- សេចក្ដីផ្ដើម
សង្គ្រាមកម្ពុជាវៀតណាម
គឺជាការប៉ះទង្គិចប្រដាប់អាវុធរវាងសាធារណរដ្ឋសង្គមនិយមវៀតណាម និង
កម្ពុជាប្រជាធិបតេយ្យ។ សង្គ្រាមនេះបានចាប់ផ្ដើម ជា
មួយការប៉ះទង្គិចដោយឡែកគ្នាតាមរយៈព្រំដែនគោក និងសមុទ្រវៀតណាម
និងកម្ពុជារវាងឆ្នាំ១៩៧៥ និង១៩៧៧ ជួនកាលមានការពាក់ ព័ន្ធនឹងការបង្កើត កង
ទ័ពទំហំស្មើកងពលធំ ។ ថ្ងៃ២៥ធ្នូ១៩៧៨ វៀតណាមបានផ្ដើមការលុកលុយ
កម្ពុជាពេញទីនិងជាបន្ត បន្ទាប់បានកាន់កាប់ប្រទេសនេះបន្ទាប់ពីខ្មែរក្រហមត្រូវបានដកចេញពីអំណាច។
កំឡុងសង្គ្រាមវៀតណាម ពួកកុម្មុយនិស្តវៀតណាម និងខ្មែរ
ក្រហមបានបង្កើតសម្ព័ន្ធភាពមួយដើម្បីប្រឆាំង នឺងរបបដែលមាន
ស.រ.នៅពីក្រោយខ្នងក្នុងប្រទេស ពួកគេរៀងខ្លួន។ ទោះបីជាការបង្ហាញ ជាចំហ
របស់ខ្លួននូវការសហការជាមួយពួកវៀតណាមមែនពួកមេដឹកនាំខ្មែរក្រហម បានភ័យ ខ្លាច
ថាពួកកុម្មុយនិស្តវៀតណាមកំពុងតែមានគម្រោង
ដើម្បីបង្កើតសហព័ន្ធឥណ្ឌូចិនដែលមានវៀតណាមជាកម្លាំងត្រួតត្រាក្នុងតំបន់ នេះ ។
ដើម្បីយកអោយបានការ ប៉ុនប៉ងមុនដោយពួកវៀតណាមដើម្បីត្រួត្រាខ្លួន
ពួកមេដឹកនាំខ្មែរក្រហមក៏បានចាប់ផ្ដើមបន្សុទ្ធកម្ម
បុគ្គលិកដែលបង្វឹកដោយវៀតណាម ក្នុងជួររបស់ពួកគេពេល
ដែលរបបលន់-ណុលបានចុះចាញ់នៅឆ្នាំ ១៩៧៥។ បន្ទាប់មក
នៅខែ ឧសភា ១៩៧៥ កម្ពុជាប្រជាធិបតេយ្យដែលបានបង្កើតថ្មីមួយនេះ បានត្រួត្រាដោយ
ពួកខ្មែរ ក្រហម បានចាប់ផ្ដើមបង្កសង្គ្រាមប្រឆាំង នឹងវៀតណាម
ដែលត្រូវបានកត់សម្គាល់តាមរយៈការវាយប្រហារលើកោះវៀតណាមភូគុក (កោះត្រល់) ។
ទោះបីជាការ ប្រយុទ្ធ គ្នា ដែលបានកើតឡើងរវាងប្រទេសទាំងពីរនេះក៏ដោយ
ក៏ពួកមេដឹកនាំនៃវៀតណាមនិងកម្ពុជារួបរួមគ្នា ឡើងវិញដែលបង្កើត ជា ការដោះ
ដូរការទូត ជា សាធារណៈច្រើនលើកច្រើនសា ពេញមួយឆ្នាំ១៩៧៦
ដើម្បីធ្វើឱ្យលេចឡើងទំនាក់ទំនងរឹងមាំដោយសង្ឃឹមទុករវាងពួកគេ ។ នៅពីក្រោយឆាក
យ៉ាងណាក៏ ដោយ
ក៏ពួកមេដឹកនាំកម្ពុជាបានបន្តភ័យនូវអ្វីដែលខ្លួនបានសង្កេតថាជាការវាតទីនិយម
រឺ វិត្ថានិយម របស់វៀតណាម ។ ដូចគ្នាដែរ នៅថ្ងៃ៣០មេសា ១៩៧៧
ពួកគេបានផ្ដើមការវាយប្រហារយោធាដ៏ធំមួយផ្សេងទៀតលើវៀតណាម ។
ដោយបានតក់ស្លុតតាមរយៈការវាយសម្រុកចូលរបស់កម្ពុជា វៀតណាមក៏បានផ្ដើម
ការវាយប្រហារសងសឹកមួយវិញនៅចុងឆ្នាំ១៩៧៧
ក្នុងបំណងមួយដើម្បីបង្ខំអោយរដ្ឋាភិបាលកម្ពុជាចរចារ ។ នៅខែ មករា ១៩៧៨
កងទ័ពវៀតណាមបាន ដក ថយព្រោះគោលដៅនយោ បាយរបស់ខ្លួនមិនបានសម្រេច
។ការវាយប្រហារគ្នាទ្រង់ទ្រាយតូចបានបន្តរវាងប្រទេសទាំងពីរពេញមួយឆ្នាំ១៩៧៨
ដូចគ្នាចិនបាន ព្យា
យាមសម្រុះសម្រួលឱ្យមានការជជែកពិភាក្សាសន្តិភាពរវាងប្រទេសទាំងពីរខាង ។
យ៉ាងណាៗ ប្រទេសណាក៏មិនអាចឈាន ដល់ការ សន្យា ដែលអាចទទួល យកបាននៅតុចរចារឡើយ ។
នៅចុងឆ្នាំ១៩៧៨ ពួកមេដឹកនាំវៀតណាមបានសម្រេច ចិត្តរបបកម្ពុជា ប្រជាធិប តេយ្យ
ដែលត្រួតត្រាដោយខ្មែរក្រហម ដោយ សង្កេតថារបបនេះជារបបនិយមចិន
និងមានអរិភាពខ្លាំងចំពោះវៀតណាម។ ថ្ងៃ២៥ធ្នូ ១៩៧៨ ទ័ពវៀតណាម១៥០០០០នាក់បាន
លុកលុយកម្ពុជា ប្រជាធិប តេយ្យ និងបានរាតត្បាតកងទ័ពបដិវត្តន៍កម្ពុជាក្នុងរយៈ
ពេលត្រឹម តែ ពីរអាទិត្យតែប៉ុណ្ណោះ ។ ថ្ងៃ៨មករា ១៩៧៩
សាធារណរដ្ឋប្រជាមានិតកម្ពុជានិយមវៀតណាម (ស.ប.ក.)
ត្រូវបានបង្កើតឡើង នៅភ្នំ ពេញ
ដែលកត់សម្គាល់នូវការផ្ដើមការកាន់កាប់របស់វៀតណាមរយៈពេលដប់ឆ្នាំ ។
អំឡុងសម័យកាលនោះ កម្ពុជា ប្រជាធិប តេយ្យ
របស់ខ្មែរក្រហមត្រូវបានទទួលស្គាល់ដោយអង្គការសហប្រជាជាតិជារដ្ឋាភិបាលស្របច្បាប់នៃកម្ពុជា
ដូចគ្នាដែរក្រុមតស៊ូប្រដាប់ អាវុធ ជាច្រើនត្រូវបាន
បង្កើតឡើងដើម្បីប្រយុទ្ធប្រឆាំងនឹងការកាន់កាប់របស់វៀតណាម ។
នៅពីក្រោយឆាកទាំងនេះ លោកនាយករដ្ឋ មន្ត្រី ហ៊ុន- សែន នៃរបបស.ប.ក.
បានខិតជិតក្រុម នៃរដ្ឋាភិបាលចម្រុះកម្ពុជាប្រជាធិបតេយ្យ (រ.ច.ក.
ប.)ដើម្បីចាប់ផ្ដើមការជជែក ពិភាក្សា សន្តិភាព។
នៅក្រោមសម្ពាធាការទូតនិងសេដ្ឋកិច្ចយ៉ាងធ្ងន់ ពីសហគមន៍ អន្តរជាតិ
រដ្ឋាភិបាលវៀតណាមបានអនុវត្ត ជាបន្តបន្ទាប់នូវ កំណែទម្រង់សេដ្ឋកិច្ច
និងគោលនយោបាយការបរទេស ដែលនាំទៅដល់ការដក ទ័ពរបស់ ខ្លួនពី
កម្ពុជាក្នុងខែកញ្ញា ១៩៨៩ ។នៅក្នុង ជំនួប
ក្រៅផ្លូវការចាកាតាលើកទីបីនៅឆ្នាំ១៩៩០
ក្រោមផែនការសន្តិភាពកម្ពុជាដែលឧបត្ថម្ភដោយអូស្ត្រាលី ពួកអ្នកតំណាង នៃ
រ.ច.ក.ប.
និងស.ប.ក.
បានយល់ព្រមការរៀបចំអោយមានការបែងចែកអំណាចគ្នាដោយការបង្កើតរដ្ឋាភិបាលរួបរួមគ្នាដែលគេស្គាល់
ថាជាឧត្តមក្រុមប្រឹក្សាជាតិ (ឧ.ក.ជ.)។
តួនាទីឧ.ក.ជ.ដើម្បីតំណាងអធិបតេយ្យភាពកម្ពុជាលើឆាកអន្តរជាតិ
ដែលកាលណោះអាជ្ញាធរ អន្តរកាលសហប្រជាជាតិនៅកម្ពុជា (អ៊ុនតាក់ រឺ អ.អ. ស.ប.ក.)
ត្រូវទទួលបន្ទុកជាមួយការត្រួតពិនិត្យគោលនយោបាយក្នុងស្រុករបស់
ប្រទេសនេះរហូតដល់រដ្ឋាភិបាលកម្ពុជា ត្រូវបានបោះឆ្នោត ដោយប្រជាជនតាម
រយៈដំណើរការសន្តិភាព ប្រជាធិបតេយ្យ ។ ផ្លូវលំ
កម្ពុជាដើម្បីសន្តិភាពបានបង្ហាញថាមានការលំបាក
ពេលដូចគ្នាពួកមេដឹកនាំខ្មែរក្រហម បានសម្រេច ចិត្តមិន ចូលរួម នៅក្នុងការបោះ
ឆ្នោតសកល ប៉ុន្តែជំនួសមកវិញ
ពួកគេបានជ្រើសយករំខានដំណើរការការបោះឆ្នោតដោយផ្ដើមការវាយ ប្រហារយោធា
លើពួកអ្នក ថែ រក្សាសន្តិភាព និងសម្លាប់ជនអន្តោប្រវេសន៍ជនជាតិយួន ។ នៅខែឧសភា
១៩៩៣ ចលនាហ៊្វុនស៊ិនប៉ិចរបស់ព្រះសីហនុ បានផ្ដួល គណបក្សប្រជាជនកម្ពុជា (គ.ប.ក.)
អតីតបក្សបដិវត្តន៍ប្រជាជនកម្ពុជា (ប.ប.ប.ក.) ដើម្បីឈ្នះការបោះឆ្នោតសកល។
ក៏ប៉ុន្តែ ពួកមេដឹក នាំគ.ប.ក. បានបដិសេធទទួលយកការ បរាជ័យ
ហើយពួកគេបានប្រកាសខេត្តភាគខាងកើតកម្ពុជា ដែលជាទីដែលភាគច្រើននៃ សម្លេង
របស់គ.ប.ក.ដែលស្រូបទាញបានពីទីនោះនឹងធ្វើអបគមន៍ចេញពីកម្ពុជា។
ដើម្បីចៀសវាងលទ្ធផលដូច្នេះព្រះអង្គម្ចាស់នរោត្តម-រណឫទ្ធិ
មេដឹកនាំហ៊្វុនស៊ិនប៉ិចបានយល់ព្រមអោយបង្កើតរដ្ឋាភិបាលចម្រុះជាមួយគ.ប.ក.។
រយៈពេលដ៏ខ្លីតមកទៀត រាជាធិបតេយ្យ អាស្រ័យ រដ្ឋធម្មនុញ្ញត្រូវបានស្ដារឡើង
និងពួកខ្មែរក្រហមត្រូវស្ថិតនៅក្រៅច្បាប់ដោយរដ្ឋាភិបាលកម្ពុជាបង្កើតថ្មី ។
- ផ្ទៃរឿង
អង្គរ អាសនៈនៃអធិរាជាណាចក្រខ្មែរត្រូវដាក់នៅក្រោមឥទ្ធិពលយួនដូចគ្នានៅដើមសតវត្សទី១៥។ ឥទ្ធិពលយួនបានរីកសាយភាយ យឺតឺ និងដោយប្រយោល ហើយវាមិនរហូតដល់ដើមសតវត្សទី១៩ទេដែលយួនបានប្រើប្រាស់ការគ្រប់គ្រងដោយផ្ទាល់។ នៅឆ្នាំ១៨១៣ អ្នកអង្គចន្ទបានទទួលបានរាជបល្ល័ង្កជា មួយការ ជួយជ្រោមជ្រែងពីយួន ហើយក្រោមការគ្រប់គ្រងរបស់ទ្រង់កម្ពុជាប្រែក្លាយជា ប្រទេស ក្រោមអាណាព្យាបាល។ បន្តបន្ទាប់ពីការសោយទីវង្គតរបស់ទ្រង់ នៅឆ្នាំ ១៨៣៤ យួនបានធ្វើអាណានិគមកិច្ចកម្ពុជាដែលត្រូវបានដាក់ ការគ្រប់គ្រងក្រោមរដ្ឋបាលយួននិងបានកំណត់ក្នុងលក្ខខណ្ឌ'ខេត្ត'យួន។ ពេញមួយទសវត្សឆ្នាំ ១៨៣០ យួនព្យាយាមលុបបំបាត់វប្បធម៌ ខ្មែរ ដែលបានមកពីមូលដ្ឋានគ្រឹះនៃសង្គម សម្លៀកបំពាក់កម្ពុជា និងសាសនាមកពីឥណ្ឌាផ្ទុយស្រឡះពីចិន។ និន្នាការ នៃភាពត្រួតត្រា របស់យួនបានបន្តកំឡុងសម័យអាណានិគមកិច្ចរបស់បារាំង ក្រោមយួនដែលកម្ពុជាត្រូវបង្ខំអោយប្រគល់ភាគច្រើននៃកោណភាគខាង ត្បូង របស់ ខ្លួន (នឹងក្រោយមកទៀតគឺសៃហ្គន ដីសណ្ដមេគង្គ និងតៃនិញ) ទៅពួកយួន។ ពួកខ្មែរក្រហមក្រោយមកបានធ្វើយុត្តិកម្មការ លុកលុយ របស់ខ្លួនចូល ទៅ វៀតណាមតាមរយៈការប៉ុនប៉ងដើម្បីដណ្ដើមទឹកដីនេះវិញ ដែលកម្ពុជាបានបាត់បង់កំឡុងប៉ុន្មានសតវត្ស មុនៗ ។
- ការងើបឡើងនៃលទ្ធិកុម្មុយនិស្ត
- កម្ពុជាប្រជាធិបតេយ្យ និង ខ្មែរក្រហម
- ការទូត និង សកម្មភាពយោធា
ទីបញ្ចប់នៃការប៉ះទង្គិចនៅឥណ្ឌូចិននៅខែមេសា១៩៧៥ភ្លាមៗនោះបាននាំមកដល់ការប៉ះទង្គិចថ្មីមួយទៀតរវាងវៀតណាម និង កម្ពុជា ។ ទោះបីជាយ៉ាងណា ទាំងវៀតណាមខាងជើងនិងខ្មែរក្រហមក៏បានប្រយុទ្ធកៀកស្មាគ្នាពីមុនមកដែរ ពួកមេដឹកនាំនៃកម្ពុជា ប្រជាធិបតេយ្យ ដែលបាន បង្កើតថ្មីបានបន្ត មើលឃើញថា វៀតណាមខាងជើងដោយការសង្ស័យយ៉ាងខ្លាំង ព្រោះតែពួកខ្លួនមាន ជំនឿថាពួកកុម្មុយនិស្តវៀតណាមមិន ដែលបានបោះបង់ចោល សុបិនរបស់ពួក គេក្នុងការ បង្កើតសហព័ន្ធឥណ្ឌូចិនដែលមានវៀត ណាម ជាមេដឹកនាំឡើយ។ ដោយហេតុផលនេះ រដ្ឋាភិបាលកម្ពុជាបានសម្រេចិត្ត ដកកងកម្លាំងយោធាវៀតណាម ខាង ជើងទាំងអស់ ពីទឹកដីកម្ពុជាក្នុងរយៈពេលខ្លីបន្ទាប់ពីការកាន់កាប់ភ្នំពេញបាននៅឆ្នាំ១៩៧៥។ ការប៉ះទង្គិចគ្នាដ៏សំខាន់លើកដំបូងរវាង អតីតសម្ព័ន្ធមិត្ត ទាំងពីរ កងទ័ពបដិវត្តន៍កម្ពុជាបានលុកលុយកោះភូគុកវៀតណាមនៅថ្ងៃ១ឧសភា១៩៧៥ដែលពួកគេអះអាងថាជាផ្នែកនៃទឹកដីកម្ពុជា។
ប៉ុល-ពតគឺជាមេដឹកនាំខ្មែរក្រហម។ បន្តបន្ទាប់ពីជ័យជម្នះខ្មែរក្រហមនៅថ្ងៃ១៧មេសា១៩៧៥ គាត់បានក្លាយជារដ្ឋមន្ត្រីប្រមុខនៃ កម្ពុជាប្រជាធិបតេយ្យនិង បាន ដឹកនាំប្រទេសគាត់ចូលក្នុងសង្គ្រាមប្រឆាំងនឹងវៀតណាម។៩ថ្ងៃក្រោយមក នៅថ្ងៃ១០ឧសភា១៩៧៥កង ទ័ពកម្ពុជាបានបន្តការលុក លុយរបស់ខ្លួន ដោយការ កាន់កាប់ថូកចឺវ ជាកន្លែងដែលបានសម្លាប់អសេនិកជនយួន៥០០នាក់។ កងទ័ព វៀតណាមបានឆ្លើយតបភ្លាមៗទៅនឹងសកម្មភាពរបស់កម្ពុជា ដោយការវាយ ប្រហារតបតវិញ និងរុញច្រានកងទ័ពកម្ពុជា ពីភូគុកនិង ថូកចឺវ ហើយក្រោយមកក៏លុកលុយកោះប៉ូឡូវ៉ៃកម្ពុជា ។ នៅខែមិថុនា១៩៧៥ កាលណោះ ចំពេល ទស្សនកិច្ចទៅហាណូយ មេដឹកនាំ កម្ពុជាប៉ុល-ពតបានស្នើថាវៀតណាមនិងប្រទេសរបស់គាត់គួរតែចុះហត្ថលេខាលើសន្ធិសញ្ញាមិត្តភាពមួយ និងចាប់ផ្ដើមការ ពិភាក្សា លើជម្លោះព្រំដែន។យ៉ាងណាក៏ដោយ ការពិភាក្សាអស់ទាំងនេះមិនដែលបានធ្វើឱ្យចេញជារូបរាងទេហើយពួកខ្មែរបានអះអាងថាវៀត ណាមបាន បដិសេធសំនើទាំងពីរ។ នៅខែសីហា១៩៧៥ វៀតណាមបានប្រគល់កោះប៉ូឡូវ៉ៃអោយកម្ពុជាវិញនិង ទទួលស្គាល់អធិប តេយ្យភាពកម្ពុជាជាផ្លូវការលើកោះនេះ ។បន្តបន្ទាប់ពីឧប្បត្តិហេតុទាំងនោះមក ប្រទេសទាំងពីរបានប៉ុនប៉ងបង្កើនទំនាក់ទំនងទូតរបស់ ខ្លួន ជាមួយសារអបអរសាទរ ជាបន្តបន្ទាប់ និងការដោះដូរ ទស្សន កិច្ចគ្នា។ ថ្ងៃ១៧មេសា ១៩៧៦ ពួកមេដឹកនាំវៀតណាមបានបញ្ជូន សារមួយដើម្បីអបអរសាទរ ខៀវ-សំផន នួន-ជា និងប៉ុល-ពតទៅលើការបោះឆ្នោតពួកគាត់ ធ្វើ ជាប្រធាន ប្រធានពួកអ្នកតំណាង ប្រ ជាជន និងរដ្ឋមន្ត្រីប្រមុខនៃកម្ពុជារៀងខ្លួន។ បន្ថែមទៀត ពួកវៀតណាមថែម ទាំងបាន ថ្កោលទោសការទម្លាក់គ្រាប់ បែកស.រ. ដែល បានពោលអះអាងនៅសៀមរាបនៅខែកុម្ភៈ១៩៧៦ ដោយហេតុនោះក៏ធ្វើអោយមានការអះអាងដែលសន្មតរបស់កម្ពុជា បន្ថែមលើ ឧប្បត្តិហេតុនេះ ។ ជាការ ឆ្លើយតបវិញ នៅខែមិថុនា១៩៧៦ ពួកមេដឹកនាំកម្ពុជា បានបញ្ជូនសារមួយដល់រដ្ឋាភិបាល បដិវត្តន៍បណ្ដោះ អាសន្នសាធារណរដ្ឋវៀតណាមខាងត្បូង ដែលបានគ្រប់គ្រងវៀតណាមខាងត្បូងតាំងតែពីការធ្លាក់របបដែលមានស.រ.នៅពីក្រោយខ្នង ដោយការអបអរពួកគេលើខួបអនុស្សាវរីយ ទីប្រាំពីរនៃការបង្កើតឡើង របស់ ខ្លួន។នៅខែកក្កដា១៩៧៦បន្តបន្ទាប់ពីការបង្កើតនូវសាធា រណរដ្ឋសង្គមនិយមវៀតណាមពេលដែលប្រទេសរួបរួមគ្នាឡើងវិញ វិទ្យុភ្នំ ពេញបានផ្សាយបទវិចារណកថាដែលបានប្រកាសសាមគ្គី ភាពនិងមិត្តភាពសកម្មប្រយុទ្ធរវាងប្រជាជនកម្ពុជាប្រជាធិបតេយ្យនិងសាធារណរដ្ឋសង្គមនិយមវៀតណាមដែលកាន់តែស្រស់ត្រកាល និងរឹងមាំជានិច្ចឥតឈប់ឈរ។ យ៉ាងណាក៏ដោយ កំឡុងខែដដែលនោះ រដ្ឋមន្ត្រីប្រមុខប៉ុល-ពត បានប្រលយពាក្យអោយឃើញនូវ ភាព តានតឹងរវាងវៀតណាមនិងកម្ពុជា ដែលនោះពេលនោះ គាត់បានប្រាប់គណៈប្រតិភូប្រព័ន្ធផ្សព្វផ្សាយវៀតណាមដែលកំពុងធ្វើ ទស្សន កិច្ច ថាមាន ឧបសគ្គ និងភាពលំបាក នៅក្នុងទំនាក់ទំនងភាពរវាងប្រទេសទាំងពីរ ។ មិនត្រឹមតែប៉ុណ្ណោះទេ នៅថ្ងៃ២១កញ្ញា១៩៧៦ ការ ភ្ជាប់សេវាអាកាសចរណ៍ដំបូងហាណូយនិងទីក្រុងហូជីមិញជាមួយភ្នំពេញត្រូវបានបង្កើតឡើង ។ ក្រោយមក ទៀតនៅខែធ្នូ១៩៧៦ អង្គ ការ បដិវត្តន៍កម្ពុជាបានបញ្ជូនពាក្យស្វាគមន៍ដល់បក្សកុម្មុយនិស្តវៀតណាមកំឡុងសមាជលើកទីបួនរបស់ពួកគេ។
- ១៩៧៧ ការវិវត្តបន្តិចម្ដងៗទៅកាន់សង្គ្រាម
១៩៧៨ ការរៀបចំដើម្បីការប្ដូររបប
ជំនួសអោយការចេះប្រមាណដោយការបង្ហាញកងកម្លាំងវៀតណាម
រដ្ឋាភិបាលកម្ពុជាបានអួតថាការដកទ័ពរបស់វៀតណាម គឺ ជាជ័យជំនះ
ដ៏ធំសម្រាប់កម្ពុជា ប្រជាធិបតេយ្យ ដែលប្រៀបធៀបរឿងនេះទៅនឹង ការបរាជ័យនៃចក្រពត្តិនិយមស.រ. នៅថ្ងៃ១៧ មេសា ១៩៧៥។ ពួកខ្មែរបានបន្តបន្ថែមអះអាងថា
ជ័យជំនះ៦មករារបស់យើងលើពួកអ្នកទេសនុពន្ធនិយមសត្រូវអ្នកឈ្លានពានយួនបានផ្ដល់ ឱ
យើងនូវជំនឿចិត្តដ៏ខ្លាំងក្លាជាកម្លាំងដល់ប្រជាជននិងប្រទេសជាតិយើង
នៅក្នុងបក្សកុម្មុយនិស្តកម្ពុជាយើង និងកងទ័ពបដិវត្តន៍ របស់
យើងហើយនៅក្នុងជួរបក្សយើងនៃសង្គ្រាមរបស់ប្រជាជន។
ពួកមេដឹកនាំកម្ពុជាបានអះអាង ថា ទាហានកម្ពុជាម្នាក់ត្រូវស្មើនឹងទាហាន
យួន៣០នាក់
ដូច្នេះបើកម្ពុជាអាចកើនទាហានពីរលាននាក់ពីអត្រាប្រជាជនប្រាំបីលាននាក់
អាចលុបបំបាត់ចោលប្រជា ជនយួន៥០
លាននាក់និងនៅមានប្រជាជនប្រាំមួយលាននាក់ដែលនៅសល់។ ជាការពិត
ពួកមេដឹកនាំកម្ពុជាធម្មតាមិនយក ចិត្តទុកដាក់ ស្ថានភាព ប្រជាជននៅ
ក្នុងប្រទេរបស់ពួកគេនិងវៀតណាមឡើយ ពួកវៀតណាម ទោះបីជាក្រក៏ពិតមែន
ក៏ស្ថានភាពរូបរាងកាយល្អដែរ ដែលគ្រា នោះដែរប្រជាជន កម្ពុជាអស់ ទាំង កម្លាំង
កាយនិងចិត្តដោយពលកម្មយ៉ាងលំបាកជាច្រើនឆ្នាំ ការអត់ឃ្លាននិងជំងឺដង្កាត់។បដិរូបរណសិរ្សសាមគ្គីសង្គ្រោះជាតិកម្ពុជានៅឯអតីតការិយាល័យកណ្ដាលនៅភ្នំពេញបន្ថែមទៅនឹងភាពខុសគ្នាខាងប្រជាជនក៏មាន ភាពខុសគ្នាធំមួយទៀត រវាងសមត្ថភាពប្រយុទ្ធនៃកងទ័ពនៃប្រទេសទាំងពីរផងដែរ។នៅក្នុងឆ្នាំ១៩៧៧ វៀតណាមត្រូវបានប៉ាន់ប្រមាណ មានទាហាន៦១៥០០០នាក់និងរថក្រោះ៩០០គ្រឿងដែលបានគាំទ្រដោយកងទ័ពអាកាសសមាជិក១២០០០នាក់ជាមួយយន្តហោះប្រយុទ្ធ ៣០០គ្រឿង រួមមានពួកយន្តហោះទម្លាក់គ្រាប់ បែក ធុន ស្រាលមួយពួក។ ក្នុងការប្រៀបធៀប កម្ពុជាមានកងទ័ព៧០០០០នាក់រថក្រោះ ធន់ធ្ងន់តិចតួចតែប៉ុណ្ណោះ យានយន្តពាសដែក២០០គ្រឿង និងសមត្ថភាពអាកាសមានកំណត់។ ទោះបីជាប្រឈមភាពមិនស្មើគ្នាដ៏ខ្លាំង ដូចនេះក៏ដោយ ក៏កម្ពុជាមិនបានបង្ហាញសញ្ញានូវការស្ទាក់ស្ទើរ ពេលដូចគ្នានេះដែរ កងទ័ព របស់ ខ្លួនបានបន្តវាយ សម្រុកតំបន់ព្រំ ដែនវៀតណាម។ នៅខែមករា១៩៧៨ កងកម្លាំងកម្ពុជានៅតែកាន់កាប់បានភាគមួយចំនួននៃទឹក ដីវៀតណាមនិងចាប់ ផ្ដើម រុករានទី ប្រចាំការខាងក្រៅរបស់វៀតណាមនៅក្នុងខេត្តហាទៀង។ ថ្ងៃ២៧មករា១៩៧៨ វៀតណាមបានចាប់ផ្ដើមពឹងកងទ័ពកម្ពុជានៅតាម បណ្ដោយតំបន់ ព្រំ ដែនឱ្យផ្ដួលរំលំរបបខ្មែរក្រហម។
ប្រឈមនឹងពីក្រោយឆាកនៃការប៉ះទង្គិចយោធា រវាងថ្ងៃ៩មករានិង២០កុម្ភៈ១៩៧៨ រដ្ឋមន្ត្រីការបរទេសរងវៀតណាមផាន-ហៀន បាន ធ្វើដំណើរជាច្រើនលើកទៅ ប៉ីជិងដើម្បីធ្វើការពិភាក្សាជាមួយពួកអ្នកតំណាងរដ្ឋាភិបាលកម្ពុជា ដែលនៅទីបំផុតបាន បង្ហាញថាគ្មាន បានផ្លែផ្កាទេ។ ថ្ងៃ១៨មករា១៩៧៨ ចិនបានព្យាយាម សម្រុះសម្រួលការចរចារបន្ថែមរវាងកម្ពុជានិងវៀតណាម ដែលនៅពេល នោះ អនុរដ្ឋមន្ត្រីប្រមុខតឹង-យិងឆវ់បានធ្វើដំណើរទៅភ្នំពេញ ដែលលោកស្រីត្រូវ ជួបជា មួយការតទល់យ៉ាងខ្លាំងដោយពួកមេដឹកនាំកម្ពុជា។ ខណៈពេលនោះ ពួកអ្នករដ្ឋការរដ្ឋាភិបាលវៀតណាមបានផ្ដើមប្រព្រឹត្តិជំនួបសម្ងាត់ជាមួយសោ-ភឹម ពួកមេ ដឹកនាំខ្មែរក្រហម នៅភូមិ ភាគយោធាបូព៌ារបស់កម្ពុជា ដើម្បីធ្វើផែនការការបះបោរយោធាដែលនៅពីក្រោយខ្នងដោយវៀតណាម។ កំឡុងសម័យដដែលនោះ ដំណើរត្រឡប់ក្រោយនានារបស់យោធាដែលមានបទពិសោធន៍ដោយកងទ័ពបដិវត្តន៍កម្ពុជានៅក្នុងភូមិភាគយោធាបូព៌ាបានក្រើនរំ លឹកប៉ុល-ពតអោយ ចាត់ តំបន់នេះជាសំបុកនៃពួកក្បត់។
ដើម្បីបន្សុទ្ធភូមិភាគយោធាបូព៌ាទាំងនោះ គាត់បានដឹងថាត្រូវបានធ្វើឱ្យល្អក់កករដោយពួកវៀតណាម ប៉ុល-ពតបានបញ្ជាអង្គភាព យោធានានាមក ពីភូមិភាគ និរតីផ្លា់ស់ទៅកាន់ខាងកើតកម្ពុជានិងកម្ចាត់ចោលពួកក្បត់ដែលលាក់ខ្លួន។ ដោយមិនស៊ូទ្រាំនឹងការវាយ ប្រហារពីរដ្ឋាភិបាលកម្ពុជា សោ-ភឹមក៏បានសម្លាប់ ខ្លួន ដែលកាលណោះឧបរបស់គាត់លោកហេង-សំរិនបានរត់ទៅវៀតណាម។ ថ្ងៃ ១២មេសា១៩៧៨ រដ្ឋាភិបាលកម្ពុជាបានប្រកាសខ្លួននិង វៀតណាមអាចចរចារ ម្ដង ទៀតបានបើសិនជាវៀតណាមបោះបង់ ចោល មហិច្ឆតាវាតទីនិយមរបស់ខ្លួន ហើយនិងទទួលស្គាល់អធិបតេយ្យភាពរបស់កម្ពុជា។ យ៉ាងណាមិញ ក៏មានការស្នើ លក្ខខណ្ឌ មុនៗ មួយដែលវៀតណាមសន្យាកិច្ចសន្យាជាច្រើនតាមរយៈបទឈប់បាញ់សាកល្បងរយៈពេលប្រាំពីរខែ។ រដ្ឋាភិបាលវៀតណាមភ្លាមៗ បានបដិសេធ ការទាមទារនេះ ហើយ ជាការឆ្លើយតបវិញ កងពលធំកម្ពុជាពីរកងបានទម្លុះរហូតដល់២ សហាតិមាត្រ (១,២ ម៉ាយ) ចូលទៅក្នុងទឹកដីវៀតណាម និងបានសម្លាប់ រង្គាលអសេនិកជនវៀតណាមជាង៣០០០នាក់ក្នុងភូមិបាជូកនៅខេត្តអានយ៉ាង (មាត់ ជ្រូក)។
លលាដ៍ក្បាលជនរងគ្រោះនៃការសម្លាប់រង្គាលបាជូក។នៅខែមិថុនា១៩៧៨ កងទ័ពអាកាសវៀតណាមបានចាប់ ផ្ដើមទម្លាក់គ្រាប់ បែកទីតាំងជាច្រើនរបស់កម្ពុជា តាមបណ្ដោយតំបន់ព្រំដែន ដែលហោះប្រហែលប្រតិបត្តិការទម្លាក់គ្រាប់បែក៣០ជើងក្នុងមួយថ្ងៃ និងបណ្ដាលឱ្យមានសហេតុភាពដ៏ធ្ងន់ធ្ងរលើប្រជាជនខ្មែរ។ តាមដំណាក់កាលក្នុងការប៉ះទង្គិចនោះ ពួកមេដឹកនាំដែលនៅរស់ ភាគ ច្រើន នៅភូមិភាគយោធាបូព៌ាបានរត់គេចខ្លួនចូលទៅវៀតណាម ជាទីដែលពួកគេ បាន ប្រមូលគ្នីគ្នាក្នុងជំរុំសំងាត់ផ្សេងជា មួយនិង គោលបំណងនៃការបង្កើតកងទ័ពរំដោះ ដែលមានវៀតណាមនៅពីក្រោយខ្នងដើម្បីប្រយុទ្ធប្រឆាំងនឹងរបបខ្មែរក្រហមរបស់ប៉ុល-ពត។ ខណៈពេលនោះដែរនយោបាយការិយាល័យបក្សកុម្មុយនិស្តវៀតណាមកំពុងតែប្រជុំនៅហាណូយដើម្បីពិភាក្សា យុទ្ធសាស្ត្ររបស់ខ្លួន សម្រាប់កម្ពុជា។ វាបានសន្និដ្ឋានថារបបខ្មែរក្រហមគឺជាតំណាងនៃចិន ដែលកំពុងព្យាយាមបំពេញសុញ្ញកាសអំណាច ដែលបន្តបន្ទាប់ ពីការដក ទ័ពរបស់សហរដ្ឋ។ ដូចគ្នាដែរ ចិនបានបង្ហាញខ្លួនថាជាសត្រូវធំរបស់វៀតណាម និងរបបពឹងពាក់នៅភ្នំពេញបាន ត្រូវជម្រះ ចោលដោយកម្លាំងយោធាតាមការសន្មត ពីព្រោះតែការ យកលំនាំតាមរបស់វៀតណាមអំពីលទ្ធិសង្គ្រាមប្រជាជនម៉ៅនិយម ដែលមិន បានជោគជ័យទល់នឹងរចនាសម្ព័ន្ធសន្តិសុខរបស់ខ្មែរក្រហម។
ដើម្បីឆ្លុះបញ្ចាំងនូវពួកមេដឹកនាំប្រទេសនេះ ប្រព័ន្ធផ្សព្វផ្សាយដែលគ្រប់គ្រងដោយរដ្ឋរបស់វៀតណាមបានពន្លឿន សង្គ្រាមឃោ សនាប្រឆាំងនឹងពួកខ្មែរក្រហម ដែលមានសារព័ត៌មានញ៉ឹនជឹនកុម្មុយនិស្តរបស់វៀតណាមដែលស្រែកហៅរកអន្តរាគមន៍ ជារឿយៗ ដើម្បីជួយសង្គ្រោះប្រជាជនកម្ពុជាពីភេរវកម្មក្នុងស្រុកដើមផ្ដើម ដោយរបបខ្មែរក្រហម។ បន្ថែមទៀតជំនួសឱ្យាករបញ្ជូនសារអបអរសា ទរ ដូចដែលពួកខ្លួនបានធ្វើប៉ុន្មានឆ្នាំមុន ប្រព័ន្ធផ្សព្វផ្សាយវៀតណាមបានផ្លាស់ប្ដូរសម្លេង និងបានចាប់ផ្ដោមចាត់ទុកថារដ្ឋាភិបាល កម្ពុជាដូចជាបនរបស់ប៉ុល-ពត អៀង-សារីក៏ដូចជាកងទ័ពកម្ពុជាបានបន្តយុទ្ធនាការរបស់ខ្លួននៅវៀតណាម។ នៅជិតចុងខែមិថុនាកង ទ័ពវៀតណាមបានប្រមូលផ្ដុំគ្នា ជាកម្លាំងការងារជាច្រើនកងពលធំដើម្បីផ្ដើមយុទ្ធនាការដែលមានគោលដៅកំណត់ច្បាស់មួយទៀតប្រ ឆាំងនឹងពួកខ្មែរ។ ម្ដងនេះ ពួកវៀតណាមបានរុញច្រើនកងកម្លាំងរបស់កម្ពុជាត្រឡប់ទៅកាន់ទីក្រុងខេត្ត សួង និងព្រៃវែងហើយ ក្រោយ មក ទៀតក៏បាន ដក ថយទៅវិញ។យ៉ាងណាមិញ ដូចដែលពួកគេបានធ្វើពីមុន កងទ័ពកម្ពុជាបានចល័តកងកាំភ្លើងធំរបស់ខ្លួនឆ្ពោះទៅ កាន់ព្រំដែននិងបានបន្តបន្តក់ ភូមិនានា របស់ វៀតណាមហាក់បីដូចជាគ្មានអ្វីកើតឡើងទាល់តែសោះ។
អំឡុងពាក់កណ្ដាលទីពីរនៃឆ្នាំ១៩៧៨ ពួកមេដឹកនាំវៀតណាមបានលះបង់ថាមពលរបស់ខ្លួនជាច្រើនចំពោះយុទ្ធនាការយោធា ប្រឆាំង នឹងរបបខ្មែរក្រហម ដោយ ការស្វែងរកជំនួយនយោបាយមកពីសហភាពសូវៀត។ ដោយការសង្ខេបខ្លីជាមួយ ពួកអ្នករដ្ឋការក្រសួងការ បរទេស របស់វៀតនាមនៅថ្ងៃ២៥កក្កដា១៩៧៨ ភារធារីសូវៀតនៅហាណូយត្រូវបានគេប្រាប់ថារដ្ឋាភិបាលកម្ពុជាបានពង្រាយ១៤ ក្នុង ចំណោមកងពលធំទ័ព១៧កងជាទៀងទាត់ និងកងវរសេនា ធំតំបន់ ១៦ កងតាមបណ្ដោយព្រំដែនជាមួយវៀតណាម។ ក្រោយមកទៀត នៅដើមខែកញ្ញា១៩៧៨ ឡេ-ដ្វឺនបានផ្ដល់ដំណឹងដល់ឯកអគ្គរដ្ឋ ទូតសូវៀតថាវៀតណាម មាន បំណងដោះស្រាយបញ្ហា ចោទទាំងនេះ ទាំងស្រុងអំពីកម្ពុជានៅដើមឆ្នាំ១៩៧៩។ កាលណោះវៀតណាមកំពុងតែដាក់មូលដ្ឋាន នយោបាយសម្រាប់យុទ្ធនាការប្រឆាំងនឹងកម្ពុជា នាវាសូវៀតត្រូវបានរាយការណ៍មិនត្រូវបានផ្ទុកអាវុធធន់ធ្ងន់និងយុទ្ធភណ្ឌយោធានៅឆកសមុទ្រខាមរ៉ាញទេ។ នៅខែតុលា១៩៧៨ វិទ្យុ វៀត ណាមបានផ្សព្វផ្សាយអ្វីដែលពួកគេបានអះអាងថាមានករណីជាច្រើននៃការបះបោរប្រឆាំងរបបខ្មែរក្រហម ដេលកំពុង ជម្រុញ កងទ័ពកម្ពុជាផ្ដួលរំលំបនប៉ុល-ពត អៀង-សារី រឺក៏បានរត់ទៅវៀតណាម។
នៅក្នុងចំណុចប្រែប្រួលដ៏សំខាន់មួយក្នុងការប្រណាំងគ្នានៃទំនាក់ទំនងការទូតសូវៀត-វៀតណាម និងចិន-វៀតណាម និងនៅទីបំ ផុតគឺជា ការលុកលុយរបស់វៀតណាមនៅកម្ពុជានៅថ្ងៃ៣វិច្ឆិកា១៩៧៨សន្ធិសញ្ញាមិត្តភាពនិងសហប្រតិបត្តិការមួយត្រូវបានចុះហត្ថ លេខា រវាងវៀតណាមនិងសហភាពសូវៀតដែល ធានា នូវដំណែលនៃជំនួយយោធាសូវៀតសំខាន់ៗក្នុងឈុតឆាក(សេណារីយ៉ូ)ថាចិន បានអន្តរាគមក្នុងការប៉ះទង្គិចគ្នានេះ។ ក្រោយមក នៅខែវិច្ឆិកា១៩៧៨ បញ្ជាការ មួយនិងទីបញ្ជាការត្រួតពិនិត្យត្រូវបាន បង្កើតឡើង សម្រាប់ការលុកលុយកម្ពុជាដែលបានរៀបចំផែនការហើយ ដែលមានឧត្តមសេនីយ៍ថ្នាក់ទីមួយ (ទេសឧត្តម សេនីយ៍) ឡេ-ឌឺក អាញ ទទួលបន្ទុកគ្រប់គ្រងពេញទីនៃអង្គភាពយោធាវៀតណាមតាមបណ្ដោយតំបន់ព្រំដែន។ រដ្ឋាភិបាលវៀតណាម ដើម្បីជំនួសឱ្យការខាត បង់ ដំបូងៗនិងបានបង្កើនអង្គភាពរបស់ខ្លួនតាមបណ្ដោយព្រំដែន ដែលកែនបាន៣៥០០០០នាក់ចូលទៅក្នុងកងទ័ព។ កាលណោះដែរ ពួកទ័ពដែល កែនថ្មីៗ កំពុង តែបំពេញការហ្វឹកហាត់ កងពលធំ១០កងត្រូវបានពង្រាយដាក់តំបន់ព្រំដែន ឡងអាន(គោះគង) ឌងថាប និងខេត្តតៃនិញ (រោងដំរី)។ វៀតណាមក៏បានផ្លាស់ប្ដូរ កងពលធំបីកងដែលឈរជើងនៅភាគខាងត្បូងលាវទៅកាន់ព្រំដែនលាវ-កម្ពុជា។ ថ្ងៃ១៣ធ្នូ១៩៧៨ រដ្ឋាភិបាលចិនបានព្រមានវៀតណាម ថាការអត់ធ្មត់ របស់ខ្លួន មានកំណត់ និងថាវៀតណាមនឹង ត្រូវបានដាក់ ទណ្ឌ កម្ម បើសិនជាខ្លួនប្រកាន់អាកប្បកិរិយា ជិះសេះលែងដៃ (របៀបអត់បង្ហៀរ)ដូច្នេះ។
មិនតិចទេចំណិតចុងក្រោយនៃយុទ្ធសាស្ត្ររបស់វៀតណាមបានលេចឡើងនៅពេលដែលវៀតណាមបានប្រកាសការបង្កើតឡើង នៃរណសិរ្សសាមគ្គីសង្គ្រោះជាតិ កម្ពុជា (រ.ស.ស.ជ.ក.) ក្នុង តំបន់រំដោះ នៃកម្ពុជា។ ហាណូយបានអះអាងរ.ស.ស.ជ.ក.គឺជាចលនា កុម្មុយនិស្ត កម្ពុជាឯករាជ្យមួយដែលមាន សមាជិក ដកចេញ ពី គ្រប់វិជ្ជាជីវៈ។ លោកហេង-សំរិន ដើមឡើយជាសមាជិកមួយ រូបនៃ ពួកខ្មែរក្រហមនិងមេបញ្ជការនៃកងពលធំទី៤កម្ពុជា ជាប្រធាននៃគណៈ កម្មាការមជ្ឈិម នៃ រ.ស.ស.ជ.ក.។កាលពីមុន រ.ស.ស.ជ.ក. ត្រូវបានគេស្គាល់ថាជារដ្ឋាភិបាលបដិវត្តន៍បណ្ដោះអាសន្ននៃកម្ពុជា (រ.ប.ប.ក.) ដែលរួមផ្សំដោយអតីតពួកកម្មាភិបាល ខ្មែរក្រហម ៣០០នាក់ដែលបានរត់ទៅវៀតណាម។ រ.ស.ស.ជ.ក.ជារឿយៗបានបញ្ជូនពួកអ្នកតំណាងទៅក្រៅ ប្រទេសក្នុងការស្វែងរកជំនួយ មុនពេល វៀត ណាមបានបោះបង់ចោលគំនិត 'សង្គ្រាមប្រជាជន' ដោយអនុគ្រោះដល់យុទ្ធនាការយោធាអនុសញ្ញា ស្រដៀងទៅ នឹងការលុក លុយរបស់សូវៀត នៅឆែកកូស្លូវ៉ាគីនៅឆ្នាំ១៩៦៨។
មិនបានធ្វើល្អប្រសើរជាងដោយការចម្រើនខាងយោធារបស់វៀតណាមរដ្ឋាភិបាលកម្ពុជាប្រជាធិបតេយ្យរវល់តែពង្រឹងកងទ័ពរបស់ ខ្លួនជាមួយជំនួយរបស់ចិន។ នៅប៉ុន្មានឆ្នាំមុនៗ ចិនបានត្រឹមតែផ្ដល់ឱ្យកងទ័ពបដិវត្តន៍កម្ពុជា ជាមួយចំនួននៃសព្វាវុធនិងយុទ្ធ ភណ្ឌ មានកំណត់ ក៏ប៉ុន្តែពេលដែលទំនាក់ទំនង ជាមួយវៀត ណាមបានកាន់តែអាក្រក់នៅឆ្នាំ១៩៧៨ ប៉ីជិងបានបង្កើតផ្លូវផ្គត់ផ្គង់បន្ថែមឆ្លង ទៅកម្ពុជានិងបានបង្កើនចំណុះនៃអាវុធយោធាធុនធ្ងន់ ដែលបាន ធ្វើដំណើរចុះ មក តាមផ្លូវនីមួយៗ។ នៅមុនថ្ងៃនៃការលុកលុយរបស់ វៀតណាម កម្ពុជាមានទាហាន៧៣០០០ដែលបានប៉ាន់ស្មានក្នុងភូមិភាគយោធាបូព៌ាដែល នៅជាប់ព្រំដែនវៀតណាម។ នៅពេលនោះ គ្រប់សាខាទាំងអស់នៃកងទ័ពកម្ពុជាបានពង្រឹងគួរអោយកត់សម្គាល់ដោយចំនួនដ៏ច្រើននៃគ្រឿងបរិក្ខាយោធាដែលផលិតនៅចិន ដែល រួមមានយន្តហោះប្រដេញ ទូកល្បាត កាំភ្លើងធំធុនធ្ងន់ កាំភ្លើងប្រឆាំងយន្តហោះ រថដឹកនិងរថក្រោះជាច្រើន។ ជាការបន្ថែម មាន ពួកទី ប្រឹក្សា ចិនរវាង ១០០០០នាក់និង២០០០០នាក់ដែលមានសមត្ថភាពខាងយោធានិងអសេនិក ដែលផ្ដល់ការគាំទ្ររបស់ខ្លួនដល់ របប ខ្មែរក្រហម។
- ការលុកលុយកម្ពុជា
ពួកមេដឹកនាំខ្មែរក្រហម ដែលមានរចនាសម្ព័ន្ធនយោបាយនិងកងទ័ពជាច្រើនបានបែកខ្ចាត់ខ្ចាយគ្នាដោយការ លុកលុយ របស់វៀត ណាម ត្រូវបង្ខំឱ្យជ្រកកោននៅ ប្រទេសថៃជាទីដែលមានការស្វាគមន៍យ៉ាងកក់ក្ដៅដោយរដ្ឋាភិបាលថៃ។ ទោះពីជាមានការប្រជែងខាង សេដ្ឋកិច្ចដ៏លើសលុប បាននាំមកដោយពួក ខ្មែរក្រហម និង ពួកជនភៀសខ្លួនដែលមកតាម ក៏រដ្ឋាភិបាលថៃបានផ្ដល់ជម្រកនិងការពារ ពួកខ្មែរក្រហមនៅឯជំរុំខាវឡាននៅខេត្តត្រាត។ ខណៈពេលនោះដែរ នៅភ្នំពេញ របបកម្ពុជាថ្មីបានព្យាយាមកសាងនូវជីវភាពសេដ្ឋកិច្ច និងសង្គមនៃប្រទេសឡើងវិញ ដែលត្រូវបានខ្ទេចខ្ទីយ៉ាងច្រើនអស់ច្រើនទសវត្សនៃការ ចលាចលនយោបាយនិងសង្គ្រាមឥតឈប់ឈរ។ យ៉ាងណាមិញ កិច្ចប្រឹងប្រែងរបស់រដ្ឋាភិបាលកម្ពុជាថ្មីដើម្បីកសាងប្រទេសនេះឡើងវិញ ត្រូវរំខានយ៉ាង ខ្លាំងដោយ កង្វះ បុគ្គលិកដែល ចេះដឹងនិងមានគុណវឌ្ឍ៍ ដូចគ្នាដែរភាគច្រើននៃប្រជាជនដែលចេះដឹងបានរត់គេចចេញពីប្រទេសរឺក៏ត្រូវសម្លាប់ដោយរបបខ្មែរក្រហម កំឡុង ប៉ុន្មាន បួនឆ្នាំមុន។ នៅចុងឆ្នាំនោះ ការព្យាយាមរបស់របបថ្មីនៅក្នុងការកសាងជាតិត្រូវបានប្រឈមគ្នាបន្ថែមទៀតដោយ ពួក ក្រុមតស៊ូប្រឆាំងវៀតណាមដែលកំពុង ប្រតិបត្តិការតាមតំបន់ភាគខាងលិចនៃប្រទេសនេះ។
- ការឆ្លើយតបពីសហគមន៍អន្តរជាតិ
នៅចន្លោះ១៦-១៩កុម្ភៈ១៩៧៩ វៀតណាមនិងរបបកម្ពុជាថ្មីបានធ្វើជំនួបកំពូលដែលសម្រេចបានជាមួយការចុះហត្ថលេខាប្រទេស ទាំង ពីរ នូវសន្ធិសញ្ញាសន្តិភាព មិត្តភាពនិងសហប្រតិបត្តិការ។មាត្រា២នៃសន្ធិសញ្ញាបានចែងថាសន្តិសុខ វៀតណាមនិងកម្ពុជាត្រូវ ទាក់ទងរវាងគ្នា ដូច្នេះប្រទេសទាំងពីរនឹងជួយ ការពារគ្នា ទៅ វិញទៅមក ប្រឆាំងនឹងផែនការណ៍និងទង្វើនៃអន្ថការដោយកម្លាំង ចក្រ ពត្តិ និយមនិងកម្លាំងប្រតិកម្មអន្តរជាតិ ដោយហេតុនោះកំពុង តែធ្វើឱ្យស្របច្បាប់ នូវ វត្តមាននៃកងទ័ពវៀតណាមនៅលើដីកម្ពុជា។ ឆាប់ៗបន្ទាប់មក សហភាពសូវៀត ប្រទេសសង្គមនិយមនានានៅអឺរ៉ុបខាងកើត និងឥណ្ឌា បានទទួលស្គាល់ ភ្លាមៗនូវសាធារណរដ្ឋ ប្រជាមានិតកម្ពុជាដែលបន្តុបដោយវៀតណាម។ រដ្ឋាភិបាលសូវៀតបានសរសើរជ័យជំនះគួរអោយកត់សម្គាល់របស់ស.ប.ក.និងបាន បង្ហាញនូវការគាំទ្ររបស់ខ្លួនពេញទីដល់ការរីកចម្រើនរបស់របបនេះឆ្ពោះទៅកាន់សង្គមនិយម។ បន្ថែមទៀត ពួកសូវៀតបានរិះគន់ យ៉ាងខ្លាំងក្លាដល់ កំណត់ត្រា ភេរវកម្មរបស់របបខ្មែរក្រហម ដែលពួកគេបាននិយាយបញ្ជាក់គឺត្រូវបានបង្គាប់បញ្ជាដោយចិន។
នៅក្នុងសម័យប្រជុំនៃមហាសន្និបាតស.ប.ទី៣៤ ពួកអ្នកតំណាងនៃសាធារណរដ្ឋប្រជាមានិតកម្ពុជា និងកម្ពុជាប្រជាធិបតេយ្យ ទាំងពីរបានអះអាង សិទ្ធិដើម្បី តំណាងឱ្យប្រទេសរបស់ពួកគេ។ ពួកអ្នកតំណាងទាំងពីរមុននេះក៏បានប្រាប់ដល់ប្រជាជាតិសមាជិកនៃ ក្រុមប្រឹក្សា សន្តិសុខស.ប.ថាខ្លួនជាអ្នកតំណាង ស្រប ច្បាប់តែមួយនៃកម្ពុជានិងប្រជាជននៃប្រទេសនេះ។ ជាការឆ្លើយតប គណៈកម្មា ធិការរបស់សារតាំងនៃស.ប.បានសម្រេចចិត្តទទួលស្គាល់កម្ពុជាប្រជាធិបតេយ្យ ដោយសម្លេងប្រាំមួយទល់នឹងបី ទោះបីជាមាន កំណ ត្រាបង្ហូរឈាមរបស់ខ្មែរក្រហមពេលដែលនៅកាន់អំណាចក៏ដោយ។ តាមអនុលោមន៍ ពួកអ្នកតំណាង នៃ កម្ពុជាប្រជាធិបតេយ្យត្រូវ បានអនុញ្ញាតឱ្យមានអាសនៈក្នុងមហាសន្និបាត ដែលមានការគាំទ្រយ៉ាងខ្លាំងពីចិន។ នៅខែមករា១៩៨០ ប្រទេសទាំង២៩បានបង្កើត ទំនាក់ទំនងទូតជាសាធារណរដ្ឋប្រជាមានិតកម្ពុជា នៅឡើយតែជាង៨០ប្រទេសទៀតនៅតែទទួលស្គាល់ភាព ស្របច្បាប់ នៃកម្ពុជាប្រ ជាធិបតេយ្យដែលបាន ដួល រលំហើយ។ នៅក្នុងពេលដូចគ្នានេះដែរ ពួកមហាអំណាចលោកខាងលិចនិងប្រទេសជាសមាជិកនៃសមា គមប្រជាជាតិអាស៊ីអាគ្នេយ៍ (ស.ប.អ.អ. រឺ អាស៊ាន) ក៏ បានបញ្ចេញនូវការបន្ទោសយ៉ាងខ្លាំងចំពោះការប្រើប្រាស់កម្លាំងទ័ពរបស់ វៀតណាមដើម្បីដករបបខ្មែរក្រហមចេញ។
ប្រទេសថៃ ដែលមានព្រំដែនរួម៨០០ សហាតិមាត្រ (៥០០ ម៉ាយ)ជាមួយកម្ពុជានិងបានធ្វើឱ្យភ័យខ្លាចជាប្រវត្តិសាស្ត្រ នូវការវាត ទី និយមរបស់វៀតណាម បាន ទាមទារថាវៀតណាមត្រូវដកទ័ពរបស់ខ្លួនភ្លាមៗពីកម្ពុជាដូច្នេះប្រជាជនកម្ពុជាអាចជ្រើសរើសរដ្ឋាភិបាល មួយដោយសេរីក្រៅពីអន្តរាគមន៍របស់បរទេស។ ឥណ្ឌូនេស៊ី ម៉ាឡេស៊ី ភ្វីលីពីន និងសិង្ហបុរីបានបង្ហាញនូវការគាំទ្ររបស់ខ្លួនចំពោះ ជំ ហររបស់ថៃ។ បន្ថែមទៀត អាស៊ានបានមើលឃើញការលុកលុយនិងការ កាន់កាប់បន្តបន្ទាប់របស់វៀតណាមនៅកម្ពុជា ដែលទទួល បានការគាំទ្រយ៉ាងខ្លាំងដោយសូវៀត ជាការគំរាមកំហែង ដែលនាំឱ្យរំខានដល់ សន្តិសុខនិង ស្ថេរភាពក្នុងតំបន់នេះ។ទិដ្ឋភាពនោះត្រូវ បាន រួមចំណែកដោយចិន ដែលបាននបន្តដរាបណានៅតែមានការចោទប្រកាន់វៀតណាមពីការបង្ខំកម្ពុជាឱ្យចូលទៅក្នុងសហព័ន្ធ ឥណ្ឌូចិន ដើម្បីបម្រើជាទីប្រចាំការក្រៅមួយនៃអនុត្តរភាពពាសពេញពិភពលោករបស់សូវៀត។ សហរដ្ឋ ដែលមិនដែលបា ថែរក្សា ទម្រង់នៃចំណងការ ទូតណា មួយជាមួយកម្ពុជាប្រជាធិបតេយ្យរបស់ខ្មែរក្រហម បានបង្ហាញឱ្យឃើញនូវការគាំទ្រជា ខ្លាំងចំពោះសមា ជិកភាពនៃអតីតសត្រូវ របស់ខ្លួននៅក្នុង មហា សន្និបាត ស.ប. និងបានបំពងការដង្ហើយហៅរបស់អាស៊ានដើម្បីឱ្យមានការដក កង កម្លាំងកងទ័ពវៀតណាមភ្លាមចេញពីកម្ពុជា។
- ចិនលុកលុយវៀតណាម
នៅខែកុម្ភៈ១៩៧៩ ចិនបានធ្វើការសងសឹងវិញនឹងការលុកលុយរបស់វៀតណាមនៅកម្ពុជាដោយការបញ្ជូនកងទ័ពជាប្រញាប់មក តាមបណ្ដោយព្រំដែនចិន-វៀតណាម ហើយក្នុងរយៈពេលដប់ថ្ងៃបានទៅដល់ទីរួមខេត្តនានា។ ការប្រយុទ្ធបានជាប់គាំង ដោយសារតែ ផ្លូវខ្វាត់ខ្វែងនៃឧម្មុង្គដែលពួកចិនបានជួបប្រទះ មិន ថ្វីទេ កងទ័ពចិនបានកាន់កាប់បានខោបាងនៅថ្ងៃ២ មីនា និងឡាងសឺន នៅថ្ងៃ៤ មីនា តាមរបាយការណ៍នឹងធ្វើដំណើរឆ្ពោះទៅកាន់ហាណូយនៅក្នុងល្បឿងយ៉ាង លឿន ទោះបីជាមិនមានលក្ខខណ្ឌល្អជាមួយខ្សែផ្គត់ ផ្គង់របស់ខ្លួនក៏ដោយ។ ថ្ងៃបន្ទាប់ យ៉ាងណាក៏ដោយ របបក្រុងប៉ីជិងបានប្រកាសថាខ្លួនឹងមិនរំកិល ចូលវៀតណាមកាន់តែជ្រៅទេដោយ លេចឡើងបន្ទាប់ពីការជួបប្រទះនឹងការតស៊ូដ៏សាហាវនិងខ្លាំងក្លាដែលមិនអាច រំពឹងទុកដោយសារកងកម្លាំង វៀតណាម ហ្វឹកហាត់ បានល្អនិងមានបទពិសោធន៍ ដែលបានផ្គត់ផ្គង់ដោយបច្ចេកវិទ្យាអាមេរិកដែលបានបន្សល់ទុកក្រោយពីសង្គ្រាមវៀតណាម។ ដោយ មានទំនុកចិត្តថាការ គំរាមកំ ហែងនៃការលុកលុយគឺជាជោគជ័យមួយហើយ ពួកចិនបានដកទ័ពថយ ដែលបន្សល់ទុកនូវ ផ្លូវដានមួយ នៃវិនាសកម្មដែលលាតសន្ធឹង៥០០ សហាតិមាត្រ (៣១០ ម៉ាយ)ជាស្លាកស្នាមរបស់ខ្លួន។ រួមជាមួយជំនួយរបស់ចិន បានបាត់បងបន្ទាប់ ពីសរុបកម្មវិញរបស់វៀតណាម កម្ពុជាត្រូវទុកឱ្យនៅផ្គត់ផ្គង់ខ្លួនឯង។ ទោះពី ជាការបាត់បង់ទាំងស្រុងរបស់ចិនត្រូវបានគេប៉ាន់ ប្រមាណ ខ្ពស់ជាងការបាត់បង់របស់វៀតណាម (១២-៥០០០០នាក់ប្រៀបធៀបនឹងការស្លាប់របស់វៀតណាម ចំនួនស្លាប់រឺរបួសប្រហែល ១០០០០នាក់)ក៏ដោយ ក៏ការបង្វែងកងទ័ពពីកម្ពុជាបានជួយសម្រួលការលេចចេញដ៏ខ្លាំងក្នុងប្រតិបត្តិការកុបកម្មរបស់ខ្មែរក្រហមដែរ ដែលវាធ្វើឱ្យមិនអាចចៀសផុតសម្រាប់របបស.ប.ក. ក្មេងខ្ចីនៅកម្ពុជាឱ្យមានការកែនកងទ័ពនិងតម្រូវឱ្យវៀតណាមដាក់កងទ័ពមួយ ភាគធំរបស់ខ្លួនតាមបណ្ដោយ ព្រំដែនចិន-វៀតណាម។
នៅក្នុងខណៈពេលនោះ បន្តបន្ទាប់ពីបំបោះបំបង់នៃទីស្ថានអង្គរ ពួករស់រានខ្មែរដែលនៅសល់មួយចំនួនតិច ជាមួយជំនួយរបស់សៀម បានបង្កើតឡើងរាជធានីថ្មីនៅចម្ងាយច្រើនគីឡូម៉ែត្រ ទៅភាគអាគ្នេយ៍នៅទីមួយនៃអ្វីដែលឥឡូវគឺភ្នំពេញនេះឯង ។ មជ្ឈមណ្ឌលអំណាចថ្មីនេះបានតាំងនៅចំណុចប្រសព្វគ្នានៃទន្លេមេគង្គនិងទន្លេសាប ។ ដូច្នេះ វាបានគ្រប់គ្រងពាណិជ្ជកម្មតាមទន្លេនៃទឹកដីបេះដូងខ្មែរនិងនគរឡាវ ហើយនិងមានច្រកចូល តាមច្រកនៃដីសណ្ដទន្លេមេគង្គ ទៅកាន់ផ្លូវពាណិជ្ជកម្មអន្តរជាតិដែលបានភ្ជាប់ឆ្នេរសមុទ្រចិន សមុទ្រចិនខាងត្បូងនិងមហាសមុទ្រឥណ្ឌា ។ ប្រភេទនៃរដ្ឋនិងសង្គមថ្មីមួយបានផុសឡើង កាន់តែបើកទូលាយចំពោះពិភពលោកខាងក្រៅ និងកាន់តែពឹងផ្អែកលើពាណិជ្ជកម្មតាមរយៈប្រភពភោគទ្រព្យជាងបុព្វការីមុនៗ ដែលនៅក្នុងដីគោក ។ ទំហំទំហាត់នៃពាណិជ្ជកម្មតាមសមុទ្រជាមួយចិនកំឡុងរជ្ជកាលរាជវង្សមិង (១៣៦៨-១៦៤៤) បានផ្ដល់នូវឱកាសរកកម្រៃបានច្រើនចំពោះពួកក្រុមសមាជិក នៃពួកឥស្សរជនខ្មែរដែលជាអ្នកក្ដោបក្ដាប់ដំណើរការផ្ដាច់មុខ ការដោះដូរពាណិជ្ជកម្មព្រះរាជា ។ ការបង្ហាញខ្លួននៃពួកអឺរ៉ុបនៅក្នុងតំបន់នៅក្នុងសតវត្សទីដប់ប្រាំមួយ ក៏បានលើកស្ទួយដល់វិស័យពាណិជ្ជកម្មដែរ ។
ព្រះបាទអង្គចន្ទ (១៥១៦-១៥៦៦) ជាស្ដេចមួយក្នុងចំណោមក្សត្រធំៗខ្មែរពីរបីអង្គនៃសម័យក្រោយអង្គរ បានផ្លាស់រាជធានីពីភ្នំពេញទៅលង្វែក ។ ពួកអ្នកដំណើរប៉ទុយហ្កាល់និងអេស្ប៉ាញដែលអ្នកទាំងនោះបានមកទស្សនាទីក្រុងនេះ ដែលបានតាំងនៅច្រាំងនៃទន្លេសាប ជាទន្លេមួយនៅភាគខាងជើងភ្នំពេញ ដែលបានពិពណ៌នារៀបរាប់ទីក្រុង ជាកន្លែងមួយនៃភោគទ្រព្យដ៏សម្បើមអស្ចារ្យ ។ ផលិតផលជាច្រើនបានដោះដូរនៅទីនោះរួមមាន ថ្មមានតម្លៃ លោហៈ សូត្រនិងកប្បាស ធូប ភ្លុក ម្រ័ក្សណ៍ខ្មុក បសុសត្វ (រួមមានដំរី) និងកុយរមាស (ដែលបានឱ្យតម្លៃដោយពួកចិនជាឱសថកម្រនិងប៉ូវកម្លាំង) ។ នៅចុងសតវត្សទីដប់ប្រាំមួយនិងដើមសតវត្សទីដប់ប្រាំពីរ លង្វែកមានក្រុមសហគមន៍ពាណិជ្ជកម្មដ៏រីកចម្រើនរបស់ចិន ឥណ្ឌូនេស៊ី ពួកម៉ាឡេ ជប៉ុន ពួកអារ៉ាប់ អេស្ប៉ាញ និងប៉ទុយហ្កាល់ ។ សហគមន៍ទាំងនេះត្រូវបានចូលរួមក្រោយមកទៀតនៅក្នុងសតវត្សនោះដោយពួកអង់គ្លេសនិងហូឡង់ ។
នៅក្នុងកំឡុងសម័យកាលនេះ (នៅឆ្នាំ១៥៥៥-១៥៥៦) ដែលពួកបព្វជិតសាសនាគ្រិស្តជាតិប៉ទុយហ្កាល់ ហ្កាសស្ប៉ា ដា គ្រូសហ្ស៍ (Gaspar da Cruz) បានធ្វើការព្យាយាមដំបូងដើម្បីផ្សព្វផ្សាយណែនាំគ្រិស្តសាសនាទៅកាន់ប្រទេសនេះ ។ តាមរយៈរឿងរ៉ាវផ្ទាល់របស់លោក ការខិតខំប្រឹងប្រែងរបស់លោកគឺជាការបរាជ័យទាំងស្រុងដោយសារតែជំនឿស៊ប់លើព្រាហ្មណ៍ខ្លាំងក្លានៃក្សត្រិយ៍និងវណ្ណៈដឹកនាំ ក៏ប៉ុន្តែយ៉ាងណាមិញ របាយការណ៍ខ្លីដែលលោកបានធ្វើបេសកកម្មផ្ដល់នូវការឆ្លុះបញ្ចាំងទៅក្នុងការគោរពបដិបត្តសាសនាជាតិ នៅពេលនោះ ។[២]
ដោយសារតែពួកអ្នកតំណាងនៃសញ្ជាតិទាំងនេះទាំងអស់តាមពិតទៅគឺជាពួកចោរសមុទ្រ ពួកអ្នកផ្សងព្រេង រឺ ពួកពាណិជ្ជករ ដែលនេះគឺជាសម័យមួយនៃសកលនិយមខ្លាំងក្លា ។ ត្រូវបានដាក់សម្ពាធយ៉ាងខ្លាំងដោយពួកសៀម ដើម្បីសងបំណុលវិញ ព្រះបាទសត្ថាទី១ (១៥៧៦-៩៤) ដោយនៅជុំវិញខ្លួនទ្រង់មានអង្គរក្សផ្ទាល់ព្រះអង្គជាជាតិអេស្ប៉ាញ និងទាហានស៊ីឈ្នួលប៉ទុយហ្កាល់ផង ហើយនៅឆ្នាំ១៥៩៣ព្រះអង្គបានសុំទេសាភិបាលអេស្ប៉ាញនៅភីលីពីនអោយជួយ ។ ត្រូវបានទាក់ទាញដោយប្រមើលមុននៅការបង្កើតឡើងអាណាព្យាបាលអេស្ប៉ាញនៅកម្ពុជា ហើយនិងការប្ដូរទៅរាជាធិបតេយ្យគ្រិស្តសាសនាវិញ ទេសាភិបាលនេះបានបញ្ជូនកម្លាំងមួយកងដែលមានមនុស្ស១២០នាក់មក ក៏ប៉ុន្តែលង្វែកក៏បានធ្លាក់ទៅក្នុងកណ្ដាប់ដៃពួកសៀមរួចទៅហើយ ពេលនោះពួកគេបានមកដល់នៅឆ្នាំបន្ទាប់មកទៀត ។ ពួកអេស្ប៉ាញបានទាញផលប្រយោជន៍នៅ ក្នុងស្ថានការណ៍ច្របូកច្របល់ដ៏ខ្លាំងក្លានេះដើម្បី លើកមួយនៅក្នុងចំណោមព្រះរាជបុត្ររបស់ព្រះបាទសត្ថាអោយឡើងសោយរាជ្យនៅឆ្នាំ១៥៩៧ ។ ក្ដីសង្ឃឹមនៃការធ្វើអោយប្រទេសនេះជា ប្រទេសអាណានិគមអេស្ប៉ាញត្រូវបានបំផ្លាញទៅវិញយ៉ាងណាមិញ នៅពេលនោះពួកអេស្ប៉ាញត្រូវបានសម្លាប់រង្គាលនៅពីរឆ្នាំក្រោយមកទៀត ដោយគ្មានហេតុផលនៃការប្រទូស្តរាយគ្នាទាំងសងខាងដោយក្រុមទាហានស៊ីឈ្នួលម៉ាឡេ ។
យ៉ាងណាមិញ ពួកសៀមបានពាក់ព័ន្ធនូវការវាយប្រហារដោយយថាហេតុមក លើឯករាជ្យភាពកម្ពុជាដោយកាន់កាប់លង្វែកនៅឆ្នាំ១៥៩៤ ។ ជាមួយនិងការតាំងទ័ពនៃទេសាភិបាលកងទ័ពសៀមម្នាក់នៅក្នុងទីក្រុង កម្រិតនៃការគ្រប់គ្រងនយោបាយបរទេសត្រូវបានបង្កើតឡើង លើរាជាណាចក្រនេះជាលើកទីមួយ ។ កាលប្រវត្តិខ្មែរពិពណ៌នាការធ្លាក់ចុះនៃលង្វែកជាគ្រោះមហន្តរាយចាប់ពីនោះមក ដែលប្រទេសជាតិនេះមិនដែលបានត្រឡប់មកដូចដើមវិញទាំងស្រុងទេ ។ សៀមបានគ្រប់គ្រងកម្ពុជាអស់រយៈពេលស្ទើរតែជិត៣០០ឆ្នាំមកហើយ នៅទីបញ្ចប់អង្គរវត្តដែលបាត់បង់មកដល់ពួកបារាំងនៅ១៩០៧ បន្ទាប់ពីកាន់កាន់អស់រយៈពេលជាង៤៥០ឆ្នាំមកហើយ ។
ព្រះបាទអង្គចន្ទ (១៥១៦-១៥៦៦) ជាស្ដេចមួយក្នុងចំណោមក្សត្រធំៗខ្មែរពីរបីអង្គនៃសម័យក្រោយអង្គរ បានផ្លាស់រាជធានីពីភ្នំពេញទៅលង្វែក ។ ពួកអ្នកដំណើរប៉ទុយហ្កាល់និងអេស្ប៉ាញដែលអ្នកទាំងនោះបានមកទស្សនាទីក្រុងនេះ ដែលបានតាំងនៅច្រាំងនៃទន្លេសាប ជាទន្លេមួយនៅភាគខាងជើងភ្នំពេញ ដែលបានពិពណ៌នារៀបរាប់ទីក្រុង ជាកន្លែងមួយនៃភោគទ្រព្យដ៏សម្បើមអស្ចារ្យ ។ ផលិតផលជាច្រើនបានដោះដូរនៅទីនោះរួមមាន ថ្មមានតម្លៃ លោហៈ សូត្រនិងកប្បាស ធូប ភ្លុក ម្រ័ក្សណ៍ខ្មុក បសុសត្វ (រួមមានដំរី) និងកុយរមាស (ដែលបានឱ្យតម្លៃដោយពួកចិនជាឱសថកម្រនិងប៉ូវកម្លាំង) ។ នៅចុងសតវត្សទីដប់ប្រាំមួយនិងដើមសតវត្សទីដប់ប្រាំពីរ លង្វែកមានក្រុមសហគមន៍ពាណិជ្ជកម្មដ៏រីកចម្រើនរបស់ចិន ឥណ្ឌូនេស៊ី ពួកម៉ាឡេ ជប៉ុន ពួកអារ៉ាប់ អេស្ប៉ាញ និងប៉ទុយហ្កាល់ ។ សហគមន៍ទាំងនេះត្រូវបានចូលរួមក្រោយមកទៀតនៅក្នុងសតវត្សនោះដោយពួកអង់គ្លេសនិងហូឡង់ ។
នៅក្នុងកំឡុងសម័យកាលនេះ (នៅឆ្នាំ១៥៥៥-១៥៥៦) ដែលពួកបព្វជិតសាសនាគ្រិស្តជាតិប៉ទុយហ្កាល់ ហ្កាសស្ប៉ា ដា គ្រូសហ្ស៍ (Gaspar da Cruz) បានធ្វើការព្យាយាមដំបូងដើម្បីផ្សព្វផ្សាយណែនាំគ្រិស្តសាសនាទៅកាន់ប្រទេសនេះ ។ តាមរយៈរឿងរ៉ាវផ្ទាល់របស់លោក ការខិតខំប្រឹងប្រែងរបស់លោកគឺជាការបរាជ័យទាំងស្រុងដោយសារតែជំនឿស៊ប់លើព្រាហ្មណ៍ខ្លាំងក្លានៃក្សត្រិយ៍និងវណ្ណៈដឹកនាំ ក៏ប៉ុន្តែយ៉ាងណាមិញ របាយការណ៍ខ្លីដែលលោកបានធ្វើបេសកកម្មផ្ដល់នូវការឆ្លុះបញ្ចាំងទៅក្នុងការគោរពបដិបត្តសាសនាជាតិ នៅពេលនោះ ។[២]
ដោយសារតែពួកអ្នកតំណាងនៃសញ្ជាតិទាំងនេះទាំងអស់តាមពិតទៅគឺជាពួកចោរសមុទ្រ ពួកអ្នកផ្សងព្រេង រឺ ពួកពាណិជ្ជករ ដែលនេះគឺជាសម័យមួយនៃសកលនិយមខ្លាំងក្លា ។ ត្រូវបានដាក់សម្ពាធយ៉ាងខ្លាំងដោយពួកសៀម ដើម្បីសងបំណុលវិញ ព្រះបាទសត្ថាទី១ (១៥៧៦-៩៤) ដោយនៅជុំវិញខ្លួនទ្រង់មានអង្គរក្សផ្ទាល់ព្រះអង្គជាជាតិអេស្ប៉ាញ និងទាហានស៊ីឈ្នួលប៉ទុយហ្កាល់ផង ហើយនៅឆ្នាំ១៥៩៣ព្រះអង្គបានសុំទេសាភិបាលអេស្ប៉ាញនៅភីលីពីនអោយជួយ ។ ត្រូវបានទាក់ទាញដោយប្រមើលមុននៅការបង្កើតឡើងអាណាព្យាបាលអេស្ប៉ាញនៅកម្ពុជា ហើយនិងការប្ដូរទៅរាជាធិបតេយ្យគ្រិស្តសាសនាវិញ ទេសាភិបាលនេះបានបញ្ជូនកម្លាំងមួយកងដែលមានមនុស្ស១២០នាក់មក ក៏ប៉ុន្តែលង្វែកក៏បានធ្លាក់ទៅក្នុងកណ្ដាប់ដៃពួកសៀមរួចទៅហើយ ពេលនោះពួកគេបានមកដល់នៅឆ្នាំបន្ទាប់មកទៀត ។ ពួកអេស្ប៉ាញបានទាញផលប្រយោជន៍នៅ ក្នុងស្ថានការណ៍ច្របូកច្របល់ដ៏ខ្លាំងក្លានេះដើម្បី លើកមួយនៅក្នុងចំណោមព្រះរាជបុត្ររបស់ព្រះបាទសត្ថាអោយឡើងសោយរាជ្យនៅឆ្នាំ១៥៩៧ ។ ក្ដីសង្ឃឹមនៃការធ្វើអោយប្រទេសនេះជា ប្រទេសអាណានិគមអេស្ប៉ាញត្រូវបានបំផ្លាញទៅវិញយ៉ាងណាមិញ នៅពេលនោះពួកអេស្ប៉ាញត្រូវបានសម្លាប់រង្គាលនៅពីរឆ្នាំក្រោយមកទៀត ដោយគ្មានហេតុផលនៃការប្រទូស្តរាយគ្នាទាំងសងខាងដោយក្រុមទាហានស៊ីឈ្នួលម៉ាឡេ ។
យ៉ាងណាមិញ ពួកសៀមបានពាក់ព័ន្ធនូវការវាយប្រហារដោយយថាហេតុមក លើឯករាជ្យភាពកម្ពុជាដោយកាន់កាប់លង្វែកនៅឆ្នាំ១៥៩៤ ។ ជាមួយនិងការតាំងទ័ពនៃទេសាភិបាលកងទ័ពសៀមម្នាក់នៅក្នុងទីក្រុង កម្រិតនៃការគ្រប់គ្រងនយោបាយបរទេសត្រូវបានបង្កើតឡើង លើរាជាណាចក្រនេះជាលើកទីមួយ ។ កាលប្រវត្តិខ្មែរពិពណ៌នាការធ្លាក់ចុះនៃលង្វែកជាគ្រោះមហន្តរាយចាប់ពីនោះមក ដែលប្រទេសជាតិនេះមិនដែលបានត្រឡប់មកដូចដើមវិញទាំងស្រុងទេ ។ សៀមបានគ្រប់គ្រងកម្ពុជាអស់រយៈពេលស្ទើរតែជិត៣០០ឆ្នាំមកហើយ នៅទីបញ្ចប់អង្គរវត្តដែលបាត់បង់មកដល់ពួកបារាំងនៅ១៩០៧ បន្ទាប់ពីកាន់កាន់អស់រយៈពេលជាង៤៥០ឆ្នាំមកហើយ ។
No comments:
Post a Comment