ស្ពាននេះ
ស្ថិតក្នុងប្រទេសមួយក្នុងតំបន់អាស៊ីអាគ្នេយ៍យើងដែរ។
សាកទាយបន្តិចទៅមើល៍ថា ប្រទេសមួយណា?
ប្រទេសនោះគឺនៅជិតនឹងយើងបំផុតនោះគឺ ប្រទេសវៀតណាម។
ស្ពាននាគព្រួស
ភ្លើងត្រូវបានគេបើកសម្ពោធក្នុងក្រុងដាណាង ប្រទេសវៀតណាម
ដើម្បីរំលឹកខួបទី ៣៨
ដែលកងទ័ពវៀតណាមខាងជើងវាយដណ្ដើមបានទីក្រុងនេះកាលសង្គ្រាមវៀតណាម
និងអាមេរិក។
ទិដ្ឋភាពស្ពាននាគនាពេលរាត្រី
ស្ពាននេះលាតសន្ធឹងលើទន្លេហាន
ដែលមានចំណែកដែកប្រវែង ១៦៦ ម៉ែត្រក្នុងរូបរាងជាសត្វនាគ
និងប្រេវែងស្ពានផ្ទាល់ ៦៦៦ ម៉ែត្រ។ បើយោងតាមគេហទំព័រ
VietNamNetBridge
ស្ពាននេះជាស្ពានរូបរាងនាគធ្វើពីដែកធំបំផុតក្នុងលោក។
នៅពេលប្រារព្ធព្រឹត្តិការណ៍ធំៗ
មាត់របស់ស្ពាននាគនេះត្រូវគេបំពាក់ឧបករណ៍ឲ្យព្រួសចេញជាភ្លើង
ឬទឹក។ ចំណែកនៅពេលយប់វិញ
ស្ពានដ៏អស្ចារ្យរបស់ប្រទេសជិតខាងយើងមួយនេះមានបំពាក់អំពូល LED
ចំនួន ២៥០០គ្រាប់ ខណៈដែលថវិកាសាងសង់ទាំងស្រុងមានតម្លៃដល់ទៅ
៨៥ លានដុល្លារ។
ស្ពាននេះត្រូវបានសាងសង់ដោយ
ក្រុមហ៊ុនសាងសង់ដែលមានមូលដ្ឋានក្នុងរដ្ឋ News Jersey
សហរដ្ឋអាមេរិកឈ្មោះ Louis Berger Group
ដោយចាប់ផ្ដើមសាងសង់ក្នុងខែកក្កដា ឆ្នាំ ២០០៩
ហើយសម្ពោធឲ្យប្រើប្រាស់កាលពីថ្ងៃទី ២៩ ខែមិនា ឆ្នាំ ២០១៣ នេះ។
“សមិទ្ធផលនេះគឺជាលទ្ធផលនៃការ
ប្ដេជ្ញារបស់ថ្នាក់ដឹកនាំខេត្តដាណាង
និងការមូលមតិរបស់ប្រជាជនក្នុងតំបន់”។
នេះជាការគូសបញ្ជាក់របស់លោក Nguyen Xuan Phuc
ឧបនាយករដ្ឋមន្ត្រីវៀតណាមអំឡុងពិធីសម្ពោធសំណង់ដដែលនេះ។
ស្ពាននេះបានចូលរួមសម្រួលការធ្វើ
ដំណើររបស់ប្រជាជន
ក៏ដូចជារួមចំណែកធ្វើឲ្យក្រុងដាណាងក្លាយជាមជ្ឈមណ្ឌលសេដ្ឋកិច្ច
វប្បធម៌ នៅតំបន់ខ្ពង់រាបកណ្ដាលនៃប្រទេសមួយនេះ៕
ប្រែសម្រួល៖ Zac
ប្រភព៖ globalpost
ប្រភព៖ globalpost
No comments:
Post a Comment