យោងតាមរបាយការណ៍ស្ដីពីសុភមង្គល
ពិភពលោកប្រចាំឆ្នាំ២០១៣ របស់ អង្គការសហប្រជាជាតិ (World Happiness
Report 2013) បានឲ្យដឹងថា
ប្រទេសកម្ពុជាជាបានជាប់ចំណាត់ថ្នាក់លេខរៀងទី ១៤០
ក្នុងចំណោមប្រទេស ១៥៦ ដែលមានសុភមង្គលបំផុតនៅលើពិភពលោក។
ចំណាត់ថ្នាក់នេះបានធ្វើឱ្យប្រទេសកម្ពុជាឈរនៅក្រោមគេ
បំផុតក្នុងចំណោមប្រទេសទាំង១០ នៅតំបន់អាស៊ាន។
ក៏ប៉ុន្តែ ប្រទេសកម្ពុជាមានពិន្ទុខ្ពស់ជាងចំនួន១៦
ដែលភាគច្រើនស្ថិតនៅក្នុងទ្វីបអាហ្វ្រិក រួមមានប្រទេស ឆាដ
យេមែន អាហ្វហ្គានីស្ថាន ស្របពេលដែលប្រទេសកុងហ្គោ
ទទួលបានពិន្ទុទាបជាងគេបំផុតគឺត្រឹមតែ ២,៩៣៦
ដោយឈរនៅលេខរៀងក្រោយគេបង្អស់។
តំបន់បែកអឺរ៉ុបខាងជើងត្រូវបានគេទទួលស្គាល់ថា បានទទួលចំណាត់ថ្នាក់ជាប្រទេសដែលមានសុភមង្គលបំផុតឈរនៅមុខគេ ក្នុងពិភពលោក។ ប្រទេសទាំងនោះរួមមាន ដាណឺម៉ាកដែលទទួលបានចំណាត់ថ្នាក់លេខ ១កាលពីឆ្នាំទៅ នៅតែបន្តតំណែងនេះដដែល ដោយមាន ៧,៦៩៣ពិន្ទុ ខណៈដែលន័រវែសមាន ៧,៦៥៥ ពិន្ទុនិង ស្វីសមាន៧,៦៥០ពិន្ទុទទួលបានចំណាត់ថ្នាក់លេខ២និងលេខ៣ រៀងគ្នា។
របាយការណ៍របស់អង្គការសហប្រជាជាតិខាងលើនេះ ត្រូវបានគេវាយតម្លៃថា ប្រទេសភាគច្រើននៅតំបន់អាមេរិកឡាទីន និងតំបន់អារ៉ាបទទួលបានពិន្ទុខ្ពស់ ខណៈដែលប្រទេសមួយចំនួននៅទ្វីបអឺរ៉ុបខ្លះដូចជាក្រិក អ៊ីតាលី ព័រទុយហ្គាល់ និងអេស្ប៉ាញបានធ្លាក់ចុះដោយសារតែស្ថានភាពវិបត្តិសេដ្ឋកិច្ចនា ពេលកន្លងទៅ។ មានប្រទេសអាស៊ីតិចតួចបំផុតទទួលទទួលពិន្ទុល្អបង្គួរ ស្របពេលដែលប្រទេសនៅទ្វីបអាហ្វ្រិកភាគច្រើនទទួលបានពិន្ទុ ទាបជាងគេបំផុត។
ប្រែសម្រួល៖ Narin
ប្រភព៖huffingtonpost & livescience
ដោយបានធ្វើចំណាត់ថ្នាក់តាមរយៈការដាក់ពិន្ទុពី
លេខ០ ដល់លេខ១០ របាយការណ៍នេះបានបញ្ជាក់ថា
ប្រទេសកម្ពុជាទទួលបានពិន្ទុ ៤,០៦៧
គឺទាបជាងគេនៅតំបន់អាស៊ាន។ នៅតំបន់អាស៊ាន
ប្រទេសមួយចំនួនបានចំណាត់ថ្នាក់ល្អ ក្នុងនោះមាន សិង្ហបុរី ទទួលបានចំណាត់ថ្នាក់លេខ៣០ មាន ៦,៥៤៦ ពិន្ទូ និងថៃទទួលបានចំណាត់ថ្នាក់លេខ ៣៦ មាន៦,៣៧១ពិន្ទុ ខណៈម៉ាឡេស៊ីវិញ ទទួលបានចំណាត់ថ្នាក់លេខ ៥៦ មាន ៥,៧៦០ពិន្ទុ។ ដោយឡែក វៀតណាមទទួលបានចំណាត់ថ្នាក់លេខរៀងទី ៦៣ មាន ៥,៥៣៣ពិន្ទុ ឡាវ ទទួលបានចំណាត់ថ្នាក់លេខ ១០៩ មាន ៤,៧៨៧ពិន្ទុ ខណៈភូមាវិញទទួលបានចំណាត់ថ្នាក់លេខរៀងទី ១២១ មាន ៤,៤៣៩ពិន្ទុ។
តំបន់បែកអឺរ៉ុបខាងជើងត្រូវបានគេទទួលស្គាល់ថា បានទទួលចំណាត់ថ្នាក់ជាប្រទេសដែលមានសុភមង្គលបំផុតឈរនៅមុខគេ ក្នុងពិភពលោក។ ប្រទេសទាំងនោះរួមមាន ដាណឺម៉ាកដែលទទួលបានចំណាត់ថ្នាក់លេខ ១កាលពីឆ្នាំទៅ នៅតែបន្តតំណែងនេះដដែល ដោយមាន ៧,៦៩៣ពិន្ទុ ខណៈដែលន័រវែសមាន ៧,៦៥៥ ពិន្ទុនិង ស្វីសមាន៧,៦៥០ពិន្ទុទទួលបានចំណាត់ថ្នាក់លេខ២និងលេខ៣ រៀងគ្នា។
របាយការណ៍របស់អង្គការសហប្រជាជាតិខាងលើនេះ ត្រូវបានគេវាយតម្លៃថា ប្រទេសភាគច្រើននៅតំបន់អាមេរិកឡាទីន និងតំបន់អារ៉ាបទទួលបានពិន្ទុខ្ពស់ ខណៈដែលប្រទេសមួយចំនួននៅទ្វីបអឺរ៉ុបខ្លះដូចជាក្រិក អ៊ីតាលី ព័រទុយហ្គាល់ និងអេស្ប៉ាញបានធ្លាក់ចុះដោយសារតែស្ថានភាពវិបត្តិសេដ្ឋកិច្ចនា ពេលកន្លងទៅ។ មានប្រទេសអាស៊ីតិចតួចបំផុតទទួលទទួលពិន្ទុល្អបង្គួរ ស្របពេលដែលប្រទេសនៅទ្វីបអាហ្វ្រិកភាគច្រើនទទួលបានពិន្ទុ ទាបជាងគេបំផុត។
របាយការណ៍
ស្ទាបស្ទង់នេះបានធ្វើឡើងចាប់តាំងពីឆ្នាំ២០១០
រហូតដល់ឆ្នាំ២០១២ លើប្រទេសចំនួន ១៥៦នៅជុំវិញពិភពលោក
ដោយផ្អែកទៅលើ សុខុមាលភាពប្រជាជន (អាយុសង្ឃឹមរស់) ផលិតផលក្នុងស្រុកសរុបសម្រាប់មនុស្សម្នាក់ សន្តិសុខនៅក្នុងក្រុមគ្រួសារ និងវិស័យការងារ (family and job security) រួមទាំងកត្តាសង្គមផ្សេងៗទៀតដូចជា សេរីភាពនយោបាយ និងអំពើពុករលួយជាដើម។
នេះជាលើកទី២
ហើយដែលរបាយការណ៍ខាងលើត្រូវបានចេញផ្សាយនៅឆ្នាំ ២០១៣នេះ
តាមរយៈការស្រាវជ្រាវធ្វើឡើងដោយសាកលវិទ្យាល័យBritish
Columbia របស់អាមេរិក
វិទ្យាស្ថានស្រាវជ្រាវជាន់ខ្ពស់របស់កាណាដា
និងអ្នកស្រាវជ្រាវមកពីសាលាLondon School of Economics
របស់អង់គ្លេស៕ប្រែសម្រួល៖ Narin
ប្រភព៖huffingtonpost & livescience
No comments:
Post a Comment