«ពុំមានមាត្រារដ្ឋធម្មនុញ្ញណាមួយ
ដែលហាមប្រជាពលរដ្ឋធ្វើបាតុកម្មនោះទេ។ (…) តាមមាត្រា៣៥ រដ្ឋធម្មនុញ្ញ
ក៏បានផ្ដល់សិទ្ធិពេញលេញ ក្នុងការប្រមូលផ្ដុំដោយសន្តិវិធី និងអហិង្សា។ (…)
រដ្ឋាភិបាលគួបើកសៀវភៅរដ្ឋធម្មនុញ្ញត្រង់មាត្រា៣៥ ហើយអានឡើងវិញ។»
នេះជាការឆ្លើយតបរបស់លោកកឹម សុខា នៅចំពោះក្រុមបាតុកររាប់សិបពាន់នាក់
នាទីលានប្រជាធិបតេយ្យនារសៀលថ្ងៃទី២០
ខែធ្នូនេះទៅនឹងប្រតិកម្មរបស់នាយករដ្ឋមន្ត្រីកម្ពុជាលោក ហ៊ុន សែន
កាលពីព្រឹកថ្ងៃដដែល ដែលបានថ្លែងថា នឹងចាត់វិធានការផ្លូវច្បាប់
ប្រសិនជាបាតុកម្មប្រឆាំង ឈានទៅដល់ដំណាក់កាល«បិទផ្លូវ»នោះ។ ដោយឡែក លោក សរ
ខេង រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានថ្លែងថា
លោកចង់ឲ្យគណបក្សប្រឆាំងងាកត្រឡប់ មករកតុចរចាវិញ។
លោក កឹម សុខា (ខាងឆ្វេង) និងលោក សម រង្ស៊ី មេដឹកនាំគណបក្សសង្គ្រោះជាតិ។ (រូបថត MONOROOM.infO/ O. Vary)
នយោបាយកម្ពុជា - ភាពស្ងៀមស្ងាត់មួយរយៈរបស់រដ្ឋាភិបាលកម្ពុជា និងការមិនអើពើនូវសំណើរបក្សប្រឆាំង ដែលកំពុងដឹកនាំប្រជាពលរដ្ឋជាបាតុករ ក្នុងការទាមទារឲ្យមានការបោះឆ្នោតឡើងវិញ និងជម្រុញឲ្យមានការចុះចេញពីតំណែងជានាយករដ្ឋមន្រ្តីនោះ លោក ហ៊ុន សែន នៅមន្ទីរដ្ឋសភាជាតិកាលពីព្រឹកថ្ងៃទី២០ ខែធ្នូនេះ បានចេញមុខធ្វើការ«ព្រមាន» ចំពោះការប៉ុនប៉ងធ្វើបាតុកម្ម«បិទផ្លូវខុសច្បាប់» ដឹកនាំដោយគណបក្សប្រឆាំង។
«យើងនិងប្រើវិធានការតាមផ្លូវច្បាប់ វាគ្មានជម្រើសណាមួយផ្សេងពីនោះទេ បើសិនជាការធ្វើបាតុកម្មនេះ ឈានដល់ការបិទផ្លូវនោះ។» លោក ហ៊ុន សែន បានបន្តរថា «បិទផ្លូវមានការប៉ះពាល់ដល់អ្វី? មិនមែនប៉ះពាល់ដល់រាជរដ្ឋាភិបាល ត្រឹមស្ថាប័នរដ្ឋមួយចំនួនទេ ប៉ះពាល់ដល់ប្រជាជនដែលជាទង្វើខុសច្បាប់។» ទាំងអស់នេះជាការព្រមានរបស់លោកនាយករដ្ឋមន្រ្តី ឆ្លើយតបទៅនឹង ការគម្រាមធ្វើបាតុកម្ម«បិទ»ផ្លូវដោយគណបក្សសង្គ្រោះជាតិកាលពីថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០១៣កន្លងមកមួយថ្ងៃ។
ឯលោក សម រង្ស៊ី នៅចំពោះមុខក្រុមបាតុករ នាទីលានប្រជាធិបតេយ្យនារសៀលថ្ងៃទី២០ ខែធ្នូនេះ មិនបានបញ្ជាក់អ្វីច្រើនទេ ចំពោះការព្រមានរបស់លោកនាយករដ្ឋមន្រ្តីហ៊ុន សែន កាលពីព្រឹកពាក់ព័ន្ធនឹងការ«បិទ»ផ្លូវ ដោយគ្រាន់តែលើកឡើងថា «រដ្ឋធម្មនុញ្ញក៏មិនបានចែង ពីការលួចសន្លឹកឆ្នោតដើម្បីកាន់អំណាចដែរ។ (…) ដូច្នេះ (វា) ជារឿងខុសនឹងច្បាប់រដ្ឋធម្មនុញ្ញ។»
ជាមួយគ្នានេះលោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ក៏បានអំពាវនាវដល់ប្រជាពលរដ្ឋទាំងអស់ ជៀសឲ្យឆ្ងាយពីទង្វើ អំពាវនាវឲ្យមានការបិទផ្លូវ។ លោកបានបង្ហាញថា «បិទផ្លូវ គឺជាការបិទឈាមខ្លូនឯង។ រាជរដ្ឋាភិបាលមានភាពអត់ធ្មត់ គោរពសិទ្ធិរបស់ប្រជាពលរដ្ឋ ក្នុងការធ្វើបាតុកម្មដោយសន្តិវិធី។ (…) រដ្ឋាភិបាលនឹងមិនយល់ព្រមណាមួយអំពីបញ្ហា ទាក់ទិននឹងការដែលជាទង្វើខុសច្បាប់ បង្ករអស្ថិភាពសម្រាប់ប្រជាពលរដ្ឋ។ (…) យើងមិនអាចទទួលយកបាននូវទង្វើណា ដែលពាក់ព័ន្ធនឹងការបំផ្លាញសន្តិសុខជាតិ និងស្នើរឲ្យមានការប្រុងប្រយ័ត្នចំពោះបាតដៃទីបី។»
ដោយឡែកនាព្រឹកថ្ងៃទី២០ ខែធ្នូនេះដែរ នាវិមានរដ្ឋសភាជាតិលោក ស ខេង រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ បានលើកឡើងថា ធ្វើយ៉ាងណាឲ្យមានការទទួលខុសត្រូវទាំងអស់គ្នា ចំពោះមុខច្បាប់។ លោកបានបដិសធចោលចំពោះការ«បង្ក្រាប» របស់កម្លាំងសមត្ថកិច្ចទៅលើក្រុមបាតុករ ដែលដឹកនាំដោយគណបក្សសង្គ្រោះជាតិ ដែលប៉ុនប៉ងធ្វើការបិទផ្លូវនោះ។ លោកក៏សុំឲ្យថ្នាក់ដឹកនាំគណបក្សសង្គ្រោះជាតិ ងាកមករក«តុ»ចរចា ជាមួយនឹងការគោរពច្បាប់ និងអនុវត្តច្បាប់ទាំងអស់គ្នាវិញ។
ក្នុងកិច្ចសម្ភាសជាមួយទស្សនាវដ្តីមនោរម្យព័ងអាំងហ្វូ លោក គល់ បញ្ញា នាយកប្រតិបត្តិនៃគណៈកម្មាធិការ ដើម្បីការបោះឆ្នោតដោយសេរី បានរំលឹកថា ក្រោយការបោះឆ្នោត គណបក្សទាំងពីបានប្រការសជំហរ ថា«ឈ្នះ»ទាំងអស់គ្នា ព្រោះតែការបោះឆ្នោតកាលពីកន្លងទៅនេះ គេមើលឃើញថាមានបញ្ហា។ លោកបន្តរថា គណបក្សទាំងពីរត្រូវស្វែងរកដំណោះស្រាយ តាមរយៈការជួបគ្នាក្នុងតុចចារ ជៀសជាងការការ«បង្ក្រាប» ដោយអំពើហិង្សាមកជាការដាក់សម្ពាធ នាំឲ្យមានហានិភ័យ នៃអំពើហិង្សាកាន់តែរាលដាលតទៅទៀត។
លោក គល់ បញ្ញា បានថ្លែងបញ្ជាក់ទៀតថា «ទាំងគណបក្សប្រជាជនកម្ពុជា ទាំងគណបក្សសង្គ្រោះជាតិ នឹងមិនចង់ឲ្យមានការប្រ់ប្រាស់នូវអំពើហិង្សានោះទេ។ គណបក្សទាំងពីនេះ ប្រាកដជាយកតាមគោលការណ៍អហិង្សា ជាជម្រើសនៃការជជែកគ្នា រកដំណោះស្រាយផ្នែកនយោបាយ ឬការៀបចំពិនិតលើលទ្ធភាពនៃការបោះឆ្នោត ទោះក្នុងអាណត្តិ ឬចប់អាណត្តិ។»
សូមរម្លឹកថា គណបក្សសង្គ្រោះជាតិ បានដាក់ឱសានវាទកំណត់ពេលបីខែ ឲ្យគណបក្សប្រជាជនកម្ពុជា ដែលជាគណបក្សកំពុងតែកាន់ និងគ្រប់គ្រងរដ្ឋាភិបាលបច្ចុប្បន្ននេះ ឲ្យធ្វើការរៀបចំបោះឆ្នោតឡើងវិញ ជាមួយនឹងការលាលែងដំណែងរបស់លោក ហ៊ុន សែន ចេញពីនាយករដ្ឋមន្រ្តី។ បើមិនដូចនេះទេ នឹងមានការធ្វើបាតុកម្មដោយបិទផ្លូវនាដើមឆ្នាំ២០១៤ខាងមុខនេះ។
----------------------------------------------------
ដោយ៖ អ៊ុម វ៉ារី - ភ្នំពេញ ថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០១៣
រក្សាសិទ្ធគ្រប់យ៉ាងដោយ៖ មនោរម្យព័ងអាំងហ្វូ

No comments:
Post a Comment