Tuesday, September 24, 2013

សម័យ សាធារណរដ្ឋខ្មែរ

  • សេចក្ដីផ្ដើម
     សាធារណរដ្ឋខ្មែរ គឺជារដ្ឋាភិបាលសាធារណរដ្ឋកម្ពុជាដែលត្រូវបានប្រកាសឡើងជាផ្លូវការនៅថ្ងៃ៩តុលា ឆ្នាំ១៩៧០។ សាធារ ណរដ្ឋខ្មែរត្រូវផ្ដួលរំលំនៅឆ្នាំ១៩៧៥ និងត្រូវបានបន្តដោយរដ្ឋកុម្មុយនិស្តផ្ដាច់ការ ដែលគេស្គាល់ថាជាកម្ពុជាប្រជាធិបតេយ្យ
      បានប្រកាសជាផ្លូវការនៅ ថ្ងៃ៩តុលា ឆ្នាំ១៩៧០ សាធារណរដ្ឋខ្មែរគឺជារដ្ឋាភិបាលដឹកនាំដោយយោធានិយមសហរដ្ឋខាងស្ដាំ ដឹកនាំដោយលោកឧត្តមសេនីយ៍លន់-ណុល និងព្រះអង្គម្ចាស់ស៊ីសុវត្ថិ-សិរិមតៈ ដែលដណ្ដើមអំណាចបាននៅក្នុងរដ្ឋប្រហារ ១៨ មីនា ១៩៧០ប្រឆាំងនឹងសម្ដេចនរោត្តម-សីហនុ គឺក្រោយមកក្លាយជាប្រមុខរដ្ឋរបស់ប្រទេសនេះ។ ហេតុសំខាន់ៗនៃរដ្ឋប្រហារគឺ ការបណ្ដែបណ្ដោយដល់សកម្មភាពវៀតណាមខាងជើងនៅក្នុងព្រំដែនកម្ពុជា ដែលអនុញ្ញាតអោយពួក កុម្មុយនិស្តវៀតណាម ប្រដាប់អាវុធជាច្រើនផ្ដល់អោយមានការគ្រប់គ្រង តាមជាក់ស្ដែង លើតំបន់នានាដ៏ធំនៃកម្ពុជាភាគខាងកើត។ កត្តាសំខាន់ផ្សេង មួយទៀតគឺសភាពបន្ទាន់នៃសេដ្ឋកិច្ចកម្ពុជា គឺជាលទ្ធផលមិនចំពោះនៃគោលនយោបាយរបស់ព្រះសីហនុក្នុងការស្វែងរកអព្យា ក្រឹតភាពតាមរយៈប្រឆាំងអាមេរិកនិយមដែលបានរីករាលដាល។ ដោយមានការដកព្រះសីហនុចេញ ព្រះរាជាណាចក្រកម្ពុជា ដែលកំពុងមានស្រាប់ក៏បានប្រែទៅជាសាធារណរដ្ឋ សូម្បីតែរាជបល្ល័ង្កត្រូវបានទំនេរជាផ្លូវការអស់រយៈពេលប៉ុន្មានឆ្នាំចាប់តាំង ពីការសោយទីវង្គតនៃព្រះបាទ នរោត្តម-សុរាម្រិតមក ។ ចរិកលក្ខណៈនៃរបបថ្មីនេះគឺមានលក្ខណៈស្ដាំនិយម និងជាតិនិយម ដោយ សំខាន់បំផុត វាបានបញ្ចប់សម័យកាលរបស់ព្រះសីហនុក្នុងសហប្រតិបត្តិការបរិវត្តន៍ជាមួយនឹងរបបវៀតណាមខាងជើង និងពួកវៀតកុង ហើយបានតម្រែតម្រង់អោយកម្ពុជាជាមួយវៀតណាមខាងត្បូងចូលទៅក្នុងសង្គ្រាមឥណ្ឌូចិនលើកទីពីរ។ សាធា រណរដ្ឋខ្មែរត្រូវបានប្រឆាំងនៅខាងក្នុងព្រំដែនកម្ពុជាដោយ រណសិរ្សរួបរួមជាតិកម្ពុជា (Front Uni National du Kampuchea) រឺ ផ្វាំង្ក (រ.រ.ជ.ក.) សម្ព័ន្ធមិត្តធំមួយទាក់ទងរវាងព្រះសីហនុ ពួកអ្នកគាំទ្រទ្រង់ និងបក្សកុម្មុយនិស្តកម្ពុជា ។ កុបកម្មខ្លួនឯងត្រូវ ប្រព្រឹត្តទៅ ដោយ ក.អ.រ.ជ.ប.ក. (CPNLAF) កងទ័ពរំដោះជាតិប្រជាជនកម្ពុជា: ពួកគេនៅពីក្រោយខ្នងដោយកងទ័ពប្រជាជនវៀតណាម (ក.ប.វ.ណ. រឺ PAVN) និងរណសិរ្សរំដោះជាតិ (រ.រ.ជ. រឺ NLF ដែលគេស្គាល់ច្បាស់ថាជាពួកវៀតកុង) ដែលបានកាន់កាប់ប៉ែកមួយ ចំនួននៃកម្ពុជាជាផ្នែកនៃសង្គ្រាមដែលកំពុងកើតឡើងរបស់ពួកគេជាមួយពួកវៀតណាមខាងត្បូង។ ថ្វីបើចរិកលក្ខណៈ នៃ យោ ធានិយមដ៏ខ្លាំងក្លានៃសាធារណរដ្ឋខ្មែរ និងចំនួននៃជំនួយយោធានិង ហិរញ្ញវត្ថុពីសហរដ្ឋច្រើនក៏ដោយ ក៏កងទ័ពខ្លួនគឺ (Force Armée Nationale Khmère, រឺ ក.ជ.ខ.) មានការវឹកហាត់ខ្សត់ខ្សោយ និងមិនអាចកម្ចាត់ក.រ.ជ.ប.ក. (កងទ័ពរំដោះជាតិ ប្រជាជន កម្ពុជា) រឺក៏ កងកម្លាំងវៀតណាមរបស់ ក.ប.វ.ណ (កងទ័ពប្រជាជនវៀតណាម) និងរ.រ.ជ. ( រណសិរ្សរំដោះ ជាតិ)បានឡើយ ។ សាធារណរដ្ឋតាមយថាហេតុបានដួលរលំនៅ ថ្ងៃ១៧មេសា ឆ្នាំ១៩៧៥ នៅពេលនោះពួកកុម្មុយនិស្តកម្ពុជាបានដណ្ដើម បាន ភ្នំពេញ
  • រដ្ឋប្រហារ
    ព្រះសីហនុខ្លួនឯងបានអះអាងថារដ្ឋប្រហារនេះគឺជាលទ្ធផលនៃសម្ព័ន្ធភាពមួយរវាងសត្រូវដ៏យូរយាររបស់ទ្រង់អ្នកជាតិនិយម ស្ដាំនិរទេសខ្លួន លោកសឺន-ង៉ុកថាញ់ អ្នកនយោបាយទ្រង់ស៊ីសុវត្ថិ-សិរិមតៈ (ដែលបានពិពណ៌នាដោយព្រះសីហនុថាជាអ្នកទាម ទារ សិទ្ធិប្រកួតប្រជែង ដែលមិនពេញចិត្តនឹងព្រះរាជបល្ល័ង្កខ្មែរ) និងពួកសេអ៊ីអា (ទីភ្នាក់ងារសម្ងាត់កណ្ដាល) ដែលប៉ុនប៉ងដើម្បី បន្តុបរបបមិត្តសំលាញ់ស.រ. (សហរដ្ឋ)មួយទៀត។ មានការពិតតិចតួចថ្វីបើមានភស្តុតាងខ្លះនៃការជាប់ពាក់ព័ន្ធរបស់សេអ៊ីអា (CIA)នៅក្នុងរដ្ឋប្រហារនេះ ទោះបីយ៉ាងណាវាហាក់បីថាផ្នែកខ្លះនៃការបង្កើតយោធាស.រ. (សហរដ្ឋ)ដោយគួរអោយកត់សំគាល់ ដែលកម្លាំងកងទ័ពពិសេស អាចប្រហែលមានការពាក់ព័ន្ធខ្លះនៅក្នុងរយៈពេលនៃការផ្ដល់ការឧបត្ថម្ភ និងការហ្វឹកហ្វឺនអោយ ពួកផ្សំគំនិតក្រោយពីការបានចូលមកជិតដោយលន់-ណុល។ គ្រានោះព្រះសីហនុនៅខាងក្រៅប្រទេសតាមផ្លូវធ្វើដំណើរទៅ បារាំងការធ្វើកុប្បកម្មប្រឆាំងវៀតណាមបានធ្វើឡើងនៅភ្នំពេញកំឡុងពេលដែលស្ថានទូតពួកវៀតណាខាងជើង និងរ.រ.ជ.(រណ សិរ្សរំដោះជាតិ)ត្រូវបានបំផ្លិចបំផ្លាញ។វាហាក់បីដូចជាថាការធ្វើកុប្បកម្មនេះគឺយ៉ាងហោចណាស់ជាការបណ្ដែតបណ្ដោយ និង អាចទៅរួចដែលបានរៀបចំជាសកម្មដោយលន់-ណុល នាយករដ្ឋមន្ត្រីនិងឧបៈរបស់គាត់ ទ្រង់សិរិមតៈ។ នៅថ្ងៃ ១២ មីនា លោក នាយករដ្ឋមន្ត្រីបានបិទកំពុងផែក្រុងព្រះសីហនុ តាមដែលអាវុធជាច្រើនកំពុងតែលួចលាក់បញ្ជូនទៅរ.រ.ជ. ទៅ កាន់វៀតណាម ខាងជើង និងបានចេញឧសានវាទដែលមិនអាចទៅរួចទេចំពោះពួកគេ។ កងកម្លាំងក.ប.វ.ណ./រ.រ.វទាំងអស់ត្រូវតែដកចេញពីដី កម្ពុជា ក្នុងរយៈពេល៧២ម៉ោង (ថ្ងៃ១៥មីនា) រឺក៏ ប្រឈមនឹងសកម្មភាពយោធា។ទោះបីជាសកម្មភាពទាំងនេះ ដែលក្នុងនោះបាន ជំទាស់ គោលនយោបាយនៃការសណ្ដោសប្រណី ដែលល្អៀងរបស់ព្រះសីហនុក្នុងសកម្មភាពរបស់វៀតណាមខាងជើងក៏ដោយ ក៏វាបង្ហាញថាលន់-ណុលខ្លួនឯងមានភាពស្ទាក់ស្ទើរផ្ទាល់ខ្លួនយ៉ាងខ្លាំង ដើម្បីទម្លាក់ព្រះប្រមុខរដ្ឋ: គាត់ដើមឡើយប្រហែលគ្រាន់ តែចង់អោយ ព្រះសីហនុដាក់សម្ពាធបន្ថែម ទៅកាន់ពួកវៀតណាមខាងជើងប៉ុណ្ណោះទេ។ គាត់ដើមដំបូងបានបដិសេធដើម្បី ធ្វើ ផែនការនេះដែរ ដើម្បីល្បួងគាត់ ទ្រង់សិរិមតៈ ដែលទ្រង់បង្ហាញអាការៈមានរដ្ឋប្រហារនៅក្នុងចិត្តតាំងពីដំបូងមកម៉្លេះទ្រង់បាន ចាក់សន្និសីទសារព័ត៌មានពីប៉ារីសដែលបានថតដាក់ខ្សែអាត់អោយគាត់ស្ដាប់ នៅក្នុងនោះព្រះសីហនុបានគំរាមប្រហារជីវិត អ្នកទាំងពីរនៅពេលនៃការយាងត្រឡប់របស់ទ្រង់មកភ្នំពេញវិញ។ ក៏ប៉ុន្តែ លោកនាយករដ្ឋមន្ត្រីនៅតែមិនប្រាកដប្រជាដដែល ដោយមានលទ្ធផលថាទ្រង់សិរិមតៈ បានចូលដៃដោយមន្ត្រីកងទ័ពបីរូប បានបង្ខំលន់-ណុលដែលស្ទើរតែស្រក់ទឹកភ្នែកអោយចុះ ហត្ថលេខាឯកសារចាំបាច់មួយចំនួន នៅក្នុងពេលភ្ជង់កាំភ្លើង។ ការបោះឆ្នោតមួយត្រូវបានប្រារព្ធឡើងនៅក្នុងសភាជាតិ នៅថ្ងៃ ១៨ មីនា ក្រោមការដឹកនាំរបស់លោកអ៊ិន-តាំ ដែលក្នុងនោះព្រះសីហនុត្រូវបានគេដកហូតអំណាចទ្រង់: លន់-ណុលបានក្ដោប ក្ដាប់ អំណាចជាប្រមុខរដ្ឋលើមូលដ្ឋានបណ្ដោះអាសន្ន។ ថ្ងៃ២៨ និង២៩មីនា មានបាតុកម្មដ៏មានប្រជាប្រិយភាពទ្រង់ទ្រាយ ធំជា ច្រើនគាំទ្រព្រះសីហនុ នៅតាមទីក្រុងខេត្តនានា ក៏ប៉ុន្តែកងកម្លាំងរបស់លន់-ណុលបានបង្ក្រាបជាមួយភាពព្រៃផ្សៃយ៉ាងខ្លាំងក្លា ដែលបង្កអោយមានការស្លាប់ច្រើនរយនាក់។ មន្ត្រីរដ្ឋាភិបាលមួយចំនួនត្រូវបានសម្លាប់ដោយពួកបាតុករ រួមទាំងបងប្អូនរបស់ លន់-ណុល គឺលន់-និល របបបរទេសនានាដើមឡើយមិនប្រាកដប្រជាដូចគ្នាចំពោះកម្រិត នៃការគាំទ្រផ្ដល់អោយរបបថ្មីនេះ ទេ។ ពួកវៀតណាមខាងជើងបានបន្តធ្វើការជជែកពិភាក្សាជាមួយលន់-ណុល អោយគិតពិចារណាការធ្វើអោយមានកិច្ចព្រម ព្រៀង ដោះដូរពាណិជ្ជកម្ម ដែលបានលុបចោលឡើងវិញ ទោះបីព្រឹត្តិការណ៍បន្តបន្ទាប់មានន័យថារឿងទាំងនេះ វាឆាប់រហ័ស មកដល់ទីបញ្ចប់ក៏ដោយ ។
  • ការប្រកាសសាធារណរដ្ឋ និងការបង្កើតកងទ័ពជាតិខ្មែរ (ក.ជ.ខ. រឺ FANK)

      ឥទ្ធិពលភ្លាមៗដ៏សំខាន់បំផុតនៃរដ្ឋប្រហារគឺយុទ្ធនាការកម្ពុជានៅខែមេសា-កក្កដា ១៩៧០ នៅក្នុងនោះកងទ័ពវៀតណាម ខាងត្បូង(ក.ស.វ.ណ. រឺ ARVN)បាននៅពីក្រោយខ្នងដោយកងទ័ពស.រ.(សហរដ្ឋ )បានចូលកម្ពុជាភាគខាងកើតដើម្បីវាយប្រហារ កងកម្លាំងវៀតណាមខាងជើង និងវៀតកុងដែលកំពុងប្រតិបត្តិការនៅទីនោះ ។ ថ្វីបើមានការប្រទុស្តវាយនេះក៏ដោយ ក៏ពួកកង កម្លាំង កុម្មុយនិស្តជាច្រើនបានភៀសខ្លួន ទៅខាងលិចកាន់តែជ្រៅទៅក្នុងកម្ពុជា រឺក៏ចូលទៅតំបន់ជនបទនានានៅភាគឦសាន ដែលពួកគេបាននឹងផ្ដល់ការឧបត្ថម្ភដល់កុបកម្មប្រឆាំងនឹងលន់-ណុលថែមទៀត។ ប្រតិកម្មភ្លាមៗរបស់លន់-ណុលគឺ ដើម្បីផ្ដន្ទា ទោសដល់សកម្មភាពពេលដែលមានការរំលោភបំពាន នៅក្នុងទឹកដីកម្ពុជា។ គាត់ក្រោយមកបានផ្ដល់ដំណឹងដល់លោក អេឡិច ស៊ែនដឺរ-ហេហ្គថាប្រទេសរបស់គាត់ត្រូវបានប្រែទៅជាមានគ្រោះថ្នាក់ដ៏ធ្ងន់ធ្ងរ ជាលទ្ធផលមកវិញ នៅពេលនោះលោក ហេហ្គ បានប្រាប់គាត់ថាកងទ័ពជើងគោកអាមេរិក នឹងមិនត្រូវបានប្រើប្រាស់ដើម្បីជួយកងទ័ពកម្ពុជាទេ ក៏ប៉ុន្តែថា (ជាការអនុលោម ជា មួយលទ្ធិនិច្សុន) កម្មវិធីជំនួយនឹងត្រូវបានផ្ដល់ជំនួសវិញ លន់-ណុលបានសម្រក់ទឹកភ្នែកដោយបើកចំហ។ ថ្ងៃ៩ តុលា ព្រះសី ហនុ ត្រូវបានគេដាក់ទោសប្រហារជីវិត ក្នុងអវត្តមាន ដោយតុលាការយោធា ព្រះមាតាទ្រង់ ព្រះមហាក្សត្រយានីកុសមៈ អ្នកតំ ណាង និមិត្តរូបនៃរាជាធិបតេយ្យក្រោមរបបរបស់ទ្រង់ ត្រូវបានជំនួសក្រោមការឃុំម្ចាស់ក្សត្រីក្នុងដំណាក់ និងព្រះមហេសី របស់ ទ្រង់ត្រូវបានគេកាត់ទោសដាក់ទោសមួយជីវិត។ របបថ្មីនេះបានប្រកាសសាធារណរដ្ឋជាបន្តបន្ទាប់គ្នា ហើយនិងនៅទី បញ្ចប់រដ្ឋ ធម្មនុញ្ញថ្មីដែលត្រូវបានគេយកមកប្រើនៅឆ្នាំ១៩៧២ ។ ព្រះសីហនុ នៅក្នុងខណៈពេលនោះ បានបង្កើតរ.រ.រ.ជ.ក. (GRUNK) គឺ រដ្ឋាភិបាលនិរទេសដែលមានមូលដ្ឋាននៅប៉ីជិង (ប៉េកាំង) ដែលចូលរួមដោយពួកកុម្មុយនិស្តនិងបូជាដើម្បីការ ផ្ដួលរំលំសាធា រណរដ្ឋ ទ្រង់បានប្រកាសថាលន់-ណុលគឺជា មនុស្សលីលាពេញទី និងបានបង្ហាញចរិកលក្ខណៈទ្រង់សិរិមតៈជា មនុស្សអប្រិយ ស្មោកគ្រោក ទុច្ចរិតពុតត្បុត និងអាក្រក់កងទ័ពហ្លួងតូចដែលជាប់ពាក់ព័ន្ធ ដែលនៅក្នុងពេលរដ្ឋប្រហារនេះមានក្បែរៗ ៣៥,០០០កង (នៅក្នុងការយល់ស្របជាមួយគោលនយោបាយអព្យាក្រឹតភាព ដែលបានថ្លែងឡើងរបស់ព្រះសីហនុ) ត្រូវបាន ពង្រីកកាន់តែធំ ។ ដោយបានរៀបចំឡើងវិញជាក.ជ.ខ. រឺ FANK កងទ័ពសាធារណរដ្ឋ បានកើនឡើងដល់ ប្រហែល ១៥០,០០០ នាក់ នៅដើមក៏ដូចជានៅចុងនៃឆ្នាំ១៩៧០ ជាចំបងឆ្លងតាមរយៈការចូលធ្វើទាហានដោយស្ម័គ្រចិត្តពេលនោះលន់-ណុល បាន ប្រមើលមើលឃើញ ហើយឆ្លៀតឱកាសលើរលកនៃការរំជើបរជួលប្រឆាំងវៀតណាម។ ស.រ.ក៏បានប្រតិបត្តិកម្ម វិធីជំនួយយោធា ដែលបានចងក្រង និងជំនួយខាងហ្វឹកហ្វឺន ហើយបានបញ្ជូនកងឈ្លបខ្មែរសេរី និងខ្មែរកម្ពុជាក្រោមជាច្រើនពាន់ នាក់តាមយន្ត ហោះ ទៅហ្វឹកហ្វឺននៅក្នុងមូលដ្ឋានទ័ពវៀតណាមខាងត្បូង។ ពួកនាយអគ្គរួម(នាយអគ្គសេនាធិការួម) បានទទូចលើការពង្រីក អោយ ច្រើននៃFANKរហូតលើស២០០,០០០នាក់ ថ្វីបើបារម្ភនូវឥទ្ធិពលអវិជ្ជមានដ៏ខ្លាំងដែល នេះ អាចនឹងមានលើ សេដ្ឋកិច្ច កម្ពុជាក៏ដោយ ក៏ពេលនោះក្រុមដឹកជញ្ជូនបរិក្ខារយោធា ដែលបានដឹកនាំដោយឧត្តមសេនីយ៍ ធៀដឺរស៊ី-មែធែខ្ស៊ីស (Theodore C. Mataxis) បានទាមទារអោយមាន 'អាមេរិកូបនីយកម្ម'នៃរចនាសម្ព័ន្ធខាងក្នុងដែលរងឥទ្ធិពលរបស់កងទ័ពបារាំង ថ្វីត្បិត ភាព ច្របូកច្របល់នេះបានបង្កនៅក្នុងសង្វាក់ផ្គត់ផ្គង់ផង។ ទោះបីមានជំនួយស.រ.ក៏ដោយ ក៏FANK រឺ កងទ័ពជាតិខ្មែរ (បានបញ្ជាការ ដោយឧត្តមសេនីយ៍សុសថេន-ផ្វឺរណាន់ដេហ្ស) ត្រូវមានឧបសគ្គយ៉ាងធ្ងន់ធ្ងរដោយអំពើពុករលួយ ជាពិសេសដោយពួក មន្ត្រី ដែល បានអះអាងប្រាក់ខែជាច្រើនដល់កងទ័ពដែលមិនមាន និងអសមត្ថភាពខាងយោធា។ ទោះបីជាម្នាក់ក្នុង ចំណោមពួក មេ បញ្ជាការកងទ័ពជាតិខ្មែរ គឺជាអតីតអ្នកបះបោរទ្រង់នរោត្តម-ចន្ទរង្សី ដែលត្រូវបានគេបញ្ចុះបញ្ចូលអោយឈប់ចូលនិវត្ត យោធា ដោយលន់-ណុលដើម្បីលើកស្ទួយកងពលតូចទី១៣របស់កងទ័ពជាតិកម្ពុជា ដែលត្រូវបានជោគជ័យជាដុំកំភួននៅក្នុងការធ្វើ អោយស្ងប់ស្ងៀមតំបន់ដែលនៅក្បែរផ្លូវលេខ៤និងខ្ពង់រាបគីរីរម្យដែលជាចំណុចយុទ្ធសាស្ត្រក៏ដោយ ក៏ភាគច្រើននៃពួកឧត្តម សេនីយ៍ខ្លួនឯងមានបទពិសោធន៍ និងសមត្ថភាពយោធានៅតិចតួចនៅឡើយ ។ ការវាយលុករបស់កងទ័ពជាតិ កម្ពុជាទ្រង់ទ្រាយ ធំប្រឆាំងនឹងពួកវៀតណាម (យួន) ប្រតិបត្តិការចេនឡា១ និងប្រតិបត្តិការចេនឡា២ បានបញ្ចប់ដោយការបរាជ័យយ៉ាងធ្ងន់ធ្ងរ ទោះបីជាសេចក្ដីក្លាហាននៃកងទ័ពថ្មើរជើងខ្មែរម្នាក់ៗដែលផុសឡើងជាក់ស្ដែងយ៉ាងណាក៏ដោយ ។
  • ប្រវត្តិនយោបាយសាធារណរដ្ឋខ្មែរ
      ការប្រយុទ្ធដូចគ្នាក្នុងសង្គ្រាមផ្ទៃក្នុងកម្ពុជាប្រឆាំង នឹងពួកកុបករគាំទ្រព្រះសីហនុ និងពួកកុម្មនិស្ត និងពួកយួនខាងជើងសាធារណរដ្ឋ ខ្មែរបានប្រឈមមុខនឹងបញ្ហាផ្ទៃក្នុងជាច្រើនសន្ធឹកសន្ធាប់។ ការត្រួតត្រារបស់ព្រះសីហនុនៅក្នុងជីវិតនយោបាយកំឡុងទសវត្សឆ្នាំ១៩៥០ និង៦០បានសេចក្ដីថាមានពួកអ្នកនយោបាយកម្ពុជាដែលមានទំនុកចិត្តរឺក៏បទពិសោធន៍តិចតួចមែនទែន។ ស្ទើរតែចាប់តាំងពីការចាប់ ផ្ដើម សាធារណរដ្ឋនេះត្រូវបានរុកគួនដោយការបែងចែកនយោបាយដូចគ្នាជាច្រើន និងការវាយជិតៗដែលបានកត់សំគាល់ឃើញនៅ ក្នុងរបបព្រះសីហនុ ដើមទីចំណោមអ្វីទាំងនេះគឺជាការដណ្ដើមអំណាចគ្នារវាងលន់-ណុល និងទ្រង់សិរិមតៈ ។ ទ្រង់សិរិមតៈធ្លាប់ដើរតួជា នាយករដ្ឋមន្ត្រីកំឡុងពេលឆ្នាំដំបូងៗនៃសាធារណរដ្ឋនេះនៅពេលដែលសុខភាពរបស់លន់-ណុលមិនល្អខ្លាំងក៏ប៉ុន្តែបានបណ្ដាលអោយ មានការអាក់អន់ចិត្តជាច្រើនព្រោះតែរបៀបគ្រប់គ្រង និងខ្សែរាជវង្សរបស់ទ្រង់ ក៏មានការប្រែជាមានការអស់ចិត្តចំណោម ពួកខ្មែរនៅ តាមទីក្រុងវ័យក្មេងៗ ពេលអំពើពុករលួយបានបន្ត និងអប្រសិទ្ធិភាពនៃរបបនេះ។ ការត្រឡប់មកវិញរបស់លន់-ណុលពីមន្ទីរពេទ្យនៅ ហាវ៉ៃនៅខែមេសា១៩៧១ គាត់បានបណ្ដាលអោយមានវិបត្តិគណៈរដ្ឋមន្ត្រីដោយការលាលែងពីតំណែង គឺជាការផ្ដល់អោយផ្លូវ ដើម្បី រំលាយ រដ្ឋាភិបាល ជាមួយការជម្រុញលើកចិត្តដែលប្រព្រឹត្តទៅដោយបងប្អូនរបស់គាត់គឺ លន់-ណុន (តួអង្គដែលមានឥទ្ធិពលយ៉ាង ខ្លាំងជាពិសេស ជាមួយពួកកងទ័ព) ។ បន្ទាប់ពីវិវាទកម្មនយោបាយជាច្រើនមក គណៈរដ្ឋមន្ត្រីថ្មីត្រូវបង្កើតឡើង ទោះបីយ៉ាងណាក៏ទ្រង់ សិរិមតៈដូច ជាធ្វើ ជារដ្ឋមន្ត្រីប្រមុខដែលមានងារជា នាយករដ្ឋមន្ត្រីប្រតិភូ ។ ថ្ងៃ១៦តុលា១៩៧១ លន់-ណុលបានចូលរួមសកម្មភាពដើម្បី ដកហូតរដ្ឋសភា ពី អំណាចនីតិបញ្ញត្តិ និងបានបញ្ជាអោយសរសេររដ្ឋធម្មនុញ្ញថ្មី ដោយមានការអះអាងថាសកម្មភាព ទាំងនេះពិត ជា ចាំបាច់ដើម្បីទប់ ស្កាត់ អនាធិបតេយ្យ នេះបានបង្កអោយមានការជំទាស់ប្រឆាំងមួយដោយអ៊ិន-តាំ និងពួកព្រះសង្ឃ។

     ១. ១៩៧២: ការដកទ្រង់សិរិមតៈចេញ

     នៅខែមីនា១៩៧២ លន់-ណុលនិងបងប្អូនគាត់បានរៀបចំដើម្បីបណ្ដេញទ្រង់សិរិមតៈចេញពីអំណាច ។ បន្ទាប់ពីទ្រង់សិរិមតៈបាន បណ្ដេញបណ្ដេញកែវ-អនចេញអ្នកបណ្ឌិតសភាប្រឆាំងម្នាក់ លន់-ណុលបានរៀបចំជាបន្តបន្ទាប់នូវបាតុកម្មបញ្ចេញមតិនិស្សិតនានា ប្រឆាំងនឹងទ្រង់ ដែលប្រកាសអោយដកទ្រង់ចេញពីតំណែង។សិរិមតៈបានលាលែង ហើយ(ដោយស្ដែងអោយ'ការការពារខ្លួន'របស់ទ្រង់) ត្រូវជំនួសមកវិញក្រោមការឃុំខ្លួនក្នុងផ្ទះជាក់ស្ដែង។ លន់-ណុលបានប្រើវិបត្តិនេះដើម្បីបណ្ដេញប្រមុខរដ្ឋ ឆេង-ហេងហើយបានកាន់តួ នាទីប្រមុខរដ្ឋដោយខ្លួនឯងដោយតែងតាំងអ្នកជាតិនិយមប្រឆាំងសីហនុជើងចាស់សឺន-ង៉ុកថាញ់ជានាយករដ្ឋមន្ត្រីវិញ។ លោកថាញ់មេ ដឹកនាំខ្មែរសេរីបានកេណ្ឌទ័ពជំនួយកងទ័ពជាតិកម្ពុជាជាច្រើនក្នុងចំណោមពួកខ្មែរក្រោមនៅវៀតណាមខាងត្បូងនិងភក្ដីភាពលោកបាន បញ្ជាចំណោមអ្នកទាំងនេះប្រៀបផ្ទឹមនឹងវរជនកងទ័ពបានហ្វឹកហ្វឺនដោយស.រ.បានសេចក្ដីថាការគាំទ្ររបស់លោកដល់រដ្ឋាភិបាលដែល ផុយស្រួយរបស់សាធារណរដ្ឋនេះនៅតែចាំបាច់។
     ក្រោយឆ្នាំនោះ លន់-ណុលបានប្រកាសនឹងប្រារព្ធការបោះឆ្នោតប្រធានាធិបតី និងគួរអោយភ្ញាក់ផ្អើល នៅពេលដែលអ៊ិន-តាំ និង កែវ-អន ទើបនឹងថ្លែងថាជាអ្នកសីហនុនិយមដ៏ល្បី មិនតែប៉ុណ្ណោះបានប្រកាសថាពួកគេនឹងរត់ ក៏ប៉ុន្តែក្រោយមកបាន បដិសេធច្រាន ចោលវិញ។ការបោះឆ្នោតថ្វីត្បិតតែជ័យជំនះដែលមិនអាចជៀសបានដល់លន់-ណុលក៏ពិតមែនគាត់ក៏បានដឹងថាមានការមិនសប្បាយ ចិត្តយ៉ាងខ្លាំងជាមួយរដ្ឋាភិបាលថ្វីត្បិតដូច្នេះក៏ដោយក៏ពួកគេត្រូវតែផ្ដល់ការគាំទ្រដល់លន់ណុលដដែល:បើពួកគេបោះឆ្នោតដោយត្រឹម ត្រូវយុត្តិធម៌នោះវាប្រហែលជាថាលោកអ៊ិន-តាំនឹងអាចឈ្នះឆ្នោត។កិច្ចការនេះបានបណ្ដាលអោយអ៊ិន-តាំផ្ដល់យោបល់ដែលពួកអា មេរិកឥឡូវអាចមួរម៉ៅលើសកម្មភាពរបស់លន់-ណុលស្ថានភាពនយោបាយបានបន្តដោះស្រាយពេញមួយឆ្នាំ១៩៧២:ទាំងគណបក្ស ប្រឆាំង ទាំងពីរ (គណបក្សប្រជាធិបតេយ្យរបស់អ៊ិន-តាំ) និងគណបក្សសាធារណរដ្ឋរបស់សិរិមតៈបានបដិសេធ ប្រកែកការបោះឆ្នោត រដ្ឋសភាដែលប្រារព្ធនៅខែកញ្ញា ដែលនាំទៅដល់ជ័យជំនះទាំងស្រុងដល់គណបក្សសង្គមសាធារណរដ្ឋ របស់លន់-ណុល។មានការកើន ឡើងចំនួន ភេរវករវាយប្រហារនៅក្នុងរដ្ឋធានី មួយក្នុងនោះបានសំដៅទៅរកលោកសឺន-ង៉ុកថាញ់។ លោកថាញ់ដែលកិច្ចការនយោ បាយចុងក្រោយ របស់គាត់ហាមឃាត់សារពត៌មានរបស់សិរិមតៈ ដែលក្រោយមកទៀតត្រូវបង្ខំអោយលាលែង នឹងត្រឡប់ទៅជានិរ ទេសទៅវៀតណាម ខាងត្បូង និងត្រូវបានជំនួសមកវិញដោយអ្នកឆ្វេងនិយមកណ្ដាល លោកហង្ស-ធន់ហាក់ កាលណោះ រដ្ឋាភិ បាលសាធារណរដ្ឋខ្មែរដែល កំពុងតែចុះខ្សោយដោយការវាយជិតៗ កងកម្លាំងវៀតណាមខាងជើង ដែលបាន បន្តយ៉ាងប្រញាប់ ប្រញាល់ដែលមានការប្រយុទ្ធជា ច្រើន ប្រឆាំង នឹងកងទ័ពជាតិខ្មែរ ដូចនៅក្នុងប្រតិបត្តិការចេនឡា១ និង២ បន្តិចម្ដងៗ និងបាន បកត្រឡប់មកក្នុងព្រំដែនកម្ពុជាយ៉ាងយឺតៗដែលបន្សល់ទុកនៅអោយមានការដឹកនាំពស្តុភារសំខាន់និងឧបត្ថម្ភដល់នាយទាហាន។ កន្លែងរបស់ពួកគេត្រូវបានកាន់កាប់ ដោយកងកម្លាំង កុម្មុយនិស្តកម្ពុជាក្នុងស្រុកនៃកងទ័ពរំដោះជាតិប្រជាជនកម្ពុជា (CPNLAF) ដែលត្រូវបានកើនឡើងយ៉ាងខ្លាំងក្លា នៅពេលព្រះសីហនុ បាន ផ្ដល់ការគាំទ្ររបស់ទ្រង់ដល់កុបកម្ម ពួកខ្មែរតាមជនបទដែលនៅ តែមានការគាំទ្រព្រះសីហនុយ៉ាងលើសលុប ។

     ២. ១៩៧៣: បទឈប់បាញ់ និងការព្យួររដ្ឋសភា

    កិច្ចសម្រុះសម្រួលសន្តិភាពប៉ារីសនៅដើមឆ្នាំ១៩៧៣ដូចជាផ្ដល់អោយការសម្រាកបណ្ដោះអាសន្នពីសង្គ្រាមក្នុងស្រុកលន់-ណុលបាន ប្រកាសបទឈប់បាញ់ឯកតោភាគីទោះបីយ៉ាងណាក៏ទីតាំងរបស់កងទ័ពជាតិខ្មែរគឺខ្សោយណាស់នៅលើដី។ មានការពិតដែលការទាក់ទង តិចតួចរវាងបក្សពួកកណ្ដាលខ្លះទៀតនៃពួកកុម្មុយនិស្តខ្មែរក្រហម ដោយគួរអោយកត់សំគាល់ គឺហ៊ូ-យុន និងសាធារណរដ្ឋ។ ពួកវៀត ណាមខាងជើងបានដាក់សម្ពាធពួកកុម្មុយនិស្តកម្ពុជា អោយទទួលយកលក្ខ័ណ្ឌកិច្ចសម្រុះសម្រួលសន្តិភាព ផលប្រយោជន៍ របស់ ពួកគេ ដាក់បន្ថែមអោយសង្គ្រាមមានសកម្មភាពនូវកម្រិតទាប (ដោយការចងភ្ជាប់កងទ័ពវៀតណាមខាងត្បូងនៅក្នុងការដំណើរការ) ជាជាង ជ័យជំនះពេញទីរបស់ពួកខ្មែរក្រហម ។ ភាពដឹកនាំរបស់ខ្មែរក្រហម យ៉ាងណាៗ នៅតែដាច់អហង្ការ។
    ការប្រយុទ្ធគ្នាបានចាប់បន្តនៅយប់៧កុម្ភៈ១៩៧៣នៅពេលនោះពួកកម្លាំងកុម្មុយនិស្តបានវាយប្រហារបរិវេណកងទ័ពជាតិខ្មែរក្បែរៗ ទីក្រុងដែលបានឡោមព័ទ្ធកំពង់ធំនៅខែមេសា របបសាធារណរដ្ឋគឺនៅក្នុងភាពច្របូកច្របល់ជាទូទៅ ជាមួយនឹងកងទ័ព ជាតិខ្មែរ បដិ សេធដើម្បីប្រយុទ្ធ និងការលួចយកទីរួមខេត្តផ្ទាល់ពួកគេ ហើយកងទ័ពរំដោះជាតិប្រជាជនកម្ពុជាកំពុងតែលុកទៅកាន់ តំបន់ជាច្រើននៃ ប្រទេស ។ ក្នុងការឆ្លើយតប សហរដ្ឋជាចុងក្រោយបានគំរាមកាត់ផ្ដាច់ជំនួយទាំងអស់ វាលែងតែលន់-ណុលដើរតួ ដើម្បីពង្វាតមូលដ្ឋាន អំណាចនិងគាំទ្រដល់រដ្ឋាភិបាលនេះ អោយច្បាស់ទៅដើម្បីធ្វើអោយដូចដើមសម្ព័ន្ធមិត្តសហរដ្ឋវិញ គឺទ្រង់សិរិមតៈ និងកាត់បន្ថយឥទ្ធិ ពលបងប្អូនរបស់គាត់ លន់-ណុន។ ដូច្នោះហើយ ថ្ងៃ២៤ មេសា លន់-ណុល បានប្រកាសថារដ្ឋសភានឹងត្រូវព្យួរ និងក្រុមប្រឹក្សានយោ បាយបានបង្កើតឡើងដោយខ្លួនគាត់ សិរិមតៈ ឆេង-ហេង និងអ៊ិន-តាំ នឹងដឹកនាំយ៉ាងមានប្រសិទ្ធិភាពដោយក្រឹត្យ ។ កងទ័ពរំដោះ ជាតិ ប្រជាជនកម្ពុជារុលទៅមុខដល់ភ្នំពេញនៅទីបំផុត ត្រូវបានបញ្ឈប់ដោយការទម្លាក់គ្រាប់បែករបស់អាមេរិក ដែលបង្កអោយមានការ កម្រិតហេតុផលដល់អាក្រក់ចំណោមពួកកងទ័ពកុម្មុយនិស្ត។ពួកអ្នកវិចារណកថាខ្លះថ្លែងថាបទពិសោធន៍នេះប្រហែលបាននាំអោយ មានភាពព្រៃផ្សៃដែលបង្ហាញដោយពួកកម្មាភិបាលខ្មែរក្រហមនៅក្នុងព្រឹត្តិការណ៍នានាក្រោយមកទៀត។

    ៣. ១៩៧៤: ការធ្លាក់ឧដុង្គ

    នៅដើមឆ្នាំ១៩៧៤ ក្រុមប្រឹក្សានយោបាយត្រូវបានបញ្ឈប់សកម្មភាព ហើយលន់-ណុលក៏គ្រប់គ្រងតែម្នាក់ឯងម្ដងទៀត ។ ស្ថានភាព យោធានៅក្នុងខណៈពេលនោះកំពុងតែកាន់តែយ៉ាប់យ៉ឺនថែមទៀត។ កងកម្លាំងកុម្មុយនិស្តមកនៅពីចម្ងាយដែលកំពុង បកក្រោយពី ភ្នំពេញ ហើយបានកាន់កាប់អតីតរាជធានីឧដុង្គនៅខែមីនា: ពួកគេបានជម្លៀសប្រជាជន ដោយបាញ់មន្ត្រីរដ្ឋការរដ្ឋាភិបាល និងពួក គ្រូបង្រៀន ហើយបានកម្ទេច រឺក៏ដុតទីប្រជុំជនជាច្រើន ។ មានការប្រសើរឡើងមួយរយៈខ្លីដែលឆ្នាំនោះបានរីកចម្រើនដែរ យ៉ាងណាៗ ពេលដែលកងទ័ពជាតិខ្មែរបានយកឧដុង្គត្រឡប់មកវិញបាន និងអាចយកមកវិញនូវផ្លូវផ្គត់ផ្គង់ស្បៀងតាមរយៈបឹងទន្លេសាប

    ៤. ការបញ្ចប់របប

     ទោះបីដូច្នេះក៏ដោយ ក៏សាធារណរដ្ឋខ្មែរមិនមានជីវិតរស់រានដល់ការវាយលុកនៅរដូវប្រាំងឆ្នាំ១៩៧៥ទេ។ កងកម្លាំងកុម្មុយនិស្តដែល មាន នៅចំនុចនេះបានព័ទ្ធជុំវិញរដ្ឋធានី ប្រជាជនរដ្ឋធានីបានត្រូវកើនឡើងយ៉ាងសន្ធឹកសន្ធាប់ ដោយពួកអ្នកភៀសខ្លួនពីការប្រយុទ្ធគ្នា លន់-ណុលដែលមានជំនឿហួសហេតុបានបញ្ជាអោយយកខ្សាច់ដែលបូជាពង្រាយជុំវិញទីក្រុងចាប់ពីឧទ្ធម្ភាគចក្រដើម្បីការពារទីក្រុង។ ទោះបីយ៉ាងណាក៏កងទ័ពជាតិខ្មែរនៅពេលនេះកំពុងតែប្រយុទ្ធជាមួយភាពស្វិតស្វាញ ហើយពួកទាហានខ្មែរក្រហមកំពុងតែរង ទុក្ខ ដោយទឹកចិត្តខ្សត់ខ្សោយ គ្រុនចាញ់ និងអត្រាកាន់តែខ្ពស់ជាងនេះនៃទំនាក់ទំនងហេតុផលនានាជាងកងទ័ពជាតិខ្មែរទៀតការផ្គត់ផ្គង់ អាវុធថ្មីៗ និងអាវុធយុទ្ធភណ្ឌមកពីចិនដែលផ្ដល់អោយពួកគេ នូវសន្ទុះកម្លាំងរុញច្រានដើម្បីលុកលុយរាតត្បាត ទីតាំងទ័ពខាងក្រៅៗ សេសសល់របស់សាធារណរដ្ឋនេះ។ ការចរចារសន្តិភាពដែលបានស្នើដដែលៗបានបញ្ឈប់ ពេលដែលព្រះសីហនុបានបដិសេធ ដើម្បី ទាក់ទងជាមួយលន់-ណុលដោយផ្ទាល់ ដោយស្នើអោយគាត់ដកចោលលក្ខ័ណ្ឌមុនៗមួយ។ផែនការមួយបានស្នើដោយលោក អេតៀង ណេ-ម៉ង់ណាច់ (Étienne Manac'h) ឯកអគ្គរដ្ឋទូតបារាំងនៅចិន នៅក្នុងនោះព្រះសីហនុនឹងត្រឡប់ទៅកម្ពុជាវិញក្លាយ ជាប្រមុខ នៃរដ្ឋា ភិបាលរួបរួមជាតិ (ដែលនាំអោយមានការចុះចូលភ្លាមៗនៃទំហំដ៏ច្រើន នៃពួកទាហានស្រុកស្រែចំការរបស់ពួកខ្មែរក្រហម) បានបរា ជ័យដើម្បីធ្វើឱ្យសម្រេច ។
    ថ្ងៃ១មេសា ១៩៧៥ លន់-ណុលបានលាលែង និងបានរត់គេចខ្លួននិរទេសចេញពីប្រទេស: កងទ័ពជាតិខ្មែរភ្លាមៗស្ទើរតែបានបែក ខ្ចាត់ខ្ចាយទាំងអស់ ។ គ្រានោះដែលទ្រង់សិរិមតៈ ឡុង-បូរ៉េត លន់-ណុល និងពួកអ្នកនយោបាយផ្សេងៗជាច្រើនទៀតបាន នៅសេស សល់ក្នុងរដ្ឋធានីនេះនៅក្នុងការប៉ុនប៉ងដើម្បីចរចារបទឈប់បាញ់ ពួកខ្មែរក្រហមនៅទីបញ្ចប់បានចូលទីក្រុងនៅថ្ងៃ១៧មេសា ក្នុងរយៈ ពេលពីរបីថ្ងៃនេះ ពួកខ្មែរក្រហមបានប្រហារជីវិតពួកអ្នកតំណាងរបបចាស់ៗ ហើយនិងសាធារណរដ្ឋមួយនេះបានមកដល់ទីបញ្ចប់ យ៉ាងជាក់ស្ដែងពិតមែន ។ កំឡុងពេលការស្ថិតនៅរយៈពេលដ៏ខ្លីរបស់ខ្លួន របបនេះបានទទួលស្ទើរតែជាងមួយលាន ដុល្លារនៃជំនួយខាង យោធា និងសេដ្ឋកិច្ច ក្នុងមួយថ្ងៃៗ។ តំបន់ចុងក្រោយដែលបានកាន់កាប់ដោយសាធារណរដ្ឋនេះនៅក្នុងរបបគ្រប់គ្រងណាក៏ដោយនោះ ក៏គឺជាប្រាសាទព្រះវិហារនៅជួរភ្នំដងរែក ដែលកងកម្លាំងកងទ័ពជាតិខ្មែរនៅតែកាន់កាប់នៅឡើយនៅចុងខែមេសា១៩៧៥។ ជាចុង ក្រោយវាត្រូវបានយកមកវិញដោយពួកខ្មែរក្រហមនៅថ្ងៃ២២ឧសភា។

No comments:

Post a Comment