ទិវានៃក្ដីស្រលាញ់ ដែលគេនិយមហៅតាមភាសាអង់គ្លេសថា Valentine’s Day
ឬ គេហៅម្យ៉ាងទៀតថា Saint Valentine’s Day ត្រូវបានគេប្រារព្ធ
ឡើងនៅរៀងរាល់ថ្ងៃទី១៤កុម្ភៈ សម្រាប់តំណាងឲ្យក្ដីស្រលាញ់
និងភាពស្និទ្ធស្នាល រវាងអ្នកដែលមានចំណងមិត្តភាពរវាងគ្នានិងគ្នា
ដូចជា រវាងប្ដីនិងប្រពន្ធ គូសង្សារ កូននិងឪពុកម្ដាយ
បងនិងប្អូន និងរវាងមិត្តភ័ក្ដិនិងមិត្តភ័ក្តិ ជាដើម។
ប្រវត្តិ
ប្រហែលជានៅសតវត្សរ៍ ទី៣ នៃគ្រិស្តសករាជ ប្រទេសអ៊ីតាលីកាលនោះ មិនទាន់មានឈ្មោះទេ គឺស្ថិតនៅក្នុងចក្រភពរ៉ូមនៅឡើយ។ រ៉ូមជាអាណាចក្រដ៏ល្បីមួយ នៅតំបន់សមុទ្រមេឌីទែរ៉ាណេ។ នៅសម័យនោះ សង្គមរ៉ូមមានបែងចែកជាច្រើនវណ្ណៈ ហើយវណ្ណៈទាសករ ស្ថិតនៅលំដាប់ទាបជាងគេបង្អស់។
ឪពុកម្ដាយនៅក្នុងចក្រភព មួយនេះ មិនចង់ឲ្យកូនប្រុស ឬកូនស្រី រៀបការជាមួយអ្នកដែលស្ថិតនៅក្នុងវណ្ណៈទាសករ ឬកូនប្រុសធ្វើជាទាហានទេ អីចឹងហើយបានជាមានគូសង្សារ ជាច្រើនគូ ដែលស្រលាញ់គ្នារវាងអ្នកដែលមានវណ្ណៈខ្ពស់ ឬវណ្ណៈមធ្យមជាមួយនឹងវណ្ណៈទាបជាងគេ លួចរត់ទៅរៀបការដោយការសន្មតរវាងគូស្នេហ៍ទាំងពីរ នៅក្នុងព្រៃដោយគ្មានការចូលរួមពីឪពុកម្ដាយ ឬបងប្អូនសាច់ញាតិនោះទេ។
នៅសម័យនោះវិហារ កាតូលិក បានទទួលស្គាល់ សន្តបុគ្គល (Saint) បីនាក់សំខាន់ៗ ដែល ក្នុងនោះក៏មានបុរសម្នាក់ ដែលមានឈ្មោះថា Valentine ជាសន្តបុគ្គលល្បីជាងគេ ហើយត្រូវបានគេចាត់ទុកថា ជាសម្ដេចប៉ាប ដ៏ល្បីមួយរូបនៃគ្រិស្តសាសនា ក្នុងសតវត្សរ៍ទី៣។
សម័យនោះដែរ ចក្រភពរ៉ូមស្ថិតនៅក្រោមការគ្រប់គ្រងដោយ អធិរាជ Claudius II។ អធិរាជអង្គនេះ យល់ឃើញថា ទាហានដែលនៅលីវ មានកម្លាំងខ្លាំង និងអាចបំពេញការងារបានល្អជាងអ្នកដែលមានប្រពន្ធ។
មូលហេតុនេះហើយ ទើបព្រះអង្គហាមមិនឲ្យយុវជនក្មេងៗរៀបការនោះទេ ក៏ប៉ុន្តែបើតាមប្រភពឯកសារមិនបានបញ្ជាក់ថា អាយុប៉ុន្មានដែលត្រូវហាមឃាត់នោះទេ។ លោក Valentine យល់ឃើញថា អនុក្រឹត្យដែលចេញដោយព្រះចៅអធិរាជ Claudius II ដែលហាមមិនឲ្យយុវជនសម័យនោះរៀបការ គឺមិនមានយុត្តិធម៌នោះទេ ហើយលោកមិនបានគោរពតាមអនុក្រឹត្យនោះឡើយ។ ជារឿយៗ មានគូសង្សារជាច្រើនគូ បានពឹងពាក់ឲ្យគាត់ជួយរៀបការឲ្យពួកគេក្នុងទីស្ងាត់។
គាត់ បានកាច់ផ្កា ពីសួនច្បារបស់គាត់ប្រគល់ឲ្យប្ដីប្រពន្ធដែល រៀបការទាំងនោះ។ ផ្ការបស់គាត់ ត្រូវបានគេទទួលស្គាល់ថា ជាវត្ថុតំណាងឲ្យ អាពាហ៍ពិពាហ៍គូស្វាមីដែលរៀបការនៅសម័យនោះ។ ហេតុដូច្នេះហើយ បានជានៅសម័យបច្ចុប្បន្ន ភាគច្រើនគេយកផ្កាធ្វើជាកាដូសម្រាប់ប្រគល់ឲ្យគ្នាទៅវិញទៅ មកនៅថ្ងៃនេះដើម្បីបញ្ជាក់ពីក្ដីស្រលាញ់។
ក្រោយមក ព្រះចៅអធិរាជ Claudius II បានជ្រាបពីដំណឹងនេះ ហើយក៏បានកាត់ទោសប្រហារ ជីវិតលោក Valentine តែម្ដង (ប្រហែលនៅឆ្នាំ២១០ នៃគ្រិស្តសករាជ)។
តាម រឿងព្រេងមួយទៀត បានបកស្រាយថា លោកត្រូវបានគេសម្លាប់នៅពេលលោកប៉ុនប៉ង ជួយក្រុមគ្រិស្តសាសនិជន ឲ្យលួចរត់ចេញពីគុកដែលឃុំដោយពួករ៉ូម៉ាំង។ រឿងព្រេងមួយផ្សេងទៀត ក៏និយាយដែរថា នៅពេលគាត់ជាប់ឃុំឃាំក្នុងគុក លោកបានសរសេរក្រដាស ដែលបញ្ជាក់ពីក្តីស្រលាញ់របស់លោក នៅពេលដែលលោកបានធ្លាក់ក្នុងរណ្ដៅស្នេហ៍ជាមួយស្ត្រីក្មេង ម្នាក់ ត្រូវជាប្អូនស្រីអ្នកយាមគុកម្នាក់ ដែលតែងតែមកសួរសុខទុក្ខគាត់ក្នុងគុក។
មុនពេលលោកស្លាប់ គេបានរកឃើញថា គាត់ថា បានសរសេរសំបុត្រមួយ ដោយដាក់ថា “From Your Valentine” ដែលឃ្លានេះត្រូវបានគេប្រើប្រាស់រហូតមកដល់សព្វថ្ងៃ។
តាមឯកសារ Catholic Encyclopedia បានបង្ហាញថា Valentine ត្រូវបានគេសម្លាប់នៅតំបន់អាហ្វ្រិកជាមួយគូស្វាមីជាច្រើនគូ តែគ្មាននរណាម្នាក់ដឹងច្បាស់ថា គាត់ស្លាប់នៅទីណាឲ្យពិតប្រាកដនោះទេ។ ដោយហេតុនេះហើយបានជានៅអំឡុងសតវត្សរ៍ទី២០ គេរំលឹកខួបដល់សម្ដេចប៉ាប ម្នាក់នេះ ទៅតាមកាលបរិច្ឆេទខុសៗគ្នា។ ក្រោយមកទៀត គេសន្និដ្ឋានថា សាកសពរបស់គាត់ត្រូវបានគេយកទៅកប់ នៅក្បែរដងផ្លូវ Via Flaminia (ប្រទេសអ៊ីតាលី) នៅថ្ងៃទី១៤កុម្ភៈ។
ដូចនេះហើយ បានជានៅសម័យបច្ចុប្បន្ន គេប្រារព្ធទិវានេះឡើងនៅ រៀងរាល់ថ្ងៃទី១៤កុម្ភៈជារៀងរាល់ឆ្នាំ ដើម្បីរំលឹកនឹងគុណដល់សម្ដេចប៉ាបម្នាក់នេះ។
ឥទ្ធិពលទិវានៃក្ដីស្រលាញ់ក្នុងសតវត្សរ៍ទី១៤និងទី១៥
បទចម្រៀង និងកំណាព្យដែលសរសេរដំបូងដំណាងឲ្យក្ដីស្រលាញ់មានឈ្មោះថា Parlement of Fouled (ឆ្នាំ១៣៨២) នៅប្រទេសអង់គ្លេស ដោយលោក Geoffrey Chaucer ។ បទចម្រៀងនេះ គេនិពន្ធឡើងដើម្បីរំលឹកដល់ស្វាមីភក្ដិ របស់ព្រះមហាក្សត្រចំពោះ ព្រះជាយារបស់ព្រះអង្គក្រោយពីបានរៀបអភិសេកជាមួយគ្នា។ បទចម្រៀងនេះក៏បានសរសេរផងដែរអំពីសេចក្ដីស្រលាញ់ដ៏ជ្រាលជ្រៅ របស់ព្រះមហាក្សត្រ ដែលពាក្យពេចន៍ទាំងនោះដូចគ្នានឹងពាក្យពេចន៍ដែលគេបានប្រើ សម្រាប់ជូនពរឲ្យគ្នាទៅវិញទៅមកនាពេលបច្ចុប្បន្ន។

រូប
លោក Geoffrey Chaucer អ្នកនិពន្ធបទចម្រៀង និងកំណាព្យចំណងជើងថា
Parlement of Fouled (គូរដោយលោក Thomas Occleve 1412)
នៅសម័យនោះ ពាក្យថាស្រលាញ់
មានអត្ថន័យធំធេងណាស់។ ទន្ទឹមនឹងអត្ថន័យដ៏ជ្រាលជ្រៅនេះ
សេចក្ដីស្នេហាក៏បង្កជាបញ្ហាពិបាកដោះស្រាយផងដែរ។
ជាក់ស្ដែង នៅប្រទេសបារាំង គេបានបង្កើតតុលាការមួយមានឈ្មោះថា
តុលាការជាន់ខ្ពស់ដោះស្រាយ បញ្ហាស្នេហា (ប្តឹងលែងលះគ្នា)
នៅក្នុងឆ្នាំ១៤០០
ខណៈពេលដែលការប្រារព្ធវិធីបុណ្យនេះមិនទាន់ត្រូវបានគេធ្វើ
ទូលំទូលាយនៅឡើយ នាសម័យនោះ នៅក្នុងប្រទេសបារាំង។
ការរីកសាយភាយ និងការប្រារព្ធនៅជុំវិញពិភពលោក
ជាការពិត នៅបណ្ដាប្រទេសជាច្រើន ជុំវិញពិភពលោកបានផ្ដល់អត្ថន័យ និងដាក់ឈ្មោះផ្សេងៗគ្នា ឲ្យទិវានៃក្ដីស្រលាញ់។ នៅអឺរ៉ុបទិវានេះ បានរីកសាយភាយយ៉ាងលឿនបំផុត ហើយមានឥទ្ធិពលខ្លាំងក្លាជាងគេ។

នៅប្រទេស ដាណឺម៉ាក និងន័រវែស គេ
ដាក់ឈ្មោះថា Valentinsdag។ នៅប្រទេសទាំងពីរនេះ គេប្រារព្ធឡើង
ដូចជាមិនសូវមានលក្ខណៈធំដំប៉ុន្មាននោះទេ។
ភាគច្រើនម្នាក់ៗ នាំដៃគូទៅញ៉ាំអាហារពេលល្ងាចរួមគ្នា
និងប្រគល់ក្រដាសតូចមួយដែលមានសរសេរ សារភាពពីសេចក្ដីស្រលាញ់
ឲ្យគ្នាទៅវិញទៅមក ហើយក៏មានជូនផ្កាកុលាបពណ៌ក្រហម
ឲ្យគ្នាទោវិញទៅមកផងដែរ។
ចំណែកនៅប្រទេសស៊ុយអែត វិញ វិធីបុណ្យនេះត្រូវបានគេហៅថា Alla Hjartans Dag (All Hearts’ Day) ដែលត្រូវបានគេប្រារព្ធឡើងនៅប្រហែលជាទសវត្សរ៍ទី៦០។
នៅហ្វាំងឡង់ និងអេស្តូនី បុណ្យនេះគេហៅថា Ystavanpaiva មានន័យថាជាថ្ងៃមិត្ត (Friend’s Day)។ នៅប្រទេសទាំងពីរនេះ ទិវាមួយនេះមិនមែនមានន័យសម្រាប់តែគូស្នេហ៍នោះទេ តែអត្ថន័យមួយទៀតគឺគេធ្វើឡើងសម្រាប់រំលឹកដល់មិត្តភ័ក្ដិចាស់ ៗ ដែលបានបែកគ្នាកន្លងទៅផងដែរ។
មិនខុសគ្នាពីតំបន់នៅអឺរ៉ុបប៉ុន្មាននោះទេ នៅ អាមេរិកខាងជើង និងអាមេរិកឡាទីន ក៏មានប្រទេសជាច្រើនបានដាក់ឈ្មោះខុសៗគ្នាដែរ។ ប្រទេសទាំងនោះភាគច្រើនហៅទិវាមួយនេះថា Dia del amor la amistad (ទិវានៃក្ដីស្រលាញ់ និងមិត្តភាព) និង Amigo secreto (មិត្តសម្ងាត់)។
នៅ អូស្ត្រាលី វិញ ទិវានេះ ក៏ត្រូវបានគេប្រារព្ធយ៉ាងធំផងដែរ។ ៩០% នៃអ្នកដែលមានអាយុពីចន្លោះ ១៨ ទៅ ២៤ ឆ្នាំ និងអ្នកដែលមានអាយុលើសពី៥០ មានប្រមាណ ៤៥% ដែលនិយមប្រារព្ធទិវានេះ។
ខុសប្លែកពីបណ្ដាប្រទេសនៅអឺរ៉ុប និងអាមេរិកបន្តិច ចំពោះប្រទេសនៅអាស៊ី មានការចំណាយច្រើនជាងគេលើការទិញកាដូឲ្យគ្នា ទៅវិញទៅមកដូចជា សិង្ហបុរី ចិន និងកូរ៉េខាងត្បូង ជាដើម។ នៅ កូរ៉េ និង ជប៉ុន ទិវានៃក្ដីស្រលាញ់នេះមិនមែនប្រារព្ធឡើងនៅថ្ងៃ១៤ កុម្ភៈមួយនោះទេ គឺគេបែងចែកជាបីថ្ងៃផ្សេងៗគ្នា។ ជាទូទៅនៅ ថ្ងៃ១៤ កុម្ភៈ ស្ត្រីជាអ្នកជូនសូកូឡាឲ្យបុរស ។ ចំណែកនៅ ថ្ងៃទី១៤មីនា បុរសត្រូវជូនស្ករគ្រាប់ ដែលគ្មានជាតិ សូកូឡាឲ្យស្ត្រី ហើយទិវានោះគេឲ្យឈ្មោះថា ថ្ងៃស (White Day)។ នៅពេលមិនបានទទួលកាដូអ្វីពីនរណាម្នាក់ ប្រជាជនកូរ៉េ និងជប៉ុនច្រើនទៅញ៉ាំនំខ្មៅនៅតាមភោជនីយដ្ឋានចិនដើម្បីជម្រះ ចោលនូវភាពសៅហ្មងក្នុងជីវិតឯកោរបស់គេ។ នៅ ឥណ្ឌា ទិវានេះ បានផ្ទុះឡើងចាប់ពីឆ្នាំ ១៩៩២មក ដោយនៅក្នុងឆ្នាំនេះ មានការប្រារព្ធទិវាឡើងសុសសាសដូចជារៀបចំកម្មវិធីផ្សាយពិសេស តាមកញ្ចក់ទូរទស្សន៍ និងកម្មវិធីប្រកួតប្រជែងជាច្រើនទៀត។

ការដាក់លក់កាដូរផ្សេងៗ នៅក្នុងប្រទេស ជប៉ុន សម្រាប់ឱកាសទិវានៃក្តីស្រលាញ់
ខុស
គ្នាពីប្រទេសដែលបានរៀបរាបខាងលើ នៅពិភពអារ៉ាប់
មានប្រទេសមួយចំនួនហាមប្រាម មិនឲ្យប្រារព្ធទិវា នេះទេ
ហើយសូម្បីតែកាដូឬគ្រឿងសម្រាប់ជូនឲ្យគ្នាក៏ហាមមិនឲ្យ
លក់ដូរដែរ ជាក់ស្ដែងមានដូចជា អារ៉ាប៊ីសាអ៊ូឌីត ប៉ាគីស្ថាន
ម៉ាឡេស៊ី និងអ៊ីរ៉ង់ ជាដើម៕
ប្រែសម្រួល៖ យ៉ន សុភារិទ្ធ
ប្រភព៖ history.com និង wikepedia
រូបថត៖ dulemba.blogspot.com, akiodesings.com

No comments:
Post a Comment