ឋានសួគ៌ពិដោរក្រពុំរីកនៃផ្កាឈូករ័ត្នក្នុងប្រទេសចិន
ប្តីល្អកម្ររកបានណាស់ រៀបការក្តីប្រពន្ធជាការស្មានដូចរៀវម្ជុលក្នុងសមុទ្រ មិនដឹងចិត្តគំនិត គេយ៉ាងម៉េចទេ។ តែអ្នកទាំងសងខាង គួរខំប្រឹងខាំមាត់សង្កត់ចិត្ត
បំពេញតួនាទីរៀងខ្លួន ឱ្យបានល្អបរិបូណ៌។ មានរឿងអ្វីបន្តិចបន្តួច
ចេះអត់ឱនឱ្យគ្នា កុំអង្គុយចាប់កំហុសមិនល្អទេ។ មិនមែនយកប្រពន្ធមកដើម្បីឱ្យគេបម្រើខ្លួនទេ គឺយកគេជាភរិយា។ខាងក្រោមនេះផបហ្សូន អាស៊ីសូមលើកយកតួនាតីរបស់ស្វាមីមកបង្ហាញជូន៖
១.យកជាភរិយាឱ្យពេញច្បាប់៖ យកពេញមុខពេញមាត់ ជាភរិយាពេញលក្ខណៈ កុំលាក់ លៀម បិទបាំង យកគ្នាធ្វើស្រីកំដរអារម្មណ៍ ហើយបោះចោលនោះ។
២. កុំប្រមាទមើលងាយភរិយា៖ ការប្រមាទមើលងាយភរិយាដោយវាយដុំ ជេរប្រទេច ត្មះតិះ ដៀល ធ្វើទុក្ខបុកម្នេញ ធ្វើបាបចិត្តគ្នា។ ត្រូវចេះស្រឡាញ់ថ្នាក់ថ្នម អាណិតអាសូរ ជួយលើក ទឹកចិត្តជួយណែនាំដោយបំណងល្អ។
៣. ប្រគល់ភាពជាធំឱ្យភរិយា៖ គឺជាការចាត់ចែងផ្ទះសម្បែង លុយកាក់ កូនចៅ កុំឱ្យគ្នាគ្មាន សិទ្ធិគ្មានអំណាចអ្វីសោះ មិនល្អទេ ឱ្យគ្នាបានបញ្ចេញគំនិតយោបល់ មានមតិចូលរួមសម្រេច ចិត្តផង កុំយកឈ្នះតែម្នាក់ឯង ប្រពន្ធនិយាយមិនបាន។
៤.កុំក្បត់ចិត្តភរិយា៖ ប្រុសខ្លះលុះតាមអំណាចតណ្ហា មានប្រពន្ធពីរ បីធ្វើបាបចិត្តប្រពន្ធដើម ដើរប៉ោឡែ មិនគិតផ្ទះសម្បែង វក់និងល្បែង ផឹកស្រា ផ្គាប់ចិត្តស្រីស្នេហ៍ ស្រីពេស្យាជាដើម។ ធ្វើយ៉ាងនេះគ្មានកំណើតទេ នាំឱ្យកើតទុក្ខក្តៅក្រហាយដល់គ្រួសារ។
៥. ឱ្យគ្រឿងអលង្ការ៖ គ្រឿងប្រដាប់តាក់តែងរាងកាយ សម្លៀកបំពាក់ គ្រឿងសម្អាង ជាតម្រូវ ការរបស់ស្ត្រីគ្រប់រូប តែងប្រាថ្នាចង់បាន ព្រោះចង់ស្អាត ចង់ល្អ អាចចូលជុំនុំចំណោមគេចុះ។
បុរសជាប្តីត្រូវចាំ នឹងយល់ថា ភរិយាធ្វើការ គ្រប់បែបយ៉ាង១០០ជំពូកនៅផ្ទះ តាំងពីបាយទឹក ផ្ទះសម្បែង បោកគក់ខោអាវ មើលកូនចៅតូចតាចសព្វបែបយ៉ាង។ ភរិយាមានភារកិច្ចធ្ងន់ ណាស់ ដូច្នះប្តីត្រូវយល់ចិត្តគ្នាផងឃើញគ្នាខុសឆ្គងម្តងម្កាល គួរអត់ឱនអធ្យាស្រ័យ ទើបបាន សុខយូរអង្វែង។ ភរិយាមួយស្រួលកាយចិត្ត ភរិយាពីរពិតដូចផេះផ្លុំ / ភរិយាបីដូចភ្លើងឆេះភ្នំ ភរិយាបួនសមភ្លើងអវិចី។

No comments:
Post a Comment