Tuesday, September 24, 2013

យុទ្ធនាការកម្ពុជា

  • សេចក្ដីផ្ដើម
      យុទ្ធនាការកម្ពុជា (ក៏ត្រូវបានគេស្គាល់ថា ការលុកលុយកម្ពុជា) គឺជាប្រតិបត្តិការយោធាបន្តបន្ទាប់ដែលបាន ប្រព្រឹត្តិទៅនៅ  ភាគខាងកើត កម្ពុជាកំឡុងពាក់កណ្ដាលឆ្នាំ១៩៧០ ដោយសហរដ្ឋ (ស.រ.) និងសាធារណរដ្ឋវៀតណាម (វៀតណាមខាងត្បូង) កំ ឡុងសង្គ្រាមវៀតណាម ។ ការរុករានទន្ទ្រានទាំងនេះគឺជាលទ្ធផលនៃនយោបាយរបស់លោកប្រធានាធិបតីរីឆាដ-និច្សុនដែលការ សម្រេចចិត្តរបស់លោកគឺថាត្រូវតែលុកលុយ ។ សរុបទៅប្រតិបត្តិការសំខាន់ៗ១៣គឺត្រូវប្រព្រឹត្តិទៅដោយកងទ័ពសាធារណរដ្ឋ វៀតណាម (ក.ស.វ.ណ.) រវាង ២៩មេសា និង ២២កក្កដា ដោយកងកម្លាំងស.រ.រវាង ១ឧសភា និង ៣០មិថុនា។ទិសដៅនៃយុទ្ធ នាការគឺការកម្ចាត់នូវកងទ័ពប្រហែល៤០០០០នាក់នៃកងទ័ពប្រជាជនវៀតណាម (ក.ប.វ.ណ.) និង រណសិរ្សជាតិដើម្បីរំដោះ វៀតណាមខាងត្បូង (រ.រ.ជ. ក៏ត្រូវគេស្គាល់ដូចគ្នាដែរថាជា វៀតកុង) ដែលពួកគេបានលួចលាក់ខ្លួននៅតាមតំបន់ ព្រំដែនខាង កើតកម្ពុជា។ ជាការអស្ចារ្យ រង្វាន់មួយគឺជាការកម្ចាត់កងកម្លាំងទាំងនេះ ដែលជាលទ្ធភាពនៃការកាន់កាប់ និងការបំផ្លិចបំផ្លាញ នូវតំបន់មូលដ្ឋានកុម្មុយនិស្តធំៗ និង កន្លែងលាក់ខ្លួននានា ដែលត្រូវបានការពារដោយអព្យាក្រឹតភាពកម្ពុជា ចាប់តាំងពីការ បង្កើត ឡើងនៅឆ្នាំ១៩៦៦ម៉្លេះរបស់ខ្លួន ។ ដរាបណាស.រ.បានព្រួយបារម្ភនៅឡើយ ដូច្នេះវិធានការមួយនឹង បានផ្ដល់ជាខែល មួយនៅពីក្រោយ ដែលមាននៅក្នុងនយោបាយវៀតណាមនីយកម្មនិង ការដកកងកម្លាំងស.រ.ពីវៀតណាមខាង ត្បូងអាចបាន បន្តដោយមានសុវត្ថិភាព ។ ការប្រែប្រួលក្នុងរដ្ឋាភិបាលកម្ពុជាបានអនុញ្ញាតអោយមានការបើកឱកាសចំពោះ ការបំផ្លាញតំបន់ មូលដ្ឋានទ័ពនៅឆ្នាំ១៩៧០ នៅពេលដែលសម្ដេចនរោត្តម-សីហនុត្រូវបានទម្លាក់ និងជំនួសមកវិញ ដោយឧត្តមសេនី យនិយម អាមេរិក លន់-ណុល ។ ប្រតិបត្តិការយោធាខាងសម្ព័ន្ធមិត្តបានបរាជ័យដើម្បី លុបបំបាត់កងទ័ពកុម្មុយនិស្ត រឺក៏កាន់កាប់ទីបញ្ជា ការ ដែលក្រវិចក្រវៀនរបស់ពួកគេ ដែលត្រូវបានគេស្គាល់ថាជាការិយាល័យកណ្ដាលសម្រាប់វៀតណាមខាងត្បូង(ក.ក.វ.ណ.ត.) ក៏ប៉ុន្តែការរឹបអូសសម្ភារៈដែលចាប់បាន នៅកម្ពុជាបានរំលឹកដល់អំណះអំណាងនៃជោគជ័យ និងជ័យជំនះដែលបន្សល់ នៅវាទ ប្ប ដិវាទមកទល់នឹងសម័យសព្វថ្ងៃនេះ ។
  •  ផ្ទៃរឿង   
    កងទ័ពប្រជាជនវៀតណាម កំពុងតែបានប្រើប្រាស់ផ្នែកដ៏ធំនៅនៃ ភាគ ខាងកើតកម្ពុជា ដែលអត់មានមនុស្សរស់នៅទាក់ទង គ្នាដោយទុកជាទីលាក់ កំបាំងដែលពួកគេអាចដកខ្លួនថយចេញ ពីការតស៊ូនៅវៀតណាមខាងត្បូង ដើម្បីសម្រាក និងរៀបចំឡើង វិញដោយគ្មានការវាយប្រហារ។ តំបន់មូល ដ្ឋានទាំងនេះក៏ត្រូវ បានប្រើផងដែរដោយពួកកុម្មុយនិស្តដើម្បីផ្ទុកអាវុធ និង សម្ភារៈ ដទៃៗផ្សេងទៀតដែលត្រូវបានគេដឹកជញ្ជូនតាមទ្រង់ទ្រាយធំ មក កាន់តំបន់នេះតាមផ្លូវលំសីហនុ។ កងកម្លាំងក.ប.វ.ណ.បាន ចាប់ផ្ដើមរំកិល ខ្លួនឆ្លងកាត់ទឹកដីកម្ពុជានៅដើមឆ្នាំ ១៩៦៣ ដដែល។ នៅឆ្នាំ១៩៦៦ សម្ដេច នរោត្តម-សីហនុអ្នកគ្រប់គ្រងកម្ពុជាត្រូវបានគេធ្វើអោយជឿទុកចិត្តចំពោះជ័យជំនះកុម្មុយនិស្តនៅទីបញ្ចប់នៅអាស៊ីអាគ្នេយ៍ ហើយក៏ភ័យខ្លាចចំពោះអនាគតនៃការគ្រប់គ្រងរបស់ព្រះអង្គ ទ្រង់ក៏បានបង្ហើយកិច្ចព្រមព្រៀងមួយជាមួយសាធារណរដ្ឋ ប្រជា មានិតចិនដែលបានអនុញ្ញាតអោយមានការបង្កើតឡើងនូវមូលដ្ឋានទ័ពកុម្មុយនិស្តជាអចិន្ត្រៃយ៍លើ ដីកម្ពុជា និងប្រើប្រាស់ កំពង់ផែក្រុងព្រះសីហនុកម្ពុជាសម្រាប់ការផ្គត់ផ្គង់ឡើងវិញ។ អំឡុងឆ្នាំ១៩៦៨ ចលនាកុម្មុយនិស្តក្នុងស្រុករបស់កម្ពុជា ត្រូវបាន បិទស្លាកថាជាខ្មែរក្រហមដោយព្រះសីហនុ បានចាប់ផ្ដើមនូវកុបកម្មមួយដើម្បីផ្ដួលរំលំរដ្ឋាភិបាល ។ កាលណោះពួកគេ បាន ទទួលជំនួយសម្ភារៈដែលបានដាក់កំហិតយ៉ាងខ្លាំង ពីពួកវៀតណាមខាងជើងនៅពេលនោះ (រដ្ឋាភិបាលហាណូយគ្មានការ គាំទ្រលើកទឹកចិត្តអោយផ្ដួលរំលំព្រះសីហនុទេ ដោយហេតុថាគេពេញចិត្តជាមួយ អព្យាក្រឹតភាពដែលបានបន្តរបស់ព្រះអង្គ) ពួកគេអាចតាំងកម្លាំងទ័ពរបស់ខ្លួននៅក្នុងតំបន់ដែលបានគ្រប់គ្រងដោយកងទ័ពក.ប.វ. ណ./រ.រ.ជ.។ រដ្ឋាភិបាលស.រ.បាន ដឹង នូវសកម្មភាពទាំងនេះនៅកម្ពុជា ក៏ប៉ុន្តែបានទប់ស្កាត់ពីការនាំអោយមាននូវការប្រយុទ្ធយោធា ដោយបើកចំហតទល់ នៅក្នុង ប្រទេសជាតិនោះដោយក្នុងក្ដីសង្ឃឹមនៃទំនុកចិត្តចំពោះព្រះសីហនុ ដែលងាយនឹងប្រែប្រួលព្រះទ័យ ដើម្បីផ្លាស់ប្ដូរឥរិយាបថ អព្យាក្រឹតនិយមរបស់ទ្រង់។ ដើម្បីសម្រេចរឿងនេះ លោកប្រធានាធិបតីលីនដុនប.-ចនសុនបានអនុញ្ញាតអោយមានប្រតិបត្តិ ការ ឈ្លបយកការណ៍ឆ្លងកាត់ព្រំដែនជាសម្ងាត់ ដែលបានប្រព្រឹត្តិដោយក្រុមសិក្សាការនិងអង្កេតការ ត្រូវបានចាត់តាំងលំដាប់ ខ្ពស់ ដើម្បីអោយប្រមូលការណ៍សម្ងាត់លើសកម្មភាពក.ប.វ.ណ./រ.រ.ជ.នៅក្នុងតំបន់ព្រំដែននានា(គម្រោងការវេស៊ូវ្យ៉ូ)។ ទិន្នន័យ ការណ៍សម្ងាត់នេះក្រោយមកនឹងត្រូវបានបង្ហាញដល់ព្រះសីហនុនៅក្នុងកិច្ចប្រឹងប្រែងមួយដើម្បីផ្លាស់ប្ដូរព្រះទ័យរបស់ទ្រង់ ។
  •  បញ្ជី និង រដ្ឋប្រហារ
     មេបញ្ជាការថ្មីនៃបញ្ជាការជំនួយយោធាស.រ. វៀតណាម (MACV) លោកឧត្តមសេនីយ៍ខ្រេតុនវ.-អាប្រាម្សបានអោយ អនុ សាសន៍ដល់លោកប្រធានាធិបតីរីឆាដម.-និច្សុនដោយខ្លី ក្រោយពីការប្រគល់តំណែងអោយលោក ថាតំបន់មូលដ្ឋានទ័ព នៅ កម្ពុជានេះ ត្រូវវាយប្រហារដោយការទម្លាក់គ្រាប់បែកតាមអាកាស ដែលប្រើប្រាស់ពួកយន្តហោះទម្លាក់គ្រាប់បែកប-៥២ ស្ទ្រែ តូផ្វត្រិស្ស លោកប្រធានាធិបតីដើមឡើយបានបដិសេធ ក៏ប៉ុន្តែចំណុចដែលនឹងបំបែកបានចូលរួមជាមួយការចាប់ផ្ដើមនៃការ វាយលុក មីនីតេត របស់ក.ប.វ.ណ.នៅឆ្នាំ១៩៦៩ ខាងក្នុងវៀតណាមខាងត្បូង។ លោកនិច្សុន បានខឹងនៅអ្វីដែលគាត់ បានថ្កោល ទោសថាជាការបំពារបំពាន កិច្ចព្រមព្រៀង ជាមួយហាណូយ បន្ទាប់មកក៏មានការផ្អាកឈប់ទម្លាក់គ្រាប់បែក នៅវៀតណាម ខាងជើង នៅទីបញ្ចប់ក៏បានអនុញ្ញាតអោយមានយុទ្ធនាការអាកាសជាសម្ងាត់វិញ។ បេសកកម្មដំបូងនៃប្រតិបត្តិការ បញ្ជី ត្រូវ ធ្វើអោយរួសរាន់នៅថ្ងៃ១៨មីនា និងរយៈពេលដែលវាត្រូវបំពេញ ១៤ខែ ក្រោយមកទៀតការហោះហើរច្រើនជាង ៣០០០ជើង បានហោះហើរ និង ១០៨០០០តោននៃយុទ្ធភណ្ឌត្រូវបានទម្លាក់នៅភាគខាងកើតកម្ពុជា។ កាលណោះព្រះសីហនុបាននៅ ក្រៅ ប្រទេសនៅឯបារាំងសម្រាកព្យាបាល នៅ ខែមករា ១៩៧០ រដ្ឋាភិបាលបានគាំទ្រដល់បាតុកម្មប្រឆាំងវៀតណាម ដែលផ្ទុះឡើង ទូ ទាំងប្រទេសកម្ពុជា។ ការំជើបរំជួលបានបន្តដែលជម្រុញចិត្តអោយលោកនាយករដ្ឋមន្ត្រី/រដ្ឋមន្ត្រីការពារជាតិលន់-ណុល អោយ បិទ កំពង់ផែព្រះសីហនុចំពោះការផ្គត់ផ្គង់ដល់ពួកកុម្មុយនិស្ត និងចេញឱសានវាទមួយនៅ ថ្ងៃ១២មីនា ទៅកាន់ពួកវៀតណាម ខាងជើងដើម្បី អោយដកកម្លាំងរបស់ខ្លួនចេញពីកម្ពុជាក្នុងរយៈពេល៧២ម៉ោង ។ សម្ដេច បានប្រមាថយ៉ាងធ្ងន់ៗ ថាជា កិច្ចព្រម ព្រៀងបណ្ដោះអាសន្ន របស់ទ្រង់ជាមួយពួកកុម្មុយនិស្តដែលត្រូវបានរុកកួនរំខាន ភ្លាមៗ ទ្រង់ក៏បានរៀបចំដំណើរទៅកាន់ម៉ូស្គូ និងប៉ីជិងក្នុងកិច្ចប្រឹងប្រែងដើម្បីទទួលបាននូវកិច្ចព្រមព្រៀងរបស់ខ្លួន អោយអនុវត្តដាក់សម្ពាធលើហាណូយអោយ បញ្ឈប់ កម្លាំងរបស់ខ្លួននៅកម្ពុជា។ ថ្ងៃ១៨មីនា រដ្ឋសភាកម្ពុជាបានទម្លាក់ព្រះសីហនុ ហើយបានដាក់ឈ្មោះលន់-ណុលជាប្រមុខរដ្ឋ បណ្ដោះអាសន្ន ។ នេះបាននាំអោយព្រះសីហនុបង្កើតឡើងភ្លាមៗនូវរដ្ឋាភិបាលនិរទេសមួយនៅប៉ីជិង និងចងសម្ព័ន្ធមិត្តព្រះអង្គ ឯងជាមួយវៀតណាមខាងជើង ខ្មែរក្រហម រ.រ.ជ. និងពួកបទេសឡាវរបស់ឡាវ។ នៅក្នុងការធ្វើដូច្នេះ ព្រះសីហនុបានត្រូវ គេខ្ចី ព្រះនាម និងប្រជាប្រិយភាពរបស់ទ្រង់ នៅតាមតំបន់ជនបទកម្ពុជាដើម្បីចលនាមួយនៅលើអ្វីដែលទ្រង់មានអំណាច ដ៏តិចតួច ស្ដួចស្ដើង។ ពួកវៀតណាមខាងជើងឆ្លើយតបទៅនឹងរដ្ឋប្រហារដ៏លឿនរហ័ស ។ ក.ប.វ.ណ.បានចាប់ ផ្ដើមការផ្គត់ផ្គង់ដោយផ្ទាល់ នូវសព្វាវុធចំនួនដ៏ច្រើន និងពួកទីប្រឹក្សាដល់ពួកខ្មែរក្រហម ហើយកម្ពុជាក៏បានផុងចូលទៅក្នុងសង្គ្រាមស៊ីវិល។ លន់-ណុល បាន មើលឃើញថាប្រជាជនជនជាតិយួន ៤០០០០០នាក់ របស់កម្ពុជាចាត់ទុកជាចំណាប់ខ្មាំង ដែលមានលទ្ធភាពដើម្បីទប់ស្កាត់ ការ វាយប្រហាររបស់ក.ប.វ.ណ. និងបានបញ្ជាអោយមានការកៀងប្រមូលនិងកន្លែងដាក់ឃុំឃាំង។ ពួកទាហាន និង អសេនិកជន កម្ពុជាក្រោយមកបានព្រលែងអោយមានការរាតត្បាត ការសម្លាប់យួននៅកន្លែងណាក៏ដោយដែលពួកគេបានរកឃើញជនជាតិ យួន ។ ថ្ងៃ១៥មេសាជាឧទាហរណ៍ ជនជាតិយួន៨០០នាក់ត្រូវបានគេកៀងប្រមូលនៅឯភូមិជ្រោយចង្វារ ចងចូលគ្នា ប្រហារជីវិត និងសាកសពរបស់ពួកគេត្រូវគេបោះចោលចូលក្នុងទន្លេមេគង្គ បន្ទាប់មកទៀត ពួកគេត្រូវបណ្ដែតតាមខ្សែទឹកទៅកាន់ វៀត ណាមខាងត្បូង។ សកម្មភាពនានារបស់កម្ពុជាត្រូវបានប្រកាសថ្កោលទោសដោយរដ្ឋាភិបាលវៀតណាមខាងជើង និងខាងត្បូង ទាំងពីរ។ ទោះបីយ៉ាងណាមុនពេលបំពង់ផ្គត់ផ្គង់តាមក្រុងព្រះសីហនុត្រូវបានបិទហើយក៏ដោយ ក៏ក.ប.វ.ណ.បាន ពង្រីកប្រព័ន្ធ ដឹក នាំសាស្ត្ររបស់ខ្លួនចាប់ពីភាគអាគ្នេយ៍ឡាវ (ផ្លូវលំហូជីមិញ) ទៅកាន់ភាគខាងកើតកម្ពុជារួចទៅហើយដែរ។ ក.ប.វ.ណ.ក៏ បានផ្ដើមការវាយលុកមួយ (យុទ្ធនាការ X) តទល់នឹងកងទ័ពកម្ពុជា ភ្លាមៗដោយបានចាប់រឹបអូសយក បានផ្នែកដ៏ធំធេងនៃភាគ ខាងកើត និងអាគ្នេយ៍នៃប្រទេសនេះ ដោយការកាត់ផ្ដាច់ និង ការឡោមព័ទ្ធ រឺក៏ ដោយការលុកលុយរាតត្បាតទីក្រុងកម្ពុជា ជានា នា រួមមានកំពង់ចាម ។ កងកម្លាំងកុម្មុយនិស្តដែលក្រោយមកទៀតបានឈានជើងមកដល់ក្នុងរយៈ២០ ម៉ាយល៍ (៣២ គ.ម.) ពី រដ្ឋធានីភ្នំពេញ ដែលបង្ខំជម្រុញអោយប្រធាននាធិបតីនិច្សុនចូលទៅក្នុងការប្រយុទ្ធ។
  • ការធ្វើផែនការ

ផែនទីដែលបង្ហាញអគារ ទីបញ្ជាការខ្វាត់ខ្វែងតាម បណ្ដោយព្រំដែនកម្ពុជាវៀតណាម
    នៅក្នុងការឆ្លើយតបទៅនឹងព្រឹត្តិការណ៍នានានៅកម្ពុជា លោកប្រធានាធិប តីនិច្សុន ជឿថាមានលទ្ធភាពសមរម្យជាច្រើនសម្រាប់ការតបតរបស់ស.រ.។  រួមជាមួយនិងព្រះសីហនុបានយាងចាកចេញទៅហើយ ស្ថានភាព បានទុំ ជោរចំពោះវិធានការខ្លាំងក្លាតទល់នឹងតំបន់មូលដ្ឋានទ័ពទាំងនេះ។ លោកក៏ ចចេសថាការប្រយុទ្ធខ្លះត្រូវបានយកទៅគាំទ្រ រដ្ឋាភិបាលតែមួយគត់ នៅ កម្ពុជាក្នុងម្ភៃប្រាំឆ្នាំចុងក្រោយដែលមានសេចក្ដី ក្លាហានឈរខាងលោកខាង លិច។ លោកប្រធានាធិបតីក្រោយមកបានទទូចសុំសំណើការប្រយុទ្ធនានាពី អគ្គនាយសេនាធិការួមនិងMACV ដែលបានបញ្ហាញអោយ លោកឃើញ ជា មួយនិងជម្រើសជាបន្តបន្ទាប់: ការដាក់កងនាវាអោយនៅដាច់ ពីឆ្នេរកម្ពុជា ការរៀបចំការវាយលុកតាមអាកាសរបស់វៀតណាមខាងត្បូង និងអាមេរិក ការពង្រីកការតាមរកដ៏ក្ដៅគគុកកាត់ព្រំដែនដោយកងកម្លាំងក.ស.វ.ណ. រឺ ការលុកលុយជើងគោកដោយកងកម្លាំងក.ស.វ.ណ.,ស.រ.រឺក៏ទាំងពីរ។កំឡុងសន្ទរកថាតាមទូរទស្សន៍នៅថ្ងៃ២០មេសាលោក និច្សុនបានប្រកាសការដកកងទ័ពស.រ.១៥០០០០នាក់ពីវៀតណាមខាងត្បូងកំឡុងឆ្នាំនោះដែរ។ ការដកទ័ពដែលបានគ្រោងហើយ នេះបានតម្រូវអោយ មានការដាក់កំហិត លើស កម្មភាពប្រយុទ្ធវាយលុកណាមួយរបស់ស.រ.នៅកម្ពុជា។ នៅរដូវផ្ការីក១៩៧០ MACV នៅតែរក្សាកងទ័ពស.រ.៣៣០៦៤៨នាក់ និងកងទ័ពកងសមុទ្រ ៥៥០៣៩នាក់នៅវៀតណាមខាងត្បូង ភាគ ច្រើននៃពួក កងទ័ពទាំងនោះ គឺ ត្រូវប្រមូលផ្ដុំជាកងវរសេនាតូចថ្មើរជើងនិងរថក្រោះ៨១កង។ ភាគច្រើននៃពួកគេ យ៉ាងណាៗ ក៏កំពុងតែ រៀបនឹងចាកចេញពីប្រទេសនេះ រឺក៏ រំពឹងថាចាកចេញនៅពេលខាងមុខយ៉ាងខ្លីនេះ ហើយនិងមិនអនុញ្ញាតអោយមាន ប្រតិបត្តិ ការប្រយុទ្ធភ្លាមណាមួយទៀតទេ ។ ថ្ងៃ២២មេសា លោកនិច្សុនបានអនុញ្ញាតអោយមានការធ្វើផែនការនៃការលុកលុយ របស់ វៀតណាមខាងត្បូងទៅកាន់ចំពុះសេក (បានដាក់ឈ្មោះតាមទ្រង់ទ្រាយសណ្ឋានដែលបានសង្កេតឃើញលើផែនទី) ដោយជឿថា "ជាការផ្ដល់អោយពួកវៀតណាមខាងត្បូងនូវប្រតិបត្តិការផ្ទាល់ខ្លួនមួយ អាចនឹងជាការលើកស្ទួយដ៏សំខាន់ដល់ ទឹកចិត្តរបស់ពួក គេក៏ដូចជា ផ្ដល់អោយមានការធ្វើអោយឃើញនូវការអនុវត្តនៃជោគជ័យវៀតណាមនីយកម្ម ។ " នៅថ្ងៃបន្ទាប់ លោករដ្ឋលេខា ធិការ វីល្លៀម-ផ.រ៉ចចឺរបានធ្វើកសិណសាក្សីពីមុខសភាគណៈកម្មាធិការត្រួតពិនិត្យថា "រដ្ឋបាលគ្មានចេតណា មួយ...ដើម្បី ធ្វើ អោយមានសង្គ្រាមរឹតតែខ្លាំងនោះទេ ។ យើងទទួលស្គាល់ថាបើសិនជាយើងធ្វើអោយកាន់តែខ្លាំងឡើង និងនាំពាក់ព័ន្ធនៅកម្ពុជា ជាមួយនិង កងទ័ពជើងគោករបស់យើង នោះកម្មវិធីទាំងមូលរបស់យើង[វៀតណាមនីយកម្ម]គឺ ត្រូវបរាជ័យទាំងស្រុង។" កង កម្លាំងវៀតណាមខាងត្បូងកំពុងតែបានធ្វើសមយុទ្ធសម្រាប់ប្រតិបត្តិការតែមួយប៉ុណ្ណោះ ចាប់តាំងតែពីចុងខែមីនាមកម៉្លេះ ។ ថ្ងៃ ទី២៧ កងវរសេនាតូចនៃទាហានល្បាតក.ស.វ.ណ.មួយកងបានរុលមកដល់ខេត្តកណ្ដាល ដើម្បីកម្ទេចមូល ដ្ឋានទ័ពកុម្មុយនិស្ត ចោល ។ បួនថ្ងៃក្រោយមកកងទ័ពវៀតណាមខាងត្បូងដទៃៗទៀត បានដើរឆ្លងកាត់បាន១៦គីឡូម៉ែត្រចូលទៅក្នុងទឹកដីកម្ពុជា ។ លន់-ណុល ដែលដើមឡើយជាអ្នកព្យាយាមដើរតាមគោលនយោបាយអព្យាក្រឹតនិយមផ្ទាល់របស់គាត់ បានស្នើសុំអោយមាន ជំនួយនិងកិច្ចសង្គ្រោះយោធាពីរដ្ឋាភិបាលស.រ.នៅថ្ងៃ១៤មេសា។ នៅថ្ងៃនោះ កងកម្លាំងវៀតណាមខាងត្បូងដែល ក្រោយមក ទៀតក៏បានធ្វើប្រតិបត្តិការ ឆ្លងកាត់ព្រំដែនរយៈពេលដ៏ខ្លីបីដំបូងគេក្រោមការឧបត្ថម្ភគាំទ្រ ដោយប្រតិបត្តិការ ត្វានថាង (ជ័យ ជំនះពេញលេញ) ៤១ដោយបញ្ជូនអង្គភាពទ័ពសេះពាសដែកចូលទៅក្នុងតំបន់នានានៃខេត្តស្វាយរៀងរបស់កម្ពុជាដែលមាន ឈ្មោះហៅក្រៅថា ស្លាបទេវតា និង សម្បុកក្អែក។ ថ្ងៃ២០មេសា កងទ័ពវៀតណាមខាងត្បូង២០០០នាក់បាន រុលទៅកាន់ចំពុះ សេក ដោយសម្លាប់កងទ័ពក.ប.វ.ណ.បាន១៤៤នាក់។ ថ្ងៃទី២២ លោកនិច្សុនបានអនុញ្ញាតអោយមាន ការគាំទ្រខាងអាកាស របស់អាមេរិក ដល់ប្រតិបត្តិការវៀតណាមខាងត្បូង ។ ការលុកលុយចូលក្នុងទឹកដីកម្ពុជាទាំងអស់នេះ គឺជាបេសកកម្មឈ្លបយក ការណ៍ធម្មតា នៅក្នុងការរៀបចំសម្រាប់កិច្ចប្រឹងប្រែង ដែលមានទំហំធំដែលបានរៀបផែនការឡើងដោយបដិភាគីMACV និង ក.ស.វ.ណ.ខ្លួនឯង ហើយស្ថិតនៅក្រោមអំណាចការអនុញ្ញាតរបស់លោកនិច្សុន ។ លោកប្រធានាធិបតីនិច្សុនក្រោយមកបាន អនុញ្ញាតអោយលោកឧត្តមសេនីយ៍អាប្រាមស៍ចាប់ផ្ដើមផែនការសម្រាប់ ប្រតិបត្តិការស.រ.នៅតំបន់ផ្លែសន្ទូច។ ផែនការប្រតិ បត្តិការដំបូងត្រូវបានបំពេញជាក់ស្ដែងនៅខែមីនា ក៏ប៉ុន្តែត្រូវក្ដាប់យ៉ាងតឹងណែនបំផុតក្រោមការបិទបាំងដែលនៅ ពេលនោះ លោកអាប្រាម្ស៍បានប្រគល់កិច្ចការនេះទៅកាន់លោកឧត្តមសេនីយ៍មីឈែល-ដាវីសុន មេបញ្ជាការនៃកងកម្លាំងវាល២ លោកត្រូវ បានអោយដឹងអំពីការធ្វើផែនការមុនៗ ហើយក៏បានចាប់ផ្ដើមផែនការថ្មីចាប់ពីត្រឹមសូន្យ។ ៧២ម៉ោងក្រោយមក ផែនការរបស់ លោកដាវីសុនត្រូវបានស្នើទៅកាន់សេតវិមានទីប្រឹក្សាសន្តិសុខជាតិ លោក ប.ហិន្រី-ឃិស្ស៊ិងហ្គឺរ បានសុំការជួយមួយពីគាត់ ដើម្បីត្រួតពិនិត្យរំលឹកវាឡើងវិញ នៅថ្ងៃ២៦មេសា និងបុគ្គលិកសមាជិករបស់ប.ស.ជ.ត្រូវបានបំភ័យដោយ ភាពមិនប្រាកដ ប្រជារបស់ខ្លួន។ បញ្ហាសំខាន់ៗគឺជាសម្ពាធនៃពេលវេលា និងការចង់បានរបស់ប្រធានាធិបតីស.រ.ចំពោះការលាក់អាថ៌កំបាំង ។ ខ្យល់រដូវកម្ពុជា ភ្លៀងដ៏ច្រើនរបស់ខ្យល់នេះបាននឹងរំខានរារាំងប្រតិបត្តិការនានា គឺត្រឹមតែពីរខែកន្លងទៅប៉ុណ្ណោះ ។ តាមការ បញ្ជានៃលោកប្រធានាធិបតី នាយកដ្ឋានរដ្ឋមិនបានអោយដំណឹងដល់តុការិយាល័យកម្ពុជានៅក្នុងស្ថានទូតស.រ.សៃហ្គន ស្ថាន ទូតភ្នំពេញ រឺ ក៏លន់-ណុលអំពីការធ្វើផែនការឡើយ ។ សន្តិសុខប្រតិបត្តិការបានរឹតបន្តឹងដូចគ្នា តាមតែលោកឧត្តមសេនីយ៍ អា ប្រាម្ស៍អាចធ្វើបាន។ ទីនោះគ្មានការសាងសង់តាមក្បួនដឹកនាំសាស្ត្រស.រ.មុនៗ នៅតំបន់ព្រំដែននានាដែលអាចប្រើជាសញ្ញាណ មួយដល់ពួកកុម្មុយនិស្តឡើយ។ ពួកមេបញ្ជាការកងពលតូចត្រូវបានគេផ្ដល់ដំណឹងអោយត្រឹមតែមួយអាទិត្យប៉ុណ្ណោះនៅក្នុងការ បង្កើនការវាយលុក គ្រានោះពួកមេបញ្ជាការកងវរសេនាតូចបានទទួលកំណត់ត្រឹមតែពីរ រឺ បីថ្ងៃទេ។
  • សេចក្ដីសម្រេចចិត្ត

ថ្ងៃ៣០មេសា១៩៧០ លោកប្រធានាធិបតីនិច្សុនបានប្រកាស ឡើង នូវការវាយប្រហារទៅកាន់កម្ពុជា ។ នៅក្នុងសន្ទរកថា តាមទូរទស្សន៍ទៅកាន់ ប្រជាជាតិរបស់ លោកបានបង្ហាញថា វាត្រឹមត្រូវដើម្បីឆ្លើយតបជាចាំបាច់ ដល់ការឈ្លានពានវៀត ណាម ខាងជើង
      មិនមែនសមាជិកនៃរដ្ឋការទាំងអស់សុទ្ធតែបានយល់ស្របថា ការលុកលុយ ប្រទេស កម្ពុជាគឺគ្មានជាប់វាក់វិនខាងយោធា រឺ នយោបាយនោះឡើយ ។ លេខាធិការការពារជាតិ លោកមេលវិន-រ.លាំដ និងលោកលេខាធិការរ៉ូចចឺរ្ស៍គឺអ្នកទាំងពីរ បានប្រឆាំងចំពោះ ប្រតិ បត្តិការដូចគ្នាណាមួយ ដោយសារជំនឿរបស់ពួកលោកយល់ថាវានឹងបណ្ដាលអោយមាន ការ ប្រឆាំងក្នុងស្រុកដ៏ច្រើននៅស.រ.ហើយថាវាប្រហែលអាចធ្វើអោយភ្លាត់ដល់ការចរចារ សន្តិភាពកំពុងតែប្រព្រឹត្តិទៅនៅឯប៉ារីស (លោកទាំងពីរបានប្រឆាំងការទម្លាក់គ្រាប់បែក បញ្ជីចំពោះហេតុផលតែមួយ)។ លោកទាំងពីរត្រូវស្ដីបន្ទោសយ៉ាងខ្លាំងដោយលោកហិន្រី- ឃិស្ស៊ិងហ្គឺរចំពោះការទាញជើងការិយាធិបតេយ្យ។ ជាលទ្ធផលមួយ ដែលលោកលាំដត្រូវ បាន ចៀសផ្លូវអោយ ដោយពួកនាយអគ្គរួមនៅក្នុងការផ្ដល់ប្រឹក្សាដល់សេត វិមានលើ ការរៀបចំផែនការ និងការរៀបចំសម្រាប់ប្រតិបត្តិការនៅកម្ពុជាមួយនេះ។ នៅល្ងាច ២៥ មេសា លោកនិច្សុនបានបរិភោគអាហារល្ងាចជាមួយមិត្តរបស់លោកបេបេ-រេបូហ្សូ និង លោកឃិស្ស៊ិងហ្គឺរ ។ ពេលក្រោយមកទៀត ពួកលោកបានបិទបាំងមួយនៃ ចំណោមកុន ពេញនិយមនានារបស់និច្សុន គឺភែថ្ថុន,ការពិពណ៌នាជីវប្រវត្តិនៃឧត្តមសេ នីយ៍មានវាទ ប្បដិវាទ លោកចច ស.-ភែថ្ថុន ជេអ. ដែលលោកបានមើលប្រាំដងមុនរួច ហើយ។ លោក ឃិស្ស៊ិងហ្គឺរក្រោយមកបានអោយយោបល់ថា "នៅពេលនោះគាត់បានផ្អិបខ្លួនទៅនឹង ជញ្ជាំងស្នាមរំជួលចិត្តរបស់គាត់[និច្សុន]បានផុសឡើងហើយលោកនឹងឃើញខ្លួនឯងជាមេបញ្ជាការកងទ័ពដែលបានឡោមព័ទ្ធ ទៅដោយទម្លាប់នៃលោកភែថ្ថុន។ "ល្ងាចបន្ទាប់ លោកនិច្សុនបានសម្រេចចិត្តថា "យើងនឹងភ្នាល់គ្រប់យ៉ាង"ហើយក៏បាន ផ្ដល់ ការអនុញ្ញាតរបស់លោកសម្រាប់ការលុកលុយ។យុទ្ធនាការស.រ./ក .ស.វ.ណ.រួមគ្នានឹងចាប់ផ្ដើមឡើងនៅថ្ងៃ១ឧសភាជាមួយនឹង គោលដៅដែលបានថ្លែងហើយនានានៃ: ការកាត់បន្ថយសហេតុភាពនានានៅវៀតណាមខាងត្បូងការធានាអោយមានការដក កងកម្លាំងស.រ.បន្ត និងការលើកកម្ពស់ដល់ទីតាំងរដ្ឋាភិបាលស.រ./សៃហ្គននៅក្នុងកិច្ចចរចារសន្តិភាពនៅប៉ារីស។ ដើម្បីទុកយុទ្ធ នា ការនេះជាគន្លឹះដ៏តូចតាមតែអាចទៅរួច លោកឧត្តមសេនីយ៍អាប្រាម្ស៍បានណែនាំថា ការផ្ដើមការលុកលុយត្រូវបានប្រកាស ដដែលៗពីសៃហ្គន  នៅម៉ោង២១:០០ថ្ងៃ៣០មេសាយ៉ាងណាក៏ដោយក៏លោកប្រធានាធិបតីនិច្សុនបានបង្ហាញខ្លួនលើបណ្ដាញ ទូរទស្សន៍ស.រ.ទាំងអស់បីដើម្បីប្រកាសថា "វាមិនមែនជាអំណាចរបស់យើងទេ ក៏ប៉ុន្តែឆន្ទៈ និងចរិកលក្ខណៈរបស់យើ ងដែល កំពុងត្រូវបានសាកល្បងយប់នេះ" ហើយថា"ពេលវេលាបានមកដល់ហើយសម្រាប់ការប្រយុទ្ធ។" លោកបានប្រកាសការសម្រេច ចិត្តរបស់លោក ដើម្បីរៀបចំកងកម្លាំងអាមេរិកទៅកាន់កម្ពុជាជាមួយកម្មវត្ថុពិសេស ក្នុងការកាន់កាប់ "ទីបញ្ជាការប្រតិបត្តិការ យោធាកុម្មុយនិស្តទាំងមូលនៅវៀតណាមខាងត្បូង ។"
  • ការវាយប្រហារនានារបស់ក.ស.វ.ណ.មុនៗ

ស្នាមចុចក្រហមបង្ហាញផ្លូវដែលយកបានដោយរ.ប.ប. កាល ណោះកំពុងគេចខ្លួនពីកងកម្លាំងវៀតណាមខាងត្បូង នៅចុងខែ មីនា និងដើមខែមេសា១៩៧០
    ដោយការសម្រុះសម្រួលគ្នាជាមួយលន់-ណុល កងកម្លាំង ក.ស.វ.ណ.បាន វាយប្រហារអាគារទីបញ្ជាការផ្ដុំគ្នា ។ ដោយការរំកិលឆ្លងកាត់ព្រំដែនក្នុងប្រ ទេសកម្ពុជានៅថ្ងៃ៣០មីនា ចំណុចសំខាន់នៃរ.ប.ប.និងរ.រ.ជ.ដែលត្រូវបាន ព័ទ្ធជុំវិញនៅក្នុងលេនដ្ឋានរបស់ពួកគេនៅពេលនោះ កងកម្លាំងវៀតណាម ខាងត្បូងបានហោះចូលដោយឧទ្ធម្ភាគចក្រ។ ដោយហ៊ុំព័ទ្ធជុំវិញខ្លួនពួកគេ បានទន្ទឹងរង់ចាំរហូតដល់ពេលព្រលប់ ហើយបន្ទាប់មកដោយមាន សុវត្ថិ ភាពដែល បានផ្ដល់ដោយកងពលធំរ.រ.ជ.ទី៧ ពួកគេក៏បានបំបែកខ្លួនចេញ ពីការហ៊ុំព័ទ្ធ និងបានគេចទៅភាគជើងដើម្បីផ្ដុំទ័ពជាមួយក.ក.វ.ណ.ត .នៅ ខេត្តក្រចេះកម្ពុជា នៅអ្វីអាចនឹងគេស្គាល់ថាជា ការរត់គេចនៃរដ្ឋាភិបាល បដិវត្តន៍បណ្ដោះអាសន្ន ទ្រឿង-ញឺតាងគឺជារដ្ឋមន្ត្រីយុត្តិធម៌នៅរ.ប.ប. ហើយលោកបានរ៉ាយរ៉ាប់ថា កំឡុងការចល័តទ័ពទៅកាន់មូលដ្ឋានទ័ពភាគ ខាងជើងមួយថ្ងៃហើយមួយថ្ងៃ ទៀតការចល័តទ័ពដោយបង្ខំបាន បែកខ្ញែក ដោយការវាយឆ្មក់ទម្លាក់គ្រាប់បែករបស់ប-៥២។ ពីមុខសសរឆ្លង កាត់ផ្លូវ លេខ៧តាមផ្លូវរបស់ខ្លួនទៅខាងជើង ពួកគេបានទទួលសម្ដីថាថ្ងៃ៣មេសា កងពលធំ ទី៩បានប្រយុទ្ធគ្នានិងបានឈ្នះការប្រយុទ្ធមួយនៅក្បែរទីក្រុង ក្រែកដែលកម្ពុជាតទល់នឹងកងកម្លាំងក.ស.វ.ណ.។ ជាច្រើនឆ្នាំក្រោយមកលោកទ្រឿងបាននឹងរំលឹកឡើងវិញពីរបៀប"ឡោមព័ទ្ធយ៉ាងម៉េច[វៀតណាមខាងត្បូង] ដើម្បី ធ្វើអោយ សាបសូន្យ រឺចាប់ពួក ង្គភាពឥស្សរជនតស៊ូភាគខាងត្បូងនៃ ពួកយុទ្ធជនជួរមុខរបស់ពួកយើងរួម ជាមួយអសេនិកជននិង ក្រុម មេដឹកនាំយោធា ជាច្រើននាក់ទៀត"។ បន្ទាប់ ពីជាច្រើនថ្ងៃនៃការចល័តទ័ពដ៏លំបាកមក រ.ប.ប. ក៏បានទៅដល់មូលដ្ឋាន ទ័ព នៅឯភាគខាងជើង ហើយសុវត្ថិភាពគ្មានអ្វីជាក់ច្បាស់ទេ នៅតំបន់ក្រចេះនេះ ។ សហេតុភាពនានាបានស្រាលទៅ ហើយការ ចល័តទ័ពថែមទាំងបានឃើញកំណើតនៃទារកមួយ ជឿង-ឃ្វីញផ្វា ឧបរដ្ឋមន្ត្រីសុខាភិបាល នៅក្នុងរដ្ឋាភិបាល បដិវត្តន៍ បណ្ដោះអាសន្ន (រ.ប.ប.) ។ ជួរទ័ពនេះត្រូវការពេលជាច្រើនថ្ងៃដើម្បីសម្រាកយកកម្លាំងវិញ និងលោកទ្រឿងខ្លួនឯងនឹង ស្នើសុំ ជាច្រើនអាទិត្យ ដើម្បីសម្រាកយកកម្លាំងពីការចល័តទ័ពដ៏វែងឆ្ងាយ ។
  • ចំពុះសេកនិងផ្លែសន្ទូច
     កងកម្លាំងវៀតណាមខាងត្បូងបានឆ្លងចូលព្រំដែនរួចរាល់នៅ ថ្ងៃ៣០មេសា ដោយការផ្ដើមប្រតិបត្តិការ ត្វានថាង៤២។ កង វរសេនាតូចក.ស.វ.ណ.១២កងនៃកងទ័ពប្រហែល៨៧០០នាក់(កងអនុសេនាធំទ័ពសេះពាសដែកពីរកងមកពីកងអង្គភាពទ័ព៣ និងពីរទៀតមកពីកងពលធំទី២៥និងកងពលធំថ្មើរជើងទី៥ កងវរសេនាធំថ្មើរជើងមួយកងមកពីកងពលថ្មើរជើងទី២៥ និងកង វរសេនាតូចល្បាតពីក្រុមទាហានល្បាតទី២ ) បានឆ្លងចូលទៅកាន់តំបន់ចំពុះសេកនៃខេត្តស្វាយរៀង។ ការវាយលុកគឺស្ថិតនៅ ក្រោមបញ្ជាការនៃឧត្តមសេនីយ៍ទោដូ-ខាវទ្រី មេបញ្ជាការនៃកងអង្គភាពទ័ពទីបី ដែលមានកេរ្តិ៍ឈ្មោះថាជាមនុស្សម្នាក់ក្នុង ចំ ណោមពួកឧត្តមសេនីយក.ស.វ.ណ.ខាងទម្លុះទម្លាយ និងមានភាពអង់អាច ។ កំឡុងពេលពីរថ្ងៃដំបូងរបស់ខ្លួននៅកម្ពុជា អង្គ ភាពក.ស.វ.ណ.មានការប្រទះគ្នាយ៉ាងខ្លាំងច្រើនលើកច្រើនសារជាមួយកងកម្លាំងក.ប. វ.ណ.។ ពួកវៀតណាមខាងជើងបាន ដាស់តឿនជាមុនពីការឈ្លានពានរបស់ក.ស.វ.ណ.ជាមុន យ៉ាងណាៗ ក៏គ្រាន់តែធ្វើការប្រយុទ្ធពន្យារពេលតែប៉ុណ្ណោះ ដើម្បី អនុញ្ញាតអោយ កងកម្លាំងរបស់ខ្លួនដ៏ច្រើនគេចខ្លួនទៅកាន់ភាគខាងលិច។ប្រតិបត្តិការក.ស.វ. ណ.ភ្លាមៗបានស្ងប់ក្លាយជាបេស កកម្មរុករក និង កម្ទេចទៅវិញ ដែលមានកងទ័ពវៀតណាមខាងត្បូងដែលកំពុងរករះសព្វពាសពេញទីជនបទ ជាកងល្បាតតូចៗ ដែលកំពុងរកមើលទីលាក់ គ្រឿងផ្គត់ផ្គង់របស់ក.ប.វ.ណ. ។ ដំណាក់កាលទី២នៃប្រតិបត្តិការនេះបានចាប់ផ្ដើមជាមួយការមក ដល់នៃចំណុចសំខាន់នៃកងពលធំថ្មើរជើងទី៩។ កងកម្លាំងការងាររថក្រោះថ្មើរជើងបួនបានវាយប្រហារចូល ទៅកាន់ចំពុះសេក ពីខាងត្បូង។ បន្ទាប់ពីបីថ្ងៃនៃប្រតិបត្តិការ កងទ័ពក.ប.វ.ណ.១០១០នាក់បានត្រូវសម្លាប់និងក្លាយជាអ្នកទោស២០៤នាក់មានការ ខាតបង់ ស្លាប់៦៦នាក់និងរបួស៣៣០នាក់ខាងក.ស.វ.ណ.។ថ្ងៃ១ឧសភា មានប្រតិបត្តិការធំមួយបន្ថែមទៀតដែលត្រូវបានស្គាល់ ដោយក.ស.វ.ណ.ថាជាប្រតិបត្តិការ ត្វានថាង៤៣ និងប.ជ.យ.វ. ថាជាប្រតិបត្តិការ អ្នកកម្ទេចថ្ម ចាប់ផ្ដើមតាមរយៈប-៥២ ៣៦ គ្រឿង បានទម្លាក់គ្រាប់បែក៧៧៤តោនតាមបណ្ដោយជាយនៃផ្លែសន្ទូច។ ដែលនេះត្រូវបានអមដោយការបាញ់កាំភ្លើងធំដ៏ច្រើន រយៈ ពេលមួយម៉ោង និងការវាយប្រហារមួយម៉ោងទៀតដោយយន្តហោះទម្លាក់គ្រាប់យុទ្ធជនកលយុទ្ធ ។ នៅម៉ោង១០:០០ កង ពលធំឃែវអាកាសទី១ កងវរសេនាធំទ័ពសេះពាសដែកទី១១ កងវរសេនាធំទ័ពសេះពាសដែកក.ស.វ.ណ.ទី១ និងកងពលតូច អា កាសក.ស.វ.ណ.ទី៣ ក្រោយមកទៀតក៏បានចូលខេត្តកំពង់ចាមរបស់កម្ពុជា។ ដែលត្រូវគេស្គាល់ថាជាកងកម្លាំងការងារឝ៊ូមែខខឺរ (បន្ទាប់ពី លោកឧត្តមសេនីយ៍រ៉ូបឺត-ម.ឝ៊ូមែខខឺរ មេបញ្ជាការកងពលធំជំនួយនៃកងពលធំទ័ពសេះទី១) កងកម្លាំងនេះបានវាយប្រ ហារតំបន់ការពាររបស់កម្មុយនិស្ត អស់ពេលជាយូរមកហើយជាមួយកងទ័ពស.រ.១០០០០នាក់ និង វៀតណាមខាងត្បូង ៥០០០ នាក់។ ប្រតិបត្តិការនេះបានប្រើទ័ពថ្មើរជើងដែលប្រើម៉ាស៊ីន និងអង្គភាពពាសដែកដើម្បី ធ្វើដំណើរជ្រៅចូលទៅកាន់ខេត្តនេះ ដែលក្រោយមកទៀតពួកខ្លួនអាចនឹងភ្ជាប់ខ្លួនជាមួយទាហានអាកាសក.ស.វ.ណ និងអង្គភាពអាកាសចល័តស.រ.ដែលត្រូវបាន ហោះ ឡើងចូលតាមឧទ្ធម្ភាគចក្រ។ ការតទល់នឹងការលុកលុយគឺត្រូវបានគេរំពឹងថាធ្ងន់ធ្ងរ ក៏ប៉ុន្តែកងកម្លាំងក.ប.វ.ណ ./រ.រ.ជ. បានចាប់ផ្ដើមរំកិលខ្លួនឆ្ពោះទៅខាងលិច ពីរថ្ងៃមុនការរុលទៅមុខបានចាប់ផ្ដើម។ នៅថ្ងៃ៣ឧសភា ប.ជ.យ.វ.បានរាយការណ៍ថា មានតែពួកអាមេរិកប្រាំបីនាក់ទេបានស្លាប់ និង៣២នាក់ត្រូវរងរបួល សហេតុភាព នានាមានកម្រិតទាបសម្រាប់ប្រតិបត្តិ ការធំ ក៏ដូចគ្នាដែរ ។ មានការទាក់ទងនៅរាយប៉ាយនិងយូរៗម្ដងតែប៉ុណ្ណោះ រួមជាមួយការពន្យារពេលកងកម្លាំងដូច ដែលបានទទួល បទពិសោធ ត្រង់ចំណុចសំខាន់ៗរបស់ទ័ពសេះពាសដែកទី១១ស.រ.បីគីឡូម៉ែត្រនៅខាងក្នុងកម្ពុជា ។ កងទ័ពក.ប.វ.ណ.បាន បើក ការបាញ់ប្រហារជាមួយអាវុធ និងគ្រាប់រ៉ូកែតតូចៗតែត្រូវបានបំបែកដោយការបាញ់របស់រថក្រោះ និងការវាយប្រហារអាកាស តាម ក្បួន កលយុទ្ធ ។ នៅពេលផ្សែងបានបាត់អស់ហើយ ទាហានក.ប.វ.ណ.ស្លាប់៥០នាក់ដែលបានរាប់លើវាលប្រយុទ្ធ ពេល នោះមានត្រឹមតែកងទ័ពស.រ.តែពីរនាក់គត់ត្រូវបានសម្លាប់កំឡុងការប្រយុទ្ធ។
   កងវរសេនាតូចទី១/ទ័ពសេះទី៧ កងពលតូចទី៣ កងពលធំទ័ពសេះទី១បានស្ថិតនៅឯផ្លែសន្ទូចដើមខែ ឧសភានោះ រហូតដល់ ៣០មិថុនា នៅពេលនោះពួកគេបានឆ្លងទន្លេមួយរួចត្រឡប់ទៅកាន់វៀតណាមវិញ។ មានការប្រយុទ្ធតទល់គ្នាធ្ងន់ធ្ងរ ណាស់ ពេញមួយសម័យកាលនោះ ។ ការខាតបង់របស់អាមេរិកធ្ងន់ធ្ងរណាស់ រួមជាមួយអង្គភាពទាំងអស់ដែលកំពុង ពឹងផ្អែកលើលំ ហូរ ចូលដ៏ធ្ងន់ធ្ងរ នៃការផ្លាស់ប្ដូរជាច្រើនលើកដើម្បីព្យាយាមរក្សាកម្លាំង យ៉ាងហោចណាស់អោយបានពាក់កណ្ដាលនៅក្នុង វាលប្រយុទ្ធ។ នៅក្នុងកងអនុសេនាធំមួយចំណោមពួកជនទាំងអស់ដែលបានចូលកម្ពុជា មានតែប្រាំបួននាក់ប៉ុណ្ណោះដែលបាន ចាកចេញនៅថ្ងៃ៣០មិថុនា អ្នកដែលសេសសល់កំពុងត្រូវបានគេសម្លាប់ រឺ ត្រូវរបួស និងត្រូវជម្លៀសចេញ។ អង្គភាពនេះបាន ទទួលរង្វាន់ រង្វាន់អង្គភាពក្លាហាន ស្មើនឹងផ្កាយប្រាក់ក្នុងម្នាក់ៗចំពោះស្នាដៃប្រយុទ្ធរបស់ខ្លួននៅឯផ្លែសន្ទូច ។
   ពួកវៀតណាមខាងជើងមានការសង្កេតច្រើនចំពោះការវាយប្រហារដែលកំពុងកើតមានឡើង។ ការបង្គាប់បញ្ជានៅ ថ្ងៃ១៧ មីនា មកពីទីបញ្ជាការនៃ រណសិរ្សB- ដែលបានកាន់កាប់កំឡុងការលុកលុយ បានបញ្ជាអោយ កងកម្លាំងក.ប.វ.ណ. /រ.រ.ជ. អោយញែកចេញពីគ្នានិងចៀសវាងការបាញ់ត្រឡប់មកវិញ...គោលបំណងរបស់យើងគឺត្រូវរក្សាទុកកម្លាំង អោយបានច្រើន តាមតែអាចធ្វើបាន  ភាគីដែលគួរអោយភ្ញាក់ផ្អើលតែមួយគត់ ចំណោមពួកចូលរួមក្នុងការលុកលុយដូចជាលន់-ណុល ដែល ត្រូវបានអោយដំណឹងថា មិនថាតែវ៉ាស៊ិងតោន រឺក៏សៃហ្គនទេ គាត់កំពុងតែព្រួយបារម្ភនូវការលុកលុយដែលកំពុងតែកើតឡើង ក្នុងប្រទេសរបស់គាត់ ។ គាត់ក៏ទើបតែបានដឹងការពិតបន្ទាប់ពីការសន្ទនាតាមទូរសព្ទ ជាមួយប្រមុខនៃ បេសកកម្មស.រ. ដែល គាត់បានដឹងអំពីរឿងនឹងដោយខ្លួនគាត់តាមការផ្សាយវិទ្យុ ។
    ការប្រយុទ្ធដែលបានសន្មតតែមួយគត់ ត្រូវបានការពារដោយកងទ័ពអាមេរិកបានកើតមានឡើងនៅថ្ងៃ១ឧសភានៅឯទីប្រជុំ ជន ស្នួល គឺជាចុងផ្លូវលំសីហនុដែលបានស្មានទុកនៅឯចំណុចប្រសព្វនៃផ្លូវលេខ៧ ១៣ និង១៣១។ ចំណុចសំខាន់ៗនៃទ័ព សេះពាសដែកទី១១របស់ស.រ. និងឧទ្ធម្ភាគចក្រគាំទ្របាន មកស្ថិតនៅក្រោមការបាញ់ប្រហាររបស់ក.ប.វ.ណ.ដែលកាលណោះ កំពុងតែចូលទៅជិតទីប្រជុំជន និងវាលយន្តហោះរបស់ខ្លួន ។ នៅពេលការវាយប្រហាររបស់អាមេរិកទាំងមូលត្រូវបានពើបប្រទះ ដោយការតស៊ូយ៉ាងខ្លាំង ពួកអាមេរិកបានបកក្រោយ បានស្រែកហៅអោយមានការគាំទ្រខាងអាកាស ហើយនិងបាន បំបែក ទីប្រជុំជនរយៈពេលពីរថ្ងៃ ដែលកាត់បន្ថយវាអោយទៅជាកម្ទេចកម្ទី។ កំឡុងការប្រយុទ្ធ លោកឧត្តមសេនីយ៍ត្រីដន្ន់-អែលបឺតស្តា រ្រី មេបញ្ជាការនៃទ័ពសេះពាសដែកទី១១បានត្រូវរបួសដោយបំណែកគ្រាប់បែកដៃហើយក៏បានភៀសខ្លួនចាកចេញទៅ ។

ការប្រមាញ់ទីលាក់គ្រឿងផ្គត់ផ្គង់

នៅថ្ងៃបន្តបន្ទាប់ចំណុចសំខាន់ៗនៃកងពលធំទ័ពសេះអាកាសទី១ស.រ.បានចូលអ្វីដែល ត្រូវបានគេស្គាល់ថាជា ទីក្រុង នៅឯភាគនិរតីស្នួល។ អាគារផ្ដុំគ្នារបស់ក.ប.វ.ណ.ពីរ ម៉ាយការ៉េមានខ្ទមស្បូវជាង៤០០ខ្ទម រោងដាក់ឥវ៉ាន់ និងលេនដ្ឋានជាច្រើនដែលក្នុង នោះនីមួយៗត្រូវបានផ្ទុកជាមួយស្បៀង សព្វាវុធ និងយុទ្ធភណ្ឌ។ មានឡានកាំមីញ៉ុង ជួសជុលសុខូបត្ថម្ភវត្ថុ មន្ទីរពេទ្យ រោងឈើមួយ សាលទទួលទានអាហារ១៨ កសិដ្ឋាន ជ្រូកមួយហើយថែមទាំងអាងហែលទឹកមួយទៀត។សែសិបគីឡូម៉ែត្រទៅភាគឦសាន ចំណុចសំខាន់របស់ទ័ពសេះអាកាសផ្សេងៗទៀតរកមូលដ្ឋានទ័ពធំៗមួយអោយឃើញ នៅថ្ងៃ៦ឧសភា។ ដោយមានរហស្សនាម កោះថ្មខាងកើត បន្ទាប់ពីកោះថ្មអាសឹនណល របស់កងទ័ពស.រ.នៅអ៊ិលឡឹណយ តំបន់នេះមានគ្រាប់ប្រឆាំងយន្តហោះជាង៦,៥លាន គ្រាន់ គ្រាប់កាំភ្លើង៥០០០០០គ្រាប់រ៉ូកែតរាប់ពាន់គ្រាប់រថដឹកចេនណឹរ៉លម៉ូថឹសជាច្រើន និងគ្រឿងបរិក្ខារទំនាក់ទំនាងគ្នាមួយចំនួនធំ។ កាលណោះនៅលើការល្បាត២០ គីឡូ ម៉ែត្រភាគឦសាននៃកោះថ្មខាងកើតនៅថ្ងៃ២៣ឧសភាទាហានយាមផ្លូវដែលមានរហស្សនាមថាឝ៊ែខឃីមកពីកងវរសេនាតូច ទី៥ ទ័ពសេះទី៧ បានជំពប់ជើងលើចានដែកដែលបានកប់ខាងក្រោមផ្ទៃដី។ ទាហានសេះម្នាក់នេះដែលក្រោយមកទៀតត្រូវបាន សម្លាប់ចោល ដោយពួកអ្នកការពារក.ប.វ.ណ. ប៉ុន្តែកន្លែងលាក់នេះ គាត់បានលាតត្រដាងថាគឺជាលេនដ្ឋានផ្ទុកឥវ៉ាន់ដែលបាន កប់មាន៥៩កន្លែង នៅទីនៃអ្វីដែលបន្ទាប់មកត្រូវបានគេស្គាល់ថាជា កូនភ្នំឝ៊ែខឃី ។ លេនដ្ឋានជាច្រើនមានកេះអាវុធ និងយុទ្ធ ភណ្ឌរាប់ពាន់ ដែលអ្វីៗទាំងអស់នោះនៅក្នុងលេនដ្ឋានត្រូវបានប្រគល់អោយកងទ័ពកម្ពុជា ។ ភាគច្រើននៃសម្ភារៈ សត្រូវដែល កាន់កាប់បានត្រូវប្រគល់ អោយក្រុមគាំទ្រពិសេសប.ជ.យ.វ.អោយដល់កម្ពុជាជាទី ដែលរបស់អស់ទាំងនោះត្រូវបានថែរក្សា និង ក្រោយមកត្រូវបានចែកចាយទៅដល់កងកម្លាំងរបស់លន់-ណុល ។ ក្រុមនេះត្រូវបានបញ្ជាការដោយ លោកនាយវរសេ នីយ ទោវិល្ល-ហ.ហន     អ្វីមួយដែលមិនត្រូវបានគេរកឃើញគឺក.ក.វ.ត. ។ ថ្ងៃ១ឧសភា ខ្សែអាត់ការប្រកាសរបស់និច្សុនអំពីការលុកលុយនេះ ត្រូវបាន ចាក់អោយលោកឧត្តមសេនីយ៍អាប្រាមស៍ ដែលលោកត្រូវរួញខ្លួន នៅពេលដែលលោកបានលឺប្រធានាធិបតីថ្លែងថា ការកាន់ កាប់ទីបញ្ជាការនានា គឺជាទិសដៅសំខាន់នៃប្រតិបត្តិការនេះ។ ការស៊ើបការណ៍សម្ងាត់របស់ប.ជ.យ.វ.បានអោយដឹងថាទីបញ្ជា ការចល័ត និងបែកខ្ញែកមានពាសពេញនឹងពិបាកឈរជើង។ នៅក្នុងការឆ្លើយតបទៅនឹងសំណួររបស់សេតវិមានមុនហេតុ ការណ៍ប.ជ.យ.វ.បានឆ្លើយតបថាចំណុចសំខាន់របស់ក.ក.វ.ណ.ត.ដ៏ចម្បងគឺវាបានរាយប៉ាយប្រហែលជាង១១០គីឡូម៉ែត្រ ការ៉េនៃព្រៃស្បាត ហើយថា លទ្ធភាពនៃការកាន់កាប់ចំណុចសំខាន់ៗទាំងប៉ុន្មាន ឃើញថានៅឆ្ងាយដាច់ស្រយាល
     បន្ទាប់ពីសប្ដាហ៍ដំបូងនៃប្រតិបត្តិការ អង្គភាពកងវរសេនាតូចនិងកងពលតូចដែលបានបន្ថែមត្រូវប្ដេជ្ញាចិត្តទៅ នឹងប្រតិបត្តិ ការនេះដូច្នោះរវាងថ្ងៃ៦ និង២៤ឧសភា សរុបកងទ័ពសម្ព័ន្ធមិត្តមាន៩០០០០នាក់(រួមមានកងវរសេនាតូចសមយុទ្ធស.រ.៣៣កង) កំពុងតែដំណើរការប្រតិបត្តិការនៅខាងក្នុងកម្ពុជា ។ ដោយសារតែចលាចលនយោបាយក្នុងស្រុកកំពុងតែកើនឡើងនៅស.រ. លោកប្រធានាធិបតីនិច្សុនបានដាក់ការបង្គាប់ណែនាំ នៅថ្ងៃ៧ឧសភាកំណត់ចម្ងាយនិងរយៈពេលនៃ ប្រតិបត្តិការស.រ.ដល់ ជម្រៅ៣០ សហាតិមាត្រ (១៩ ម៉ាយ) (គីឡូម៉ែត្រ) ហើយនិងកំណត់ពេលដល់ ៣០មិថុនា សម្រាប់ការដកកងកម្លាំងអាមេរិក ទាំងអស់ទៅវៀតណាមខាងត្បូងវិញ។ កងកម្លាំងវៀតណាមខាងត្បូង មិនត្រូវបានបង្ខិតបង្ខំដោយការដាក់កំហិត ពេលវេលានិង ភូមិសាស្ត្រឡើយ ដែលបានប្ដូរមកជំនួសលើកងអង្គភាពស.រ. ។ ចាប់ពីទីរួមខេត្តស្វាយរៀងមក ចំណុចសំខាន់របស់ក.ស.វ.ណ .បានបង្ខំអោយឆ្ពោះទៅខាងលិចទៅកាន់កំពង់ត្របែក ដែលថ្ងៃ១៤ឧសភា កងវរសេនាធំទ័ពសេះពាសដែកទី៨និងទី១៥របស់ ខ្លួនបានកម្ចាត់កងវរសេនាធំថ្មើរជើងក.ប.វ.ណ.ទី៨៨ ចោល ។ ថ្ងៃ២៣ឧសភា ពួកវៀតណាមខាងត្បូង បានរុលពីក្រោយការ ទម្លាយចូលរបស់ស.រ.ដ៏ជ្រៅបំផុត ហើយក៏បានវាយប្រហារទីប្រជុំជនក្រែក ។
  • ប៊ិញតាយ និង គឺវឡង
     នៅតំបន់កងទី២ ប្រតិបត្តិការ ប៊ិញតាយ១ (ប្រតិបត្តិការបង្ក្រាបខាងលិច) ត្រូវបានផ្ដើមដោយកងពលតូច ទី១និងទី២ នៃកង ពលធំថ្មើរជើងទី៤ស.រ. និងកងវរសេនាធំថ្មើរជើងក.ស.វ.ណ.ទី៤០ប្រឆាំងនឹងតំបន់មូលដ្ឋាន៧០២ (ទីបញ្ជាការតាំងពីប្រពៃណី នៃពួកកុម្មុយនិស្ត រណសិរ្សB- ) នៅភាគឦសានកម្ពុជាចាប់ពីថ្ងៃ៥-២៥ឧសភា ។ ការវាយប្រហារតាមអាកាសជាបន្តបន្ទាប់ កងកម្លាំងអាមេរិកដំបូង កំពុងវាយសម្រុកតាមឧទ្ធម្ភាគចក្រក៏ត្រូវបានរុញច្រានត្រឡប់ក្រោយវិញ ដោយការបាញ់ប្រឆាំងយន្ត ហោះយ៉ាងសន្ធឹកសន្ធាប់ ។ នៅថ្ងៃបន្ទាប់ កងវរសេនាតូចទី៣ ទ័ពថ្មើរជើងទី៥០៦ (កម្ចីពីកងពលធំទ័ពអាកាសទី១០១ស.រ.) បានចុះចតដោយគ្មានការតបតប្រឆាំង។ អង្គភាពបងប្អូនរបស់ខ្លួន គឺកងវរសេនាតូចទី១ទ័ពថ្មើរជើងទី១៤ក៏មិនត្រូវបានប្រឆាំង តបតដែរ ។ កងវរសេនាតូចទី៣នៃទ័ពថ្មើរជើងទី៨ យ៉ាងណាក៏ដោយ ក៏បានបញ្ចូលមនុស្សត្រឹមតែ៦០នាក់ប៉ុណ្ណោះមុន ពេល ការបាញ់ប្រហាររបស់ក.ប.វ.ណ.យ៉ាងខ្លាំងក្លា (ដែលបានបាញ់ធ្លាក់ឧទ្ធម្ភាគចក្រមួយគ្រឿង និងបានកម្ទេចពីរគ្រឿងផ្សេងទៀត) ហើយបានឈប់នៅតំបន់ចុះចតដែលបន្សល់ទុកអោយពួកគេនៅតែលតោលនិងត្រូវឡោមព័ទ្ធពេញមួយយប់។ នៅព្រឹកបន្ទាប់ កងកម្លាំងក.ប.វ.ណ.ក៏បានចាកចេញពីតំបន់នោះ ។
  នៅថ្ងៃទី៧ កងពលតូចទី២របស់កងពលធំនេះបានបញ្ចូលកងវរសេនាតូចបីកងរបស់ខ្លួនដោយគ្មានការជំទាស់ប្រឆាំង។ បន្ទាប់ ពីដប់ថ្ងៃក្រោយមក (ហើយមានការប្រយុទ្ធបាញ់គ្នាសំខាន់តែមួយគត់ប៉ុណ្ណោះ) កងទ័ពអាមេរិកបានត្រឡប់ទៅ វៀតណាមខាង ត្បូងវិញ ដែលបន្សល់ទុកតំបន់នោះអោយក.ស.វ.ណ.។ ប្រវត្តិវិទូលោកឝិលប៊ី-ស្ទែនថឹនបានកត់សម្គាល់ថា គ្មានការឈ្លានពាន គួរអោយកត់សម្គាល់នៅក្នុងការវាយប្រយុទ្ធតទល់ហើយនិងថាកងពលធំហាក់បីដូចជាកំពុងរងទុក្ខពីដំណើរស្ងៀមត្រឹងនៃការ ប្រយុទ្ធស្ទើរតែទាំងស្រុងទៅហើយ ។ កំឡុងពេលប្រតិបត្តិការប៊ិញតាយ២ កងពលធំទី២២ក.ស.វ.ណ.បានរំកិល ខ្លួនទៅទល់ មុខនឹងតំបន់មូលដ្ឋានទ័ព៧០២ចាប់ពី១៤-២៦ឧសភា ។ ដំណាក់កាលទីពីរនៃប្រតិបត្តិការគឺត្រូវបានបន្ត ដោយកងកម្លាំងក.ស. វ.ណ.ប្រឆាំងនឹងតំបន់មូលដ្ឋានទ័ព៧០១នៅចន្លោះ ថ្ងៃ២០ឧសភា និង ២៧មិថុនា នៅពេលដែលចំណុចសំខាន់ របស់កងពល ធំទី២២ក.ស.វ.ណ.ត្រូវធ្វើប្រតិបត្តិការប្រឆាំង ទល់នឹងតំបន់មូលដ្ឋានទ័ព៧៤០។
   ថ្ងៃ១០ឧសភា កងអនុសេនាធំ កងវរសេនាតូចទី៣ កងវរសេនាធំទី៥០៦ កងពលធំទ័ពអាកាសទី១០១ ត្រូវបានលបឆ្មក់ដោយ កងកម្លាំងវៀតណាមខាងជើងដ៏ច្រើននៅឯជ្រលងសេសាន ។ ទាហានស.រ.ប្រាំបីនាក់ត្រូវបានសម្លាប់និង២៨នាក់របួស។ ចំ ណោមពួកអ្នកស្លាប់គឺ អេសភីស៊ី-ឡិសស៊្លីសាបូជូញ៉ឺរ(Spc. Leslie Sabo Jr.) (ត្រូវបានតែងតាំងក្រោយស្លាប់ជាពលបាលត្រី) ដែលលោកត្រូវបានផ្ដល់សេចក្ដីយល់ព្រមអោយមេដាយ៍កិត្តិយស ក៏ប៉ុន្តែការងារសំណេរបានខករហូតដល់ឆ្នាំ១៩៩៩។ នៅ ខែមេសា២០១០ ត.ស.រ.ជែសសុន-អាល់ធ្មៀរ(D-, Pa.) បានប្រកាសថាកងទ័ពទាំងនេះបាន ផ្ដល់សេចក្ដីយល់ ព្រមចំពោះ មេដាយកិត្តិយសរបស់សាបូ ។
   នៅក្នុងភូមិភាគយុទ្ធសាស្ត្រកងអង្គភាពទ័ព៣ប្រតិបត្តិការ ត្វានថាង៤៤ (ប្រតិបត្តិការខ្មាន់លំពែងអង់អាច)ត្រូវធ្វើឡើងដោយ កងពលតូចទី១និងទី២នៃកងពលធំថ្មើរជើងទី២៥ស.រ.នៅរវាងថ្ងៃ៦ឧសភានិង៣០មិថុនា។ គោលដៅនៃប្រតិបត្តិការ គឺតំបន់ មូលដ្ឋាន៣៥៣ ៣៥៤ និង៧០៧ដែលតាំងនៅភាគខាងជើងនិងឦសាននៃតាយនីញ (រោងដំរី)វៀតណាមខាងត្បូង។ ម្ដងទៀត ការប្រមាញ់រកអង្គភាពក.ក.វ.ត.ត្រូវបានធ្វើឡើង ដែលពេលនេះនៅក្បែរទីប្រជុំជនមេមត់របស់កម្ពុជា និងម្ដងទៀត ដែលការរុក រកក្លាយជាអសារបង់។ កំឡុងពេលប្រតិបត្តិការរបស់ខ្លួន ទ័ពថ្មើរជើងទី២៥បានសម្លាប់កងទ័ពក.ប.វ.ណ.និងរ.រ.ជ.១០១៧នាក់ ដែលកាលណោះបានបាត់បង់ទាហានរបស់ខ្លួន១១៩នាក់។ ដំណាលគ្នាជាមួយការផ្ដើមនៃ ត្វានថាង៤៤ កងវរសេនាតូច ពីរ កងនៃកងពលតូចទី៣កងពលធំថ្មើរជើងទី៩ស.រ.បានឆ្លងកាត់ចូលព្រំដែន៤៨សហាតិមាត្រ(គីឡូម៉ែត្រ)
ភាគនិរតីនៃផ្លែសន្ទូច ចូលទៅកាន់តំបន់មួយដែលគេស្គាល់ថា មុខឆ្កែ ចាប់ពី ថ្ងៃ៧ ឆ្លងចូល ១២ ឧសភា។ ទំនាក់ទំនងដ៏សំខាន់ តែមួយគត់ជាមួយនិងកងកម្លាំង ក.ប.វ.ណ. បានកើតឡើងនៅក្បែរភូមិតូចមួយនៅឯចន្ទ្រា ដែលវៀតណាមខាង ជើង៥១ នាក់បានត្រូវសម្លាប់ និង២១នាក់ផ្សេងទៀតត្រូវបានចាប់ខ្លួន។ កំឡុងប្រតិបត្តិ ការនេះ កងពលតូចបានបាត់បង់មនុស្សប្រាំបីនាក់ និង ២២នាក់ត្រូវរបួស។ ដោយបានត្រៀមយឺតពេកសម្រាប់ជនជាតិយួនរាប់ពាន់នាក់ត្រូវបានសម្លាប់ ដោយការធ្វើទុកបុកម្នេញរបស់កម្ពុជាក៏ប៉ុន្តែមានរាប់ម៉ឺននាក់នៃជនជាតិយួន នៅតែនៅក្នុងប្រទេសនេះ ដែលឥឡូវត្រូវបានជម្លៀសអោយមានសុវត្ថិភាព ហើយ។ប្រធានាធិបតីវៀតណាមខាងត្បូងង្វៀនវ៉ាន់ធៀវបានរៀបចំការណាត់ជាមួយលន់-ណុលដើម្បីធ្វើបិតុភូមិនិវត្តន៍អោយ ច្រើនតាម ដែលពេញ ចិត្តចាកចេញ ។ ទំនាក់ទំនងថ្មីមិនបានធ្វើឡើយ យ៉ាងណាក៏ដោយ ក៏បាន រារាំងរដ្ឋាភិបាលកម្ពុជាពីការ បណ្ដេញពួកវៀត ណាមពីផ្ទះរបស់ពួកគេ និងទ្រព្យសម្បត្តិផ្ទាល់ខ្លួនរបស់ពួកគេមុនពេលពួកគេចាកចេញដែរ។លោកធៀវ ក្រោយមកទៀតបាន អនុញ្ញាតអោយមានប្រតិ បត្តិការ គឺវឡង នៅក្នុងនោះដែលកងកម្លាំងជើងគោករបស់ក.ស.វ.ណ. បញ្ចូល នូវអង្គភាពយន្តនិងពាសដែក ហើយបានធ្វើដំណើរទៅភាគខាងលិចនិងឦសាន រហូតដល់ខាងកើតនៃទន្លេមេគង្គ ចាប់ពីថ្ងៃ ៩ ឧសភា-១កក្កដា ។ កងកម្លាំងរួមផ្សំមានកងនាវា១១០គ្រឿងនិងកប៉ាល់ស.រ.៣០គ្រឿងបានធ្វើដំណើរឡើងតាមមេគង្គទៅព្រៃវែង ដោយអនុញ្ញាតអោយកងកម្លាំងជើងគោកកងអង្គភាពទ័ព៤ បានចល័តឆ្ពោះទៅខាងលិចទៅដល់ភ្នំពេញ ហើយទៅជួយជនជាតិ យួនដែលកំពុងស្វែងរកការហោះហើរទៅវៀតណាមខាងត្បូង ។ ដែលអ្នកទាំងនោះមិនមានបំណងត្រូវធ្វើបិតុភូមិនិវត្តន៍ទេ គឺ ក្រោយមកទៀតត្រូវបានគេបណ្ដេញដោយបង្ខំ ។ គួរអោយភ្ញាក់ផ្អើល កងកម្លាំងវៀតណាមខាងជើងមិនបានប្រឆាំងនឹង ការ ជម្លៀសទេថ្វីបើពួកគេក៏អាចធ្វើបានដូចគ្នាយ៉ាងងាយស្រួលដូច្នេះក៏ដោយ។ ប្រតិបត្តិការដទៃៗទៀតបានធ្វើឡើងមកពីកងអង្គ ភាពទ័ព៤ រួមមានប្រតិបត្តិការ គឺវឡង២ (១៦-២៤ឧសភា) ដែលបានបន្តការប្រយុទ្ធតាមបណ្ដោយចំហៀងខាងលិចនៃទន្លេមេ គង្គ។លន់-ណុលបានស្នើសុំថាអោយក.ស. វ.ណ.ជួយនៅក្នុងការដណ្ដើមយកកំពង់ស្ពឺមកវិញទីប្រជុំជនមួយនៅតាមបណ្ដោយ ផ្លូវជាតិលេខ៤ ឯភាគនិរតីនៃភ្នំពេញនិង ៩០ ម៉ាយល៍ (១៤០ គ.ម.) នៅខាងក្នុងកម្ពុជា។ កងកម្លាំងពាសដែកក.ស.វ.ណ.៤០០០ គ្រឿង បានភ្ជាប់ខ្លួនជាមួយកងទ័ពជើងគោកកម្ពុជានិង ក្រោយមកក៏បានដណ្ដើមទីប្រជុំជននោះបានមកវិញ ។ ប្រតិបត្តិការ គឺវឡង៣ (២៤ឧសភា-៣០មិថុនា)គឺជាការរីកចម្រើននៃប្រតិបត្តិការមុនៗបន្ទាប់ពីកងកម្លាំងស.រ.បានចាកចេញពីកម្ពុជា។    បន្ទាប់ពីការសង្គ្រោះជនជាតិវៀតណាមពីខ្មែរមកវិញ ក.ស.វ.ណ.ត្រូវមានកិច្ចការធ្វើជាមួយការជួយសង្គ្រោះ ពួកខ្មែរអោយ ចេញផុត ពីពួកវៀតណាមខាងជើងទៀត ។ គោលដៅដើម្បីយកទីក្រុងកំពង់ចាមមកវិញ ដែលមានចម្ងាយ៧០សហាតិមាត្រ (គីឡូម៉ែត្រ) ភាគពាយព្យពីរដ្ឋធានី និងជាកន្លែងទីបញ្ជាការនៃតំបន់យោធាទី១របស់កម្ពុជាផង ។ នៅថ្ងៃ២៣ឧសភា លោក ឧត្តមសេនីយទ្រីបានដឹកនាំកងទ័ពក.ស.វ.ណ.មួយជួរ១០០០០នាក់ តាមបណ្ដោយផ្លូវលេខ៧ទៅចំការកៅស៊ូជប់ (រោបនកម្ម) មានផ្ទៃ១៨០-អេកឺរ (,៧៣ គ.ម) ដែលក្រុមអ្នកប្រយុទ្ធក.ប.វ. ណ.បានសង្ឃឹមយ៉ាងខ្លាំងក្លា ។ គួរអោយភ្ញាក់ផ្អើល គ្មានការ ប្រយុទ្ធចេញជាលទ្ធផលទេ ហើយការឡោមព័ទ្ធកំពង់ចាមត្រូវបានលើកតម្លៃដោយកងទ័ពក.ប.វ.ណ.៩៨នាក់ បានសម្លាប់ ។
  •  ការគាំទ្រអាកាស និង ដឹកនាំសាស្ត្រ
UH-1P .... ហោះរំលងកម្ពុជា
-៥២Dកំឡុងបេសកកម្មទម្លាក់គ្រាប់បែកហោះ ពីលើអាស៊ីអាគ្នេយ៍
      ប្រតិបត្តិការអាកាសសម្រាប់ការលុកលុយបានថយទៅដោយការចាប់ផ្ដើម យឺតៗ។ ការហោះហើរឈ្លបយកការណ៍លើតំបន់ប្រតិបត្តិការគឺត្រូវបានថមថយ ដោយហេតុថាប.ជ.យ.វ.មានជំនឿថាពួកគេអាចប្រើជាសញ្ញាណនៃគោលដៅ មួយ។តួនាទីនៃកងទ័ពអាកាសនៅក្នុងការធ្វើផែនការសម្រាប់ការលុកលុយរបស់ ខ្លួនគឺតិចតួច ដែលល្អបំផុត ម្យ៉ាងដើម្បីរក្សាអាថ៌កំបាំងនៃ បញ្ជី (ប្រតិបត្តិការ) ដែលបន្ទាប់មកត្រូវបានគេចាត់ទុកថាជាការចាប់ផ្ដើមដើម្បីអោយមាន កម្លាំង រុញច្រានអោយឆ្លងកាត់ព្រំដែននេះ ។ ថ្ងៃ១៧មេសា លោកឧត្តមសេនីយ៍អា ប្រាមស៍បានស្នើសុំ អោយលោកប្រធានាធិបតីយល់ព្រមអោយមានប្រតិបត្តិ ការភែតធីអូ បំលែងការវាយប្រហារអាកាសតាមយុទ្ធសាស្ត្រ ទៅជាការជួយ គាំទ្រដល់ក្រុមសិក្សាការ និងអង្កេតការត្រួតពិនិត្យចំណុចសំខាន់ៗឆ្លង កាត់ របងក្នុងប្រទេសកម្ពុជា ។ សេចក្ដីអនុញ្ញាតនេះត្រូវបានផ្ដល់អោយ ហើយ បានអនុញ្ញាតអោយយន្តហោះស.រ.ជ្រៀតចូលបាន ១៣ ម៉ាយល៍ (២១ គ.ម.) ទៅកាន់ភាគឦសានកម្ពុជា។ ព្រំដែននេះត្រូវបានពន្លាតដល់២៩ ម៉ាយល៍ (៤៧  គ.ម.)តាមបណ្ដោយជាយដែនទាំងមូលនៅថ្ងៃ២៥មេសា ។ ភែតធីអូត្រូវបាន បញ្ចប់បង្ហើយនៅថ្ងៃ ១៨ឧសភា បន្ទាប់ពីត្រូវបានហោះហើរ១៥៦ជើង ។ បេសកកម្មបញ្ជីចុងក្រោយត្រូវបានហោះហើរនៅ ថ្ងៃ២៦ឧសភា។ កំឡុងការ លុកលុយរបស់ខ្លួនអង្គភាពជើងគោកស.រ.និងក.ស.វ.ណ.ត្រូវបានគាំទ្រដោយ ជើងហោះហើរអាកាស៩៨៧៨ជើង (កងទ័ពអាកាស ស.រ.៦០១២ជើង/វៀត ណាម២៩៦៦ជើង)ជាមធ្យមភាគ២១០ជើងក្នុងមួយថ្ងៃ។ កំឡុងប្រតិបត្តិការនៅឯផ្លែសន្ទូច ជាឧទាហរណ៍ ក.អ.ស.រ.បានហោះ ហើរ ៣០៤៧ជើង និងកង ទ័ពអាកាសវៀតណាមខាងត្បូង ៣៣២ជើង។ ការវាយប្រហារតាម យុទ្ធសាស្ត្រ ទាំងនេះ ត្រូវបាន បង្គ្រប់បន្ថែម ដោយបេសកកម្មប-៥២៦៥៣ជើងនៅតំបន់ព្រំដែន (៧១ជើងគាំទ្រដល់ ប្រតិបត្តិការប៊ិញតាយ ៥៥៩ជើងសម្រាប់ ប្រតិបត្តិការត្វានថាង និង២៣ជើងសម្រាប់គឺវឡង) ។ ថ្ងៃ៣០ឧសភា បានឃើញមាននូវការ សម្ភោធ ប្រតិបត្តិការ ចែកចាយ សេរី (បានអោយឈ្មោះនៅថ្ងៃ៦មិថុនា) យុទ្ធនាការ គំហាត់តាមអាកាសរបស់ស.រ.ដែលបន្ត បានប្រព្រឹត្តិទៅនៅកម្ពុជា។ បេសក កម្មទាំងនេះត្រូវបានកំណត់ជម្រៅ ៤៨សហាតិមាត្រ(គីឡូម៉ែត្រ) រវាងព្រំដែនវៀត ណាមខាងត្បូង និងទន្លេមេគង្គ។ ក្នុងរយៈពេល ពីរខែ យ៉ាងណាៗក៏ដោយ ក៏ការកំណត់នៃតំបន់ប្រតិបត្តិការត្រូវបានគេពន្លាតឆ្លងចូលដល់ទន្លេមេគង្គ និងយន្តហោះ កលយុទ្ធ របស់ស.រ.កំពុងជួយ គាំទ្រកងកម្លាំងកម្ពុជាដោយផ្ទាល់ភ្លាមៗនៅក្នុងសមរភូមិ ។ បេសកកម្មនេះត្រូវបានបដិសេធ ជាផ្លូវការ ដោយស.រ. ហើយការសម្របសម្រួលក្លែងបន្លំត្រូវបានផ្ដល់ ជារបាយការណ៍ផ្លូវការដើម្បីលាក់នូវវត្តមានរបស់ខ្លួន ។ កំណត់ ត្រានាយកដ្ឋានការពារជាតិបានបង្ហាញថាក្រៅ ពីជាង៨០០០ជើងនៃការប្រយុទ្ធដែលបានហោះនៅកម្ពុជារវាងខែកក្កដា១៩៧០ និងកុម្ភៈ១៩៧១ ប្រហែលជា៤០ភាគរយគឺបានហោះទៅខាងក្រៅព្រំដែនចែកចាយសេរីដែលគេបានអនុញ្ញាត ។
     ការតស៊ូពិតៗរបស់កងកម្លាំងស.រ.និងក. ស.វ.ណ.នៅកម្ពុជាគឺជាកិច្ចប្រឹងប្រែងនៅក្នុងការថែរក្សាអង្គភាពរបស់ខ្លួនអោយ មានគ្រឿងផ្គត់ផ្គង់ បម្រុង។ ម្ដងទៀតហើយ ដែលតម្រូវការសន្តិសុខមុនពេលប្រតិបត្តិការ និងការប្រញាប់ប្រញាល់រួមជាមួយ ក្នុងនោះអង្គភាពនានាត្រូវផ្ទេរទៅកាន់តំបន់ ព្រំដែនដែលបានធ្វើអោយអាក់ខានដល់ការធ្វើផែនការ និង ការរៀបចំអោយបាន ល្អិតល្អន់ ។ ស្ថានភាពនេះកាន់តែដុនដាបដោយបណ្ដាញផ្លូវខ្សត់ខ្សោយ នៅតំបន់ព្រំដែននិងលទ្ធភាពនៃការលប វាយឆ្មក់ក្បួន ជញ្ជូនតាមផ្លូវនៅពេលយប់ ដែលទាមទារថាការដឹកជញ្ជូនត្រូវធ្វើនៅកំឡុងពេលថ្ងៃតែប៉ុណ្ណោះ។ ការគាំទ្រឡើងវិញតាមអាកាស ដូចន្នេះហើយ ក៏បានក្លាយជាវិធីចម្បងនៃការបំពេញបន្ថែមខាងដឹកនាំសាស្ត្រដល់អង្គភាពជួរមុខ។ ពួកវិស្វករ និងអាកាស យា និកយោធាត្រូវតែរក្សាចលនាអោយនឹងនរទូទាំងតំបន់លុកលុយ ។
    ដោយសារតែល្បឿននៃប្រតិបត្តិការលឿន ការសំញ៉ែងទ័ព ហើយនិងការបញ្ជូនទ័ព ការសម្រួលអង្គភាពកាំភ្លើងធំ និងការ បាញ់ របស់ពួកគេបានក្លាយជាមានភាពអល់អែកដែលគួរអោយបារម្ភ កំឡុងពេលប្រតិបត្តិការ ។  នេះហើយដែលត្រូវបានធ្វើ អោយ កាន់តែមានបញ្ហា ដោយការភាន់ច្រឡំដែលបង្កឡើង ដោយកង្វះប្រព័ន្ធទំនាក់ទំនងគ្រប់គ្រាន់រវាងអង្គភាព ដែលកំពុង រុលទៅមុខឆាប់រហ័ស ។ ធម្មជាតិដែលបានចូលរួមក្នុងប្រតិបត្តិការបានបន្ថែមស្ថានភាព នៃការពិបាកផ្សេងមួយ ទៀតដល់ បណ្ដាញទំនាក់ទំនង ដែលបានពង្រីកអោយធំឡើងរួចអស់ទៅហើយ ។ ដោយធ្វេសប្រហែស ព្រោះតែសមត្ថភាពនៃពួកអ្នក ដឹកនាំសាស្ត្រស.រ.ដើម្បីធ្វើនវានុវត្តន៍ និងលៃលក ការផ្គត់ផ្គង់ស្បៀង ទឹក អាវុធយុទ្ធភណ្ឌ និងទីកន្លែងសម្រាក អោយបានមក ដល់គោលដៅរបស់ខ្លួន ដោយគ្មានកង្វះខាតណាមួយដែលរំខានដល់ប្រតិបត្តិការប្រយុទ្ធ ហើយប្រព័ន្ធទំនាក់ទំនង ទោះបីជា ពិបាកក៏ដោយ ក៏បានដំណើរការល្អគ្រប់គ្រាន់កំឡុងពេលដ៏ខ្លី នៃប្រតិបត្តិការនានារបស់ស.រ.ដែរ ។
  • ប្រតិឃាត
      ពួកវៀតណាមខាងជើងឆ្លើយតបនឹងការលុកលុយវិញ គឺត្រូវចៀសវាងការជួបជាមួយកងកម្លាំងសម្ព័ន្ធមិត្រ ហើយបើ សិន អាចទៅរួចត្រូវថយក្រោយ ឆ្ពោះមកខាងលិច និងប្រមូលក្រុមឡើងវិញ ។ កងកម្លាំងក.ប.វ.ណ. គឺដឹងច្បាស់លាស់អំពីការ វាយ ប្រហារតាមផែនការនិងអង្គភាពយោធា របស់ក.ក.វ.ណ.ត./រណសិរ្សB-ដ៏ច្រើន ដែលបាននៅឆ្ងាយរួចជាស្រេចនៅខាងជើង និងខាងលិចដែលកំពុងតែធ្វើត្របត្តិការនានាប្រឆាំងនឹងពួកខ្មែរ ដែលនៅពេលនោះការវាយលុកក៏បានចាប់ផ្ដើមឡើង ។  កំឡុង ឆ្នាំ១៩៦៩អង្គភាពខាងដឹក នាំសាស្ត្ររបស់ក.ប.វ.ណ . បានចាប់ផ្ដើមរួច ហើយនូវការពង្រីក អោយ ធំបំផុតនៃផ្លូវលំហូជីមិញ ដែលបានធ្វើកំឡុងការប៉ះទង្គិចទាំងមូល ។ ជាការឆ្លើយតបវិញនឹងការបាត់បង់ផ្លូវផ្គត់ផ្គង់របស់ខ្លួននៅកម្ពុជា កងកម្លាំង វៀត ណាមបានដណ្ដើម បានទីប្រជុំជនឡាវនៅឯអាចម៌ក្រពើ  (អ័ត្តពើរ) និងសារ៉ាវ៉ាន់ កំឡុងឆ្នាំនោះដែរ ដោយការរុល ដល់អ្វីដែល គឺជាផ្លូវរបៀង៦០-ម៉ាយល៍ (៩៧ គ.ម.)ទល់នឹងទទឹង៩០ ម៉ាយល៍ (១៤០ គ.ម.)និងបើករយៈ បណ្ដោយទាំងមូល នៃប្រព័ន្ធទន្លេកុង ទៅកាន់កម្ពុជា ។ បញ្ជាការខាងដឹកនាំសាស្ត្រថ្មី ក្រុមដំណឹកជញ្ជូនទី៤៧០ ត្រូវបង្កើតឡើងដើម្បីកាន់កាប់អង្គភាពដឹកនាំភស្តុភារ និងទ័ពនៅកម្ពុជា និងផ្លូវរំដោះថ្មី ដែលរត់កាត់ សៀមប៉្រាងនិងទៅ ដល់មេគង្គ នៅស្ទឹងត្រែង ។
    តាមដែលបានឃើញជាមុនដោយលោកលេខាធិការលាំរអឺដ លទ្ធផលដែលមិនបានរំពឹងទុកពីការលុកលុយភ្លាមជាការវិវត្តិ នៅក្នុងបរិវេណ សាកលវិទ្យាល័យ នានារបស់អាមេរិក ដែលការប្រឆាំងជំទាស់នានា បានផ្ទុះឡើងប្រឆាំងនឹង អ្វីដែលគេថ្កោល ទោសថាជាការវាតទីជម្លោះទៅកាន់ប្រទេសផ្សេងមួយទៀតនៅពេល អនាគត ។ ថ្ងៃ៤ឧសភា ការរំជើបរំជួលបានរីកធំឡើងទៅ ដល់អំពើហិង្សា ដែលនៅពេលនោះ ពួកឆ្មាំជាតិអូហាយយ៉ូបានបាញ់ និងសម្លាប់និស្សិតដែលគ្មាន អាវុធបួននាក់ (ពីរអ្នកចំ ណោម ពួកគេមិនមែនពួកអ្នកតវ៉ាទេ) កំឡុង ការបាញ់នៅខិន្ថ៍ស្តេត ។ ពីរថ្ងៃក្រោយមក នៅសាកលវិទ្យាល័យនៅបាប់ផ្វាឡូ នគរបាលបាន ធ្វើអោយពួកបាតុកររងរបួសបន្ថែមទៀត ។ ថ្ងៃ៨ឧសភា ពួកអ្នកតវ៉ា១០០០០០នាក់បានប្រមូលផ្ដុំគ្នានៅឯវ៉ាឝ៊ិង តុន និង១៥០០០០នាក់ទៀតនៅឯសាន់ផ្វ្រាន់ ស៊ីសស្កូ តាមការប្រកាសតែដប់ ថ្ងៃតែប៉ុណ្ណោះ។ ទូទាំងផ្ទៃប្រទេសអគារក.ប.ន.ប. ៣០បានឆេះជាអណ្ណាតភ្លើង រឺក៏ ត្រូវបានដាក់គ្រាប់បែកដែល នៅគ្រានោះដែរ សាលារៀនទាំង២៦បានដឹង លឺការប៉ះទង្គិច ហិង្សារវាងពួកសិស្ស និងនគរបាល ។ អង្គភាពឆ្មាំជាតិត្រូវបានបញ្ជូនទៅឯទីធ្លាទាំង២១នៅក្នុងរដ្ឋ១៦ ។ កូដកម្មសិស្ស បានរីក រាល ដាលពាសពេញផ្ទៃប្រទេស ដែលពាក់ព័ន្ធនឹងមនុស្សជាងបួនលាននាក់ ហើយនិងសាកលវិទ្យាល័យ មហាវិទ្យាល័យ និង វិទ្យាល័យ ៤៥០ជាការតវ៉ានិងកូដកម្មតាមសន្តិវិធីដ៏ច្រើនបំផុត។
    ពេលដំណាលគ្នាដែរ ការស្ទង់មតិសាធារណៈ កំឡុងពេលអាទិត្យទីពីរនៃខែឧសភាបានបង្ហាញថា៥០ភាគរយ នៃសាធារណ ជនអាមេរិកបានយល់ ស្រប ទង្វើសកម្មភាពរបស់លោកប្រធានាធិបតីនិច្សុន ។ ៥៨ភាគរយបានបន្ទោសពួក សិស្សនិស្សិត ចំ ពោះអ្វីដែលបានកើតឡើងនៅរដ្ឋខិន្ថ។ ទាំងពីរខាង ការរំជួល ចិត្តបានកើនឡើងខ្ពស់។ តួយ៉ាងមួយ នៅទីក្រុងញូយ៉កថ្ងៃ៨ឧសភា ពួកកម្មករសំណង់ដែលនិយម ខាងរដ្ឋការបានធ្វើកុប្បកម្ម និងវាយប្រហារពួកនិស្សិត កំពុងធ្វើបាតុកម្ម ។ អំពើហិង្សាដូចគ្នា យ៉ាងណាៗ ក៏គឺជាការភាន់ច្រឡំ ។ បាតុកម្មភាគច្រើន ទាំងគាំទ្រនិងប្រឆាំងសង្គ្រាមគឺធ្វើឡើងដោយសន្តិភាព ។ ថ្ងៃ២០ឧសភា ពួកកម្មករសំណង់ ឈ្មួញ និងពួកអ្នកធ្វើការការិយាល័យ១០០០០០នាក់បានដង្ហែក្បួន ដោយសន្តិភាពឆ្លងកាត់ទីក្រុង ញូយ៉កជា ការគាំទ្រដល់នយោបាយរបស់លោកប្រធានាធិបតី ។
    ប្រតិកម្មនៅក្នុងសមាជស.រ.ចំពោះការលុកលុយក៏ឆាប់រហ័សដែរ ។ ពួកព្រឹទ្ធសភាសមាជិកលោកភ្វ្រែង្ខ-ផ្វ.ឆឺច (គណបក្ស ប្រជាធិបតេយ្យ នៅអាយដាហូ)និងលោកចន-ស.ឃូបផឺរ (គណបក្សសាធារណរដ្ឋ នៅឃឹនថាខ់ឃី) បានសុំអោយមានវិសោធ នកម្មដល់កម្មវិធីលក់យោធា អោយបរទេសថា នឹងត្រូវកាត់ផ្ដាច់ ការផ្ដល់មូលនិធិ មិនថាតែប្រតិបត្តិការជើងគោកស.រ. និងពួក ទីប្រឹក្សានៅកម្ពុជាទេ ក៏ប៉ុន្តែក៏នឹងត្រូវ បញ្ចប់ការគា ទ្រអាកាសរបស់ស.រ.ដល់កងកម្លាំងកម្ពុជាទៀត ។ ថ្ងៃ៣០មិថុនា ព្រឹទ្ធសភា សហរដ្ឋបានហុចកម្មវិធីជាមួយវិសោធនកម្មដែលបានបញ្ចូលហើយ ។ សេចក្ដីព្រាងច្បាប់ត្រូវ បានបរាជ័យនៅ ឯវិមានតំណាង រាស្ត្រ ដែលបន្ទាប់មកកងកម្លាំងស.រ.ត្រូវដកចេញពីកម្ពុជាតាមដែលបានកំណត់ ។ កម្មវិធីដែលបានធ្វើវិសោធនកម្មថ្មីៗបានធ្វើ ហើយ យ៉ាងណាៗ ក៏រំលាយចោល នូវកតិកាភេទអាស៊ីអាគ្នេយ៍ (ដែលគេស្គាល់ច្បាស់ថាជាកតិកាភេទឈូងសមុទ្រតុងកឹង)ស្ថិត នៅក្រោមនោះដែលលោកប្រធានាធិបតីចនសុន និងនិច្សុនបានធ្វើ ប្រតិបត្តិការយោធានានា អស់រយៈពេលប្រាំពីរឆ្នាំដោយ គ្មាន ការប្រកាសសង្គ្រាម ។
    វិសោធនកម្មឃូបផឺរ-ឆឺចត្រូវបានយកមកប្រើវិញកំឡុងរដូវរងារ និងត្រូវបានបញ្ចូលទៅក្នុងកម្មវិធីជំនួយបរទេសបង្គ្រប់១៩៧០ ។ ពេលនេះ វិធានការនេះបានបង្កើតតាមរយៈវិមានសមាជទាំងពីរ និងបានក្លាយជាច្បាប់នៅថ្ងៃ២២ធ្នូ។ជាលទ្ធផលមួយកងទ័ព ជើងគោកនិងពួកទីប្រឹក្សាស.រ.ត្រូវបានរារាំង ពីការចូលរួមក្នុង សកម្មភាពយោធានៅឡាវ រឺក៏ កម្ពុជា ដែលកាលណោះសង្គ្រាម អាកាសកំពុង តែប្រព្រឹត្តទៅ នៅក្នុងប្រទេសទាំងពីរដោយកងទ័ពអាកាសស.រ. មិនបានធ្វើ មិន ដឹងមិនលឺ ។
  • សរុបសេចក្ដី
      លោកប្រធានាធិបតីនិច្សុនបានប្រកាសការលុកលុយនេះគឺជាប្រតិបត្តិការយោធានៃសង្គ្រាមទាំងមូលនេះពោរពេញដោយ ជោគជ័យបំផុត ។លោក ឧត្តម សេនីយ៍អាប្រាមស៍ក៏មានចិត្តដូចគ្នាដែរ ដែលជឿថា ពេលនោះបាននាំមកនូវសន្តិភាវកម្ម នៅ ឯទីជនបទនៃវៀតណាមខាងត្បូងហើយថាកងកម្លាំងស.រ. និងក.ស.វ.ណ.ត្រូវបានធ្វើអោយផុតភ័យពីការវាយប្រហារណាមួយ ពីក្រៅកម្ពុជា កំឡុងឆ្នាំ១៩៧១ និង ១៩៧២។ ចន្លោះពេលសមរម្យមួយត្រូវទទួលបានការដកទ័ពថយរបស់អាមេរិកនៅទីបញ្ចប់។ ឧត្តមសេនីយ៍ក.ស.វ.ណ.ត្រាន-ឌិញថខ់កាន់តែសង្ស័យ:ទោះបីជា លទ្ធផលដែលគួរអោយចង់ឃើញរបស់ខ្លួន... វាត្រូវបាន គេ ទទួលស្គាល់ក៏ដោយ ក៏ថាការលុកលុយកម្ពុជាបានសឱ្យឃើញថានៅពេលខាងមុខ ចោទតិចតួចផ្ទុយទៅវិញក៏មានការឆាឆៅ បង្អាក់ចលនា ទ័ពរបស់វៀតណាមខាងជើង ឆ្ពោះទៅការត្រួតត្រាឡាវ កម្ពុជា និងវៀតណាមខាងត្បូងទាំងអស់ដែរ ។
    ចន-ឝ និង ពួកប្រវត្តិវិទូដទៃទៀត យោធិន និង អសេនិកជន បានពឹងផ្អែកលើសេចក្ដីសន្និដ្ឋាននៃការងាររបស់ខ្លួន លើការ លុកលុយ ដោយការសន្មតថា ប្រព័ន្ធ ខាងដឹកនាំសាស្ត្រវៀតណាមខាងជើង នៅកម្ពុជាត្រូវ  បានបំផ្លាញយ៉ាងខ្លាំងមែនទែន ដែលវាត្រូវប្រែទៅជាអប្រសិទ្ធិភាព ។ ការវាយលុករបស់វៀតណាមខាង ជើងទ្រង់ទ្រាយធំបន្ទាប់មកទៀតគឺការវាយលុកង្វៀន ហ្វេ១៩៧២ (ហៅថា ការវាយលុករដូវផ្ការីក-រដូវក្ដៅនៅ ភាគខាងលិច (Easter)) នឹងផ្ដើមឡើងចេញពីភាគ ខាងត្បូងនៃវៀត ណាមខាងជើងនិងភាគខាងលិចឡាវ មិនមែនពីកម្ពុជាទេ ភស្តុតាងវិជ្ជាមានបង្ហាញថាប្រតិបត្តិការ កម្ពុជានានាក៏បានបន្ត ។ ការពិតទៅថា កងកម្លាំងក.ប.វ.ណ.ផ្ទុយទៅវិញបានកាន់កាប់នៅកម្ពុជា ហើយក៏គ្មានផែនការការវាយលុកដូចគ្នា (រហូតដល់ ឥឡូវនេះក៏ត្រូវគេដឹង) ដែលវាហាក់បីដូចជាមិន ពាក់ព័ន្ធគ្នាទេ ។ ការពិតទៅតាមដឹកនាំសាស្ត្រ ការវាយលុកនៅភាគខាងជើង (ជាពិសេសរឿងមួយដែលសន្មតបាននៅពីក្រោយខ្នងដោយកងកាំភ្លើងធំពាសដែក និងធន់ធ្ងន់) នឹងត្រូវផ្ដើមឡើងកាន់តែជិត ទៅដល់ប្រភពនៃ ហត្ថពលិក និងគ្រឿងផ្គត់ផ្គង់ ក៏ហាក់បីដូចជាមានលទ្ធផលតិចតួចណាស់ ។
 
ពួកអសេនិកជនខ្មែរច្រកស្រូវអង្ករដែលវៀត ណាមខាងជើងបានកាន់កាប
     ការដឹកជញ្ជូនគ្រឿងភស្តុភារបានរកឃើញ យកចេញ រឺ កម្ទេចចោលនៅភាគខាង កើតកម្ពុជាកំឡុង ពេលប្រតិបត្តិ ការ គឺពិតជាសម្បើមអស្ចារ្យមែនទែន: អាវុធម្នាក់ៗ ២០០០០និងអាវុធដែលប្រើដោយយានិក២៥០០ ស្រូវ៧០០០ ដល់៨០០០តោន អាវុ ធយុទ្ធភណ្ឌ១៨០០តោន (រួមមានគ្រាប់កាំភ្លើងត្បាល់ រ៉ូកែត និងគ្រាប់កាំភ្លើងឥតធាក់ ១៤៣០០០គ្រាប់) គ្រឿងបរិក្ខារទំនាក់ទំនង២៩តោន យានជំនិះ៤៣១គ្រឿង និង គ្រឿងផ្គត់ផ្គង់ វេជ្ជសាស្ត្រ ៥៥តោន។ ការស៊ើបការណ៍សម្ងាត់របស់ប.ជ.យ.វ. បាន ប៉ាន់ស្មានថាកងកម្លាំងក.ប.វ.ណ./រ.រ.ជ.នៅភាគ ខាងត្បូងវៀតណាមត្រូវការគ្រឿង ផ្គត់ផ្គង់ទាំងអស់១២២២តោនរាល់ខែ ដើម្បីរក្សាល្បឿនប្រតិបត្តិការជាធម្មតា ។ ដោយសារតែការបាត់បង់ប្រព័ន្ធផ្គត់ផ្គង់នៅកម្ពុជារបស់ខ្លួន ហើយក៏បានបន្ត គំហាត់អាកាសនៅឡាវទៀត ប.ជ.យ.វ.បានប៉ាន់ស្មានថារាល់២,៥តោននៃ សម្ភារៈបានបញ្ជូនចុះទៅខាងត្បូងតាមផ្លូវលំហូជីមិញមានតែមួយទេដែលបានដល់គោលដៅ។ ក៏ប៉ុន្តែ អត្រាបាត់បង់ ពិតគឺ ប្រហែលនៅក្បែរត្រឹម តែដប់ភាគរយតែប៉ុណ្ណោះ ។ កងកម្លាំងវៀតណាមខាងត្បូងបាន ប្រព្រឹត្តទៅ ល្អកំឡុងការលុកលុយ ក៏ប៉ុន្តែតំណែងអ្នកដឹកនាំរបស់ ពួកគេមិន ស្មើភ្នាទេ ។ លោកឧត្តមសេនីយ៍ទ្រីបានបង្ហាញថាមេបញ្ជាការ ដែលប្រសប់ លៃ លកនិងលើកទឹកចិត្ត បានរកបាន ឈ្មោះក្រៅភែតថុននៃចំពុះសេក ពីប្រព័ន្ធ ផ្សព្វផ្សាយអាមេរិក ។ លោកឧត្តម សេនីយ៍ អាប្រាមស៍ក៏បានសរសើរនូវជំនាញនៃលោកឧត្តមសេនីយ៍ង្វៀន-វៀតថាញ់ មេបញ្ជាការនៃ ក្នុងអង្គភាព ទ័ព៤ និងអ្នកផែន ការនៃប្រតិបត្តិការចំពុះសេក ។ ជាអភ័ព្វសម្រាប់ពួកប្រឆាំងកុម្មុយនិស្ត នាយទាហានទាំងពីរត្រូវបានសម្លាប់នៅក្នុង ការប៉ះ ទង្គិចឧទ្ធម្ភាគចក្រ-លោកថាញ់នៅថ្ងៃ២ឧសភានៅកម្ពុជា និងលោកទ្រីនៅខែកុម្ភៈ១៩៧១ ។ ពួកមេបញ្ជាការ ក.ស.វ.ណ.ផ្សេងៗ ទៀត យ៉ាងណាៗ ក៏មិនបានធ្វើបានល្អដែរ ។ បន្ថែមនៅក្នុងការបរិច្ឆេទចុងក្រោយនៅក្នុងការប៉ះទង្គិចនេះ ការតែងតាំង នាយ ឧត្តមសេនីយ៍ក.ស.វ.ណ.ត្រូវបាន រំលឹកដោយភក្ដីភាពខាងនយោបាយជាងសមត្ថភាពអាជីព។ ជាការសាកល្បងនៃវៀតណាម នីយកម្ម ការលុកលុយត្រូវបានលើកសរសើរដោយពួកឧត្តមសេនីយ៍ និង អ្នកនយោបាយរបស់អាមេរិកដូចគ្នា ក៏ប៉ុន្តែពួកវៀត ណាមពិតជាមិនបានធ្វើតែឯងនោះទេ ។ ការចូលរួមនៃកងកម្លាំងជើងគោកនិងអាកាសរបស់ស.រ .បានច្រានចោលជាមុន នូវ ការអះអាងណាមួយដូច្នេះ ។ នៅពេលនោះបានបញ្ជាអោយធ្វើ ប្រតិបត្តិការវាយលុកតែឯង កំឡុងពេលការលុកលុយចូល ទៅ ឡាវ (ប្រតិបត្តិការឡាមសឺន៧១៩) នៅឆ្នាំ១៩៧១ ភាពខ្សោយដែលបានបន្តរបស់ក.ស.វ.ណ.នឹងកាន់តែបានឃើញច្បាស់ទាំង អស់។  ប្រជាជនកម្ពុជា វាសនារបស់ពួកគេត្រូវបានប៉ះពាល់យ៉ាងខ្លាំងបំផុត ដោយសារតែលទ្ធផលនៃការលុកលុយ ហើយ មិនត្រូវបានយកចិត្តទុកដាក់ជាសំខាន់ពីគ្រប់ខាងទាំងអស់ តែពួកប្រវត្តិវិទូតិចតួចណាស់ដែល បានកត់ត្រាទុកនៅខាងក្រោម។ ការលុកលុយ ដែលប្រហែលក្នុងនោះរដ្ឋាភិបាលកម្ពុជាមិនបានសូម្បីតែប្រកាសដំណឹង រហូតដល់វាដំណើរការ ហើយបង្ក អោយសង្គ្រាមផ្ទៃក្នុងកាន់តែក្ដៅឡើងៗ ។ ការដកកង កម្លាំងស.រ.ចេញ បន្ទាប់ពីយុទ្ធនាការ៣០ថ្ងៃត្រឹម បានបន្សល់នូវ ភាពទំនេរដ៏ធំមិនថាតែកងទ័ពកម្ពុជា រឺ ក៏វៀតណាមខាងត្បូងទេក៏មិនអាចបំពេញនៅចន្លោះប្រហោងនេះបានដែរ ។
     ក្រោយមកទៀតកងកម្លាំងលន់-ណុលនឹងត្រូវបានប្រយុទ្ធតតាំងមិនថាតែជាមួយក.ប. វ.ណ.និងរ.រ.ជ.ប៉ុណ្ណោះទេ ក៏ប៉ុន្តែ ក៏ត្រូវតតាំងជាមួយកុបកម្មក្នុងស្រុក ដែលកំពុងតែកើនឡើងឥតឈប់ឈរ ដែលកាល ណោះត្រូវបានគាំទ្រយ៉ាងពេញទំហឹង ដោយហាណូយ និងកងកម្លាំងប្រដាប់អាវុធរបស់ខ្លួន ។ កម្ពុជា (ដូចគ្នានឹងឡាវជិតខាងដែរ) បាននឹងលិចលង់ជាមួយការ ដក ទ័ពថយរបស់ពួកអាមេរិក និង អត្ថិភាពនៃអនាគត សារធារណរដ្ឋវៀតណាម ។ រាប់លាននាក់នៃជនកម្ពុជា បាននឹងចំណាយ តម្លៃចុងក្រោយនេះ ដែលជាលទ្ធផលនៃជ័យជម្នះរបស់ពួកខ្មែរក្រហម ហើយក្នុងមួយទសវត្ស រឺ ក៏តមកទៀត ហាណូយនឹង បានដឹងថាខ្លួនស្ថិតនៅក្នុងសង្គ្រាមជាមួយសម្ព័ន្ធមិត្តចាស់របស់ខ្លួនជាមិនខាន ។

No comments:

Post a Comment