Tuesday, September 17, 2013

សហគ្រាសសាធារណៈ

I.បទបញ្ញាត្តិទូទៅ
ក.ប្រភេទ និងទ្រង់ទ្រាយសហគ្រាសសាធារណៈ
១.និយមន័យ
សហគ្រាសសាធារណៈត្រូវបានកំណត់អត្ថន័យទៅតាមវិស័យសកម្មភាពនិងគោលដៅកំណត់ ដើម្បីកំណត់បែបផែនគ្រប់គ្រងសហគ្រាស ។
១.១- វិស័យសកម្មភាព
សហគ្រាសសាធារណៈ  ធ្វើសកម្មភាពសេដ្ឋកិច្ចដែលអាចមានភាពប្រហាក់ប្រហែលគ្នានឹង សហគ្រាសឯកជន ។ជាទូទៅសកម្មភាពសាធារណៈស្ថិតក្រោមបរិយាកាសប្រកួតប្រជែងនិង ក្រោមឥទ្ធិពលនៃទីផ្សារ។សហគ្រាសសាធារណៈមានគោលដៅពង្រីកនិងទាញយក(ប្រាក់ ចំណេញ)ផលប្រយោជន៍អំពីសកម្មភាពរបស់ខ្លួនតាមរយៈធនធានទាំងអស់ ( លក់សំភារៈ ឬសេវា ) ។  លក្ខណៈទាំងអស់ តំរូវឲ្យសហគ្រាសសាធារណៈ  ត្រូវមានស្វ័យភាពក្នុងការគ្រប់គ្រង ។  លក្ខខណ្ឌនេះអាចបំពេញបាន  តាមការផ្តល់នូវនីតិបុគ្គលភាពនិងស្វ័យភាពហិរញ្ញវត្ថុ ។
សហគ្រាសសាធារណៈមាននីតិបុគ្គលភាពនិងស្វ័យភាពហិរញ្ញវត្ថុ ហើយធ្វើសកម្មភាពតែ លើ ផ្នែកឧស្សាហកម្ម  ឬពាណិជ្ជកម្មតែប៉ុណ្ណោះដែលខុសប្លែកពីអង្គភាពមិនមែនស្វ័យ័តរបស់រដ្ឋ ដែលត្រូវរំសាយឬត្រូវកែប្រែឲ្យទៅជាសហគ្រាសសាធារណៈ  សហគ្រាសសាធារណៈរដ្ឋបាល ។
សហគ្រាសសាធារណៈខុសប្លែកគ្នាទាំងស្រុងពីអង្គភាពរដ្ឋបាលរបស់រដ្ឋឮដែលមានលក្ខណៈ សេដ្ឋកិច្ចតែលក្ខណៈសេដ្ឋកិច្ចនេះ អាចកើតមានឡើង បន្តិចបន្ទួចនៅក្នុងសកម្មភាពប្រតិបត្តិកា រឧស្សាហកម្ម  ពាណិជ្ជកម្មប៉ុណ្ណោះ ។
១.២- គោលដៅដោយឡែកនិងទំរង់ចាត់តាំង
សហគ្រាសសាធារណៈអនុវត្តគោលដៅក្រោមរូបភាពផលប្រយោជន៍រួមតាមគោល នយោបាយរបស់រាជរដ្ឋាភិបាល។ក្នុងក្របខណ្ឌនេះសហគ្រាសសាធារណៈត្រូវស្ថិតនៅក្រោម អាណាព្យាបាលរបស់រដ្ឋហើយអាចទទួលបុព្វសិទ្ធិនៃអំណាចសាធារណៈ។ គោលការណ៍នេះបាននាំឲ្យមានការបង្កើតច្បាប់សំរាប់សហគ្រាសសាធារណៈដោយត្រូវគ្រោង អំពីបែបទដោយឡែកនៃការចាត់តាំង និងការត្រួតពិនិត្យ ។
.នីតិបុគ្គលភាព និងស្វ័យភាពហិរញ្ញវត្ថុ
ក្នុងនាមជានីតិបុគ្គលស្វ័យត  សហគ្រាសសាធារណៈទាំងឡាយណា ត្រូវមានលក្ខណៈសម្បត្តិ  ដូចតទៅ ៖
  1. មាននាមការណ៍  និងទីស្នាក់ការរបស់ក្រុមហ៊ុន ( លំនៅដ្ឋាន ) ។
  2. មានកម្មវត្ថុច្បាស់លាស់របស់ក្រុមហ៊ុន ។
  3. មានក្រុមប្រឹក្សាភិបាល និងការគ្រប់គ្រងដោយឡែក ( ប្រធា​នអគ្គនាយក ឬអគ្គនាយក )  ។
  4. មានថវិការផ្ទាល់ឯករាជ្យ។សហគ្រាសសាធារណៈអាចរក្សាទុកប្រាក់ចំណូលដែលអស់ឬ លើសបានសំរាប់ដំណើការសកម្មភាពរបស់ខ្លួន ។
  5. មានទ្រព្យសម្បត្តិផ្ទាល់(កម្មសិទ្ធិពេញច្បាប់) សំរាប់ធ្វើសកម្មភាព ដូចមានគ្រោងទុក ឬ និយោជិតរបស់ខ្លួន  ក្នុងពេលបំពេញការងារជូនក្រុមហ៊ុន ។
  6. មានសមត្ថភាពចុះកិច្ចសន្យា និងប្តឹង ឬការពារនៅតុលាការ ។
  7. ទទួលខុសត្រូវផ្នែកព្រម្មទណ្ឌ និងរដ្ឋប្បវេណីលើទង្វើរបស់អ្នកតំណាងស្របច្បាប់ ឬនិយោ ជិករបស់ខ្លួនក្នុងពេលបំពេញការងារជូនក្រុមហ៊ុន ។
៣.ទំរង់សហគ្រាសសាធារណៈ
សហគ្រាសសាធារណៈបែងចែកជា ៣ប្រភេទគឺ ៖
១- គ្រឹះស្ថានសាធារណៈជាលក្ខណៈសេដ្ឋកិច្ច ( គ.ស.ស ) ដែលស្ថិតនៅក្នុងប្រភេទ ៖
-សម្មភាពជាលក្ខណៈសេដ្ឋកិច្ច ដែលការងារតំរូវឲ្យប្រើបុព្វសិទ្ធនៃអំណាចសាធារណៈ
-សកម្មភាពជាលក្ខណៈសេដ្ឋកិច្ច ដែលត្រូវមានទំនាក់ទំនងជាមួយសកម្មភាព រដ្ឋបាលនិងមានបេសកកម្មសំរួលសកម្មសំរួលសកម្មភាពសេដ្ឋកិច្ច  និង ជីវភាពសង្គម ។
២- ក្រុមហ៊ុនរដ្ឋ ( ក្រ.រ )
ក្រុមហ៊ុនរដ្ឋ( ក្រ.រ )ដែលមូលធនកាន់កាប់ដោយរដ្ឋ អាចចាត់ចូលក្នុងប្រភេទ សកម្មភាពសេដ្ឋកិច្ច ហើយ ដែលរដ្ឋចង់រក្សាទុកទាំងស្រុង  និងមិនស្ថិតក្នុងលក្ខណៈវិនិច្ឆ័យនៃ គ.ស.ស ទេ ។
៣- ក្រុមហ៊ុនចំរុះ
ក្រុមហ៊ុនចំរុះដែលនៅក្នុងនោះ  ភាគកម្មសាធារណៈមានចំនួនស្មើ  ឬលើសពី ៥១% នៃដើមទុនរបស់ក្រុនហ៊ុន  ឬសិទ្ធិបោះឆ្នោត ។
ភាគកម្មសាធារណៈ   ត្រូវកំណត់ជាភាគហ៊ុនដែលបង់ចូលដោយឡែកពីគ្នាឬរួមគ្នាដោយ ឡែកពីគ្នាដោយរដ្ឋ គ.ស.សក្រ.រឬអង្គការសាធារណៈផ្សេងទៀតដែលមាននីតិបុគ្គលភាព គតិយុត្ត។ ចំពោះខេត្តនិងក្រុងក្នុងខណៈដែលខ្លួនគ្មានលក្ខន្តិកៈជានីតិបុគ្គលសាធារណៈទេ នោះមិនអាចដាក់ភាគកម្មក្នុងក្រុមហ៊ុនចំរុះឬកាន់កាប់មូលធនទាំងស្រុងបានទេ។
ភាគកម្មជាចំនួនភាគច្រើនរបស់ក្រុមហ៊ុនចំរុះដែលមានភាគកម្មសាធារណៈជាចំនួនភាគច្រើន នៅក្នុងសាខាណាមួយនោះគឺមិនអាចផ្តល់អោយសាខានោះ មានលក្ខន្តិកៈជាសហគ្រាស សាធារណៈបានដែរ។
ខ.វិធានគតិយុត្តរួមចំពោះសហគ្រាសសាធារណៈ
១.ការទទួលខុសត្រូវផ្នែកហិរញ្ញវត្ថុរបស់ម្ចាស់កម្មសិទ្ធិឬភាគហ៊ុនសាធារណៈ នៃសហគ្រាសសាធារណៈ
រដ្ឋជាម្ចាស់កម្មសិទ្ធិ គ.ស.ស ឬជាម្ចាស់ភាគហ៊ុន ក្រ.រ និង ក្រ.ច ដែលមានភាគកម្មសាធារណៈ ជាចំនួនភាគច្រើន  បង់ខាតត្រឹមតែចំនួនភាគទុនរបស់ខ្លួនប៉ុណ្ណោះ ។    រដ្ឋជាប់ពាក់ព័ន្ធជាមួយ ការខ្ចីបុល ដែលបានកិច្ចសន្យាដោយសហគ្រាស លុះណាតែកិច្ចសន្យានេះត្រូវធានាពីរដ្ឋជាមុន ។
ករណីដូចគ្នានេះ  ក៏អនុវត្តចំពោះ គ.ស.ស ឬ  ក្រ.រ  ឬអង្គការសាធារណៈផ្សេងដែលមានស្វ័យភាព ហិរញ្ញវត្ថុ  ក្នុងឋានៈជាម្ចាស់ភាកហ៊ុនចំរុះ  ដែលមានភាគកម្មសាធារណៈជាចំនួនភាគច្រើន ។
២.ការគ្រប់គ្រងផ្នែកទ្រព្យសម្បត្តិ គណនេយ្យ និងហិរញ្ញវត្ថុ
សហគ្រាសសាធារណៈអាចជាអ្នកទទួលប្រើប្រាស់ទ្រព្យសម្បិតិ្តក្នុងក្របខណ្ឌដែលកំណត់ដោយ បទបញ្ញត្តិស្តីពីការគ្រប់គ្រងបញ្ហានេះ។ សហគ្រាសសាធារណៈ ​អាចមានកម្មសិទ្ធិពេញលេញផង ដែរលើទ្រព្យសម្បត្តិដែលបានទទួល  និងគ្រប់គ្រងដោយងនុឡោមតាមបទបញ្ញត្តិលក្ខន្តិកៈ ដែលគ្រប់គ្រង ទ្រព្យសម្បត្តិទាំងនោះ ។
សហគ្រាសសាធារណៈត្រូវកាន់គណនេយ្យតាមវិធាន  និងទំរង់ដែលបានចែងក្នុងប្លង់គណ នេយ្យជាតិ​​ ។  សហគ្រាសសាធារណៈត្រូវប្រតិបត្តិឲ្យស្របតាមគោលការណ៍គណនេយ្យ ដែលអនុញ្ញាតឲ្យប្រើជាទូទៅក្នុងការរៀបចំតារាងហិរញ្ញវត្ថុរបស់ខ្លួន ដូចជា តុល្យការ និងគណនីលទ្ធផលជាដើម ។  ម្យាង ទៀតសហគ្រាសសាធារណៈ  ត្រូវអនុវត្តជាជំហ៊ានៗ  នូវប្រព័ន្ធគណនេយ្យវិភាគ ដើម្បីវាយតម្លៃថ្លៃដើម  អាជីវកម្ម  និងស្នាដៃពិតពិសេសរបស់ខ្លួន ។  អនុក្រឹត្យស្តីពីការបង្កើត   គ.ស.ស ​  អាចសំរេចវិធានមួយចំនួននៃគណនេយ្យសាធារណៈ ដែលត្រូវអនុវត្តលើគ.ស.សជាពិសេសស្តីពីការបែងចែកអំណាចអាហារប័កដាច់ ពីគណ នេយ្យករការតែងតាំងភ្នាក់ងារគណនេយ្យដោយរដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច  និងហិរញ្ញវត្ថុ ។
ក្នុងការគ្រប់គ្រងហិរញ្ញវត្ថុ(ជាអាទិការគ្រប់គ្រងគណនេយ្យសាច់ប្រាក់និងកម្មវិធីនៃកាវិនិ យោគ)សហគ្រាសត្រូវគោរពនូវវិធានដោយប្រុងប្រយ័ត្ននិងធានារ៉ាប់រងការថែរក្សាទ្រព្យ សម្បត្តិរបស់ខ្លួន។ ក្នុងករណីនេះសហគ្រាសត្រូវម៉ឺងម៉ាត់ក្នុងការជ្រើសរើសដៃគូហិរញ្ញវត្ថុរបស់ ខ្លួន(ធនាគារ)ហើយតឹងរឹងក្នុងការប្រមូលចំណូលអាជីវកម្មនិងការគ្រប់គ្រងអតិថិជន ។
៣.របបសារពើពន្ធ
សហគ្រាសសាធារណៈត្រូវស្ថិតនៅក្រោមរបបរួមស្តីអំពីសារពើពន្ធហើយត្រូវជាប់ពន្ធ និងអាករដូចជាសហគ្រាសឯកជនដែរ។បទបញ្ញត្តិនេះតំរូវឲ្យសហគ្រាសសាធារណៈចាប់ ពីថ្ងៃអនុវត្តលក្ខន្តិកៈគតិយុត្តិថ្មីរួចពីការបង់ប្រាក់ខាងក្រោម ៖
-ប្រាក់រំលស់
-ប្រាក់ចំណូលដែលបានមកពីអនុប្បទានទ្រព្យសកម្មដែលជាទ្រព្យសម្បត្តិរបស់សហគ្រាស
-មូលនិធិចល័តដែលលើស
ក្នុងឋានៈជាម្ចាស់កម្មសិទ្ធិសហគ្រាស ឬម្ចាស់ភាគហ៊ុន  រដ្ឋរក្សាសិទ្ធិពេញលេញ ដើម្បីកាត់យក មួយភាគនៃប្រាក់ចំណេញ  ធ្វើយ៉ាងណាកុំឲ្យការកាត់នេះប៉ះពាល់ដល់ហិរញ្ញវត្ថុ  និងរាំងស្ទះដល់ ដំណើរ ការរបស់សហគ្រាស ។
៤.លក្ខន្តិកៈបុគ្គលិក
បុគ្គលិកសហគ្រាស  គឹជានិយោជិកនៃនីតិឯកជន  លើកលែងតែភ្នាក់ងារក្របខណ្ឌមុខងារ សាធារណៈ ដែលដាក់ឲ្យនៅក្រៅតំណែងសំរាប់បំពេញមុខងារដឹកនាំ ។សញ្ញាណនៃពាក្យ “មុខងារដឹកនាំ”   ត្រូវស្ថិតនៅក្នុងន័យកំរិត  ហើយសំដៅចំពោះតែតំណែងដូចខាងក្រោម  ប៉ុណ្ណោះ៖
- ប្រធានអគ្គនាយក  អគ្គនាយក  ឬអគ្គនាយករង
ក្រុមប្រឹក្សាភិបាលរបស់សហគ្រាសនីមួយៗត្រូវរៀបចំធ្វើលក្ខន្តិកៈដោយឡែកដែលហៅថា បទបញ្ជារបស់បុគ្គលិកហើយដែលកំណត់កាតព្វកិច្ចនិងសិទ្ធិរបស់និយោជិក  ការជ្រើសរើស  ការវិវត្តន៍នៃអាជីព ការបញ្ឈប់មុខងារ  ផារផ្តល់លាភការ ការដាក់ទណ្ឌកម្ម  ។ល។
៥.ការតំណាងសហគ្រាសសាធារណៈចំពោះតតីយជន
ប្រធានអគ្គនាយក គឺជាតំណាងស្របច្បាប់របស់សហគ្រាសចំពោះតតីយជន ។ប្រសិនបើការដឹក នាំប្រតិបត្តិត្រូវប្រគល់ឲ្យអគ្គនាយកគឺអគ្គនាយកនេះហើយដែលជាអ្នកតំណាងស្របច្បាប់របស់ សហគ្រាសចំពោះតតីយជន ។
II.ក្រុមប្រឹក្សាភិបាល
ក.សមាសភាពក្រុមប្រឹក្សាភិបាល
.ការបែងចែកតំណែងរបស់សមាជិកក្រុមប្រឹក្សាភិបាល
ក្រុមប្រឹក្សាភិបាលរបស់សហគ្រាសសាធារណៈ  រួមមានសមាជិក ៣នាក់ យ៉ាងតិច និង ៧នាក់ យ៉ាងច្រើន ។
ក្រុមប្រឹក្សាភិបាល គ.ស.ស  និង ក្រ.រ  ខាងលើនេះ  ជាងជាសមាជិកស្វ័យប្រវត្តិដូចមា នចែងក្នុង មាតិកា ១៧  ក្រៅពីនេះអាចមានសមាសភាពតាមរូបមន្តដូចតទៅ ៖
​            ១-សមាសភាពក្រុមប្រឹក្សាភិបាលមានតែមួយប្រភេទ  ជាអ្នកតំណាងក្រសួង ឬអង្គភាព សាធារណៈ (សមាសភាពក្រុមប្រឹក្សាភិបាលទាំងនោះ ត្រូវចែងក្នុងអនុក្រឹត្យ ស្តីពីការបង្កើត គ.ស.ស ឬ ក្រ.រ )។
២-សមាសភាពក្រុមប្រឹក្សាភិបាលមានពីរប្រភេទ
- អ្នកតំណាងរបស់រដ្ឋជាម្ចាស់កម្មសិទ្ធិ  ឬម្ចាស់ភាគហ៊ុនដូចមានកំណត់ខាងលើស្រាប់
អ្នកតំណាងពីមជ្ឈដ្ឋានធុរៈជនពាណិជ្ជករឬអ្នកប្រើប្រាស់(សមាសភាពក្រុមប្រឹក្សាភិបាលនោះ មានចែងក្នុងអនុក្រឹត្យស្តីពីការបង្កើតគ.ស.សឬក្រ.រ)។ ក្នុងករណីខាងលើនេះអ្នកតំណាងរបស់រដ្ឋត្រូវមានចំនួនភាគច្រើនក្នុងក្រុមប្រឹក្សាភិបាល  ។
ក្រុមប្រឹក្សាភិបាលនៃក្រុមហ៊ុនចំរុះដោយភាគកម្មសាធារណៈជាចំនួនភាគច្រើនខាងលើក្រៅពី សមាជិកស្វ័យប្រវត្តិដូចមានចែងក្នុង មាតិកា ១៧  ត្រូវមានសមាសភាព ៖
-សមាជិកក្រុមប្រឹក្សាភិបាលដែលជាតំណាងម្ចាស់ភាគហ៊ុនសាធារណៈ (រដ្ឋ គ.ស.ស និង ក្រ.រ) ដូចមាន កំណត់ខាងលើស្រាប់សំរាប់  គ.ស.ស និង ក្រ.រ (សមាសភាពក្រុមប្រឹក្សាភិបាល ទំាងនោះ មានចែងក្នុងលក្ខន្តិកៈនៃក្រុមហ៊ុនចំរុះដែលមានភាគកម្មសាធារណៈជាចំនួនភាគច្រើន ) ។
-ជាសមាជិកក្រុមប្រឹក្សាភិបាល​ ដែលជាតំណាងម្ចាស់ភាគហ៊ុនឯកជន ( បញ្ជីមានចែង ក្នុងលក្ខន្តិកៈ )
ចំនួនអសនៈបំរុងតុកសំរាប់ភាគហ៊ុនសាធារណៈនិងម្ចាស់ភាគហ៊ុនឯកជនក្នុងក្រុមប្រឹក្សា ភិបាលនៃក្រុមហ៊ុនចំរុះដែមានភាគកម្មសាធារណៈភាគច្រើនត្រូវកំណត់តាមតំលៃនៃភាគកម្មរៀង ៗខ្លូន។ម្ចាស់ភាគហ៊ុនសាធារណៈត្រូវមានអាសនៈភាគច្រើនជានិច្ច ។
២. សមាជិកស្វ័យប្រវត្តិនៃក្រុមប្រឹក្សាភិបាល
អ្នកតំណាងបុគ្គលិកជាសមាជិកស្វ័យប្រវត្តិរបស់ក្រុមប្រឹក្សាភិបាល។ សមាជិកក្រុមប្រឹក្សា ភិបាលដែលតំណាងបុគ្គលិកត្រូវបានជ្រើររើសតាមរយៈការបោះឆ្នោតពីក្នុងចំណោមនិយោជិក របស់សហគ្រាស។បែបបទនៃការបៅឆ្នោតជ្រើសរើសអ្នកតំណាងបុគ្គលិកត្រូវកំណត់ដោយក្រុម ប្រឹក្សាភិបាល ។
អនុក្រឹត្យស្តីពីការបង្កើតគ.ស.សឬក្រ. រនិងលក្ខន្តិកៈរបស់ក្រុមហ៊ុនចំរុះដែលមានភាគកម្ម សាធារណៈចំនួនភាគច្រើន  អាចគ្រោងសមាជិកស្វ័យប្រវត្តផ្សេងៗទៀ  ក្នុងក្រុមប្រឹក្សាភិបាល ។
សមាជិកស្វ័យប្រវត្តអាចចូលបំពេញការងារ  ក្រុមប្រឹក្សាភិបាល ចាប់ពីថ្ងៃដែលត្រូវបាន តែងតាំង ក្នុងមុខងារ  ដែលតំរូវឲ្យចូលរួមក្នុងក្រុមប្រឹក្សាភិបាលដោយពុំចាំបាច់មានការតែង តាំងក្នុងមុខងារដែលតំរូវឲ្យតំរូវឲ្យចូលរួមក្នុងក្រុមប្រឹក្សាភិបាល  ដោយពុំចាំបាច់មានការតែង តាំងដោយអនុក្រឹត្យឡើង ។
ការចប់អាណត្តិជាតំណាងបុគ្គលិកសមាជិកស្វ័យប្រវត្តនិងត្រូវបញ្ចប់ការដូលរួមរបស់អ្នក តំណាងនោះក្នុងក្រុមប្រឹក្សាភិបាលតាមផ្លូវច្បាប់ជាស្វ័យប្រវត្ត ។
៣.ការជ្រើសតាំងសមាជិកក្រុមប្រឹក្សាភិបាល ( ក្រៅពីសមាជិកស្វ័យប្រវត្ត )
សមាជិកក្រុមប្រឹក្សាភិបាល គ.ស.ស ​ឬ ក្រ.រ ត្រូវបានតែងតាំងដោយអនុក្រឹត្យដែល រៀបចំដោយ រដ្ឋមន្ត្រីក្រសួងអាណាព្យាបាលបច្ចេកទេសតាមសំណើរបស់ក្រសួងឬអាជ្ញាធរ របស់អ្នកតំណាងនោះ។អ្នកតំណាងពីមជ្ឈដ្ឋានធុរៈជន  ពាណិជ្ជករ  ឬអ្នកប្រើប្រាស់ត្រូវបាន តែងតាំងដោយអនុក្រឹត្យផងដែរ  តាមសំណើរបស់អង្គការតំណាង ដូចជាសភាពពាណិជ្ជ សមាគមមុខរបរ  សមាគម  អ្នកប្រើប្រាស់ ។ល។
សមាជិកក្រុមប្រឹក្សាភិបាលដែលជាតំណាងម្ចាស់ភាគហ៊ុនសាធារណៈក្នុងក្រុមប្រឹក្សា ភិបាលរបស់ក្រុមហ៊ុនចំរុះ  ដែលមានភាគកម្មសាធារណៈជាចំនួនភាគច្រើន  ត្រូវចាត់តាំង តាមបែបផែនដូចត ខាងក្រោម  ៖
-សមាជិកក្រុមប្រឹក្សាភិបាល ​ដែលតំណាងឲ្យរដ្ឋ  ឬគ្រឹះស្ថានសាធារណៈ  ឬអង្គភាព សាធារណៈ ត្រូវបានតែងតាំដោយអនុក្រឹត្យ  តាមសំណើររបស់រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច  និងហិរញ្ញវត្ថុ ។
៤.វិសមិតភាព
មុខងារសមាជិកក្រុមប្រឹក្សាភិបាលុំរបស់សហគ្រាសសាធារណៈមានវិសមិតភាពជាមួយ មុខងារសមាជិករាជរដ្ឋាភិបាល ឬសមាជិករដ្ឋសភា ។
៥.ទំរង់នៃសមាជិកក្រុមប្រឹក្សាភិបាល
តំណាងរបស់រដ្ឋ គ.ស.ស អគ្គភាពសាធារណៈ ​ឬ ក្រ.រ នៅក្នុងក្រុមប្រឹក្សាភិបាលរបស់ សហគ្រាស សាធារណៈត្រូវបានជ្រើសរើសក្នុងប្រភេទដូចខាងក្រោម ៖
.-ក្នុងចំណោមភ្នាក់ងារសាធារណៈដែលកំពុងបំពេញការងារ(មានអតិតភាពយ៉ាងតិច ៥ឆ្នាំ)ឬភ្នាក់ងារចូលនិវត្តន៍។ ត្រូវបានចាត់ជាភ្នាក់ងារសាធារណៈ  គឺបុគ្គលិកក្របខណ្ឌពេញ សិទ្ធនៃមុខងារ សាធារណៈ ។ ​
៤.២- ក្នុងចំណោមឥស្សរជនកម្ពុជា  ដែលត្រូវបានទទួលស្គាល់មានសមត្ថភាព ខាងវិស័យ     សេដ្ឋកិច្ច  ច្បាប់  ឬបច្ចេកទេស ។
ដោយផ្អែកទៅលើសារៈសំខាន់នៃទួនាទីរបស់សមាជិកក្រុមប្រឹក្សាភិបាល ការជ្រើស រើសត្រូវធ្វើ ឡើងក្នុង ចំណោមភ្នាក់ងារសាធារណៈឬឥស្សរជនដែលពុំមែនជាមន្រ្តីរាជការ ដែលមានសមត្ថកិច្ចនិងបទពិសោធន៍ទាក់ទងដល់ប្រភេទសម្មភាពរបស់សហគ្រាស។ ចំណេះដឹងរបស់សមាជិកក្រុមប្រឹក្សាភិបាល អាចឲ្យសមាជិកក្រុមប្រឹក្សាភិបាលនោះ អនុវត្តបាននូវសេចក្តីណែនាំរបស់ក្រសួងឬអាជ្ញាធរដែលខ្លួនតំណាងអោយនិងស្វែងរក នូវខ្លឹមសារឯកសារគ្រប់គ្រងដែលត្រូវបានដាក់អោយពិនិត្យ។ ដើម្បីអោយមានប្រសិទ្ធិភាព បុគ្គលម្នាក់មិនត្រូវស្ថិតនៅក្នុងក្រុមប្រឹក្សាភិបាលនៃសហគ្រាសសាធារណៈលើសពី២ឡើង។
៦.ភាគហ៊ុនសំរាប់ធានា
ដោយផ្ទុយទៅនឹងបទបញ្ញត្តិទាំងឡាយដែលធ្លាប់បានចែងដោយច្បាប់របស់ក្រុមហ៊ុន ពាណិជ្ជកម្មសមាជិកក្រុមប្រឹក្សាភិបាលសហគ្រាសសាធារណៈត្រូវបានអនុញ្ញាតអោយរួចផុត ពីកាតព្វកិច្ចដាក់ប្រាកដធានា(តំណាងភាគហ៊ុនសំរាប់ធានា)។
៧.អាណត្តិនិងការទទួលខុសត្រូវរបស់សមាជិកក្រុមប្រឹក្សា
សមាជិកក្រុមប្រឹក្សាដែលតំណាងអោយរដ្ឋគ.ស.ស អង្គភាពសាធារណៈ ឬក្រ.រ ក្នុងការបំពេញមុខងាររបស់ខ្លួន ត្រូវមានកាតព្វកិច្ចការពារផលប្រយោជន៍របស់អាជ្ញាធរ ដែលខ្លួនតំណាងអោយ។ សមាជិកក្រុមប្រឹក្សាភិបាល ពុំមែនជាសមាជិកក្រុមប្រឹក្សាភិបាល ក្នុងលក្ខណៈបុគ្គលឡើយ ប៉ុន្តែត្រូវមានគុណសម្បត្តិជាអាណត្តិគហកៈនៃក្រសួង ឬអាជ្ញាធរ នោះដែលជាអ្នកអាចបញ្ចប់អាណត្តិរបស់ខ្លួនគ្រប់ពេលវេលាដោយត្រូវមានការជំនួសវិញ អោយបានឆាប់បំផុត ដើម្បីកំអោយមានការរាំងស្ទះដល់ដំណើរការលូរបស់សហគ្រាស។
ការទទួលខុសត្រូវផ្នែករដ្ឋប្បវេណី ដែលចេញពីការអនុវត្តអាណត្តិរបស់សមាជិកក្រុម ប្រឹក្សាភិបាល ត្រូវធ្លាក់ទៅអាជ្ញាធរដែលខ្លួនតំណាងអោយ។ការទទួលខុសត្រូវផ្នែកព្រហ្មទណ្ឌ ត្រូវធ្លាក់មកលើសមាជិកក្រុមប្រឹក្សាភិបាលផ្ទាល់ជាអ្នកទទួលខ្លួនជាអ្នកទទួល។
៨.រយៈពេលនៃអាណត្តិ និងលាភការរបស់សមាជិកក្រុមប្រឹក្សាភិបាល
អ្នកតំណាងបុគ្គលិក ត្រូវបោះឆ្នោតសម្រាប់រយៈពេលយ៉ាងយូរ៣ឆ្នាំ។ អាណត្តិនេះ អាចធ្វើជាថ្មីវិញបានសមាជិកស្វ័យប្រវត្តក្រៅពីអ្នកតំណាងបុគ្គលិកត្រូវបំពេញអាណត្តិ សំរាប់រយៈពេលដែលខ្លួនកាន់កាប់តួនាទីតែប៉ុណ្ណោះ។
អាណត្តិដែលផ្តល់អោយសមាជិកក្រុមប្រឹក្សាភិបាលម្នាក់ក្រៅពីសមាជិកស្វ័យប្រវត្ត មិនត្រូវលើសពី៣ឆ្នាំឡើយ។ អាណត្តិនេះអាចបន្តជថ្មីទៀតបាន។
សមាជិកក្រុមប្រឹក្សាភិបាល លើកលែងតែតំណាងបុគ្គល ពុំមានឋានៈជានិយោជិត របស់សហគ្រាស់ឡើយ ដូចនេះពុំអាចមានបៀវត្សបាន។
តាមសំណើររបស់ក្រុមប្រឹក្សាភិបាល រដ្ឋមន្ត្រីក្រសួងអាណាព្យាបាលបច្ចេកទេស និងរដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុសំរេចគោលការណ៍ផ្តល់លាភការសំរាប់មុខងារ របស់សមាជិកក្រុមប្រឹក្សាភិបាលនិងកំណត់ចំនួនទឹកប្រាក់នៃលាភការដែលត្រូវផ្តល់ជូន។
ការបើកប្រាក់លាភការអាចត្រូវផ្អាក់ដោយអាជ្ញាធរដែលសមាជិកក្រុមប្រឹក្សាភិបាល ជាអ្នកតំណាងអោយចំពោះសមាជិកក្រុមប្រឹក្សាភិបាល ដែលពុំគោរពដល់ការកាតព្វកិច្ច នៃអាណត្តិរបស់ខ្លួន៖
-ឧស្សាហ៍ព្យាយាម
-គោរពបទញ្ញត្តិច្បាប់ បទបញ្ជា ឬច្បាប់លក្ខន្តិកៈសំរាប់សហគ្រាស
-ការពារនយោបាយ និងផលប្រយោជន៍របស់អាជ្ញាធរដែលជាអ្នកផ្តល់អាណត្តិដល់ខ្លួន
-កាតព្វកិច្ចរាយការណ៍រាល់សកម្មភាពការងាររបស់ខ្លួន។
ខ.ភារកិច្ចនិងការប្រព្រឹត្តទៅនៃក្រុមប្រឹក្សាភិបាល
១.ភារកិច្ច
ក្រុមប្រឹក្សាភិបាលជាអង្គការដឹកនាំខ្ពស់បំផុតរបស់សហគ្រាស។
ក្រុមប្រឹក្សាភិបាលមានអំណាចទូលំទូលាយ ប្រតិបត្តិក្នុងនាមសហគ្រាសក្នុងព្រុំដែននៃ គោលដៅរបស់ក្រុមហ៊ុន និងក្នុងការគោរពច្បាប់។ក្រុមប្រឹក្សាភិបាលមិនអាចផ្ទេរអំណាចជូន ប្រធានអគ្គនាយកឬអគ្គនាយករបស់សហគ្រាសបានឡើយ ហើយមានតួនាទីដូចខាងក្រោម៖
ក.សំរេចផែនការអភិវឌ្ឍន៍ៈក្នុងក្របខ័ណ្ឌនៃកម្មវត្ថុរបស់សហគ្រាសក្រុមប្រឹក្សាភិបាលត្រូវ កំណត់ទិសដៅដែលត្រូវប្រមូលមកប្រើ ដើម្បីសម្រេចគោលដៅនេះ។
ខ.ការវាយតម្លៃស្នាដៃៈក្រុមប្រឹក្សាភិបាលត្រូវថ្លឹងថ្លែងជាប្រចាំក្នុងចន្លោះពេលកំណត់ទៀង ទាត់(ដូចជាប្រចាំរាល់ត្រីមាសជាដើម) នូវកំរិតនៃការសម្រេចទិសដៅ និងចាត់វិធានការវាយ តម្លែកែតម្រូវដែលខ្លួនយល់ឃើញថាចាំបាច់។ ជាទូទៅក្រុមប្រឹក្សាភិបាលចាប់អារម្មណ៍យ៉ាងខ្លាំង អំពីលទ្ធផលរបស់សហគ្រាសលើមូលដ្ឋាននៃលក្ខណៈវិនិច្ឆ័យនានាដែលបានរៀបចំពីដំបូង។
គ.សម្រេចថវិការដែលគ្រោងទុកជាមុន(ការប្រព្រឹត្តទៅនិងការវិនិយោគ) និងគំនូរបំពេញ ស្តីពីហិរញ្ញប្បទានលើមូលដ្ឋានសំណើរនានារបស់អគ្គនាយកសហគ្រាស។
ឃ.សម្រេចតារងហិរញ្ញវត្ថុប្រចាំឆ្នាំរបស់សហគ្រាស តុល្យការ និងគណនីលទ្ធផល។
ង.អនុម័តលើកិច្ចសន្យារបស់សហគ្រាស ដែលត្រូវចុះ ដោយអនុលោមតាមច្បាប់ និងបទបញ្ជាជាធរមាន។ សិទ្ធិអំណាចនៃការចុះហត្ថលេខាលើកិច្ចសន្យាមិនអាចធ្វើជាកម្មវត្ថុនៃ ការផ្ទេរសិទ្ធិជាទូទៅបានទេប៉ុន្តែក្រុមប្រឹក្សាភិបាលអាចផ្ទេរសិទ្ធិចុះហត្ថលេខាលើកិច្ចសន្យាខ្លះៗ អាស្រ័យដោយដំណើរឬលក្ខណៈវិនិច្ឆ័យបានអនុញ្ញាត្តនិងកំណត់អោយ។
ច.សម្រេចការចាត់តាំងអង្គភាពនានារបស់សហគ្រាស(អង្គការលេខចំនួនបុគ្គលិកដែលត្រូវ អនុញ្ញាត្តបទបញ្ជាសម្រាប់បុគ្គលិក និងរបបលាភការស្របច្បាប់ និងបទបញ្ជាជាធរមាន។
២.ការបែងចែកអំណាច
ក្រុមប្រឹក្សាភិបាលនៃសហគ្រាសសាធារណៈមួយមានសិទ្ធិកំណត់ព្រុំដែនអំណាចគ្រប់គ្រង ធម្មជាតិដែលខ្លួនយល់ឃើញថាគួរបែងចែងអោយដល់ប្រធានអគ្គនាយកឬអគ្គនាយកអនុលោម តាមច្បាប់និងបទបញ្ញត្តនានាដែលមានបែងចែកក្នុងលក្ខន្តិកៈរបស់សហគ្រាស។
អំណាចទាំងឡាយដែលកំណត់ក្នុងមាតិការ២៤ខាងលើគឺជាសមត្ថកិច្ចផ្តាច់មុខរបស់ក្រុមប្រឹក្សា ភិបាលហើយពុំអាចធ្វើជាកម្មវត្ថុនៃការផ្ទេរសិទ្ធិជាទូទៅបានឡើយ។ ក៏ប៉ុន្លែយោងទៅលើប្រភេទ សកម្មភាពរបស់សហគ្រាស និងទំហំរបស់ក្រុមហ៊ុនក្រុមប្រឹក្សាភិបាលចាំចាប់ត្រូវធ្វើការសម្រប សម្រួលអំណាចពិសេសដើម្បីដំណើរការល្អនៃការគ្រប់គ្រងប្រចាំថ្ងៃដែលស្ថិតក្រោមការទទួខុស ត្រូវរបស់អគ្គនាយក។ ក្រុមប្រឹក្សាភិបាលអាចៈ
-កំរិតកំណត់ប្រភេទចំណាយនិងចំនួនទឹកប្រាក់សម្រាប់ប្រធានអគ្គនាយក ឬនាយក ចុះកិច្ចសន្យា។
-អនុញ្ញាត្តអោយអគ្គនាយករៀបចំអគ្គនាយកជាផ្នែកឬជានាយកដ្ឋាន។អំណាចទាំង នេះពុំស្ថិតជាសមត្ថកិច្ចផ្តាច់មុខរបស់ក្រុមប្រឹក្សាភិបាលទេគឺត្រូវបែងចែកអោយប្រធានអគ្គ នាយកឬអគ្គនាយក។ជាមួយនេះ ក្រុមប្រឹក្សាភិបាលអាចសម្រេចកំណត់ព្រុំដែនអំណាច ប្រធានអគ្គនាយក ឬអគ្គនាយក។ ឧទាហរណ៍ ការជ្រើសរើសថ្នាក់ដឹកនាំ ការសម្រេច ខ្ចីប្រាក់ការប្តឹងទៅតុលាការនិងលទ្ធកម្មឬអនុប្បទានលើអចលនទ្រព្យជាដើមគឺជាសមត្ថកិច្ច ផ្ទាល់របស់ក្រុមប្រឹក្សាភិបាលតែមួយគត់។
បទបញ្ជាទូទៅដែលត្រូវអនុវត្តគឺអំណាចទាំងឡាយដែលក្រុមប្រឹក្សាភិបាលរក្សាទុកមិនមែន ជាឧបសគ្គដលអគ្គនាយកក្នុងការបំពេញការងារគ្រប់គ្រងប្រចាំថ្ងៃរបស់ក្រុមហ៊ុនឡើយការ បែងចែកអំណាចត្រូវបញ្ជាក់ថាប្រធានអគ្គនាយកឬអគ្គនាយកត្រូវបានទទូលអំណាចទាំង មូលដែលចាំបាច់ក្នុងការគ្រប់គ្រងសហគ្រាសលើកលែងអំណាចដែលក្រុមប្រឹក្សាត្រូវរក្សាទុក ហើយដែលត្រូវរៀបរាប់អោយបានច្បាស់។
ទម្រង់បែបបទនៃការបែងចែកអំណាច ត្រូវបំពេញដោយក្រុមប្រឹក្សាភិបាល នៅពេល ប្រជុំលើកដំបូង និងត្រូវធ្វើកំណត់ហេតុច្បាស់លាស់។
៣.ការប្រព្រឹត្តទៅ
ក្រុមប្រឹក្សាភិបាលត្រូវរួមប្រជុំក្នុង៣ខែម្តងយ៉ាងតិចតាមការអញ្ជើញរបស់ប្រធាននិងនៅពេល ណាដែលផលប្រយោជន៍របស់សហគ្រាសតំរូវអោយ។ក្រុមប្រឹក្សាភិបាលធ្វើការពិភាក្សានិង សម្រេចលើបញ្ហាដែលមានចុះក្នុងរបៀបវារៈដែលសម្រេចដោយប្រធាន។របៀបវារៈត្រូវ ភ្ជាប់នូវឯកសារដែលត្រូវដាក់ជូនក្រុមប្រឹក្សាធ្វើការវិនិច្ឆ័យនិងត្រូវជូនដំណឹងជាមុនយ៉ាងតិច ១០ថ្ងៃដល់គ្រប់សមាជិករបស់ក្រុមប្រឹក្សាភិបាលដល់មន្ត្រីត្រួតពិនិត្យរដ្ឋនិងដល់រដ្ឋមន្ត្រីក្រ សួងអាណាព្យាបាលបច្ចេកទេស និងរដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ។
បទបញ្ជាជាធរមានឬលក្ខន្តិកៈនៃសហគ្រាសបានចែងថាអង្កប្រជុំរបស់ក្រុមប្រឹក្សាភិបាលនិង អាចយកជាការបានលុះណាតែមានវត្តមានភាគហ៊ុនច្រើននៃសមាជិករបស់ខ្លួនចូលរួម។ សមាជិកក្រុមប្រឹក្សាភិបាលណាម្នាក់មានវត្តមានពុំអាចជំនួសបានទេ។ ត្រូវមានបញ្ជីវត្តមាន និងចុះហត្ថលេខា សោយសមាជិកក្រុមប្រឹក្សាភិបាលមានមុខចូលរួម។ ប្រសិនបើកូរ៉ុម ពុំគ្រប់ចំនួនការកោះអញ្ជើញជាលើកទី២ត្រូវបញ្ជូនក្នុង១៥ថ្ងៃយ៉ាងយូរ។ ការពិភាក្សា ពេលនេះធ្វើតែរបៀបវារៈដែលមានចុះជាមួយការកោះអញ្ជើញនៅលើកទី១ ហើយអាចប្រព្រឹត្ត ទៅដោយពុំគិតកូរ៉ុមឡើយ។
កាសម្រេចត្រូវអនុម័តយកតាមមតិភាគច្រើនរបស់សមាជិកមានមុខចូលរួម។ ក្នុងករណី សម្លេងស្មើគ្នា សម្លេងរបស់ប្រធានក្រុមប្រឹក្សាភិបាលចាត់ទុកជាឧត្តមភាព។អគ្គនាយត្រូវ ចូលរួមជួយឧបត្ថមនិងត្រូវធានាលាខាធិការដ្ឋាននៃការប្រជុំកក្រុមប្រឹក្សាភិបាល។
សេចក្តីសម្រេចរបស់ក្រុមប្រឹក្សាភិបាលត្រូវបានកត់ត្រាទុកនៅក្នុងសៀវភៅពិសេសមួយដំកល់ ទុកនៅទិស្តីការរបស់សហគ្រាស ហើយត្រូវចុះហត្ថលេខាដោយប្រធាន និងទីស្តីការគណៈរដ្ឋមន្ត្រី មន្ត្រីត្រួតពិនិត្យរដ្ឋ រដ្ឋមន្រ្តីអាណាព្យាបាលបច្ចេកទេសនិងរដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ក្នុងអំលុងពេលយ៉ាងយូរ១០ថ្ងៃក្រោយប្រជុំ។ កំណត់ហេតុផលត្រូវឆ្លុះបញ្ជាំងនូវខ្លឹមសារនៃការ ពិភាក្សាដេញដោល។ការណីមានការតវ៉ាលើកឡើងដោយសមាជិកក្រុមប្រឹក្សាភិបាលណាម្នាក់ នៅក្នុងឪកាសនៃការប្រជុំក្រុមប្រឹក្សាភិបាលបន្ទាប់មកទៀតនោះការតវ៉ានេះត្រូវចុះក្នុងកំណត់ហេតុ នៃការប្រជុំចុងក្រោយនេះ។
គ.កាតព្វកិច្ចរបស់ក្រុមប្រឹក្សាភិបាល
១.ថវិកា
ក្រុមប្រឹក្សាភិបាលត្រូវអោយសម្រេចនូវគម្រោងថវិកាសម្រាប់ដំណើរការនិងការធ្វើវិនិយោគ ព្រមទាំងលើកគំនូរបំព្រួញនៃហិរញ្ញប្បទានយ៉ាងយឺតបំផុតត្រឹមថ្ងៃទី៣០ ខែកញ្ញានៃឆ្នាំនីមួយៗ។
២.គណនីប្រចាំឆ្នាំ
ក្រុមប្រឹក្សាភិបាលត្រូវបិទគណនីប្រចាំឆ្នាំរបស់សហគ្រាសយ៉ាងយូរបំផុតក្នុងរយៈពេល៣ខែ ក្រោយពីការបញ្ចប់កាលបរិច្ឆេទគណនេយ្យ។ គណនីប្រចាំឆ្នាំគឺមានតារាងហិរញ្ញវត្ថុនៃឆ្នាំកន្លង ទៅដែលការរៀបចំនេះត្រូវអនុវត្តតាមវិធីសាស្ត្រគណនេយ្យ។ ត្រូវមានជអាទិ៍នូវ តុល្យការ គណនីលទ្ធផល និងរបាយការណ៍សកម្មភាព។
៣.ទំនាក់ទំនងផ្តល់ឯកសារ
សហគ្រាសសធារណៈត្រូវបញ្ជូនទៅទីស្តីការគណៈរដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ក្រសួងអាណាព្យាបាលបច្ចេកទេស និងមន្ត្រីត្រួតពិនិត្យរដ្ឋនូវឯកសារដូចតទៅ៖
១-កំណត់ហេតុប្រជំរបស់ក្រុមប្រឹក្សាភិបាល
២-ថវិការសំរាប់ដំណើរការ ​និង​វិនិយោគ ព្រមទាំគំនូរពំព្រូយស្ដីពីហិរញ្ញប្បទាន
៣-តារាងហិរញ្ញវត្ថុ និងរបាយការណ៏សកម្មភាព
៤-របាយការណ៏ជំរះបញ្ជីគណនីរបស់ហគ្រាសសហគ្រាលសាធារណះត្រូវបញ្ជូនឯកសារទាំងនោះ​តាមគោលដៅដែលក្នុងរយះពេល មូយមិនអោយហួស១៥ថ្ងៃ ។
III.ការត្រូតពិនិត្យសហគ្រាសសាធារណះ
១. អាណាព្យាបាលរដ្ឋ
សហគ្រាសសាធារណះនីមួយៗត្រូវស្ថិតនៅក្រោម
  1. អាណាព្យាបាលបច្ចេកទេសរបស់រដ្ឋមន្ត្រីទទួលបន្ទុកសកម្មភាព ដែលពាក់ពន្ធ័ជាសហគ្រាស
  2. អាណាព្យាបាលហិរញ្ញវត្ថុរបស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ
  3. អាណាព្យាបាលទូទៅ(តាមរយះបទបញ្ជា)​។
ក.អាណាព្យាបាលបច្ចេកទេស
១.សិទ្ធិអំណាចរបស់រដ្ឋមន្ត្រីក្រ១​ សួងអាណាព្យាបាលរបច្ចេកទេសស្ដីពីការអនុម័តថវិកា
ក្នុងរយះពេល១៥ថ្ងៃ ​បន្ទាប់ពីការប្រជំរបស់ក្រុមប្រឹក្សាភិបាល ប្រធានអគ្គនាយក ឬ អគ្គនាយក ត្រូវផ្ញើរជូនរដ្ឋមន្ត្រីក្រសួងអាណាព្យាបាលបច្ចេកទេស  និងរដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ នូវគំរោងថិការនិងគំនូរបំព្រូញ​ហិរញ្ញវត្ថុប្បទាន។
រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុបន្ទាប់ពីបានទទួលឯកសារក្នុងរយះពេលមួយខែដោយ គិតចាប់ពីថ្ងៃទទួលឯកសារ ​ត្រូវរៀបចំផ្ដល់យោបល់របស់ខ្លួន ​​ជូនរដ្ឋមន្ត្រីរបស់ក្រសួង អាណាព្យាបាលបច្ចេកទេស ។រដ្ឋមន្ត្រីក្រសួងអាណាព្យាបាលបច្ចេកទេស ​ក្នុងរយះពេលពីខែ ចាប់ពីថ្ងៃទទួលសាពីប្រធានអគ្គនាយក ​​ ​ឬអគ្គនាយក ត្រូវបញ្ជាក់ការយល់ព្រម ឬការជំទាស់លើ ឯកសារទាំងនោះ ។
លិខិតយល់ព្រម ត្រូវ ចុះហត្ថលេខាដោយក្រសួងរដ្ឋមន្ត្រីក្រសួងអាណាព្យាបាលបច្ចេកទេស ឬតំណាងហើយ ត្រូវផ្ញើរទៅប្រធានអគ្គនាយក ឬអគ្គនាយក ព្រមទាំងចំលងជូនរដ្ឋមន្ត្រីក្រសួង សេដ្ឋកិច្ច និងហិរញ្ញវត្ថុ​។ប្រធានអគ្គនាយកត្រូជូនពតិមានពីបញ្ហាទៅក្រុមប្រឹក្សាភិបាល ឲ្យទាន់ ពេលវេលា និង ដាក់​អនុវត្ត គំរោង ថវិការ។​ ករណីដែលរដ្ឋមន្ត្រីក្រសួងអាណាព្យាបាលបច្ចេកទេស មិនឆ្លើយតបក្នុងរយះពេលកំណត់ទេនោះគំរោងថវិការនេះត្រូវចាត់ទុកថាអត់យល់ព្រម ហើយ ប្រធានអគ្គនាយក ឬអគ្គនាយកគំរោងថវិការនេះទៅអនុវត្តបាន។
ប្រសិនបើរដ្ឋមន្ត្រីក្រសួងអាណាព្យាបាលបច្ចេកទេសអាចបង្ហាញការជំទាស់លើគំរោងថវិការប្រធាន ក្រុមប្រឹក្សាត្រូរៀបចំការប្រជំក្រុមប្រឹក្សាជាបន្ទាន់​ដើម្បីពិភ្សា និងរកមធ្យោបាយជំទាស់នោះ ។គំរោងថវិការរស់សហគ្រាស  និងមិនអាចអនុវត្តបាន ដរាបណាមានការជំទាស់ពីរដ្ឋមន្ត្រីក្រសួង អាណាព្យាបាលបច្ចេកទេស​​។
២.អំណាចធ្វើការជំទាស់របស់រដ្ឋមន្ត្រីក្រសួងអាណាព្យា​​​​​​​​​​​​បា​ល​ប​​​​ច្ចេកទេស
រដ្ឋមន្ត្រីក្រសួងអាណាព្យាបាលបច្ចេកទេស អាចបង្ហាញ​ការជំទាស់របស់ខ្លួន លើឯកសារដែលត្រូវ បានផ្ញើជូន ដូចមានចែងក្នុងមាត្រា១៦នៃព្រះរាជក្រមគឺ:
-កំណត់ហេតុនៃការប្រជំរបស់ក្រុមព្រឹក្សាភិបាល
-តារាងហិរញ្ញវត្ថុ និ្ងរបាយការណ៏សកម្មភាព
-របាយការនៃការផ្ទៀងផ្ទាត់គណនី
រដ្ឋមន្ត្រីក្រសួងអាណាព្យាបាលបច្ចេកទេស រៀបចំធ្វើការជំទាស់ក្នងអំឡងពេល១ខែ ចាប់ពីថ្ងៃ ទទួលឯកសារមក។ ក្នុងគរណីដែលរដ្ឋមន្រ្តីក្រសួងអាណាព្យាបាលបច្ចេកទេសមិនបានឆ្លើយតប តាមវេលាកំណត់ដែលផ្ញើមកជូនដោយក្រុមប្រឹក្សាភិបាលត្រូចាត់ទុកថាពុំមានការជំទាស់ហើយ សេចក្តីសម្រេចរបស់ក្រុមប្រឹក្សាភិបាលអាចដាក់អនុវត្តបាន ។
ប្រសិនបើរដ្ឋមន្ត្រីក្រសួងអាណាព្យាបាលបច្ចេកទេសបង្ហាញការជំទាស់ក្រុមប្រឹក្សាភិបាលត្រូវរៀម ចំធ្វើពិភ្សាជាបន្ទាន់ដើម្បីរិះរកមធ្យោបាយដោះស្រាយការជំទាស់ទាំងនោះ។ ក្នុងករណីដែល ក្រុមប្រឹក្សាភិបាលសំរេចពុំយកជាការជំទាស់នោះ ត្រូវមានមូលហេតុ​ហើយត្រូជូនដំណឹងពី ការសំរេចនេះ ជាលាយលក្ខអក្សរដល់រដ្ឋមន្រ្តីក្រសួងអាណាព្យបាល ។ សេចក្តីសំរេចរបស់ក្រុម ប្រឹក្សាភិបាលនេះអាចដាក់ឲ្យអនុវត្តជាបន្ទាន់​។
៣.សិទ្ធិអំនាចអធិការកិច្ចរបស់ រដ្ឋមន្ត្រីក្រសួងអាណាព្យាបាលបច្ចេកទេស
រដ្ឋមន្ត្រីក្រសួងអាណាព្យាបាលបច្ចេកទេសអាចធ្វើអធិការកិច្ចត្រួតពិនិត្យជាបន្ទាន់បានប្រសិន បើយល់ឃើញថាចាំបាច់ ។
ខ.អាណាព្យាបាលហិរញ្ញវត្ថុ
១.កាត្រួតពិនិត្យរដ្ឋ
១.១.មន្ត្រីត្រូតពិនិត្យរដ្ឋ
រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុក្នុងមានជាតំណាងរបស់រដ្ឋមានបេសកកម្មពីរធើការតាមដាន និងត្រូតពិនិត្យលើសហគ្រាសសាធារណះ។ បេសកកម្មនេះត្រូប្រគល់ទៅឲ្យមន្ត្រីរាជការមូយរូប ដែលមានឈ្មោះថារដ្ឋមន្ត្រីត្រូតពិនិត្យដូចមានចែងក្នុងមាត្រា២១នៃក្រមលក្ខន្តិកះសហគ្រាស សាធារណះ។ មន្ត្រីត្រូតពិនិត្យរដ្ឋត្រូវបានតែងតាំងនិងដកចេញពីតំណែងវិញដោយអនុក្រឹត តាម សំណើរបស់រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ។​​ មន្រ្តីត្រូតពិនិត្យរដ្ឋ ត្រូវបានជ្រើសរើសពីក្នុង ចំនោមមន្ត្រីរាជការរបស់ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុនិងត្រូវស្ថិតក្នុងមន្រ្តីក្របខ័ណ្ឌដឹកនាំដែល បាន​និងកំពុងបំពេញការងារសាធារណះយ៉ាងតិច៤ឆ្នាំ ។
មន្ត្រីត្រូតពិនិត្យរដ្ឋបំពេញមុខងាររបស់ខ្លួនោក្រោមបញ្ជានិងការណែនាំរបស់រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុហើយត្រូរាយការណ៏ជាតៀងទាត់ពីកិច្ចការដែលបានអនុវត្ត។ ដូចនេះមន្ត្រីត្រូតពិនិត្យ រដ្ឋក្នុងមួយត្រីមាសម្តងនូវរបាយកាតណ៏លំអិតស្ដីពីដំណើការ និងលទ្ធផលនៃសហគ្រាសដែល ខ្លួនបានពិនិត្យ។សេចក្តីចំលងរបាយការណ៏មួយច្បាប់ អាចផ្ញើជូនរដ្ឋមន្ត្រីក្រសូងអាណាព្យាបាល បច្ចេកទេសប្រសិនបើរដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុយល់ថាជាការចាំបាច់ ។ តាមរបាយ ការណ៏នេះ មន្រ្តីត្រូពិនិត្យរដ្ឋត្រូវផ្ដល់ពតិមានជូនរដ្ឋមន្ត្រីក្រសួងសេដ្ឋកិដ្ច និងហិរញ្ញវត្ថុ  និងសុំការ ណែនាំនូវរាល់ការត្រួតពិនិត្យរបស់ខ្លួន។
ដើម្បីបំពេញបេសកកម្មរបស់ខ្លូនរដ្ឋមន្ត្រីត្រូតពិនត្យអាចស្នើសុំពតិមានធ្វើការស្វែងយល់នៅនិង កន្លែងលើគ្រប់ឯកសារ(កិច្ចសន្យាអនុសញ្ញាកំណត់សំនេរដៃក្នុងរបាយការណ៏)និងគណនេយ្យ ហើយត្រូវរក្សាការសំងាត់របស់សហគ្រាស ។
មន្រ្តីត្រូតពិនិត្យរដ្ឋត្រូវបានទទួលលាភការក្នុងលក្ខខណ្ឌដូចគ្នានៃកថាខណ្ឌ័២៣ខាងលើសំរាប់ សមាជិកក្រុមប្រឹក្សាភិបាល​។
១.២.បេសកកម្មតាមដានរបស់រដ្ឋមន្ត្រីត្រូតពិនិត្យរដ្ឋ
មន្ត្រីត្រូតពិនិត្យរដ្ឋទទួលតាមដានជាប្រចាំនូវការប្រព្រឹត្តរបស់សហគ្រាសនិងផ្ដល់ពតិមានជូន អាជ្ញាធរអាណាព្យាបាល  ជាពីសេសលើស្ថានភាពហិរញ្ញវត្ថុ ។
បេសកកម្មតាមដានរបស់រដ្ឋមន្រ្តីត្រូតពិនិត្យរដ្ឋជាក់ស្ដែងមានការតាមដានជាប្រក្រតីលើសកម្ម ភាពរបស់សហគ្រាស និងការចូលរូមយ៉ាងស្វិស្វាញក្នុងការងារគ្រប់គ្រងសហគ្រាស ។
មន្ត្រីត្រូតពិនិត្យរដ្ឋមានសិទ្ធិចូលរួមនៅក្នុងការប្រជុំរបស់ក្រុមប្រឹក្សាភិបាល។ មន្រ្តីត្រូតពិនិត្យរដ្ឋត្រូវបានកោះអញ្ជើញនិងត្រូបានផ្ដល់ឯកសារដែលនិងត្រូវត្រូតពិនិត្យដោយ ក្រុមប្រឹក្សាភិបាលក្នុងថានះជាសមាជិកក្រុមប្រឹក្សាភិបាលដែរ ។ មន្ត្រីត្រូតពិនិត្យរដ្ឋអាវមានយោបល់លើបញ្ហាដែលមានរបៀបវរះប៉ុន្តែមិនអាចចូលរូមក្នុការបោះ ឆ្នោតទេ ។
មន្ត្រីត្រូតពិនិត្យរដ្ឋត្រូបានអញ្ជើញចូលរួមក្នុងមហាសន្និបាទហើយអាចឡើងមានមតិ និងផ្ដល់ យោបល់លើបញ្ហា ដែលមានក្នុងរបៀបវារះ ។មន្រ្តីត្រូតពិនិត្យរដ្ឋមិនចូលរួមបោះឆ្នោបានទេ។
មន្រ្តីត្រួតពិនិត្យរដ្ឋ ត្រូទំនាក់ទំនងការងារយ៉ាងជិតស្និតជាមួយសហគ្រាស និងក្រុមប្រឹក្សាភិបាល ហើយត្រូវចូលរួ​មផ្ដល់យោបល់ និងជួយសហគ្រាសក្នុងករណីចាំបាច់ លើបញ្ហដែលស្ថិតក្នុង​សមត្ថកិច្ចរបស់ខ្លួន ។
១.៣.បេសកកម្មត្រូតពិនិត្យរបស់មន្រ្តីត្រូតពិនិត្យរដ្ឋ
មន្ត្រីត្រូតពិនិត្យរដ្ឋទទួបន្ទុកធ្វើការត្រូតពិនិត្យប្រក្រតីនីតិភាពនៃសេចក្តីសម្រេចរបស់ក្រុមប្រឹក្សា ភិបាលហើយមានអំណាចធ្វើការជំទាស់ដល់ការបដិបត្តិនៃសេចក្តីសម្រេចនោះ ។ អំណាចធ្វើកា រជំទាស់របស់មន្ត្រីត្រូតពិនិត្យរដ្ឋពាក់ព័​ ន្ធចំពោះតែសេចក្ដីសំរេចរបស់ក្រុមប្រឹក្សាប៉ុណ្ណោះ ។​អំណាចជំទាស់នេះអាចធ្វើនៅក្នុងអង្គប្រជុំរបស់ក្រុមព្រឹក្សាភិបាល ឬយឺតបំផុតក្នុងរយះពេល៣ ថ្ងៃក្រោយការប្រជុំ។ អំណាចធ្វើការជំទាស់មន្ត្រីត្រូតពិនិត្យរដ្ឋពុំប៉ះពាល់ទៅលើកិច្ចគ្រប់គ្រង​ របស់ ប្រធានអគ្គនាយក  ឬ​ អគ្គនាយកទេ។
អំណាចជំទាស់មានលក្ខណះជាការត្រូតពិនិត្យប្រក្រតីនីតិភាពគឺពុំមានត្រូតពិនិត្យកាលានុវត្តភាព នៃសេចក្ដី​សំរេចទេ ។
ប្រក្រតីនីតិភាពនៃការពិភាក្សាសំរេច ត្រូវវាយតំលៃដោយយោងទៅលើ:
១-កម្មវត្ថុរបស់សហគ្រាស
២-កាតព្វកិច្ចរបស់សហគ្រាសលើការអនុវត្តន៏បទបញ្ញត្តិ និងបញ្ជាជាធរមានលក្ខន្តិកះរបស់ សហគ្រាស ​​​​​​​​​​​​ឬសេចក្ដីសំរេចរបស់រដ្ឋាភបាល។
៣-សេចក្ដីសំរេចរបស់ក្រុមប្រឹក្សាភិបាលដែលមានពីមុនមកការជំទាស់របស់មន្ត្រីត្រូតពិនិត្យរដ្ឋ ត្រូវជូនដំណឹងទៅក្រុមប្រឹក្សាភិបាលតាមរបៀបពីយ៉ាង
-ដោយផ្ទាល់មាត់ក្នុងពេលប្រជុំ  ក្នុងករណីនេះការពជំទាស់ត្រូវកត់ត្រាក្នុងកំណត់ហេតុនៃអង្គ ប្រជុំ​​។
-ឬក្នុងរយះពេលបីថ្ងៃធ្វើការក្រោយប្រជុំ:   ក្នុងករណីនេះការជំទាស់ត្រូវធ្វើឡើងដោយលាយ លក្ខណ៏អក្សរ ហើផ្ញើរជូនប្រធានក្រុមប្រឹក្សាភិបាល ។
រដ្ឋមន្រ្តីត្រូតពិនិត្យ ត្រូវរាយការណ៏ជលាយលក្ខអក្សរយ៉ាងឆាប់បំផុត​​  ជូនទៅរដ្ឋមន្តី្រក្រសួង  សេដ្ឋកិច្ច និង ហិរញ្ញវត្ថុ​ និងរដ្ឋមន្រ្តីក្រសួអាណាព្យាលបច្ចេកទេពីការជំទាស់របស់ខ្លួនទលើ សេចក្ដីសំរេច​របស់ក្រុមប្រឹក្សាភិបាល​។
ការជំទាស់ត្រូមានការយល់ស្របពីរដ្ឋមន្រី្តក្រសួងសេដ្ឋិច្ចនិងហិរញ្ញវត្ថុនិងរដ្ឋមន្ត្រីក្រសួងអា ណាព្យាបាលបច្ចេកទេសក្នុងរយះពេល៤ថ្ងៃ បន្ទាប់ពីការសំដែងចេញនូវការជំទាស់ ។
លើសពីរយៈពេលកំណត់ប្រសិនបើពុំមានការបញ្ជាក់បន្ថែមនេះទេការសំរេចរបស់ក្រុមប្រឹក្សា ភិបាលនិងត្រូវអនុវត្តជាបន្ទាន់​។
ប្រសិនបើរដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ ឬ រដ្ឋមន្រ្តីក្រសួងអាណាព្យាបាលបច្ចេកទេស​យល់ស្របលើការជំទាស់ ដោយលិខិតប​ដិសេធ ឬ ដោយការធ្វើការកែសំរួលសេចក្ដីសំរេចចិត្ត​ពាក់ព័ន្វនោះ សេចក្តីសំរេចចិត្តរបស់ក្រុមប្រឹក្សាភិបាលពុំអាចអនុវត្តបាននៅឡើយ ។ ក្នុងករណីនេះ ប្រធានក្រុមប្រឹក្សាភិបាល ត្រូវរៀបចំប្រជំក្រុមប្រឹក្សាភិបាលឲ្យបានឆាប់បំផុត ដើម្បីធ្វើការសំរេច។ក្រុមប្រឹក្សាភិបាលអាចបដិសេធនូវសេចក្ដីសំរេចរបស់ខ្លួន ឬមួយធ្វើការកែ សំរូលតាមសំណូមពរអាជ្ញាធរអាណាព្យាបាល។ ក្នុងករណីទីពីក្រោមនេះ សេចក្ដីសំរេចចិត្តអាច អនុវត្តជាបន្ទាន់បាន​។
ខ.២.ការផ្ទៀងផ្ទាត់គណនីតាមផ្លួវច្បាប់
២.១.​ស្នងការគណនី
          គណនីប្រចាំឆ្នាំរបស់សហគ្រាសសាធារណះ ជាកម្មវត្ថុនៃការផ្ទៀងផ្ទាត់និងការបញ្ជាក់ របស់ស្នងការគណនី ។
ស្នងការគណនីត្រូវបានជ្រើសរើសដោយក្រុមប្រឹក្សាភិបាលដែលជាអ្នកកំណត់លាភជួនផងដែរ ការជ្រើសរើសនេះត្រូវធ្វើលើបញ្ជីរូបវន្តបុគ្គលសញ្ជាតិកម្ពុជាឬនីតិបុគ្គលបរទេសដែលតំណាង ដោយរូបវន្តបុគ្គលកម្ពុជាដែលមានការយល់ព្រមតាមការប្រកាសរបស់រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច ​និងហិរញ្ញវត្ថុ​។
ការតែងតាំងស្នងការគណនីធ្វើឡើងតាមសំណើររបស់ក្រុមប្រឹក្សាភិបាលតាមសេចក្ដីសំរេចរបស់ រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច​ និង ហិរញ្ញវត្ថុ ស្នងការគណនី ត្រូវបានតែងតាំងសំឬាប់អាណត្តិរយះពេល ការិយាបរិច្ឆែតដែលអាចបន្តបាន ។
ក្នុងបេសកកម្មផ្ទៀងផ្ទាត់ ស្នងការគណណីត្រូវ:
-ត្រូតពិនិត្យភាពត្រឹមត្រូវនៃគណនីយ្យជាមួយវិធាន និងដំណើការអាជីវកម្ម
-ផ្ទៀងផ្ទាត់ការស្រុះស្រូលនៃឯកសារគណេនីយ្យនៅពេលបញ្ចប់កាលបរិច្ឆេទជាមួយទិន្ន័យ
គណនីយ្យ  និងត្រូតពិនិត្យភាពស្មោះត្រង់នៃពតិមានគណនេយ្យ និងហិរញ្ញវត្ថុដែលមាននៅ ក្នុងរបាយការណ៏សកម្មភាព ។
ក្នុងបេសកកម្មធ្វើសេចក្ដីបញ្ជាក់ស្នងការគណនីសំដែងនៅភាពជិតស្និទ្ធនិងស្មោះត្រង់ពី គណនីប្រចាំឆ្នាំដោយ:
-បញ្ជាក់មិនយល់ព្រម
-បញ្ជាក់យល់ព្រមដោយមានកំណត់សំគាល់
-បញ្ហាយល់ព្រម
ស្នងការគណនីត្រូវរៀបចំរបាយការណ៏ផ្ញើជួនទៅប្រធានក្រុមប្រឹក្សាភិបាលរដ្ឋមន្ត្រីក្រសួង អាណាព្យាបាលបច្ចេកទេស​ និងរដ្ឋមន្រ្តីក្រសួងសេធកិច្ច និងហិរញ្ញវត្ថុ ។ ក្រុមប្រឹក្សាភិបាល អាចពិភាក្សាលើការបញ្ឈប់គណនីប្រចាំឆ្នាំបាន ប្រសិនបើគណនីនោះមានភ្ជាប់របាយការណ៏ របស់ស្នងការគណនី ។
ជាទូទៅស្នងការគណនី បំពេញបេសកកម្មដោយអនុលោមតាមបទបញ្ញត្តិច្បាប់ដែលគ្រប់គ្រង មុខរបរនេះ ។
ខ.៣.ការត្រូតពិនិត្យលទ្ទកម្ម
៣.១.បទបញ្ជាអនុវត្តចំពោះលទ្ទកម្មរបស់សហគ្រាលសាធារណះ
          លទ្ទកម្មដែលធ្វើដោយសហគ្រាសសាធារណះត្រូវស្ថិតក្រោមបញ្ជាដែលប្រកាសឲ្យប្រើដោយ អនុក្រឹតលេខ៦០ចុះថ្ងៃទី៣១កក្កដាឆ្នាំ១៩៩៥និងអត្ថបទបន្តបន្តាប់ទៀត។ ទំរងបែបបទអនុវត្ត បញ្ហានេះត្រូវបានកំណត់ដោសហគ្រាស……របស់រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុដែល បញ្ជាពី :
-របៀបធ្វើលទ្ធកម្ម (ដោយស្រុះស្រួលគ្នា ពិគ្រោយោបល់​ដេញថ្លៃ)និងដំណើរការអនុវត្ត
-ដំណើរការយល់ព្រមលើលទ្ធកម្មដោយសហគ្រាស ដោយក្រសួងសេធកិច្ច និងហិរញ្ញវត្ថុ ។
សហគ្រាសត្រូវបង្កើតនផ្ទៃក្នុងរបស់ខ្លួននូវ
-ការរិយាល័យ ឬនាយកដ្ឋានទទួលបន្ទុកធ្វើឲ្យមានការពិគ្រោះយោបល់​និងតាមដានការអនុវត្ត លទ្ធកម្ម
-​គណកម្មការលទ្ធកម្មទទួលបន្ទុកវាយតំលៃការដេញថ្លៃ​។
ខ.៤.អំណាចអធិការកិច្ច
៤.១.អំណាចអធិការកិច្ចរបស់ក្រសួងសេដ្ធកិច្ចនិងហិរញវត្ថុ
ការគ្រប់គ្រងសហគ្រាសសាធារណះ​​ ត្រូវស្ថិតនៅក្រោមការត្រួតពិនិត្យនៃអគ្គធិការដ្ឋានហិរញ្ញវត្ថុ​។​ ក្រសួងសេដ្ឋកិច្ច​ និងហិរញ្ញវត្ថុត្រូវធ្វើការត្រួតពិនិត្យក្នុងករណីដែលមានការចាំបាច់។
ខ.៥.ការគ្រប់គ្រងសហគ្រាសសាធារណះនិងភាគកម្មសាធារណះ
៥.១.​​តួនាទីពិសេសនៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្តុ
គសស,ក្ររនិងភាគកម្មសាធារណះជាចំនួនភាគច្រើនដែលកាន់កាប់ដោយរដ្ឋក្នុងមូលធនក្រុម ហ៊ុនចំរុះត្រូវស្ថិតក្នុងបញ្ជីសហគ្រាសទាំងអស់របស់រដ្ឋ។ បញ្ជីសហគ្រាសនេះត្រូវបានគ្រប់គ្រង រួមគ្នាដោយក្រសួងអាណាព្យាបាលបច្ចេកទេសនិងក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ។ ភាគកម្ម សាធារណៈដែលកាន់កាប់ដោយគ.ស.សឬក្រ.រក្នុងមូលធននៃក្រ.ចមិនស្ថិតនៅក្រោមការគ្រប់ គ្រងរបស់រដ្ឋទេទោះបីជាភាគកម្មសាធារណៈជាចំនូនភាគច្រើនក្តី។ភាគកម្មសាធរណៈនេះ ជាទចំនួនភាគច្រើនក្តី។ ភាគកម្មសាធារណៈនេះត្រូវគ្រប់គ្រងដោយក្រុមប្រឹក្សាភិបាលរបស់គសសឬក្រ.រដែលជាអ្នកមាន ភារៈទទួលចំណែក។ ក្រមប្រឹក្សាភិបាលនេះត្រូវសុំការយល់ព្រមពីរដ្ឋមន្រ្តីក្រសួងអាណាព្យាបាល បច្ចេកទេសនិងរដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ មុននឹងសំរេចចិត្តទទួលយកភាគកម្មសាធា រណៈក្នងមូលធននៃក្រុមហ៊ុន ។
តួនាទីពិសេសនៃក្រសួងសេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ​ ក្នុងបញ្ហានេះមានដូចតទៅៈ
១-ត្រូវវាយតំលៃកាលានុវត្តដភាពសេដ្ឋកិច្ចនិងហិរញ្ញវត្ថុស្តីពីការបង្កើតគ.ស. សឬក្រ.រឬការ ដាក់ភាគកម្មជា ចំនួនភាគ ច្រើនក្នុងមូលធនរបស់ក្រុមហ៊ុនចំរុះ។
២-ត្រូវធ្វើឪ្យសំរេចនូវប្រតិបត្តិការដាក់ដើមទុនជារួបិយវត្ថុ ឬជាទ្រព្យ សមភារះ​ ឬការទិញភាគ ហ៊ុនដោយអនុលោមតាមទិដៅរបស់រដ្ឋាភិបាល ​និងដោយគោរពតាមបទបញ្ញត្តិច្បាប់ និងបទ បញ្ជាដែលគ្រប់គ្រងប្រតិបត្តិ ការហិរញ្ញវត្ថុរបស់រដ្ឋ។
៣-ត្រូវធានាការរក្សាទុកនៅប័ណ្ណសំគាលភគកម្មរបស់រដ្ឋ។
៤-ត្រូវក្ដាប់ពតិមានចាំបាច់ឲ្យបានទៀងទាត់ ស្ដីពីដំណើរការ​និងលទ្ទផលរបស់សហគ្រាស សាធារណះ។
៥-ត្រូវចូលរួមជាមួកយក្រសួងអាណាព្យាបាលបច្ចេកទេសក្នុងការរៀបចំផែនារនិតិសម្បទានិង ការរៀប   ចំរចនាសម្ព័នជាថ្មីឡើងវិញ របស់សះគ្រាសសាធារណះ ហើយតាមដានការអណុវត្ត។
៦-ត្រូចូរូមជាមួយក្រសួងអាណាព្យាបាលបច្ចេកទេស ក្នុងការរៀបចំគោលនយោបាយ ទំនាទំ នងរវាងរដ្ឋ  និងសហគ្រាសសាធារណះ ហើយត្រូវតាមដានដំណើការ។
គ.អាណាព្យាបាលរួមដោយរដ្ឋា​ភិបាល
១.ការតែងតាំងប្រធានក្រុមប្រឹក្សាភិបាល ប្រធានអគ្គនាយក  ឬអគ្គនាយកនៃ សហគ្រាសសាធារណះ
ក្រុមប្រឹក្សាភិបាលនៃសហគ្រាសសារណះត្រូវបានដឹកនាំដោយប្រធានថ្នាក់។សហគ្រាស សាធារណះអាចដឹកនាំដោយ:
១-ប្រធានក្រុមប្រឹក្សាភិបាល​ ដែលត្រូមានថានះជាប្រធានអគ្គនាយក
២-អគ្គនាយកដែលត្រូវបានតែងតាំងសំរាប់ការងារនេះ ។
ប្រធានក្រុមប្រឹក្សាភិបាល ប្រធានគ្គនាយក ឬអគ្គនាយក​ គ.ស.ស.រ.ក្រ.រ.ឬក្រ.ច ដែលមាន ភាគកម្មសាធារណេជាចំនួនភាគច្រើនត្រុវមានសញ្ជាតិកម្ពុជាហើយត្រូវតែងតាំងដោយអនុ ក្រឹត្យតាមសំណើររបស់រដ្ឋមន្ត្រីក្រសួងអាណាព្យាបាលបច្ចេកទេស ។​ប្រសិនបើមុខងារនៃការដឹកនាំទូទៅមានត្រូវបានប្រគល់ជូនទៅ ប្រអានក្រុមប្រឹក្សាភិបាល ទេនោះអគ្គនាយកអាចជ្រើសរើសក្នុងក្របខ័ណ្ឌជាសមាជិក ឬមានមែនជាសមាជិកក្រុម​ប្រឹក្សា ភិបាល ។ ការជ្រើសរើសប្រធានអគ្គនាយក ​ឬអគ្គនាយក ត្រូវប្រព្រឹត្តទៅតាមនីនិវិធីដូចតទៅ
១.រដ្ឋមន្ត្រីក្រសួងអាណាព្យាបាលបច្ចេកទេសរៀបចំឡើងនូវសាលាប័ត្យតាមណែងដែលពណិនា លើ:សហគ្រាសសពាកព័ន្ធដល់តំណែងដែលត្រូវផ្ដល់ឲ្យ
-ខ្លឹមសារបច្ចេកទេសនៃតំណែងដែលត្រូវផ្ដល់ឲ្យ
-ទំរងការងារតំរួវសំរាប់បុគ្គលក្នុងតំណែងនេះ
២.រដ្ឋមន្ត្រីក្រសួថអាណាព្យាបាលបច្ចេកទេសត្រូវធ្វើការប្រេជុំនិងដឹកនាំគណះកម្មការសំរាប់ ធើការជ្រើសរើសមួយដែលមានសមាជិកតំណាងគណះរដ្ឋមន្ត្រីតំណាងក្រសួងសេធ្ឋកិច្ចនិង ហិរញ្ញវត្ថុនិងក្រសួងអាណាព្យាបាលបច្ចេកទេស។ គណះកម្មការនេះធ្វើការជ្រើសរើសបុគ្គល ដែលមានសមត្ថភាពនិងបទពិសោធន៏ស្របទៅនិងទំរងការងារដែលកំណត់ក្នុងសាលាប័ត្រ តំណែង។គណះកម្មការជរើសរើសបេក្ខជន៣រូបដែលចាបអារម្មណ៏ជាងគេហើយត្រូវធ្វើការ ស្នើសុំទៅ រដ្ឋមន្ត្រីក្រសួងអាណាព្យាបាលបច្ចេកទេស ។
៣.រដ្ឋមន្រ្តីក្រសួងអាណាព្យាបាលបច្ចេកទេសរក្សាទុកបេក្ខជនយួយរូប  រួចធ្វើសំណើរេជ្រើស រើសរបស់ខ្លួនជូនគណះរដ្ឋមន្ត្រី ដើម្បីសុំសេចក្ដីសំរេច ។
២.ប្រតិបត្តិការរំលាយបញ្ចូលគ្នាការបំបែក​និងការជំរះបញ្ជីពាក់ព័ន្ធដ់សហគ្រាស សាធារណះ
គ្រប់ការរំលាយបញ្ចូលគ្នា ការបំបែក ឬការជំរះបញ្ជី គ.ស.ស.ឬក្រ.រត្រូវសំរេចដោយអនុក្រឹត្យ តាមសំណើរួរបស់ រដ្ឋមន្ត្រីក្រសួងអាណាព្យាបាលបច្ចេកទេសនិងរដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុនិងក្រោយការផ្ដល់យោបល់ពីក្រុមប្រឹក្សានៃសហគ្រាសដែលពាក់ព័ន្ធ។
៣.​ប្រតិបត្តិការឯកភាវូបណិយកម្មសហគ្រាសសាធារណះ
          អនុប្បទាននៃគ.ស.ស. ឬការលក់ភាគហ៊ុនរបស់ ក្រ.រ.ត្រូវមានការអនុញ្ញាត្តដោយ អនុក្រឹត្យ តាមសំណើររួមរបស់ក្រសួងអាណាព្យាបាលបច្ចេកទសនិងរដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុក្រោយការផ្ដល់យោបល់របស់ក្រុមប្រឹក្សាភិបាលរបស់សហគ្រាសពាក់ព័ន្ធ ។
អនុប្បទាននៃភាគហ៊ុនរបស់រដ្ឋក្នុងក្រុមហ៊ុនចំរុះដែលមានភាគកម្មសាធារណះជាចំនួនភាគ ច្រើនត្រូវមានការអនុញ្ញាត្តដោយប្រកាសរួមរបស់រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ  និងរដ្ឋមន្ត្រីក្រសួងអាណាព្យាបាលបច្ចេកទេស ក្រោយការផ្ដល់យោបល់ពីក្រុមប្រឹក្សា ភិបាលរបស់សហគ្រាសដែលពាក់ព័ន្ធ ។
អនុប្បទាននៃភាគហ៊ុនរបស់គ..ស.ស.ក្រ.រនៅក្នុងក្រុមហ៊ុនចំរុះណាមួយដែលមានភាគ កម្មសាធារណះជាចំនួនភគច្រើន ត្រូវមានការអនុញ្ញាត្តដោយការប្រកាសពីរដ្ឋមន្ត្រីក្រសួង សេដ្ឋកិច្ច និង ហិរញ្ញវត្ថុ​ក្រោយពីការផ្ដល់យោបល់ពី រដ្ឋមន្ត្រីក្រសួងអាណាព្យាបាលបច្ចេក ទេសតាមសំណើររបស់ក្រុមប្រឹក្សាភិបាលដែលជាតំណាងម្ចាស់ភាគហ៊ុន​។
វិធានការទាំងោឡាយដូចមានចែងខាងលើនេះមិនជាឧបសក្គរារាំងមិនឲ្យអនុវត្តបទបញ្ញត្តិ នៃច្បាប់និងបទបញ្ជាស្ដីពីឯកជនភវូបនីយម្មសហគ្រាស និងទ្រព្យសកម្មរបស់រដ្ឋឡើយ ៕
ឯកសារយោង
  • ច្បាប់ស្តីពីសហគ្រាសសាធារណៈ និងភាគកម្មសាធារណៈ                                       (របស់ក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ)  បោះពុម្ព ខែកញ្ញាឆ្នាំ១៩៩៩
[[ចប់]]

No comments:

Post a Comment