មិនត្រឹមតែជាមហាអំណាចសេដ្ឋកិច្ច
លេខមួយលើពិភពលោក អាមេរិកក៏ត្រូវបានគេទទួលស្គាល់ថា
ជាមហាអំណាចយោធាឈានមុខគេនៅលើលោកខាងបច្ចេកវិទ្យាសព្វាវុធដ៏
ទំនើបបំផុតនៅក្នុងសតវត្សទី ២១ នេះដែរ។
សមត្ថភាពយោធាប្រកបដោយសក្ដានុពលនេះ
បានធ្វើឲ្យអាមេរិកទទួលបានជោគជ័យស្ទើរតែគ្រប់សមរភូមិសង្គ្រាម
ទាំងអស់ មិនថាតាមផ្លូវគោក ផ្លូវទឹក
ឬផ្លូវអាកាសនាពេលកន្លងមក។
សូមមើលកម្លាំងយោធារបស់អាមេរិកតាមផ្នែកនីមួយៗគិតត្រឹមឆ្នាំ២០១២៖
ស្ថានភាពកម្លាំងកងទ័ព
ក្នុងចំណោមប្រជាជនសរុបប្រមាណ ៣១៣,៨ លាននាក់ (២០១២) អាមេរិក មានប្រជាជនពេញវ័យជាង ១៤៥,២លាននាក់ និងមានចំនួនប្រជាជនជាប់កាតព្វកិច្ចយោធាជាង ១២០លាននាក់។ ទន្ទឹមនឹងនេះ យុវជនដែលដល់អាយុបំពេញកាតព្វកិច្ចយោធាមានចំនួនជាង ៤,២លាននាក់ ខណៈដែលកងទ័ពសកម្មជួរមុខ និង កងទ័ពសកម្មបម្រុងមានចំនួនប្រហាក់ប្រហែលគ្នា ពោលគឺប្រមាណជាង ១,៤លាននាក់។
កងទ័ពជើងគោក
មហាអំណាចយោធាមួយនេះ មានរថក្រោះចំនួន ៨៣២៥គ្រឿង ហើយក្នុងនោះក៏មានរថក្រោះពិឃាដដ៏មានសក្ដានុពលនៅសមរភូមិដែលជា សមិទ្ធផលចុងក្រោយបំពាក់ដោយបច្ចេកវិទ្យាទំនើបរបស់ខ្លួនប្រភេទ M1 Abrams ផងដែរ។ ក្រៅពីនេះនៅមានរថពាសដែកចំនួន ១៨.៥៣៥គ្រឿងកំពុងត្រៀមខ្លួន និងត្រូវបានប្រើប្រាស់នៅលើសមរភូមិជាច្រើននៅពេលកន្លងមក។
កងទ័ពជើងអាកាស
នៅពេលបច្ចុប្បន្ន អាមេរិកមានយន្តហោះចម្បាំងសរុបប្រមាណជា ១៥.២៩៣ គ្រឿងដែល ក្នុងនោះក៏មានយន្តហោះបំបាំងកាយ B-2 និងយន្តហោះ Drone ដ៏មានសក្ដានុពលនិងមានប្រសិទ្ធភាពបំផុតដែលអាចហោះហើររាប់ម៉ឺន គីឡូម៉ែត្រដោយមិនបាច់ចុះចត។ ក្រៅពីនេះ ប្រទេសនេះនៅមានឧទ្ធម្ភាគចក្រចំនួន ៦ ៦៦៥គ្រឿងកំពុងត្រៀមខ្លួន និងបានធ្វើប្រតិបត្តិការយ៉ាងសន្ធឹកសន្ធាប់នៅក្នុងសង្គ្រាមអាហ្វហ្គានីស្ថាន និងអ៊ីរ៉ាក់។
កងទ័ពជើងទឹក
ងាកមកកងកម្លាំងជើងទឹកវិញ អាមេរិកមាននាវាយោធាចំនួន ២៩០គ្រឿង នាវាផ្ទុកយន្តហោះ ១១គ្រឿង នាវាចម្បាំងបុរាណប្រភេទ Frigates ចំនួន២៤គ្រឿង និងនាវាពិឃាដ ៦១គ្រឿង។ ក្រៅពីនោះ នៅមាននាវាមុជទឹកដ៏ទំនើបៗបំផុតចំនួន ៧១គ្រឿង នាវាល្បាតតាមឆ្នេរចំនួន ១២គ្រឿង រួមទាំងនាវាបង្កៃគ្រាប់មីនចំនួន ១៤គ្រឿង និងនាវាបើកលើទឹកនិងលើគោកប្រមាណជា ២៨គ្រឿងផ្សេងទៀត។
លើសពីនេះ គេក៏មិនត្រូវមើលរំលងដែរថា
អាមេរិកនៅមានគ្រាប់រ៉ុកកែត
មីស៊ីលទំនើបៗដែលបំពាក់ដោយបច្ចេកវិទ្យានាំផ្លូវមិនថាជើងគោក
ជើងអាកាស និង ជើងទឹកឡើយ។ អ្វីដែលកាន់តែពិសេស
និងស្ដាប់ទៅគួរឲ្យខ្លាចទៀតនោះ
មហាអំណាចមួយនេះក៏មានអាវុធប្រល័យលោកនុយក្លេអ៊ែរប្រមាណ ៧៦៥០គ្រាប់
ដែលមានអនុភាពខ្លាំងជាងគ្រាប់នុយក្លេអ៊ែរទម្លាក់នៅជប៉ុនក្នុង
សង្គ្រាមលោកលើកទី២ រាប់សិបដងទៅទៀតផង។ ទោះជាយ៉ាងនេះក្ដី
តាមការលើកឡើងពីអ្នកវិភាគមួយចំនួនឱ្យដឹងថា
អាមេរិកចូលចិត្តសំញែងឱ្យពិភពលោកបានឃើញបែបនេះ
តែសត្រូវក្នុងសម័យសង្គ្រាមត្រជាក់គឺ រុស្ស៊ីក៏មិនណយដែរ។
រង់ចាំតាមដានជាមួយ Sabay ពីកម្លាំងសព្វាវុធរុស្ស៊ីនៅពេលក្រោយ៕
ប្រែសម្រួល៖ Narin
ប្រភព៖ globalfirepower & cnn & wikipedai
សូមមើលកម្លាំងយោធារបស់អាមេរិកតាមផ្នែកនីមួយៗគិតត្រឹមឆ្នាំ២០១២៖
ស្ថានភាពកម្លាំងកងទ័ព
ក្នុងចំណោមប្រជាជនសរុបប្រមាណ ៣១៣,៨ លាននាក់ (២០១២) អាមេរិក មានប្រជាជនពេញវ័យជាង ១៤៥,២លាននាក់ និងមានចំនួនប្រជាជនជាប់កាតព្វកិច្ចយោធាជាង ១២០លាននាក់។ ទន្ទឹមនឹងនេះ យុវជនដែលដល់អាយុបំពេញកាតព្វកិច្ចយោធាមានចំនួនជាង ៤,២លាននាក់ ខណៈដែលកងទ័ពសកម្មជួរមុខ និង កងទ័ពសកម្មបម្រុងមានចំនួនប្រហាក់ប្រហែលគ្នា ពោលគឺប្រមាណជាង ១,៤លាននាក់។
កងទ័ពជើងគោក
មហាអំណាចយោធាមួយនេះ មានរថក្រោះចំនួន ៨៣២៥គ្រឿង ហើយក្នុងនោះក៏មានរថក្រោះពិឃាដដ៏មានសក្ដានុពលនៅសមរភូមិដែលជា សមិទ្ធផលចុងក្រោយបំពាក់ដោយបច្ចេកវិទ្យាទំនើបរបស់ខ្លួនប្រភេទ M1 Abrams ផងដែរ។ ក្រៅពីនេះនៅមានរថពាសដែកចំនួន ១៨.៥៣៥គ្រឿងកំពុងត្រៀមខ្លួន និងត្រូវបានប្រើប្រាស់នៅលើសមរភូមិជាច្រើននៅពេលកន្លងមក។
រថក្រោះពិឃាដដ៏មានសក្ដានុពលM1 Abrams
កាំភ្លើងធំប្រភេទអូសសណ្ដោង
ទន្ទឹមគ្នានេះដែរ អាមេរិកនៅមានកាំភ្លើងធំនាំមុខចល័ត ១៩៣៤គ្រឿង កាំភ្លើងធំប្រភេទអូសសណ្ដោងចំនួន ១៧៩១គ្រឿង ប្រព័ន្ធបាញ់គ្រាប់រ៉ុកកែតច្រើនកាណុង (MLRS) ១៣៣០គ្រឿង រួមទាំងចំនួនកាំភ្លើងត្បាល់ប្រមាណជា ៧៥០០គ្រឿង។ ក្រៅពីនេះ ខ្លួននៅមានសព្វាវុធប្រឆាំងរថក្រោះ ២៨.០០០គ្រឿង និងយានជំនិះដឹកជញ្ជួនកងទ័ពជើងគោកចំនួន ១០៦.៤០៧គ្រឿងថែមទៀតផង។កងទ័ពជើងអាកាស
នៅពេលបច្ចុប្បន្ន អាមេរិកមានយន្តហោះចម្បាំងសរុបប្រមាណជា ១៥.២៩៣ គ្រឿងដែល ក្នុងនោះក៏មានយន្តហោះបំបាំងកាយ B-2 និងយន្តហោះ Drone ដ៏មានសក្ដានុពលនិងមានប្រសិទ្ធភាពបំផុតដែលអាចហោះហើររាប់ម៉ឺន គីឡូម៉ែត្រដោយមិនបាច់ចុះចត។ ក្រៅពីនេះ ប្រទេសនេះនៅមានឧទ្ធម្ភាគចក្រចំនួន ៦ ៦៦៥គ្រឿងកំពុងត្រៀមខ្លួន និងបានធ្វើប្រតិបត្តិការយ៉ាងសន្ធឹកសន្ធាប់នៅក្នុងសង្គ្រាមអាហ្វហ្គានីស្ថាន និងអ៊ីរ៉ាក់។
យន្តហោះ Drone គ្មានមនុស្សបើកមានប្រសិទ្ធភាពបំផុតក្នុងការវាយប្រហារ
ងាកមកកងកម្លាំងជើងទឹកវិញ អាមេរិកមាននាវាយោធាចំនួន ២៩០គ្រឿង នាវាផ្ទុកយន្តហោះ ១១គ្រឿង នាវាចម្បាំងបុរាណប្រភេទ Frigates ចំនួន២៤គ្រឿង និងនាវាពិឃាដ ៦១គ្រឿង។ ក្រៅពីនោះ នៅមាននាវាមុជទឹកដ៏ទំនើបៗបំផុតចំនួន ៧១គ្រឿង នាវាល្បាតតាមឆ្នេរចំនួន ១២គ្រឿង រួមទាំងនាវាបង្កៃគ្រាប់មីនចំនួន ១៤គ្រឿង និងនាវាបើកលើទឹកនិងលើគោកប្រមាណជា ២៨គ្រឿងផ្សេងទៀត។
ប្រភព៖ globalfirepower & cnn & wikipedai
No comments:
Post a Comment