ឋសភា មានសិទ្ធិផ្តួចផ្តើមគំនិតសើរើ រឺគំនិតផ្តួចផ្តើមថ្មី ចំពោះវិសោធនកម្មរដ្ឋធម្មនុញ្ញ​ដោយប្រធានរដ្ឋសភា តាមសេចក្តីស្នើសុំ របស់តំណាងរាស្រ្ត១/៤នៃចំនួនសមាជិកទាំងមូល។
-ព្រឹទ្ធសភា ពុំមានសិទ្ធិផ្តួចផ្តើមគំនិតសើរើ រឺគំនិតផ្តួចផ្តើមថ្មី ចំពោះវិសោធនកម្មរដ្ឋធម្មនុញ្ញ​ទេ(ប្រធានព្រឹទ្ធសភា)។តាមមាត្រា១៥១ថ្មី នៃរដ្ឋធម្មនុញ្ញ។
   ង/ ការត្រួតពិនិត្យលើរដ្ឋាភិបាល
-រដ្ឋសភា មានអំណាចតាមច្បាប់ក្នុងការចោទសួរដេញដោល និងអនុមតិញ្ញត្តិបន្ទោស​ដកហូតតំណែង រឺរំលាយរដ្ឋាភិបាល។ តែនៅក្នុងការជាក់ស្តែងរដ្ឋសភាលើពិភពលោក ទោះបីជាមានគណបក្សប្រឆាំងនៅក្នុងរដ្ឋសភាយ៉ាងណាក្តី ការប្រើអំណាចត្រួតពិនិត្យ​នេះមានប្រសិទ្ធិភាពមិនសូវខ្ពស់ទេ ព្រោះរដ្ឋសភាជាអ្នកបង្កើតរដ្ឋាភិបាល ហើយរបប​សំលេងភាគច្រើនតែងតែគាំទ្ររដ្ឋាភិបាល។ ចរិតរបស់រដ្ឋសភា ជាទូរទៅជាប់ជំពាក់​និងនយោបាយ ដោយមានជំរើសពីរយ៉ាង គឺគាំទ្ររដ្ឋាភិបាល និងប្រឆាំងរដ្ឋាភិបាល។
-ព្រឹទ្ធសភា ពុំមានសិទ្ធិអំណាចក្នុងការដេញដោល និងអនុមតិញ្ញត្តិបន្ទោសដកហូត​តំណែងរឺរំលាយរដ្ឋាភិបាលឡើយ។ ចរិតរបស់ព្រឹទ្ធសភាជាទូរទៅគឺមិនមែនប្រឆំាង រឺគាំទ្ររដ្ឋាភិបាលឡើយ។បង្កើតច្បាប់អោយបានល្អ ជាគោលដៅអាទិភាពរបស់ព្រឹទ្ធសភា ដោយមិនចំណុះបរិយាកាសនយោបាយ និងកាលៈទេសៈឡើយ។
២. នីតិវិធីនៃការពិនិត្យ និងអោយយោបល់លើអត្ថបទច្បាប់
រាល់សេចក្តីព្រាងច្បាប់ដែលរាជរដ្ឋាភបាល បានរៀបចំឡើង និងរាល់សេចក្តីស្នើ​ច្បាប់ដែលសមាជិករដ្ឋសភាបានស្នើឡើង ត្រូវបញ្ជូនទៅរដ្ឋសភាដើម្បីពិនិត្យ និងអនុម័ត​ជាលើកដំបូងរួចបញ្ជូនមកព្រឹទ្ធសភាពិនិត្យ និងអោយយោបល់។
បន្ទាប់ពីបានទទួលនូវអត្ថបទច្បាប់ដែលរដ្ឋសភាបានអនុម័តជាលើកដំបូងរួចហើយគណ​ កម្មាធិការអចិន្រ្តៃយ៍របស់ព្រឹទ្ធសភាត្រូវទទួលយកមកពិនិត្យ ព្រមទាំងចាត់បញ្ជូននូវអត្ថបទច្បាប់​នោះទៅគណកម្មការជំនាញណាមួយ និងចម្លងចែកជូនគ្រប់សមាជិកព្រឹទ្ធសភាដោយមានភ្ជាប់​ នូវសេចក្តីថ្លែងហេតុទៅជាមួយផង។
គណកម្មការជំនាញ ក្រោយពីបានទទួលអត្ថបទច្បាប់ពីគណកម្មាធិការអចិន្រ្តៃយ៍​ ត្រូវសុំយោបល់ពីសមាជិកព្រឹទ្ធសភា(យល់ព្រម កែសម្រួល បដិសេធ)លើអត្ថបទច្បាប់​ដែលសមាជិកព្រឹទ្ធសភាម្នាក់ៗបានទទួល និងត្រូវបើកកិច្ចប្រជុំផ្ទៃក្នុង រឺប្រជុំអន្តរគណកម្មការ​ដោយមានចូលរួមបំភ្លឺពីតំណាងក្រសួងពាក់ព័ន្ធ រឺម្ចាស់អត្ថបទច្បាប់ដើម្បីពិនិត្យ និងអោយ​យោបល់​លម្អិតលើអត្ថនោះ។
៣. ការបង្វិលទៅបង្វិលមករវាងសភាទាំងពីរ
ព្រឹទ្ធសភាពិនិត្យ និងអោយយោបល់ក្នុងរយៈពេល១ខែយ៉ាងយូរលើអត្ថបទច្បាប់ ដែលរដ្ឋ​សភា​អនុមតិយល់ព្រមជាលើកដំបូងរួចហើយ តែបើជាការប្រញាប់រយៈពេលនោះត្រូវបន្ថយមក​នៅត្រឹមតែ៥ថ្ងៃ។ បើព្រឹទ្ធសភាសុំអោយកែសម្រួលលើអត្ថបទច្បាប់នោះ រដ្ឋសភាត្រូវយកមក​ពិចារណាភ្លាមជាលើកទីពីរ។
ការបង្វិលទៅបង្វិលមករវាងព្រឹទ្ធសភា និងរដ្ឋសភា ត្រូវធ្វើតែក្នុងរយៈពេល១ខែ។ រយៈពេលនេះត្រូវបន្ថយមកត្រឹម១០ថ្ងៃ បើពិនិត្យសម្រេចពីថវិកាជាតិ និងហិរញ្ញវត្ថុ មកត្រឹមតែ២ថ្ងៃ បើជាការប្រញាប់។ បើរដ្ឋសភា ទុកអោយហូសរយៈពេលកំណត់ រឺពន្យាពេលដែលបានកំណត់ទុកសម្រាប់ការពិនិត្យនោះ រយៈពេលជាគោលការណ៍​សម្រាប់រដ្ឋសភា និងព្រឹទ្ធសភាត្រូវបន្ថែមអោយស្មើគ្នាហើយបើព្រឹទ្ធសភាបដិសេធ​អត្ថបទច្បាប់នោះ ត្រូវជាអសារបង់ រដ្ឋសភាមិនអាចយកមកពិចារណាជាលើកទីពីរមុនរយៈ​ពេល១ខែបានទេ។ រយៈពេលនេះត្រូវបន្ថយមកត្រឹម១៥ថ្ងៃ បើពិនិត្យពីថវិកាជាតិ និងហិរញ្ញវត្ថុ ហើយមកត្រឹមតែ៤ថ្ងៃបើជាការប្រញាប់។ ក្នុងការពិនិត្យអត្ថបទច្បាប់ជាលើកទីពីរនេះ រដ្ឋសភាត្រូវអនុមតិដោយវិធីបោះឆ្នោតចំហ និងយកតាមមតិភាគច្រើនដាច់ខាត់។
how-2-make-law
ស្ថាប័ននីតិប្រតិបត្តិ
១.សាវតាស្ថាប័ននីតិប្រតិបតិ្តនៃប្រទេសកម្ពុជា                     
ស្ថាប័ននីតប្រតិបតិ្ត គឺជារាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា ដែលមានតួនាទីប្រតិបត្តិ​ច្បាប់ទាំងឡាយណាដែលរដ្ឋសភា នឹងព្រឹទ្ធសភាបានអនុមត័រួចហើយ។រាជរដ្ឋាភិបាល​ កម្ពុជាបានកើនឡើងនិងបានផ្លាស់ប្តូជាច្រើនដំណាក់កាលចាប់តាំងពីឆ្នាំ្១៩៤៧មក។
ក.រាជរដ្ឋាភិបាលនៃប្រទេសកម្ពុជា (១៩៤៧-១៩៧០)
រាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជាទីមួយ បង្កើតឡើងតាំងពី ១៩៤៧-១៩៧០ គឺបានបញ្ចប់នៅពេល លន់ នល ធ្វើរដ្ឋប្រហារទម្លាក់សម្តេចសីហនុ នៅថ្ងែទី១៨ ខែមេសា ឆ្នាំ១៩៧០។
-       រាជរដ្ឋាភិបាលនេះមានចំនួន ៦អណត្តិ។
-       រដ្ឋធម្មនុញ្ញ ឆ្នាំ ១៩៤៧ បានកំណត់ចំនួនសមាជិករដ្ឋាភិបាលបានយ៉ាងច្រើនបំផុតត្រឹម ១៦ រូប ។ រដ្ឋាសភាជាអ្នកផ្តល់សេចក្តីទុកចិត្តបង្កើតរដ្ឋាភិបាល ដោយវិធីបោះឆ្នោតជាចំហរតាមមតិ​ភាគ​​ច្រើន ដាច់ខាត( ៥០%+១) នៃចំនួនសមាជិករដ្ឋាសភាទាំងមូល។
ខ.រដ្ឋាភិបាលនៃសាធារណៈរដ្ឋខែ្មរ (១៩៧-១៩៧៥)
ប្រធានាធិបតី នៃសាធារៈរដ្ឋ ប្រើប្រាស់អំណាចនីតិប្រតិបត្តិដែលប្រជាជនពលរដ្ឋបោះឆ្នោត​អោយ ។ ប្រធានាធិបតី គឺជាអ្នកដឹកនាំអង្គការនីតិប្រតិបត្តិ ។
ប្រធានាធិបតី គឺមានអនុប្រធានាធិបតី ១រូបជាជំនួយការ ។ ប្រធានាធិបតី និង អនុប្រធានា​ ធិបតីត្រូវបានប្រជាជនពលរដ្ឋបោះឆ្នោតអោយដោយផ្ទាល់ជាសកលនិងជាសម្ងាត់ក្នុងបញ្ចី ​ឈ្មោះតែមួយ ។
ប្រធានាធិបតេយ្យមានអណត្តិ ៥ ឆ្នោះ និអាចឈរឈ្មោះបោះឆ្នោតជាថ្មីបានតែម្តងគត់  ។
ប្រធានាធិបតីតែងតាំងរដ្ឋមន្រ្តីទី ១( នាយករដ្ឋមន្ត្រី) និងសមាជិកដ៏ទៀតនៃរដ្ឋាភិបាល ។ ប្រធានាធិបតី អាចបញ្ឈប់សមាជិករដ្ឋាភិបាលពីដំណែងមួយរូបៗ ឬសមាជិករដ្ឋាភិបាល​ទាំងអស់គ្នា ។
រដ្ឋមន្រ្តីទីមួយ (នាយករដ្ឋលមន្រ្តី) ដឹកនាំរដ្ឋាភិបាល និងអង្គការជាតិនានា និងអ្នកទទួល​ខុសត្រូវក្នុង ការអនុវត្តនយោបាយរដ្ឋអោយសម្រេច ។
រដ្ឋាភិបាលសាធារណៈរដ្ឋខ្មែរបានចប់អណត្តិ្ នៅពេលពួកខ្មែរក្រហមផ្តួលរំលំដោយចុង​ការណុងនៅថ្ងែទី ១៧ ខែ មេសា ឆ្នាំ ១៩៧៥ ។
​   គ.រដ្ឋាភិបាលនៃកម្ពុជាប្រជាធិបតេយ្យ (១៩៧៥-១៩៧៩)
កម្ពុជាប្រជាធិបតេយ្យ មានរដ្ឋាភិបាលមួយជាអង្គការមានភារកិច្ចអនុវត្តច្បាប់ និងអនុវត្ត​មាគា៍នយោ បាយទាំងអស់របស់សភាតំណាងប្រជាជនកម្ពុជា។
រដ្ឋាភិបាលកម្ពុជាប្រជាធិបតេយ្យ ត្រូវជ្រើសតាំងឡើងដោយសភាតំណាងប្រជាជនកម្ពុជា ហើយទទួលខុសត្រូវទាំងស្រុងចំពោះសភាប្រជាជនកម្ពុជាក្នុងកិច្ចដំណើរការរបស់ខ្លួនទាំង ​ក្នុងនិងក្រៅប្រទេស.
រដ្ឋាភិបាលត្រូវដឹកនាំដោយនាយករដ្ឋមន្រ្តីមួយរូបគឺ ប៉ុល ពត ។ប៉ុនែ្តរដ្ឋាភិបាល របស់របប​កម្ពុជាប្រជាធិបតេយ្យ មិនបានកំណត់អាណត្តិទេ។ កម្ពុជាប្រជាធិបតេយ្យក៍មាន គណៈប្រធានរដ្ឋមួយរូប ដែលសព្វថែ្ងហៅថា ប្រមុខរដ្ឋ  និងអនុប្រធានពីររូបផងដែរ។គណៈប្រធានរដ្ឋត្រូវជ្រើសតាំងដោយសភាតំណាងប្រជាជនសម្រាប់រយៈ៥ឆ្នាំ។លោក ខៀវ សំផន ជាគណៈប្រធានរដ្ឋ រឺប្រមុខរដ្ឋនៃរបបកម្ពុជាប្រជាធិបតេយ្យ។
គណៈប្រធានរដ្ឋនេះពុំមានអំណាចអ្វីឡើយ គឺអំណាចដឹកនាំរដ្ឋនៅលើនាយករដ្ឋមន្រ្តី ។ គណៈប្រធានរដ្ឋនេះ រឺប្រមុខរដ្ឋគ្រាន់តែជាតំណាងអោយរដ្ឋាភិបាលកម្ពុជាប្រជាធិបតេយ្យនៅ​ ក្នុងនិងក្រៅប្រទេស ។
   ឃ.រដ្ឋាភិបាលនៃសាធារណៈរដ្ឋប្រជាមានិតកម្ពុជា (១៩៧៩-១៩៨៩)
តាមរដ្ឋធម្មនុញ្ញឆ្នាំ ១៩៨១ បានចែងថាក្រុមប្រឹក្សារដ្ឋមន្រ្តី ជារដ្ឋាភិបាលនៃរបបសាធារណៈ​រដ្ឋប្រជាមានិតកម្ពុជា ជាអង្គការគ្រប់គ្រងសង្គមដោយផ្ទាល់ និងដឹកនាំពង្រីកសេដ្ឋកិច្ចជាតិ​ដោយផ្ទាល់ ។
ក្រុមប្រឹក្សារដ្ឋមន្រ្តីមានអាណត្តិ៥ឆ្នាំ ស្មើនឹងអាណត្តិរដ្ឋសភា ហើយត្រូវបង្កើតឡើង​ដោយរដ្ឋសភា។ ចំនួននៃសមាជិកក្រុមប្រឹក្សារដ្ឋមន្រ្តីត្រូវកំណត់ដោយរដ្ឋសភា ។
ក្រុមប្រឹក្សារដ្ឋមន្រ្តីត្រូវទទួលខុសត្រូវចំពោះរដ្ឋសភា និងត្រូវរាយការណ៍ជូនរដ្ឋសភា ។
-ក្រុមប្រឹក្សារដ្ឋមន្រ្តីមានប្រធានហៅថា ប្រធានក្រុមប្រឹក្សារដ្ឋមន្រ្តី ដែលសព្វថៃ្ងហៅថា នាយក
 រដ្ឋមន្រ្តី។
-ប្រធានក្រុមប្រឹក្សារដ្ឋមន្រ្តី មានអនុប្រធានដែលសព្វថៃ្ងហៅថា ឧបនាយករដ្ឋមន្រ្តី។
សាធារណៈរដ្ឋប្រជាមានិតកម្ពុជាមានក្រុមប្រឹក្សារដ្ឋមួយផងដែរ។ ដែលក្រុមប្រឹក្សារដ្ឋ​អង្គការតំណាង សាធារណៈប្រជាមានិតកម្ពុជា និងជាអង្គការអចិន្រៃ្តយ៍របស់រដ្ឋសភា ។
ក្រុមប្រឹក្សារដ្ឋមានប្រធាន អនុប្រធាន អគ្គលេខាធិការ  និងសមាជិកមួយចំនួនទៀតដែល​កំណត់ដោយ សភា។ ក្រុមប្រឹក្សារដ្ឋត្រូវជ្រើសតាំងឡើងក្នុងចំណោមសមាជិករដ្ឋសភា ។
ប្រធានក្រុមប្រឹក្សារដ្ឋដែលសព្វថៃ្ងហៅថា ប្រមុខរដ្ឋដែលមាននាទីតំណាងសាធារណៈរដ្ឋ ប្រជាមានិត កម្ពុជានៅក្នុង និងក្រៅប្រទេស ។
   ង.រដ្ឋាភិបាលនៃរដ្ឋកម្ពុជា (១៩៨៩-១៩៩៣)
រចនាសម្ព័ន្ធរដ្ឋាភិបាលនៃរដ្ឋកម្ពុជា គឺដូចទៅនិងរដ្ឋាភិបាលនៃសាធារណៈរដ្ឋប្រជាមានិតកម្ពុជា។
២.រាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជាទី២ (១៩៩៣-?)
រាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជាទី២ បានបង្កើតឡើងចាបតាំងពីឆ្នាំ ១៩៩៣ គឺក្រោយការ បោះឆ្នោត។
នៅរាជរដ្ឋាភិបាលអាណាត្តិទីមួយពីឆ្នាំ ១៩៩៣ ដល់ ១៩៩៨ រាជរដ្ឋាភិបាលដែលមាននាយករដ្ឋ​មន្រ្តី ពីរ ឬហៅថាសហនាយករដ្ឋមន្រ្តី ហើយរដ្ឋមន្រ្តីនៅតាមក្រសួងមួយចំនួនទៀត ក៍មានរដ្ឋមន្រ្តី​ពីរ​នាក់ផងដែរ ដែលហៅថាសហរដ្ឋមន្រ្តី។
នៅរាជរដ្ឋាភិបាលអាណាត្តិទីមួយ នេះ គឺរដ្ឋាភិបាលបង្កើតឡើងដោយសារការសំរុះសំរួលផ្នែក នយោបាយរវាង គណៈបក្សនយោបាយធំៗពីរ គណៈបក្សប្រជាជនកម្ពុជា និងគណៈបក្សហ្វុន​ស៊ីន​បិច ដែលកាលនោះ គណៈបក្សហ្វុនស៊ីនបិច ជាអ្នកឈ្នះឆ្នោត​។ព្រះករុណាព្រះបាទសម្តេច ព្រះនរោត្តម សីហនុ ព្រះអង្គបានឆ្វេងយល់ថា ដើម្បីបញ្ជប់វិបត្តិនយោបាយ និងការបែកបាក់​ជាតិជាថ្មីម្តងទៀតនោះ ព្រះអង្គបានស្នើអោយ មានរូបមន្តរដ្ឋាភិបាលក្បាលពីរដែលមាននាយករដ្ឋ​មន្រ្តី ២រូប គឺនាយករដ្ឋមន្រ្តីទី១សម្តេចក្រុមព្រះ នរោត្តម រណឬទ្ធិ ប្រធានគណៈបក្សហ្វុនស៊ីនបិច និងនាយករដ្ឋមន្រ្តី២ គឺ សម្តេច ហ៊ុន សែន ជាអនុប្រធានគណៈបក្ស ប្រជាជនកម្ពុជា។ ដោយសារតែរាជរដ្ឋាភិបាលអាណាត្តិទីមួយ នោះក៍មានសហរដ្ឋមន្រ្តីចំនួនពីរទៀតដូច ជា ក្រសួងការពារជាតិ ក្រសួងមហាផ្ទៃ និងទីស្តីការគណៈរដ្ឋមន្រ្តី
គេសង្កេតឃើញថា ក្រោយពេលច្បាប់ស្តីពីរការរៀបចំការប្រព្រឹត្តទៅរបស់គណៈរដ្ឋមន្រ្តី ដែលរដ្ឋសភា បានអនុម័តនៅក្នុងខែកក្កដា ឆ្នាំ១៩៩៤ គេឃើញថាសមាសភាព​សមាជិករាជ្យរដ្ឋាភិបាលអាណាត្តិទីមួយ ដូចតទៅ៖
  1. នាយករដ្ឋមន្រ្តី                      =  ២រូប
  2. ឧបនាយករដ្ឋមន្រ្តី                 =   ២រូប
  3. ទេសរដ្ឋមន្រ្តី                        =   ៥រូប
  4. រដ្ឋមន្រ្តី                                =   ១៩រូប សម្រាប់ក្រសួងចំនួន ១៧
  5. រដ្ឋលេខាធិការ                      =  ២៤រូប
ប៉ុនែ្តចាប់ពីរអាណាត្តិទី២ រហូតមកដល់បច្ចុប្បន្ននេះនាយករដ្ឋមន្រ្តីមានតែមួយរូប និងលែងមានសហរដ្ឋមន្រ្តី គឺក្រសួងមួយកាន់ដោយរដ្ឋមន្រ្តីចំនួន ២ នាក់ទៀតហើយ។
៣.ការបង្កើតរាជរដ្ឋាភិបាលអាណាត្តិទី៤
ការសិក្សាបន្តទៅនេះគឺសិក្សាលើ រាជរដ្ឋាភិបាលអាណាត្តិទី៤ ដោយមិនសិក្សាទៅលើរាជរដ្ឋា ភិបាល អាណាត្តិទី១   អាណាត្តិទី២   និងអាណាត្តិទី៣ ឡើយ ពីព្រោះនិតិវិធីកាបង្កើត និងរចនាសម្ពន្ធ័អង្គការចាត់ តាំងមានការខុសគ្នាខ្លះ។ អ្វីដែលខុសគ្នានោះគឺនិតិវិធីកាបង្កើតរាជរដ្ឋាភិបាលអាណាត្តិទី១   អាណាត្តិទី២   និងអាណាត្តិទី៣ គឺមានលក្ខណដូចគ្នា គឺគេបង្កើតរដ្ឋសភាហើយ បានបង្កើតរដ្ឋាភិបាលជាក្រោយ ដោយរដ្ឋសភាជាអ្នកផ្តល់ សេចក្តីទុកចិត្តតាម សម្លេងឆ្នោត ២/៣នៃចំនួនសមាជិកសភាទាំងមូល។
ចំណែកការបង្កើតរាជរដ្ឋាភិបាលចាប់ពីអាណត្តិទី៤ទៅ អាចបង្កើតតាមរូបមន្ត២យ៉ាងដោយ រូបមន្ត១ បង្កើតតាមរូបមន្តរដ្ឋធម្មនុញ្ញឆ្នាំ១៩៩៣ គឺគេបង្កើតរដ្ឋសភា ហើយបង្កើតរដ្ឋាភិ​បាលតាមក្រោយ (ឪកើតមុនកូន) និង រូបមន្តទី២ គេបង្កើតរដ្ឋាភិបាលតាមច្បាប់ធម្មនុញ្ញបន្ថែម គឺគេបង្កើតរដ្ឋសភា និងរដ្ឋាភិបាលក្នុងពេលតែមួយ (ឪនិងកូនកើតដំណាលគ្នា)។
  • រូបមន្តទី១៖ បង្កើតរដ្ឋសភាហើយបង្កើតរដ្ឋាភិបាលតាមក្រោយ
ក្រោយការបេះឆ្នោតជ្រើសតាំងតំណាងរាស្រ្តហើយ គេបង្កើតរដ្ឋសភា តាមមាត្រា៨២ថ្មី បន្ទាប់មកគេបង្កើតរដ្ឋាភិបាលតាមក្រោយ តាមមាត្រា ១១៩ថ្មី និងមាត្រា ៩០ថ្មី។
ក្រោយពេលរដ្ឋសភាផ្តល់សេចក្តីទុកចិត្តដល់រាជរដ្ឋាភិបាលហើយ នាយករដ្ឋមន្ត្រីត្រូវ​តែបញ្ចូនបញ្ជីឈ្មោះសមាជិករាជរដ្ឋាភិបាលទាំងមូល      ស្នើទៅព្រះមហាក្សត្រ​ដើម្បីចេញព្រះមហាក្រឹត្យ
តែងតាំងរាជរដ្ឋាភិបាល។
កំណត់ចំណាំ     :    រដ្ឋសភាបោះឆ្នោតផ្តល់សេចក្តីទុកចិត្តដល់រាជរដ្ឋាភិបាល តាម មាត្រា  ៩០ចាស់  គឺត្រូវមាន  សម្លេង  ២/៣     នៃចំនួនសមាជិកសភាទាំងមូល។
  • រូបមន្តទី២: ការបង្កើតរដ្ឋសភា និងរដ្ឋាភិបាលក្នុងពេលតែមួយ
ការបង្កើតរដ្ឋសភា និង រាជរដ្ឋាភិបាលក្នុងពេលតែមួយតាមច្បាប់រដ្ឋធម្មនុញ្ញបន្ថែមមាត្រា  ៣.  ៤.   ៥. និង  ៦ថ្មី   ដែលការបង្កើតនេះ   គឺតាមរយះការបោះឆ្នោតជា កញ្ចប់ដែលយើងបានធ្វើការពន្យល់យ៉ាងពិស្តារហើយនៅក្នុងជំពូករដ្ឋសភា។
៤.រចនាសម្ព័ន្ធចាត់តាំងរបស់រាជរដ្ឋាភិបាល
មាត្រា១១៨ថ្មី នៃរដ្ឋធម្មនុញ្ញបានបញ្ចាក់ថា   គណះរដ្ឋមន្ត្រីជារាជរដ្ឋាភិបាលនៃ​ព្រះរាជាណាចក្រកម្ពុជា។ មាត្រានេះក៏បានរៀបរាប់អ្នកណាខ្លះជាសមាជិករាជរដ្ឋាភិបាល គណះរដ្ឋមន្ត្រី ដឹកនាំដោយនាយករដ្ឋមន្ត្រីមួយរូបអមដោយទេសរដ្ឋន្ត្រី        រដ្ឋមន្ត្រី         រដ្ឋលេខាធិការជាសមាជិក។
មាត្រានៃរដ្ឋធម្មនុញ្ញនេះ   បានបញ្ចាក់យ៉ាងច្បាស់ហើយថា  រាជរដ្ឋាភិបាលចាប់ពីពេលនេះ​ ​តទៅមាននាយករដ្ឋមន្ត្រីតែមួយរូប លែងមានសហនាយករដ្ឋមន្ត្រីឬនាយកមន្ត្រីពីររូបដូច​អណត្តិទីមួយទៀតហើយ     ប៉ុន្តែសមាជិរដ្ឋាភិបាលដ៏ទៃទៀតអាចមានចំនួនច្រើនតាមកា រចាំបាច់របស់រាជរដ្ឋាភិបាល។
ចំនែកអនុរដ្ឋលេខាធិការមិនមែនជាសមាជិករាជរដ្ឋាភិបាលទេ ហើយក៏មិនមែនជាភ្នាក់ងារ រដ្ឋាភិបាលអចិន្ត្រៃយ៏ដែរ គឺមានអាណត្តិស្មើគ្មានឹងរាជរដ្ឋាភិបាលនៅពេលណាដែលរាជ រដ្ឋាភិបាលលាលែងឬរំលាយ អនុរដ្ឋលេខាធិការក៏ត្រូវអស់ដំណែងដែរ។ អនុរដ្ឋលេខាធិការ  ត្រូវតែងតាំងដោយព្រះរាជក្រឹត   តាមសំណើររបស់នាយករដ្ឋមន្ត្រីផ្ទាល់ទៅព្រះមហាក្សត្រ ដោយមិនបាច់ឆ្លងកាត់រសភាផ្តល់សេចក្តីទុកចិត្តដូចសមាជិករដ្ឋាភិបាលដ៏ទៃទៀតខាងលើទេ។
ក.សមាសភាពសមាជិករាជរដ្ឋាភិបាលអាណត្តិទី៤
នៅក្នុងព្រះរាជក្រឹត្យស្តីពីការតែងតាំងសមាជិរាជរដ្ឋាភិបាលកាលពីថ្ងៃទី២៥   ខែកញ្ញា ឆ្នាំ ២០០៨ ដែលឡាយព្រះហស្ថលេខាដោយព្រះមហាក្សត្រ នរោត្តម សីហមុនី។ ចំនួនសមាជិករាជរដ្ឋា ភិបាលអាណត្តិទី៤  មានដូចតទៅៈ
១.នាយករដ្ឋមន្រ្តី       ​​      =       ១រូប  គឺសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន២.ឧបនាយករដ្ឋមន្រ្តី      =        ១០រូប  (១រូប  ឧបនាយករដ្ឋមន្រ្តីប្រចាំការ) ៣.ទេសរដ្ឋមន្ត្រី          =        ១៦រូប (៤រូបជារដ្ឋមន្រ្តីកាន់ក្រសួង ១២រូបទៀតមិនកាន់ក្រសួងតែ ទទួលបន្ទុកបេសកម្មពិសេសតាមការប្រគល់ភារកិច្ចផ្ទាល់ពីនាយករដ្ឋមន្រ្តី)                        ៤.រដ្ឋមន្រ្តី   =        ២៦រូបកាន់ក្រសួង  ៥.រដ្ឋមន្រ្តីប្រតិភូអមនាយករដ្ឋមន្រ្តី       =  ៨រូប(ធ្វើការងារតាមការប្រគល់ភារកិច្ចផ្ទាល់ពីនាយក​ រដ្ឋមន្រ្តី)                        ៦.រដ្ឋលេខាធិការ=១៧៦រូប  (២រូប ជារដ្ឋលេខាធិការ នៃរដ្ឋលេខាធិការដ្ឋានកាសចរណ៍៍ស៊ីវិល និងរដ្ឋលេខាធិការដ្ឋានមុខងារសាធារណៈ)                                                                           ៧.អនុរដ្ឋលេខាធិការ  = ២០៥រូបសមាជិករាជរដ្ឋាភិបាល និងអនុរដ្ឋលេខាធិការនៅក្នុងរាជ រដ្ឋាភិបាលអាណត្តិទី ៤នេះមានការកើនចំនួនបន្ថែមទៀត ដោយសារតែសេចក្តីត្រូវការ ចាំបាច់របស់រាជរដ្ឋាភិបាលសំរាប់ដឹកនាំប្រទេសជាតិនៅក្នុងដំណាក់កាលបច្ចុប្បន្ននេះ ។
រាជរដ្ឋាភិបាលអាណត្តិទី ៤ នេះមានក្រសួងចំនួន ២៥  ដែលសេនាធិការឲ្យរាជរដ្ឋាភិបាល និងមានរដ្ឋលេខាធិការរដ្ឋានចំណុះអោយទីស្តីការគណៈរដ្ឋមន្រ្តីចំនួន២ ។
​   ខ. ក្រសួង និងរដ្ឋលេខាធិការរដ្ឋានទាំងនេះរួមមានៈ
១.ក្រសួង   មហាផ្ទៃ
២.ក្រសួង   ការពារជាតិ
៣.ក្រសួង   ការបរទេស  និងសហប្រតិបត្តិការអន្តរជាតិ
៤.ក្រសួង   សេដ្ឋកិច្ច  និងហិរញ្ញវត្ថុ
៥.ក្រសួង   កសិកម្ម  រុក្ខាប្រមាញ់  និងនេសាទ
៦.ក្រសួង   អភិវឌ្ឍន៍ជនបទ
៧.ក្រសួង  ពាណិជ្ជកម្ម
៨.ក្រសួង  ឧស្សាហកម្ម  រ៉ែ និងថាមពល
៩.ក្រសួង  ផែនការ
១០.ក្រសួង  យុវជន និងកីឡា
១១.ក្រសួង  សង្គមកិច្ច  អតីតយុទ្ធជន  និងយុវនីតិសម្បទា
១២.ក្រសួង  ផែនដី  នគរូបនីយកម្ម និងសំណង់
១៣.ក្រសួង  បរិស្ថាន
១៤.ក្រសួង   ធនធានទឹក  នឹងឧត្តុនិយម
១៥.ក្រសួង   ព័ត៏មាន
១៦.ក្រសួង   យុត្តិធម៏
១៧.ក្រសួង  ទំនាក់ទំនងជាមួយរដ្ឋសភា ព្រឹទ្ធសភា និងអធិការកិច្ច
១៨.ក្រសួង   ប្រៃសណីយ៏ និងទូរគមនាគមន៏
១៩.ក្រសួង   សុខាភិបាល
២០.ក្រសួង   សាធារណការ នឹងដឹកជញ្ជូន
២១. ក្រសួង   វប្បធម៌   និងវិចិត្រសិល្បះ
២២. ក្រសួង   ទេសចរណ៏
២៣. ក្រសួង  ធម្មការ   និងសាសនា
២៤. ក្រសួង   កិច្ចការនារី
២៥. ក្រសួង   ការងារ និងបណ្តុះបណ្តាលវិជ្ជាជីវះ
រដ្ឋលេខាធិការដ្ឋានចំណុះទីស្តីការគណះរដ្ឋម្ត្រីចំនួន២ :
១-  រដ្ឋលេខាធិការដ្ឋានមុខងារសាធារណះ
២-  រដ្ឋលេខាធិការដ្ឋានអាកាសចរណ៏ស៊ីវិល
ក្រសួងទាំងនេះ        រាជរដ្ឋាភិបាលអាចលុបចោល  ឬ  បង្កើតថែមទៀត  ក្នុងករណីចាំបាច់នៃការ ដឹកនាំការងារ និង ដើម្បីប្រសិទ្ធភាពការងារ។ ចំនែកឯរដ្ឋលេខាធិការដ្ឋានចំនួន២ដែលចំណុះ អោយ ទីស្តីការគណៈរដ្ឋមន្រ្តីនៅថ្ងៃខាងមុខបើរាជរដ្ឋាភិបាលយល់ឃើញថាចាំបាច់អាចដំឡើង ទៅជាក្រសួងបាន ។  ប៉ុន្តែការបង្កើតក្រសួងថ្មី  ឫការលុបក្រសួងណាមួយនោះ  ត្រូវឆ្លងកាត់ការ អនុមត័ពីរដ្ឋសភាតាមមតិភាគច្រើនដាច់ខាតនៃចំនួនសមាជិករដ្ឋសភា ។   រួចហើយបញ្ជូនទៅ ព្រះមហាក្សត្រឡាយព្រះហត្ថលេខាប្រកាសអោយប្រើដោយព្រះរាជក្រមលើច្បាប់រៀបចំអង្គការមួយ  ។
ministery_structure
   គ.តួនាទីរបស់រាជរដ្ឋាភិបាល
តាមច្បាប់ស្តីពីការរៀបចំ និងប្រព្រឹត្តទៅនៃគណរដ្ឋមន្ត្រី រាជរដ្ឋាភិបាលមានតួនាទីមួយចំនួន ដូចតទៅ៖
១.មានភារកិច្ចកំណត់ និងអនុវត្តនយោបាយរបស់រដ្ឋស្របតាមគោលការណ៍ ដែលចែងក្នុង រដ្ឋធម្មនុញ្ញ។
២.ធនាការអនុវត្តច្បាប់​ និងដឹកនាំកិច្ចការទូទៅរបស់រដ្ឋ លើកលែងតែកិច្ចការអ្វីដែលជាសមត្ថ កិច្ចរបស់អង្គការ នីតិបញ្ញត្តិ និង អង្កការតុលាការ។
៣.រាជរដ្ឋាភបាលគ្រប់គ្រង បញ្ជា ប្រើប្រាស់យោធា នគរបាល និងកម្លាំងប្រដាប់អាវុធទៀតៗ និង រដ្ឋបាល ក្នុងការធ្វើសកម្មភាពរបស់ខ្លួន។
៤.រាជរដ្ឋាភិបាលដឹកនាំកិច្ចការទូទៅរបស់រដ្ឋតាមកម្មវិធីនយោបាយ និងផែនការដែលរដ្ឋសភា បានអនុម័ត។
៥.តួនាទី និងភារកិច្ចនាយករដ្ឋមន្ត្រី និងសមាជិករាជរដ្ឋាភិបាល
តាមច្បាប់ស្តីពីការរៀបចំ និងប្រព្រឹត្តទៅនៃគណរដ្ឋមន្ត្រី រាជរដ្ឋាភិបាលបានកំណត់អំពី តួនាទីរាជរដ្ឋាភិបាល មួយចំនួនដូចតទៅ៖
   ក.តួនាទី និងភារកិច្ចនាយករដ្ឋមន្រ្តី
១.នាយករដ្ឋមន្ត្រី ជាប្រមុខរដ្ឋាភិបាលមានភារកិច្ចទទួលខុសត្រូវរួមជាមួយសមាជិកទាំងឡាយនៃរាជរដ្ឋាភិបាល ចំពោះមុខសភា អំពីនយោបាយទូទៅ និង សកម្មភាពរបស់រាជរដ្ឋាភិបាល។
២.នាយករដ្ឋមន្ត្រី ដឹកនាំការងាររបស់គណរដ្ឋមន្រ្តី ចាត់ចែងបញ្ជារាល់សកម្មភាពរបស់ រដ្ឋាភិបាលលើគ្រប់វិស័យ។
៣.នាយករដ្ឋមន្ត្រី ជាអ្នកកោះប្រជុំ និងជាអធិបតីអង្គប្រជុំ។ អង្គប្រជុំពេញអង្គរបស់​គណរដ្ឋមន្ត្រី សម្រេចដោះស្រាយរាល់ភារកិច្ចទូទៅរបស់រដ្ឋាភិបាល។
៤.នាយករដ្ឋមន្ត្រី អាចប្រគល់សិទ្ធិជូនសមាជិករាជរដ្ឋាភិបាលណាម្នាក់ កោះប្រជុំនិងធ្វើ​ ជាអធិបតីអង្គប្រជុំអន្តរក្រសួងប៉ុន្តែអង្គប្រជុំនេះគ្មានសិទ្ធិសម្រេចលើការងារតាំងនាមរាជរដ្ឋាភិ ​ បាលឡើយ។
៥.នាយករដ្ឋមន្ត្រី ដឹកនាំការចរចារ និងចុះហត្ថលេខាលើកិច្ចព្រមព្រាងពាណិជ្ជកម្ម សហប្រតិបត្តិការ សេដ្ឋកិច្ច វប្បធម៌ វិទ្យាសាស្រ្តបច្ចេកទេស និងការពារប្រទេស។ នាយករដ្ឋមន្រ្តីអាចប្រគល់សិទ្ធិអោយសមាជិកណាម្នាក់ជាអ្នកចរចារ និងជាអ្នកចុះហត្ថលេខា។
៦.នាយករដ្ឋមន្ត្រី ចុះហត្ថលេខាលើអនុក្រឹត្យ សេចក្តីសម្រេច និងសារាចរ របស់គណរដ្ឋមន្ត្រី។
៧.នាយករដ្ឋមន្ត្រី លើកសំណើដល់គណកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភា អោយកោះប្រជុំ រដ្ឋសភាជាវិសមញ្ញ លើកសំណើស្តីពីសេចក្តីព្រមព្រាងច្បាប់ និងសំណើតែងតាំង ផ្លាស់ផ្តូរ បញ្ចប់ភារកិច្ចសមាជិករដ្ឋាភិបាល ជុនរដ្ឋសភាដើម្បីអនុម័ត។
៨.នាយករដ្ឋមន្ត្រី លើកសំណើថ្វាយព្រះមហាក្សត្រ តែងតាំង ផ្លាស់ផ្តូរ បញ្ចប់ភារកិច្ច ដោយព្រះ រាជក្រឹត្យ (ដោយមិនបាច់ឆ្លងកាត់សភាអនុម័ត) នូវមន្ត្រីជាន់ខ្ពស់ស៊ីវិល និងយោធា ដូខតទៅ៖
  • ទេសាភិបាល ទេសាភិបាលរងធនាការជាតិនៃកម្ពុជា
  • ទីប្រឹក្សារាជរដ្ឋាភិបាល ទីប្រឹក្សានាយករដ្ឋមន្ត្រី
  • អគ្គលេខាធិការរាជរដ្ឋាភិបាល
  • អគ្គលេខាធិការក្រសួង អគ្គនាយកក្រសួង
  • ប្រតិភូរាជរដ្ឋាភិបាល
  • អភិបាលរាជធានី ខេត្ត
  • ឯកអគ្គរាជទូត
  • ប្រេសិតវិសមញ្ញ និងពេញសមត្ថភាព
  • អគ្គមេបញ្ជាការ និងអគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ
  • នាយអគ្គសេនាធិការ នាយអគ្គសេនាធិការរង
  • ឧត្តមសេនីយ៍ឡើងទៅ
៩.នាយករដ្ឋមន្ត្រី តែងតាំង ផ្លាស់ផ្តូរ បញ្ចប់ភារកិច្ច ដោយអនុក្រឹត្យ នូវមន្ត្រីជាន់ខ្ពស់ ស៊ីវិល យោធាមន្ត្រីការទូត (ភារធារី ឬ អគ្គកុងស៊ុល) អភិបាលរងរាជធានី អភិបាលរងខេត្ត អភិបាលស្រុក-ខ័ណ្ឌ-ក្រុង ប្រធាននាយកដ្ឋាន អគ្គនាយករង អគ្គលេខាធិការក្រសួង។
១០.ក្នុងករណីពិសេស ឬប្រធានសក្តិ នាយករដ្ឋមន្ត្រី មានសិទ្ធិបញ្ជាចំណាយក្រៅពីការ កំណត់ក្នុងថវិការជាតិ ដើម្បីដោះស្រាយកិច្ចការចាំបាច់ និងបន្ទាន់រួចរាយការណ៍ជូន រដ្ឋសភាភា្លម។
១១.នាយករដ្ឋមន្រ្តី ដឹកនាំការងាររបស់ទីស្តីការគណៈរដ្ឋមន្ត្រី។                     ១២.នាយករដ្ឋមន្ត្រីមានសិទ្ធផ្តួចផ្តើមគំនិតសើរើ និងធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញ(តាមមាត្រា ១៥១ថ្មីនៃរដ្ឋធម្មនុញ្ញ)។                                                                                                                        ១៣.នាយករដ្ឋមន្ត្រីអាចបញ្ជូនច្បាប់ដែលរដ្ឋសភាបានអនុម័ត និងព្រឹទ្ធសភាបានពិនិត្ត យចប់សព្វគ្រប់ មុនប្រកាសអោយប្រើ អោយទៅក្រុមប្រឹក្សាធម្មនុញ្ញពិនិត្យជាមុនសិន អំពីធម្មនុញ្ញភាព (មាត្រា១៤០ថ្មីនៃរដ្ឋធម្មនុញ្ញ)។ ១៤.ក្រោយពីច្បាបណាមួយប្រកាសអោយប្រើរួចនាយករដ្ឋមន្រ្តីអាចក្រុមប្រឹក្សាធម្មនុញ្ញពិនិត្យ ពីធម្មនុញ្ញភាពនៃច្បាប់នោះបាន (មាត្រា១៤១ថ្មីនៃរដ្ឋធម្មនុញ្ញ)។       ១៥.នាយករដ្ឋមន្ត្រីត្រួតពិនិត្យការងារ សកម្មភាព អំពើប្រព្រឹត្ត និងការទទួកខុសត្រូវរបស់ សមាជិករដ្ឋាភិបាល ហើយមានសិទ្ធិដក និងដាក់ជំនួសសមាជិករដ្ឋាភិបាល តាមបែបបទ និងនីតិវិធីជាធរមាន។ ១៦.នាយករដ្ឋមន្ត្រី ជាសមាជិកក្រុមប្រឹក្សារាជសម្បត្តិ(មាត្រា១៣ថ្មីនៃរដ្ឋធម្មនុញ្ញ)។ ១៧.នាយករដ្ឋមន្ត្រីកោះអញ្ញើញប្រជុំសមាជជាតិ (មាត្រា១៤៨ថ្មី នៃរដ្ឋធម្មនុញ្ញ)។១៨.នាយករដ្ឋមន្ត្រី ដឹកនាំគណៈរដ្ឋមន្ត្រីចូលគាល់និងរាយការណ៍ពីសភាពការណ៍ប្រទេស  ជាតិថ្វាយព្រះមហាក្សត្រ ១ខែ ២ដង (មាត្រា២០ថ្មី នៃរដ្ឋធម្មនុញ្ញ)។
   ខ.តួនាទី និងភារកិច្ចឧបនាយករដ្ឋមន្រ្តី
ឧបនាយករដ្ឋមន្ត្រីជាសមាជិករាឃរដ្ឋាភិបាលដែលមានអសនាក្រុមលើសមាជិកដ៏ទៃទៀត។ ឧបនាយករដ្ឋមន្ត្រីមានភារកិច្ចដូចតទៅ៖
១.នៅពេលនាយករដ្ឋមន្រ្តីអវត្តមាន ឧបនាយករដ្ឋមន្រ្តី ទទួលការងារជំនួសតាមការប្រគល់សិទ្ធិចំពោះមុខនាយករដ្ឋមន្ត្រី។ ២.ឧបនាយករដ្ឋមន្រ្តីជួយការងារនាយករដ្ឋមន្រ្តីតាមការប្រគល់សិទ្ធិចំពោះមុខពីនាយករដ្ឋមន្ត្រី។ ៣.កិច្ចការដែលទាក់ទងការដឹកនាំរបស់រាជរដ្ឋាភិបាល បើគ្មានការយល់ព្រមពីនាយករដ្ឋមន្ត្រី ឧបនាយករដ្ឋមន្រ្តីគ្មានសិទ្ធិសម្រេចឡើយ។
   គ.តួនាទី និងភារកិច្ចទេសរដ្ឋមន្រ្តី
ទេសរដ្ឋមន្ត្រីមួយចំនួនដឹកនាំក្រសួង ចំណែកទេសរដ្ឋមន្រ្តីមួយចំនួនទៀតដែលមិនដឹកនាំក្រសួង ត្រូវទទួលបន្ទុកបេសកកម្មពិសេសតាមការប្រគល់ភារកិច្ចពីនាយករដ្ឋមន្ត្រី។
   ឃ.តួនាទី និងភារកិច្ចរដ្ឋមន្រ្តី
រដ្ឋមន្ត្រីមានតួនាទី និងភារកិច្ចសំខាន់ៗដូចខាងក្រោម៖
១.រដ្ឋមន្ត្រីដែលដឹកនាំក្រសួងហៅថា ប្រធានស្ថាប័ន។ ប្រធានស្ថាប័នដឹកនាំការងារក្នុងស្ថាប័ន និងអង្គភាពចំណុះតាមវិស័យទទួលខុសត្រូវរបស់ខ្លួន។
២.គ្រប់គ្រងបុគ្គលិកមន្ត្រីរាជការដែលជាភ្នាក់ងាររដ្ឋបាលកណ្តាល និងស្ថាប័នរដ្ឋបាលថ្នាក់ក្រោមជាតិនៅក្រោមឳវាទ។
៣.ទទួលខុសត្រូវរៀងៗខ្លួនចំណោះនាយករដ្ឋមន្ត្រី និងរដ្ឋសភា ចំពោះអំពើដែលខ្លួនបានប្រព្រឹត្ត។
៤.ប្រធានស្ថាប័ន មានសិទ្ធិលើកសំណើតែងតាំង ផ្លាស់ប្តូរ បញ្ចប់ភារកិច្ចមន្ត្រីរាជការក្រោម ឳវាទតាមបែបបទនីតិវិធីជាធរមានចាប់ពីថ្នាក់ប្រធាននាយកដ្ឋាន វរសេនីយ៍ឯក និងថ្នាក់ ប្រហាក់ប្រហែលឡើងទៅដល់អគ្គនាយករង ឬអគ្គលេខាធិការរង ជូននាយករដ្ឋមន្រ្តីដើម្បី ចេញជា”អនុក្រឹត្យ”
៥.ប្រធានស្ថាប័ន មានសិទ្ធិតែងតាំង ផ្លាស់ប្តូរ បញ្ចប់ ភារកិច្ចមន្ត្រីក្រោមឳវាទតាមបែបបទ នីតិវិធីជាធរមានដោយ “ប្រកាស’ ចាប់ពីថ្នាក់អនុប្រធាននាយកដ្ឋាន និងថ្នាក់ប្រហាក់ប្រហែល។៦.ប្រធានស្ថាប័ន មានសិទ្ធិចេញ ប្រកាស សេចក្តីសម្រេច និង សារាចរ។    ៧.ចេញ“ប្រកាសរៀបចំរចនាសម្ព័ន្ធក្រសួង និងរដ្ឋលេខាធិការដ្ឋានចាប់ពីថ្នាក់ក្រោម នាយកដ្ឋានចុះ។
​​​   ង.តួនាទី និងភារកិច្ចរដ្ឋមន្រ្តីប្រតិភូអមនាយករដ្ឋមន្រ្តី
រដ្ឋមន្ត្រីប្រភូអមនាយករដ្ឋមន្រ្តី ទើបតែបង្កើតឡើងក្នុងរាជរដ្ឋាភិបាលអាណត្តិទី៤នេះ។ រដ្ឋមន្រ្តីប្រតិភូអមនាយករដ្ឋមន្រ្តីនេះ ភាគច្រើនជារដ្ឋលេខាធិការនៅតាមក្រសួងនានា…។ ប៉ុន្តែរដ្ឋមន្ត្រីប្រតិភូនេះ ត្រូវទទួលការងារពិសេសផ្ទាល់ពីនាយករដ្ឋមន្រ្តី បន្ថែមពីលើមុខងារបច្ចុប្បន្នផងដែរ។
នៅក្នុងរាជរដ្ឋាភិបាលអាណត្តិទី៤នេះ រដ្ឋមន្ត្រីប្រភូអមនាយករដ្ឋមន្រ្តីមានតែ៨រូបប៉ុណ្ណោះ ហើយជាមនុស្សពិសេស របស់នាយករដ្ឋមន្ត្រី ដើម្បីធ្វើការងារចាំបាច់ និងសំខាន់ៗមួយចំនួនរបស់នាយករដ្ឋមន្ត្រីដែលបានប្រគល់ជូន។
   ច.តួនាទី និងភារកិច្ចរដ្ឋលេខាធិការ
@រដ្ឋលេខាធិការមាន២យ៉ាង៖ ទី១រដ្ឋលេខាធិការ ដែលដឹកនាំរដ្ឋលេខាធិការដ្ឋានហៅថា ប្រធានស្ថាប័ន ហើយមានតួនាទីដូចរដ្ឋមន្រ្តីដែរ។ ទី២រដ្ឋលេខាធិការ ដែលមិនមែនជា ប្រធានស្ថាប័ន ឬដែលដឹកនាំដោយរដ្ឋមន្រ្តី។រដ្ឋលេខាធិការទាំងនោះហៅថា អនុប្រធានស្ថាប័នដែលមានភារកិច្ចដូចតទៅ៖
@រដ្ឋលេខាធិការ ត្រូវអនុវត្តការងារផ្សេង២តាមការប្រគល់ជូនពីរដ្ឋមន្រ្តី។
@រាល់ការងារធំៗ រដ្ឋមន្ត្រីត្រូវពិគ្រោះជាមួយរដ្ឋលេខាធិការមុននឹងសម្រេច។
   ឆ.តួនាទី និងភារកិច្ចអនុរដ្ឋលេខាធិការ
អនុរដ្ឋលេខាធិការ ជួយការងារក្នុងក្រសួង ឬរដ្ឋលេខាធិការដ្ឋានតាមការប្រគល់ ភារកិច្ចពីប្រធានស្ថាប័ន។
៦.ការប្រជុំរបស់គណៈរដ្ឋមន្ត្រី
គណៈរដ្ឋមន្ត្រី មានភារកិច្ចប្រជុំសំខាន់ៗបីសម្រាប់ការអនុម័តសេចក្តីព្រាងច្បាប់អនុក្រឹត្យ និងលិខិតបទដ្ឋានគតិយុត្តិផ្សេងៗទៀត ក៏ដូចជាកម្មវិធីនយោបាយជាតិ ផែនការជាតិ ឬគោលនយោបាយជាតិមួយចំនួនរបស់រាជរដ្ឋាភិបាល។
   ក.ការប្រជុំលើកទី១
កិច្ចប្រជុំលើកទី១នេះ ជាកិច្ចប្រជុំសំខាន់មួយដែលធ្វើឡើងរវាងក្រុមប្រឹក្សាអ្នកច្បាប់ និងក្រុមប្រឹក្សាសេដ្ឋកិច្ច សង្គមកិច្ច និងវប្បធម៌ (ECOSOCC) រួមជាមួយតំណាង មកពីក្រសួងសាម៉ី។ រាល់សេចក្តីព្រាងច្បាប់ សេចក្តីព្រាងអនុក្រឹត្យ លិខិតបទដ្ឋានគតិ យុត្តិនានានិងគោលនយោបាយមួយចំនួនរបស់រាជរដ្ឋាភិបាល ដែលបញ្ជូនមកពីក្រសួងនានា មុនដាក់ជូនទៅគណៈរដ្ឋមន្រ្តីអនុម័ត ត្រូវឆ្លងកាត់កិច្ចប្រជុំលើកទី១នេះសិន។
កិច្ចប្រជុំនេះគឺពិនិត្យ និងកែសម្រួលទៅលើទិដ្ឋភាពទាំងស្រុង​ និងគតិច្បាប់ក៏ដូច ជាពិនិត្យអោយយោបល់លើផលប៉ះពាល់ផ្នែកសេដ្ឋកិច្ច សង្គមកិច្ច និងវប្បធម៌ទៅលើអត្ថបទ ច្បាប់ និងគោលនយោបាលនានារបស់រាជរដ្ឋាភិបាល។
កិច្ចប្រជុំនេះដឹកនាំដោយសហប្រធាន ដែលមួយរូបមកពីក្រុមប្រឹក្សាអ្នកច្បាប់ និងមួយរូបមកពីក្រុមប្រឹក្សាសេដ្ឋកិច្ច សង្គមកិច្ច និងវប្បធម៌ (ECOSOCC)។
កិច្ចប្រជុំលើកទី១នេះ មិនមានចែកក្នុងច្បាប់នានានោះទេ។ ក្រោយពីកិច្ចប្រជុំលើកទី១ពិនិត្យ និងផ្តល់យោបល់រួចហើយ ទើបគេដាក់សេចក្តីព្រាងច្បាប់អនុក្រឹត្យ និងគោលនយោបាយនានានោះចូលទៅក្នុងកិច្ចប្រជុំអន្តរក្រសួង។  
​​   ខ.កិច្ចប្រជុំអន្តរក្រសួង
សេចក្តីព្រាងច្បាប់ សេចក្តីព្រាងអនុក្រឹត្យ និងលិខិតបទដ្ឋានគតិយុត្តិនានា រួមទាំងគោល នយោបាយ ឬកម្មវិធីនយោបាយមួយចំនួនរបស់រាជរដ្ឋាភិបាល ក្រោយពីឆ្លងកាត់កិច្ច ប្រជុំលើកទីមួយហើយ គឺត្រូវដាក់បន្តទៅឆ្លងកិច្ចប្រជុំអន្តរក្រសួងដើម្បីពិនិត្យកែសម្រួល និងផ្តល់យោបល់លើលិខិតបទដ្ឋានគតិយុត្តិនោះបន្តទៀត។
កិច្ចប្រជុំអន្តរក្រសួងអាចដឹកនាំអង្គប្រជុំដោយនាយករដ្ឋមន្ត្រីផ្ទាល់ ឬនាយករដ្ឋមន្ត្រីអាច ប្រគល់ភារកិច្ចជូនសមាជិករដ្ឋាភិបាលណាមួយរូប ដឹកនាំអង្គប្រជុំជំនួស។ ប៉ុន្តែសព្វថ្ងៃ ភាគច្រើនគេប្រគល់តួនាទីទៅរដ្ឋលេខាធិការទីស្តីការគណៈរដ្ឋមន្ត្រី ឬអគ្គលេខាធិការ រាជរដ្ឋាភិបាលដឹកនាំអង្គប្រជុំ។
កិច្ចប្រជុំអន្តរក្រសួងនេះ មានការចូលរួមពីក្រសួងសាម៉ី ក្រសួងពាក់ព័ន្ធ តំណាងក្រុមប្រឹក្សា អ្នកច្បាប់ និងក្រុមប្រឹក្សាសេដ្ឋកិច្ច សង្គមកិច្ច និងវប្បធម៌ (ECOSOCC) នាយកដ្ឋានជំនាញ របស់ទីស្តីការគណៈរដ្ឋមន្ត្រី។ តែកិច្ចប្រជុំលើកទីមួយបានធ្វើការងារស្ទើតែទាំងអស់ហើយ ដោយសារកិច្ចប្រជុំលើកទីមួយជាកិច្ចប្រជុំអ្នកជំនាញ។
ក្រោយពីកិច្ចប្រជុំអន្តរក្រសួងពិនិត្យកែសម្រួល និងផ្តល់យោបល់រួចហើយទើបដាក់ ចូលទៅក្នុងកិច្ចប្រជុំពេញអង្គរបស់គណៈរដ្ឋមន្ត្រី។
   គ.កិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្រ្តី
ក្រោយពីកិច្ចប្រជុំអន្តរក្រសួងពិនិត្យចប់សព្វគ្រប់ហើយ ត្រូវដាក់ចូលក្នុងសម័យ ប្រជុំពេញអង្គគណៈរដ្ឋមន្ត្រីពិនិត្យ និងសម្រេចជាចុងក្រោយក្នុងនាមរាជរដ្ឋាភិបាល។
កិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រី ត្រូវដឹកនាំដោយនាយករដ្ឋមន្រ្តីផ្ទាល់។ កិច្ចប្រជុំនេះធ្វើ ឡើងរៀងរាលល់សប្តាហ៍ ហើយក្នុងមួយសប្តាហ៍ប្រជុំម្តង គឺនៅរៀងរាល់ថ្ងៃសុក្រនៅទី ស្តីការគណៈរដ្ឋមន្ត្រី។ កិច្ចប្រជុំនេះមានការចូលរួមទាំងអស់ចាប់ពីថ្នាក់រដ្ឋមន្ត្រី ឬរដ្ឋលេខា ធិការដែលជាប្រធានស្ថាប័នឡើងទៅដល់ទេសរដ្ឋមន្ត្រី ឧបនាយករដ្ឋមន្ត្រី និងប្រតិភូអមនា យករដ្ឋមន្រ្តី។
ក្រោយពេលកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្រ្តី ពិនិត្យនិងសម្រេច ហើយលិខិតបទ ដ្ឋានទាំងឡាយណាដែលត្រូវបញ្ចប់ត្រឹមកិច្ចប្រជុំពេញអង្គនេះ គឺបញ្ចប់ត្រឹមនេះនិង យកទៅអនុវត្តតែម្តងក្រោយពីនាយករដ្ឋមន្រ្តីចុះហត្ថលេខាហើយ តែបើលិខិតបទដ្ឋាន ណាដែលត្រូវដាក់ជូនទៅរដ្ឋសភា ព្រឹទ្ធសភា និងព្រះមហាក្សត្រទៀត គឺត្រូវបន្តធ្វើតាមនីតិវិធី ទៅលើជាបន្តទៀត។
៧.ការរំលាយរាជរដ្ឋាភិបាល
រាជរដ្ឋាភិបាលអាចត្រូវបានរំលាយដោយមូលហេតុមួយចំនួន ដូចខាងក្រោម៖
១.នៅពេលរដ្ឋសភាចប់អាណត្តិ ៥ឆ្នាំ រដ្ឋាភិបាលក៏អស់អណត្តិដែរ។
២.ក្នុងករណីដែលរដ្ឋសភា អនុម័តញត្តិបន្ទោសដើម្បីទម្លាក់រដ្ឋាភិបាលតាមសម្លេងឆ្នោតភាគច្រើនដាច់ខាតនៃសមាជិករដ្ឋសភា ទាំងមូល តាមមាត្រា៩៨ថ្មីនៃរដ្ឋធម្មនុញ្ញ។
៣.ការរំលាយរដ្ឋាភិបាលតាមមាត្រា ១២៥ថ្មីនៃរដ្ឋធម្មនុញ្ញដែលចែងថា“ដំណែងនាយករដ្ឋ មន្ត្រីនៅ ទំនេរជាស្ថាពរ” នេះគឺដំណែងនេះអាចទំនេរជាស្ថាពរដោយមូលហេតុដូចខាងក្រោម៖
  • ដោយនាយករដ្ឋមន្រ្តីលាឈប់
  • ដោយនាយករដ្ឋមន្រ្តីស្លាប់
  • ដោយនាយករដ្ឋមន្រ្តីប្រកាសចូលនិវត្តន៍
  • នាយករដ្ឋមន្រ្តីលាត្រូវទម្លាក់ដោយរដ្ឋសភា
៤.ការរំលាយរដ្ឋាភិបាលតាមមាត្រា១២៦ថ្មី នេះបើនាយករដ្ឋមន្ត្រីមានទោសលើបទមជ្ឍិម ឬបទឧក្រិដ្ឋ ដូចជាការសម្លាប់មនុស្ស សកម្មភាពឧក្រិដ្ឋផ្សេងៗទៀត……………..ដូចចែងក្នុងក្រមព្រហ្មទណ្ឌ រដ្ឋាភិបាលក៏ត្រូវរំលាយផងដែរ។
  • នាយករដ្ឋមន្ត្រីក៏អាច “ធ្វើខុសធ្ងន់”​ ក្នុងការបំពេញការងាររបស់ខ្លួនដូចជាពុករលួយ បក្សពួកនិយម ឬគ្រួសារនិយម ឬបានធ្វើផ្ទុយទៅនឹងរដ្ឋធម្មនុញ្ញធ្ងន់ធ្ងរ ការកឹបកេងបំបាត់ពន្ធ បំបាត់ចំណូលរដ្ឋជាដើម។
៥.ការរំលាយរដ្ឋាភិបាលតាមមាត្រា ១២០ថ្មីនេះ គឺដូចជាករណីដែលអតីតនាយករដ្ឋមន្រ្តីថៃ លោក សាម៉ាក់ ស៊ុនដារ៉ាវ៉េដ ដែលនៅក្នុងដំណែងនាយករដ្ឋមន្រ្តី បានទៅធ្វើការឃោសនា ផ្សព្វផ្សាយពាណិជ្ជកកម្មអំពីវិធីធ្វើមុខម្ហូបមួយ ដើម្បីចាក់ផ្សាយតាមកញ្ចក់ទូរទស្សន៍ ក៏ត្រូវបានគេទម្លាក់ពីដំណេង។
៦.រដ្ឋាភិបាលអាចត្រូវបានរំលាយដោយធ្វើរដ្ឋប្រហារ ឬការដូររបបដឹកនាំ។ ចំណុចនពមិន មែនមានចែងនៅក្នុងច្បាប់ទេ ប៉ុន្តែបានកើតឡើងនៅបណ្តាប្រទេសជាច្រើនលើសកលលោក ដូចជាប្រទេសថៃជាដើម នៅពេលពួកយោធាគេធ្វើរដ្ឋប្រហារទម្លាក់លោក ថាក់ស៊ីន ស៊ិនណាវ៉ាត្រា ចេញពីអំណាច។
Fបើការបញ្ចប់អាណត្តិរដ្ឋាភិបាលតាមចំនុចទី១ខាងលើ គេត្រូវរៀបចំបោះឆ្នោតជ្រើរើសរដ្ឋសភា និងរៀបចំបង្កើតរដ្ឋាភិបាលជាថ្មីម្តងទៀតទាំងអស់គ្នារ ហើយគេបង្កើតរដ្ឋសភា និងរដ្ឋាភិបាលដូចរៀបរាប់ខាងលើ។
Fតែបើការបញ្ចប់អាណត្តិ រាជរដ្ឋាភិបាលតាមចំនុចទី២ ទី៣ ទី៤ និងទី៥ គេមិនបាច់រៀបចំបោះឆ្នោតជ្រើសរើសរដ្ឋសភាជាថ្មីទេ ដោយបង្កើតរដ្ឋាភិបាល តែម្តងតាមមាត្រា១១៩ថ្មី និងមាត្រា៩០ថ្មី(ពីរ)នៃរដ្ឋធម្មនុញ្ញ គឺជ្រើសរើសបេក្ខជន នាយករដ្ឋមន្ត្រីពីគណៈបក្សដែលទទួលអាសនច្រើនជាងគេក្នុងរដ្ឋសភា អោយរៀបចំបញ្ជីឈ្មោះសមាជិករដ្ឋាភិបាលជាថ្មី នឹងទៅសុំសេចក្តីទុកចិត្តពី រដ្ឋសភាតាមសម្លេងឆ្នោតភាគច្រើនដាច់ខាត់។
@កំណត់សំគាល់៖ បើនាយករដ្ឋមន្ត្រីធ្លាក់ពីដំណែងគឺ សមាជិករាជរដ្ឋាភិបាលត្រូវ រំលាយទាំងអស់!!
ស្ថាប័ននីតិយុត្តាធិការ
១. គោលការណ៍ទូទៅនៃតុលាការ
នៅក្នុងជំពូកទី១១ថ្មី នៃរដ្ឋធម្មនុញ្ញរបស់ព្រះរាជាណាចក្រកម្ពុជា បានចែងពីអំណាច តុលាការដែលឯករាជ្យពីអំណាចនានា ដោយធានាថា ចៅក្រមសម្រេចសេចក្តីដោយ ឆន្ទានុសិទ្ធិរបស់ខ្លួនផ្ទាល់។
តាមមាត្រាទី១២៨ថ្មី នៃរដ្ឋធម្មនុញ្ញចែងថា អំណាចតុលាការជាអំណាចឯករាជ្យ ។ នេះមានន័យថាតុលាការមិនស្ថិតនៅក្រោមឥទ្ធិពល និងការបង្គាប់បញ្ជាពីអំណាចនីតិបញ្ញត្តិ (រដ្ឋសភា និង ព្រឹទ្ធសភា) និងអំណាចនីតិប្រតិបត្តិ(រដ្ឋាភិបាល) ឫអំណាចណាមួយឡើយ ដូចដែលតុលាការរបស់ប្រទេសកម្ពុជាកាលពីសម័យមុន។
ដើម្បីធានានូវអំណាចរបស់តុលាការនេះ កាន់តែមានភាពឯករាជ្យទៀតមាត្រា ១៣០ថ្មី នៃរដ្ឋធម្មនុញ្ញចែងថា គ្មានអង្គភាពណាមួយនៃអំណាចនីតិបញ្ញត្តិ ឫ នីតិប្រតិបត្តិអាច ទទួលអំណាចតុលាការបានឡើយ។
នៅក្នុងរដ្ឋធម្មនុញ្ញបានធានាអំពីមុខងាររបស់ចៅក្រមផងដែរ ដោយមាត្រា១៣៣ថ្មី ចែងថា ចៅក្រមមមិនអាចត្រូវគេដកពីមុខងារបានទេ។ត្រង់នេះគឺរដ្ឋធម្មនុញ្ញដែល ជាច្បាប់របស់ ប្រទេស បានធានាដល់មុខងាររបស់ចៅក្រមដែលមិនអាចត្រូវបានគេដក ហូតមុខងាររបស់ ខ្លួនបានឡើយ ដើម្បីឲ្យចៅក្រមធ្វើការងារកាន់តែឯករាជ្យ និងមានការជឿជាក់ទៅលើតួនាទី របស់ខ្លួន ដើម្បីកាត់សេចក្តីដោយគ្មានការភ័យខ្លាចអ្វីឡើយ។
ក្រៅពីរដ្ឋធម្មនុញបានចែងធានា ឲ្យអំណាចតុលាការនេះឯករាជ្យពីអំណាចនានា ដើម្បីបំពេញតួនាទីខ្លួន ហើយរដ្ឋធម្មនុញ្ញចែងតម្រូវឲ្យចៅក្រមត្រូវតែរកយុត្តិធម៌ជូន ប្រជាពលរដ្ឋឲ្យខានតែបាន តាមរយៈការសម្រេចសេចក្តីរបស់ខ្លួនផងដែរ។ នៅក្នុងកថា ខណ្ឌទី២មាត្រាទី១២៨ ថ្មី នៃរដ្ឋធម្មនុញ្ញបានចែងថា អំណាចតុលាការធានារក្សាអនាគតិ និងការពារសិទ្ធិ សេរីភាពរបស់ប្រជាពលរដ្ឋ។
ពាក្យថា អនាគតិ មានន័យថា ឥតលំអៀង គឺគ្មានការកាន់ជើងអ្នកណាទាំងអស់។ ចាត់ទុកអ្នកទាំងអស់ ​    ដូចៗគ្នា។ ដូច្នេះរដ្ឋធម្មនុញ្ញបានតម្រូវឲ្យអំណាចតុលាការនេះ ត្រូវតែរក្សាឲ្យបានភាពមិនលំអៀងនេះ។
មាត្រា ១២៩ថ្មី និង មាត្រា ១៣១ថ្មី បានកំណត់ច្បាស់ថា អ្នកដែលមានតួនាទីជម្រះក្តី គឺមានតែចៅក្រមម្នាក់គត់ ចំណែកអ្នកដែលធ្វើបណ្តឹងចោទប្រកាន់បណ្តឹងអាជ្ញា គឺមានតែអង្គការអយ្យការទេ​ទើបមានសិទ្ធិធ្វើការចោទប្រកាន់លើបុគ្គលបាន។ ចំណែកអ្នកដទៃទៀតគ្មានសិទ្ធិជម្រះក្តី ឫធ្វើបណ្តឹងអាជ្ញាឡើយ។
បណ្តឹងអាជ្ញា គឺជាបណ្តឹងដែលមានគោលបំណងពិនិត្យអត្ថិភាពនៃបទល្មើស បង្ហាញឲ្យឃើញពិរុទ្ធភាពនៃជនល្មើស និងផ្តន្ទាទោសជននោះតាមច្បាប់កំណត់។
២.រចនាសម្ព័ន្ធតុលាការរបស់ប្រទេសកម្ពុជា
តាមមាត្រារដ្ឋធម្មនុញឆ្នាំ១៩៩៣ពុំបានកំណត់ច្បាស់លាស់អំពីរចនាសម្ព័ន្ធរបស់តុលាការ តុលាការប្រទេសកម្ពុជាសព្វថ្ងៃនេះទេ។ ហើយនាពេលសព្វថ្ងៃនេះ ក៏នៅតែមិន ទាន់មាន ច្បាប់ថ្មីណាមកកំណត់អំពីរចនាសម្ព័ន្ធរបស់តុលាការដែរ ប៉ុន្តែនីតិវិធីមួយចំនួន បានយក តាមក្រមនីតិវិធីរដ្ឋប្បវេណីថ្មី និងក្រមនីតិវិធីព្រហ្មទណ្ឌថ្មី។
តាមមាត្រា១២៨ថ្មី នៃរដ្ឋធម្មនុញ្ញឆ្នាំ ១៩៩៣ បានសរសេរថា អំណាចតុលាការគ្របដណ្តប់ទៅលើរឿងក្តីទាំងអស់ រួមទាំងរឿងក្តីរដ្ឋបាលផងដែរ ។​ ត្រង់នេះគេអាចយល់បានថា តុលាការប្រទេសកម្ពុជា គឺមានតែមួយផ្នែកដែលត្រូវទទួលខុស ត្រូវកាត់រឿងក្តីដូចជាៈ
  • រឿងព្រហ្មទណ្ឌ
  • រឿងរដ្ឋប្បវេណី
  • រឿងពាណិជ្ជកម្ម
  • រឿងវិវាទរដ្ឋបាល
  • រឿងវិវាទការងារ និង
  • រឿងអនិតិជន
ប៉ុន្តែនៅប្រទេសខ្លះ គេមានតុលាការដាច់ដោយឡែកពីគ្នា មិនដូចតុលាការនៅប្រទេសកម្ពុជាទេ គឺគេមានតុលាការពាណិជ្ជកម្ម តុលាការរដ្ឋ​បាល តុលាការការងារ និងតុលាការអនីតិជន ទៀតផង។
ប៉ុន្តែនាពេលខាងមុខនេះ ប្រទេសកម្ពុជាគ្រោងបង្កើតតុលាការពាណិជ្ជកម្ម សម្រាប់ដោះស្រាយ វិវាទពាណិជ្ជកម្ម និងតុលាការរដ្ឋបាលដាច់ដោយឡែកពីតុលាការរាជធានី ខេត្តសព្វថ្ងៃនេះ។
មាត្រា១២៨ថ្មី ចែងទៀតថា អំណាចតុលាការនេះ ត្រូវប្រគល់ឲ្យតុលាការកំពូល និងសាលា ជម្រះក្តីគ្រប់ផ្នែក និងគ្រប់ជាន់ថ្នាក់។ ប៉ុន្តែបើគ្រាន់តែចែងបែបនេះ គេមិនអាចយល់ ច្បាស់ពីរចនាសម្ព័ន្ធនៃតុលាការរបស់ប្រទេសកម្ពុជាសព្វថ្ងៃបានទេ។
ដូចបានបញ្ជាក់ពីខាងលើមកហើយថា តាមរដ្ឋធម្មនុញ្ញឆ្នាំ ១៩៩៣ មិនបានបញ្ជាក់ច្បាស់ លាស់អំពីរចនាសម្ព័នអង្គការចាត់តាំង តុលាការរបស់ប្រទេសកម្ពុជាសព្វថ្ងៃទេ ហើយមិនទាន់ មានច្បាប់ថ្មីណាមកកំកំណត់អំពីរចនាសម្ព័ន្ធនេះដែរ រួមទាំងលក្ខន្តិកៈរបស់ចៅក្រម និងព្រះរាជ អាជ្ញា។
ក្នុងនីតិវិធីព្រហ្មទណ្ឌដែលបានប្រកាសឲ្យប្រើកាលពីថ្ងៃទី ១០ សីហា ឆ្នាំ ២០០៧ និងនីតិរដ្ឋប្ប វេណី ដែលបានប្រកាសឲ្យប្រើនៅថ្ងៃទី ០៦ សីហា ឆ្នាំ២០០៦ បានបញ្ជាក់ខ្លះអំពីរចនា សម្ព័ន្ធតុលាការកម្ពុជាដូចតទៅៈ
  • តុលាការរាជធានី ខេត្ត
  • តុលាការយោធា
  • សាលាឧទ្ធរណ៍
  • តុលាការកំពូល
៣.ចំណាត់ថ្នាក់សាលាជម្រះក្តី និងវិសាលភាពដែនសមត្ថកិច្ច
ក.សាលាជម្រះក្តីជាន់ទាប​ ឫ សាលាដំបូង
តុលាការរាជធានី ខេត្ត និងតុលាការយោធា ត្រូបានគេចាត់ទុកថា សាលាជម្រះក្តីជាន់ទាប សាលាដំបូង។តុលាការរាជធានីភ្នំពេញ ខេត្ត គឺមានទីតាំងនៅស្ទើរគ្រប់ទូទាំង២៤ រាជធានី ខេត្ត ហើយមានសមត្ថកិច្ចលាតសន្ធឹងនៅក្នុងទឹកដីរាជធានី ខេត្តរបស់ខ្លួនតែប៉ុណ្ណោះ។
តុលាការយោធា គឺមានតែមួយគត់នៅទីក្រុងភ្នំពេញ ហើយសមត្ថកិច្ចលាតសន្ធឹង លើដែនដីនៃព្រះរាជាណាចក្រកម្ពុជាទាំងមូល។
   ខ.សាលាជម្រះក្តីជាន់ខ្ពស់
សាលាឧទ្ធរណ៍ និងតុលាការកំពូល មានសមត្ថភាពលាតសន្ធឹងលើទឹកដីនៃព្រះរាជា ណាចក្រកម្ពុជាទាំងមូល ។
គ.អង្គការអយ្យការ
-នៅអមសាលាជម្រះក្តីជាន់ទាប ឫសាលាដំបូង (តុលាការរាជធានី ខេត្ត និងតុលាការយោធា)ត្រូវមានស្ថាប័នមួយឈ្មោះថា អយ្យការនៅអមសាលាជម្រះក្តីនីមួយៗ។
-សាលាជម្រះក្តីជាន់ខ្ពស់ (សាលាឧទ្ធរណ៍ និងតុលាការកំពូល) ក៏មានអយ្យការនៅអមដែរ ។
-នៅក្នុងរឿងក្តីព្រហ្មទណ្ឌ​ ក្រុមអយ្យការ ដើរតួនាទីជាម្ចាស់នៃបណ្តឹងអាជ្ញា ធ្វើសេចក្តីសន្និដ្ឋានទោស ដោយតាំងខ្លួនជាគូក្តីដើមជាដរាប ។
-នៅក្នុងរឿងរដ្ឋប្បវេណី និងរឿងក្តីផ្សេងៗទៀត ក្រុមអយ្យការដើរតួជា គូរក្តីរណប គឺគ្រាន់តែជាអ្នកឲ្យយោបល់ឃើញថា ជាការគួរ ។ ប៉ុន្តែនៅក្នុងរឿងក្តីខ្លះទាក់ទងនឹងរឿងរបៀបរបបសាធារណៈក្រុមអយ្យការតាំងខ្លួនជា គូក្តីដើម ។ តួនាទីរបស់ព្រះរាជអាជ្ញាមានចែងបន្ថែមក្នុងមាត្រា ២៧ នៃក្រមនីតិវិធីព្រហ្មទណ្ឌថ្មី ។
-មុខងារជាចៅក្រម និង មុខងារជាព្រះរាជអាជ្ញា ឫ​ជាព្រះអាជ្ញារង មានវិសមិតភាពជាមួយ គ្នាដាច់ខាត។ ពោលអ្នកដែលធ្វើជាចៅក្រមសម្រេចក្តី គឺមិនអាចដើរតួជាព្រះរាជអាជ្ញាធ្វើការចោទ ប្រកាន់បានទេ ហើយក៏មិនអាចចូលរួមក្នុងការជំនុំជម្រះរឿងក្តីដែលខ្លួនបានដើរតួស៊ើបអង្កេតដែរ នេះមានចែងនៅក្នុងក្រមនីតិវិធីព្រហ្មទណ្ឌ មាត្រា ២៨៨ ។
ឃ.ក្រឡាបញ្ជី
ទាំងនៅផ្នែកចៅក្រម និងអយ្យការគ្រប់សាលាជម្រះក្តីទាំងអស់ មានផ្នែកមួយទៀតគេហៅថា ផ្នែក ក្រឡាបញ្ជី ។ ក្រឡាបញ្ជីនេះ ជាជំនួយរបស់ចៅក្រម និងព្រះរាជអាជ្ញានៅគ្រប់ដំណាក់ កាលទាំងអស់នៃរឿងក្តី ដូចជា ទទួលខុលត្រូវសរសេរកំណត់ហេតុ សួរចម្លើយ កំណត់ហេតុសវ នាការ កំណត់ហេតុផ្សេងៗ ការគ្រប់គ្រងសំណុំរឿងការថែរក្សាទុកវត្ថុតាង ចេញសំរង់សាលក្រម សំរង់ក្តីជំនំជម្រះជាដើម ។
៤.ការតែងតាំងចៅក្រម ព្រះរាជអាជ្ញា និងក្រឡាបញ្ជី
តាមមាត្រា ១៣៤ថ្មី នៃរដ្ឋធម្មនុញ្ញត្រង់កថាខណ្ឌទី៣​ បានបញ្ជាក់ច្បាស់ថា​ការតែងតាំងចៅ ក្រម ព្រះរាជអាជ្ញា គឺឧត្តមក្រុមប្រឹក្សានៃអង្គចៅក្រម ជាអ្នកសម្រេច និងលើកសំណើថ្វាយព្រះ មហាក្សត្រដើម្បីចេញជា ព្រះរាជក្រឹត្យតែងតាំង ។
នៅក្នុងមាត្រា ១១ នៃច្បាប់ស្តីពីការរៀបចំ និងការប្រព្រឹត្តទៅនៃឧត្តមក្រុមប្រឹក្សាអង្គចៅក្រម បានបញ្ជាក់ថា ឧត្តមក្រុមប្រឹក្សានៃអង្គចៅក្រមសម្រេចលើកសេចក្តីស្នើថ្វាយព្រះមហាក្សត្រអំពីកិច្ចការងារ ខាងលើនេះ ។ នេះមានន័យថា ក្រោយពីឧត្តមក្រុមប្រឹក្សានៃអង្គចៅក្រមសម្រចយ៉ាងណាហើយ នោះ គឺរដ្ឋមន្ត្រីក្រសួងយុត្តិធម៌ធ្វើសេចក្តីព្រាងព្រះរាជក្រឹត្យថ្វាយព្រះមហាក្សត្រ ដើម្បីឡាយព្រះ ហស្ថលេខាតែងតាំងចៅក្រម និងព្រះរាជអាជ្ញា ។
ចំពោះចៅក្រម និងព្រះរាជអាជ្ញាសព្វថ្ងៃ ត្រូវឆ្លងកាត់ការប្រលងប្រជែងដើម្បីចូលរៀននៅ សាលា ភូមិន្ទវិជ្ជាជីវៈចៅក្រម ដោយទទួលការបណ្តុះបណ្តាលវិជ្ជាជីវៈរយៈពេល ២ឆ្នាំ ជាមុនសិន ទើបទទួលការតែងតាំងឲ្យធ្វើជាចៅក្រម ឬ ព្រះរាជអាជ្ញា ។
៥.សមាសភាពចៅក្រម និង ព្រះរាជអាជ្ញានៅសាលាជម្រះក្តីនីមួយៗ
-តុលាការរាជធានី ខេត្ត មានប្រធានតុលាការមួយរូប​ និងមានអនុប្រធានព្រមទាំងចៅក្រម មួយរូប ឬច្រើន    រូប ។
-អយ្យការអមតុលាការរាជធានី ខេត្ត មានព្រះរាជអាជ្ញា១រូប ជាប្រធាន និងព្រះរាជអាជ្ញារង១រូ​ប ឬច្រើនរូប។
-តុលាការយោធា មានប្រធានតុលាការ១រូប អនុប្រធាន និង ចៅក្រម១រូប ឬច្រើនរូប ។
-អង្គអយ្យការអមសាលាឧទ្ធរណ៍ មានអគ្គព្រះរាជអាជ្ញា១រូបជាប្រធាន​ និងមាន អគ្គព្រះរាជអាជ្ញារង និងព្រះរាជអាជ្ញាច្រើនរូប ។
-តុលាការកំពូលមាន ប្រធាន១រូប អនុប្រធាន និងចៅក្រមជាច្រើនរូប ។
-អយ្យការអមតុលាការកំពូល មានអគ្គព្រះរាជអាជ្ញា ១រូប ជាប្រធាន និងមាន អគ្គព្រះរាជអាជ្ញារង និង មានព្រះរាជអាជ្ញាច្រើនរូប ។
-ក្រឡាបញ្ជីទាំងអស់ នៃសាលាជម្រះក្តីរបស់ប្រទេសកម្ពុជា ត្រូវបានតែងតាំងផ្លាស់ប្តូរ​ ហូតងារ ឬតម្លើងឋានៈដោយរដ្ឋមន្ត្រីក្រសួងយុត្តិធម៌ ។ ក្រឡាបញ្ជី មាននាយកក្រឡាបញ្ជីម្នាក់ និងមានក្រឡាបញ្ជីច្រើននាក់ ទាំងនៅផ្នែកចៅក្រម​ និង ផ្នែកអយ្យការ ។
court-khmer
៦.ប្រភេទសាលក្រម និងសាលដីការ
ក.សាលក្រមរបស់សាលាដំបូង
ក្រោយចៅក្រមសាលាដំបូង (តុលាការរាជធានី ខេត្ត និងតុលាការយោធា​) បើកសវនាការ ជំនុំជម្រះក្តីហើយ មានសិទ្ធិចេញសេចក្តីសម្រេចមួយឈ្មោះថា សាលក្រម ដែលសាលក្រម នេះចែកចេញជាពីរ សាលក្រមចំពោះមុខ និង សាលក្រមកំបាំងមុខ ។
ក.១.សាលក្រមចំពោះមុខ
តុលាការរាជធានី ខេត្ត និងតុលាការយោធា អាចចេញ សាលក្រមចំពោះមុខ ក្នុងករណី ដូចជាៈ
១.នៅពេលដែលសវនាការជំនុំជម្រះក្តីនោះ ជនជាប់ចោទបានបង្ហាញខ្លួននៅក្នុងសវនាការ ។
២.នៅពេលដែលជំនុំជម្រះក្តី ទោះបីជនជាប់ចោទបានដើរបង្ហាញចេញពីបន្ទប់សវនាការ
៣.ជនជាប់ចោទមិនបានចូលមកបង្ហាញខ្លួននៅពេលសវនាការទេ ប៉ុន្តែសាម៉ីខ្លួនបាន ដឹងអំពីដីការបញ្ជូនរឿងទៅជំនុំជម្រះផ្ទាល់ ឬ បានដឹងពីការកោះហៅនោះឡើយ។
៤.ជនជាប់ចោទចិនអាចបង្ហាញខ្លួនក្នុងសវនាការដោយមូលហេតុសុខភាព ឬ ដោយមូលហេតុងន់ធ្ងរផ្សេងទៀត ហើយប្រធានសវនាការ(ចៅក្រម)បានបង្គាប់ ឲ្យសាកសួរនោះរួចហើយ ។
ក.២.សាលក្រមកំបាំងមុខ
តុលាការរាជធានី ខេត្ត និងតុលាការយោធា អាចចេញ សាលក្រមកំបាំងមុខ ក្នុងករណីដូចជាៈ
១.នៅពេលជនជាប់ចោទ មិនបានបង្ហាញខ្លួននៅក្នុងពេលសវនាការ
២.មិនបានដឹងអំពីដីការបញ្ជូនរឿងទៅជំនុំជម្រះ។
៣.មិនបានដឹងអំពីដីការកោះហៅនោះទេ។
ខ.សាលដីការរបស់សាលាឧទ្ធរណ៍
សាលាឧទ្ធរណ៍ទទួលជំនុំជម្រះលើបណ្តឹងឧទ្ធរណ៍ ដែលភាគីនានាមិនសុខចិត្តនឹង សេចក្តីសម្រេចរបស់សាលាដំបូង ហើយប្តឹងមកសាលាឧទ្ធរណ៍ដើម្បីឲ្យជួយរកយុត្តិធម៌បន្ត ។
ប្រធានសភាព្រហ្មទណ្ឌនៃសាលាឧទ្ធរណ៍ ជូនដំណឹងពីកាលបរិច្ឆេទនៃសវនាការ ដល់អគ្គព្រះរាជអាជ្ញាអមសាលាឧទ្ធរណ៍ ។
ការសម្រេចសេចក្តីលើបណ្តឹងឧទ្ធរណ៍
-ក្រោយពេលទទួលពាក្យបណ្តឹងឧទ្ធរណ៍ ហើយការិយាល័យក្រឡាបញ្ជីសាលាដំបូង ត្រូវបញ្ជូនសំណុំរឿងទាំងអស់ (សំណុំរឿងនីតិវិធី សេចក្តីចម្លងនៃបណ្តឹងឧទ្ធរណ៍ និងសេចក្តី ចម្លងសាលក្រម ) បញ្ជូនទៅការិយាល័យក្រឡាបញ្ជីសាលាឧទ្ធរណ៍។
ក្រោយពេលសភាព្រហ្មទណ្ឌនៃសាលាឧទ្ធរណ៍ស្តាប់គ្រប់ភាគីហើយ ចៅក្រមចេញ សាលដីការចំពោះមុខ ឬ សាលដីការកំបាំងមុខ ។
ចំពោះសាលដីការចំពោះមុខ ភាគីនានាអាចបណ្តឹងសាទុក្ខទៅតុលាការកំពូលបាន។
ចំពោះសាលដីការកំបាំងមុខ ភាគីនានាធ្វើបណ្តឹងទាស់បាន ហើយក្រោយផុតរយៈ ពេលបណ្តឹងទាស់ គេអាចបណ្តឹងសាទុក្ខទៅតុលាការកំពូលបន្តទៀត។
គ.សាលដីការរបស់តុលាការកំពូល
តុលាការកំពូល ជាតុលាការជាន់ខ្ពស់ចុងក្រោយ មានសមត្ថភាពទទួលជម្រះលើ បណ្តឹងបីយ៉ាង៖
១បណ្តឹងសាទុក្ខលើកទី១
២បណ្តឹងសាទុក្ខលើកទី២ (សភាពេញអង្គ)
៣បណ្តឹងសើរើរឿងក្តី (សភាពេញអង្គ)
សេចក្តីបញ្ចប់
ក្រោយពីបានសិក្សាអំពី “គោលការណ៍នៃការបែងចែងអំណាច” រួចមកខ្ញុំយល់ថាការបែង ចែកអំណាចគ្នានេះពិតជាមានសារៈសំខាន់ នេះជាដំណោះស្រាយដែលមិនអាចធ្វើអោយបុគ្គល កាន់អំណាចតែម្នាក់ឯងបានក្នុងប្រទេសមួយ ដែលជាហេតុមិនអនុញតិអោយប្រទេសរីកចំរើន បាន។ ក្រៅពីស្ថាប័នទាំងបីខាងលើនេះ ក៏មានស្ថាប័នពីផ្សេងទៀតដែរដែលពាក់ព័ន្ធនឹងគ្នាយ៉ាង ស្អិតល្មូតដែរនោះគឺក្រុមប្រឹក្សាធម្មនុញ្ញ និងឧត្តមក្រុមប្រឹក្សានៃអង្គចៅក្រម ដូច្នេះស្ថាប័ន ទាំងអស់ខាងលើ ត្រូវសហការគ្នាអោយបានល្អក្នុងការអនុវត្តការងាររៀងៗខ្លួន។
សរុបមកស្ថាប័ននីមួយពិតជាមានសារៈសំខាន់រៀងៗខ្លួនណាស់ ដើម្បីចែកគ្នាដោះស្រាយ បញ្ហានានា ដែលបានកើតឡើងក្នុងប្រទេស៕
ឯកសារយោង
មូលដ្ឋានច្បាប់និងស្ថាប័នច្បាប់ (ដោយឯកឧត្តម ឥន យឿន)  រដ្ឋបាលសាធារណៈនិងកំនែរទម្រង់រដ្ឋបាលសាធារណៈ(ដោយលោក កុល សារូ)រដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា (បោះពុម្ព ខែមករា ឆ្នាំ២០១០)

No comments:

Post a Comment