- សេចក្ដីផ្ដើម
នៅស័កទី៤ដីក៏ផុសចាប់ពីភូមិភាគហេមពាន្តរហូតដល់អាស៊ីអាគ្នេយ៍ទាំងមូល។ ដីខ្មែរក៏ដុះឡើងពី ៧០០ ទៅ ៨៨០ម៉ែត្រ។ ក្នុង ស័ក ទី៤មានលំនាច និងជំនោរទឹកសមុទ្រ ដែលជាមូលហេតុធ្វើឲ្យដីលិចហើយផុសឡើងវិញសារជាថ្មីម្ដងទៀត។ នៅ ចន្លោះពី ៦០០០០០ ដល់៥០០០ ឆ្នាំមុនគ.សទឹកសមុទ្របាននាចថយទៅពី១៣០ដល់១៨០ម៉ែត្រ (បើប្រៀបទៅនឹងកំពស់ទឹកសមុទ្រសព្វ ថ្ងៃ នេះ)។ អ្នកភូគព្ភ វិទូខ្លះបានយល់ថា កាលណោះគ្មានសមុទ្រខណ្ឌភូមិភាគឥណ្ឌូចិន និងប្រជុំកោះអាំងស៊ុយឡាំង (Insulinde) ស្ថិត នៅ ជាប់គ្នារហូតគ្មាន សមុទ្រខណ្ឌដូចយើងសព្វថ្ងៃនេះទេ។ នៅប្រមាណ១៥០០០ឆ្នាំមុនគ.ស. ទឹកសមុទ្រជោរបានកំពស់ ១៥ ម៉ែត្រដែលបណ្ដាលឲ្យទឹកដី កម្ពុជាក្រោមនិងវាលទំនាបប្រទេសខ្មែរបានលិចទៅក្នុងទឹកវិញ។ នៅសតវត្សទី៣មុនគ.ស.ទឹកសមុទ្រ បាននាចទៅវិញបន្តិចៗម្ដង។ ឯពេលនោះទន្លេមេគង្គបាននាំដីល្បាប់មកចាក់បំពេញបន្តិចៗម្ដង ក្លាយជាដី សណ្ដបន្ត ដេញតាម ទឹកសមុទ្រស្រក។ គេអាចដឹងព្រឹត្ដិ ការណ៏ផ្សេងៗក្នុងសម័យបុរេប្រវត្ដិតាមការសិក្សាលើគ្រោងឆ្អឹងមនុស្ស ប្រដាប់ប្រដា សម្ភារៈ កំទេចសំនល់គ្រប់បែបយ៉ាង ដែលមនុស្ស ជំនាន់មុនបានបន្សល់ទុក។ នៅប្រទេសកម្ពុជាយើង មានស្ថានីយ បុរេប្រវត្ដិ សំខាន់ៗ ដូចជា៖ -ស្ថានីយបុរេប្រវត្ដិសំរោងសែន និងអន្លង់ ផ្តៅ(កំពង់ឆ្នាំង) -ស្ថានីយបុរេប្រវត្ដិ ម្លូព្រៃ(ព្រះវិហារ) -ស្ថានីយបុរេប្រវត្ដិ ល្អាង ស្ពាន (បាត់ដំបង) នៅក្នុងស្ថានីយបុរេប្រវត្ដិទាំងប៉ុន្មាននេះ គេបាន ជីកកាយដីរកឃើញប្រដាប់ប្រើប្រាស់របស់មនុស្សជំនាន់ មុន ដូចជា៖ ពូថៅ-ញញួរ-ពន្លាកធ្វើពីថ្ម-ផ្លែព្រួញ-ផ្លែសន្ទូច-ច្បូក-ផ្លែក ណ្ដៀវធ្វើពីឆ្អឹងសត្វ-ក្អម-ឆ្នាំង-ចានធ្វើពីដីដុត។ ក្រៅពីនេះ គេ នៅឃើញមាន ត្រល់សម្រាប់ត្បាញសំពត់។ ឧបករណ៏ដែលធ្វើពីលង្ហិល ពុំសូវសំបូរទេ។ ការរស់នៅរបស់មនុស្សនាសម័យ បុរេ ប្រវត្ដិ ដោយសារឧបករណ៍ប្រើប្រាស់ ដែលបានរកឃើញនៅតាមស្ថានីយបុរេប្រវត្ដិ គេអាចសន្និដ្ឋានថានៅលើទឹកដីកម្ពុជាយើង មានមនុស្សរស់នៅជាយូរលង់ណាស់មកហើយ គឺតាំងពីសម័យយុគថ្មរំលីងម៉្លេះ ពោលគឺតាំងពីសម័យដែលមនុស្សពុំទាន់ស្គាល់ លោហធាតុ ហើយមកថ្មមករំលីងធ្វើជាឧបករណ៍ប្រើប្រាស់ប្រចាំថ្ងៃ។ មនុស្សជំនាន់ នោះរស់នៅជាក្រុមៗដើម្បីទប់ទល់នឹង សត្វ សាហាវ ហើយគេចេះសង់លំនៅដ្ឋានជាខ្ទមខ្ពស់ផុតពីដី។ គេចេះត្យាញសំពត់បិទបាំងរាង កាយ។ គេចេះរកស៊ីដោយ បរបាញ់ និងនេសាទ។ តែការដាំដំនាំ និងចិញ្ចឹមសត្វគឺតិចតួចណាស់។ រីឯប្រពៃណី គេពុំមានសាសនា ឬ ជំនឿអាទិទេពណាមួយទេ។ គេ ជឿថាខ្មោចលង ហើយជឿលើអ្នកតា។ កាលណាមានមនុស្សស្លាប់គេយកសពនោះទៅកប់ដោយដាក់ ជាមួយនូវប្រដាប់ប្រដា ប្រើប្រាស់ និងគ្រឿងអលង្ការ។
បុរេប្រវត្តិកម្ពុជា ត្រូវគេដឹងតិចតួចណាស់។ ស្ថានីយដែលគេស្គាល់ដំបូងបង្អស់នៅកម្ពុជាគឺគុហាល្អាងស្ពានដែលស្ថិតនៅតំបន់ ពាយព្យប្រទេសនេះ។ គុហាល្អាងស្ពានគឺជាការចាប់ផ្ដើមតាំងនៅលើកដំបូងនៅឆ្នាំ៧០០០ម.គ. ហើយក៏សំខាន់ផងដែរគឺស្ថានីយ សំរោងសែនដែលបានតាំងនៅប្រហែល២៣០ដល់៥០០ម.គ.។ ពីឆ្នាំ២០០០ម.គ.និងលុះក្រោយមកទៀតខ្មែរបានចាប់ផ្ដើមចិញ្ចឹម សត្វ និងដាំដុះស្រូវ។ នៅឆ្នាំ៦០០ម.គ. ខ្មែរកំពុងតែបង្កើតឧបករណ៍ធ្វើពីដែក។ ជាចុងក្រោយ ឥទ្ធិពលមកពីឥណ្ឌាមកដលក្នុង ឆ្នាំ ១០០ ម.គ.។ ភស្តុតាងខាងបុរាណវត្ថុបង្ហាញថាភាគច្រើននៃតំបន់នោះឥឡូវគេហៅថាកម្ពុជាគឺត្រូវបានគេតាំងលំនៅកំលុង ពេល សហវត្សទីមួយនិងទីពីរម.គ.នៅក្នុងវប្បធ៌មយុគថ្មរំលីង ដែលប្រហែលជាបានធ្វើចំនាកស្រុកពីចិនភាគ អាគ្នេយ៍ទៅឧបទ្វីបឥណ្ឌូ ចិន។ នៅសតវត្សទីមួយនៃគ.ស.ពួកអ្នកស្រុកបានអភិវឌ្ឍនលំនឹងទាក់ទងរៀបចំសង្គមដែលបានចាកហួសឆ្ងាយដំណាក់កាលនៃ យុគដំបូង ខាងវប្បធ៌មនិងជំនាញបច្ចេកទេស។ ពួកក្រុមដែលរីកចំរើនបំផុតបានរស់នៅតាមបណ្ដោយឆ្នេរនិងនៅតាមជ្រលងដង ទន្លេមេគង្គ ក្រោម និងតំបន់ដីសណ្ដដែលជាកន្លែងដែលពួកគេបានធ្វើការដាំដុះស្រូវនិងចិញ្ចឹមថែទាំសត្វពាហនៈមួយចំនួន។ ពួក អ្នកប្រវត្តិវិទូខ្លះ គិតថាពួកមនុស្សទាំងនេះបានមកដល់មុន ពួកអ្នកជិតខាងវៀតណាម ថៃ និងឡាវ ទៅទៀត។ពួក មនុស្សទាំងនេះ ប្រហែលគឺជាជន ជាតិអាស៊ីខាងត្បូងដើមកំនើត និងមានទំនាក់ទំនងទៅនិងបុព្វការីជននៃក្រុមមួយចំនួនដែលឥឡូវតាំងទីលំនៅ នៅអាស៊ីអាគ្នេយ៍នៅតាមកោះនិងប្រជុំកោះជាច្រើននៃមហាសមុទ្រប៉ាស៊ីហ្វិច។ ពួកគេបានស្លលោហៈ រួមមានដែកនិងសំរិទ្ធិនិង ចេះជំនាញនាវាចរណ៍ច្បាស់លាស់ទៀតផង។ ការស្រាវជ្រាវថ្មីៗបានស្រាយបំភ្លឺនូវរបកគំហើញនៃដីលើកសប្បនិមិត្តរាងមូលដែល ចុះកាលកំណត់ សម័យ កាលយុគថ្មរំលីងនៃកម្ពុជា។
- ស្ថានីយបុរេប្រវត្តិ
|
ពូថៅថ្មរំលីងមានពន្លួញ
|
- សំរោងសែន ជាស្ថានីយស្ថិតនៅកំពង់ឆ្នាំងខាងជើងបឹងទន្លេសាប ស្ថានីយនេះមាន កំពស់ ៥ម៉ែត្រ ផ្ទៃក្រលា៦០០០ម៉ែត្រក្រឡា។ រកឃើញដោយលោករ៉ូខ្វេស (Roques) នៅឆ្នាំ១៨៧៦ ហើយបោះពុម្ពផ្សាយនៅឆ្នាំ១៨៧៩។ ហើយបន្តមកមានបីនាក់ទៀតគឺ លោកមូរ៉ា (Moura) ១៨៨២ លោកអាយម៉ូនីញ៉េ (Aymonier) ១៩០១ និងលោកម៉ង់ស៊ុយ (Mansuy) ១៩០២និង១៩២៣បានធ្វើ ការុករកនៅទីនោះ។ ការរកឃើញនេះគឺជា ជំហានដំបូង នៃបុរេ ប្រវត្តិអាស៊ីអាគ្នេយ៍។
- អន្លង់ផ្ដៅ គឺជាស្ថានីយនៅចម្ងាយ៣០គ.ម.ភាគអាគ្នេយ៍ពី សំរោង សែនមាន ប្រដាប់ ប្រដាដូចស្ថានីយខាងលើដែរ។ លោកម៉ងស៊ុយ ជាអ្នករកឃើញ ស្ថានីយនេះ នៅ ឆ្នាំ ១៩០២ ។
- ម្លូព្រៃស្ថិត នៅខាងជើងខេត្តព្រះវិហារដែលរកឃើញដោយលោក ប៉េ ឡឺវី (P.le vy) នៅឆ្នាំ១៩៤៣។ ស្ថានីយនេះថ្មីជាងស្ថានីយខាង លើពីរព្រោះគេរកឃើញ ឧបករណ៍ ធ្វើពីលោហៈ ។ វត្ថុដែលគេរក ឃើញក្នុងស្ថានីយទាំង៣នេះគឺ៖
- ពីថ្មរំលីង:ពូថៅដែលមានពន្លួញ ពន្លាក ញញួរ ត្មោងដំសំ បកឈើ យកសរសៃ ទ្រនាប់ កាំបិត កណ្ដៀវ ថ្មសំលៀង ពុម្ពចាក់កណ្ដៀវ កងដៃ ក្បាលត្រល់ អង្រែ ផ្លែសន្ទូច
- ពីឆ្អឹងសត្វ: ចុងព្រួញ កាំបិត ផ្លែសន្ទូច កណ្ដៀវ គ្រឿង អលង្ការ
- ពីសំបកខ្យង: អង្កាំ ទំហូ
- ពីដីឥដ្ឋ: ទំហូ អង្កាំ ក្អម ឆ្នាំង ចានទាប ចានក្រឡូម ចានជើង
- ពីលង្ហិន: ចុងព្រួញ កណ្ឌៀវ ពូថៅ ដួង ផ្លែសន្ទូច
- ពីដែក: មានតែពន្លាក១គត់នៅស្ថានីយម្លូព្រៃ
- ឆ្អឹងមនុស្ស: ឆ្អឹងស្មង ឆ្អឹងភ្លៅ ឆ្អឹងដើមដៃ លលាដ៏ក្បាល១
- សំណល់ផ្ទះបាយ: ធ្យូង។
យើងឃើញថាវត្ថុទាំងនោះធ្វើពីថ្មរំលីងលាយនិងវត្ថុធ្វើពីលោហធាតុ។
|
ផ្លែសន្ទូចធ្វើពីលង្ហិន
|
ដូច្នេះយើងអាចសន្និដ្ឋានថាខ្មែរយើងមិនមានព្រំដែនច្បាស់លាស់
រវាង យុគថ្ម និង យុគលោហៈទេ ។ ចំណែកដែកគឺមានតែពន្លាកមួយ គត់ ដូច្នេះ
គេអាចសន្និដ្ឋាន មនុស្សនៅជំនាន់នោះមិនទាន់ចេះស្លដែក ទេ ហើយបាន
រៀនបច្ចេកទេសពីឥណ្ឌា ដោយសង្កេតឃើញពួកកួយ នៅចេះ ប្រើប្រាស់ ស្នប់ស្លដែក
ដូចគេឃើញមាន ប្រើ ក្នុងរដ្ឋ ឧរិស្ស របស់ឥណ្ឌានៅឡើយ។
គេឃើញវិធីសែនព្រេនរបស់ពួកកួយគេធ្វើ តាមបែបសាសនាព្រាហ្មណ៍ដែរ។ នៅឆ្នាំ១៩០១
គេរកឃើញលលាដ៍ ក្បាល១នៅ សំរោងសែន ដែល អ្នកវិទ្យាសាស្ត្របានអះអាងថាមាន រាងមូល
ដូចជាលលាដ៍ ក្បាលមនុស្ស ខ្មែរសព្វថ្ងៃដែលមាន សន្ទស្សន៍ លលាដ៏ ៨៣,៦...
ហើយដែលជា មនុស្សដែលមិនទាន់ទទួល ឥទ្ធិបូជា សពតាមបែបឥណ្ឌានៅឡើយ។ បើតាមកំពស់
ដីល្បប់៥ម.គ្របលើ ស្ថានីយសំរោងសែនអ្នកវិទ្យាសាស្ត្រសន្និដ្ឋានថា វាមាន អាយុ
កាល ប្រហែល ១០០រឺ២០០ឆ្នាំមុនគ.ស.។
- ស្ថានីយព្រែកឆ្លូង (ស្រុកមេមត់ខេត្តកំពង់ចាម)គេរកឃើញនៅឆ្នាំ ១៩២០ដោយ លោក B.P.Groslie r គាត់បានសិក្សាពីលើអាកាសតាម យន្តហោះលើដីរាង មូល ចាប់ពីខេត្តឡុកនិញ វៀតណាមមកកាន់ មក ឡាបានសៀក។ លោក សង្កេតមាន ឃើញរាយប៉ាយមកដល់តំបន់ដី ក្រហម នៃចំការកៅស៊ូធំៗ ។ គាត់បានចាត់ទុក ថាទី នោះជាទីលំនៅ របស់ជនជាតិខ្មែរដើម ។ ដូច្នេះដើម្បីបញ្ជាក់នៅអំនាង នេះ លោក ក៏ ជ្រើសរើសព្រែកឆ្លូង ជាការធ្វើកំណាយ ។ គាត់បានរកឃើញវត្ថុ ធ្វើពី ថ្ម និងគ្រឿងចានឆ្នាំង ។ គាត់ថានេះគឺជាជំរុំ ដែលមានការពារយ៉ាងម៉ត់ចត់មាំមួន។ លោកបានវាស់កំពែងព័ទ្ធជុំវិញ (មានវិជ្ឈមាត្រ២០០ម.) មានច្រកផ្លូវចូលពីរ ដែល មានអាយុកាលពី១៥០០ដល់៥០០ឆ្នាំមុនគ.ស.។ ប្រដាប់ប្រដា ដែលធ្វើពីថ្មរំលីងមាន រាងជាពងខ្លះ ជាចតុមុមខ្លះ យកតាម របស់ធ្វើពីលង្ហិន។ គ្រឿងចានឆ្នាំងមាន ក្បាច់ល្អ វិចិត្រ ក្រោយមកបែរជាគ្មានក្បាច់លំអអ្វីសោះ ។ វត្ថុទាំងនេះជាស្នាដៃ ខ្មែរដើមដែលមិនទទួលឥទ្ធិពលពីឥណ្ឌា ។
- ល្អាង ស្ពានគឺស្ថិតនៅខេត្តបាត់ដំបងនៅឆ្នាំ១៩៦៦ដល់១៩៦៩ លោកនិងលោកស្រីMourerជា សាស្ត្រាចារ្យ មហាវិទ្យាល័យ បុរាណវត្ថុវិទ្យា និងនិស្សិតមានចូលរួមបានធ្វើកំណាយនៅរូងភ្នំល្អាងស្ពាន នៅភ្នំទាកទ្រាំងចម្ងាយពីអណ្ដើកហើប បាត់ដំបង ៥គ.ម. ។ គេរកវត្ថុជាច្រើនមានប្រមាណចំនួន២០០០រួមមាន គ្រឿងធ្វើពីថ្ម សំណល់ផ្ទះបាយ សាកសព សត្វ ល្អិត បំណែក គ្រឿងចានឆ្នាំង ឆ្អឹងសត្វ (Rhinoceros Sondaicusm Desm) និងឆ្អឹងមនុស្ស (ឆ្អឹងដើមដៃនិងដងកាំបិត) ។ វត្ថុទាំងនេះត្រូវបាន បញ្ជូនទៅបារាំងដើម្បីធ្វើការសិក្សា ។ ដុំធ្យូងជាច្រើនរកឃើញនៅស្រទាប់លើគេបានកំណត់ កាល បរិច្ឆេទដោយវិធីវិទ្យុសកម្ម (G ១៤)
- ភ្នំក្បាលរមាសជាលំនៅរបស់មនុស្សបុរេប្រវត្តិ ដែលមានអ្នកវិទ្យាសាស្ត្រពីរនាក់ធ្វើការរុករកក្នុងរូងភ្នំនេះ នៅខេត្តបាត់ ដំបងគឺលោក (កាបូណេល)Carbonnel និង (ដាលីប្រ៊ីយ៉ាស)Dalibriasនៅចន្លោះឆ្នាំ១៩៦៦និង១៩៦៩ ។ នៅទីនោះពួក គាត់បានរកឃើញគ្រឿងចានឆ្នាំដែលមានអាយុ៣៤២០ឆ្នាំម.គ. ៕
- ស្រទាប់ទី១ = ១២០០BP (៧៥០ក្រោយគ.ស.)
- ស្រទាប់ទី២ = ៤២០០BP (២០៥០ម.គ.)
- ស្រទាប់ទី៣ = ៦២៥០BP (៤២៩០ម.គ.)
No comments:
Post a Comment