Tuesday, September 17, 2013

ភ្លេងពិណពាទ្យគឺជាភ្លេងរបស់ខ្មែរយ៉ាងពិតប្រាកដ

ពិណខ្មែរ(ចម្លាក់របាំនៅប្រសាទបាយ័ន)
មូលហេតុបានជាភ្លេងនេះ មានឈ្មោះថា ភ្លេងពិណពាទ្យ ព្រោះ​ក្នុង​ក្រុម​ភ្លេង​នេះ​ ​កាលពីដើម គេនិយមប្រើពិណចេញផ្តើមបទមុនគេ ។ មានអ្នកខ្លះ ហៅ​ភ្លេង​ពិណ​ពាទ្យនេះ ដោយការភ័ន្តច្រឡំថា ភ្លេងសៀម ។ ការពិតសៀមយក​ពី​ខ្មែរ​យើងទៅវិញទេ។ សៀមហៅវង់ភ្លេងនេះ ថាប៉ីពាទ្យ (ពីផាត) ព្រោះ​ពី​ដើម​គេ​ប្រើ​ប៉ី​ ឬ​ស្រឡៃនាំមុខគេ។ 
ភ្លេង​ពិណ​ពាទ្យ​ គឺ​ត្រូវ​បាន​គេ​ជឿ​ថា​មាន​ប្រ​ភព​ដើម​ ​នៅ​កំ​ឡុង​សម័យហ្វូណន ខណៈ​ពេល​ក្រុម​នោះ​ ត្រូវ​បាន​គេ​ហៅ​ថា​ ​ពិណ​បាង​ និង​ប្រើ​ប្រាស់​ឧបករណ៍​ហៅ​ថា​ពិណដែល​គេ​ជឿ​ថា​បាន​ផ្សព្វ​ផ្សាយ​មក​ពី​ ប្រទេសឥណ្ឌា។​ បន្ទាប់​​មក​​ក្នុង​សម័យអង្គរ មាន​សាក្សី​ខ្លះ​ថា​មាន​ក្រុម​មួយ​ទៀត​ហៅ​ថា​  កុង​ពិត​ ដែល​ត្រូវ​បាន​ហៅ​មក​ពី​ឧបករណ៍​តន្ត្រី​កុង​។​នៅ​ពាក់​ កណ្តាល​សម័យ​នោះ​មាន​ក្រុម​ពីរ​ដែល​បម្រើ​ឱ្យ​តាម​អ្នក​ព្រហ្មញ្ញសាសនានិង​ អ្នក​កាន់​ព្រះពុទ្ធសាសនាក្នុង​ចំណោម​ភ្លេង​ខ្មែរ​ទាំង​អស់​ តន្ត្រី​ពិណ​ពាទ្យ​ គឺ​ឆ្លុះ​បញ្ចាំង​ពី​អំ​ណាច​ក្នុង​ ​សម័យ​អង្គរ​ ។
លុះ​​ដល់​​សម័យ​​ក្រោយ​ៗមក​​​​​ ​ខ្មែរ​​ក៏​​បាន​​កែ​​ប្រែ​​ផ្លាស់​​ប្តូរ​​ថែម​​ថយ​​គ្រឿង​​ភ្លេង​​នេះ​​ ​ឲ្យ​​ក្លាយ​​ទៅ​​​ជា​​ភ្លេង​​របស់​​ខ្មែរ​​ ​។​ ​សព្វ​​ថ្ងៃ​​នេះ​ ​ភ្លេង​​ពិណ​ពាទ្យ​​​​ត្រូវ​​បាន​​ចែក​​ចេញ​​ជា​​ ​២​វង់​​៖​ ​ពិណ​ពាទ្យ​​វង់​​តូច​​ ​ (​មាន​​ឧបករណ៍​​ចំនួន​៥​)​ ​និង​​ពិណ​ពាទ្យ​​វង់​​ធំ​ ​(​មាន​​​​ឧបករណ៍​ចំនួន​ ​១០​)​។​ ​នៅ​​ក្នុង​​ព្រះ​​រាជ​​វាំង​​​ ​មាន​ឧបករណ៍​​​​ភ្លេង​​ពិណ​ពាទ្យ​​​​​​ពិ​សេស​​មួយ​​​បែប​​ហៅ​​ថា​​ ​ក្រុម​​ម​ហោ​រី​​ព្រះ​​រាជ​​ទ្រព្យ​​ ​(​មាន​​ឧបករណ៍​​ចម្រុះ​​ច្រើន​​យ៉ាង​​ ​ដល់​​ទៅ​​១៦​​គ្រឿង​​)​​ ​។​ ​ខ្មែរ​​ប្រើ​​វង់​​ភ្លេង​​ពិណ​ពាទ្យ​​ ក្នុង​​ការ​​កំ​ដរ​​​របាំ​​បុរាណ​​ ​ក្នុង​​ពិ​ធី​​បួង​​សួង​​ ​(បន់​​ស្រន់​​ ​លា​​បំ​ណន់​​)​ ​ក្នុង​​ពិធី​​​សាសនា​​ ​(​បុណ្យ​​កឋិន​​ ​បុណ្យ​​ផ្កា​​ បំបួស​​នាគ​ ពុទ្ធា​ភិ​សេក​​…​)​ ​ជួន​​កាល​​ក្នុង​​ពិធី​​តម្កល់​​សព​​ ​។
​ដូច្នេះ​ក្នុង​នាម​យើង​ទាំង​អស់​គ្នា​ជា​កូន​ខ្មែរ​ជំនាន់​ក្រោយ​​ ពុំ​គួរ​គប្បី​ហៅ​ភ្លេង​ពិណ​ពាទ្យ​ដែល​បុព្វ​បុរស​យើង​បាន​បន្សល់​ទុក​ឲ្យ​ នេះ​ថា​ជា​ ​ភ្លេង​សៀម​ទៀត​ឡើយ​ ​។​

ឯកសារយោង៖
-ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ
-សៀវភៅ​ ”អរិយ​​ធម៌​ខ្មែរ​” អ្នក​ស្រី​ ត្រឹង​ ងា​

No comments:

Post a Comment