Tuesday, September 17, 2013

ប្រទេស​ណា​ដែល​មាន​សំណង់​អគារ​ខ្ពស់ៗច្រើន​ជាងគេ?

យោង​តាម​របាយការណ៍​ដែល​ចេញ​ផ្សាយ​ដោយ​ សារព័ត៌មាន​ផ្លូវការ​ Xinhua បាន​ឲ្យ​ដឹង​ថា ​៨៧% នៃ​សំណង់​អគារ​ខ្ពស់ៗ​នៅ​ជុំវិញ​ពិភពលោក​​ សព្វថ្ងៃ​មាន​ទីតាំង​ស្ថិត​នៅ​ក្នុង​ប្រទេស​ចិន។ ​សារព័ត៌មាន​នេះ​ បាន​បញ្ជាក់​​ទៀត​ថា ក្នុង​ចំណោម​​អគារ​​លំដាប់​ខ្ពស់​បំផុត​របស់​ពិភពលោក​ចំនួន ​២០ មាន​១០​ ​​ស្ថិត​នៅ​ក្នុង​ទឹកដី​​មហា​អំណាច​​សេដ្ឋកិច្ច​ពិភពលោក​ទី​ពីរ​មួយ​នេះ។
អគារ​ខ្ពស់​បំផុត​នៅ​លើ​ពិភពលោក ​របស់​ចិន​ឈ្មោះ Sky City ដែលកំពុង​សាងសង់ ​(កម្ពស់​ ៨៣៨ម៉ែត្រ)
គំរូ​អគារ​ខ្ពស់ៗ​នៅ​ទូទាំង​សាកលលោក និង​អគារ Sky City របស់​ចិន​ដែល​កំពុង​សាងសង់
សូមអាន៖ ទាយ​ទៅ​មើល​ ទីក្រុង​ណា​​ជាប់​​ចំណាត់ថ្នាក់​​​ជា​ទីក្រុង​ថ្លៃ​បំផុត​លើ​លោក?
ក្នុង​​ឆ្នាំ​២០១២​​ កន្លង​ទៅ​ មហាយក្ស​សេដ្ឋកិច្ច​នៅ​តំបន់​អាស៊ី​មួយ​នេះ ​មាន​សំណង់​អគារ​ខ្ពស់ៗ​ស្កឹមស្កៃ​​របស់​ខ្លួន​សរុប​​ចំនួន​៤៧០​ត្រូវ​បាន​ សាងសង់​រួចរាល់ ៣៣២​​កំពុង​សាងសង់ និង ៥១៩​ អគារ​ផ្សេង​ទៀត​កំពុង​ស្ថិត​នៅ​ក្នុង​គម្រោង​​សាងសង់។
គេ​រំពឹង​ថា នៅ​មុន​ឆ្នាំ​២០២២​ ខាងមុខ ចិន​នឹង​​មាន​សំណង់​អគារ​ខ្ពស់ៗ​ប្រមាណ ​១.៣១៨ ​អគារ ដែល​ច្រើន​ជាង​ ២,៣ដង នៃ​សំណង់​អគារ​​របស់​អាមេរិក ​ដែល​មាន​ត្រឹម​តែ​ ៥៣៦ អគារ​នា​ពេល​ខាងមុខ​។ ចំនួន​​អគារ​ខ្ពស់ៗ ដ៏​ច្រើន​នេះ អាច​នឹង​ធ្វើ​ឲ្យ​ប្រទេស​ចិន​គ្រប់គ្រង​តំណែង​នេះ ស្រប​​ពេល​ដែល​​កំណើន​សេដ្ឋកិច្ច​របស់​ខ្លួន​កំពុង​រីកចម្រើន​ជា​លំដាប់​ នោះ៕
អគារ​ខ្ពស់​បំផុត​នៅ​លើ​ពិភពលោក ​​​Burj Khalifa ដែល​នឹង​ត្រូវ​ជំនួស​តំណែង​ដោយ​ Sky City របស់ចិន​

No comments:

Post a Comment