នៅសតវត្សទី ២១ អ្វីដែលមនុស្សមិនអាចខ្វះបានគឺថាមពល ។ បច្ចុប្បន្នមនុស្សពឹងផ្អែកស្ទើរតែទាំងស្រុងទៅលើប្រេងឥន្ធនៈ ដើម្បីបង្កើតថាមពល ។
ប៉ុន្តែដោយសារតែប្រេងឥន្ធនៈជាធនធានធម្មជាតិដែលមិនអាច កកើតឡើងវិញបាននិងមានកំរិត ដូចនេះមនុស្សត្រូវស្វែងរកជម្រើសផ្សេងៗក្នុងការបង្កើតថាមពល ។ ក្នុងនោះថាមពលនុយក្លេអ៊ែរជាជម្រើសមួយក្នុងចំណោមជម្រើសជាច្រើនតែទាស់ត្រង់ថាថាមពលនុយក្លេអ៊ែរ
ផ្តល់ឲ្យយើងទាំងគុណសម្បត្តិ និង គុណវិបត្តិ ។
ដូចនេះថ្ងៃនេះ “គំនិត” នឹងលើកយកគុណសម្បត្តិ និង គុណវិបត្តិខ្លះៗរបស់ថាមពលនុយក្លេអ៊ែរមកប្រាប់ប្រិយមិត្តិឲ្យបានដឹងដែល មានដូចតទៅ ៖
គុណសម្បត្តិ :
- ថាមពលនុយក្លេអ៊ែរបញ្ចេញឧស្ម័នកាបូនឌីអុកស៊ីតតិចតួចបំផុតបើប្រៀបធៀប ទៅនឹងការបញ្ចេញឧស្ម័នកាបូនឌីអុកស៊ីតរបស់ប្រេងឥន្ធនៈ ដូចនេះវាអាចជួយដល់ការកាត់បន្ថយនៃការឡើងកំដៅរបស់ផែនដី ។
- ក្នុងរោងចក្រថាមពលនុយក្លេអ៊ែរមួយប្រើប្រាស់ធនធានធម្មជាតិតិចតួចបំផុតតែអាចបង្កើតបានថាមពលយ៉ាងច្រើនមហិមា ។
- គ្រប់ប្រទេសទាំងអស់លើពិភពលោកអាចបង្កើតថាមពលនុយក្លេអ៊ែរបានដែលវាមិនដូច ប្រេងឥន្ធនៈទេដែលមានតែប្រទេសមួយចំនួនប៉ុណ្ណោះអាចបង្កើតបាន ។
- បច្ចេកវិទ្យានុយក្លេអ៊ែរមានស្រាប់ដោយគេមិនចាំបាច់ចំណាយថវិកាក្នុងការស្រាវជ្រាវអ្វីទៀតឡើយ ។
គុណវិបត្តិ :
- ថាមពលនុយក្លេអ៊ែរអាចយកទៅបង្កើតជាអាវុធប្រល័យលោកបាន ហើយបើសិនជាវាធ្លាក់ទៅក្នុងដៃមនុស្សអាក្រក់ នោះផែនដីនឹងត្រូវវិនាសជាមិនខាន ។
- បញ្ហាវិទ្យុសកម្មគឺជាក្តីបារម្ភធំមួយព្រោះថាគេមិនទាន់រកឃើញ វិធីក្នុងការបំបាត់វានូវឡើយ ។ ដោយសារតែកាកសំណល់របស់ថាមពលនុយក្លេអ៊ែរមានសារធាតុវិទ្យុសកម្មខ្ពស់ ដូចនេះគេត្រូវគ្រប់គ្រងវាឲ្យបានល្អបើមិនដូច្នោះទេវានឹងផ្តល់ផល ប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់ផែនដី ។
- ក្នុងការបង្កើតរោងចក្រថាមពលនុយក្លេអ៊ែរមួយគេត្រូវការចំណាយថវិកា និង ធនធានមនុស្សយ៉ាងច្រើនសន្ធឹកសន្ធាប់ដែលវាជាឧបសគ្គមួយសម្រាប់ប្រទេស ក្រីក្រ ។
- ថាមពលនុយក្លេអ៊ែរមិនមែនជាធនធានកកើតឡើងវិញឡើយ ។ អុយរ៉ាយ៉ូមដែលជាប្រភពក្នុងការបង្កើតថាមពលនុយក្លេអ៊ែរអាចផ្គត់ផ្គង់បាន ត្រឹមរយៈពេលប្រមាណពី ៣០ ទៅ ៦០ឆ្នាំប៉ុណ្ណោះ ព្រោះថាអុយរ៉ាយ៉ូមជាសារធាតុដ៏កម្រមួយ ។
ទន្ទឹមនឹងគុណសម្បត្តិ និង គុណវិបត្តិទាំងនេះ ក៏នូវមានបញ្ហាដ៏សំខាន់មួយដែលគេកំពុងយកពិភាក្សាគឺបញ្ហាសុវត្តិភាព ។ បើទោះបីរោងចក្រថាមពលនុយក្លេអ៊ែរកម្រនឹងកើតមានឧបទ្ទវហេតុអ្វីមួយ ប៉ុន្តែបើវាកើតមានឡើងនោះ វាផ្តល់ផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់ផែនដីក្នុងរយៈពេលរាប់រយឆ្នាំទៅមុខ ។ ឧទាហរណ៍ដូចជាគ្រោះថ្នាក់នៅឈឺណូប៊ីល (Chernobyl) អតីតសហភាពសូវៀតក្នុងឆ្នាំ ១៩៨៦ ដែលប្រហែលជាគ្រោះថ្នាក់របស់ថាមពលនុយក្លេអ៊ែរធំបំផុតក្នុងប្រវត្តិសាស្រ្ត ពិភពលោកដែលគេមិនអាចបំផ្លិចបាន ៕
ដកស្រង់ និង កែសម្រួលពី :
http://timeforchange.org/pros-and-cons-of-nuclear-power-and-sustainability
http://wiki.answers.com/Q/What_are_advantages_and_disadvantages_of_nuclear_power
No comments:
Post a Comment