Tuesday, September 24, 2013

សម័យ សង្គមរាស្រ្តនិយម

  • សេចក្ដីផ្ដើម
       ការគ្រប់គ្រង់លើកទីមួយរបស់ព្រះសីហនុ រឺ ព្រះរាជាណាចក្រទីមួយ រឺ សម័យសង្គមរាស្ត្រនិយម ពី ៩៥៣១៩៧០ គឺជា ដំណាក់កាលសំខាន់ពិសេសមួយនៅក្នុងប្រវត្តិសាស្ត្រកម្ពុជា ។ ព្រះនរោត្តម សីហនុ បន្តក្លាយជាមនុស្សម្នាក់ក្នុងចំណោមតួអង្គ វាទប្បដិវាទបំផុតនៅក្នុងភាពចលាចលនៅអាស៊ីអាគ្នេយ៍ និងប្រវត្តិសាស្ត្រក្រោយសង្គ្រាម ដែលខ្លោចផ្សារញឹកញាប់។
  • សន្និសីទសឺរណែវ និងការលុកលុយរបស់វៀតមិញ
      ទោះបីជាកម្ពុជាបានសម្រេចបានឯករាជ្យនៅចុងឆ្នាំ១៩៥៣ក៏ដោយ ក៏ស្ថានភាពកងទ័ពរបស់ខ្លួនមិននឹងនរដែរ។ ក្រុមបក្ស ពួកដែលមិនមែនកម្មុយនិស្តនៃពួកខ្មែរឥស្សរៈបានចូលរួមក្នុងរដ្ឋាភិបាល ក៏ប៉ុន្តែសកម្មភាពវៀតមិញនិយមកុម្មុយនិស្ត និងសមា គមខ្មែរឥស្សរៈបានកើនឡើងច្រើនដង ដែលកងកម្លាំងរបស់បារាំងបណ្ដេញអោយនៅតិចតួចនៅកន្លែងផ្សេងៗទៀត។ នៅខែ មេសា ឆ្នាំ១៩៥៤ កងវរសេនាតូចវៀតមិញជាច្រើនបានឆ្លងកាត់ព្រំដែនចូលមកកម្ពុជា។ កងកម្លាំងរាជានិយមបានប្រយុទ្ធ នឹង ពួកគេ ក៏ប៉ុន្តែមិនអាចបង្ខំអោយមានការដកទ័ពថយទាំងស្រុងរបស់ពួកគេឡើយ។ ម្យ៉ាង ពួកកុម្មុយនិស្តកំពុងតែប៉ុនប៉ងពង្រឹង តំណែង ដែលនឹងតថ្លៃនៅសន្និសីទសឺណែវដែលបានកំណត់កាលវិភាគចាប់ផ្ដើមនៅចុងខែ មេសា។
       សន្និសីទសឺរណែវត្រូវបានចូលរួមដោយពួកអ្នកតំណាងមកពី កម្ពុជា វៀតណាមខាងជើង រដ្ឋចូលរួមនៃវៀតណាម (ពួកជំ នាន់មុននៃសាធារណរដ្ឋវៀតណាម រឺ វៀតណាមខាងត្បូង) ឡាវ សាធារណរដ្ឋប្រជាមានិតចិន សហភាពសូវៀត បារាំង ប៊្រីត ថេន(ចក្រភពអង់គ្លេស) និងសហរដ្ឋ (សហរដ្ឋអាមេរិក)។ គោលដៅ មួយនៃសន្និសីទគឺដើម្បីស្ដារអោយមានសន្តិភាព បន្តនៅ ក្នុងឥណ្ឌូចិន។ ការពិភាក្សាជាច្រើនលើឥណ្ឌូចិនបានចាប់ផ្ដើមនៅថ្ងៃ៨មីនា ឆ្នាំ១៩៥៤។ ពួកវៀតណាមខាងជើងបានប៉ុនប៉ង ដើម្បីទទួលការតំណាង ចំពោះរដ្ឋាភិបាលតស៊ូដែលត្រូវបានបង្កើតឡើងនៅភាគខាងត្បូង ក៏ប៉ុន្តែបានបរាជ័យ។ នៅ ថ្ងៃទី២១ កក្កដា ឆ្នាំ១៩៥៤ សន្និសីទបានឈានអោយមានកិច្ចព្រមព្រៀងមួយដែលត្រូវអោយមានការផ្អាកនូវអរិភាព (អំពើបង្កសង្គ្រាម) នៅឥណ្ឌូចិន។ ដោយគោរពដល់កម្ពុជា កិច្ចព្រមព្រៀងបានចុះកិច្ចសន្យាថាកងកម្លាំងយោធាវៀតមិញទាំងអស់ គឺត្រូវដកចេញ ក្នុងកៅសិប(ប្រាំបួនដប់) ថ្ងៃហើយនិងកម្លាំងតស៊ូខ្មែរត្រូវចេញពីកំណែនកងទ័ពក្នុងសាមសិប(បីដប់)ថ្ងៃ។ នៅក្នុងកិច្ចព្រមព្រៀង ផ្សេងមួយបានចុះហត្ថលេខាដោយអ្នកតំណាងកម្ពុជា បារាំង និងវៀតមិញបានយល់ព្រមដើម្បី ដកកម្លាំងទាំងអស់ ចេញពីដី កម្ពុជានៅខែតុលាឆ្នាំ១៩៥៤។ នៅក្នុងការដោះដូរសម្រាប់ការដកកងកម្លាំងវៀតមិញ ពួកអ្នកតំណាង កុម្មុយនិស្តនៅ សឺរណែវ ចង់បាន អព្យាក្រឹតភាពពេញលេញសម្រាប់កម្ពុជា និងឡាវដែលនឹងទប់ស្កាត់ការតាំងមូល ដ្ឋាននៃ កងយោធាសហរដ្ឋ នៅក្នុង ប្រទេសទាំងនេះ។ នៅមុនថ្ងៃសម្រេចនៃសន្និសីទ យ៉ាងណាៗ អ្នកតំណាងអោយកម្ពុជា លោក សម សារីបានទទូចថាបើសិន កម្ពុជាត្រូវបានឯករាជ្យពិតប្រាកដមែនកម្ពុជាមិនត្រូវបានហាមឃាត់ពីការស្វែងរកជំនួយខាងយោធា គ្រប់យ៉ាង ដែលកម្ពុជា ចង់បាន (កម្ពុជាបានអំពាវនាវដំបូងគេដល់វ៉ាស៊ីនតោនសម្រាប់ជំនួយយោធា) ។ សន្និសីទបានទទួលយក ចំណុច នេះលើការជំ ទាស់ប្រកែកដ៍ខ្លាំងក្លារបស់វៀតណាមខាងជើង។ នៅក្នុងកិច្ចព្រមព្រៀងចុងក្រោយ កម្ពុជាបានទទួលអព្យា ក្រឹតភាពដែល ខ្សុះ ខ្សោយ នឹងប្ដេជ្ញាមិនចូលរួមសម្ព័ន្ធមិត្តយោធាណាមួយដែលមិននៅក្នុងអនុលោមភាពជាមួយគោល ការនៃ ធម្មនុញ្ញ នៃអង្គការ សហប្រជាជាតិ  រឺក៏អនុញ្ញាតអោយមានការតាំងកងកម្លាំងយោធាបរទេសលើទឹកដី របស់ខ្លួន"ដរាបណាសន្តិ សុខ របស់ខ្លួនមិន ត្រូវបានគំរាមកំហែង ។"
     កិច្ចព្រមព្រៀងសន្និសីទបានបង្កើតឡើងគណៈកម្មាការត្រួតពិនិត្យអន្តរជាតិ (ហៅជាផ្លូវការថា គណៈកម្មាការអន្តរជាតិ ដើម្បី ត្រួតពិនិត្យ និងគ្រប់គ្រង) នៅក្នុងបណ្ដាប្រទេសឥណ្ឌូចិនទាំងអស់ ។ ដោយបានបង្កើតឡើងដោយពួកអ្នកតំណាងមកពី កាណា ដា ប៉ូឡូញ និងឥណ្ឌា ដែលត្រួតពិនិត្យលើបទឈប់បាញ់ ការដកកងទ័ពថយរបស់បរទេស ការដោះលែងឈ្លើយសឹក និងការ យល់ព្រមទាំងស្រុងជាមួយនឹងលក្ខ័ណ្ឌនានានៃកិច្ចព្រមព្រៀង។ ពួកបារាំង និងភាគច្រើននៃកងកម្លាំងវៀតមិញត្រូវបានដកចេញ តាមកាលកំណត់នៅខែតុលា ឆ្នាំ១៩៥៤ ។
  • ការវិវត្តក្នុងស្រុក
     កិច្ចព្រមព្រៀងសឺរណែវផងដែរក៏បានសន្យាថាការបោះឆ្នោតសកលគួរតែត្រូវបានប្រារព្ធនៅកម្ពុជាអំឡុងឆ្នាំ១៩៥៥ហើយ ដែល នោះគណៈកម្មាការត្រួតពិនិត្យអន្តរជាតិគួរតែចុះអង្កេតការបោះឆ្នោតនោះ ដើម្បីអះអាងនូវភាពយុត្តិធម៌។ ព្រះសីហនុ កាន់តែរឹងមាំជាងជានិច្ចដើម្បើកម្ចាត់ពួកអ្នកប្រជាធិបតេយ្យ (ដែលពួកគេ លើជំហរនៃប្រវត្តិការណ៍ពីអតីតរបស់ខ្លួនដែលរំពឹង ឈ្នះការបោះឆ្នោត)។ ព្រះមហាក្សត្រប៉ុនប៉ងដោយមិនបានជោគជ័យ ដើម្បីអោយមានរដ្ឋធម្មនុញ្ញដែលធ្វើវិសោធនកម្ម។ នៅថ្ងៃ ២ មីនា ឆ្នាំ១៩៥៥ ទ្រង់បានប្រកាសការដាក់រាជ្យរបស់ព្រះអង្គអោយព្រះបិតាទ្រង់ ព្រះនរោត្តម សុរាម្រិត។ ដែលនៅកាន់គោរម្យ ងារសម្ដេច(ប្រហែលជាស្មើនឹង prince ជាភាសាអង់គ្លេស)សម្ដេចសីហនុបានពន្យល់ថាសកម្មភាពនេះគឺចាំបាច់ដើម្បីផ្ដល់អោយ ទ្រង់ទំនេរដៃដើម្បីភ្ជាប់ខ្លួនទៅក្នុងនយោបាយ ។
    ដើម្បីប្រកួតប្រជែងនឹងពួកអ្នកប្រជាធិបតេយ្យ សម្ដេចសីហនុបានបង្កើតយន្តនយោបាយ (ម៉ាស៊ីននយោបាយ) ដោយផ្ទាល់ ព្រះអង្គ គឺសង្គមរាស្ត្រនិយម (Popular Socialist Community រឺ Populist Society ) ដែលជាទូទៅសំដៅទៅលើសង្គម ក្នុងនោះ បើទោះបីជាឈ្មោះរបស់ខ្លួនយ៉ាងនេះក្ដី ក៏វាមានធាតុខាងស្ដាំនិយមដ៏សំខាន់ដែលប្រឆាំងកុម្មុយនិស្តយ៉ាងខ្លាំងក្លាដែរ។ ការផុស ឡើងរបស់សង្គមរាស្ត្រនិយម នៅដើមឆ្នាំ១៩៥៥បានបង្រួបបង្រួមពួកក្រុមស្ដាំនិយមដ៏ច្រើនបំផុត ក្រោមការទំនុកបម្រុង របស់ សម្ដេច។ នៅក្នុងការបោះឆ្នោតខែកញ្ញា គណបក្សថ្មីរបស់ព្រះសីហនុបានផ្ដួលពួកអ្នកប្រជាធិបតេយ្យយ៉ាងដាច់ណាត់ គឺគណ បក្សឯករាជ្យខ្មែរ របស់លោកសឺន ង៉ុកថាញ់ ហើយ និងគណបក្សប្រជាជនឆ្វេងនិយម ដោយឈ្នះ៨៣%នៃសម្លេងឆ្នោត និងក្នុង ចំណោមកៅអីទាំងអស់ក្នុងរដ្ឋសភា ។
    លទ្ធផលនៃការបោះឆ្នោត១៩៥៥ ត្រូវបានគេសន្មតថាមានការក្លែងបន្លំ និងគំរាមកំហែង។ពួកអ្នកបោះឆ្នោតត្រូវបានគេគំរាម កំហែង ដោយការជាប់ទាក់ទិនប្រព័ន្ធបោះឆ្នោត ដែលបានដាក់ពណ៌សន្លឹកក្រដាសជាច្រើនក្នុងនោះត្រូវគេដាក់ ចូលក្នុងប្រអប់ មួយ ដែលបង្ហាញពាសពេញដោយរូបនយោបាយរបស់ព្រះសីហនុ ពួកទាហាន និងនគរបាលតាមតំបន់។ នៅក្នុងករណីខ្លះ លទ្ធផលបោះឆ្នោតត្រូវបានគេក្លែងបន្លំជាទូទៅដូចក្នុងករណី ដែលមណ្ឌលមួយនោះធ្លាប់ជាតំបន់ការពា ររបស់វៀតមិញអស់ រយៈពេលជាច្រើនឆ្នាំ មិនបានសន្លឹកឆ្នោតមួយសន្លឹកឡើយសម្រាប់ពួកឆ្វេងនិយម។ អ្នកនិពន្ធលោក ភ្វីលីប ឝត (Philip Short) បង្ហាញនូវការថ្លែងនៅឆ្នាំ១៩៥៧ដោយ ព្រះសីហនុ សារភាពថាមណ្ឌលបោះឆ្នោតសាមសិបប្រាំមួយបានបោះឆ្នោតអោយគណ បក្សប្រជាជន រឺក៏ភាគច្រើនគណបក្សប្រជាធិប តេយ្យបែរជាលទ្ធផលជាផ្លូវការបាននិយាយថាពួកគេគ្មានឈ្នះអ្វីទាល់តែសោះ។
     ខ្មែរជាតិនិយម គឺមានភក្ដីភាពទៅនឹងព្រះមហាក្សត្រ តស៊ូប្រឆាំងនឹងអយុត្តិធម៌ និងអំពើពុករលួយ ហើយនិងការពារសាសនា ព្រះពុទ្ធគឺ ជារឿងដ៏សំខាន់ៗនៅក្នុងមនោគមនវិជ្ជាសង្គមរាស្ត្រនិយម។ គណបក្សនេះបានទទួលយកការបកស្រាយបែបអភិរក្ស យ៉ាងពិសេសនៃពុទ្ធសាសនា ជាសាមញ្ញនៅក្នុងបណ្ដាប្រទេសថេរវាទនៅអាស៊ីអាគ្នេយ៍ ដែលថាវិសមភាពសង្គម និងសេដ្ឋកិច្ច ចំណោមមនុស្សគឺជាធម្មានុរូបដោយសារតែដំណើរការនៃកម្ម។ សម្រាប់វណ្ណៈអ្នកក្រីក្រ ការប្រព្រឹត្តិគុណធម៌ និងស្ដាប់ឱវាទបាន បើកឡើងនូវលទ្ធភាពនៃការកើតទៅកាន់ទីខ្ពស់ៗនៅអនាគតជាតិ។ ការអំពាវនាវខាងសាសនាដែលទទួលបានភក្ដីភាពពីពួក បព្វជិតពុទ្ធសាសនាជាច្រើន របស់ប្រទេស ដែលពួកគេគឺជាក្រុមដែលមានឥទ្ធិពលពិសេសនៅតាមភូមិស្រុកជនបទនានា។
     នៅខែសីហា ឆ្នាំ១៩៥៧ព្រះសីហនុបានកោះហៅពួកមេដឹកនាំគណបក្សប្រជាធិបតេយ្យចំពោះអ្វីដែលទ្រង់មានបន្ទូលហៅថា "កិច្ចពិភាក្សាតទល់"មួយនៅក្នុងព្រះបរមរាជវាំង ។ ពួកគេត្រូវបានគេយកមកធ្វើជាប្រធានបទរហូតដល់ប្រាំម៉ោង ក្នុងការបំបាក់ មុខជាសាធារណៈ ។ បន្ទាប់ពីព្រឹត្តិការណ៍នេះចប់ទៅ ពួកអ្នកចូលរួមត្រូវបានគេទាញចេញពីឡានរបស់ខ្លួនហើយត្រូវវាយជាមួយ នឹងស្វាយកាំភ្លើងវែងដោយនគរបាល និងទាហានរបស់ព្រះសីហនុ។
     ជុំវិញពេលវេលាដូចគ្នានេះដែរ គណបក្សប្រជាជន បានដាក់បេក្ខជនប្រាំនាក់ដើម្បីអោយឈរឈ្មោះបោះឆ្នោត។ ព្រះសីហនុ បានធ្វើដំណើរដោយផ្ទាល់ទៅកាន់មណ្ឌលនីមួយៗ ហើយរដ្ឋាភិបាលបានធ្វើយុទ្ធនាការពេញទីប្រឆាំងនឹងគណបក្សនេះ។ សេវា វិទ្យុជាតិបានចោទប្រកាន់គណបក្សនេះគឺជាអាយ៉ងយួន។ បណ្ណប្រកាសជាច្រើនបង្ហាញនូវភាពឃោរឃៅ ដែលរំពឹងទុក ថាត្រូវ បានគេព្យួរនៅតាមមណ្ឌលនានា។ នៅទីបំផុតបេក្ខជនបួននាក់ត្រូវបានគេគំរាមកំហែងអោយទម្លាក់ចេញពីការឈរឈ្មោះអោយ គេជ្រើសរើស។ មានតែម្នាក់ទេដែលនៅត្រូវបានគេជឿទុកចិត្តដោយមន្ត្រីរដ្ឋាភិបាល ជាមួយនឹង៣៩៦សម្លេងក្រៅពីអ្នកបោះ ឆ្នោត ៣០,០០០នាក់នៅតំបន់មួយ ដែលជាកន្លែងមួយដែលគណបក្សប្រជាជនត្រូវបានគេដឹងថាមានការគាំទ្រយ៉ាងខ្លាំង។
     ដូចគ្នាដែរ ទសវត្សឆ្នាំ១៩៦០បានចាប់ផ្ដើម ដោយបានរៀបចំការប្រឆាំងខាងនយោបាយនឹងព្រះសីហនុ និងសង្គមរាស្ត្រ និយមជាក់ស្ដែង ដែលត្រូវបាននាំអោយគេដំណើរការក្រុមសម្ងាត់យ៉ាងធំមួយ ។ តាមរយៈលោកវីក្ខឺរី (Vickery) គណបក្ស ប្រជាធិបតេយ្យបានបែកខ្ញែកនៅឆ្នាំ១៩៥៧ បន្ទាប់ពីពួកមេដឹកនាំរបស់បក្ស ដែលត្រូវបានវាយដោយពួកទាហាន ស្នើអោយ ចូលរួមសង្គមរាស្ត្រនិយម
      ទោះបីជាការការពាររបស់ខ្លួននូវស្ថានភាពអោយនៅដដែលក៏ដោយ ជាពិសេសចំណាប់អារម្មណ៍នៃពួកឥស្សរជនតាមជន បទ សង្គមរាស្ត្រនិយមក៏មិនមែនជាអង្គការខាងស្ដាំនិយមដាច់ខាតឡើយ ។ ព្រះសីហនុបានអញ្ជើញពួកឆ្វេង និយមជាច្រើន ចូលក្នុងគណបក្ស និងរដ្ឋាភិបាលរបស់ទ្រង់ដើម្បីផ្ដល់អោយមានតុល្យភាពទៅនឹងពួកខាងស្ដាំ។ ក្នុងចំណោមអ្នកទាំងនេះគឺ មានពួកមេដឹកនាំអនាគតនៃរបបខ្មែរក្រហម ហ៊ូ នឹម និងហ៊ូ យុន បានបម្រើការនៅក្នុងក្រសួងជាច្រើនរវាង ឆ្នាំ១៩៥៨ និង ១៩៦៣ ហើយនិងខៀវ សំផនបម្រើការជារដ្ឋលេខាធិការខាងពាណិជ្ជកម្មរយៈពេលខ្លីនៅឆ្នាំ១៩៦៣ ។
     ប៉ុន្តែពួកគណបក្សឯករាជ្យមួយចំនួននៃពួកឆ្វេង ជាទូទៅក៏ត្រូវបានគេកំណត់គោលដៅដើម្បីការកម្ទេចចោលដែរ។ នៅថ្ងៃ ៩តុលា ឆ្នាំ១៩៥៩ អ្នករៀបរៀងសារពត៌មានប្រជាជនប្រចាំសប្ដាហ៍ លោកណុប បូផាន់ត្រូវបានគេបាញ់សម្លាប់ នៅក្រៅ ការិ យាល័យរបស់គាត់ក្បែរនគរបាលសន្តិសុខរដ្ឋ ។ នៅឆ្នាំ១៩៦០ ប្រជាជនពីរពាន់នាក់ខ្លះត្រូវបានគេឃាត់ខ្លួន ដោយសារ តែហេតុ ផលនយោបាយនៅក្នុងជំរុំឃុំឃាំងខាងក្រៅរាជធានី ។ រឿងក្ដីសន្តិសុខរដ្ឋត្រូវបានកាន់កាប់ ដោយតុលាការយោធា ចាប់ពីពេល នោះមកគ្មានការជំនុំជម្រះឡើងវិញឡើយ ។ តុលាការបានទម្លាក់ចោលសម្រេចចេញក្រឹត្យ ប្រហារជីវិតមនុស្ស ជាងសាមសិប នាក់ នៅក្នុងប្រាំមួយខែដំបូងនៃប្រតិបត្តិការ ហើយត្រូវបានគេដឹងថាសេចក្ដីសម្រេចទាំងនេះគឺជាការសម្រេច ព្រះទ័យរបស់ព្រះ សីហនុ ដោយផ្ទាល់ព្រះអង្គឯង។
     នៅឆ្នាំ១៩៦០ អ្នករៀបរៀងសារពត៌មាន ឡឺអប់សឺរវេតឺរ (l'Observateur) ត្រូវបានគេវាយតប់នៅតាមផ្លូវ សម្រាតខោអាវ និងថតរូបដោយពួកសមាជិកនៃនគរបាលសន្តិសុខប្រហែលពីមួយទៅពីរយម៉ែត្រ ពីស្ថានីយនគរបាលកណ្ដាល។ អ្នករៀប រៀងបានរាយការណ៍ការវាយប្រហារទៅពួកនគរបាល។ នៅពេលនោះរដ្ឋសភាជាតិបានកោះ ហៅរដ្ឋមន្ត្រី ទទួលខុសពន្យល់ នូវឧប្បត្តិហេតុនេះ លោកថានេះគឺជាការងាររបស់នគរបាលដើម្បីការពារពួកអ្នកប្រឆាំងរដ្ឋាភិបាល។ លោក រដ្ឋមន្ត្រី ក្រោយ មកក៏បានរៀបឈ្មោះពួកសមាជិករដ្ឋសភាដែលលោកចាត់ទុកថាជាជំពូកពួកអ្នកប្រឆាំងដូចគ្នា។ ម្នាក់ក្នុងចំណោមពួកតំណាង ដែលបានចុចឈ្មោះ គឺលោកអ៊ុច វ៉ែន បានធ្វើតារាងញត្តិរិះគន់ដែលត្រូវបាន គេព្រាងថាប្រឆាំង នឹង លោករដ្ឋមន្ត្រីនេះ។ ព្រះ សីហនុបានចេញសេចក្ដីថ្លែងការទៅវាយប្រហារពួកសមាជិករដ្ឋសភា ចំពោះអាកប្បកិរិយាជាសត្រូវ របស់ពួកគេចំពោះ ពួក នគរបាល។ នៅក្នុងប៉ុន្មានថ្ងៃ ឡឺអប់សឺរវេទ័រ (l'Observateur) និងសារពត៌មានពីរផ្សេងទៀត ត្រូវបាន បិទដោយរដ្ឋាភិបាល មនុស្ស ហាសិប នាក់ត្រូវបានឃាត់ខ្លួនទុកដោយការសង្ស័យមិនច្បាស់លាស់ និងនាយកខាងនយោបាយ នៃសារពត៌មាន ផ្ទាល់របស់ព្រះសីហនុត្រូវបានបណ្ដេញចេញ ដោយសារតែវិចារណកថាដែលប្រឆាំងចំពោះ ការគម្រាមកំហែង ខាងនយោ បាយដ៏តឹងរ៉ឹង។
      នៅខែកក្កដាឆ្នាំ១៩៦២ ម្នាក់ក្នុងចំណោមពួកឆ្វេងនិយមនាំមុខនៅក្នុងប្រទេសនេះ គឺ លោកទូ សាមុត ត្រូវបានចាប់ខ្លួន ដោយពួកនគរបាលសន្តិសុខពេលដែលកំពុងស្វែងរកទិញថ្នាំពេទ្យអោយកូនរបស់លោកនៅផ្សារតាមផ្លូវមួយ។ លោកត្រូវបាន គេចាប់ខ្លួនដោយសម្ងាត់ និងធ្វើទារុណកម្មអស់រយៈពេលជាច្រើនថ្ងៃ។ លោកនៅទីបញ្ចប់ត្រូវបានគេធ្វើឃាតដោយបានយក សាកសពរបស់លោកទៅផ្លុងចោលនៅក្នុងគនរសម្រាម(វាលចាក់សម្រាម)នៅឯខណ្ឌស្ទឹងមានជ័យ ភ្នំពេញ
     នៅខែមីនា ឆ្នាំ១៩៦៣ ព្រះសីហនុបានផ្សព្វផ្សាយបញ្ជីឈ្មោះនៃពួកអ្នកឆ្វេងនិយមចំនួន៣៤នាក់។ បន្ទាប់ពីការប្រកាសជា ឱឡារិកថាពួកគេជាពួកកម្សាក ពួកលាក់ពុត ពួកបំផ្លិចបំផ្លាញ ពួកភ្នាក់ងារវិទ្ធង្សនា និងពួកក្បត់ជាតិហើយ ព្រះអង្គបានទាមទា រថាអោយពួកគេបង្កើតជារដ្ឋាភិបាលមួយសម្រាប់ប្រទេសមួយនេះទៅ។ រួមអោយខ្លីទៅបន្ទាប់មកពួកគេត្រូវបានគេនាំមកឱ្យមាន វត្តមានចំពោះមុខព្រះសីហនុ ហើយនិងម្នាក់ៗបានចុះហត្ថលេខាលើការថ្លែងការថាទ្រង់គឺជាមនុស្ស ដែលមានសម្ថភាពតែម្នាក់ គត់ដើម្បីដឹកនាំប្រទេសនេះ។ បន្ទាប់ពីឧប្បត្តិហេតុនេះ មន្ត្រីនគរបាលត្រូវបានគេដាក់អោយនៅខាងក្រៅឃ្លាំមើលនិវេសនដ្ឋាន និងទីកន្លែងការងារនៃមនុស្សម្នាក់ៗដែលគេបានចុចឈ្មោះ ។ ពួកគេចាំបាច់ត្រូវស្ថិតនៅក្រោមការស៊ើបអង្កេត របស់នគរបាល ជាអចិន្ត្រៃយ៍។
    លទ្ធផលនៅឆ្នាំ១៩៦២ និង១៩៦៣នេះដែលធ្វើអោយមានដំណើរការចលនាឆ្វេងនិយមដោយសម្ងាត់ពីទីក្រុងនានា និងទៅ កាន់ទីជនបទ។ ទោះបីជានយោបាយក្រុមសម្ងាត់ រឺក៏សកម្មភាពអ្នកតំណាងតាមរយៈពួកគណបក្សនៅផ្ទៃខាងលើប្រឆាំង នឹង រដ្ឋាភិបាលក៏ដោយ ក៏រដ្ឋាភិបាលបានបញ្ឈប់ភាពដែលអាចទៅរួចយ៉ាងមានប្រសិទ្ធិភាព។
     ឥរិយាបថរបស់ព្រះសីហនុចំពោះពួកឆ្វេងជារឿយៗគឺឃើញតែភាពអាក្រក់ជានិច្ច។ ព្រះអង្គបានធ្វើអោយគេដឹងថាតួនាទីខាង នយោបាយផ្ទាល់របស់ទ្រង់បានពឹងផ្អែក ទៅលើតុល្យភាពយ៉ាងប្រយ័ត្នប្រយែងពីពួកឆ្វេងនិយមនៅកម្ពុជាទល់នឹងពួកស្ដាំនិយម នៅកម្ពុជា។ បើសិនជាខាងណាមួយត្រូវបានកម្ចាត់ខាងណាមួយចេញ នោះជំហានបន្ទាប់នៃគណបក្សណាមួយ នោះនឹងបញ្ចប់ តួនាទីរបស់ព្រះសីហនុ នៅក្នុងការដឹកនាំប្រទេសនេះ។ ព្រះអង្គបានប្រកាសជារឿយៗថា បើសិនជាព្រះអង្គមិនមែនជាព្រះរាជ បុត្រនោះទេ ព្រះអង្គនឹងក្លាយជាជនបដិវត្តន៍ម្នាក់។ សេចក្ដីសង្ស័យរ៉ាំរ៉ៃរបស់ព្រះសីហនុចំពោះចេតនាសហរដ្ឋក្នុងតំបន់នេះ ការ យល់ដឹងរបស់ទ្រង់ចំពោះចិនបដិវត្តន៍ ដែលជាសម្ព័ន្ធមិត្តដ៏មានតម្លៃបំផុតរបស់កម្ពុជាសេចក្ដីគោរពរបស់ទ្រង់ដល់ ពួកឆ្វេងនិយម ដែលមានសមត្ថភាព និងលេចធ្លោគឺ ហ៊ូ-នឹម ហ៊ូ-យុន និងខៀវ-សំផន ហើយនិងការកត់សម្គាល់មិនច្បាស់លាស់របស់ទ្រង់ចំពោះ រាជាសង្គមនិយម ទាំងអស់បានរុញច្រានទ្រង់អោយពិសោធជាមួយគោលនយោបាយសង្គមនិយម។ វាគួរតែត្រូវដឹងផងដែរ ថា ម្ខាងៗ បានធ្វើចលនាឆ្ពោះទៅកាន់សង្គមនិយមដែលបានផ្ដល់អោយព្រះសីហនុ និងផ្ទៃក្នុងរបស់ទ្រង់បានគូសរង្វង់អ្នកមានសមត្ថ ភាព អោយរង្វាន់គ្នាទៅវិញទៅមក ជាមួយការបង្ខូចខាងនយោបាយនានា ដែលផ្ដល់ប្រយោជន៍ច្រើន និងបរិបាលកិច្ច ។ នៅឆ្នាំ ១៩៦៣ សម្ដេចបានប្រកាសជាតូបនីយកម្មខាងធនាគារ ការដោះដូរពាណិជ្ជកម្មបរទេស និងធានារ៉ាប់រង ដែលមានន័យថាកាត់ បន្ថយការគ្រប់គ្រងរបស់បរទេសខាងផ្នែកសេដ្ឋកិច្ច។ នៅឆ្នាំ១៩៦៤ ក្រុមហ៊ុនពាណិជ្ជកម្មរដ្ឋមួយ សាជីវកម្មអាហរ័ណនីហរ័ណ ជាតិ (នាំចេញនាំចូល) ត្រូវបានបង្កើតឡើងដើម្បីកាន់កាប់ពាណិជ្ជកម្មបរទេស។ គោលបំណងដែលបានប្រកាសជាតូបនីយកម្ម ត្រូវបានផ្ដល់អោយប្រជាជាតិខ្មែរ ជាជាងចិន រឺយួន គឺមានតួនាទីដ៏ធំធេងនៅក្នុងការដោះដូរពាណិជ្ជកម្មជាតិ បំបាត់ចោលពួក ឈ្មួញកណ្ដាល ហើយនិងរក្សាទុកការដោះដូរក្រៅប្រទេសតាមរយៈ ការកំណត់ការនាំចូលវត្ថុប្រណិតៗមិនចាំបាច់។ ជាលទ្ធផល នៃគោលនយោបាយនេះ ការបណ្ដាក់ទុនបរទេសភ្លាមៗក៏បានបាត់មុខអស់រលីង ហើយនិងសង្គមនិយមសំលាញ់បក្សពួកនិយម (ញាតិមិត្តនិយម) បានផុសឡើងជាអ្វីមួយស្រដៀងនឹង មូលធននិយមសំលាញ់ ដែលវិវត្តនៅភីលីពីនក្រោមការដឹកនាំរបស់ប្រធា នាធិបតី ផ្វឺរឌីណាន់ដ៍ ម៉ារកូស (Ferdinand Marcos)។ ពួកឯកវិក្កយភាពរដ្ឋដែលមានប្រាក់កម្រៃច្រើនត្រូវបានចែក ដោយពួកអ្នក ស៊ីឈ្នួលដ៏ស្មោះត្រង់ជាច្រើនរបស់ព្រះសីហនុ ដែលជាអ្នកច្របាច់ចំរិតពួកគេយកប្រាក់ ។
      ព្រះសីហនុត្រូវបានគេដឹកនាំយ៉ាងស្ងៀមស្ងាត់ទៅដល់ការប៉ះទង្គិចគ្នាជាមួយពួកស្ដាំ។ ដោយជួបប្រទះភារកិច្ចនៃការគ្រប់គ្រង តែម្នាក់ សម្ដេចបានប្រកាសថាទ្រង់នឹងលែងគ្រប់គ្រងការជ្រើសរើសបេក្ខជន និងអនុញ្ញាតបន្ថែមនូវបេក្ខជន សង្គមរាស្ត្រនិយម ច្រើនជាងមួយ ដើម្បីដំណើរការអាសនៈនីមួយៗនៅក្នុងការបោះឆ្នោតរដ្ឋសភាខែកញ្ញា ឆ្នាំ១៩៦៦ ។ ការត្រឡប់ទៅវិញទៅមក បានបង្ហាញការពុះកញ្ជ្រោលឡើងគួរអោយភ្ញាក់ផ្អើល នៅក្នុងការបញ្ចេញមតិដែលរក្សាទុកនៅក្នុងចំណាយនៃធាតុផ្សំជាកណ្ដាល បន្ថែម និងខាងឆ្វេងនិយម ទោះបីជា ហ៊ូ-នឹម ហ៊ូ-យុន និងខៀវ-សំផន ក៏ត្រូវបានជ្រើសរើសឡើងវិញដោយមណ្ឌលបោះឆ្នោត របស់ពួកគេដែរ។ លោកឧត្តមសេនីយ៍ លន់-ណុល បានក្លាយជានាយករដ្ឋមន្ត្រី ។
      ដោយអស់បារម្ភថាពួកខាងស្ដាំអាចនឹងបង្កអោយមានការបែកបាក់ដែលមិនអាចផ្សះផ្សារបាននៅខាងក្នុងសង្គមរាស្ត្រនិយម  ហើយវាអាចនឹងមានប្រកួតប្រជែងការត្រួតត្រារបស់ទ្រង់នៅក្នុងប្រព័ន្ធនយោបាយ ព្រះសីហនុកំណត់ឡើងនូវ រដ្ឋាភិបាលតទល់  (ដូចជាពួក គណៈរដ្ឋមន្ត្រីស្រមោល របស់ប៊្រីថេន) បានវេចខ្ចប់ជាមួយពួកអ្នកដើរតាមផ្ទាល់ដ៏ស្មោះត្រង់បំផុតរបស់ទ្រង់ហើយនិង ពួកឆ្វេងនិយមនាំមុខគេមួយចំនួន ដែលសង្ឃឹមថាពួកគេអាចនឹងប្រើប្រាស់ឥទ្ធិពលទប់ស្កាត់លន់-ណុល។ ពួកឆ្វេងនិយមបាន ចោទប្រកាន់លោកឧត្តមសេនីយ៍ ដែលកំពុងត្រូវបានបំពាក់បំប៉នដោយទីភ្នាក់ងារសម្ងាត់លោកខាងលិចដើម្បី ដឹកនាំ រដ្ឋប្រហារ ប្រឆាំងកុម្មុយនិស្តឈាមក្រហមឆ្អៅ ស្រដៀងទៅនឹងឧត្តមសេនីយ៍ស៊ូហារតូនៅឥណ្ឌូនេស៊ីដែរ។ ដោយមានរបួសនៅក្នុងឧប្បត្ត ហេតុរថយន្ត លោកលន់-ណុល បានសុំឈប់ពីតំណែងនៅខែមេសាឆ្នាំ១៩៦៧។ ព្រះសីហនុបានផ្លាស់លោកជំនួសមកវិញ ជា មួយអ្នកនិយមកណ្ដាលម្នាក់ ដែលគួរអោយទុកព្រះទ័យបាន គឺលោកសឺន-សាន។ នេះគឺគណៈរដ្ឋមន្ត្រី និងរដ្ឋាភិបាលរបស់ សង្គម ដែលបន្តជាលើកទីម្ភៃបីត្រូវបានតែងតាំងដោយព្រះសីហនុតាំងពីគណបក្សនេះត្រូវបានបង្កើតឡើង នៅឆ្នាំ១៩៥៥។
  • នយោបាយការបរទេសមិនចូលបក្សសម្ព័ន្ធ
     នយោបាយការបរទេសមិនចូលបក្សសម្ព័ន្ធរបស់ព្រះសីហនុ ដែលបានបំផុសឡើងជាច្រើនខែមកបន្តបន្ទាប់ពីសន្និសីទក្រុង សឺរណែវ ដែលមិនអាចយល់បានដោយគ្មានយោង ដោយប្រវត្តិសាស្ត្រអតីតរបស់កម្ពុជានៃការបង្ក្រាបរបស់បរទេស ហើយនិង ការប្រមើលមិនច្បាស់លាស់ដ៏ខ្លាំងចំពោះការរស់រានពេលដែលសង្គ្រាមរវាងវៀតណាមខាងជើង និងវៀតណាមខាងត្បូងកាន់ តែរីករាលដាលខ្លាំងឡើងៗ។ ភ្លាមៗបន្ទាប់ពីសន្និសិទសឺរណែវ១៩៥៤ ព្រះសីហនុបានបញ្ជាក់ចំណាប់អារម្មណ៍ខ្លះក្នុងការ ធ្វើ សមាហរ័ណកម្មកម្ពុជា ទៅក្នុងក្របខ័ណ្ឌនៃអង្គការសន្ធិសញ្ញាអាស៊ីអាគ្នេយ៍ (សេអាតូ (SEATO) រឺ អ.ស.អ.អ.) ដែលរួមមាន កម្ពុជា ឡាវ ហើយនិងវៀតណាមខាងត្បូង ក្នុងតំបន់សន្ធិសញ្ញា ទោះបីជាគ្មានរដ្ឋទាំងនេះគឺជាហត្ថលេខីក៏ដោយ។ ក៏ប៉ុន្តែជំនួប ជាច្រើនលើកនៅចុងឆ្នាំ១៩៥៤ជាមួយនាយករដ្ឋមន្ត្រីឥណ្ឌា ចាវ៉ាហារឡាល់-ណេហ៊្រុ(Jawaharlal Nehru) និងរដ្ឋមន្ត្រីប្រមុខរបស់ ភូមា អ៊ូ-នូ (U Nu)បានធ្វើអោយព្រះអង្គបានទទួលយកការអំពាវនាវនៃការមិនចូលបក្សសម្ព័ន្ធ ។ លើសពីនេះទៀត សម្ដេចមានអ្វី មួយដែលមិនងាយស្រួលចំពោះសម្ព័ន្ធមិត្តដែលត្រួតត្រា ដោយសហរដ្ឋដែលរួមមានសត្រូវចាស់មួយគឺប្រទេសថៃ និងរាប់បញ្ចូល មួយផ្សេងទៀតគឺ វៀតណាមខាងត្បូង មួយៗក្នុងចំណោមប្រទេសទាំងនេះបានផ្ដល់អ្វីមួយស្ងាត់ៗ ទៅដល់ពួកប្រឆាំងដែល មិន មែនខាងព្រះសីហនុ ។
     នៅសន្និសីទបានឌុងនៅខែមេសា ឆ្នាំ១៩៥៥ ព្រះសីហនុបានធ្វើជំនួបច្រើនលើកជាមួយរដ្ឋមន្ត្រីប្រមុខជូ-អេនឡាយចិន និង រដ្ឋមន្ត្រីការបរទេសផាម-វ៉ាន់ដុងនៃវៀតណាមខាងជើង។ អ្នកទាំងពីរបានធានាអះអាងដល់ព្រះអង្គថាប្រទេសពួកគេនឹង គោរព ឯករាជ្យនិងបូរណភាពទឹកដីរបស់កម្ពុជា។ បទពិសោធន៍របស់ទ្រង់ជាមួយពួកបារាំងដំបូងជាភ្ញៀវ ក្រោយមកជាមេដឹកនាំប្រកាស ខ្លួនឯងនូវ រាជបូជនីយកិច្ចដើម្បីឯករាជ្យ ដោយមើលឃើញជាក់ស្ដែង បាននាំអោយព្រះអង្គសន្និដ្ឋានថាសហរដ្ឋ ក៏ដូចជាបារាំង ដែរ នៅចុងបញ្ចប់នឹងត្រូវបង្ខំអោយចាកចេញពីអាស៊ីអាគ្នេយ៍ ។ ចាប់ពីការប្រមើលទៅមុខនេះ វត្តមានរបស់លោកខាង លិចនៅ ឥណ្ឌូចិន គឺជាការបង្អាក់បណ្ដោះអាសន្ននៃថាមវន្តនៃការវាតទីរបស់យួនដែលបន្តក្នុងតំបន់ (ហើយប្រហែលជាថែមទាំងថៃ)នៅ ក្នុងការខាតបង់របស់កម្ពុជា។ ការសម្រុះសម្រួលជាមួយវៀតណាមខាងជើង និងចំណងមិត្តភាពជាមួយចិនកំឡុងចុងទសវត្ស ឆ្នាំ១៩៥០ និងទសវត្សឆ្នាំ១៩៦០ គឺជាកលយុទ្ធដែលបានរចនាឡើងដើម្បីប្រតិកម្មនឹងថាមវន្តអស់ទាំងនេះ។ចិនបានទទួលយក សំណើរបស់ព្រះសីហនុ ហើយនឹងបានក្លាយជាទម្ងន់ប្រឆាំងដ៏សំខាន់ទល់នឹងការគាបសង្កត់របស់យួន និងថៃមកលើកម្ពុជា។
     ទំនាក់ទំនងរបស់កម្ពុជាជាមួយចិនត្រូវពឹងផ្អែកលើផលប្រយោជន៍រួម ។ ព្រះសីហនុសង្ឃឹមថាចិននឹងទប់ស្កាត់ពួកយួននិងថៃ ពីការធ្វើអោយខូចប្រយោជន៍របស់កម្ពុជា។ពួកចិន ជាលំដាប់បានមើលឃើញការមិនចូលបក្សសម្ព័ន្ធរបស់កម្ពុជាជាសំខាន់ដើម្បី ទប់ស្កាត់ការគូសរង្វង់នៃប្រទេសរបស់ពួកគេដោយសហរដ្ឋ និងពួកសម្ព័ន្ធមិត្ត ។ នៅពេលរដ្ឋមន្ត្រីប្រមុខជូ-អេនឡាយបាន មក ទស្សនកិច្ចភ្នំពេញនៅឆ្នាំ១៩៥៦ លោកបានសុំជនភាគតិចចិននៃប្រទេសនេះ ដែលមានចំនួនប្រហែល៣០០០,០០០ អោយធ្វើ សហប្រតិបត្តិការនៅក្នុងការអភិវឌ្ឍរបស់កម្ពុជា ហើយឲ្យនៅក្រៅពីនយោបាយ ហើយនិងការពិចារណាទទួលយកពលរដ្ឋភាព របស់កម្ពុជា ។ កាយវិការនេះបានជួយដោះស្រាយនូវបញ្ហាមួយឡើងវិញដែលបានដឹងស្រាប់អំពី ភក្ដីភាពនៃជនជាតិចិនកម្ពុជា ដែលបានធ្វើអោយរំខានដល់ទំនាក់ទំនងរវាងភ្នំពេញ និងប៉ីជិង (Beijing)។ នៅឆ្នាំ១៩៦០ ប្រទេសទាំងពីរបានចុះហត្ថលេខា លើ សន្ធិសញ្ញាមិត្តភាព និងមិនឈ្លានពានគ្នាមួយ ។ បន្ទាប់ពីការប្រេះឆាចិន-សូវៀត មិត្តភាពដ៏ក្ដៅគគុក របស់ព្រះសីហនុ ជា មួយ ចិនបាននាំអោយមានចំណងទាក់ទង ដ៏ត្រជាក់ស្រេបមែនទែនជាធម្មតាជាមួយម៉ូស្គូ ។
     ចិនមិនមែនជាមហាអំណាចតែមួយគត់ដែលព្រះសីហនុស្វែងរកបរិបាលកិច្ចនោះទេក្នុងករណីណាក៏ដោយ។ ដំណើរស្វែង រករបស់ កម្ពុជាដើម្បីសន្តិសុខនិងជំនួយកសាងជាតិ ដែលបានរុញច្រានអោយសម្ដេចស្វែងរកក្រៅពីអាស៊ី និងដើម្បីទទួល ជំនួយ ពីពួកអ្នកផ្ដល់ជំនួយដរាបគ្មានការប៉ះពាល់លើអធិបតេយ្យភាពរបស់ប្រទេសព្រះអង្គ។ ជាមួយចុងបញ្ចប់នេះក្នុងព្រះទ័យ ព្រះសី ហនុបានបែរទៅរកសហរដ្ឋនៅឆ្នាំ១៩៥៥ និងបានចរចារលើកិច្ចព្រមព្រៀងជំនួយយោធាដែលបានមូលនិធិ និងគ្រឿង បរិក្ខារ សម្រាប់ កងយោធពលខេមរភូមិន្ទ រឺ ក.យ.ខ.ភ. (អង់គ្លេស:Royal Khmer Armed Forces, បារាំង:Forces Armées Royales Khmères—FARK) ។ ក្រុមប្រឹក្សាយោបល់ជំនួយយោធាសហរដ្ឋ (MAAG រឺ ក.ប.ជ.យ.) ត្រូវបានបង្កើតឡើងនៅភ្នំពេញ ដើម្បី ត្រួតពិនិត្យ ការបញ្ជូន និងការប្រើប្រាស់គ្រឿងបរិក្ខារដែលបានចាប់ផ្ដើមមកដល់ពីសហរដ្ឋ ។ នៅដើមទសវត្សឆ្នាំ១៩៦០ ជំនួយ មកពីវ៉ាស៊ីង តោនបានអនុម័ត៣០%នៃថវិកាការពារកម្ពុជា និង១៤%នៃលំហូរចូលថវិកាសរុបទាំងអស់ (សង្គ្រាមឥណ្ឌូចិន លើក ទីមួយ)
    ទំនាក់ទំនងជាមួយសហរដ្ឋ យ៉ាងណាៗ បានបង្ហាញអោយឃើញមានព្យុះបក់បោកយ៉ាងខ្លាំង។ មន្ត្រីរដ្ឋការសហរដ្ឋទាំងនៅ វ៉ាស៊ីងតោន និងនៅភ្នំពេញជារឿយៗបានមើលងាយលើសម្ដេច ហើយបានចាត់ទុកព្រះអង្គថាជាតួអង្គខុស ប្រក្រតីជាមួយការ យល់ដឹងតិចតួចបំផុតអំពីការគំរាមកំហែងដែលបានចោទដោយ លទ្ធិកម្មុយនិស្តនៅអាស៊ី។ ព្រះសីហនុបានធ្វើការឆ្លើយតប ការយល់ខុសនេះយ៉ាងងាយស្រួល ដោយសារការវិវត្តជាច្រើនបានដាស់អោយព្រះអង្គមានមន្ទិលសង្ស័យ ចំពោះចេតនារបស់ សហរដ្ឋមកកាន់ប្រទេសរបស់ព្រះអង្គ ។
     មួយនៅក្នុងចំណោមការវិវត្តទាំងនេះគឺឥទ្ធិពលរបស់សហរដ្ឋដែលកំពុងតែកើនឡើងនៅក្នុងជួរកងកម្លាំងប្រដាប់អាវុធរបស់ កម្ពុជា។ ការដំណើរការនៃការបញ្ជូនគ្រឿងបរិក្ខារនានា និងការហ្វឹកហ្វឺនបុគ្គលិកខ្មែរបានចម្រើនចំណងដ៏ជិតស្និទដ៏លំបាក រវាង ទីប្រឹក្សាយោធាសហរដ្ឋ និងពួកបដិភាគីកម្ពុជារបស់ពួកគេ ។ ពួកមន្ត្រីយោធានៃប្រទេសជាតិទាំងពីរ ក៏បានចែករំលែកការព្រួយ បារម្ភអំពីការរីកសាយភាយលទ្ធិកុម្មុយនិស្ត នៅអាស៊ីអាគ្នេយ៍។ ព្រះសីហនុបានចាត់ទុក ក.យ.ខ.ភ. (FARK) ក្លាយជាក្រុមគួរ អោយចាប់អារម្មណ៍ដ៏មានឥទ្ធិពលបំផុតរបស់វ៉ាស៊ីងតោន នៅក្នុងប្រទេសព្រះអង្គ ។ សម្ដេចក៏បានភ័យខ្លាចថាចំនួននៃ ពួកមន្ត្រី ក.យ.ខ.ភ.ស្ដាំនិយម ដែលមានស័ក្ដិធំៗដែលបានដឹកនាំដោយ លោកលន់-ណុល កំពុងតែក្លាយជាមានអំណាចឥទ្ធិពលមែន ទែនហើយនោះ ដោយសារការចូលរួមជាមួយពួកមន្ត្រីទាំងនេះ ឥទ្ធិពលរបស់សហរដ្ឋនៅកម្ពុជាកំពុងតែបានចាក់រឹសគល់ កាន់ តែជ្រៅៗទៅ។
     ការវិវត្តទីពីររួមមានការចុះឡើងផ្ទួនៗនៃជើងហោះហើរហួសប្រមាណ ដោយយន្តហោះយោធាសហរដ្ឋនិងវៀតណាម ខាង ត្បូងក្នុងលំហអាកាសកម្ពុជា និងការលុកលុយព្រំដែនដោយពួកកងទ័ពវៀតណាមខាងត្បូង នៅក្នុងការស្វែងរកពួកអ្នកបះបោរ វៀតកុងដ៏ក្ដៅគគុកដែលបានឆ្លងកាត់ចូលទៅក្នុងទឹកដីកម្ពុជា នៅពេលដែលយោធាដាក់សម្ពាធលើពួកគេ ធ្វើអោយពួកគេរង គ្រោះយ៉ាងខ្លាំង។ នៅដើមទសវត្សឆ្នាំ១៩៦០បានរសាត់ផុតបាត់ទៅ បញ្ហាដ៏កាន់តែផុយស្រួយនេះបានផ្ដល់អោយមានការកាន់ តែយ៉ាប់យ៉ឺនឡើង នៃទំនាក់ទំនងរវាងភ្នំពេញ និងវ៉ាស៊ីងតោន។
     ការវិវត្តទីបីមួយទៀតគឺជំនឿផ្ទាល់របស់ព្រះសីហនុ ថាព្រះអង្គបានក្លាយជាផ្ទាំងវង់មូលដោយពួកភ្នាក់ងារសម្ងាត់សហរដ្ឋ ដើម្បីការដាក់ជួសមកវិញដោយមេដឹកនាំនិយមលោកខាងលិចម្នាក់ទៀត។ ប្រត្យកភាពបានគាំទ្រមន្ទិលសង្ស័យនេះបាន នាំ មកបំភ្លឺនៅឆ្នាំ១៩៥៩ នៅពេលដែលរដ្ឋាភិបាលបានរកឃើញគម្រោងការអាក្រក់ដើម្បីផ្ដួលរំលំព្រះសីហនុ។ ការរួមគំនិតក្បត់នេះ ជារឿយៗត្រូវគេស្គាល់ថាជាផែនការសម្ងាត់បាងកក ដែលបានទាក់ទិននឹងពួកមេដឹកនាំខ្មែរជាច្រើន ដែលសង្ស័យថាមានទំនាក់ ទំនងជាមួយអាមេរិក។ ក្នុងចំណោមពួកគេគឺមានសម-សារី មេដឹកនាំនៃកងទ័ពខ្មែរសេរីខាងស្ដាំនិយមនៅវៀតណាមខាងត្បូងគឺ លោកសឺង-ង៉ុកថាញ់ដែលគឺជាមេដឹកនាំជាតិនិយមដំបូងគេម្ដងនោះបាននិរទេសខ្លួនទៅកាន់ប្រទេសថៃ ហើយលោកដាប-ឈួន អភិបាលយោធានៃខេត្តសៀមរាប។ អ្នកផ្សេងម្នាក់ទៀតបានពោលអះអាងថាផែនការសម្ងាត់ពាក់ព័ន្ធការបង្កើតរដ្ឋសេរី របស់ ដាប-ឈួនដែលនឹងរួមបញ្ចូលខេត្តសៀមរាប និងកំពង់ធំ និងតំបន់ភាគខាងត្បូងឡាវដែលត្រូវបានគ្រប់គ្រង ដោយព្រះអង្គម្ចាស់ ឡាវ ស្ដាំនិយម ប៊ូន-អ៊ូម (Boun Oum)
     ការវិវត្តទាំងនេះ បានបង្កើនឡើងការសង្ស័យព្រះសីហនុបន្ថែម ជាអវសានបានជីករំលើងទំនាក់ទំនងភ្នំពេញជា មួយវ៉ាស៊ីង តោន។ នៅខែវិច្ឆិកា ឆ្នាំ១៩៦៣ សម្ដេចបានចោទប្រកាន់ថាសហរដ្ឋកំពុងតែបន្តគាំទ្រសកម្មភាព វទ្ធង្សនានៃពួកខ្មែរសេរី នៅ ប្រទេសថៃ និងនៅវៀតណាមខាងត្បូង ហើយទ្រង់បានប្រកាសការបញ្ឈប់ភ្លាមៗ នូវកម្មវិធីជំនួយរបស់វ៉ាស៊ីងតោនមកដល់ កម្ពុជា។ ទំនាក់ទំនងបានបន្តកាន់តែយ៉ាប់យ៉ឺន ហើយការបែកបាក់ទីបញ្ចប់បានលេចឡើងនៅក្នុងខែមីនា ឆ្នាំ១៩៦៥ ចំណោម សុចនាកម្មជាច្រើនដែលកំពុងកើនឡើង នៃការបំពានដែនអាកាសដោយអាកាសយានវៀតណាមខាងត្បូង និងសហរដ្ឋ បន្ថែម នៃការប្រយុទ្ធគ្នាលើដីរវាងកងទ័ព សាធារណរដ្ឋវៀតណាម (ក.ស.វ.ណ. រឺ ARVN) និងពួកឧទ្ទាមវៀតកុងនៅ តាមតំបន់ព្រំដែន កម្ពុជា។ នៅក្នុងចន្លោះពេលនេះ ទំនាក់ទំនងរបស់កម្ពុជា ជាមួយវៀតណាមខាងជើង និងជាមួយវៀតណាមខាងត្បូង ដូចគ្នាដែរ ការផ្ដាច់សម្ព័នភាពជាមួយវ៉ាស៊ីងតោន បានឆ្លុះបញ្ចាំងអំពីកិច្ចប្រឹងប្រែងរបស់ព្រះសីហនុ ដើម្បីសម្របសម្រួលភាពពិតនានានៃ ភូមិសាស្ត្រនយោបាយនៅអាស៊ីអាគ្នេយ៍ ហើយនិងដើម្បីការពារប្រទេសព្រះអង្គអោយនៅក្រៅពីសង្គ្រាម ដែលកំពុងតែរីកធំ ឡើងៗនៅក្នុងវៀតណាមខាងត្បូងដែលជាប្រទេសជិតខាង ។ នៅដើមដល់ពាក់កណ្ដាលទសវត្សឆ្នាំ១៩៦០ កិច្ចប្រឹងប្រែងនេះ តម្រូវអោយមានភាពលំអៀងឆ្ពោះមកហាណូយពីព្រោះតែរដ្ឋាភិបាលនៅសៃហ្គនតតេះតតះលើគែមនៃអនាធិបតេយ្យ។ ក្នុងទី ក្រុងនានា រដ្ឋបាលនៃង៉ោ-ឌិញឌៀម (Ngo Dinh Diem) ហើយនិងរបបយោធាដែលបានបន្តរបបនេះបានប្រែក្លាយជាកាន់តែមិន ស័ក្តិសិទ្ធិ និងនឹងនរ គ្រានោះនៅជនបទ កងកម្លាំងរដ្ឋាភិបាលកំពុងតែបាត់បង់មូលដ្ឋានយ៉ាងស្ងៀមស្ងាត់ ទៅកាន់ពួកឧទ្ទាម ដែលមានហាណូយនៅពីក្រោយខ្នង ។
   ចំពោះពួកអ្នកសង្កេតការណ៍នៅភ្នំពេញ ភាពអាចឋិតឋេរបានរយៈពេលខ្លីរបស់វៀតណាមខាងត្បូងគឺស្ថិតនៅក្នុងការសង្ស័យ យ៉ាងធ្ងន់ធ្ងរហើយនេះបានបង្ខិតបង្ខំអោយចេញស្នៀតថ្មីមួយនៅក្នុងនយោបាយការបរទេសកម្ពុជា។ ដំបូងឡើយ កម្ពុជាបានរឹត បន្តឹងចំណងទូតជាមួយសៃហ្គននៅខែសីហា ឆ្នាំ១៩៦៣។ ខែមីនាបន្តបន្ទាប់ ព្រះសីហនុបានប្រកាសផែនការដើម្បីបង្កើតទំនាក់ ទំនងទូតជាមួយវៀតណាមខាងជើង និងដើម្បីចរចារការតាំងលំនៅតាមព្រំដែនដោយផ្ទាល់ជាមួយហាណូយ។ ផែនការទាំងនេះ មិនត្រូវបានប្រតិបត្តិភ្លាមៗទេ យ៉ាងណាៗ ដោយសារតែវៀតណាមខាងជើងបានប្រាប់សម្ដេចថាបញ្ហាខ្លះ ដែលទាក់ទងនឹងព្រំ ដែន របស់កម្ពុជាជាមួយវៀតណាមខាងត្បូង នឹងត្រូវបានចរចារដោយផ្ទាល់ជាមួយរណសិរ្សជាតិរំដោះវៀតណាមខាងត្បូង (រ.ជ.រ.វ.ណ.ត. រឺ NFLSVN) ។ កម្ពុជាបានបើកការជជែកព្រំដែនជាច្រើនជាមួយរណសិរ្សនេះ នៅពាក់កណ្ដាលទសវត្សឆ្នាំ១៩៦៦ ហើយសំបុត្រនេះបានទទួលស្គាល់ភាពមិនអាចបំពានព្រំដែនកម្ពុជា មួយឆ្នាំក្រោយមកទៀត ។ វៀតណាមខាងជើងភ្លាមៗ បាន ធ្វើតាមពាក្យសុំ។ កម្ពុជាគឺជារដ្ឋាភិបាលបរទេសទីមួយដែលទទួលស្គាល់រដ្ឋាភិបាលបដិវត្តន៍ បណ្ដោះអាសន្នរបស់ រ.ជ.រ.វ.ណ.ត. រឺ NFLSVN បន្ទាប់ពីវាត្រូវបានបង្កើតឡើងនៅខែមិថុនា ឆ្នាំ១៩៦៩។ ព្រះសីហនុគឺជាប្រមុខរដ្ឋបរទេសតែមួយគត់ចូលរួមពិធីបុណ្យ សពរបស់ហូ-ជីមិញ មេដឹកនាំដែលទទួលមរណភាពរបស់វៀតណាមខាងជើង នៅហាណូយបីខែក្រោយមកទៀត។
     នៅឆ្នាំ១៩៦៥ ព្រះសីហនុបានចរចារកិច្ចព្រមព្រៀងជួញដូរជាមួយចិន និងវៀតណាមខាងជើង។ចំណែកឯមុនពេលកងកម្លាំង វៀតកុងនិងវៀតណាមខាងជើងបានផ្លាស់មកកាន់ទឹកដីកម្ពុជាជាបណ្ដោះអាសន្ន កិច្ចព្រមព្រៀងជួញដូរបានអនុញ្ញាតអោយពួក គេសាងសង់សុខូបត្ថម្ភវត្ថុយោធាជាអចិន្ត្រៃយ៍ជាច្រើនលើដីកម្ពុជា។ កម្ពុជាក៏បានបើកកំពង់ផែរបស់ខ្លួនផងដែរសម្រាប់ការបញ្ជូន ឥវ៉ាន់ផ្គត់ផ្គង់យោធាពីចិន និងសហភាពសូវៀត ទៅពួកយួន។ នៅក្នុងការដោះដូរសម្រាប់សម្បទានទាំងនេះ ចំនួនលុយដ៏ច្រើន បានប្រគល់ដល់ដៃពួកវរជនកម្ពុជា។ ជាពិសេស កិច្ចព្រមព្រៀងជួញដូរនានាត្រូវបានបង្កើតដែលចិន នឹងទិញស្រូវនៅក្នុងតម្លៃដ៏ ខ្ពស់កប់ពពកពីរដ្ឋាភិបាលកម្ពុជា ។ គ្រានោះព្រះសីហនុបានជជែកដោយអព្យាក្រឹតជាសាធារណៈ ដែលព្រះអង្គបានរុញ ច្រាន កម្ពុជាដោយផ្ទាល់យ៉ាងមានប្រសិទ្ធិភាពចូល ទៅក្នុងសង្គ្រាមវៀតណាម។ បន្ទាប់ពីរាប់អានគ្នាជាមិត្តជាមួយវៀតណាមខាងជើង និងចិន ព្រះសីហនុបានងាកបែរនយោបាយ ទៅខាងស្ដាំវិញ ហើយ និងបានបណ្ដោយអោយមានរលកនៃការ បង្ក្រាបទូទាំង ប្រទេស។ ការបង្ក្រាបបានជំរុញឲ្យពួកនយោបាយឆ្វេងចូលទៅក្នុងក្រុមសម្ងាត់នៃប្រទេសនេះ។ គ្រានោះកិច្ចព្រមព្រៀងជួញដូរ របស់ព្រះសីហនុជាមួយចិន និងវៀតណាមនៅក្នុងរយៈពេលដ៏ខ្លីដែលទប់ស្កាត់អោយប្រទេសទាំងពីរ ពីការបំពាក់អាវុធដល់ពួក ឆ្វេងនិយមកម្ពុជា ដែលវាមិនបានទប់ស្កាត់ពួកឆ្វេងនិយមកម្ពុជា ពីការចាប់ផ្ដើមការបះបោរដោយគ្មានការគាំទ្រដោយខ្លួនឯង។
    នៅចុងទសវត្សឆ្នាំ១៩៦០ ពេលដែលទំនាក់ទំនងបានស្ថិតស្ថេរជាមួយចិន និងវៀតណាមខាងជើងហើយ ព្រះសីហនុបានប្រ មើលមើលដើម្បីស្ដារទំហំសមតា ដោយការបង្កើននូវការរឹតចំណងរបស់កម្ពុជាជាមួយពួកលោកខាងលិច។ ការផ្លាស់ប្ដូរនេះជា ការពិត ដោយសារតែសម្ដេចបានចង្អុលបង្ហាញនូវការសម្របសម្រួលមួយផ្សេងទៀត ចំពោះលក្ខ័ណ្ឌទូទៅនៅអាស៊ី។ ពួកចិន ស្ទើរតែមិនអាចមានលទ្ធភាពដើម្បីជួញដូរជាមួយ ដោយសារតែចលាចលទាក់ទងជាមួយបដិវត្តន៍វប្បធម៌។ វត្តមានវៀតណាម ខាងជើងនៅកម្ពុជាភាគខាងកើតបានកើនឡើងដ៏សម្បើម ដែលវាកំពុងតែធ្វើអោយកម្ពុជាជ្រួលច្របល់ខាងនយោបាយ និង សេដ្ឋកិច្ច។ ឆ្ងាយទៅទៀត នៅពេលដែលពួកឆ្វេងនិយមកម្ពុជាបានដំណើរការក្រុមលួចលាក់នៅចុងទសវត្សឆ្នាំ១៩៦០ ព្រះសី ហនុ ត្រូវតែធ្វើសម្បទានមួយចំនួនដល់ពួកស្ដាំនិយម នៅក្នុងអវត្តមាននៃកងកម្លាំងខ្លះ ដែលព្រះអង្គអាចប្រកួតផ្ដាច់ព្រាត់ទល់ នឹងពួកគេ ។ កងកម្លាំងវៀតណាមខាងជើង និងវៀតកុងកំពុងតែបង្កើនការប្រើប្រាស់ទីស្ងាត់កំបាំង ជាច្រើនរបស់ខ្លួននៅកម្ពុជា ដែលក្នុងនោះក៏បានប្រើចុងផ្លូវខាងត្បូងនៃផ្លូវលំហូជីមិញ ផ្លូវផ្គត់ផ្គង់ដឹកនាំភស្តុភារ និងទ័ពរបស់ពួកគេដែលកំពុងបង្កបង្កើត ឡើងក្នុងកំពង់ផែផ្ទាល់របស់វៀតណាមខាងជើង និងកម្ពុជា ។ អព្យាក្រឹតភាពកម្ពុជានៅក្នុងសង្គ្រាមលែងឋិតឋេរទៀតហើយ ថែមទៀតចិនបានដើរមុនជាមួយបដិវត្តន៍វប្បធម៌របស់ខ្លួន ហើយក៏មិនបានធ្វើអន្តរានុប្បទានជាមួយហាណូយឡើយ។នៅតាម ព្រំដែនភាគខាងកើតរបស់កម្ពុជា វៀតណាមខាងត្បូង គួរអោយភ្ញាក់ផ្អើល មិនទាន់រលំនៅឡើយ ទោះបីជានៅក្នុង ការប្រឈម មុខនឹងការវាយលុកចូលឆ្នាំថ្មី (ការវាយលុកតេត)របស់កុម្មុយនិស្តនៅឆ្នាំ១៩៦៨ រដ្ឋាភិបាលរបស់ប្រធានាធិបតី ង្វៀន-វ៉ាន់ធៀវ កំពុងតែនាំមកនូវវិធានការស្ថេរភាពមកដល់ប្រទេសដែលបានបំផ្លិចបំផ្លាញដោយសង្គ្រាមក៏ដោយ គ្រានោះដែរ រដ្ឋាភិបាលនៅ ភ្នំពេញបានចាប់ផ្ដើមយល់ដោយវាងវៃនូវការខាតបង់ ខាងជំនួយសេដ្ឋកិច្ច និងយោធាពីសហរដ្ឋ ដែលសរុបទៅប្រហែល$៤០០ លានស.រ. រវាងឆ្នាំ១៩៥៥ និង១៩៦៣ វាបានចាប់ផ្ដើមអោយមានគំនិតទីពីរអំពីការបែកបាក់ជាមួយវ៉ាស៊ីងតោន។ ដោយគ្មាន ប្រយោជន៍អំពីគ្រឿងបរិក្ខារអាមេរិក និងផ្នែកទំនេរនានាក៏ត្រូវបានរុះរើចេញដោយសារគុណភាពអន់ ហើយក៏ជំនួសតិចតួច ដោយរបស់សូវៀត ចិន និងបារាំងវិញ។
    នៅចុងឆ្នាំ១៩៦៧ និងដើមឆ្នាំ១៩៦៨ ព្រះសីហនុបានឲ្យសញ្ញាថាទ្រង់នឹងមិនលើកឡើង នូវការប្រឆាំងចំពោះការតាមចាប់ ដ៏ក្ដៅពួកកងកម្លាំងកុម្មុយនិស្តដោយវៀតណាមខាងត្បូង រឺ ដោយកងទ័ពសហរដ្ឋនៅក្នុងទឹកដីកម្ពុជាទេ។ វ៉ាស៊ីងតោន នៅក្នុង ខណៈពេលនោះដែរ បានទទួលយកនូវអនុសាសន៍នៃវៀតណាមបញ្ជាការជំនួយយោធា(វ.ប.ជ.យ. រឺ MACV)ហើយនិងនៅដើម ខែមីនា ឆ្នាំ១៩៦៩ បានបញ្ជាជាបន្តបន្ទាប់នូវការវាយប្រហារតាមអាកាស (ដាក់ឈ្មោះថាបញ្ជីបន្តបន្ទាប់) ប្រឆាំងនឹងទីលាក់ កំបាំងនៅកម្ពុជាដែលបានប្រើប្រាស់ដោយពួកវៀតណាមខាងជើង និងវៀតកុង។ ថាតើ រឺក៏មិនអញ្ជឹង បេសកកម្មទម្លាក់គ្រាប់ បែកទាំងនេះគឺជាការទាស់ប្រឆាំងដ៏ច្រើន ដែលលើកឡើងអោយមានការអនុញ្ញាត ហើយនិងមានការពោលអះអាង ការពារ ដោយរដ្ឋបាលលោក រីឆាដ-និច្សុន ថាព្រះសីហនុបាន អនុញ្ញាត រឺក៏ថែមទាំង លើកទឹកចិត្ត ដែលពួកគេត្រូវបានជំទាស់ ដោយ ការរិះគន់ជាច្រើន ដូចជាអ្នកសារពត៌មានប៊្រីធិឝ លោក វីល្លៀម-ឝក្រុស្ស។ ប៉ុន្តែផ្ទុយទៅវិញដោយក្រឡេកមើលទៅក្រោយការ ទម្លាក់គ្រាប់បែករបស់សហរដ្ឋដែលអនុញ្ញាត ដោយព្រះសីហនុជាទម្ងន់ប្រឆាំងនឹងការសម្រេចចិត្តមុនៗរបស់ទ្រង់ដែលអនុញ្ញាត ទៅអោយពួកយួនបង្កើតតំបន់មូលដ្ឋានទ័ព ជាច្រើនហាក់បីដូចជាប្រកបជាមួយយុទ្ធសាស្ត្រនយោបាយរបស់ទ្រង់ក្នុងនោះ ស.រ. គឺជាកងកម្លាំងតែមួយគត់ដែលព្រះអង្គអាចប្រើប្រាស់ជាទម្ងន់ប្រឆាំង នឹងវត្តមានរបស់យួននៅកម្ពុជា។ លើកម្រិតផ្លូវទូត យ៉ាង ណាៗ បញ្ជីការវាយប្រហារតាមអាកាសមិនបានរារាំងទំនាក់ទំនងទ្វេភាគីពីការរំកិលឆ្ពោះទៅមុខឡើយ។ នៅខែមេសា ឆ្នាំ១៩៦៩ លោកនិច្សុនបានផ្ញើរកំណត់មួយទៅកាន់សម្ដេចដែលបញ្ជាក់ថាសហរដ្ឋទទួលស្គាល់និងគោរពដល់ អធិបតេយ្យភាព អព្យាក្រឹត ភាព និងបូរណភាពទឹកដីនៃព្រះរាជាណាចក្រកម្ពុជាជាមួយនឹងព្រំដែនបច្ចុប្បន្ន។ក្រោយមកមិនយូរប៉ុន្មាននៅខែមិថុនាឆ្នាំ១៩៦៩ ទំនាក់ទំនងទូតពេញទីត្រូវបានស្ដាររវាងភ្នំពេញ និងវ៉ាស៊ីតោន។
  • ពួកឆ្វេងកម្ពុជា: ដំណាក់កាលដំបូងៗ
       ប្រវត្តិចលនាកុម្មុយនិស្តនៅកម្ពុជាអាចត្រូវគេចែកជា ប្រាំមួយដំណាក់កាល:ភាពផុសឡើងនៃ បក្សកុម្មុយនិស្តឥណ្ឌូចិន (គ.ក.ឥ. រឺ ICP)សមាជិករបស់បក្សស្ទើរតែទាំងអស់លំអៀងទៅយួន មុនសង្គ្រាមលោកលើកទី២ ការតស៊ូដប់ឆ្នាំ ដើម្បីទាមទារ ឯករាជ្យពីពួកបារាំង នៅពេលនោះបក្សកុម្មុយនិស្តកម្ពុជាបានបែកខ្ញែក បក្សបដិវត្តន៍ប្រជាជនកម្ពុជា (ប.ប.ប.ក. រឺ KPRP) ត្រូវ បង្កើតឡើងក្រោមការឧបត្ថម្ភរបស់វៀតណាម សម័យកាលនោះដែលបន្តបន្ទាប់ពីសមាជបក្សលើកទីពីរនៃបក្សបដិវត្តន៍កម្ពុជា នៅឆ្នាំ១៩៦០ នៅពេលនោះសាឡុត-ស (ប៉ុល-ពត ក្រោយឆ្នាំ១៩៧៦) ហើយនិងពួកមេដឹកនាំខ្មែរក្រហមអនាគតដ៏ទៃទៀត បានទទួលបាន ការគ្រប់គ្រងបរិធានរបស់ខ្លួន ការតស៊ូបដិវត្តន៍ចាប់ពីការបញ្ចូលសមាជិកថ្មី ទៅក្នុងពួកបដិវត្តន៍ខ្មែរក្រហមនៅ ឆ្នាំ១៩៦៧-៦៨ រហូតដល់ការដួលរលំនៃរដ្ឋាភិបាលលន់-ណុល នៅខែមេសា ឆ្នាំ១៩៧៥ របបកម្ពុជាប្រជាធិបតេយ្យ ពីខែមេសា ឆ្នាំ១៩៧៥ ដល់ ខែមករា ឆ្នាំ១៩៧៩ ហើយនិងសម័យកាលបន្តបន្ទាប់ពីសមាជបក្សលើកទីបីនៃបក្សបដិវត្តន៍ប្រជាជនកម្ពុជានៅ ខែមេសា ឆ្នាំ១៩៧៩ នៅពេលនោះហាណូយបានក្ដោបក្ដាប់ការគ្រប់គ្រងលើរដ្ឋាភិបាល និងបក្សកុម្មុយនិស្តកម្ពុជា យ៉ាងមាន ប្រសិទ្ធិភាព។
      ភាគច្រើននៃប្រវត្តិចលនានេះត្រូវបានរុំពាត់ដោយអាថ៌កំបាំង ភាគច្រើនពីព្រោះដោយសារការធ្វើវិសុទ្ធកម្មជោគជ័យ ជាពិ សេសកំឡុងសម័យកម្ពុជាប្រជាធិបតេយ្យ ដែលបានបន្សល់អ្នកនៅរស់រានតិចតួចណាស់ដើម្បីរ៉ាយរ៉ាប់ឡើងវិញនូវ ការឆ្លង កាត់របស់ពួកគេ (បទពិសោធន៍)។ រឿងមួយដែលមានភស្តុតាង យ៉ាងណាយ៉ាងណាភាពតានតឹងរវាងខ្មែរ និងយួន គឺជាសាច់ រឿងដ៏សំខាន់នៅក្នុងការវិវត្តចលនានេះ ។ នៅក្នុងបីទសវត្សចន្លោះការបញ្ចប់សង្គ្រាមលោកលើកទីពីរ និងជ័យជំនះរបស់ ពួក ខ្មែរក្រហម ការអំពាវនាវនៃលទ្ធិកុម្មុយនិស្តទៅដល់ពួកបញ្ញវន្តដែលបានសិក្សានៅលោកខាងលិច (ហើយចំពោះចំនួនតិចជាង ការទាក់ទាញដំបូងបន្ថែមរបស់ខ្លួន ដោយពួកអ្នកស្រុកស្រែចម្ការក្រីក្រ) គឺត្រូវបានសម្រួលបន្ថយដោយការយល់ ដឹងថាចលនា វៀតណាមកាន់តែខ្លាំងៗឡើង កំពុងតែប្រើប្រាស់តាមសនិទានកិច្ចមនោគមវិជ្ជាដើម្បីការត្រួតត្រាខ្មែរ។ អានសន្ទនារវាងពួក កុម្មុយនិស្តយួន និងពួក រាជវង្សង្វៀន ដែលបានធ្វើធម្មានុរូបកម្មការទន្ទ្រានរបស់ខ្លួននៅសតវត្សទី១៩ នៅក្នុងចំណែកនៃ បេសកកម្មអរិយធម៌ ខុងជឺនិយម (លទ្ធិខុងជឺ) ដែលបានលួងលោមបញ្ចុះបញ្ចូល ។ ដូច្នេះហើយ សញ្ញាណថ្មីនៃលទ្ធិកុម្មុយនិស្ត ក្នុងស្រុកដែលបានផុសឡើងក្រោយឆ្នាំ១៩៦០ បានរួមផ្សំការអំពាវនាវជាតិនិយម និងបដិវត្តន៍ ហើយនិង នៅពេលនោះវាអាច សមស្របដើម្បីទាញយកប្រយោជន៍ពីគំនិតប្រឆាំងវៀតណាមដ៏ខ្លាំងនៃពួកខ្មែរ។ អក្សរសាស្ត្រខ្មែរក្រហមនៅទសវត្សឆ្នាំ១៩៧០ ជារឿយៗសំដៅពួកវៀតណាមជាយួន ពាក្យមួយដែលចុះកាលបរិច្ឆេទពី សម័យអង្គរ។
      នៅឆ្នាំ១៩៣០ ហូ-ជីមិញ បានស្ថាបនាបក្សកុម្មុយនិស្តវៀតណាម ដោយការបង្រួបបង្រួមចលនាកុម្មុយនិស្តតូចៗ បីដែល បានផុសផុលនៅតុងកឹង នៅអណ្ណាម និងនៅកូសាំងស៊ីន កំឡុងចុងទសវត្សឆ្នាំ១៩២០។ ឈ្មោះនេះត្រូវបានប្ដូរស្ទើរតែភ្លាមៗ ទៅជាប.ក.ឥ. (បក្សកុម្មុយនិស្តឥណ្ឌូចិន)ដោយអួតក្ដែងៗថារួមមានពួកអ្នកបដិវត្តន៍មកពីកម្ពុជា និងឡាវ។ ស្ទើរតែគ្មានការលើក លែង យ៉ាងណាៗ សមាជិកបក្សដើមដំបូងបំផុតទាំងអស់គឺជាយួន។ នៅចុងសង្គ្រាមលោកលើកទី២ ពួកខ្មែរមួយក្ដាប់បានចូល រួមក្នុងជួរបក្ស ក៏ប៉ុន្តែឥទ្ធិពលរបស់ពួកគេលើចលនាកម្មុយនិស្តឥណ្ឌូចិន និងលើការវិវត្តនៅកម្ពុជាគឺនៅស្ដួចស្ដើងនៅឡើយ។ ពួកកងវៀតមិញដោយឆ្លៀតឱកាសបានដើម្បីធ្វើការលុកលុយប្លន់ចូលទៅក្នុងមូលដ្ឋានជាច្រើនរបស់កម្ពុជា កំឡុងពេលសង្គ្រាម ប្រឆាំងពួកបារាំង ហើយនិងនៅក្នុងការជួបគ្នាជាមួយរដ្ឋាភិបាលឆ្វេងនិយម ដែលបានគ្រប់គ្រងប្រទេសថៃរហូតដល់ឆ្នាំ១៩៤៧ ពួកវៀតមិញបានជំរុញលើកទឹកចិត្តការបង្កើត ពួកក្រុមខ្មែរឥស្សរៈប្រដាប់អាវុធឆ្វេងនិយម ។ នៅថ្ងៃ១៧មេសា ឆ្នាំ១៩៥០ (ម្ភៃប្រាំ ឆ្នាំរហូតដល់ថ្ងៃមុនពួកខ្មែរក្រហមកាន់កាប់ភ្នំពេញបាន) សមាជទូទាំងប្រទេសលើកទីមួយនៃពួកក្រុមខ្មែរឥស្សរៈបានប្រជុំ ហើយ សមាគមខ្មែរឥស្សរៈ (United Issarak Front) ត្រូវបានបង្កើតឡើង។ មេដឹកនាំរបស់សមាគមគឺ សឺន-ង៉ុកមិញ (ប្រហែលជាបងប្អូន អ្នកជាតិនិយមសឺន-ង៉ុកថាញ់ទេដឹង) ហើយនិងតំណែងមេដឹកនាំទីបីប្រកបដោយពួកសមាជិកនៃប.ក.ឥ. (បក្សកុម្មុយនិស្ត ឥណ្ឌូចិន)។ តាមរយៈប្រវត្តិវិទូលោកដេវីដ-ឆេនដ្លឺរ ពួកក្រុមឥស្សរៈឆ្វេងនិយម ត្រូវបានជួយដោយពួកវៀតមិញ ហើយបានកាន់ កាប់មួយភាគប្រាំមួយនៃទឹកដីកម្ពុជានៅឆ្នាំ១៩៥២ ហើយនិងនៅមុនថ្ងៃសន្និសីទសឺរណែវ ពួកគេបានកាន់កាប់ភាគច្រើន ស្មើ ពាក់កណ្ដាលនៃផ្ទៃប្រទេស។
     នៅឆ្នាំ១៩៥១ ប.ក.ឥ. (បក្សកុម្មុយនិស្តឥណ្ឌូចិន) ត្រូវបានរៀបចំឡើងវិញទៅជាអង្គភាពជាតិបី គណបក្សពលករវៀតណាម ឡាវឥតសាឡា និងប.ប.ប.ក. (បក្សបដិវត្តន៍ប្រជាជនកម្ពុជា) ។ តាមរយៈឯកសារមួយបានបញ្ចេញបន្ទាប់ពីការរៀបចំឡើងវិញ បក្សពលករវៀតណាមនឹងបន្ត ត្រួតពិនិត្យ ពួកចលនាឡាវ និងខ្មែរតូចៗ ។ ពួកមេដឹកនាំប.ប.ប.ក.ភាគច្រើន ទាំងតំណែង និង ឯកសារប្រហែលអាចជាខ្មែរក្រោម រឺ ជនជាតិយួនដែលកំពុងបានរស់នៅកម្ពុជា ។ ការអំពាវនាវរបស់បក្សនេះទៅកាន់ខ្មែរ ក្នុង ស្រុកបង្ហាញថាតិចតួចបំផុត។ តាមរយៈកំណែរបស់កម្ពុជាប្រជាធិបតេយ្យនៃប្រវត្តិបក្ស បរាជ័យរបស់ពួកវៀតមិញ ចរចារតួនាទី នយោបាយរបស់ប.ប.ប.ក.នៅសន្និសីទសឺរណែវ១៩៥៤បានបង្ហាញនូវការក្បត់ចលនា ខ្មែរនេះ ដែលនៅតែគ្រប់គ្រងតំបន់ភាគ ធំនៅតាមជនបទ ហើយបានត្រួតត្រាជនប្រដាប់អាវុធយ៉ាងហោចណាស់ក៏៥,០០០នាក់ដែរ។ បន្តបន្ទាប់ពីសន្និសីទនេះសមាជិក ប្រហែល១,០០០នៃប.ប.ប.ក. រួមមានសឺន-ង៉ុកមិញ បានបង្កើត ចលនាទ័ពវែង ទៅកាន់វៀតណាមខាងជើង ដែលពួកគេនៅ សេសសល់ដោយនិរទេស។នៅចុងឆ្នាំ១៩៥៤ អ្នកទាំងនោះដែលបានស្នាក់នៅកម្ពុជាបានបង្កើតគណបក្សនយោបាយស្របច្បាប់ គឺគណបក្សប្រជាជន ដែលបានចូលរួមនៅក្នុងការបោះឆ្នោតសភាជាតិឆ្នាំ១៩៥៥ និង១៩៥៨។ នៅក្នុងការបោះឆ្នោតខែកញ្ញាឆ្នាំ ១៩៥៥ បានឈ្នះប្រហែល៤%នៃសំឡេងឆ្នោត ក៏ប៉ុន្តែមិនបានកៅអីមួយនៅក្នុងអង្គនីតិប្បញ្ញត្តិឡើយ។ពួកសមាជិកនៃបក្សប្រជា ជនគឺជាអ្នកនៅក្រោមអំណាចការរំខានឥតឈប់ឈរ និងត្រូវបានចាប់ខ្លួន ពីព្រោះបក្សនេះនៅខាងក្រៅ សង្គមរាស្ត្រនិយម របស់ ព្រះសីហនុ។ ការវាយប្រហាររបស់រដ្ឋាភិបាលជាច្រើនលើកបានរារាំងបក្សពីការចូលរួម នៅក្នុងការបោះឆ្នោតឆ្នាំ១៩៦២ ហើយក៏ បានដំណើរការបក្សជាសម្ងាត់។ ព្រះសីហនុបានបិទស្លាកពួកឆ្វេងនិយមជាធម្មតាថាពួកខ្មែរក្រហមជាពាក្យមួយដែលក្រោយមក ទៀតបានប្រកាសបក្សនេះ និងរដ្ឋនេះអោយដឹកនាំដោយប៉ុល-ពត អៀង-សារី ខៀវ-សំផន និងពួកបក្សពួករបស់ពួកគេ។
     កំឡុងពាក់កណ្ដាលទសវត្សឆ្នាំ១៩៥០ ក្រុមបក្សពួកប.ប.ប.ក. គណៈកម្មាធិការក្រុង (ដឹកនាំដោយទូ-សាមុត) គណៈកម្មាធិការ ជនបទ (ដឹកនាំដោយសៀវ-ហេង)បានផុសផុលឡើង។នៅក្នុងលក្ខ័ណ្ឌជាសកលមែន ពួកក្រុមទាំងនេះបានប្រកាន់មាគ៌ាបដិវត្តន៍ ផ្ទុយគ្នា។ មាគ៌ានៅតាម ក្រុង ជាទូទៅ បានផ្ដល់ការគាំទ្រដោយវៀតណាមខាងជើងបានទទួលស្គាល់ព្រះសីហនុ ដោយ អាស្រ័យ លើជោគជ័យរបស់ព្រះអង្គនៅក្នុងការឈ្នះបានឯករាជ្យពីពួកបារាំង គឺជាមេដឹកនាំជាតិយ៉ាងពិតប្រាកដ អព្យាក្រឹតនិយម របស់ ទ្រង់ និងការមិនជឿជាក់ស៊ីជម្រៅចំពោះសហរដ្ឋដែលបានបង្កើតជាអត្ថប្រយោជន៍ដ៏មានតម្លៃ នៅក្នុងការតស៊ូរបស់ ហាណូយ ដើម្បីរំដោះវៀតណាមខាងត្បូង។ ពួកអ្នកជើងឯកនៃមាគ៌ានេះបានសង្ឃឹមថាសម្ដេចអាចត្រូវបានគេអន្ទងអោយនៅអោយឆ្ងាយ ពីពួកខាងស្ដាំហើយក៏រើសយកគោលនយោបាយឆ្វេងនិយមវិញ។មាគ៌ាផ្សេងទៀត បានគាំទ្រភាគច្រើនបំផុតដោយកម្មាភិបាល នៅតាមជនបទ ដែលស្និទជាមួយតថភាពដ៏អាក្រក់នៃជនបទស្រុកស្រែ បានជួយឧបត្ថម្ភការតស៊ូជាបន្ទាន់ដើម្បីផ្ដួលរំលំពួក សក្ដិភូមិនិយម ព្រះសីហនុ។ នៅឆ្នាំ១៩៥៩ សៀវ-ហេងបានចុះចូលទៅរដ្ឋាភិបាលនិងបានផ្ដល់កម្លាំងសន្តិសុខជាមួយពត៌មាន ដំណឹងដែលអាចអោយពួកគេកម្ទេចជាច្រើនស្មើ៩០%នៃគ្រឿងប្រដា់ប់បរិធាននៅតាមជនបទរបស់បក្ស។ ទោះបីជាបណ្ដាញ កុម្មុយនិស្តជាច្រើននៅភ្នំពេញនិងនៅក្នុងទីរួមខេត្តផ្សេងៗក្រោមយុត្តាធិការរបស់ទូ-សាមុតបានប្រព្រឹត្តទៅកាន់តែប្រសើរឡើងក៏ ដោយ ក៏ប៉ុន្តែពួកកម្មុយនិស្តមានត្រឹមតែពីរបីរយនាក់ ដែលនៅសកម្មក្នុងប្រទេសនៅឆ្នាំ១៩៦០។
  • ក្រុមនិស្សិតប៉ារីស
     កំឡុងទសវត្សឆ្នាំ១៩៥០ ពួកនិស្សិតខ្មែរនៅប៉ារីសបានរៀបចំចលនាកុម្មុយនិស្តដោយផ្ទាល់ខ្លួន ដែលនៅក្នុងនោះមានគ្នាតិច តួច បើសិនជាមានខ្លះ ដោយការតភ្ជាប់ទៅនឹងបក្សដែលទាល់ច្រកនៅក្នុងប្រទេសកំណើតរបស់ខ្លួន។ ចាប់តាំងពីឋានៈរបស់ពួក គេបានប្រែមកជាពួកជនប្រុសស្ត្រីដែលត្រឡប់មកផ្ទះកំណើត និងយកបានបញ្ជាការនៃបរិធានបក្សកំឡុងទសវត្សឆ្នាំ១៩៦០ បានដឹកនាំកុបកម្មដ៏មានប្រសិទ្ធិភាពតទល់នឹងព្រះសីហនុ និងលន់-ណុលចាប់ពីឆ្នាំ១៩៦៨រហូតដល់ឆ្នាំ១៩៧៥ ហើយបានបង្កើត ឡើងនូវរបបកម្ពុជាប្រជាធិបតេយ្យ ។
     ប៉ុល-ពត ដែលបានឡើងតំណែងមេដឹកនាំនៃចលនាកុម្មុយនិស្តនៅទសវត្សឆ្នាំ១៩៦០ គាត់បានកើតនៅឆ្នាំ១៩២៨ (ប្រភពខ្លះ និយាយថានៅឆ្នាំ១៩២៥) នៅខេត្តកំពង់ធំ ភាគខាងជើងនៃភ្នំពេញ។ គាត់បានរៀននៅសាលាជាន់ខ្ពស់បច្ចេកទេសមួយនៅ រាជ ធានី និងក្រោយមកទៀតបានធ្វើដំណើរទៅប៉ារីសនៅឆ្នាំ១៩៤៩ដើម្បីសិក្សាអស្យាណូវិទ្យាវិទ្យុ(អេឡិចត្រូនិកវិទ្យុ) (ប្រភពផ្សេងៗ ទៀតនិយាយថាគាត់បានរៀននៅសាលាពួកអ្នកបោះពុម្ពនិងអ្នកកំណត់ពុម្ពហើយក៏បានសិក្សាវិស្វកម្មអសេនិក(ស៊ីវិល)ផងដែរ)។ ដែលបានពិពណ៌នាដោយប្រភពមួយជាអ្នករៀបចំដ៏ប្ដូរផ្ដាច់មួយៗឥតឈប់ឈរផងគាត់បានបរាជ័យដើម្បីទទួលបានសញ្ញាបត្រ  ក៏ប៉ុន្តែតាមរយៈអាចារ្យកាតូលិកផ្វ្រ.ផ្វ្រង់ស៊្វ័រស៍ ប៉ង់សូដ (François Ponchaud) លោកបានក្រេបរសជាតិវណ្ណកម្ម នៃអក្សរសាស្ត្រ បារាំងតាមសំណេរនៃលោកម៉ាក្ស៍។ សមាជិកម្នាក់ផ្សេងទៀតនៃក្រុមនិស្សិតប៉ារីសគឺអៀង-សារី។ គាត់គឺជាខ្មែរកាត់ចិនកើតនៅ ឆ្នាំ១៩៣០នៅវៀតណាមខាងត្បូង។ គាត់បានរៀននៅវិទ្យាល័យស៊ីសុវត្ថិដ៏សម្រិតសម្រាំងនៅភ្នំពេញមុនចាប់ផ្ដើមវគ្គសិក្សាខាង ពាណិជ្ជកម្ម និងនយោបាយនៅ Institut d'études politiques de Paris (ដែលគេស្គាល់កាន់តែទូលាយថាជា វិទ្យាសាស្ត្រ នយោ បាយ) នៅបារាំង។ ខៀវ-សំផន ត្រូវបានគេចាត់ទុកថាជា មនុស្សម្នាក់ក្នុងចំណោមពួកបញ្ញវន្តដ៏ឆ្នើមបំផុតនៃជំនាន់របស់គាត់ ដែលគាត់បានកើតនៅឆ្នាំ១៩៣១ហើយមានឯកទេសកម្មខាងសេដ្ឋកិច្ចវិទ្យា(សេដ្ឋសាស្ត្រ)និងនយោបាយវិទ្យាកំឡុងពេលគាត់ នៅប៉ារីស។ ជាភាពប៉ិនប្រសប់ គាត់ត្រូវបានប្រកួតប្រជែងដោយហ៊ូ-យុនដែលគាត់កើតនៅឆ្នាំ១៩៣០គាត់ត្រូវបានគេពិពណ៌នា តាមការមាន ភាពរឹងមាំខាងបញ្ញនិងរូបកាយហួសនិស្ស័យយ៉ាងពិតៗ ហើយដែលជាអ្នកបានសិក្សាសេដ្ឋកិច្ចវិទ្យា(សេដ្ឋសាស្ត្រ) និងនីតិសាស្ត្រ (ច្បាប់)។ ស៊ុន-សេន កើតនៅឆ្នាំ១៩៣០ បានសិក្សាខាងអប់រំ និងអក្សរសាស្ត្រ ហ៊ូ-នឹម កើតនៅឆ្នាំ១៩៣២ បាន សិក្សាខាងនីតិសាស្ត្រ។ ជនទាំងនេះប្រហែលជាពួកមេដឹកនាំដែលមានការអប់រំបំផុត នៅក្នុង ប្រវត្តិលទ្ធិកុម្មុយនិស្តអាស៊ី។ ពីរនាក់ក្នុងចំណោមពួកគេ ខៀវ-សំផន និងហ៊ូ-យុន ទទួលបានមហាបរិញ្ញា រឺថ្នាក់បណ្ឌិតពី សាកល វិទ្យាល័យប៉ារីស ឯហ៊ូ-នឹម វិញទទួលបានសញ្ញាបត្រពីសាកលវិទ្យាល័យភ្នំពេញនៅឆ្នាំ១៩៦៥។ នៅក្នុងអតីតកាលវាហាក់បីដូចជាប្រស្នាដែលពួកសមាជិក ដ៏ប៉ិនប្រសប់ទាំងនេះក្នុងចំណោមឥស្សរជន ត្រូវបានបញ្ចូនទៅបារាំងតាម អាហារូបករណ៍ របស់រដ្ឋា ភិបាល ដែល អាចចាប់ ផ្ដើមបដិវត្តន៍ពណ៌ឈាមក្រហមឆ្អិនឆ្អៅ និងសំខាន់បំផុតនៅក្នុងប្រវត្តិសាស្ត្រអាស៊ីទំនើប។ភាគច្រើនបានមកពីម្ចាស់ដី ធ្លីរឺក៏ ក្រុមគ្រួសារបម្រើការសាធារណៈ។ ប៉ុល-ពត និងហ៊ូ-យុន ប្រហែលជាជាប់ញាតិទៅនឹងព្រះរាជវង្សានុវង្ស។ បង ស្រីម្នាក់របស់ ប៉ុល-ពត ធ្លាប់ជាស្នំម្នាក់នៅក្នុងវាំងនៃ ព្រះបាទមុនីវង្ស។ បីនាក់ក្នុងចំណោមក្រុមនៅប៉ារីសនេះបានបង្កើន ចំណង ទាក់ទងជា មួយគ្នា ដោយរស់នៅជាច្រើនឆ្នាំក្នុងការតស៊ូបដិវត្តន៍ និងការព្យាយាមប្រឹងប្រែងនៅខាងក្នុងបក្ស ប៉ុល-ពត និងអៀង-សារី បាន រៀបការជាមួយ ខៀវ-ប៉ុណ្ណារី និងខៀវ-ធីរិទ្ធិ (ក៏ត្រូវបានគេស្គាល់ផងដែរជា អៀង-ធីរិទ្ធិ) ដោយបានអះអាងថា ជាសាច់ ញាតិនៃ ខៀវ-សំផន។ ស្ត្រីដែលមានការអប់រំល្អទាំងពីរនាក់នេះ ក៏បានដើរតួនាទីកណ្ដាលនៅក្នុងរបបកម្ពុជាប្រជាធិបតេយ្យដែរ។
    មេបញ្ញវន្តនៅប៉ារីសត្រូវក្លាយជាបទពិសោធន៍ដែលធ្វើអោយវិលមុខចំពោះជនជាតិខ្មែរវ័យក្មេងថ្មីៗចាប់ពីភ្នំពេញរឺខេត្តនានា។ មួយចំនួនបានមើលឃើញជម្រកនៅក្នុងភាពម៉ឺងម៉ាត់នៃម៉ាក្សនិយម-លេនីននិយមដ៏ខ្ជាប់ខ្ជួន។ នៅពេលខ្លះរវាងឆ្នាំ១៩៤៩ និង ១៩៥១ ប៉ុល-ពត និងអៀង-សារីបានចូលរួមបក្សកុម្មុយនិស្តបារាំង ដែលក្នុងនោះភាគច្រើនបានបំពាក់បំប៉នយ៉ាងតឹងរឹងហើយ និងជនស្តាលីននិយមនៃចលនាកុម្មុយនិស្តមួយចំនួននៃអឺរ៉ុបខាងលិច ។ បក្សនេះក៏ប្រឆាំងនឹងបញ្ញវន្តយ៉ាងខ្លាំងដែរ។ នៅឆ្នាំ ១៩៥១ ជនពីរនាក់បានទៅកាន់ប៊ែរឡាំងខាងកើត ដើម្បីចូលរួមនៅក្នុងមហោស្រពយុវជន។ បទពិសោធន៍ នេះត្រូវបានគេ ចាត់ទុកថាជាចំណុចបត់បែនមួយនៅ ក្នុងការអភិវឌ្ឍមនោគមវិជ្ជារបស់ពួកគេ ។ ជំនួបជាមួយពួកខ្មែរដែលកំពុង ប្រឆាំងជា មួយពួកវៀតមិញ (ហើយដែលពួកគេបានសម្រេចជាបន្តបន្ទាប់ក្លាយជាចុះញ៉មទៅពួកយួន) ពួកគេមានទំនុកចិត្តថាមានតែ អង្គការបក្សដែលកាន់វិន័យដ៏តឹងរឹងទេ និងភាពត្រៀមជាស្រេចដើម្បីការតស៊ូប្រដាប់អាវុធ ដែលអាចសម្រេច គោលបំណង បដិវត្តន៍បានតែមួយគត់។ ពួកគេបានបង្កើតសមាគមនិស្សិតខ្មែរ (ស.ន.ខ.) ក្នុងនោះភាគច្រើន២០០នាក់ រឺក៏ដូច្នេះពួកនិស្សិត ខ្មែរនៅប៉ារីសជាម្ចាស់កម្មសិទ្ធិក្នុងអង្គការមួយ សម្រាប់គំនិតជាតិនិយម និងឆ្វេងនិយម ។ នៅខាងក្នុងសមាគមនិស្សិតខ្មែរ និងអ្នកស្នងបន្តរបស់ខ្លួន អង្គការគឺជាអង្គការសម្ងាត់ដែលត្រូវបានគេស្គាល់ថាជា ស៊ែរកលម៉ាក្ស៊ីស្ទែរ (Cercle Marxiste) ។ អង្គការនេះត្រូវគេចងក្រងដោយក្រុមតូចៗនៃសមាជិកពី បីទៅប្រាំមួយ នាក់ជាមួយនឹងសមាជិកភាគច្រើនអត់បានដឹង អំពី រចនាសម្ព័ន្ធទាំងមូលនៃអង្គការនេះឡើយ។ នៅឆ្នាំ១៩៥២ ប៉ុល-ពត ហ៊ូ-យុន អៀង-សារី ហើយនិងពួកឆ្វេងនិយមដ៏ទៃទៀត បានទទួលការដឹងលឺគ្រប់គ្នា ដោយការបញ្ជូនសំបុត្របើកចំហមួយទៅព្រះសីហនុដែលហៅទ្រង់ថា អ្នកសម្លាប់ប្រជាធិប តេយ្យក្មេងខ្ចី ។ មួយឆ្នាំក្រោយមក ពួកអាជ្ញាធរបារាំងបានបិទសមាគមនិស្សិតខ្មែរ។នៅឆ្នាំ១៩៥៦ យ៉ាងណាៗ ហ៊ូ-យុន និង ខៀវ-សំផនបានជួយបង្កើតក្រុមថ្មីមួយ គឺសហភាពនិស្សិតខ្មែរ។ នៅខាងក្នុង ក្រុមនេះនៅតែដំណើរការដោយ រង្វង់ ម៉ាក្ស និយម(Cercle Marxiste) ដដែល។
    បទអត្ថាធិប្បាយជាច្រើនបានសរសេរដោយហ៊ូ-យុន និងខៀវ-សំផនបានបង្ហាញសាច់រឿងមូលដ្ឋានជាច្រើន ដែលក្រោយ មកក្លាយជាខឿននៃគោលនយោបាយដែលបានទទួលយកដោយកម្ពុជាប្រជាធិបតេយ្យ។ តួនាទីកណ្ដាលនៃពួកអ្នកស្រុក ស្រែចម្ការនៅក្នុងការអភិវឌ្ឍជាតិ ដែលបានភ្ជាប់ដោយហ៊ូ-យុននៅក្នុងនិក្ខេបបទឆ្នាំ១៩៥៥របស់គាត់ កសិករកម្ពុជា និង ក្ដីសង្ឃឹមសម្រាប់ទំនើបកម្ម ដែលបានប្រកួតប្រជែងទិដ្ឋភាពដែលបានសន្មតនោះ ដែលថានគរូបនីយកម្ម និងឧស្សាហូប នីយកម្មជាចំណុចផ្ដើមចាំបាច់ៗដើម្បីអភិវឌ្ឍន៍ ។ ទឡ្ហីករណ៍ចម្បងនៅក្នុងនិក្ខេបបទឆ្នាំ១៩៥៩របស់ខៀវ-សំផន សេដ្ឋកិច្ច កម្ពុជានិងការអភិវឌ្ឍឧស្សាហកម្ម គឺថាប្រទេសនេះត្រូវតែពឹងផ្អែកលើខ្លួនឯង និងត្រូវបញ្ចប់ភាពពឹងផ្អែក សេដ្ឋកិច្ចលើពិភព លោកដែលអភិវឌ្ឍន៍ហើយ។ នៅក្នុងគំនូសបត់បែនទូទៅរបស់ខ្លួនស្នាដៃរបស់លោកខៀវបានឆ្លុះបញ្ចាំងអំពីសាខានៃសាលា ទ្រឹស្ដីអនិស្សរភាព ដែលបានស្ដីបន្ទោសកង្វះខាតនៃអភិវឌ្ឍន៍នៅក្នុង តតិយលោកលើការត្រួតត្រាសេដ្ឋកិច្ច នៃប្រជាជាតិ ឧស្សាហូបនីយកម្ម។
  • សមាជលើកទីពីរនៃបក្សបដិវត្តន៍ប្រជាជនកម្ពុជា រឺ ប.ប.ប.ក.
      បន្ទាប់ពីការត្រឡប់មកកម្ពុជាវិញនៅឆ្នាំ១៩៥៣ ប៉ុល-ពតបានបោះខ្លួនចូលទៅក្នុងកិច្ចការបក្ស។ នៅលើកដំបូងគាត់បានទៅ ចូលរួមជាមួយកងកម្លាំងដែលបានចងសម្ព័ន្ធទៅនឹងពួកវៀតមិញដែលកំពុងប្រតិបត្តិការនៅតំបន់ជនបទនានានៃខេត្តកំពង់ចាម។ បន្ទាប់ពីចប់សង្គ្រាម គាត់បានផ្លាស់មកភ្នំពេញក្រោម គណៈកម្មាធិការក្រុង របស់ទូ-សាមុតគឺគាត់ បានលាយជាចំណុច សំខាន់ នៃទំនាក់ទំនង រវាងពួកបក្សពួកឆ្វេងនៅផ្ទៃលើ និងចលនាកុម្មុយនិស្តសម្ងាត់ផ្ទៃក្រោម។ . មិត្តសំឡាញ់របស់គាត់ អៀង-សារី ហ៊ូ-យុន បានក្លាយជាគ្រូបង្រៀននៅសាលាជាន់ខ្ពស់ឯកជនថ្មីមួយគឺ វិទ្យាល័យកម្ពុជបុត្រ ដែលហ៊ូ-យុនបានជួយបង្កើត។ ខៀវ-សំផនបានត្រឡប់មកពីប៉ារីសវិញនៅឆ្នាំ១៩៥៩ គាត់បានបង្រៀនហើយក្លាយជាសមាជិកនៃមហាវិទ្យាល័យនិតិសាស្ត្រ នៃ សាកលវិទ្យាល័យភ្នំពេញ និងបានចាប់ផ្ដើមឡឺអប់សឺវវ៉េទ័រ (L'Observateur)ដោយបោះពុម្ពផ្សាយជាភាសាបារាំងបែបឆ្វេងនិយម ។ សារពត៌មាននេះភ្លាមៗក៏ទទួលបានកេរ្តិ៍ឈ្មោះនៅក្នុងរង្វង់គ្រូ និងសិស្សិវិទ្យាល័យតូចៗនៅភ្នំពេញ។ នៅឆ្នាំបន្តបន្ទាប់ រដ្ឋាភិ បាលបានបិទសារព័ត៌មាននេះ ហើយនគរបាលរបស់ព្រះសីហនុបានបំបាក់មុខលោកខៀវជាសាធារណៈដោយការវាយដំ ការ សម្រាតខោអាវ និងថតរូបគាត់នៅទីសាធារណៈ ជាកំណត់របស់លោក ឝខ្រុស្ស (Shawcross) មិនមែនជារឿងបំបាក់មុខ ដែល ពួកជនទាំងនេះបានអត់ទោស រឺ បំភ្លេចចោលឡើយ។ ក៏ប៉ុន្តែបទពិសោធន៍នេះមិនបានរារាំងលោក ខៀវពីការជួយគាំ ទ្រសហ ប្រតិបត្តិការ ជាមួយព្រះសីហនុដើម្បីលើកទឹកចិត្តដល់រណសិរ្សរួបរួមប្រឆាំងទល់ នឹងសកម្មភាពរបស់ សហរដ្ឋនៅវៀតណាម ខាងត្បូងឡើយ។ តាមដែលបានវែកញែកហើយ ខៀវ-សំផន ហ៊ូ-យុន និងហ៊ូ-នឹមត្រូវបានបង្ខំដើម្បី ធ្វើការតាមរយៈប្រព័ន្ធនេះ ដោយការចូលរួមក្នុងសង្គមរាស្ត្រនិយម និងតាមរយៈការទទួលបានតំណែងនៅក្នុងរដ្ឋាភិបាលរបស់សម្ដេច។
     នៅចុងខែកញ្ញា ឆ្នាំ១៩៦០ ពួកមេដឹកនាំទាំងម្ភៃមួយនាក់នៃបក្សបដិវត្តន៍ប្រជាជនកម្ពុជា បានប្រារព្ធធ្វើសមាជសម្ងាត់ មួយ នៅក្នុងបន្ទប់ទំនេរមួយ នៃស្ថានីយផ្លូវដែកភ្នំពេញ ។ ព្រឹត្តិការណ៍ជាស្នូលនេះបន្សល់នូវការរុំព័ទ្ធដោយអាថ៌កំបាំង ពីព្រោះតែ លទ្ធផលរបស់វាបានក្លាយជាវត្ថុបំណងនៃទំនាក់ទំនង (និងមានការសរសេរប្រវត្តិសាស្ត្រដ៏ច្រើនសន្ធឹកសន្ធាប់ឡើងវិញ) រវាង បក្សពួកកម្មុនិស្តខ្មែរនិយមវៀតណាម និងបក្សពួកកុម្មុយនិស្តប្រឆាំងវៀតណាម ។ សំណួរចំពោះសហប្រត្តិបត្តិការជាមួយ រឺក៏ ការតស៊ូដើម្បីព្រះសីហនុគឺត្រូវបានគេពិភាក្សាយ៉ាងម៉ត់ចត់។ ទូ-សាមុត ជាអ្នកដែលបានជួយគាំទ្រគោលនយោបាយសហប្រតិ បត្តិការ ដែលត្រូវបានគេជ្រើសរើសជាអគ្គលេខានៃបក្សបដិវត្តន៍ប្រជាជនកម្ពុជា ដែលត្រូវបានដាក់ឈ្មោះឡើងវិញថា បក្សពល ករកម្ពុជា (ប.ព.ក.)។ សម្ព័ន្ធមិត្តរបស់គាត់ នួន-ជា (ក៏ត្រូវបានគេស្គាល់ថា ឡុង-រ៉េត) បានក្លាយជាអគ្គលេខារង យ៉ាងណាៗក៏ ដោយ ក៏ប៉ុល-ពត និងអៀង-សារី ត្រូវបានគេដាក់ឈ្មោះទៅការិយាល័យនយោបាយ ដើម្បីកាន់កាប់តំណែងខ្ពស់បំផុតទីបី និង ទីប្រាំនៅក្នុងឋានានុក្រមនៃបក្សដែលបានដូរឈ្មោះថ្មី។ ការផ្លាស់ប្ដូរឈ្មោះគឺមានសារៈសំខាន់។ ដោយការហៅខ្លួនឯងជា បក្សពលករ ចលនាខ្មែរបានអះអាងនូវលក្ខណៈស្មើគ្នាជាមួយ បក្សពលករវៀតណាម។ របបនិយមវៀតណាមនៃ សាធារណ រដ្ឋប្រជាមានិតកម្ពុជា (ស.ប.ក.) បានបញ្ជាក់នៅទសវត្សឆ្នាំ១៩៨០ថាជំនួបខែកញ្ញាឆ្នាំ១៩៦០គ្មានអ្វីបន្ថែម លើសពីសមាជលើក ទីពីរនៃបក្សបដិវត្តន៍ប្រជាជនកម្ពុជាឡើយ ។
      ថ្ងៃ២០កក្កដា ឆ្នាំ១៩៦២ ទូ-សាមុតត្រូវបានធ្វើឃាតដោយរដ្ឋាភិបាលកម្ពុជា(គឺស្ថិតនៅក្នុងអាថ៌កំបាំងមិនច្បាស់)។ នៅខែកុម្ភៈ ១៩៦៣នៅក្នុងសមាជលើកទីពីរនៃបក្សពលករកម្ពុជា(ប.ព. ក.)ប៉ុល-ពតត្រូវបានគេជ្រើសរើសអោយស្នងបន្តទូ-សាមុតជាលេខា បក្ស។សម្ព័ន្ធមិត្តលោកទូ គឺនួន-ជានិងកែវ-មាសត្រូវបានដកចេញពីគណៈមជ្ឈិមហើយជំនួសវិញដោយស៊ុន-សេន និងវ៉ន-វេត។ ចាប់ពីពេលនោះមក ប៉ុល-ពត និងពួកកម្មាភិបាលស្ម័គ្រស្មោះមកពីថ្ងៃដែលជានិស្សិត នៅប៉ារីសរបស់គាត់បានគ្រប់គ្រងមណ្ឌល កណ្ដាលរបស់បក្សដោយការកៀរចេញនូវពួកជើងចាស់ៗចេញដែលពួកគេត្រូវបានចាត់ទុកថាលំអៀងទៅខាងវៀតណាមយ៉ាង ខ្លាំង ។
       នៅខែកក្កដា ឆ្នាំ១៩៦៣ ប៉ុល-ពត និងភាគច្រើនគណៈមជ្ឍិមបានចាកចេញពីភ្នំពេញដើម្បីបង្កើតមូលដ្ឋានបះបោរ មួយនៅ ខេត្ត រតនគីរីនៅភាគឦសាន។ ប៉ុល-ពតមានពេលដ៏ខ្លីមុនពេលត្រូវបានដាក់ចូលបញ្ជី នៃពួកឆ្វេងនិយមសាមសិបបួននាក់ដែល ពួកគេត្រូវបានកោះហៅដោយព្រះសីហនុដើម្បីចូលរួមរដ្ឋាភិបាល និងចុះហត្ថលេខាលើសេចក្ដីថ្លែងការណ៍ ដែលនិយាយថា ព្រះសីហនុគឺជាមេដឹកនាំ ដែលអាចទៅរួចតែមួយគត់សម្រាប់ប្រទេសនេះ ។ ប៉ុល-ពត និង Chou Chet គឺជាមនុស្សប៉ុន្មាននាក់ គត់លើបញ្ជីដែលបានគេចខ្លួនរួច។ ពួកអ្នកផ្សេងៗទាំងអស់បានយល់ព្រមសហការជាមួយរដ្ឋាភិបាល និងក្រោយមកទៀតនៅ សល់ក្រោម២៤នាក់ដែលយាមឃ្លាំមើលដោយពួកនគរបា។តំបន់នោះ ដែលប៉ុល-ពត និងពួកអ្នកផ្សេងៗបានរើទៅតាំងទីលំនៅ តាមពួកជនជាតិភាគតិចកុលសម្ព័ន្ធ ខ្មែរលើ ប្រព្រឹត្តទៅដ៏ត្រដាបត្រដួសរបស់ពួកគេ (រួមមានការរើកន្លែងចុះឡើង និងបង្ខំចិត្ត រស់នៅលាយឡំគ្នា)នៅក្នុងកណ្ដាប់ដៃរដ្ឋាភិបាលកណ្ដាលដែលបង្កើតអោយពួកគេមានទឹកចិត្តកែនទ័ពសម្រាប់ការតស៊ូទ័ពព្រៃ។ នៅឆ្នាំ១៩៦៥ ប៉ុល-ពតបានធ្វើទស្សនកិច្ចរយៈពេលជាច្រើនខែទៅកាន់វៀតណាមខាងជើង និងចិន។ គាត់ទំនងជាបានទទួល ការរៀនសូត្រខ្លះនៅចិន ដែលត្រូវលើកស្ទួយកិត្យានុភាពរបស់គាត់នៅ ពេលដែលគាត់ត្រឡប់មកតំបន់រំដោះរបស់បក្សពលករ កម្ពុជា។ ទោះបីជាទំនាក់ទំនងជិតស្និទរវាងព្រះសីហនុ និងពួកចិន ដូចដែលបានថ្លែងរួចមកហើយក៏ដោយក៏ចិនបានរក្សាទស្សន កិច្ចរបស់ប៉ុល-ពតជាការសម្ងាត់ពីព្រះសីហនុដែរ។ នៅខែកញ្ញាឆ្នាំ១៩៦៦ បក្សនេះបានប្ដូរឈ្មោះខ្លួនជាសម្ងាត់ទៅជាបក្ស កម្មុយនិស្តកម្ពុជា (ប.ក.ក.)។ ការផ្លាស់ប្ដូរឈ្មោះបក្សគឺជាការសម្ងាត់ដែលបានលាក់បាំងយ៉ាងជិត។ ពួកសមាជិកដែលមាន តំណែងទាបៗរបស់បក្ស និងសូម្បីតែពួកវៀតណាមក៏មិនត្រូវបានប្រាប់អំពីបក្សនេះដែរ រួមទាំងពួកមិនមែនជាសមាជិកភាពផង រហូតដល់ប៉ុន្មានឆ្នាំក្រោយៗមកទៀតទើបដឹង៕

No comments:

Post a Comment