ឧទ្យានជាតិដ៏មានប្រជាប្រិយនេះ ត្រូវគេឆ្លាក់មុខប្រធានាធិបតីអាមេរិក ចំនួន ៤រូប នៅលើកំពូលភ្នំ ដែលមានមុខទំហំប្រវែង ១៨ម៉ែត្រ។ ប្រធានាធិបតីទី១ មានឈ្មោះលោក George Washington (ឆ្នាំ១៧៣២ ដល់ ឆ្នាំ១៧៩៩), ទី២ លោកប្រធានាធិបតី Thomas Jefferson (ឆ្នាំ១៧៤៣ ដល់ ឆ្នាំ១៨២៦),ទី៣ លោកប្រធានាធិបតី Theodore Roosevelt (ឆ្នាំ១៨៥៨ ដល់ ឆ្នាំ១៩១៩) និងទី៤ លោកប្រធានាធិបតី Abraham Lincoln (ឆ្នាំ១៨០៩ ដល់ឆ្នាំ១៨៦៥) ដើម្បីជាការរំលឹក និងឱ្យប្រជាពលរដ្ឋអាមេរិក និងពិភពលោកទាំងមូលបានស្គាល់។
ចម្លាក់មុខប្រធានាធិបតី ទាំង ៤រូបនេះ ត្រូវបានកសាងឡើង គ្របដណ្តប់លើផ្ទៃភ្នំ ចំនួន ៥,១៧ គីឡូម៉ែត្រការ៉េ និងមានកំពស់ ១,៧៤៥ ម៉ែត្រ ខ្ពស់ជាងកម្រិតទឹកសមុទ្រ។
បច្ចុប្បន្នឧទ្យានជាតិ Rushmore បានប្រែក្លាយទៅជាតំបន់ទេសចរណ៍ប្រវត្តិសាស្ត្រធម្មជាតិដ៏ល្បីល្បាញ នៅលើពិភពលោកដែលទទួលបានការទាក់ទាញ និងមានភ្ញៀវទេសចរមកកំសាន្ត ជារៀងរាល់ថ្ងៃ៕
សូមទស្សនា រូបភាព និងវីដេអូខាងក្រោម៖

No comments:
Post a Comment