Tuesday, September 17, 2013
កាត់បន្ថយភាពភ័យខ្លាចលើវេទិកាពេលធ្វើបទបង្ហាញ
-កុំតក់ស្លត់ព្រោះថាអ្នកចូលរួមយល់ពីអារម្មរណ៍របស់អ្នកដូចនេះ ពួកគេនឹងលើកលែងរាល់កំហុសឆ្គងបន្តិចបន្តួច។
-បង្ហាញពីភាពពិតរបស់អ្នកដោយបន្ធូរអារម្មណ៍ ដូចជាដកដង្ហើមវែងៗ ឬ ក៏ដើរចុះឡើងមុនពេលធ្វើបទបង្ហាញ។
-ពិភាក្សាជាមួយមិត្តភ័ក្រ្តរបស់អ្នកអំពីភាពភ័យខ្លាចរបស់អ្នក និងឲ្យពួកគេជួយផ្តល់យោបល់។
-អ្នកអាចនឹងស្លន់ ហើយមានភាពតានតឹងជាលក្ខណៈរាងកាយ។ ដូចនេះអ្នកគួរដើរមើលកន្លែងធ្វើបទបង្ហាញដូចជាវេទិការ និងឧបករណ៍ជាមុនដើម្បីឲ្យស៊ាំទៅនឹងបរិយាកាសជុំវិញខ្លួន។
-ចៀសវាងការទន្ទេញអ្វីៗដែលអ្នកនឹងត្រូវនិយាយក្នុងបទបង្ហាញ ពីព្រោះអ្នកអាចនឹងភ្លេច ហើយគិតអ្វីមិនឃើញនៅពេលកំពុងធ្វើបទបង្ហាញដែលធ្វើឲ្យអ្នកស្លន់និង កាន់តែភ័យខ្លាចវេទិកា។
-ត្រៀមខ្លួន និង ធ្វើបទបង្ហាញសាកល្បងជាកត្តាសំខាន់បំផុត។ យ៉ាងហោចណាស់ត្រូវសមពីរ ឬបីដងនៅចំពោះមិត្តភ័ក្ត្រ ឬ បងប្អូន ដូចជាការធ្វើបទបង្ហាញមែនទែនអញ្ចឹង។
-បង្កើនការជឿជាក់លើវេទិកាតារយៈការសម្លឹងមើល (Eyes contact) អ្នកចូលរួមណាដែលអ្នកយល់ថាផ្តល់ភាពកក់ក្តៅដល់អ្នក ។
ដកស្រង់ និង កែសម្រួលពី Academic Presentation skills book (Middle East Technical University)
Subscribe to:
Post Comments (Atom)
No comments:
Post a Comment