វាគឺជាទំនួលខុសត្រូវរបស់អ្នកក្នុងនាមជាអ្នកស្រាវជ្រាវក្នុងការ ស្វែងរក និងប្រើប្រាស់ប្រភពព័ត៌មានដែលគួរឲ្យទុកចិត្ត។ ដូចនេះ ដើម្បីឲ្យដឹងច្បាស់ថាប្រភពព័ត៌មានណាមួយដែលគួរឲ្យទុកចិត្តនោះ អ្នកអាចប្រើប្រាស់វិធីខ្លះៗដូចខាងក្រោម៖
អ្នកនិពន្ធ
អ្នកគួរតែចៀសឲ្យឆ្ងាយនូវប្រភពព័ត៌មាននៅលើអ៊ិនធឺណិតណាដែល មិនមានសរសេរឈ្មោះអ្នកនិពន្ធនៅក្នុងអត្ថបទនោះ។ ខណៈពេលដែលព័ត៌មានដែលអ្នកកំពុងតែអានអាចជាព័ត៌មានត្រឹមត្រូវនោះ វាពិតជាមានការលំបាកខ្លាំងណាស់ក្នុងការធ្វើការបញ្ចាក់អំពីព័ត៌មាន នេះថាវាពិតជាត្រឹមត្រូវប្រសិនបើអ្នកមិនដឹងអំពីប្រវត្តិអ្នកសរសេរ។ ប៉ុន្តែ ប្រសិនបើអត្ថបទនោះមានសរសេរឈ្មោះអ្នកនិពន្ធ អ្នកអាចនឹងធ្វើការបញ្ចាក់ដោយ៖
- ស្វែងរកមើលប្រវត្តិការសិក្សារបស់អ្នកនិពន្ធ
- ធ្វើការតាមដានមើលថាតើអ្នកនិពន្ធធ្លាប់សរសេរអត្ថបទដែលបោះពុម្ភនៅស្ថាប័នមួយដែលទទួលស្គាល់ជាលក្ខណៈជាតិ និងអន្តរជាតិដែរឬទេ?
- ធ្វើការបញ្ចាក់ថា តើអ្នកនិពន្ធកំពុងតែធ្វើការនៅក្នុងវិទ្យាស្ថានស្រាវជ្រាវ ឬក៏សាកលវិទ្យាល័យមួយណា?
ប្រសិនបើព័ត៌មានគឺផ្តល់ដោយស្ថាប័នឬអង្គការណាមួយនោះ អ្នកត្រូវតែធ្វើការស្រាវជ្រាវពីអង្គការនោះថាតើអាចគួរទុកចិត្តបាន ដែរឬទេ។ គន្លឹះមួយក្នុងការវាយតម្លៃទៅលើគេហទំព័រនោះ គឺធ្វើការពិនិត្យទៅលើអាស័យដ្ឋានរបស់វា។ ប្រសិនបើគេហទំព័រ បញ្ចប់ដោយ .edu នោះបញ្ចាក់ថា ប្រភពព័ត៌មាននោះគឺផ្តល់ដោយស្ថាប័នអប់រំដែលជាប្រភពមួយគួរឲ្យទុកចិត្ត បាន។
ប្រសិនបើអាស័យដ្ឋានរបស់គេហទំព័របញ្ចប់ដោយ .gov នោះបញ្ចាក់ថាវាគឺជាប្រភពព័ត៌មានដែលផ្តល់ដោយរដ្ឋាភិបាល។ គេហទំព័ររដ្ឋាភិបាលគឺជាគេហទំព័រ ដ៏ប្រសើរមួយសម្រាប់ធ្វើការស្វែងរកព័ត៌មានដែលទាក់ទងទៅនឹងស្ថិតិ។
អាស័ដ្ឋានដែលបញ្ចប់ដោយ .org ជាធម្មតាគឺជាគេហទំព័ររបស់អង្គការមិនរកផលចំណេញ។ ប្រភពព័ត៌មានដែលបានមកពីគេហទំព័រទាំងនេះអាចជាព័ត៌មានដ៏ល្អ និងអាក្រក់ផងដែរ។ អ្នកគួរតែធ្វើការសិក្សាស្រាវជ្រាវអំពីប្រវត្តិ អង្គការទាំងនេះឲ្យបានល្អ។
ទិន្នានុប្បវត្តិ (Journal) និងទស្សាវដ្តី
ទិន្នានុប្បវត្តិ ឬទស្សនាវដ្តីដែលមានឈ្មោះល្បីល្បាញតែងតែ មានភ្ជាប់ជាមួយនឹងប្រវត្តិរបស់អ្នកសរសេរនូវរាល់អត្ថបទទាំងអស់។ អ្នកត្រូវតែពិនិត្យថា តើគេសរសេរអត្ថបទទៅតាមជំនាញដែលគេមានដែរឬទេ? តើគេមានភស្តុតាង ដូចជា ទន្និន័យ និងស្ថិតិ មកធ្វើការបញ្ចាក់ទៅលើការឡើងរបស់គេដែរឬទេ?
www168@gmail.com
ReplyDelete