ជាក់ស្តែងមានមហាបាតុកម្មអហិង្សាធំៗចំនួន២ដែលបានកើតឡើងក្នុងប្រទេសតូច១នេះ ដែលបាតុករមានចំនួនយ៉ាងច្រើនក្នុងប្រវត្តសាស្ត្រមិនធ្លាប់មាន ដែលជាហេតុធ្វើអោយមតិ ទូទៅធ្វើការកត់សំគាល់ជាខ្លាំងទាំងក្នុងប្រទេសក្តី អ្នកនៅក្រៅប្រទេសក្តី។ ខាងក្រោមនេះ ជាមហាបាតុកម្មទាំង២នោះដែលយើងនិងវិភាគទាំងអស់គ្នាដូចតទៅ៖
- មហាបាតុកម្មអហិង្សា ថ្ងៃ៩ មិថុនា
កន្លែងដែលធ្វើបាតុកម្មវិញនៅទីលានប្រជាធិបតេយ្យជាកន្លែងធំ និងនៅតាមទីសាធារណៈ ផ្សេងៗដូចជាតាមមុខទីវត្តអារាមនានា ទីប្រជុមជននៃខេត្តនីមួយៗជាដើម។
ឯអ្នកចូលរួម មានទាំងមន្ត្រីរាជការ ព្រះសង្ឃ ក្មេងវត្ត តាជីយាយជីទាំងដែលពួកគាត់មាន ឆន្ទៈពិតប្រាកដក្តី និង ទាំងរងគំនាបនយោបាយក្តី ការងារក្តី និងមានការជួលផងទៀត ។តាមពត៌មានជាក់លាក់១ថា បាតុករនិងបានប្រាក់២០០០០៛ជាថ្នូរនិងការស្រែកបំពងសម្លេង ប៉ុន្តែក្រោយបាតុកម្មរួចពួកគេទទួលបានត្រឹមតែ៨០០០៛ប៉ុន្នោះ។
កម្មវត្ថុនៃបាតុកម្មនេះគឺសូមអោយលោក កឹម សុខា អនុប្រធានគណបក្សសង្រ្គោះជាតិ សុំ ទោសជាធារណៈចំពោះសាធារណជនទូទៅនូវពាក្យសម្តីថ្លែងនយោបាយរបស់ខ្លួនថា គុក ទូលស្លែងជាគុកសិប្បនិមិត្តរបស់វៀតណាម។
បាតុកម្មនេះមានការសាទរយ៉ាងខ្លាំងពីលោកនាយករដ្ឋមន្ត្រី និងបានផ្សាយក្នុងទូរទស្សន៍ ដែលគេស្គាល់ថាជាទូរទស្សន៍ល្បីខាងបន្លំបោកប្រាស់ប្រជាពលរដ្ឋនោះ។
សូមបញ្ជាក់ថាគេមិនបាននិយាយសោះឡើយរឿងការខ្ជះខ្ជាយសេដ្ឋកិច្ច ឬសន្តិសុខរបស់ ជាតិក្នុងមហាបាតុកម្មនេះ។
- មហាបាតុកម្មអហិង្សា ថ្ងៃ៧ កញ្ញា
កន្លែងធ្វើមហាបាតុកម្មនេះអនុញ្ញាតិអោយធ្វើតែ១កន្លែងប៉ុណ្ណោះគឺ សួនសេរីភាព ហៅថា ទីលានប្រជាធិបតេយ្យ និងកំណត់ចំនួនមនុស្សត្រឹមតែ១ម៉ឺននាក់ប៉ុណ្ណោះ បើយើងគិតគឺ ខុសពីប្រព័ន្ធប្រជាធិបតេយ្យ ប៉ុន្តែគេយោងលើហេតុផលសន្តិសុខសណ្តាប់ធ្នាប់ជាតិ។
អ្នកចូលរួមមានសាធារណៈជនទូទៅរួមមានព្រះសង្ឃ ក្មេងវត្ត និស្សិត សិស្ស បុគ្គលអង្គការ ជាដើម ដែលស្រលាញ់យុត្តិធម៌ គិតថាសន្លឹកឆ្នោតរបស់ខ្លួន គេយកមកលេងសើច។ គួរបញ្ជាក់ផងថាស្ថាប័នព្រះសង្ឃបានចេញប្រកាស១ដែលហាមឃាត់ព្រះសង្ឃ ដូនជីតាជី និងអ្នកស្នាក់នៅវត្តទាំងអស់មិនអោយចូលរួមក្នុងបាតុកម្មឡើយដែលនេះខុសពីគោលការណ៍ ប្រជាធិបតេយ្យ និងបះពាល់ដល់សិទ្ធិសេរីភាពបុគ្គល ឬសិទ្ធិមនុស្សដែលទទួលស្គាល់អង្គ ការសហប្រជាជាតិ ដែលក្នុងនោះមានកម្ពុជាជាសមាជិកផងដែរ។ ប្រជាពលរដ្ឋមកពីតាម បណ្តាខេត្តត្រូវបានពិនិត្យ ឆែកឆេតាមរថយន្តតូចក្តី ធំក្តី ទោចក្រយានក្តី ដែលទង្វើនេះគឺ អោយខ្មាស់អៀនខ្លាំងណាស់ចំពោះមនុស្សដែលគេបរិសុទ្ធ និងមិនដឹងអីនោះ តែនគរបាល អាជ្ញាធរ និងថ្នាក់ដឹកនាំសង្ឃអាចធ្វើបានក្រោមសម័យដឹកនាំដ៏ខ្ពស់ខ្ពងរបស់សម្តេចតេជោ។
កម្មវត្ថុនៃបាតុកម្មនេះគឺទាមទារកយុត្តិធម៌ជុំវិញការបោះឆ្នោតកន្លងទៅដែលគេមើលឃើញ ថាជាមានភាពមិនប្រក្រតីជាច្រើនរាប់ភ្លេច ទាំងប្រព័ន្ធ និងបច្ចេកទេស ដែលនាំទៅរក ការបរាជ័យដ៏ធំនៃស្ថាប័នជាតិ គជប ពីសំណាក់ប្រជាពលរដ្ឋខ្មែរភាគច្រើន និងពួកគាត់ ឆ្អែតចិត្តនិងដំណោះស្រាយកន្លងមករវាងគណបក្ស២ដែលមានឈ្នះឆ្នោតក្នុងសភា និងចុង ក្រោយស្ថាប័នដែលបិទផ្លូវតវ៉ាគឺ ក្រុមប្រឹក្សាធម្មនុញ្ញដែលមានភារៈដោះស្រាយជម្លោះក្រោយ បោះឆ្នោត តែដំណោះស្រាយតាមដំណាក់កាលខាងលើធ្វើអោយគាត់អស់កម្លាំងជាខ្លាំង។
សូមបញ្ជាក់ថាបាតុកម្មនេះមានភ្នែកមនុស្សជាច្រើនកំពុងសម្លឹងមក មានការត្រៀមជើងប្រួល ជាច្រើនផ្នែករបស់រដ្ឋាភិបាលក្នុងការទប់ទក់បើសិនជាបាតុកម្មអហិង្សានេះក្លាយជាហិង្សាវិញ។ បណ្តាញសារពត៌មានក្នុងស្រុកក្តី ក្រៅស្រុកក្តីបានចាប់អារម្មណ៍ជាខ្លាំងនិងបានចុះមកផ្តិត រូបភាពខុសពីទូរទស្សន៍ស្រុកខ្មែរដែលស្ងាត់ដូចចោរលួចសោះដែលគេគិតថាអាចបោកប្រជា ពលរដ្ឋខ្លួនឯងបានបន្តទៀត ដែលនេះគឺជាការគិតខុសស្រណោះ។
បាតុកម្មនេះមានការគាំទ្រពីប្រជាពលរដ្ឋ១ចំនួននិងមានការមិនពេញចិត្តនិងប្រជាពលរដ្ឋ១ ចំនួនផងដែរ។ អ្នកដែលគាំទ្រយើងលើ ភាពអយុត្តិធម៌កើតមានចំពោះខ្លួន ចំពោះការបោះ ឆ្នោតនិងអ្នកដែលមិនពេញចិត្តដោយយើងលើ សន្តិសុខសណ្តាប់ធ្នាប់ជាតិ មុខរបរអាជីវកម្ម របស់ខ្លួន ជាដើម។
រវាងបណ្តាហេតុផលទាំង២ខាងលើជាហេតុផលរៀងៗខ្លួនរបស់ប្រជាពលរដ្ឋ ប៉ុន្តែក្នុងនាម ជាពលរដ្ឋនៃប្រទេស១គឺត្រូវបានគិតគួរប្រយោជន៍ខ្លួនផង និងប្រយោជន៍រួម មិនត្រូវបោះ ចោលប្រយោជន៍ណា១នោះទេ នេះទើបហៅថាពលរដ្ឋដែលមានចំនេះដឹង។ គួរបញ្ជាក់ថា ប្រយោជន៍ជាតិមាន ទើបប្រយោជន៍ឯកជនបាន ប្រៀបដូចជាដើមនិងផ្លែអ៊ីចឹងដែរ បើម្នាក់ៗ ចាំតែបេះផ្លែរួចមិននាំគ្នាថែដើម នោះប្រាកដជាដើមងាប់លែងផ្លែ ឯផលដែលធ្លាប់ទទួលបាន ក៏អត់ទទួលបានដូចមុនដែរ។ ដូច្នេះដើមគឺជាតិ ផ្លែគឺប្រយោជន៍ខ្លួន ត្រូវថែរក្សាអោយបាន ទាំង២ទើបអាចរស់ទៅមុខបានទៀត។ សូមចាំថាបើភ្លេចគិតខាងណា១ នោះដូចជាសម្លាប់ ខ្លួនឯងចឹងដែរ៕
No comments:
Post a Comment