បើ​និយាយ​ពី ​ទំហំ​សេដ្ឋកិច្ច​ សហរដ្ឋ​អាមេរិក ​និង​ចិន​គឺ​ជា​មហាអំណាច​ធំ​ជាង​គេ​បំផុត​​លើ​លោក​លំដាប់​លេខ​មួយ​ និង​លេខ​ពីរ​រៀង​គ្នា។ ​​ប៉ុន្តែ​ងាក​មក​មើល​ពី​ចំនួន​មហាសេដ្ឋី​វិញ​ ​តើ​ប្រទេស​ទាំង​ពីរ​សម្បូរ​សេដ្ឋី​ច្រើន​ជាង​គេ​ដែរ​ឬ​អត់​បើ​ធៀប​នឹង​ ចំនួន​ប្រជាជន​​របស់​ខ្លួន? ​
ចង់​ដឹង​ច្បាស់​​សូម​មើល​ចំណាត់ថ្នាក់​ ប្រទេស​ចំនួន ១០​​​ ដែល​សម្បូរ​សេដ្ឋី​ជាង​​គេ​ឆ្នាំ ២០១៣ ​​ក្នុង​របាយការណ៍​របស់​ក្រុមហ៊ុនផ្ដល់​​ប្រឹក្សា Boston Consulting Group ​ដែល​មាន​ឈ្មោះ​ថា “Battle to Regain Strength” ​ខាងក្រោម៖
​១០. បារ៉ែន (៣,២% ​នៃ​ប្រជាជន​សរុប​ ១,២៦ ​លាន​នាក់​ជា​សេដ្ឋី)
៩. ​តៃវ៉ាន់ (៣,២% ​នៃ​ប្រជាជន​សរុប​ ២៣,២ ​លាន​នាក់​ជា​សេដ្ឋី)
៨. ​អ៊ីស្រាអែល (៣,៦% ​នៃ​ប្រជាជន​សរុប ​៧,៦ ​លាន​នាក់​ជា​សេដ្ឋី)
៧. ​សហរដ្ឋ​អាមេរិក (៤,៣% ​នៃ​ប្រជាជន​សរុប ​៣១១,៦ ​លាន​នាក់​ជា​សេដ្ឋី)
៦. អារ៉ាប់រួម​ (៥% ​នៃ​ប្រជាជន​សរុប​ជា​សេដ្ឋី)
៥. ហុងកុង (៨,៨% ​នៃ​ប្រជាជន​សរុប ​៧ ​លាន​នាក់​ជា​សេដ្ឋី)
៤. ​ស្វីស (៩,៥% ​នៃ​ប្រជាជន​សរុប ​៧,៨ ​លាន​នាក់​ជា​សេដ្ឋី)
៣. ​គុយវ៉ែត (១១,៨% ​នៃ​ប្រជាជន​សរុប ​២,៧៤ ​លាន​នាក់​ជា​សេដ្ឋី)
២. កាតារ (១៤,៣% ​​នៃ​ប្រជាជន​សរុប ​១,៧៦ ​លាន​នាក់​ជា​សេដ្ឋី)
១. សិង្ហបុរី ​(១៧,១% ​នៃ​ប្រជាជន​សរុប​ ៥ ​លាន​នាក់​ជា​សេដ្ឋី)
ប្រែ​សម្រួល៖ Zac
ប្រភព៖ Therichest