- សេចក្ដីផ្ដើម
- ការតស៊ូរបស់កម្ពុជាដើម្បីភាពរស់រានមានជីវិត១៤៣២-១៨៦៣
ដំណាក់កាលនៃការស៊ីរូងផ្ទៃក្នុង និងការទន្ទ្រានរបស់បរទេសបន្តិចម្ដងៗពិតជាឆាប់រហ័ស និងគឺជាភស្តុតាងយ៉ាងរឹងមាំនៅ សតវត្សទីដប់ប្រាំ ដែលនៅពេលនោះខ្មែរនៅមានឥទ្ធិពលនៅឡើយ។ បន្តបន្ទាប់ពីការធ្លាក់នៃអង្គរធំព្រះរាជវាំងរបស់កម្ពុជាបាន បោះបង់ចោលនូវតំបន់ភាគខាងជើងនៃបឹងទន្លេសាប ទៅអោយសៀម ហើយមិនដែលត្រឡប់ ទៅវិញទេវៀលែងតែចន្លោះពេល ដ៏ខ្លីនៅចុងសតវត្សទីដប់ប្រាំមួយចេញ ។ នៅពេលនោះយ៉ាងណាមិញ ទំនោររបស់ខ្មែរចំពោះសំណង់អគារវិមានបានបញ្ឈប់។ជំ នឿកាលពីបុរាណៗដូចជាពុទ្ធសាសនាមហាយាននិងលទ្ធិព្រហ្មញ្ញ នៃទេវរាជត្រូវបានជំនួសដោយពុទ្ធសាសនាថេរវាទ ហើយប្រ ជាជនខ្មែរ បានប្រែជាផ្នែកនៃសាសនាដូចគ្នានិងប្រពៃណីវប្បធម៌ដូចពួកសៀម ។ ភាពស្រដៀងគ្នានេះមិនបានទប់ស្កាត់សង្គ្រាម បាន មួយរយៈទេរវាងនគរទាំងពីរដដែល។ កំឡុងសតវត្សទីដប់ប្រាំមួយ កងទ័ពខ្មែរដោយឆ្លៀតឱកាសលើបញ្ហាសៀមជាមួយពួក ភូមា ដោយបានលុកលុយមិនបានជោគជ័យលើនគរសៀមជាច្រើនលើក ។
នៅក្នុងខណៈពេលនោះ បន្តបន្ទាប់ពីបំបោះបំបង់នៃទីស្ថានអង្គរ ពួករស់រានខ្មែរដែលនៅសល់មួយចំនួនតិច ជាមួយជំនួយ របស់សៀម បានបង្កើតឡើងរាជធានីថ្មីនៅចម្ងាយច្រើនគីឡូម៉ែត្រ ទៅភាគអាគ្នេយ៍នៅទីមួយនៃអ្វីដែលឥឡូវគឺភ្នំពេញនេះឯង។ មជ្ឈមណ្ឌលអំណាចថ្មីនេះបានតាំងនៅចំណុចប្រសព្វគ្នានៃទន្លេមេគង្គនិងទន្លេសាប។ ដូច្នេះ វាបានគ្រប់គ្រង ពាណិជ្ជកម្មតាម ទន្លេនៃទឹកដីបេះដូងខ្មែរនិងនគរឡាវ ហើយនិងមានច្រកចូល តាមច្រកនៃដីសណ្ដទន្លេមេគង្គ ទៅកាន់ផ្លូវពាណិជ្ជកម្ម អន្តរជាតិ ដែលបានភ្ជាប់ឆ្នេរសមុទ្រចិន សមុទ្រចិនខាងត្បូងនិងមហាសមុទ្រឥណ្ឌា ។ ប្រភេទនៃរដ្ឋនិងសង្គមថ្មីមួយបានផុសឡើង កាន់តែ បើកទូលាយចំពោះពិភពលោកខាងក្រៅ និងកាន់តែពឹងផ្អែកលើពាណិជ្ជកម្មតាមរយៈប្រភពភោគទ្រព្យជាងបុព្វការីមុនៗ ដែល នៅក្នុងដីគោក។ ទំហំទំហាត់នៃពាណិជ្ជកម្មតាមសមុទ្រជាមួយចិនកំឡុងរជ្ជកាលរាជវង្សមិង(១៣៦៨-១៦៤៤)បានផ្ដល់នូវឱកាស រកកម្រៃបានច្រើនចំពោះពួកក្រុមសមាជិកនៃពួកឥស្សរជនខ្មែរដែលជាអ្នកក្ដោបក្ដាប់ដំណើរការផ្ដាច់មុខការដោះដូរពាណិជ្ជកម្ម ព្រះរាជា ។ ការបង្ហាញខ្លួននៃពួកអឺរ៉ុបនៅក្នុងតំបន់នៅក្នុងសតវត្សទីដប់ប្រាំមួយ ក៏បានលើកស្ទួយដល់វិស័យពាណិជ្ជកម្មដែរ ។
ព្រះបាទអង្គចន្ទ (១៥១៦-១៥៦៦) ជាស្ដេចមួយក្នុងចំណោមក្សត្រធំៗខ្មែរពីរបីអង្គនៃសម័យក្រោយអង្គរ បានផ្លាស់រាជធានី ពីភ្នំពេញទៅលង្វែក។ ពួកអ្នកដំណើរប៉ទុយហ្កាល់និងអេស្ប៉ាញដែលអ្នកទាំងនោះបានមកទស្សនាទីក្រុងនេះដែលបានតាំងនៅ ច្រាំងនៃទន្លេសាប ជាទន្លេមួយនៅភាគខាងជើងភ្នំពេញដែលបានពិពណ៌នារៀបរាប់ទីក្រុងជាកន្លែងមួយនៃភោគទ្រព្យដ៏សម្បើម អស្ចារ្យ។ ផលិតផលជាច្រើនបានដោះដូរនៅទីនោះរួមមាន ថ្មមានតម្លៃ លោហៈសូត្រនិងកប្បាស ធូប ភ្លុកម្រ័ក្សណ៍ខ្មុក បសុសត្វ (រួមមានដំរី) និងកុយរមាស (ដែលបានឱ្យតម្លៃដោយពួកចិនជាឱសថកម្រនិងប៉ូវកម្លាំង) ។ នៅចុងសតវត្សទីដប់ប្រាំមួយ និងដើម សតវត្សទីដប់ប្រាំពីរ លង្វែកមានក្រុមសហគមន៍ពាណិជ្ជកម្មដ៏រីកចម្រើនរបស់ចិន ឥណ្ឌូនេស៊ី ពួកម៉ាឡេ ជប៉ុន ពួកអារ៉ាប់ អេស្ប៉ាញ និងប៉ទុយហ្កាល់។ សហគមន៍ទាំងនេះត្រូវបានចូលរួមក្រោយមកទៀតនៅក្នុងសតវត្សនោះដោយ ពួកអង់គ្លេសនិង ហូឡង់ ។
នៅក្នុងកំឡុងសម័យកាលនេះ (នៅឆ្នាំ១៥៥៥-១៥៥៦) ដែលពួកបព្វជិតសាសនាគ្រិស្តជាតិប៉ទុយហ្កាល់ ហ្កាសស្ប៉ា ដា គ្រូ សហ្ស៍ (Gaspar da Cruz) បានធ្វើការព្យាយាមដំបូងដើម្បីផ្សព្វផ្សាយណែនាំគ្រិស្តសាសនាទៅកាន់ប្រទេសនេះ ។ តាមរយៈរឿង រ៉ាវផ្ទាល់របស់លោក ការខិតខំប្រឹងប្រែងរបស់លោកគឺជាការបរាជ័យទាំងស្រុងដោយសារតែ ជំនឿស៊ប់លើ ព្រាហ្មណ៍ខ្លាំងក្លានៃ ក្សត្រិយ៍និងវណ្ណៈដឹកនាំ ក៏ប៉ុន្តែយ៉ាងណាមិញ របាយការណ៍ខ្លីដែលលោកបានធ្វើបេសកកម្មផ្ដល់ នូវការឆ្លុះបញ្ចាំងទៅ ក្នុងការ គោរពបដិបត្តសាសនាជាតិ នៅពេលនោះ។
ដោយសារតែពួកអ្នកតំណាងនៃសញ្ជាតិទាំងនេះទាំងអស់តាមពិតទៅគឺជាពួកចោរសមុទ្រពួកអ្នកផ្សងព្រេង រឺពួកពាណិជ្ជករ ដែលនេះគឺជាសម័យមួយនៃសកលនិយមខ្លាំងក្លា។ ត្រូវបានដាក់សម្ពាធយ៉ាងខ្លាំងដោយពួកសៀម ដើម្បីសងបំណុលវិញព្រះបាទ សត្ថាទី១ (១៥៧៦-៩៤) ដោយនៅជុំវិញខ្លួនទ្រង់មានអង្គរក្សផ្ទាល់ព្រះអង្គជាជាតិអេស្ប៉ាញ និងទាហានស៊ីឈ្នួលប៉ទុយហ្កាល់ផង ហើយនៅឆ្នាំ១៥៩៣ព្រះអង្គបានសុំទេសាភិបាលអេស្ប៉ាញនៅភីលីពីនអោយជួយ ។ ត្រូវបានទាក់ទាញដោយប្រមើលមុននៅ ការបង្កើតឡើងអាណាព្យាបាលអេស្ប៉ាញនៅកម្ពុជា ហើយនិងការប្ដូរទៅរាជាធិបតេយ្យគ្រិស្តសាសនាវិញ ទេសាភិបាលនេះ បានបញ្ជូនកម្លាំងមួយកងដែលមានមនុស្ស១២០នាក់មក ក៏ប៉ុន្តែលង្វែកក៏បានធ្លាក់ទៅក្នុងកណ្ដាប់ដៃពួកសៀមរួចទៅហើយ ពេលនោះពួកគេបានមកដល់នៅឆ្នាំបន្ទាប់មកទៀត ។ ពួកអេស្ប៉ាញបានទាញផលប្រយោជន៍នៅ ក្នុងស្ថានការណ៍ច្របូកច្រប ល់ដ៏ខ្លាំងក្លានេះដើម្បី លើកមួយនៅក្នុងចំណោមព្រះរាជបុត្ររបស់ព្រះបាទសត្ថាអោយឡើងសោយរាជ្យនៅឆ្នាំ១៥៩៧។ ក្ដីសង្ឃឹម នៃការធ្វើអោយប្រទេសនេះជាប្រទេសអាណានិគមអេស្ប៉ាញត្រូវបានបំផ្លាញទៅវិញយ៉ាងណាមិញនៅពេលនោះពួកអេស្ប៉ាញ ត្រូវ បានសម្លាប់រង្គាលនៅពីរឆ្នាំក្រោយមកទៀត ដោយគ្មានហេតុផលនៃការប្រទូស្តរាយគ្នាទាំងសងខាងដោយ ក្រុមទាហាន ស៊ីឈ្នួលម៉ាឡេ ។ យ៉ាងណាមិញ ពួកសៀមបានពាក់ព័ន្ធនូវការវាយប្រហារដោយយថាហេតុមក លើឯករាជ្យភាពកម្ពុជា ដោយ កាន់ កាប់លង្វែកនៅឆ្នាំ១៥៩៤ ។ ជាមួយនិងការតាំងទ័ពនៃទេសាភិបាលកងទ័ពសៀមម្នាក់នៅក្នុងទីក្រុង កម្រិតនៃការគ្រប់គ្រង នយោបាយបរទេសត្រូវបានបង្កើតឡើង លើរាជាណាចក្រនេះជាលើកទីមួយ ។ កាលប្រវត្តិខ្មែរពិពណ៌នាការធ្លាក់ចុះ នៃលង្វែក ជាគ្រោះមហន្តរាយចាប់ពីនោះមក ដែលប្រទេសជាតិនេះមិនដែលបានត្រឡប់មកដូចដើមវិញទាំងស្រុងទេ ។ សៀមបានគ្រប់គ្រង កម្ពុជាអស់រយៈពេលស្ទើរតែជិត៣០០ឆ្នាំមកហើយ នៅទីបញ្ចប់អង្គរវត្តដែលបាត់បង់មកដល់ពួកបារាំងនៅ១៩០៧ បន្ទាប់ពីកាន់ អស់រយៈពេលជាង៤៥០ឆ្នាំមកហើយ ។
- ការត្រួតត្រាដោយសៀមនិងយួន
កម្ពុជាក្បែរៗទសវត្សឆ្នាំ១៩៥០
|
នៅចុងសតវត្សទីដប់ប្រាំ យួនដែលមិនដូចប្រជាជាតិអាស៊ីអាគ្នេយ៍ដ៏ទៃទៀតទេ ដោយ បានផុសឡើងពីមណ្ឌលអរិយធម៌ចិន ហើយបានលេបត្របាក់ទាំងស្រុងភ្លាមៗ នូវនគរ ចាម្ប៉ា នៅតាមសមុទ្រដ៏មានឥទ្ធិពលបំផុតនៅឯវៀតណាមកណ្ដាល ។ រាប់ពាន់នាក់នៃ ពួកចាមបានរត់គេចទៅកាន់ទឹកដីខ្មែរ។ នៅដើមសតវត្សទីដប់ប្រាំពីរ ពួកយួនបានមក ដល់តំបន់ដីសណ្ដទន្លេមេគង្គ ដែលទីនោះបានតាំងទីដោយប្រជាជន ខ្មែររួចទៅហើយ។ នៅឆ្នាំ១៦២០ ស្ដេចខ្មែរជ័យជេដ្ឋាទី២ (១៦១៨-២៨) បានរៀបអភិ សេកជាមួយកូនស្រី នៃង្វៀន ភ្វូខ ង្វៀន (Nguyễn Phúc Nguyên) ម្នាក់ក្នុងចំណោមពួកលោកម្ចាស់ង្វៀន (១៥៥៨-១៧៧៨) ដែលបានគ្រប់គ្រងវៀតណាមខាងត្បូងអស់រយៈ ស្ទើរតែមួយសម័យ កាលនៃរាជវង្សឡេ (១៤២៨-១៧៨៨)។ បីឆ្នាំក្រោយមក ទៀតព្រះបាទជ័យជេដ្ឋា បានអនុ ញ្ញាត អោយពួកយួនបង្កើតផ្ទះបែបប្រពៃណីនៅព្រៃនគរ ក្បែរអ្វីដែលឥឡូវ គឺទីក្រុងហូជី មិញ(សៃហ្កនតាំងពីឆ្នាំ១៩៧៥)។ នៅចុងនៃសតវត្សទីដប់ប្រាំពីរ តំបន់នោះនៅក្រោមការ គ្រប់គ្រងខាងរដ្ឋបាលយួន ហើយកម្ពុជា ត្រូវបានកាត់ផ្ដាច់ពីច្រកចូលទៅកាន់សមុទ្រ។ ការ ដោះដូរពាណិជ្ជកម្មជាមួយពិភពលោកខាងក្រៅមានលទ្ធភាពទៅរួចដោយមាន ការ អនុញ្ញតពីយួនតែប៉ុណ្ណោះ ។
មានសម័យកាលជាច្រើននៅក្នុងសតវត្សទីដប់ប្រាំពីរនិងទីដប់ប្រាំបី នៅពេលពួកអ្នកជិតខាងខ្មែរត្រូវព្រួយបារម្ភ ជាមួយការ វិវាទខាងក្នុង រឺ ខាងក្រៅ ដែលខ្មែរបានបណ្ដោយអោយប្រទេសព័ទ្ធជុំវិញខ្លួនមានចន្លោះពេលដកដង្ហើមបាន ។ ពួកយួន ត្រូវបាន ជាប់ពាក់ព័ន្ធក្នុងសង្គ្រាម ក្នុងស្រុកអូសបន្លាយរហូតដល់ឆ្នាំ១៦៧២ (សូមមើល សង្គ្រាមទ្រិញ-ង្វៀនសម្រាប់ពត៌មានលំអិត) ប៉ុន្តែ លើការសន្និដ្ឋាន ពួកលោកម្ចាស់ង្វៀន ដែលបានកាន់កាប់នៅភាគខាងត្បូង បានបញ្ចូលតំបន់ទឹកដីខ្មែរដ៏ច្រើន ទៅក្នុងតំបន់នៃដី សណ្ដទន្លេមេគង្គ ។ អស់រយៈពេលមួយរយឆ្នាំក្រោយមក ពួកយួនបានប្រើប្រាស់ការធ្វើទុក្ខបុកម្នេញតិចតួចទៅលើនិគមជនយួន នៅក្នុងតំបន់ដីសណ្ដជាលេសដើម្បីការវាតទីទឹកដីរបស់ពួកគេ ដូចជាការសម្បទានទឹកដីពីអាពាហ៍ពិពាហ៍នៃអន្តរក្សត្រជាដើម ។ ដោយនៅចុងសតវត្សទីដប់ប្រាំបី ពួកគេបានពង្រីកវិសាលភាពអំណាចរបស់គេដើម្បីរួមបញ្ចូលតំបន់នេះ ដាក់ចូលក្នុងចុង ទសវត្ស ១៩៨០ដោយសាធារណរដ្ឋសង្គមនិយមវៀតណាម (វៀតណាម) ។
សៀម ដែលមិនដូច្នោះទត្រូវបានលួងលោមក្លាយជាសម្ព័ន្ធមិត្តមួយប្រឆាំង នឹងការលុកលុយរបស់យួននៅក្នុងសតវត្សទីដប់ ប្រាំបី ដែលសៀមខ្លួនឯងជាប់ដៃនៅក្នុងការប៉ះទង្គិចគ្នាថ្មីមួយជាមួយភូមា។ នៅឆ្នាំ១៧៦៧ រាជធានីសៀមអយុធ្យាត្រូវបានឡោម ព័ទ្ធនិងបំផ្លិចបំផ្លាញ។ ពួកសៀមភ្លាមៗក៏បានស្ដារឡើងអោយដូចដើមវិញ និងដោយឆាប់រហ័សបានអះអាងសារជាថ្មី នូវវិជិត រាជ្យរបស់គេលើប្រទេសខ្មែរ។ ស្ដេចខ្មែរក្មេងខ្ចី ព្រះបាទអង្គអេង (១៧៧៩-៩៦) ជាអ្នកភៀសខ្លួនម្នាក់នៅឯរាជវាំងសៀម ត្រូវបាន តែងតាំងជាក្សត្រនៅឧដុង្គដោយកងទ័ពសៀម ។ នៅក្នុងពេលដូចគ្នា សៀមបានបញ្ចូលខេត្តនៅ ភាគខាងជើង បំផុតបីរបស់ខ្មែរ ដោយស្ងាត់ៗ ។ ជាការបន្ថែម អ្នកគ្រប់គ្រងតាមតំបន់នូវខេត្តពាយព្យ បាត់ដំបងនិងសៀមរាប បានក្លាយជាទឹកដីចំណុះ នៃស្ដេច សៀម ហើយតំបន់ទាំងនេះក៏បានមកក្រោមមណ្ឌលឥទ្ធិពលសៀម ។
ការប្រណាំងប្រជែងថ្មីទៀតរវាងសៀមនិងយួនដើម្បីគ្រប់គ្រងប្រទេសខ្មែរ នៅសតវត្សទីដប់ប្រាំបួនបានហុចជាលទ្ធផលនៅ សម័យកាលមួយ ដែលនៅពេលនោះមន្ត្រីយួនដោយធ្វើការតាមរយៈស្ដេចខ្មែរអាយ៉ងបានកាន់កាប់ផ្នែកកណ្ដាលនៃប្រទេសនេះ ហើយបានប៉ុនប៉ងដើម្បីបង្ខំអោយរាស្ត្រខ្មែរទទួលយកប្រពៃណីទំនៀមទំលាប់យួន។ ការបះបោរជាច្រើនលើកប្រឆាំងនឹងការគ្រប់ គ្រងរបស់យួនដែលជាលទ្ធផល។ ការសំខាន់បំផុតនៃអ្វីទាំងនេះបានកើតឡើងនៅឆ្នាំ១៨៤០ដល់១៨៤១ និងបានរីករាលដាលភាគ ច្រើន ទូទាំងប្រទេស ។ បន្ទាប់ ពីពីរឆ្នាំនៃការប្រយុទ្ធគ្នា ខ្មែរនិងអ្នកជិតខាងរបស់ខ្លួនបានឈោងចាប់កិច្ចព្រមព្រៀងមួយដែលដាក់ ប្រទេសនេះក្រោមចក្រពត្តិភាពនៃសៀមនិងយួន ។ យ៉ាងណាក៏ដោយ ពោរពេញដោយការភ័យខ្លាចនៃអតីតកាលដ៏យូរអង្វែង ដែលត្រួតត្រាដោយការលុកលុយថៃ ក្រោមកិច្ចប្រឹងប្រែងបែកពីគ្នា ខ្មែរបានរៀបខ្លួនដើម្បីឈរខាងក្រោមអាណាព្យាបាល ភាព របស់យួន ។ តាមការបញ្ជានៃប្រទេសទាំងពីរ ក្សត្រថ្មី ព្រះបាទអង្គឌួង (១៨៤៨-៥៩) បានឡើងសោយរាជ្យហើយបាននាំមកនូវ សន្តិភាពមួយទសវត្សនិងឯករាជ្យភាពមិនពិតប្រាកដដល់កម្ពុជា ។
ក្នុងការប្រព្រឹត្តិរំលោភបំពានរបស់ពួកគេលើប្រជាជនខ្មែរ ពួកសៀមនិងយួនគឺមិនអាចកត់សំគាល់ឃើញជាក់ស្ដែងឡើយ។ ការរងទុក្ខវេទនានិងបែកបាក់បានបង្កឡើងដោយសង្គ្រាម ដែលអាចប្រៀបធៀបបានទៅនឹងការឆ្លងកាត់ជាច្រើនស្រដៀង នឹង បទពិសោធន៍កម្ពុជាក្នុងទសវត្សឆ្នាំ១៩៧០អញ្ជឹងដែរ ។ ក៏ប៉ុន្តែពួកសៀមនិងយួនមានអាកប្បកិរិយាផ្សេងៗគ្នាជាបច្ច័យសំខាន់ ដោយនាំឱ្យព្រួយបារម្ភចំណងមេត្រីភាពពួកគេជាមួយខ្មែរ ។ សៀមបានចែករំលែកជាមួយខ្មែរនូវសាសនាទេវកថាអក្សរសាស្ត្រ និងវប្បធម៌ជាទូទៅ ។ ពួកស្ដេចចក្រីនៅបាងកកចង់បាននូវសេចក្ដីស្មោះត្រង់ សួយសារអាករនិងទឹកដីរបស់ខ្មែរ ប៉ុន្តែពួកស្ដេច ទាំងនោះមិនមានចេតនាក្នុងការប្រកួតប្រជែង រឺក៏ផ្លាស់ប្ដូរតម្លៃ រឺក៏របៀបនៃការរស់នៅរបស់ប្រជាជនឡើយ ។ យួនបានបង្ហាញ អោយខ្មែរឃើញថាជាពួកព្រៃផ្សៃដើម្បីធ្វើ អោយចំរើនតាមរយៈការផ្សាយវប្បធម៌យួន ហើយនិងពួកគេចាត់ទុកទឹកដី ខ្មែរជា ដីមានជីជាតិជាទីកន្លែងពេញច្បាប់សម្រាប់អាណានិគមកម្មតាមរយៈពួកនិគមជនមកពីប្រទេសយួន។
ខេត្តដែលសៀមយូកទៅអ្វីខ្លៈ?
ReplyDelete