- សេចក្ដីផ្ដើម
- ផ្ទៃរឿង
នៅឆ្នាំ១៩៦៩ លន់-ណុល និងពួកស្ដាំនិយមកំពុងប្រែជាអស់ចិត្តកាន់តែច្រើនឡើងជាមួយព្រះសីហនុ។ ថ្វីបើវាជាមូលដ្ឋាន សម្រាប់រឿងនេះក៏ដោយ ក៏គឺជាការពិចារណាច្រើនខាងសេដ្ឋកិច្ច នយោបាយជាផ្នែកៗ ក៏បានជាប់ពាក់ព័ន្ធក្នុងនោះដែរ។ ជាពិ សេស វេទយិតភាពជាតិនិយម និងបដិកុម្មុយនិស្តនៃលន់-ណុល និងពួកសហការីរបស់គាត់ចង់បានន័យថានយោបាយព្រះសី ហនុ ចំពោះការត្រាប្រណីខ្លះដល់សកម្មភាពជាច្រើនរបស់វៀតកុង និងកងទ័ពប្រជាជនវៀតណាមនៅក្នុងព្រំដែនកម្ពុជាគឺមិន អាចទទួលយកបានទេព្រះសីហនុកំឡុងពេលទោរទន់ទៅពួកឆ្វេងនៅឆ្នាំ១៩៦៣-៦៦ ទ្រង់បានចរចារសម្រុះសម្រួលជាសម្ងាត់ជា មួយហាណូយដោយហេតុនោះជាការតបត្រឡប់មកវិញដោយការទិញស្រូវដែលធានានូវតម្លៃអតិផរណាកំពង់ផែក្រុងព្រះសី ហនុដែលត្រូវបានបើកឡើងគឺដើម្បីការជញ្ជូនអាវុធតាមនាវាអោយទៅពួកវៀតកុង។ ដូចគ្នានេះដែរពួកជាតិនិយមស្ដាំក៏ជាធាតុ ទំនើបកម្មសេរីមួយដែរក្នុងសង្គមដែលដឹកនាំដោយអ៊ិន-តាំក៏កាន់តែលែងជិតស្និទតាមរចនាបទអត្តាធិបតេយ្យរបស់ព្រះសីហនុ ទៀតឡើយ។
មានភស្តុតាងថាកំឡុងឆ្នាំ១៩៦៩ លន់-ណុលបានឈានទៅដល់ការបង្កើតយោធាសហរដ្ឋ ដើម្បីធានាការគាំទ្រយោធាសម្រាប់ សកម្មភាពណាមួយប្រឆាំងនឹងព្រះសីហនុ។ អ្នកដែលតែងតាំងដោយលន់-ណុលជាឧបនាយរដ្ឋមន្ត្រី គឺព្រះអង្គម្ចាស់ស៊ីសុវត្ថិ-សិរិ មតៈជាអ្នកជាតិនិយមជាមិត្តនឹងសហរដ្ឋនិងមេដឹកនាំនៃសហគមន៍ធុរកិច្ចកម្ពុជាម្នាក់ដែលត្រូវបានគិតថាបានអោយយោបល់ ថាព្រះសីហនុគួរត្រូវធ្វើឃាត លន់-ណុលផងដែរក៏បានច្រានចោលនូវផែនការនេះថាជាភាពលីលាដ៏ឧក្រិដ្ឋ ។ ព្រះសីហនុព្រះអង្គ ឯងបានមានព្រះតម្រិះថាទ្រង់សិរិមតៈ (ដែលទ្រង់មានចរិកជាអ្នកទាមទារសិទ្ធិប្រកួតប្រជែងដែលច្រណែនទៅ នឹងរាជបល្ល័ង្ក កម្ពុជា) ដែលនៅពីក្រោយដោយពួកសេអ៊ីអា និងនៅក្នុងការជាប់ទាក់ទងជាមួយអ្នកប្រឆាំងដែលព្រះសីហនុនិរទេសខ្លួន សឺន-ង៉ុកថាញ់ ទ្រង់បានផ្ដល់យោបល់នូវផែនការរដ្ឋប្រហារដល់លន់-ណុលនៅឆ្នាំ១៩៦៩ ។ ការពាក់ព័ន្ធរបស់សេអ៊ីអាក្នុងផែន ការរដ្ឋប្រហារសម្ងាត់ដែលនៅតែគ្មានភស្តុតាងអះអាងហើយលោកហិនន្រី-ឃីស្ស៊ីង្កឺរក្រោយមកបានអះអាង ថាព្រឹត្តិការណ៍ទាំង នោះអាច នឹងនាំអោយរដ្ឋាភិបាលសហរដ្ឋភ្ញាក់ផ្អើល ក៏ប៉ុន្តែវាហាក់បីដូចជាប្រហែលថា យ៉ាងហោចណាស់ក៏ មានពួកភ្នាក់ងារ សម្ងាត់យោធាខ្លះ ក៏គួរតែទទួលខុសត្រូវមួយផ្នែកដែរក្នុងរឿងនេះ ។ វាក៏ត្រូវបានគេដឹងដែរថាពួកយោធាសហរដ្ ឋបានចេញ គម្រោងការដើម្បីការលុកលុយមួយនៅកម្ពុជានៅឆ្នាំ១៩៦៦-៧ ហើយដោយមានដំណើរការមិនស្រួល ដែលលោក លីនដុនប.- ចនសុនមិនបានយល់ស្របនឹងពួកគេឡើយ។
ឯកសារដែលមិនទាន់បានប្រកាសជាចំហជាច្រើនបង្ហាញថា នៅចុងខែមីនាឆ្នាំ១៩៧០ដដែល រដ្ឋបាលលោកនិខ្សុនកំពុងសង្ឃឹម ថានឹងរក្សា ទំនាក់ទំនងជាមិត្ត ជាមួយព្រះសីហនុ។
- ព្រះសីហនុធ្លាក់ពីតំណែងប្រមុខរដ្ឋ
ថ្ងៃបន្ទាប់ ១៨មីនា ពួកកងទ័ពបានប្រមូលផ្ដុំនៅទីតាំងជុំវិញរាជធានីហើយការជជែកតទល់ត្រូវបានប្រារព្ធឡើងនៅខាងក្នុងរដ្ឋ សភាក្រោមការដឹកនាំរបស់អ៊ិន-តាំ។ សមាជិកម្នាក់នៃសភានេះ (គឹម-ផុន (Kim Phon) ក្រោយមកត្រូវគេសម្លាប់ ដោយពួកបាតុករ កាន់ជើងព្រះសីហនុនៅកំពង់ចាម) បានដើរចេញការប្ដឹងប្រឆាំងជាច្រើន ថ្វីបើវាមិនអន្តរាយនៅពេលនោះក៏ដោយ។ ពួកអ្នកនៅ សេសសល់ក្នុងសភាបានបោះឆ្នោតជាឯកច្ឆន្ច ដើម្បីយកមាត្រា១២២នៃរដ្ឋធម្មនុញ្ញកម្ពុជាមកប្រើ ដើម្បីដកសេចក្ដី ទុកចិត្តពី ព្រះ សីហនុ។ លន់-ណុលបានកាន់កាប់អំណាចប្រមុខរដ្ឋលើជំហរជាបណ្ដោះអាសន្ន កាលនោះតំណែងរដ្ឋសភាត្រូវ បានកាន់ដោយ ប្រធានមហាសន្និបាត ឆេង-ហេង។ អ៊ិន-តាំបានត្រូវគេយល់ស្របអោយធ្វើជាប្រធានសង្គម។ រដ្ឋប្រហារដូច្នេះក៏បានដើរតាមរបប ធម្មនុញ្ញជាចាំបាច់ដែរផ្ទុយនឹងការកាន់កាប់ដោយយោធាបើកចំហ។ ព្រឹត្តិការណ៍ទាំងនេះបានគូសសំគាល់នូវការបង្កើតរបប សាធា រណរដ្ឋខ្មែរផងដែរ។
- បាតុកម្មនានាប្រឆាំងរដ្ឋប្រហារ
- វិបាក
ការតស៊ូរបស់កម្ពុជាដើម្បីភាពរស់រានមានជីវិត១៤៣២-១៨៦៣
ជាងបួនសតវត្សដែលបានកន្លងផុតចាប់ពីបំបោះបំបង់អង្គរនៅក្បែរៗពាក់កណ្ដាលសតវត្សទី១៥រហូតដល់ការបង្កើតអាណាព្យាបាលក្រោមពួកបារាំងនៅឆ្នាំ១៨៦៣គឺត្រូវបានចាត់ទុកដោយពួកប្រវត្តិវិទូថាជាយុគអន្ធកាលរបស់កម្ពុជា សម័យកាលនៃភាពស្ងប់ស្ងៀមខាងសេដ្ឋកិច្ច សង្គម និងវប្បធម៌ ដែលនៅពេលនោះកិច្ចការផ្ទៃក្នុងរបស់នគរបានស្ថិត នៅក្រោមកណ្ដាប់ដៃនៃពួកអ្នកជិតខាង សៀមនិងយួនបន្តិចម្ដងៗ ។ នៅពាក់កណ្ដាលសតវត្សទី១៩ កម្ពុជាបានក្លាយជាគ្រាប់អុកស្ទើរតែគ្មានប្រយោជន៍ នៅក្នុងការដណ្ដើមឥទ្ធិពលគ្នារវាងសៀម និងយួន ហើយប្រហែលជានឹងត្រូវបានលេបត្របាក់ទាំងស្រុងដោយប្រទេសមួយ រឺក៏ ទាំងពីរ បើសិនជាបារាំងមិនធ្វើអន្តរាគមន៍ដោយប្រគល់អោយកម្ពុជានូវកិច្ចសន្យាជីវិតត្រួតត្រាដោយអាណានិគម ។[ត្រូវការអំណះអំណាង] ភាពភ័យខ្លាចនៃការបាត់ផុតរលត់ជាតិសាសន៍និងវប្បធម៌បានបន្តសាច់រឿងដ៏ធំនៅក្នុងផ្នត់គំនិតរបស់ខ្មែរទំនើបនិងជួយដើម្បីពន្យល់នូវជាតិនិយមនិងសំអប់ជនបរទេសខ្លាំងក្លារបស់ខ្មែរនិងជាការគាំទ្រដើមដំបូងដល់របបខ្មែរក្រហមកំឡុងទសវត្សឆ្នាំ១៩៧០ ។ ការបង្កើតនៅឆ្នាំ១៩៧៩នូវសាធារណរដ្ឋប្រជាមានិតកម្ពុជា ជារដ្ឋរណបរបស់វៀតណាមត្រួតត្រា អាចត្រូវបានឃើញជាកំរិតកំពូលនៃដំណាក់កាលមួយ នៃការទន្ទ្រានរបស់វៀតណាមដែលរៀបចំល្អរួចរាល់ក្រោមកលល្បិច តាំងពីសតវត្សទីដប់ប្រាំពីរ ។ដំណាក់កាលនៃការស៊ីរូងផ្ទៃក្នុង និងការទន្ទ្រានរបស់បរទេសបន្តិចម្ដងៗពិតជាឆាប់រហ័ស និងគឺជាភស្តុតាងយ៉ាងរឹងមាំនៅសតវត្សទីដប់ប្រាំ ដែលនៅពេលនោះខ្មែរនៅមានឥទ្ធិពលនៅឡើយ ។ បន្តបន្ទាប់ពីការធ្លាក់នៃអង្គរធំ ព្រះរាជវាំងរបស់កម្ពុជាបានបោះបង់ចោលនូវតំបន់ភាគខាងជើងនៃបឹងទន្លេសាប ទៅអោយសៀម ហើយមិនដែលត្រឡប់ទៅវិញទេ វៀលែងតែចន្លោះពេលដ៏ខ្លីនៅចុងសតវត្សទីដប់ប្រាំមួយចេញ ។ នៅពេលនោះយ៉ាងណាមិញ ទំនោររបស់ខ្មែរចំពោះសំណង់អគារវិមានបានបញ្ឈប់ ។ ជំនឿកាលពីបុរាណៗដូចជាពុទ្ធសាសនាមហាយាននិងលទ្ធិព្រហ្មញ្ញ នៃទេវរាជត្រូវបានជំនួសដោយពុទ្ធសាសនាថេរវាទ ហើយប្រជាជនខ្មែរបានប្រែជាផ្នែកនៃសាសនាដូចគ្នានិងប្រពៃណីវប្បធម៌ដូចពួកសៀម ។ ភាពស្រដៀងគ្នានេះមិនបានទប់ស្កាត់សង្គ្រាមបានមួយរយៈទេរវាងនគរទាំងពីរដដែល ។ កំឡុងសតវត្សទីដប់ប្រាំមួយ កងទ័ពខ្មែរដោយឆ្លៀតឱកាសលើបញ្ហាសៀមជាមួយពួកភូមា ដោយបានលុកលុយមិនបានជោគជ័យលើនគរសៀមជាច្រើនលើក ។
នៅក្នុងខណៈពេលនោះ បន្តបន្ទាប់ពីបំបោះបំបង់នៃទីស្ថានអង្គរ ពួករស់រានខ្មែរដែលនៅសល់មួយចំនួនតិច ជាមួយជំនួយរបស់សៀម បានបង្កើតឡើងរាជធានីថ្មីនៅចម្ងាយច្រើនគីឡូម៉ែត្រ ទៅភាគអាគ្នេយ៍នៅទីមួយនៃអ្វីដែលឥឡូវគឺភ្នំពេញនេះឯង ។ មជ្ឈមណ្ឌលអំណាចថ្មីនេះបានតាំងនៅចំណុចប្រសព្វគ្នានៃទន្លេមេគង្គនិងទន្លេសាប ។ ដូច្នេះ វាបានគ្រប់គ្រងពាណិជ្ជកម្មតាមទន្លេនៃទឹកដីបេះដូងខ្មែរនិងនគរឡាវ ហើយនិងមានច្រកចូល តាមច្រកនៃដីសណ្ដទន្លេមេគង្គ ទៅកាន់ផ្លូវពាណិជ្ជកម្មអន្តរជាតិដែលបានភ្ជាប់ឆ្នេរសមុទ្រចិន សមុទ្រចិនខាងត្បូងនិងមហាសមុទ្រឥណ្ឌា ។ ប្រភេទនៃរដ្ឋនិងសង្គមថ្មីមួយបានផុសឡើង កាន់តែបើកទូលាយចំពោះពិភពលោកខាងក្រៅ និងកាន់តែពឹងផ្អែកលើពាណិជ្ជកម្មតាមរយៈប្រភពភោគទ្រព្យជាងបុព្វការីមុនៗ ដែលនៅក្នុងដីគោក ។ ទំហំទំហាត់នៃពាណិជ្ជកម្មតាមសមុទ្រជាមួយចិនកំឡុងរជ្ជកាលរាជវង្សមិង (១៣៦៨-១៦៤៤) បានផ្ដល់នូវឱកាសរកកម្រៃបានច្រើនចំពោះពួកក្រុមសមាជិក នៃពួកឥស្សរជនខ្មែរដែលជាអ្នកក្ដោបក្ដាប់ដំណើរការផ្ដាច់មុខ ការដោះដូរពាណិជ្ជកម្មព្រះរាជា ។ ការបង្ហាញខ្លួននៃពួកអឺរ៉ុបនៅក្នុងតំបន់នៅក្នុងសតវត្សទីដប់ប្រាំមួយ ក៏បានលើកស្ទួយដល់វិស័យពាណិជ្ជកម្មដែរ ។
ព្រះបាទអង្គចន្ទ (១៥១៦-១៥៦៦) ជាស្ដេចមួយក្នុងចំណោមក្សត្រធំៗខ្មែរពីរបីអង្គនៃសម័យក្រោយអង្គរ បានផ្លាស់រាជធានីពីភ្នំពេញទៅលង្វែក ។ ពួកអ្នកដំណើរប៉ទុយហ្កាល់និងអេស្ប៉ាញដែលអ្នកទាំងនោះបានមកទស្សនាទីក្រុងនេះ ដែលបានតាំងនៅច្រាំងនៃទន្លេសាប ជាទន្លេមួយនៅភាគខាងជើងភ្នំពេញ ដែលបានពិពណ៌នារៀបរាប់ទីក្រុង ជាកន្លែងមួយនៃភោគទ្រព្យដ៏សម្បើមអស្ចារ្យ ។ ផលិតផលជាច្រើនបានដោះដូរនៅទីនោះរួមមាន ថ្មមានតម្លៃ លោហៈ សូត្រនិងកប្បាស ធូប ភ្លុក ម្រ័ក្សណ៍ខ្មុក បសុសត្វ (រួមមានដំរី) និងកុយរមាស (ដែលបានឱ្យតម្លៃដោយពួកចិនជាឱសថកម្រនិងប៉ូវកម្លាំង) ។ នៅចុងសតវត្សទីដប់ប្រាំមួយនិងដើមសតវត្សទីដប់ប្រាំពីរ លង្វែកមានក្រុមសហគមន៍ពាណិជ្ជកម្មដ៏រីកចម្រើនរបស់ចិន ឥណ្ឌូនេស៊ី ពួកម៉ាឡេ ជប៉ុន ពួកអារ៉ាប់ អេស្ប៉ាញ និងប៉ទុយហ្កាល់ ។ សហគមន៍ទាំងនេះត្រូវបានចូលរួមក្រោយមកទៀតនៅក្នុងសតវត្សនោះដោយពួកអង់គ្លេសនិងហូឡង់ ។
នៅក្នុងកំឡុងសម័យកាលនេះ (នៅឆ្នាំ១៥៥៥-១៥៥៦) ដែលពួកបព្វជិតសាសនាគ្រិស្តជាតិប៉ទុយហ្កាល់ ហ្កាសស្ប៉ា ដា គ្រូសហ្ស៍ (Gaspar da Cruz) បានធ្វើការព្យាយាមដំបូងដើម្បីផ្សព្វផ្សាយណែនាំគ្រិស្តសាសនាទៅកាន់ប្រទេសនេះ ។ តាមរយៈរឿងរ៉ាវផ្ទាល់របស់លោក ការខិតខំប្រឹងប្រែងរបស់លោកគឺជាការបរាជ័យទាំងស្រុងដោយសារតែជំនឿស៊ប់លើព្រាហ្មណ៍ខ្លាំងក្លានៃក្សត្រិយ៍និងវណ្ណៈដឹកនាំ ក៏ប៉ុន្តែយ៉ាងណាមិញ របាយការណ៍ខ្លីដែលលោកបានធ្វើបេសកកម្មផ្ដល់នូវការឆ្លុះបញ្ចាំងទៅក្នុងការគោរពបដិបត្តសាសនាជាតិ នៅពេលនោះ ។[២]
ដោយសារតែពួកអ្នកតំណាងនៃសញ្ជាតិទាំងនេះទាំងអស់តាមពិតទៅគឺជាពួកចោរសមុទ្រ ពួកអ្នកផ្សងព្រេង រឺ ពួកពាណិជ្ជករ ដែលនេះគឺជាសម័យមួយនៃសកលនិយមខ្លាំងក្លា ។ ត្រូវបានដាក់សម្ពាធយ៉ាងខ្លាំងដោយពួកសៀម ដើម្បីសងបំណុលវិញ ព្រះបាទសត្ថាទី១ (១៥៧៦-៩៤) ដោយនៅជុំវិញខ្លួនទ្រង់មានអង្គរក្សផ្ទាល់ព្រះអង្គជាជាតិអេស្ប៉ាញ និងទាហានស៊ីឈ្នួលប៉ទុយហ្កាល់ផង ហើយនៅឆ្នាំ១៥៩៣ព្រះអង្គបានសុំទេសាភិបាលអេស្ប៉ាញនៅភីលីពីនអោយជួយ ។ ត្រូវបានទាក់ទាញដោយប្រមើលមុននៅការបង្កើតឡើងអាណាព្យាបាលអេស្ប៉ាញនៅកម្ពុជា ហើយនិងការប្ដូរទៅរាជាធិបតេយ្យគ្រិស្តសាសនាវិញ ទេសាភិបាលនេះបានបញ្ជូនកម្លាំងមួយកងដែលមានមនុស្ស១២០នាក់មក ក៏ប៉ុន្តែលង្វែកក៏បានធ្លាក់ទៅក្នុងកណ្ដាប់ដៃពួកសៀមរួចទៅហើយ ពេលនោះពួកគេបានមកដល់នៅឆ្នាំបន្ទាប់មកទៀត ។ ពួកអេស្ប៉ាញបានទាញផលប្រយោជន៍នៅ ក្នុងស្ថានការណ៍ច្របូកច្របល់ដ៏ខ្លាំងក្លានេះដើម្បី លើកមួយនៅក្នុងចំណោមព្រះរាជបុត្ររបស់ព្រះបាទសត្ថាអោយឡើងសោយរាជ្យនៅឆ្នាំ១៥៩៧ ។ ក្ដីសង្ឃឹមនៃការធ្វើអោយប្រទេសនេះជា ប្រទេសអាណានិគមអេស្ប៉ាញត្រូវបានបំផ្លាញទៅវិញយ៉ាងណាមិញ នៅពេលនោះពួកអេស្ប៉ាញត្រូវបានសម្លាប់រង្គាលនៅពីរឆ្នាំក្រោយមកទៀត ដោយគ្មានហេតុផលនៃការប្រទូស្តរាយគ្នាទាំងសងខាងដោយក្រុមទាហានស៊ីឈ្នួលម៉ាឡេ ។
យ៉ាងណាមិញ ពួកសៀមបានពាក់ព័ន្ធនូវការវាយប្រហារដោយយថាហេតុមក លើឯករាជ្យភាពកម្ពុជាដោយកាន់កាប់លង្វែកនៅឆ្នាំ១៥៩៤ ។ ជាមួយនិងការតាំងទ័ពនៃទេសាភិបាលកងទ័ពសៀមម្នាក់នៅក្នុងទីក្រុង កម្រិតនៃការគ្រប់គ្រងនយោបាយបរទេសត្រូវបានបង្កើតឡើង លើរាជាណាចក្រនេះជាលើកទីមួយ ។ កាលប្រវត្តិខ្មែរពិពណ៌នាការធ្លាក់ចុះនៃលង្វែកជាគ្រោះមហន្តរាយចាប់ពីនោះមក ដែលប្រទេសជាតិនេះមិនដែលបានត្រឡប់មកដូចដើមវិញទាំងស្រុងទេ ។ សៀមបានគ្រប់គ្រងកម្ពុជាអស់រយៈពេលស្ទើរតែជិត៣០០ឆ្នាំមកហើយ នៅទីបញ្ចប់អង្គរវត្តដែលបាត់បង់មកដល់ពួកបារាំងនៅ១៩០៧ បន្ទាប់ពីកាន់កាន់អស់រយៈពេលជាង៤៥០ឆ្នាំមកហើយ ។
No comments:
Post a Comment